Home Blog Page 1015

កៅ សុភា រំជួលចិត្តក្រោយហ្វេនៗចាក់បញ្ចាំងវីដេអូខ្លួននៅលើផ្ទាំង LED ធំៗ ដើម្បីអបអរលើរឿងនេះ

0

តារាចម្រៀង កៅ សុភា អតីតតារាចម្រៀងក្នុងទ្រនំបារមី បានបង្ហាញអារម្មណ៍របស់ខ្លួនដោយក្តីរំភើបចិត្តជាខ្លាំងបន្ទាប់ពីក្រុមអ្នកគាំទ្ររបស់នាង ចាក់បញ្ចាំងវីដេអូនាងនៅលើផ្ទាំង LED ធំៗចំនួន២កន្លែងរយៈពេល៣ថ្ងៃ។ ការចាក់បញ្ចាំងនៅលើផ្ទាំង LED នេះដើម្បីអមអរសាទរមកកាន់ កៅ សុភា ដែលបានក្លាយជាសិល្បការិនីឯករាជ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOSSf3F_82PBtXshQG9pw2evve3VIDqGIPcHEUihKgauMtry8RPrlnSsKrQv9KMm-JPd-0eaY312LDuRqRw2mifO0Bjvc4G4tzEh2Bhe6E8AeNv_0Pw1hYiHJ0Hxsf4vZn9fT2nXGmXp8f0pIfAfKr8deZRvFT0lDx6HVzhDkZMBhDts63U-NJKU_xiqM/s2048/image_2024-06-12_09-33-50.png

ផេកអ្នកគាំទ្រមានឈ្មោះថា «Sophia.K world » បានបង្ហោះរូបពីរសន្លឹកអមដមចំណងជើងថា «ដើម្បីចូលរួមអបអរសាទរដែល បង Sophia Kao បានក្លាយជាសិល្បការនីឯករាជ្យ ពួកយើងក៏បានធ្វើការចាក់បញ្ចាំង Video នូវ LED 2 កន្លែងធំៗ ចំនួន 3 ថ្ងៃ៖
– 21-22/06/2024: ចាប់ពីម៉ោង 7 ព្រឹក ដល់ម៉ោង 10 យប់ ទីតាំងនៅជិត វិមានឯករាជ្យ
– 23/06/2024: ចាប់ពីម៉ោង 4:30 ល្ងាច ដល់ម៉ោង 7:30 យប់ ទីតាំងនៅអគារ The Bridge»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJChcp2oeQrMeldLY_bDUWCM-i0NxfDYiKo52tZFF7IURgDo4zjCucFATlOC5aHnH19x2aIRWeoVojZ6x5-KVp9JKzx7Y0ZfjirZxCwU9zNv7hL3f1X7Uf1L5NlUULgCEiZHwEyr3pZ-bgjgDKLBJIZ7qspylJMf8weTyCeD7JjhyphenhyphenRgFfuaPb0FwcMLaY/s2048/image_2024-06-12_09-33-52.png

ទទួលបានក្តីស្រលាញ់ពីអ្នកគាំទ្រយ៉ាងលើសលប់បែបនេះជំរុញឱ្យ កៅ សុភា បានបញ្ចេញអារម្មណ៍របស់ខ្លួនដែរថា «ខ្ញុំមិននឹកស្មានថា ទោះខ្ញុំជាសិល្បការនីឯករាជ្យឬយ៉ាងណា ក៏ខ្ញុំនៅតែទទួលបាននូវក្ដីស្រឡាញ់យ៉ាងកក់ក្ដៅបែបនេះសោះ។ អរគុណខ្លាំងមែនទែនសម្រាប់កាដូ និងសេចក្ដីស្រឡាញ់ដ៏ធំមួយនេះ»។ ម្ចាស់បទ « Sunshine» បន្ថែមថា «
នេះក៏ជាផ្នែកមួយដែលធ្វើឱ្យខ្ញុំកាន់តែរឹងមាំ និងមិនចុះចាញ់ ទោះមានរឿងមិនល្អ ឬត្រូវបាត់បង់អ្វីក៏ដោយ ព្រោះខ្ញុំមិនអាចបាត់បង់អ្នកដែលចាំគាំទ្រ ស្រឡាញ់ខ្ញុំបែបនេះដែរ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD_a2VAud9cojQCDQUjwpQBKu51QesJFeZIQIE4UIUDSSJAwQepoVPhiD7dE7jqysluqc_Eoa6kFE7Gn9sXOZUN9m5NaSHuogxh2euCSb66aT9BmHD1AP01DYmul0r78ugAjj0MBGTFRgQAdcBtG-U7t5I-7A7scQx7scURRLKAl8pl0nczj6jGwd3w-8/s2048/image_2024-06-21_11-46-44.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ មិថុនា កៅ សុភា បានប្រកាសនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននាងនិងផលិតកម្មបារមីបានដើរឈានដល់ផ្លូវបញ្ចប់បន្ទាប់ពីរួមដំណើរជាមួយគ្នារយៈពេល៤ឆ្នាំដោយនាងនឹងបន្តធ្វើជាសិល្បការិនីឯករាជ្យវិញ។ ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយយ៉ាងខ្លាំងនិងបានផ្តល់កម្លាំងចិត្តទៅកាន់តារាចម្រៀងរូបនេះ។ ការចាកចេញរបស់ កៅ សុភា មិនបានបញ្ជាក់មូលហេតុច្បាស់លាស់ឱ្យទស្សនិកជនដឹងទោះទេ ដោយនាងបាននិយាយត្រឹមថានាងនៅមិនអាចបញ្ចេញអារម្មណ៍ពិតពីក្នុងចិត្តទាំងស្រុងប្រាប់ទៅកាន់ អ្នកគាំទ្រ និងមហាជនទូទៅបាននោះទេ ដោយស្នើការយោគយល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjg6EQDEBeTtnCHo7KekzaIB93KNG5Ka5jhfnADEx7SMj-O6FST1mvBP90iX7apjfPz3AnILfegJnSUA4IElNEFHv_7VCObLEwZ9p2kNh-GvEMzRhj1A7ZAS5sis_z45yZ9sYLc2vi_v3L51SEWVk1vQx2wy4LuUeitoY1pn_gcnq2096l536WmHN6xSU/s1284/image_2024-06-21_11-46-45.png

វណ្ណដា សិល្បករកម្ពុជាតែម្នាក់គត់ជាប់ក្នុងបញ្ជីតារារ៉េបទាំង៥០នៅអាស៊ីក្នុងចំណោម១៤ប្រទេស

0

តារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាព ម៉ាន់ វណ្ណដា បានក្លាយជាសិល្បករកម្ពុជាតែម្នាក់គត់ស្ថិតក្នុងបញ្ជីតារារ៉េបទាំង៥០នៅអាស៊ីក្នុងចំណោម១៤ប្រទេសផ្សេងៗគ្នាជាមួយនឹងតារារ៉េបល្បីៗជាច្រើនទៀត។ នេះជាឆ្នាំទី២ហើយដែល វណ្ណដា បានជាប់ក្នុងបញ្ជី The LiFTED 50 ។ Awich ធ្លាប់មកប្រទេសកម្ពុជានិងចេញបទចម្រៀងជាមួយ វណ្ណដា ស្ថិតនៅលំដាប់លេខរៀងទី១ ចំណែកឯ វណ្ណដា ស្ថិតនៅលេខរៀងទី១១នៃបញ្ជីនេះ ។ វណ្ណដា បានពោលថាមានការស្រលាញ់ ការគាំទ្រពីសំណាកទស្សនិកជនទើបសមិទ្ធិផលនេះអាចកើតឡើងបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgL4yUZiAU3K_b9Y9RPncd2tR0PwPWydXKPVd8u7Zlpw02Rl5hSFB7kcZ9pZxTQkH_w3op0aeh6vQ1WKJKI8fbJ50iQHG_B1roHwHp_wX7zyhyphenhyphenxH78z5G-UfZFMeM51nmQefONGDvTs_ayWtY1FvMEzb2I6PlaRC4EwN6RXxSvyaU91OlzY3ldddSEGpo/s1620/image_2024-06-21_09-28-25%20(2).png

គេហទំព័រ LiFTED Asia បានចេញផ្សាយពីតារាចម្រៀងរ៉េបទាំង៥០មកពីតំបន់ Pan-Asian ជាមួយនឹងតារាចម្រៀងរ៉េបមកពី ១៤ ប្រទេសក្រោមការយកចិត្តទុកដាក់បំផុតទៅលើប្រជាប្រិយភាពឥទ្ធិពលនៅក្នុងស្រុកនិងទូទាំងពិភពលោក។ បញ្ជីតារារ៉េបទាំង៥០ របស់ The LiFTED ប្រទេសជប៉ុនស្ថិតក្នុងលំដាប់កំពូលជាមួយនឹងតារារ៉េបចំនួន ១០ នាក់ ខណៈប្រទេសចិន និងកូរ៉េស្ថិតនៅលេខរៀងបន្ទាប់។ ប្រទេសបន្តទៀតគឺកម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ម៉ុងហ្គោលី ហុងកុង តៃវ៉ាន់ សហរដ្ឋអាម៉េរិក សិង្ហបុរី និងម៉ាឡេស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_0S43iyZt_csbMqUt2yNlRh3MDMP_nUDIlsaeTCYD6RjVCv5DKkkSRgViJPW5itysc4nZDHQHrZAhFhFiz7rEEjafkrhDltlgRFbg7peVi825QnAAVo4kv6eNk3c1_2df4XkEIq30e7K21j4vcg09DOcR34m3s9lo5OvCx3oUQat7k9EWSDEKPgNCs1I/s1680/image_2024-06-21_08-49-36.png

វណ្ណដា ស្ថិតក្នុងបញ្ជីខាងកម្ពុជាហើយឆ្នាំនេះមានតែលោកម្នាក់គត់ ដែលបានជាប់ក្នុងបញ្ជីតារារ៉េបដែលមានឥទ្ធិពលក្នុងចំណោមតារារ៉េបល្បីៗផ្សេងៗទៀត។ នៅក្នុងការចុះផ្សាយ LiFTED បានរៀបរាប់ពី វណ្ណដា ថា តារារ៉េបរូបនេះទទួលបានអ្នកតាមដានមួយលាននាក់នៅលើ Instagram បានក្លាយជាតន្ត្រីករដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ តន្ត្រីរបស់ វណ្ណដា បានទាក់ទាញមនុស្សជាច្រើននៅក្នុងតំបន់។ VannDa ក៏ជាចៅក្រមក្នុងកម្មវិធី The Rapper Cambodia ហើយ Awich បានចេញបទដំបូងរបស់ពួកគេដែលមានចំណងជើងថា «6 Years in the Game» ក៏ដូចជាបទ «Solo»ជាមួយម្ចាស់ក្សត្រីនៃ Hip Hop វៀតណាម Suboi តាមរយៈការបង្ហាញវប្បធម៌ខ្មែរទៅកាន់ពិភពលោក វណ្ណដា កំពុងក្លាយជាវីរបុរសរបស់ប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-OW-jV0GGTCM9dEsEMbjl9S5mn5AYCgDiZs5LyqPVsHViEd30forP-O_5Pi7GUzS4aDB6LFepVjkXI9yQmLaFIoU-lmhm0R3hhU8JVcYQA7gzeO7GHtqMWNgauRiM942NGf2wBN-FNNmoaDq-YH3PFPhI_a8H65vnvrNGJrpnuCvFFLr0mBap_qoUK1w/s3000/image_2024-06-21_08-49-36%20(2).png

ក្នុងការអត្ថាធិប្បាយរបស់គេហទំព័រនេះ បានរំលេចបទថ្មីរបស់ វណ្ណដា ជាមួយ វណ្ណថាន «មិនអាចវិលវិញ»ជាប្រភេទ មនោសញ្ចេតនាបែបខ្មែរបុរាណមានរចនាបថដូចជារង្គសាលរបាំខ្មែរឆ្នាំ១៩៦០ ដែលមានអ្នកចូលមើលយូធូបចំនួន១៥លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgBSf1nQX6O_wQmvRjAPsR9bdTak8h22o8CRdWIg822A9O2D1oSMZn5qIYaqAdooVNA7t21JqtoWPEWorYrPgIWF2ESxAG9pLGy9ovCJNSryYZVqWyTy-uZy6JXBcZZ7rfp4vjrh1IVNAbRJHoaVvi73Z8BsiyRD6DBClL9JmOp-Zjqkcr_EzvbOEViS0/s2048/image_2024-06-21_09-28-28.png

គួរបញ្ជាក់ថា នេះជាឆ្នាំទី២ហើយសម្រាប់ វណ្ណដា ជាប់ក្នុងបញ្ជីតារារ៉េបទាំង៥០របស់គេហទំព័រនេះដែលសម្រិតសម្រាំងជ្រើសរើសតារារ៉េបល្បីនានាមកពីតំបន់អាស៊ី៕

ប្រូម៉ូសិនពិសេសជាមួយនិងការបន្ថែមល្បឿនលឿននិងធំអស្ចារ្យជាងមុនតែតម្លៃនៅដដែលសាកសមបំផុតសម្រាប់ការប្រើប្រាស់លក្ខណៈគ្រួសារ!

0

មិត្តហ្វូន Wi-Fi បានធ្វើការតម្លើងល្បឿនធំអស្ចារ្យជាងមុនតែតម្លៃនៅដដែលគឺរហូតដល់ 50Mbps ជាមួយតម្លៃ15 ដុល្លារប៉ុណ្ណោះក្នុងមួយខែដែលសាកសមបំផុតសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ។

ភ្នំពេញ៖​ ក្រុមហ៊ុនមិត្តហ្វូនផ្នែកសេវាកម្មInternet WiFi នៅតែបន្តកម្មវិធីពិសេសផ្តល់ជូនអ៊ីនធឺណិតលឿនធំអស្ចារ្យជាងមុនតែរក្សាតម្លៃនៅដដែលដើម្បើរសម្រូលការប្រើប្រាសរបស់អតិថិជនអោយកាន់តែប្រសើរជាងមុនជាមួយល្បឿនរហូតដល់ 50Mbps តម្លៃត្រឹមតែ15ដុល្លារក្នុងមួយខែប៉ុណ្ណោះដែលសាកសមបំផុតសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រូសារ មើលវីដេអូ ឡាយលក់ផលិតផល សម្រាប់កូនៗសិក្សាឬធ្វើការតាមប្រព័ន្ធអនឡាញនិងលេង Game បានយ៉ាងរលួននិងដោយសេរី។ មិនតែប៉ុណ្ណោះសម្រាប់អតិថិជនដែលបានចុះឈ្មោះថ្មីនឹងទទួលបានការផ្តល់ជូននូវ​ម៉ូដឹម​WiFi Free ផ្តល់ជូនការតំឡើងដោយឥតគិតថ្លៃ​ បន្ថែមការប្រើប្រាស់ជាច្រើនខែដូចជា៖

*** បង់មុន3ខែប្រើបាន3ខែកន្លះ

*** បង់មុន6ខែប្រើបាន8ខែ

*** បង់មុន12ខែប្រើបាន16ខែhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs2uiAnu0srSZICCQxdCxUEICmIynevQhMdYiB23IbwI93jwr2-KZwZyN_JhiOfIc36N0dTW6uZwt_w5PVdhn0SFoJjUEUN_S7r3K8W-b4mb05oYC_nySI1SUKJsWrB4bKfoyjFYuZUFyyTJPKX16tMJdxyndVB_93KuG0MW9NbrbAKNXbroSO6l-DL1M/s1430/Picture1.png

មិនតែប៉ុណ្ណោះអតិថិជននឹងទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់ទៀតផងដែរដូចជា៖

*** ដបទឹករក្សាកំដៅ

*** នាឡិកាព្យួរជញ្ជាំង

*** មួកសុវត្ថិភាព

*** និងអាវយឺតផងដែរhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXagCpfBDGdBAq3HES6CdfyKsBeGNoudlIB8UqFnl_80_2FEdzaN2ZBJGaEvSwoU3pAm8xcFAGuwcSSwLtU6ras_l5Xst1JnVx2zROz7oQNX1MlsWRhObiS-Iz8soDX7RIJWuM2XqfllVRMokAHgLgI7Ns8P09TrYYZQJTZWogRaNJv5Ad0Da_RycMgIU/s1430/Picture2.png

បញ្ជាក់ការផ្តល់ជូនពិសេសនេះរហូតដល់អស់ពីស្តុក!

នឹកដល់អ៊ីនធឺណិត នឹកដល់មិត្តហ្វូន Wi-Fi ល្បឿនលឿនធំអស្ចារ្យជាងមុនតម្លៃសមរម្យបំផុតនិងទទួលបានកាដូយ៉ាងច្រើនសន្ទឹកសន្ទាប់។

ពត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ 097 6 097 097

តេលេក្រាមឆានែល https://t.me/Metfone_WiFi

ទីស្ដីការគណៈរដ្ឋមន្ត្រី ប្រកាសពីគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍របស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

0

ឧបនាយករដ្ឋមន្រី រដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី លោក រង្សី វិស្សុត គោរពជូន លោកឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី លោក លោកស្រី រដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី , ករណីសូមគោរពជូននូវគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ដោយយោងលិខិតលេខ៣២៨/២៤ រវ.សជណ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងព្រះបរមរាជវាំង។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមគោរពជម្រាបជូន លោក លោកស្រីមេត្តាជ្រាបថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ដូចមានឧបសម្ព័ន្ធភ្ជាប់ជូន៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxhlgJF7Xwn9fsfVhxghvQQNAnZt59-Eh4q3W7evFIGGHJCBv9C4MTYH9tIj7XUMGgOCQdpk1jBZUZ10DItvZu_Wav2m6wsyjfNG5SHqf2s7SrkVxa1JR7Lh0kjZtWb0EqmWJep8SO4X3twt3p0Lt-Hc2qHv5YP2p-0oc4Ol35nF0RnkDkRV8_MZlPN5I/s1280/photo_2024-06-20_18-38-58.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfobr7zVF3hYEMQ-oabJ50lvCCMKIRG93pfFELwcwjH5W69jK9oLoItClVhsDWA70ozIYXauJvB5R6HlezWjrjuSkfKpJM-JL2RXD1i9PDxHyxhNQs5pecusg0O4ONRsfFa89t2ZSK4xVJwG13jvRmX1eBTmhueJRNqe2DGrjHA96h71R_0DVcadwphj4/s1280/photo_2024-06-20_18-38-58%20(2).jpg

រដូវវស្សាឆ្នាំនេះ កសិករគួរសប្បាយអរឬដេកភ័យ? ខណៈដង្កូវហ្វូងឡើងពេញស្រែ កំពុងរកដំណោះស្រាយ

0

រដូវវស្សាដែលជារដូវធ្វើស្រែចំការ និងជាការទន្ទឹងរងចាំរបស់កសិករគ្រប់ៗរូបបានឈានចូលមកដល់ហើយ។ យ៉ាងណាមិញ ថ្មីៗនេះគឺបានលេចឡើងនូវករណីផ្ទុះដង្កូវហ្វូង ដែលភាគច្រើនគឺទៅលើដំណាំស្រូវ និងដំឡូងមី ខណៈវានឹងផ្តល់នូវផលប៉ះពាល់១-២%នៃដំណាំកំពុងដាំដុះ ហើយបើយោងតាមទិន្នន័យចុងក្រោយនេះ វាបានរីករាលដល់១២ខេត្តនៅក្នុងប្រទេសកម្ពុជាហើយ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមួយរូបក៏បានធ្វើការពន្យល់អំពីមូលហេតុ និងវិធីសាស្រ្តក្នុងការទប់ស្កាត់ទៅលើករណីនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlHdiuk_yuxks6na0XEqOrEs8HsmFuvfuvvBg_qjSxfebVWyGQbynlWZnCAxksvqR1ODuSsyvgMphzz6IscQ5rk_XUimfbsl3aV0__VxmK_4pifIPpIiN8mJlda_6SuYttvIwzH8IV272tpjKNiB90DSprjSLLA7wWcbSqDUkrvyO8BPlz-bHQUdRPH88/s1280/448768858_444173381723785_1987631990882179013_n.jpg

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ យោងតាមការលើកឡើងរបស់ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទបានឲ្យដឹងថា អាកាសធាតុក្តៅខ្លាំងក្នុងឆ្នាំនេះ និងអូសបន្លាយពេលយូរ បានធ្វើឱ្យវដ្តជីវិតរបស់ដង្កូវហ្វូងកាន់តែខ្លី ពងឆាប់ញាស់ ស៊ីច្រើន ឆាប់ធំ និងបង្កកំណើតក្នុងល្បឿនលឿន។ បូកផ្សំនឹងការបាត់លំនឹងជីវចម្រុះដោយសារកត្តាអាកាសធាតុ ដែលបានធ្វើឱ្យបាត់បង់នូវប្រភេទសត្វមានប្រយោជន៍មួយចំនួនដែលតែងដើរតួនាទីបំផ្លាញពពួកដង្កូវទាំងនេះ ចំនួនដង្កូវហ្វូងក៏ចាប់ផ្តើមផ្ទុះឡើងក្នុងបរិមាណច្រើនមួយរំពេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2OtCj6xK2njrm2T0mJ3FtMqUJXjfjcWtSdG4uBjMsqKxGZLm8rum-_46QRSs3ejrRdGVNQK2yRNs9rQTBYT8JeWazNYYAFpIccEssnaTxM3rmy-MDvGdkbW84Uqouu0ZGUmmBA7g3IcJhFlTjwmxL05PmEjjBiAtp4S_ATjHaTGeCO4RzkBL6wBkTOXI/s1080/448769833_444173348390455_1443286154643266666_n.jpg

រហូតមកដល់ពេលនេះ មានខេត្តជាច្រើនរួចមកហើយបានរាយការណ៍ពីបញ្ហានេះ ព្រមទាំងបានប៉ះពាល់ជាអវិជ្ជមានទៅលើដំណាំច្រើនប្រភេទផងដែរ។ មន្ត្រីជំនាញនៃក្រសួងកសិកម្មក៏កំពុងប្រញាប់ប្រញាល់ចុះតាមដានការរីករាលដាល ផ្សព្វផ្សាយពីវិធានការឆ្លើយតប និងអន្តរាគមន៍ផ្ទាល់ក្នុងករណីចាំបាច់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLdY3bimPjgv2fobRRtwc6DHFWNB9dd209gQADXw5VOk4csGkT9MNLnaKv4PyNNX7YlGC_jK_vPcwSKqD4wfBkZsJWhCdiA_CI_8zNBI4ZT_hhP8APfQGDaccenw9rWs4AKt2ftuzV6Drtm9vigWD2WYTQ1v7gVG7MlgJrL8L5xUVyRBUfzp-TQgD6W-E/s1080/448790614_444173418390448_4970702353127831770_n.jpg

លោកបន្តថា ហេតុការណ៍ស្រដៀងគ្នានេះធ្លាប់បានកើតឡើងរួចមកហើយនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ ដែលនៅក្នុងពេលនោះ វាបានស៊ីបំផ្លាញដំណាំរបស់បងប្អូនប្រជាកសិករអស់ជាច្រើននៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ចាម។ ហេតុដូច្នេះ សូមបងប្អូនប្រជាកសិករបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានត្រួតពិនិត្យមើលដំណាំស្រែចម្ការរបស់ខ្លួនជាប្រចាំនិងឱ្យបានទៀងទាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ជៀសវាងនូវការខាតបង់ធ្ងន់ធ្ងរមកលើផលដំណាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGh7-hLU68n4f-U3mDPR0Muh1NWP0heTPMYa3kYQRJgtvFwOu9ib0y-NdYWmxPaRq8gIVrY7ey-_D3E6Cd-21JBg2OjrRLAqNoZlcL6ODoXsazCqD89rycGaqzNS8gx5ucDiNmusHFdR_9rYCzsRL01lgMdWJy2LYD8OMEXGvyyc-tkjpGYLdRYkNiIok/s1080/448833853_444173365057120_2520899214320403212_n.jpg

អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ៗទៀតថា ក្នុងករណីរកឃើញថាមានផ្ទុះដង្កូវហ្វូងនៅក្នុងចម្ការស្រែរបស់ខ្លួន បងប្អូនកសិករអាចមានជម្រើសដំណោះស្រាយមួយចំនួនដូចជា៖

១ វិធានការការពារ
• ត្រូវធ្វើការសម្អាតស្មៅនៅតាមភ្លឺស្រែ ឬគម្ពោធព្រៃនៅជុំវិញស្រែដែលជាជម្រករបស់ដង្កូវហ្វូង ឬសមាសភាពចង្រៃផ្សេងៗ
• ជីកចង្អូរមាត់លើដែលមានមុខកាត់ ៣០សម និងជម្រៅ ២០សម រួចរោយផេះ ឬកន្ទក់នៅបាតរណ្តៅដើម្បីបង្អាក់ការធ្វើដំណើររបស់ដង្កូវហ្វូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBNYv6i5m_69nA3hyriG9c-9mFdPoNkK4AI7TWjV9vsmD4izlvdbuE6T30P8CDky6qq83rgnXnFvxFynBmT2UmQJBZZTkQz8YKlzw0D7Ce-j7pWeR74FJYQFMKHTd3iWeL6kR-15d1WfyereoWhr7tVGx-uVr3imAxQy5emEvPuxSQe3LTuYVbND_e4kE/s1280/448821725_1018654789626384_1256354972697585113_n.jpg

២ វិធានការកម្ចាត់
• ព្រលែងសត្វទាចូលទៅក្នុងស្រែដើម្បីឱ្យហ្វូងទាទាំងនោះស៊ីដង្កូវដែលនៅក្នុងស្រែ
• បើមានប្រភពទឹក គួរបង្ហូរទឹកចូលទៅក្នុងស្រែឱ្យលិចសន្ទូង ឬសំណាបរួចបង្ហូរទឹកចេញវិញហើយយកស្បៃមុង ឬថ្នងដងត្រីត្រង យកដង្កូវហ្វូងកំទេចចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1AnrF3msDxcoCdOJDUX0tRksW5VuDxnKKIzg97MpxYKMlrrM_tfhMTkaqxuu7LwHaL8FWgSK24zvnec4ePMzSM8ISACJVjqz3KDFjFA0Dd4kTdBkj_xhvi9bot2Tg0ER1ODjV2PVO1BTLmzT1nJmgcsxwmoZX6HIJTzUfZLIVsAmYsLfmsqqMZ-alOEU/s1280/448896977_1018654332959763_2329959794772439988_n.jpg

៣ វិធានការគីមី
• សម្រាប់ការប្រើប្រាស់ឱ្យមានប្រសិទិ្ធភាព និងសុវតិ្ថភាព សូមអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំនៅក្នុងស្លាកសញ្ញា និងប្រើប្រាស់តែថ្នាំកសិកម្មណាដែលបានចុះបញ្ជីកានៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

តោះមកស្គាល់កុលសម្ព័ន្ធមានតែមួយគត់លើលោកដែលរស់នៅក្នុងទឹក

0

កុលសម្ព័ន្ធគឺជាក្រុមមនុស្សបុរាណដែលតែងតែរស់នៅតាមរបៀបប្រពៃណីរបស់ពួកគេ ទោះបីជាបច្ចុប្បន្ននេះពិភពលោកមានការអភិវឌ្ឍនិងជឿនលឿនប៉ុណ្ណាក៏ដោយ ក៏កុលសម្ព័ន្ធជាច្រើនក្រុមនៅតែរស់នៅក្នុងជីវិតសាមញ្ញៗដូចជា ដាំដំណាំ ធ្វើស្រែចំការ ជឿលើអបិយជំនឿ ក៏ដូចជាមានទំនៀមទំលាប់រស់នៅបែបបុរាណ និងតែងតែរក្សានៅវប្បធម៌របស់ពួកគេជានិច្ច។ ជាការពិតណាស់ យើងគ្រប់គ្នាដឹងហើយកុលសម្ព័ន្ធភាគច្រើនគឺរស់នៅក្នុងព្រៃ ឬតំបន់ណាមួយដែលនៅឆ្ងាយដាច់ស្រយាលពីគេឯង ខណៈក្រុមកុលសម្ព័ន្ធខ្លះក៏អាចមានសមត្ថភាពរស់នៅក្នុងទឹកទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRvC8Cgjlo210fAj_jZ9xAGSsYnQER_GdcAYETNitrbWJEcYqV7l5kn4HgU5b6iqr-Sae0em2oRxq9mWem9rtKlXTD4QUEYu5LzDTDCq0zrk8ApS99H4Zbt_GgK2PfkL9u14_apRQ20h33YgpW9fGc9-arqkkePTCLlOVIjT_nmMl-Q2QEF9Q9J142vUE/s2000/3_BANGGAI%20BAJAU.jpg

ដូច្នេះអត្ថបទនេះនឹងនាំប្រិយមិត្តមកស្គាល់កុលសម្ព័ន្ធមានតែមួយគត់លើលោកដែលរស់នៅក្នុងទឹក។ ក្រុមកុលសម្ព័ន្ធដែលអាចមានសមត្ថភាពរស់នៅក្នុងទឹកបានគឺមានឈ្មោះថា Bajau ដែលត្រូវបានគេហៅថា Sea Gypsies ឬ Sea Nomads ដោយពួកគេរស់នៅលើទឹកនៃឆ្នេរសមុទ្រប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនអស់ជាច្រើនសតវត្សមកហើយ។ ប្រជាជន Bajau ត្រូវបានកត់សម្គាល់ថាជាក្រុមកុលសម្ព័ន្ធដែលមានសមត្ថភាពអស្ចារ្យបំផុតមិនធ្លាប់មាន ដោយសារពួកគេអាចស្ថិតក្រោមទឹករហូតដល់ ១០ ទៅ ២០ នាទីឯណោះនៅជម្រៅ ២០០ ហ្វីតដោយមិនពាក់ឧបករណ៍ជំនួយឡើង ខណៈអ្នកមុជទឹកផ្សេងៗទៀតសុទ្ធតែប្រើប្រាស់ឧបករណ៍ជំនួយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrRuJKC75voit-cgWtiBGbtqj8VsjVthw9chjzP-WE-0Z08C6IfdnitGgHTZB5lk_ZFLqS2rzcdTfqYbMv0Z7930eVb06G8TWUAF32AwSQ4_YqjgDzJ8yTbbak7nLFkTJqyA4XjErONGK_HR5cJnmDfAtlG-awNOyFLLkDVvRSFqotcsPPx-OAytdimGI/s700/1133067_879616_111111111111_updates.jpg

របបអាហារប្រចាំថ្ងៃរបស់ពួកគេរួមមានពពួកសត្វសមុទ្រជាច្រើនប្រភេទ ដែលសុទ្ធតែជាប្រភពប្រូតេអ៊ីនដ៏មានតម្លៃត្រូវបានប្រើសម្រាប់គោលបំណងវេជ្ជសាស្រ្តផ្សេងៗ។ ជាទូទៅកុលសម្ព័ន្ធនេះគឺពួកគេពិតជាចូលចិត្តការជ្រមុជក្នុងទឹកជ្រៅណាស់ ហើយពួកគេតែងតែជ្រមុជទឹកជ្រៅជារៀងរាល់ថ្ងៃ មិនថាកុមារឬមនុស្សពេញវ័យនោះទេគឺពួកគេសុទ្ធតែមានជំនាញពិសេសក្នុងការមុជទឹកជ្រៅ។ ទោះជាយ៉ាងណានៅដើមសតវត្សទី ១៥ ជីវិតរបស់ក្រុមកុលសម្ព័ន្ធ Bajau កាន់តែស្មុគស្មាញ នៅពេលដែលម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី បានបង្កើតព្រំដែនសមុទ្រនៅក្នុងតំបន់ Sulu បណ្តាលឱ្យកុលសម្ព័ន្ធនេះធ្វើចំណាកស្រុកនៅឆ្ងាយពីគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWt4NO64JTiZjzIpfBVCjDdL9WkCcx42lo4x-a-BYmYMgW5uvpojANApP83BWWNVT9QWy7O32mpGag0_53xPjzqZyWvB3LgUVRAkMAZwbN9OIYWhCozc8EJrsaDPSmQpaiBqSo1Tx0lGGf10W1OkvaqImS3ajDLqgEPWoM2fkb-b2da4UmHxXGLKk1_VY/s666/bajau_sea_nomads-ru.nl_.jpg

ហេតុនេះគិតត្រឹមឆ្នាំ ២០២៣ មានតែ Bajau ប្រហែល ១០០ ទៅ ២០០ នាក់ប៉ុណ្ណោះដែលនៅតែរស់នៅក្នុងទូកប្រពៃណីរបស់ពួកគេ ហើយតែងតែរក្សាវប្បធម៌ក្នុងការមុជទឹកជ្រៅ បរបាញ់សត្វក្នុងសមុទ្រ ដោយនៅតែពឹងផ្អែកលើបច្ចេកទេសបុរាណទាំងនេះសម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ភាពខ្វះខាតថវិកាសម្រាប់ការជួសជុល គួបផ្សំនឹងការរឹតបន្តឹងរបស់ឧទ្យានជាតិក្នុងតំបន់លើការកាប់ដើមឈើ កំពុងបង្ខំឱ្យអ្នកដែលនៅសេសសល់ពិចារណាផ្លាស់ប្តូរទៅកាន់ដីគោកកាន់តែច្រើនឡើង ដែលធ្វើឱ្យក្រុមកុលសម្ព័ន្ធនេះបាត់បង់វប្បធម៌ប្រពៃណីរបស់ពួកគេបន្តិចម្តងៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ1vm8GlCX_kYzsYqQLta3HF_OkneAx4wEStrHhP4WfkZvnq_bNDajb_WI5Xi21EJhwptSnsw2PrH3z3WYtMAUgpk2H5p376CdEocmoPi3JyYTZcayApdIA4epRqx0tZC8QmUtNjdE3dU5dN5YKZGBOy3SVRh_mTIexD91Lm7x1eGQcKNI28bSBKRUJ9A/s1363/life-of-bajau-tribe-at-the-sea.jpg

ល្បីដែរតែល្បីខុ.សរឿង! ខ្សែភាពយន្តខ្មែរមួយកំពុងប្រឈ.មមុខនឹងការរិះ.គ.ន់យ៉ាងចាស់ដៃពីទស្សនិកជន

0

បច្ចុប្បន្ននេះ ដោយសង្កេតឃើញថាខ្សែភាពយន្តខ្មែរជាច្រើនកំពុងតែមានភាពររីកចម្រើនជាបន្តបន្ទាប់ ស្របពេលដែលមានមតិកោតសរសើរនិងរិះ.គន់ក្នុងន័យស្ថាបនា។ យ៉ាងណាមិញភាពយន្តខ្មែរមួយ គឺរឿង«បុព្វេនិម្មិត»របស់ទូរទស្សន៍ PPN នូវតែជាប្រធានបទក្តៅ.នៅលើបណ្តាញសង្គម ដែលបណ្តាលឲ្យមហាជនជជែកវែក.ញែកព្រោងព្រាតទៅលើការដឹកនាំសម្តែង បច្ចេកទេសថតនិងកាត់ត រួមទាំងតួអង្គសម្តែងទៀតសោតនៃរឿងនេះ ហាក់នូវមានកម្រិតនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsr6DylL_NiWidm-LTSOHGPOGZRimCnko9kAzpMI9DSxOIMnqylMxkaWihaIvL5S2SSlY5lt3jNhk4jGAhzv29sn2C_ZZ3krpONmUV4ahZXkaNMVGJmKh_wAgSrqfC0I8KXGKj04gWYe38iSuyUttRfJ8azpGd4OI3cjwhDICKWQEM9kWMr1oGMAr15TE/s1280/photo_2024-06-21_11-06-55.jpg

ខ្សែភាពយន្តខ្មែរ រឿង«បុព្វេនិម្មិត»ដែលកំពុងចាក់នៅលើកញ្ចក់ទូរទស្សន៍ PPN កាលពីពេលកន្លងទៅនេះ ដែលឈុតឆាកមួយនៃសាច់រឿងបានបង្ហាញវត្តមាននាគរាជ ក៏ទទួលរងនូវការរិះគន់យ៉ាងចាស់ដៃម្តងរួចទៅហើយ ដោយមតិខ្លះគឺបានលើកឡើងថា បច្ចេកទេស Disignនាគរាជនៅស្ទើរ, ហើយសណ្ឋាននាគរាជមានរូបរាងដូចនាគផ្ទះលេខ២ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzJ_Ro0oJ4mtu-DA_Jch0tWlt0J7FlG2apKq-6ADBHogVe8qQQZkdouz36KU8EOvfSsZvP3FXkVTHBa0qH0F4TlczaNyn14ARO0oZKiyuRhVjpap6PX7LVU-ZEIJtJSj9UpHr6nMAYwJsJQ1L6yQheIwhfVYVcVzw-8SE0D5vJ-pPtZBZp7aoOUT4Ba4c/s1280/photo_2024-06-21_11-13-10.jpg

មិនត្រឹមតែប៉ុណ្ណេះ ឈុតឆាកនៃសាច់រឿងដែលបានបញ្ចេញជាបន្តបន្ទាប់ក៏បានរងនូវមតិរិះគន់ជាហូរហែរទៀត ទៅលើការ Disign Poster និងកាត់តផ្សេងៗហាក់ធ្វើបែបខ្ជះខ្ជាយ បើតាមមតិមួយពីមហាជនបានលើកឡើងថា«Artwork រឿងមួយទាំងមូលធ្វើដូចក្មេងកាត់តលេង ចង់នរណាថាអីថាចុះបើខ្ញុំមើលឃើញអញ្ចឹងមែន ។ ចង់ឱ្យមានការគាំទ្រភាពយន្តខ្មែរទាល់តែពង្រឹងគុណភាពល្អជាងនេះ ខ្ញុំមើលឃើញថានៅខ្សោយខ្លាំងមែនទែន»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYzyP3b8HOgEfbGojKHwcUJCgTcSSjlQkwFExxIa_HpUqZ7tWBwBsYEOu743fhop-XMlagjitMxghwfwQPcVtNkNZaMU_svGg_lwdF15vE58DaS0U3e3YLFjpYu2duXo9ZwdQFpEizbzk1zSZXSbcNLRbnUSzMNL1whiMfDGGo8Xf4_96HWGY_l-X_lOU/s1280/photo_2024-06-21_11-12-51.jpg

ខណៈដែលអ្នកខ្លះទៀតក៏បានរិះគន់ទៅលើការប្រើប្រាស់សម្ភារៈនិងទីតាំងសម្តែង ហាក់មិនសមទំនងនឹងរឿងបុរាណ។ ខណៈដែលឈុតឆាកនៃសាច់រឿងបុរាណ បែរជាថតជាប់បង្គោលភ្លើងទៅវិញ ក៏ដូចជាមានការប្រើប្រាស់ក្រដាសជូតមាត់ដើម្បីជូតតុ និងការប្រើប្រាស់សម្លៀកបំពាក់មិនសមនឹងសម័យកាល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0zeATNY6lVdz9yP5VekNwKbBv4sjwvF9qW9tuNWuw0qn1lujpyuZC-rJUoK5lnWP_tKYqQYgzTLVwMCwrEm0ToO-0eyFtJeD5-o09Y5JfkJaGPWn46AcZ00EkUGEcdGp86Z9Te87y7XanaOFG-yX7vI7mPtb5_eQN1jHMrd4RQJm1qW68JRfESbe-OGg/s1280/photo_2024-06-21_11-07-39.jpg

ម៉្យាងវិញទៀត មហាជនក៏ធ្វើបានវិភាគទៅលើតួអង្គសម្តែងផងដែរ ដោយអ្នកខ្លះថា«និយាយតាមត្រង់២០២៤ហើយសម្តែងមិនបាន៣០% នៃភាពយន្តទស្សវត្តន៍៦០ផង សាកទៅមើល លោកយាយ ឌី សាវ៉េត លោកយាយ សាក់ស៊ី ស្បោង និង តារាល្បីៗផ្សេងទៀត សំដែងកាលសម័យមុនមើល។ ជីវភាពរស់នៅជាក់ស្តែង និយាយយ៉ាងម៉េច សកម្មភាពបែបណា គឺពួកគាត់សំដែងបែបនោះ មិនមែនចេញមក រឹងៗ ប្រឹងៗដូចនេះទេ វាបាត់ធម្មជាតិអស់ ហើយ ! ទៅមើល ក្រុមពូណុយលេងមើល រឹងៗចឹងអត់ ក្រុមក្មេងៗក៎សម្ដែងសមជាងដែរ?រឿងបុរាណតែកុំមើល ប្លង់ថត មិនដឹងអី ជាអី! គុណភាពមិនដឹងនៅណា ធ្វើអោយតែបាន យកមកផ្សាយ ដល់គេមិនគាំទ្រ តាំងស្រែក ខ្មែរមិនគាំទ្រខ្មែរ!»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY177whHiOlKelWy1O3XfO8Kg9xGuC2zm2H-_z_qGCRnrhzXRcY6TIhnzp0u3FnTz2bJHgQLU0E4UIvqv8IRbnKpG9GTqpBnSoM0YF5C7yEIUXSS8waMLFsAXYK6mtMKc9i8Q_y9iEKeiXBwfWXVvN9gaXATEE46XL6nSIUl_CCjTRZUCEeiSb8PgBaQo/s1280/photo_2024-06-21_11-07-43.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdod3o290r5Y2kJgemSyJpVbRqOSaZsF_vOjZ5Xkqi4hxMlZSbAyiVipMhwaridz_onwEzSCfUARu2FteQeJmMkV7L_x5RqutxB1FJg2u8AReVzAYj4nCT5akBe_AYrCGjNDb7-JDbbIn-0iuws9v-ma8Wpi7mVwwUjqag64KBQ6_mSwPbuPB2nuLQvzY/s1280/photo_2024-06-21_11-08-11.jpg

បាតុភូតចម្លែក! នៅប្រទេសឥណ្ឌាមានបក្សីរាប់រយក្បាលបានធ្លាក់ពីលើមេឃ

0

ប្រទេសឥណ្ឌា៖ យោងតាមសារព័ត៌មានបរទេសថ្មីៗនេះបានឱ្យដឹងថា មានបក្សីរាប់រយក្បាលបានធ្លាក់ពីលើមេឃនៅក្នុងប្រទេសឥណ្ឌាដោយសារឥទ្ធិពលកម្តៅ។ នេះបើតាមរបាយការណ៍ បច្ចុប្បន្នសីតុណ្ហភាពនៅភាគខាងជើងប្រទេសឥណ្ឌាបានកើនឡើងដល់ជិត ៥០ អង្សាសេ ដែលបង្កើតបានជារលកកម្តៅដ៏វែងបំផុតមួយក្នុងកំណត់ត្រា។ ដូច្នេះមូលហេតុដែលបក្សីរាប់រយក្បាលធ្លាក់ពីលើមេឃគឺដោយសារកំដៅខ្លាំងពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipgrdOK9Zwcmc69e83XQFDvOCUmFGNwSHUI1RFOoCFJZ55clb1ClWzqyz2_98mzeL8HwJg1WgAoE0BpgUHg36LkI6rpOfymG1Bs1Dhw7Z_uTRK_Rh6fBpPKTqy59mgDvKy-3PxKiUNB_IS78wYln4MHDSo5z0Cn0ROYOuJmxYI7FRnnjCarHIHN__EcVo/s960/photo_2024-06-21_13-00-15.jpg

លើសពីនេះប្រទេសឥណ្ឌាក៏បានកត់ត្រាករណីសង្ស័យជាង ៤០.០០០ ករណីនៃជំងឺដាច់សរសៃឈាមខួរក្បាលក្នុងរដូវក្តៅផងដែរ ខណៈរលកកម្ដៅបានអូសបន្លាយរយៈពេលយ៉ាងយូរដោយបានសម្លាប់មនុស្សជាង ១០០ នាក់គិតចាប់ពីថ្ងៃទី ១ ខែមីនាដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៤។ ប្រឈមមុខនឹងស្ថានភាពបែបនេះ ក្រសួងសុខាភិបាលឥណ្ឌាបានស្នើឱ្យភ្នាក់ងារពាក់ព័ន្ធ “យកចិត្តទុកដាក់ជាបន្ទាន់” ចំពោះអ្នកជំងឺ។ ទន្ទឹមនឹងនេះ មន្ទីរពេទ្យក្នុងរដ្ឋធានីញូវដែលីដែលកំពុងប្រឈមនឹងការខ្វះខាតទឹក ក៏បានទទួលការណែនាំបន្ថែមគ្រែមន្ទីរពេទ្យដើម្បីផ្ទុកអ្នកជំងឺបន្ថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH_YfsWx6WLit6FzyBsdhqpZgxpCwsZ4pvTcLtxCpkAIQUOzoue6W57Dr0Vtuk6aYrwD6bf5P1vOkv4zemcs0rpfWymgbCDCLzH4U237mhs1zaBWbjvKqVahOqD4ISr-AghhCLZygDrk3D_TQaS-HJJeHjZlMxSmk7CZ4f9pByqT6tQPGwxchBR5cAU4I/s740/photo_2024-06-21_13-01-46.jpg

ក្នុងអំឡុងពេលនៃរលកកំដៅដែលកំពុងបន្ត សត្វបក្សីជាច្រើនក្បាលក៏បានធ្លាក់ពីលើមេឃជាបន្តបន្ទាប់ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាគ្រោះធម្មជាតិ។ លោក Kartick Satyanarayan មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ លោកបានទទួលការហៅសង្គ្រោះបន្ទាន់ច្រើនជាង ៣៥-៤០ ដងជារៀងរាល់ថ្ងៃនៅក្នុង និងជុំវិញរដ្ឋធានីជាតិនៃតំបន់ Delhi ។ ការហៅទូរស័ព្ទភាគច្រើនក៏មានការស្នើសុំជួយសង្គ្រោះសត្វស្លាបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnYaLf2sGOID029J2-jjGaWD-7wy7fwC_2Fm-Gf9HXI1YTRaw0LXvzZxkgdsvaTiOt63ZfbKcHx0D2kELTpeSXxHUc3dy3Wwmitr3x2py30MfnUu9M52eq9eqvJrtB_-HrG3wZfx0LHVyfmnIZY5LrAl112D9DlfdSNEXTK1x5mIKZf57yd5EuoT6OE_0/s1200/photo_2024-06-21_13-11-59.jpg

ទោះជាយ៉ាងណាក៏ដោយ ផ្ទុយពីកំដៅខ្លាំង តំបន់ខ្លះទៀតនៃភាគឦសានប្រទេសឥណ្ឌា ក៏កំពុងជួបបញ្ហាគ្រោះទឹកជំនន់ ដោយសារភ្លៀងធ្លាក់ខ្លាំងផងដែរ។ មន្ត្រីបាននិយាយថា ទឹកជំនន់ និងការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរ បានកើតឡើងនៅភាគឦសាននៃរដ្ឋ Assam ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ នាក់កាលពីយប់ថ្ងៃទី ១៨ ខែមិថុនា។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ប្រជាជនរាប់ពាន់លាននាក់នៅទូទាំងអាស៊ីកំពុងជួបបញ្ហាជាមួយនឹងកំដៅខ្លាំង។ អ្នកវិទ្យាសាស្ត្របាននិយាយថា អាកាសធាតុកាន់តែអាក្រក់ទៅៗ ដោយសារការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqp7aMSr33rSjKxIUgEPRjkUJPDsuFLmMV_hYYD8JlwRcq_yqoaxWS9H6tYm1wowVauPkqhaiNxxJM9pgXavYrDYEEOBKnIcg4RXP8iUZw6K78OoRQfvGitdzwdcYzTcbef19ZlCPfmbXd6To6do0S3pLFBvA0I8Ji36XNH7mWB31XEch6XSNAmkXwX8Y/s850/photo_2024-06-21_13-12-06.jpg

ពីរឈុតបញ្ចេញសម្រស់នៅទីក្រុងកានពេលនេះ មាន សូនីតា យកមកបញ្ចេញសម្រស់នៅកំពូលប្រាសាទព្រះវិហារ

0

តារាសម្តែង មាន សូនីតា ឬរាជិនីក្រមាបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ម្តងទៀតបន្ទាប់ពីបង្ហាញរូបភាពយ៉ាងត្រជាក់ភ្នែកនៅសំលៀកបំពាក់ចំនួនពីរឈុតដែលនាងបង្ហាញខ្លួននៅកម្រាលព្រំក្រហមទីក្រុងកាន ពេលនេះបានបញ្ចេញសម្រស់នៅលើកំពូលភ្នំប្រាសាទព្រះវិហារម្តង។ មហាជន អ្នកក្នុងចង្កោមសិល្បៈពិតជាកោតសរសើរនៅការបង្ហាញរូបភាពនេះយ៉ាងខ្លាំងខណៈប្រាសាទមួយនេះដែលស្ថិតនៅជាប់ព្រំដែនថៃខ្សត់ភ្ញៀវទេសចរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc_Bl9K_meeFX87fsJE7D5IxHzpvg10inr1KHIH6kH8i6XTLJbPNlNCB35Ckr8QcQlkloDsFSVodAOID6VDO02I56FnWNhwfEp3SoRgHwcgV0cojJlZjF7tL1mteZZOjg19piHo710waga85A9V0mAIRB84tQP0kLO-DxiNgP8tMQBfoa9FoEbQ91IgN4/s2048/image_2024-06-20_14-40-24.png

គេចាំបានថា កាលពីខែឧសភា តារាសម្តែង មាន សូនីតា បានដើរលើកម្រាលព្រំក្រហមភាពយន្តកានលើកដំបូងជាមួយនឹង ម៉ានិត ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តារាស្រីរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីទស្សនិកជនជាតិនិងអន្តរជាតិនាថ្ងៃទី១នៃការបង្ហាញខ្លួនតែម្តងជាមួយឈុត ក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្ត។ នៅថ្ងៃទី២ នៃការដើរលើកម្រាលព្រំមហោស្រពភាពយន្តកានលើកទី៧៧ មាន សូនីតា បង្ហាញខ្លួនក្នុងឈុត «ផ្កាចន្ទន៍អង្គរ នារីកម្ពុជា»។ ពីរឈុតនេះទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈឈុតទី១របស់ មាន សូនីតា លេចនៅលើសារព័ត៌មានរ៉យទ័រនៅលេខរៀងទី១២ ក្នុងចំណោម១០៣ ជាមួយសិល្បករ សិល្បការិនីដទៃទៀតដែលចូលរួមព្រឹត្តិការណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8GFYgh6UMRSfupsKDPfvxNH-4w6-jmZsZTCtpH88wf2QvF0TTOWyorGykzBTyGrL0W3XJThW6JKX6iAGQ9oF0H1CXueX9_kcp-nMkcxuAsPbwzDXZTyQ8BwIDBMOkZLL__Ll5RNGc2W4uQt2UQr3IJf2BO1nDVvapPo35599HogGmIKdvHxcSJJ1yyXE/s2048/image_2024-06-20_14-40-27.png

បន្ទាប់ពីផ្ទុះកក្រើកនៅលើឆាកអន្តរជាតិហើយនាពេលថ្មីៗនេះ មាន សូនីតា បានយកឈុតទាំងពីរនេះបញ្ចេញសម្រស់នៅលើទឹកដីព្រះវិហារធ្វើឱ្យហ្វេនៗផ្ទុះការសរសើរយ៉ាងខ្លាំងទៅកាន់តារាសម្តែងរូបនេះ។ ឈុតទី១លើទឹកដីដ៏ពិសិដ្ឋនេះ មាន សូនីតា បានភ្ជាប់មកជាមួយចំណងជើងថា «ដួងព្រលឹងជាតិខ្មែរ រះខ្ពស់ត្រដែតលើជួរភ្នំដងរែក រាជនីក្រមាយ័ន្តខ្មែរ ជានារីកម្ពុជា មានចេតនាជះ សម្រស់នៅលើកំរាលស្មៅយ៉ាងមានមោទនភាពនិងស្ញប់ស្ញែងបំផុត នៅលើកំពូលភ្នំប្រាសាទព្រះវិហារ ដែលដំណែលដ៏មហស្ចារ្យ នឹងសិល្បៈសម័យខ្មែរដ៏សម្បូរបែប។ ប្រាសាទព្រះវិហារ ម្ចាស់នៃកំពូលភ្នំ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYyCWCMH7NbHGK0Enpg-Syltp3xQ4mC6MNHneovlUtuYnZzxpLetQNed6vyugApze70aVGaPREpTbitQWz6HOwbjP1JqtZxzLn7F-i_f72xlG0ZrfUVaNNZymAVp4HXGwTa5OMyq1h3OALNxpvYlwKrAn7XlBeTFfbwtlg8Q8QWi2UTsuXQklmFYX3JQ/s2048/image_2024-06-20_14-40-35.png

ចំណែកឯឈុតទី២ វិញ មាន សូនីតា បានភ្ជាប់មកជាមួយចំណងជើងដែរថា ប្រាសាទព្រះវិហារ ម្ចាស់នៃកំពូលភ្នំ ឈុតដ៏ល្អឯកមួយទៀត កំពុងតែរះខ្ពស់ត្រដែតលើជួរភ្នំដងរែក នៅលើប្រាសាទព្រះវិហារដែលជាដួងព្រលឹងជាតិខ្មែរ សំរាប់ប្រជាជាតិខ្មែរទាំងអស់។ នារីកម្ពុជាម្នាក់នេះ មានចេតនាបង្អួត សម្រស់យ៉ាងលេចធ្លោជាមួយឈុតផ្កាចន្ទន៍ នៅលើកំពូលភ្នំប្រាសាទព្រះវិហារ ដែលជាកេរដំណែលដ៏មហស្ចារ្យ ដែលនាងខ្ញុំឈរខ្ពស់យ៉ាងមានមោទនភាពនឹងស្ញប់ស្ញែងជាទីបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiUCUe1rOjPghjFYqdY3QFS-MYYWrTFla_wzjYMtxRhEKXiwYMYo0n2DfjfdbqF5Vc-gAUVfVbNz6TMGVwil8dKeq4srSAQ3thwRRdaGGB9KMnDKwcINnIEQ2S-eu8PVr0NoBj0aKpZ24IRUHFWXyDdQQnbxyvSiwy6zFnT96BEHdjyfS331UPnod8NKc/s2048/image_2024-06-20_14-40-37.png

ទោះបីជាមានសភាពហត់ អស់កម្លាំង ចំណាយច្រើនធ្វើដំណើរផ្លូវឆ្ងាយ តារាសម្តែង មាន សូនីតា បានបង្ហាញថានាងធ្វើអ្វីដែលខ្លួនស្រលាញ់ហើយបានបំពេញភារកិច្ចក្នុងនាមជាជនជាតិខ្មែរដែលស្រលាញ់វប្បធម៌ ចង់ថែរក្សា ព្រោះមិនចង់បាត់បង់ ចូលរួមទាំងអស់គ្នាដើម្បី អភិវឌ្ឍដើម្បីអភិរក្ស បុរាណមិនយឺតសម័យមិនបរទេស៕

អ្នកគាំទ្រដែលព្យាយាមថើប Jin ថ្ងៃមុនអាចប្រឈមនឹងការចោ.ទប្រកាន់ពីបទបៀ.តបៀ.នផ្លូវភេ.ទ

0

អ្នកគាំទ្រពីរនាក់អាចប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ដែលគេរាយការណ៍ថាបានព្យាយាមថើប Jin សមាជិកក្រុម BTS ដោយគ្មានការយល់ព្រមពីតារាចម្រៀងរូបនេះក្នុងអំឡុងពេលព្រឹត្តិការណ៍ឱបបន្ទាប់ពីរូបគេបានបំពេញកាតព្វកិច្ចយោធារួចរាល់ហើយជួបជុំអ្នកគាំទ្រក្នុងទីក្រុងស៊េអូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZt_asnJ1WzSQ0EpzADvGYN1R36xrIn_J8tZwmPBWLJlfSWdihs1NjFt6eY2A0RSQvj790cwJoZvbQB09eB1g5YC2a4g91hVxld4dcJdmYGDGlCWbhOL7H7_XUbEewS-AAvbF_1qo39KjNEwWRlspo3ryImi6vBQmqUeLOHehJ2uy069ut34DNqYN_AIY/s1200/image_2024-06-14_11-34-37.png

យោងតាមរបាយការណ៍ពី Soompi និង KoreaBoo បានឱ្យដឹងថា ស្ថានីយ៍ប៉ូលិស Seoul Songpa បានទទួលពាក្យបណ្តឹងកាលពីថ្ងៃទី១៤ ខែមិថុនា អំពីអ្នកគាំទ្រដែលត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងថើប Jin ។ អាជ្ញាធរបាននិយាយថា «យើងបានទទួលពាក្យបណ្តឹងតាមរយៈប្រព័ន្ធញត្តិជាតិ ប៉ុន្តែយើងមិនទាន់បានទទួលពាក្យបណ្តឹងផ្លូវការទេ។ យើងមិនទាន់បានឃាត់ជនសង្ស័យនៅឡើយទេ ដោយបន្ថែមថាពួកគេកំពុងពិចារណាថាតើត្រូវបើកការស៊ើបអង្កេតឱ្យបានហ្មត់ចត់លើឧប្បត្តិហេតុនេះឬយ៉ាងណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnhfHOMdG5S6qe4LYNSxngnbwrGJOqzDfUlPALeMS8L7WhXz4c6tHaGjQIq5GQIerId0xQzPOA9EimU2fkLo1AyV_ijAUvfhkg2Vo5v8biaPhev2r3pV5L_89w7E2Wz7EXpuuYAdOz95qVZf9izBsq5LXgpzdUDfRlcHqJn-EPqoHv06gsB_BRyf8Az7I/s1323/GP7_j_LWgAEA-ix.webp

ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងព្រឹត្តិការណ៍ប្រារព្ធខួបលើកទី១១ របស់ BTS ដែល Jin វ័យ ៣១ ឆ្នាំបានផ្តល់ការឱបដល់អ្នកគាំទ្រចំនួន ១០០០នាក់ ជានិមិត្តសញ្ញានៃការកោតសរសើរចំពោះការគាំទ្ររបស់ពួកគេក្នុងអំឡុងពេលបំពេញកាតព្វកិច្ចយោធារបស់លោក។ក្នុងវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម Jin ហាក់មានការមិនស្រណុកចិត្តយ៉ាងខ្លាំង ហើយបានងាកចេញភ្លាមៗបន្ទាប់ពីមានអ្នកគាំទ្រចង់ថើបគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYJwV56Sluj0ghT_RQVOQCZUNM-dRddcy9OeFrhYLI10NS-PtRjjBg2QSuFqC_q-YZrQpDetBQzDkNNBuL7ljXPtFglcNPSthR3kZVsXuXcEi4mcP-HueulCYd13I8c9n2O3hELDLsibhp6Mpem2fEmnOQg7rxtiOpBHWWvuUuPV-YOmR_BjglmjbY6Bo/s960/image_2024-06-14_11-42-42.png

បន្ទាប់ពីរូបភាពនិងវីដេអូនេះបានសាយភាយនៅលើអ៊ិនធឺណិតអ្នកគាំទ្រមួយចំនួនបានសម្តែងការខឹងសម្បារតាមប្រព័ន្ធអនឡាញ ដោយអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ក្រោមច្បាប់បៀតបៀនផ្លូវភេទដែលពាក់ព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6WCu3anpID55XW41FJ3GL-56hrWyOYUJWixzB3MNJ1rDTcVy1Qp9u1z0BkkpLYSIq3B_tvWJigGOoYQjx5EXolbcHuM-SQlQ3lp7lNuFY7xbx6EwqR1L13FH2gdRDia4719TCZzD312IeLHR0Mrpa1V2JBVFEzHWAGWHq8wrhhQdIGCkadyI2Grh30G4/s700/image_2024-06-14_13-26-15.png

នៅថ្ងៃទី១២ ខែមិថុនា Jin សមាជិក BTS ត្រូវបានចេញពីមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងពលធំថ្មើរជើងទី៥ នៅខេត្ត Gyeonggi ជាកន្លែងដែលតារាចម្រៀងរូបនេះបានបម្រើការជាគ្រូជំនួយអស់រយៈពេល ១៨ ខែ។ ការត្រលប់មកវិញរបស់ Jin គឺជាសមាជិកក្រុម BTS ដំបូងគេដែលបំពេញកាតព្វកិច្ចយោធារួចរាល់។ នៅថ្ងៃទី១៣ ខែមិថុនា Jin បានចូលរួមព្រឹត្តិការណ៍មួយក្នុងទីក្រុងសេអ៊ូល ជាកន្លែងដែលលោកបានជួបជុំជាមួយ ARMYs ដើម្បីអបអរសាទរការត្រឡប់មកវិញរបស់លោកក៏ដូចជាអបអរខួបលើកទី ១១ របស់ BTS ៕