Home Blog Page 1014

ផលិតករ ហ៊ុយ យ៉ាឡេង ទម្លាយរឿងក្នុងចិត្តគិតចង់សម្លា.ប់ខ្លួន៣ដងដោយសារតែផលិតកុនខ្វះការគាំទ្រ

0

លោក ហ៊ុយ យ៉ាឡេង ផលិតករដ៏មានប្រជាប្រិយភាពមួយរូបរួមទាំងជាតួសម្តែងក្នុងសាច់រឿងមួយចំនួនផងបានទម្លាយថាលោកចង់សម្លាប់ខ្លួនចំនួន៣លើកដោយសារតែវិស័យកុនព្រោះផលិតរឿងមកមិនសូវទទួលបានការគាំទ្រខាតឡុងចុង។ ជួបប្រទះបញ្ហាក្នុងជីវិតបែបនេះលោកបានចាប់ផ្តើមសរសេរសាច់រឿងមួយគឺ «សម្លា.ប់ខ្លួន» ប៉ុន្តែក្រោយមកកែសម្រួលទៅជា «កុំស្លា.ប់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi18ydP-q1F8NM_9jv0polOAAxsJ1qJriuHa7FEPRm16dnMNeKchyphenhyphenFDsveVEbWA1azRA1mkY0b79a58cwLz_Pd4Rw6SY_KrmEBqGz3Abo0Tb25deqNkUH6KUypVtjOZNM47gwd12CIjKq_NKgdHGoXzkPa7gq1lAnHguLgbS3Mz6aZD-y0FUHxXYks3ncM/s1920/image_2024-05-28_14-24-30.png

ផលិតករ ហ៊ុយ យ៉ាឡេង បានរៀបរាប់លើបណ្តាញសង្គមនាវេលាម៉ោងជិត២រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ មិថុនា ថា «សម្លាប់ខ្លួនជាចំណងជើងភាពយន្តដែលខ្ញុំសរសេរបន្ទាប់ពីមានវិបត្តិកូវីត១៩ ។វាមានរឿងរ៉ាវច្រើនណាស់ដែលបណ្តាលចិត្តឱ្យសរសេររឿងនេះ»។ លោកបន្តថា «ប្រឡូកវិស័យសិល្បៈតាំងពី២០០០តាំងពីតួ២ដុល្លារឡើងជាជំនួយការដឹកនាំ ឡើងជាអ្នកដឹកនាំអត់មានអ្នកស្គាល់មកចៃដន្យគេស្គាល់ដោយសាររឿងវិកលចរិត អ្នកដឹកនាំដើរតួខ្លួនឯងអត់មានអ្នកមើល។ ខ្ចីលុយគេមកថតកុនអត់មានអ្នកមើលសល់កង់មួយចង់ជិះកង់ចូលឡានចង់សម្លាប់ខ្លួនលើកទី១។ លើកទី២ពេលមានវិបត្តិកូវីត១៩ចង់ថតរឿង វិបត្តិកូវីត១៩ឱ្យគេចងចាំវិបត្តិនោះតែគ្មានអ្នកមើលពេលនោះចង់លោតចូលភ្លើងតែចៃដន្យភ្លើងធ្វើឱ្យរលាកក៏មិនបានលោត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQy0t1qfiwm_qaOgmdyK82Zxx-qzRZ47bYdtk-coHihccqjTb70QYKANuYMzLqtbp6I8_T-V4oB2DuRn02oLTz0Od4ZpPCP5kfVK3_iq7e4B2e6bYMpF514ayQnFdvbhapA114Afb9T1i-ZpGZgZo7YklGVUVjfgbPHYiT12BrqXxBuCQfMPPSFIzATtY/s2048/image_2024-05-28_14-24-28%20(2).png

ផលិតករ «ដើម្បីកូន» បន្តទៀតថា «លើកទី៣ពេលអស់មែនទែនប្រកាសលក់ផ្ទះដើម្បីបន្តរដំណើរក៏គ្នានអ្នកជួយក៏សម្រេចចិត្តចេញពីភ្នំពេញទៅសៀមរាប។ ពេលចេញជិះកាត់ស្ពានជ្រោយចង្វារក៏គិតថាកាច់ចង្កូតឡានទម្លាក់ស្ពានជ្រោយចង្វារតែហាក់ដូនតាទះកំផ្លៀងឡានពួកម៉ាកឱ្យខ្ចីជិះហេតុអីត្រូវទាញឡានគេឱ្យរងគ្រោះ បំណុលធានាគារអ្នកណាអ្នកសងជំនួសយើង។ ថ្ងៃនោះជាន់ប្រាំងជាប់កុំអីគ្មានអីអស្ចារ្យក្រៅពីប្រជាជនគេសើចយំទេហើយរឿងរ៉ាវសម្លាប់ខ្លួនហាក់មានជើងកបផ្លុំត្រចៀក។ អ្វីទាំងអស់ហេតុអីឱ្យតែយើងចង់សម្លាប់ខ្លួនហេតុអីវាចេះតែទាញមិត្តភ័ក្តខ្ញុំលេបថ្នាំសម្លាប់ខ្លួនម្តងអត់ស្លាប់ហាក់ដូចមានអ្វីមកទាញ។ លើកទី២គាត់ស្លាប់ទាល់តែបានហេតុនេះហើយខ្ញុំសម្រេចសរសេររឿងដែលមានចំណងជើងថាសម្លាប់ខ្លួនតែក្រោយមកទៀតខ្ញុំបានរកឃើញចម្លើយមួយពីមិត្តខ្ញុំដែលគេបានដឹងពីសុខភាពជីវិតខ្ញុំហើយខ្ញុំក៏ដឹងខ្លួនឯងដូចគ្នាមនុស្សដែលឆ្លងកាត់ការចង់សម្លាប់ខ្លួនឯង៣ដងហើយមិនស្លាប់គឺក្លាយជាមនុស្សរឹងមាំហើយមិត្តភក្តិខ្ដែលបានជួយខ្ញុំឱ្យផលិតរឿងនេះហើយបានសុំដូរចំណងជើងរឿងនេះថា «កុំស្លាប់» អរគុណមិត្តរៀននៅសាលាដែលឥឡូវខ្ញុំហៅគាត់ថាបងភក្រ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4o-fcyiy8_j5DtfHz58IsAuF3xMysHNDNKrDUT8RU08yBOG5n8ZtAd_bugQoI9PGuGCy0_geIMZ0HrR9Sqm2RBmNJg6mT8N5CVqDE3WWOjojwzAr1z_CCpnEHYwkNcREPk33WlQ65zK0AaQyttuifbymbK7JDvSWB_PZ-vjLRV0zXdj4Tngl2G3_VOLY/s2048/image_2024-05-28_14-24-33.png

ស្នាដៃលេចធ្លោរបស់ លោក ហ៊ុយ យ៉ាឡេង មានដូចជា «ខ្មោចដើមចេកជ្វា», «ផ្ទះខ្មោចទិញ», «វិកលចរិត» រួមទាំងភាពយន្ត «ដើម្បីកូន»។ ជារឿយៗផលិតកររូបនេះបានត្អូញត្អែរពិបាករកអ្នកបណ្តាក់ទុកលើវិស័យភាពយន្ត។ ជាក់ស្តែងកាលពីកន្លងមកថ្មីៗនេះលោកក៏បានលើកឡើងដែរថា វិស័យចម្រៀងមានការរីកចម្រើនខ្លាំងជាងវិស័យកុន MV មួយបទចាយដល់៣០ម៉ឺនដុល្លារមានក្រុមហ៊ុនជួយឧបត្ថម្ភ ចំណែកឯវិស័យកុនចាយ៥ទៅ៧ម៉ឺនដុល្លារកំសត់មិនសូវមានអ្នកជួយជ្រោង៕

អីយ៉ាស់ស្ងាត់ៗ! BMW គ្រោងផលិតរថយន្តដែលមានល្បឿនលឿនជាងគេបំផុតលើលោក

0

បរទេស៖ ថ្មីៗនេះយោងតាម CNBC បានឱ្យដឹងថា ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់បច្ចុប្បន្នបានកំពុងអភិវឌ្ឍគំរូរថយន្តអគ្គិសនីថ្មីដំបូងគេនៃខ្សែ M Performance ជាមួយនឹងថាមពលដ៏អស្ចារ្យបំផុតមិនធ្លាប់មាន ដែលរំពឹងថានឹងចេញលក់នៅឆ្នាំ ២០២៦ ឬ ២០២៧។

យោងតាមសារព័ត៌មាននេះ ក្រុមហ៊ុន BMW កំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍរថយន្តអគ្គិសនីដែលមានសមត្ថភាពខ្ពស់ដំបូងគេនៅក្នុងត្រកូល M Performance ។ រថយន្តអគ្គិសនីនេះនឹងត្រូវបានបំពាក់ដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ (quad-motor) ជាមួយនឹងម៉ូទ័រមួយដែលមានទីតាំងនៅកង់នីមួយៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEnG1ahjLjJEGL7w7EmGf53q13qBRuKV3_sDEJi5AhifNty-wO_uEAqUSpPP9riSUNR0FkOtvA435QzVzN3Htu3KwQrJRnA8cbwydT8CThcSZu1WM1FCBrit-2ek6eEquhEW0J34RymaFUnz6ybN0zC6qrXl6moAxJxyWCCr1W8csp51Mz9hGb3BqbvB4/s750/667404864a511-1718945125475-17189451263071213256013-1718970913139-17189709134331965237161.jpeg

សមត្ថភាពសរុបនៃប្រព័ន្ធម៉ាស៊ីននេះគឺមានរហូតដល់ ១,០០០ kW ដែលស្មើនឹង ១,៣៤១ សេះ។ រថយន្តនេះប្រើវេទិកាតួរថយន្តចុងក្រោយបំផុតរបស់ BMW គឺ Neue Klasse។ នាយកប្រតិបត្តិក្រុមហ៊ុន BMW M Division លោក Frank van Meel បានបញ្ជាក់ដោយទំនុកចិត្តថា ម៉ូដែលរថយន្តអគ្គិសនីថ្មីរបស់ខ្លួននឹងវ៉ាដាច់គូប្រជែងទាំងអស់នៅក្នុងផ្នែករថយន្តអគ្គិសនីដែលមានសមត្ថភាពខ្ពស់។

BMW បង្កើតម៉ូទ័រអេឡិចត្រិចដោយខ្លួនឯង ហើយជឿជាក់ថានេះនឹងក្លាយជាស្តង់ដារថ្មីសម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនី។ ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់មានបំណងធ្វើឱ្យរថយន្តអគ្គិសនីនេះក្លាយជារថយន្តដែលមានល្បឿនលឿនបំផុតក្នុងលោកដែលមានសមត្ថភាពបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលតិចជាង ៣ វិនាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDbLwVPIpettWsEFZSCL8NMLrzVvAMVv-bHu7cgg-d5H5JTRqnJnR7AhnD329yk8fIMt5C814Ma-g_a3z5-gEdU1aFZx5ASvSTKfD5UBdDV8sMh3Gii97jf3KW0Y-AZ_249usVutWyG9XOs0adRJ5sH_bfLCtA3kRO8TC4ARtrV4JcY2MA0qAaAKurmfU/s750/6674048696e3b-1718945127075-1718945127204674947306-1718970914181-1718970914424829131862.webp

លោក van Meel ក៏បានបង្ហើបដែរថា រថយន្តអគ្គិសនីនេះនឹងប្រើប្រភេទថ្មខុសពីម៉ូដែលផ្សេងទៀតដោយប្រើវេទិកា Neue Klasse។ ប្រព័ន្ធថ្មនេះត្រូវបានបំពាក់ដោយប្រព័ន្ធត្រជាក់ដ៏ល្អប្រសើរជាងមុន និងគាំទ្រការសាកថ្ម DC លឿនបំផុត។ លើសពីនេះ BMW ក៏កំពុងពិចារណាក្នុងការអភិវឌ្ឍកំណែម៉ូទ័រអេឡិចត្រិចពីរជាមួយនឹងដ្រាយកង់ខាងក្រោយ ដោយកំណែនេះនឹងប្រើផ្នែករឹង និងកម្មវិធីស្រដៀងគ្នា ប៉ុន្តែមានថាមពលតិចជាងកំណែ quad-motor៕

មូលហេតុនេះហើយដែលផែនដីរបស់យើងមានរដូវក្តៅយូរខុសធម្មតា

0

គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នេះប្រទេសកម្ពុជាយើងហាក់មានការថយចុះកម្តៅបន្តិចហើយ ប៉ុន្តែសម្រាប់ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី និងអឺរ៉ុបគឺកំពុងទទួលរងឥទ្ធិពលកម្តៅរយៈពេលយូរខុសធម្មតា ដោយមនុស្សរាប់ពាន់លាននាក់នៅទូទាំងពិភពលោកបានបាត់បង់.ជីវិតដោយសារក្តៅខ្លាំងពេក។ មូលហេតុដែលផែនដីរបស់យើងមានរដូវក្តៅយូរជាងខុសធម្មតាបែបនេះគឺដោយសារការផ្ទុះភ្នំភ្លើងជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក និងការឆេះព្រៃ។ ចាប់តាំងពីផ្ទុះភ្នំភ្លើង Tambora នៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ១៨១៥ មកផែនដីហាក់មានការកើនឡើងកម្តៅខ្លាំងខុសធម្មតាពីមួយឆ្នាំទៅមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBiaUcQYGTfHSw7WLJvV1B7WwIQBY3eYivpZTUAIM_hY7QTjZEKwpksFxkSalBE-fwiSja_AdWul8MjKsZGAc6C6Q1V-ZH6ZX277Cd_PuC3s6Xt655StDIWup7cMRtjj46Lu0AlTzL_5iD0XGayjAtAALOL4JIzjYk5jlNvVmjzHbf2_ONUSulpG2zgV0/s1920/1657820574443.webp

ពិតណាស់ការផ្ទុះភ្នំភ្លើងអាចផ្លាស់ប្តូរអាកាសធាតុរបស់ផែនដី នៅកំឡុងពេលផ្ទុះដ៏ធំ បរិមាណផេះភ្នំភ្លើងដ៏ច្រើនត្រូវបានបញ្ចេញទៅក្នុងបរិយាកាសខាងលើ ធ្វើឱ្យពន្លឺព្រះអាទិត្យជះឥទ្ធិពលកម្តៅខ្លាំងមកលើផែនដី។ លើសពីនេះ ឧស្ម័នភ្នំភ្លើងដូចជាស្ពាន់ធ័រឌីអុកស៊ីតគឺមានឥទ្ធិពលក្តៅស្រដៀងនឹងឧស្ម័នផ្ទះកញ្ចក់ដូចជាកាបូនឌីអុកស៊ីតដែរ។ នៅពេលដែលវាបានផ្ទុះឡើងនៅឆ្នាំ ១៨១៥ នៅលើកោះ Sumbawa ក្នុងប្រទេសឥណ្ឌូណេស៊ីបច្ចុប្បន្ន ភ្នំភ្លើង Tambora បានបញ្ចេញស្ពាន់ធ័រឌីអុកស៊ីតប្រមាណ ១២០ លានតោនក្នុងចម្ងាយ ៤០ គីឡូម៉ែត្រទៅក្នុងអាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFHzmHkm-u3G8ZKTkC1dyT7eTXaFQ0Hrhccup9YVFlBEZSVFzQhWpbrdHUWvMzE8m1oyiaD2ZdzIpizERF1nnhoMczbH1Q2SCq90HdmIaMlffmiEKf3HYIx8Fi_6vKPiCf5jQeZ9sDX1UtJJO9x6s0-T7_4twYuhyphenhyphenO8_cKe7Sr-g-lDlAGmuN6a8mxv1Q/s1020/image.jpg

ស្ពាន់ធ័រឌីអុកស៊ីតបានគ្របដណ្តប់លើផែនដីភាគច្រើនក្នុងរយៈពេលពីរបីសប្តាហ៍។ ស្រទាប់ aerosol ឆ្លុះបញ្ចាំងពីវិទ្យុសកម្មពីព្រះអាទិត្យត្រឡប់ទៅអវកាសវិញ ដោយបង្កើតឥទ្ធិពលកម្តៅខ្លាំងរយៈពេលយូរនៅទូទាំងពិភពលោក ហើយនៅឆ្នាំ ២០២៣ គឺជាឆ្នាំដ៏ក្តៅបំផុតក្នុងកំណត់ត្រា។ ការផ្ទុះ Tambora គឺជាការផ្ទុះភ្នំភ្លើងដ៏មានឥទ្ធិពលបំផុតដែលមនុស្សជាតិធ្លាប់បានឃើញ។ ការផ្ទុះបានចាប់ផ្តើមនៅថ្ងៃទី ៥ ខែមេសាឆ្នាំ ១៨១៥ ហើយមានរយៈពេល ៤ ខែជាប់គ្នា។ ក្នុងអំឡុងពេលនោះ ភ្នំភ្លើងបានបញ្ចេញថ្ម និងម៉ាម៉ាជាង ១៥០ គីឡូម៉ែត្រគូប បង្កើតបានជា caldera មានអង្កត់ផ្ចិត ៧ គីឡូម៉ែត្រ។ ភ្នំនេះដើមឡើយមានកម្ពស់ ៤.៣០០ ម៉ែត្រ ប៉ុន្តែបានបាក់មកត្រឹម ២.៨៥០ ម៉ែត្រវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGM3TeaqigGmV50oLak2cZneknHDd8RdXbdT7AHyxT7iqWxPpWzgqWYCEyUzQuuLaIoDqiCzIVqF3AWLz3GDOTEX7XD4LihFwys3CO-7y5A9jALq1sHvXdcGZX-Z74Srs8ZZH030_lqxIAtVqAPlljwpCW5Deth_1wUuvkir43wXDi6ePA5JTL4RqS_bI/s2880/AQL_AirPollutionClimateChange_Desk.jpg

ផលវិបាកពីការផ្ទុះនេះគឺមហន្តរាយខ្លាំងណាស់ ភ្នំភ្លើង និងផេះបានធ្លាក់មកលើតំបន់នោះអស់ជាច្រើនសប្តាហ៍ ដោយរាលដាលដល់កោះស៊ូម៉ាត្រាខាងត្បូង និងកោះ Borneo ដែលមានចម្ងាយ ១,៣០០ គីឡូម៉ែត្រ។ កោះទាំងមូលត្រូវបានគ្របដណ្ដប់ដោយផេះ ហើយកំទេចកំទីភ្នំភ្លើងហូររហូតដល់ជម្រៅមួយម៉ែត្រ ដោយបំផ្លាញផ្ទះសម្បែង ដំណាំ និងដើមឈើដែលរុះរើ។ លើសពីនេះមូលហេតុនៃការឡើងកម្តៅផ្សេងទៀតក៏ដោយសារពិភពលោកបានបំពុលខ្យល់អាកាសតាមរូបភាពជាច្រើន រួមមានការដុតរ៉ែផ្សេងៗ ឧស ធ្យូង ឥន្ធនៈ និងឧស្ម័នធម្មជាតិដែលធ្វើឱ្យបរិមាណឧស្ម័នកាបូនិក ឬកាបូនឌីអុកស៊ីត ភាយទៅក្នុងបរិយាកាសមានការកើនឡើងយ៉ាងខ្លាំង៕

ស្ពានឬស្សីកោះប៉ែន ខេត្តកំពង់ចាម ត្រូវបានទឹកជំនន់ជន់លិចហើយ និងផ្អាកការធ្វើដំណើរជាបណ្តោះអាសន្ន!

0

ស្ពានឬស្សីដ៏ល្បីល្បាញមួយ និងជានិមិត្តរូបប្រចាំខេត្តកំពង់ចាម ដែលគេត្រូវបានគេស្គាល់ថាជា«ស្ពានឬស្សីកោះប៉ែន» ខណៈកាលពីពេលថ្មីៗនេះ ប្រភពមួយបានរាយការណ៍ថាស្ពាននេះ ត្រូវបានផ្អាកការធ្វើដំណើរជាបណ្តោះអាសន្នសិន ព្រោះតែទឹកជំនន់ជន់លិច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRA2lDqhDtyD5UQBiVYxLKQNNkTkwCTB4zFfF__sVTPiMs0gmAAmn3f0UWj5kgvFYjpkLvn-yecXHDM_R-ZjwuNc30_QU9_EI3Eb_gBptXKarMKzhSJaQiQ-PISC-Ybf3U3mnYxnR7AjQ2g-NRYt_5EWeKwUo7XXYaZS1ZYU6ap4nUFqzU1pfwAEyFwSI/s1280/photo_2024-06-22_10-30-08.jpg
កាលពីថ្ងៃទី២១ ខែមិថុនានេះ យោងតាមគេទំព័រមួយដែលមានឈ្មោះថា «ឆ្នេរ ធម្មជាតិ» បានចែករំលែករូបថតចំនួន២សន្លឹកអមជាមួយនឹងសារមួយឃ្លាថា«សូមជម្រាបដល់បងប្អូនសាធារណៈជនមេត្តាជ្រាបថា ចាប់ពីព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ ស្ពានឬស្សីកោះប៉ែនខេត្តកំពង់ចាម សូមផ្អាកការធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន ដោយសារទឹកឡើងជនលិចស្ពាន។ បងប្អូនអាចធ្វើដំណើរតាមស្ពានថ្មកោះមិត្ត មកកំសាន្តនៅឆ្នេរខ្សាច់កោះប៉ែនបានជាធម្មតា។ សូមអរគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7J2JZ7jZl3qr3FnqYL-Zfl-MBa4ON3xMrKZA-O1cFIj23VQMOevShnl5c6kEx_3iAVaZwpXM-_v203jnWy4J_YAYskIccQXNnb9wWfs-8Df-IiGzwVUENqJ2Kx3KxJcblCQRQljCuzsp7IbMvEFL6hpLoApMHTfJT8osvsTOXLHbeHv4_bPrO9rgr6uc/s1074/photo_2024-06-22_10-30-15.jpg

ទោះជាយ៉ាងណា នេះមិនមែនជាលើកដំបូងទេ ខណៈទឹកជំនន់តែងជន់លិចស្ពានឬស្សីនេះនៅជារៀងរាល់រដូវវស្សា ហើយក៏តែងមានការស្ថាបនានិងជុលជុលស្ពាននេះឡើងវិញក្នុងរដូវប្រាំង។ ជាទូទៅស្ពាននេះ ក៏ត្រូវបានបើកឲ្យមានការធ្វើដំណើរឆ្លងកាត់តែនៅក្នុងរដូវទឹកស្រកតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRUxsLA-_x21tBYs6bdIi-XDVonrDyJzpgrNFfYRharg7v_P_vvZ_tKQa2fmqIR-ZkLkk11I4_v2M53vVcb2ruFQWpCrr4Z7MXR_uTRaVBu8rM7LkiN__SjTuqt0xqtzoQRZs-nCr1JEYGFMWpB5Up68-rw_SPvJK8NVzM0Gv0cZjqu2CQJ8easlj6YO0/s1074/photo_2024-06-22_10-30-17.jpg

គួរបញ្ជាក់ថា ស្ពានឬស្សីកោះប៉ែន មានទីតាំងស្ថិតនៅឃុំកោះមិត្ត ស្រុកកំពង់សៀម ក្រុងកំពង់ចាម។ ស្ពាននេះកសាងឡើងដោយប្រើប្រាស់ឬស្សីទាំងស្រុង ខណៈវាគឺជាស្ពានតភ្ជាប់ពីក្រុងកំពង់ចាមទៅកាន់កោះប៉ែន ឆ្លងកាត់ទន្លេមេគង្គប្រវែងប្រហែល១ គីឡូម៉ែត្រ ។ នៅជារៀងរាល់រដូវទឹកស្រក ក្រៅពីការឆ្លងទូកដរ ភ្ញៀវទេសចរគឺអាចធ្វើដំណើរឆ្លងកាត់ស្ពាននេះបានដោយជិះកង់ឬថ្មើរជើង ដើម្បីទៅកម្សាន្តនៅលើកោះប៉ែនប្រកបដោយភាពរីករាយផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwY41PJvc-wUy_nYy8XVOeMQjhlLF_qEEHZX-8T4AJERdIrElqvuNhDQlV5VN6ZZUy8_eKa72TgL4sGuOQAMbSdPukaI_uZXMF_hFAbH_Ak6bd3R7466MY48NYb14Xrg98mkH3LFRyOPucPPradaUK5_zQnBGxooQ5wawdVUXK09eAzVlJspaVXtfs604/s960/photo_2024-06-22_10-30-18.jpg

អូរទេ ទំនប់ទឹកដ៏មហិមា ដែលមានសារសំខាន់សម្រាប់អ្នកក្រុងសែមនោរម្យ

0

ទំនប់អូទេ គឺជាសមិទ្ធផលថ្មីលើទឹកដីក្រុងសែមនោរម្យ ដែលបានធ្វើការសាសង់តាំង២០២១ ជាមួយនឹងទំនប់ធំៗ២ផ្សេងទៀត នៅខេត្តមណ្ឌលគិរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWkefYrAfoAXVrhKUyzGsoIxMFI3WX3N9JRXToiT-z0j2y2ge86Fro3-6Se4X5vfzautKErpzWTF7aoBMDJhJPT36fM8Xm5lpFg3hOshzpRL8iiYuybTvhZX2f_as-7NzSDaJybsHVIZolnJEfU07ZPbCVegJZcfCu-b3qy-6d2zfvi5iuqHsY1VrnEZY/s2048/435972112_768651422022490_4037255081463336571_n.jpg

ទំនប់នេះ អាចផ្ទុកទឹកបាន១០លាន ម៉ែត្រគូប ដែលមានទំទប់ស្ទាក់ទឹកប្រវែង ៣០៦ម៉ែត្រ និងកំពស់ ២០ម៉ែត្រ ព្រមទាំងមានសំណង់បង្ហៀរទឹកប្រវែង ១០០ម៉ែត្រ និងកំពស់ ១៥ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyJMjKg3YmZvL6HsFfgYlg1OXELpTrxVdbFris4cFMpK0Gb1XP4ULtwEpd4kYj6fx165mZq4VixJFVwU6bEqrEIsphsxlhrXTM7sgKposTeBEA8l3m48yk7KvF9iOgi6N7mbUSfbfZUFRckcl_hnqB-3uv66mA0L2i87wlDvmDou3CK9YyB2lPRBW1rBg/s2048/436297436_768651358689163_2140204842511391172_n.jpg

ទំនប់ទឹកនេះ បានផ្តល់សារសំខាន់ជាខ្លាំង ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ជីវភាពប្រជាពលរដ្ឋចំនួន ៣៤០០គ្រួសារ ក្នុងក្រុងសែនមនោរម្យ និង ២០០០គ្រួសារ ក្នុងស្រុកអូររាំងនៃខេត្តមណ្ឌលគិរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv3AfxH-RNpQk4yzoe8I_WY83vT2_EdEt6FmBSPp-3d4fJveTnE0nA2gizLjCCQ8jBlraSceg747lX-2ttSJkK3-OAUtfa2STMsnmoziBgKtUNIoY97c9vAIIFix-y23N3VdTiV55xCVr4GDO8SA0xPOBmx4ZYtKdAt1D8apJiikoZSWBtOymoRxWmjqI/s2048/447009282_773767738177525_7967912373758737917_n.jpg

ក្រៅពីផ្តល់សារសំខាន់ទាំងនេះហើយ ទំនប់អូទេ ក៏បានក្លាយជាតំបន់ទេសចរណ៍ក្នុងស្រុកមួយបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទៅកម្សាន្តនៅទឹកជ្រោះប៊ូស្រា អាចឆ្លៀតចូលទៅទស្សនាទំនប់ទឹកនេះបានផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKo2bmdPjZYrTnRw-vzfFJm2wSssJFDB9ulK-kyddhvKTMoQVA3gG9OKhgLJm-O5nLtdls3_tKJlr1n2S9DUEw8FA2WvCzqspVihrghFopEoSaekx9psXFMVD0kvDXx3OhTkggwmnO89yENbjMpVV06CkgPngHarnRZijhkeSeDWmlZ1Z67Qe6gvCoEf8/s2048/447015524_773767754844190_7351305411952580452_n.jpg

មិនចា.ញ់សួនផ្កាសិង្ហបុរីទេ! «អង្គរវ៉ូនឌើរ ហ្គាឌិន»ខេត្តសៀមរាប កំពុងអង្រួនបេះដូងភ្ញៀវទេសចរ

0

ផ្កាចម្រុះពណ៌ រីកស្គុះស្គាយពេញក្នុងសួនច្បារដ៏ធំល្វើងល្វើយមួយកន្លែង លើទឹកដីនៃខេត្តសៀមរាប វិនិយោគដោយកូនខ្មែរ ដែលគេស្គាល់ថាជាសួនផ្កា«អង្គរវ៉ូនឌើរ ហ្គាឌិន» កំពុងទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4cwOnpmj-afeXCTShFMJh5M5Tts8930VdHYyElejPiXES7rE6hU6aTWePmba74LhtDMtq3sGcv7Yv9i0o6N8EyFrVWVlAdQbWsZQO_pJ6wiARueZS4V2PpQUNxRt5LINRszticlLYpJh62WFyRUzzFEWW8n3SKq4HTzvsyiJpDKPZuJKlUgHLQt4D-54/s2048/435505132_122141138180138338_3821888577507213255_n.jpg

អង្គរវ៉ូនឌើរ ហ្គាឌិន ជាសួនច្បារដ៏ធំមួយ នៅលើផ្ទៃដី៧ហិកតា មានទីតាំងស្ថិតនៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀមរាប ចម្ងាយប្រមាណ២៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ជាមួយនឹងគំនិតច្នៃប្រឌិត រៀបចំសួនផ្កាប្រកបដោយភាពទាក់ទាញ និងស្រស់ស្អាតយ៉ាងខ្លាំង ដែលពិតជាសាកសមណាស់អ្នកស្រលាញ់ធម្មជាតិនិងអ្នកចូលចិត្តថតរូបជឿថាមិនខកបំណងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTtP9hfgo7E9wNFNxk6pdTzCXvXjlRsebzkxoSwmv0PXBqKj_P0BQjYD72QhnzCMYzBC3nN6owZ7_NCvHig_r87aQnyQk2Q1Kehu2DlBNasiAd-bNsx2pE3XxrhoPY3Hvrcvl8Y8bLLp6DgnHhFymTCA0TKXE8MymxkKL2seZ7P8vFx2xSQ117NA1JQUY/s2048/435551275_122141137508138338_6071797643357426030_n.jpg

ដោយក្នុងនោះគេសង្កេតថា មានការច្នៃផ្កាចម្រុះពណ៌ជាច្រើនប្រភេទ ក្នុងសណ្ឋានខុសៗគ្នាជាច្រើន មានដូចជាផ្ទះផ្កាដ៏ធំ ការដេគ័រផ្ការៀបចេញជារាងពីរ៉ាមីត រាងបេះដូង។ល។ បន្ថែមពីនេះក៏មានរូបសំណាក់ថ្មដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត និងមានហាងកាហ្វេនៅលើទួលទីនោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh51ccVvkA29R381rrwPi6iP1AAA2IscjA9viy_8db4g8aHzD8jREg5QSJqvbvA0q7HbzOkivDQlXF3FsoS7g6urudGcjW1H4WlM_OX0oXIntk8Q_cSKTDQTG-eud1vR0cu5NawBCNPs01dato0RFoQQCw5-prWNQSNeihZ5sfgGQT0rLyQiHpcShpgBQI/s2048/448135695_122154255404138338_8789398418642395840_n.jpg

កាន់ពិសេស នៅទីនោះក៏មានទីសក្ការៈបូជា ដែលដាក់តាំងបង្ហាញព្រះពុទ្ធបដិមាថ្មដ៏ធំមួយ ដើម្បីឲ្យភ្ញៀវទេសចរ គោរពប្រតិបត្តិ និងជាការបង្ហាញថាព្រះពុទ្ធសាសនាកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQGe5QTsz3SNZopmYWOQAZncDMRALfdI3GtpfW5c9GXYNvXTgeAOly-CTbIE2Ch137QQY1d7PQUohU0pFA9DBqMNPyz9OPIiwdFgxqbfQ_sIOJFyl2WoCpzhmCdfcmpl8ee0UzSWWXsjTI02BxXUdVIyILscIuhIsx816rqaVli-UWOi1swJpelB2lhh4/s2048/448258143_122154255500138338_4483240783264572126_n.jpg

ជាមួយគ្នានោះ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិព្រោងព្រាតហាក់ពេញទីតាំងសួនច្បារនេះជាខ្លាំង ដោយអ្នកខ្លះគឺបានលើកឡើងថា «សូមសរសើរស្នាដៃរៀបចំ ពិតជាស្រស់ស្អាតណាស់»។ អ្នកខ្លះថា«ស្អាតគ្រប់ជ្រុងតែម្តង»។ អ្នកខ្លះថា«បានទៅដល់ហើយពិតជាស្អាតខ្លាំងណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhssy0EzAOpFrbbFNHRop00zytDIuBTJK2oHPjegJ80FFEd-wqokwn0ZiNeNuEmS246qNO6vO4Ak6pnrLbcNsG4yGL6COCqpx4FWKCPwxHk6iWMym7_lm0avGl2wT-5Qq8x7Xn8ROoUDcrK7mwH8kwhE9s_PZarndTdUKhHeWXC8TML0FRMWzPWyS8co7M/s1920/448258279_122154430646138338_7301342588185873909_n.jpg

គួរបញ្ជាក់ថា អង្គរ វ៉ូនឌើរ ហ្គាឌិន គឺបានចំណាយពេលសាងសង់រយៈពេល១ឆ្នាំ លើផ្ទៃដី៧ហិកតា វិនិយោគដោយកូនខ្មែរនៅខេត្តសៀមរាប សហការជួយពីបរទេស។ សួនផ្កានេះ មានរាងជាផ្ការំដួល មានផ្កាចម្រុះពណ៌ជាច្រើនប្រភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS9IdO69lcQ5np_y145qDOTveEbNdINxKxuk86iPl_yZdT-TD2BAAYS_LBhrubO3GWLDocL0KUOFyYWwSMobheDhtbYS2UbAJ6T_eeeWkoa6HuqSx2Fcc0uRr4Rot976sdOFdfqHNdSMj88424rt87x2vsHPBTVPI3a_YUw63sINlBJsRt4W7srieHPPI/s1920/448265494_122154255902138338_4117284804518139020_n.jpg

ការស្ថាបនាសួនផ្កានេះឡើងមក គឺប្រៀបបាននឹងសមិទ្ធផលទេសចរណ៍ថ្មី និងប្លែក ដើម្បីឱ្យភ្ញៀវទេសចរដែលមកខេត្តសៀមរាប ព្រោះក្រៅពីទស្សនាប្រាសាទ បុរាណនៅតំបន់អង្គរ និងរមណីយដ្ឋានធម្មជាតិដែលមានស្រាប់ហើយ ភ្ញៀវទេសចរក៏អាចមកកម្សាន្តនៅសួនផ្កាមួយនេះ ជាការពន្យារពេលឱ្យពួកគាត់ស្នាក់នៅសៀមរាបបានយូរ និងបង្កើនប្រាក់ចំណូលដល់ប្រជាជនរស់នៅតំបន់ជុំវិញនោះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqBfFk2UrrGwy8gN6QzLpU0rZoePKxKOkpMlyIm0uw3KubsnnNM0hSqJLjWG23_fp4GBB9zDQD7c0G1fBA6X4nM9NZzpf4jOhWO34YlUBg-b1voLWAOTy2NKSakiAPNrT2veJ3oFEOIBtO2auskOE1zNB_M7ToPy7izqqH71r_Jwbnkhkl3h4yzuQqg44/s1920/448350084_122154430976138338_260292129905451911_n.jpg

ឆ្ងល់អត់? ហេតុអ្វីភ្នំតាម៉ៅមិនសូវមានភ្ញៀវទេសចរមកទស្សនា?

0

ភ្នំតាម៉ៅ គឺជារមណីយដ្ឋានចម្រុះមានព្រៃភ្នំធម្មជាតិដ៏សម្បូរបែប និងជាសួនសត្វដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ តំបន់នេះមានផ្ទៃដីសរុប ២០២៥ ហិចតាដែលគេឱ្យឈ្មោះថាជាតំបន់ផ្ទៃដីការពារព្រៃឈើ។ ភ្នំតាម៉ៅ មានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយ ៤០ គ.ម តាមផ្លូវជាតិលេខ ២ ពីរាជធានីភ្នំពេញ បត់ស្តាំ ៥ គ.ម តាមផ្លូវលំ ដោយប្រើរយៈពេលធ្វើដំណើរតាមរថយន្តអស់ ៤៥ នាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWAcMySpkb5nRYMCzdtmjhgU9L6bCcw7eOzwFJkcHt8L61cfdy2Vo2jUlx9XQgewXq4TvtrpWUy7iR-FqsxcqRFtK_lU8rMrZEJKM4tXFDI4L3UIYK9nW2YlLVZSv2oS6tWjuWao2j3oTRLNvLKtFDpv_VOo8CjD9Jni8ZZZPWEqurRZwfo3mtmjMbR8s/s1280/photo_2024-06-22_09-48-57.jpg

តំបន់សួនសត្វភ្នំតាម៉ៅជាជម្រករបស់សត្វជាង ១,២០០ ក្បាលដែលមានសត្វគ្រប់ប្រភេទ ហើយសុទ្ធតែជាសត្វកម្រទៀតផង។ សត្វទាំងនេះភាគច្រើនត្រូវបានប្រមូលទិញដោយក្រសួងកសិកម្ម និងចាប់បានពីជនល្មើសដែលរកស៊ីសត្វព្រៃខុសច្បាប់ទូទាំងប្រទេស។ ដូច្នេះភ្ញៀវទេសចរអាចមកលំហែកម្សាន្តទស្សនាបាននូវទិដ្ឋភាពធម្មជាតិ ព្រៃភ្នំ យ៉ាងស្រស់បំព្រងរួមទាំងប្រាសាទបុរាណផងដែរ មានដូចជា ប្រាសាទតាម៉ៅ ដែលជាប្រាសាទបុរាណមួយត្រូវបានកសាងឡើងនៅក្នុងសតវត្សរ៍ទី ១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ័ន្មទី ១ និងឧទយាទិត្យាវ័រ្មនទី ២ សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsmX78YqRA74UlrcnOrFfeWJegNQqg4NGpNufj9wjsKldMwdRQlY_E2eRmRrlelPpuBc3_tEEH8oVEXr2E-VRLMuA6xWILPpSLSW6IxT_t7J7m3qFPX5hH96BBXjG6p4Ev6C-Yfcf93PhbDvGVyk4snVzCi4mHzFZZ3t2HBu-RMtmZ1UQ6RLcfSB6I56c/s1500/social_media.jpg

នៅក្នុងតំបន់នេះមានភ្នំចំនួន ៥ គឺភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោមភ្នំទាំង ៥ នេះគឺមានភ្នំពីរដែលមានប្រាសាទបុរាណដូចជាប្រាសាទតាម៉ៅ (ភ្នំតាម៉ៅ) និងប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។ ទោះជាយ៉ាងណាថ្មីៗនេះភ្នំតាម៉ៅហាក់មិនសូវមានភ្ញៀវទេសចរមកទស្សនានោះទេដោយសារកត្តាមួយចំនួនដូចជាមិនសូវមានអ្នកចូលរួមផ្សព្វផ្សាយជាដើម។ ហេតុនេះហើយប្រសិនបើអ្នកបានមកដល់ខេត្តតាកែវ សូមកុំភ្លេចទៅទស្សនាតំបន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ឬហៅថា «ភ្នំតាម៉ៅ» ផង ដោយនៅទីនេះគឺជារមណីយដ្ឋានចម្រុះមានព្រៃភ្នំធម្មជាតិដ៏សម្បូរបែប និងជាសួនសត្វដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះដើម្បីទស្សនាឧទ្យានសួនសត្វដ៏ធំនេះ ភ្ញៀវទេសចរខ្មែរ ត្រូវបង់លុយម្នាក់ ៥ ពាន់រៀល និង ២ ម៉ឺនរៀលក្នុងម្នាក់សម្រាប់ភ្ញៀវបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoAaUTH-F054G1wOZ7JideJc2DHEjNpt0u3x3zNRdrhk7C7-qx3k6JYnXFPcJ7HSnfKCQPpjN5xbl4xsDsEaf2gmT7yjx2RwSQmXXLsw0bCbSO9ynI9CaN-mR9cDy8F_imd4ClMF5XWC9x5FKNOTA9_UI2Devjkx_oOSLWHWQY-VnsYt3FM_E04EN9_1s/s1200/photo_2024-06-22_09-49-00.jpg

គូរបញ្ជាក់ដែរថា ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ឬហៅថា «ភ្នំតាម៉ៅ» នេះ ត្រូវបានបែងចែកជា ៣ តំបន់ដោយតំបន់ទី១ ជាតំបន់ព្រៃការពារសម្រាប់ស្ដារលទ្ធភាពសត្វព្រៃ ជាតំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលមានផ្ទៃដីទំហំ ១០២១ ហិកតា។ ទី២ តំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួន ភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ ៥៣០ ហិកតា និងទី ៣ គឺជាតំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ ហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6rhtBbhcbrn5vv3wNrddzCGfE75Y58s2CUa_7eddwqIl_LKT9b8OW-z6_FYiIzpm_Xy9FI7JPZRox8dabtPooG7lQD-DNXMYpjwRaT5MOdEjVwXCO0L8rjqVvqFsP3fQjCJcFXdQul3tJkzCw93jum7rCJOaQKKxNMAEOS_emGZx6Z2d-UVLsqAzFK8E/s1440/297160296_582814376690424_8970244919482360143_n.jpg

ភ្នំតាម៉ៅត្រូវបានបង្កើតឡើងក្នុងគោលដំណងអភិវឌ្ឍន៍សួនភូតគាមសាស្រ្តដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់, អភិវឌ្ឍន៍ ទៅជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ, ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK772DXw3G933NwEpR9XoQKk6dbfg8ZfnTbrUInAdqzhUMQv9JdTVurZ3eOWehEtO4-pBLSEvv5yC9pEKMRwXbFNtyi_JX5ASrnmeeqkCOvidkE9FQheuGkDVGe6X3liD5q8kKVPK10zn_A4Nw7L38CeQ6YEtgdsc1sGGPTUv6HJ9R-hXXGdu03AhnyXU/s990/photo_2024-06-22_09-48-59.jpg

ក្រសួងស្នើឱ្យអាជីវករបញ្ជាក់ពីប្រភពទុរេនឱ្យច្បាស់ បើថាកំពតឱ្យចំកំពត

0

ថ្មីៗនេះមាន សារព័ត៌មានមួយចំនួន បានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម អំពីករណី មានការនាំចូលផ្លែទុរេនពី ប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស។

ក្រោយទទួលព័ត៌មានខាងលើ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” ចុះស៊ើបអង្កេតនិងស្រាវជ្រាវជាបន្ទាន់នៅលើទីផ្សារ និង តាមបណ្តាច្រកព្រំដែនមួយចំនួននៃប្រទេសកម្ពុជា។

យោងតាមលទ្ធផលស្រាវជ្រាវបឋម អាជីវករលក់ផ្លែទុរេនបានអះអាងថា ផ្លែទុរេនដែលពួក គាត់ដាក់តាំងលក់គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំជាដើម ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញអំពីវត្តមាននៃការនាំចូលផ្លែទុរេនពីប្រទេសជិតខាង ក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស។

ជាមួយគ្នានោះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានសង្កេតឃើញថា ផ្លែទុរេនដែល នាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណនិង ផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។ អគ្គនាយកដ្ឋាន ក.ប.ប. និងបន្តធ្វើការស្រាវជ្រាវដើម្បី កំណត់អត្តសញ្ញាណនៃសារធាតុនោះ ដោយសហការជាមួយក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ។

លើសពីនេះទៅទៀត ក្រសួងសូមអំពាវនាវដល់អាជីវករដែលប្រកបអាជីវកម្ម លក់ផ្លែទុរេនទាំងអស់ សូមកុំប្រើប្រាស់សារធាតុដែលមិនមានអត្តសញ្ញាណច្បាស់លាស់ និងសូមប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinF8pNmm1rIuNK3yyRpkoqQ2u7nV7ireo-HkobuywVFHxDkSq-_LrrR4CgLju2na-nmmMluenaIVE7I8l0g3qBovo9zwly-QcJB4nUOjgnCMQpRVDYfp9I5o406IJVc9YXfG36SlXTkdjuy2MkTz5M8C5WTsln9_nV7bt6iNwM66RH535o-PlsY12eH4A/s1280/photo_2024-06-21_13-06-36.jpg

J-Hope ត្រូវគេរាយការណ៍ថាបានទិញ Penthouse ជាសាច់ប្រាក់ជាង៨លានដុល្លារ

0

យោងតាមរបាយការណ៍ផ្តាច់មុខដោយ Ten Asia កាលពីថ្ងៃទី២០ ខែមិថុនា J-Hope សមាជិក BTS បានទិញ Penthouse ដែលមានទីតាំងនៅ Yongsan-gu, ទីក្រុងស៊េអូលជាសាច់ប្រាក់ទាំងស្រុង។ Penthouse មានផ្ទៃដីផ្តាច់មុខ ២៧៣.៨៦ម៉ែត្រការ៉េ ទាំងជាន់ខាងលើ និងជាន់ក្រោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4i-eGJ0eqf3EGEL4WBaww7gU2Ylm1DdAw5blpnB8rQNWG5ySI52-p7-quw69yg0eH0sC91E5MDN7oCaRnN79Bqi9Jd3i3Sm7FMFGGwX6ImanFUr6sqEt5Pfdbesrk9o6CHG32StZf9TXf0RwAXEjhK10K6A8ImmmYXHd8Wy6M8bw-InRIIj5wwzD8ba8/s2048/image_2024-06-21_14-21-57%20(2).png

J-Hope ត្រូវបានបែងចែកអាគារនេះក្នុងឆ្នាំ ២០២០ ហើយលោកបានបញ្ចប់ការផ្ទេរកម្មសិទ្ធិនៅថ្ងៃទី១០ ខែមិថុនា។ យោងតាមឧស្សាហកម្មអចលនទ្រព្យ តម្លៃលក់របស់ក្រុមហ៊ុន Afer Hangang penthouse គឺប្រហែល ១២ ពាន់លានវ៉ុន ប្រមាណ ៨.៦លានដុល្លារអាម៉េរិក។

ក្រុមហ៊ុនខាងលើនេះ មានបំណងក្លាយជាអគារលំនៅដ្ឋានលំដាប់កំពូល មាន ២៦ យូនីត ដែលមានទំហំចាប់ពី ២០៥.៨៤ ដល់ ២៧៣.៩៤ ម៉ែត្រការ៉េ នៅក្នុងតំបន់ផ្តាច់មុខ ដែលលាតសន្ធឹងពីជាន់ក្រោមទី ៥ ដល់ជាន់ទី ១០ ពីលើដី។ ការរចនាស្ថាបត្យកម្មនេះធ្វើឡើងដោយស្ថាបត្យករដ៏ល្បីល្បាញគឺសាស្រ្តាចារ្យ Yoo Hyun Joon នៃសាកលវិទ្យាល័យ Hongik ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7AcXlYEl365omUlNYDa_4n7NlfWYc4ki6FUEmX0ukSnlZ98NqFMS77InDWr9ljdyQnu_WaGmZozJfljHCyqMb_PBJWnZfbQjVWsvNZ-k8B1P7_sh4u2FUX2QyjwqOajgTdX0zThceuxEjmydMcio4TVb1zH_-9D33ZFynSN21jyftoGg2flyrkwIY7-k/s1200/image_2024-06-21_14-21-58%20(3).png

លំនៅដ្ឋាននេះមានទីតាំងនៅជាប់នឹងសួននិងការរស់នៅដ៏សម្បូរបែបដែលផ្តល់ជូននូវសេវាកម្មឯកជន និងមុខងារសហគមន៍លំដាប់ខ្ពស់។
កន្លងមក មានការបង្ហើបថា J-Hope បានទិញផ្ទះល្វែងប្រណីតចំនួនពីរនៅទីក្រុងសេអ៊ូលដូចគ្នា។ ក្នុងឆ្នាំ ២០១៦ តារាចម្រៀងរូបនេះបានទិញលំនៅដ្ឋានក្នុងតម្លៃរាប់លានដុល្លារទាំងអស់ជាសាច់ប្រាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiclBFp0mqQLlTvGjTBES-rKFjqSajv1XEQQC_n6Fdg_eQWqwEY2VOzlMv4Vl1tOsxIqZqdq4JvDiNlVFkVmU0g0dQ8-gtFcaJmDrQNEWMI-VmNT-51S9ej9LZKe4ohtJrcMMfDQJkogIul_tpfz2sAydp3l2IwkG8OIqyH7Vbve-cAfjCUZX3UUejzT08/s2048/image_2024-06-21_14-21-58.png

J-Hope បានចុះឈ្មោះក្នុងជួរកងទ័ពកាលពីខែមេសា ឆ្នាំ២០២៣ ហើយបច្ចុប្បន្នកំពុងបម្រើការជាជំនួយការគ្រូបង្ហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជ្រើសរើសបុគ្គលិកនៃកងពលធំថ្មើរជើងទី ៣៦ ។ លោកគ្រោងនឹងចេញនៅថ្ងៃទី១៧ ខែតុលា។ ថ្មីៗនេះ គេឃើញ J-Hope មកស្វាគមន៍ Jin ដែលទើបតែត្រូវបានចេញពីជួរយោធា រួមជាមួយនឹងសមាជិក BTS ផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcYSVFdEAahfyiswj1yAWp_4hoRYs5dvP5HGH-HJcNej_iNl18Rsxmq6cZXSozkX-xdfJ3siiiL6XDZ6kgA9cuZgpP41k26cA_gsHjdi7P5tdBhdUh6wWAJYZz_BpahfHBz17gMw3bOLEbTpMcvJmrpNgnyAI34vsiO-jfL-mGDY66poWQxkKR-mb325Q/s925/image_2024-06-21_14-21-56.png

ទោះបីជាស្ថិតក្នុងជួរយោធាក៏ដោយ ក៏អាល់ប៊ុមថ្មីរបស់ J-Hope បានឈរនៅលើតារាង Billboard របស់សហរដ្ឋអាម៉េរិក។ អាល់ប៊ុមពិសេស «HOPE ON THE STREET VOL.1» ដែលចេញនៅថ្ងៃទី២៩ ខែមីនា បានចូលក្នុងតារាងអាល់ប៊ុមសំខាន់ «Billboard 200»។ ព្រឹត្តិការណ៍លេចឡើងបន្ទាប់ពីការចេញផ្សាយអាល់ប៊ុមគឺមានប្រជាប្រិយភាព យ៉ាងឆាប់រហ័ស៕

បើទៅលេងខេត្តកំពង់ចាម កុំរំលងតំបន់ទេសចរណ៍ធម្មជាតិទាំងនេះឱ្យសោះ

0

ខេត្តកំពង់ចាមគឺមានចម្ងាយត្រឹមតែ ១២៤ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៦A និងផ្លូវជាតិលេខ ៧។ ខេត្តនេះសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិល្បីៗជាច្រើន មិនថាភ្ញៀវចង់ទៅលេងទឹក ឡើងភ្នំ ឬទស្សនាតាមប្រាសាទបុរាណនានានោះទេ គឺភ្ញៀវអាចទៅបាន ២-៣ កន្លែងឯណោះក្នុងរយៈពេលមួយថ្ងៃ ដោយសារនៅទីកន្លែងកម្សាន្តទាំងនោះ គឺនៅជិតៗគ្នា ហើយខ្លះទៀតក៏ស្ថិតនៅតាមដងផ្លូវជាមួយគ្នាទៀតផង ដែលធ្វើឱ្យចំណេញពេលវេលា។ ដូច្នេះហើយប្រសិនបើអ្នកទៅដល់ទីរួមខេត្តកំពង់ចាម សូមកុំរំលងតំបន់ទេសចរណ៍ធម្មជាតិទាំងនេះឱ្យសោះ៖

១.កសិទេសចរណ៍ថ្មដាទឹកឆា៖ កន្លែងនេះស្ថិតនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានចម្ងាយប្រមាណ ៤២ គ.ម ពីទីរួមខេត្ត និងចម្ងាយ ៨០០ ម៉ែត្រពីរមណីយដ្ឋានទឹកឆា។ កសិទេសចរណ៍ថ្មដាទឹកឆា បង្កើតឡើងនៅក្នុងឆ្នាំ ២០០៧ ដំបូងឡើយគ្រាន់តែជាទីតាំងចិញ្ចឹមត្រីតែប៉ុណ្ណោះ ក្រោយមកម្ចាស់កសិដ្ឋានក៏បានរៀបចំកន្លែងចិញ្ចឹមសត្វនិងត្រីសម្រាប់បម្រើជូនភ្ញៀវទេសចរ ដែលមានដូចជាជ្រូកព្រៃ ក្ងោកប៉ៃលិន ក្រពើ អូទ្រីស ទោច ខ្លាឃ្មុំ និងមាន់ព្រៃជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9rLbON1tlzoVHnoOhpFFzpS184tyPz1ySpqVlPkldmbCLSmH8A1NFq5jiT57sBf6F4IYzsNqSyvO15a8G31p32iAe4EwmMK33SlxF2pknBhjEYhSPsj9Fe6AaQ1DNPpLVOVAkSOh2KZj1nYf8bgPULl4nuBE_1wOyMpt8zJonTW98yMEQlaXil2kKTg0/s1280/photo_2024-06-21_15-06-07.jpg

២.ភ្នំប្រុសភ្នំស្រី៖ ភ្នំប្រុស-ភ្នំស្រី ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ មានទីតាំងស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខាងលិចក្រុងកំពង់ចាមចម្ងាយ ៧ គ.ម ខាងជើងផ្លូវជាតិលេខ ៧។ រមណីយដ្ឋាននេះមានរឿងរ៉ាវជាប់ទាក់ទងទៅនឹងរឿងព្រេងបុរាណខ្មែរជាច្រើនជាពិសេសគឺរឿងភ្នំប្រុសភ្នំស្រីតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5jX_V1qyy5ExdO9grNaFtA3GUq6OhRdmXi0JxavJ9H1DlHwWu_wwOt72tn91Hc6KemHmxLA5jMgOJM3ngSSP94_AuCz1ZZ2QYemA-D7exMMA-o7sI93mPc-L54bldcGgg77WONKip8XBSiNed_XvGIAdCpHipsAWhP_bRKcqEHLRFIXWQIXyfFOoLVOs/s1280/25124cbfa934d7a04174439d6d17e7c569fe7a2a.jpg

៣.ប្រាសាទភ្នំជើងព្រៃ៖ ប្រាសាទភ្នំជើងព្រៃ គឺជារមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ ស្ថិតនៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានចម្ងាយ ៥៥ គ.ម ពីក្រុងកំពង់ចាម នៅខាងកើតផ្សារផ្អាវ ប្រមាណ ៣គ.ម ខាងជើងផ្លូវជាតិលេខ៦។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPrXJX2ntHyBATzp51HqXsXS6HxdxqlCCBcpbaOhmH8hhLyu9url2_WDoyDEhY-2wxTvPPZip8Pdq4HftUMSHEdRYcfCysuVTHRykHLc92emRVaSzscjuO9SRAZ4ShURZNBnV5p95832Cy-7c4yqCpAlK6kjeOmFMsDB9F-p2dRkDJBhnd4CCJN5A5B74/s850/photo_2024-06-21_15-07-31.jpg

៤.ប្រាសាទនគរបាជ័យ៖ ប្រាសាទនគរបាជ័យគឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ដែលស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ចម្ងាយ ២ គ.ម ពីទីរួមខេត្តកំពង់ចាម។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី ១២ និងដើមសតវត្សទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី ៧ នៅក្នុងរចនាបថបាយ័ន ហើយឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwrKpx4KhUdmyr4V1dHJhbwmhRB-EnA5hKh99Ej1OOPQ5SqfOPrRx-R0BZlQwb5fCys3c8-bkivMTjly6by-e5ZnRVuntL3Du5CLs440uPERq1_paVXVnYn3nQnkWwv6MmZODjgafTKDjLkq6QzZXMo4d7cMqQwdgANXU3RNRjZ3J7wz9AAGyl43h3xIk/s1280/photo_2024-06-21_15-08-21.jpg

៥.ភ្នំហាន់ជ័យ៖ ភ្នំហាន់ជ័យ ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត មានទីតាំងស្ថិតនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ដែលមានចម្ងាយប្រមាណជា ២០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ ភ្នំហាន់ជ័យ មានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាមានប្រាសាទបុរាណ និងមើលដំណាំតាមដងទន្លេមេគង្គ។ នៅទីនេះ ភ្ញៀវទេសចរក៏អាចទស្សនាប្រាសាទបុរាណដែលកសាងនៅដើមសតវត្សទី ០៦ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQie_mvrHVpu5_2eYEX9VrvpBkFSBoOFAPFa58e4KI3JHAEzfGseW8JTwlveLydTGJcN7V0BV1V_3E_0cLuGdXqypb0kUGA5bRky8VaR6tc-zQxQA3_zwJaS50My3v2yGwr25Bv_rzYN3u2-lUXx9nFiLS0_InuWw_Q4SrIs4TjKUisj623ePRdMHz4Fs/s750/photo_2024-06-21_15-09-07.jpg

៦.រមណីយដ្ឋានទឹកឆា៖ ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់ហើយ រមណីយដ្ឋានទឹកឆា ស្ថិតនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ មានចម្ងាយប្រហែល ៤២គ.ម ពីទីរួមខេត្តកំពង់ចាម។ តំបន់នេះមានសក្តានុពលទាក់ទាញរួមមានប្រាសាទបុរាណ និងធារាសាស្ត្រសម្រាប់ស្រោចស្រពដីស្រែកសិកម្ម។ ភាគច្រើនភ្ញៀវទេសចរទៅលេងនិយមទៅមុជទឹកដ៏ស្រស់ថ្លា ដែលហូរផុសចេញពីប្រភពទឹកនៅក្នុងដីពិតៗតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfg-J8Wy76E_q7sJ88NaEJWSp7KbhEcEsv5c7dlnw248Ij-Q2LCg9nSwa4xgpI_8SPqZFx4kiuMrZJxMr2IgMIqID4av-JBM4XbXUh7QxyAxGLfmGjL5qkceGenhbFWL3Noan-9nv39ItvKtQHL5I7fbdrL1UQQLkCo-ZpDEBe42uFBrO8KmnYK5GvmeM/s960/photo_2024-06-21_15-09-49.jpg