Home Authors បញ្ចូលដោយ Lee Ek

Lee Ek

13160 POSTS 0 មតិយោបល់

សត្វទាំង ៥ ដែលស.ម្លា.ប់មនុស្សច្រើនជាងគេបំផុតលើពិភពលោក

នៅលើពិភពលោកយើងនេះមានសត្វសរុបប្រមាណ ១,២ លានប្រភេទ ដែលសត្វនីមួយៗសុទ្ធតែមានរូបរាងប្លែកៗ នឹងអត្តចរិតខុសៗគ្នា ដោយមានសត្វខ្លះក៏ស្លូត ហើយសត្វខ្លះទៀតក៏កាចសាហាវផងដែរ។ ដូច្នេះហើយ តើអ្នកដឹងទេថាសត្វណាខ្លះដែលស.ម្លា.ប់មនុស្សច្រើនជាងគេបំផុតលើពិភពលោក? ១.សត្វមូស៖ មូសគឺជាសត្វដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក ដោយបានសម្លាប់មនុស្សចំនួន ៧២៥.០០០ នាក់ក្នុងមួយឆ្នាំតាមរយៈការឆ្លងរាលដាលជំងឺដូចជាជំងឺគ្រុនចាញ់។...

មកស្គាល់ទង់ជាតិដែលចំណាស់ជាងគេបំផុតទាំង ៥ នៅលើពិភពលោក

ទង់ជាតិ គឺជានិម្មិតសញ្ញាតំណាងឱ្យប្រទេសជាតិនីមួយៗ ក្នុងទិដ្ឋភាពជាផ្ទាំងក្រណាត់ ក្រដាស ឬរូបគំនូរដែលមានពណ៌ រូប អក្សរ មានខ្នាតទំហំ ប្រវែង សណ្ឋាន និងបង្កប់អត្ថន័យតាមការកំណត់របស់ជាតិសាសន៍នីមួយៗ។ ដូច្នេះហើយ តើអ្នកដឹងទេថាទង់ជាតិរបស់ប្រទេសណាខ្លះដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក? ១.ស្កុតឡែន...

នៅពេលភ្ញាក់ពីដំណេកភ្លាមលេងទូរស័ព្ទភ្លែត និងមានផលប៉ះពាល់ដល់សុខភាព ៣ យ៉ាងនេះ…

ថ្វីត្បិតតែទូរស័ព្ទដៃបានធ្វើឱ្យជីវិតរបស់យើងមានភាពងាយស្រួលជាងមុនក៏ដោយ ការប្រើប្រាស់វាភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេងមិនមែនជាគំនិតល្អនោះទេ។ ការធ្វើបែបនេះអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សុខភាពរបស់អ្នក និងបន្ថែមភាពតានតឹងដល់ជីវិតរបស់អ្នកដូចជា៖ ១.ការថប់បារម្ភ៖ ការប្រើទូរស័ព្ទដៃរបស់អ្នកបន្ទាប់ពីភ្ញាក់ពីគេងអាចបណ្តាលឱ្យមានការថប់បារម្ភ និងភាពតានតឹង។ ដោយសារតែយើងនឹងមើលឃើញហេតុការណ៍ ឬព្រឹត្តិការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងព័ត៌មានផ្សេងៗ ដែលវាអាចរារាំងអ្នកពីការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកបាន ធ្វើឱ្យអ្នកមានភាពតានតឹង ក៏ដូចជាថប់បារម្ភជាដើម។ដូច្នេះ យោងតាមការសិក្សាពីសាកលវិទ្យាល័យមួយក្នុងប្រទេសស៊ុយអែតបានរកឃើញថា...

ពលរដ្ឋឥណ្ឌានៅតែធ្វើពិធីបុណ្យជ្រមុជទឹក ទោះជាទឹកទន្លេកខ្វក់

ប្រទេសឥណ្ឌា ៖ គេសង្កេតឃើញមានពពុះទឹកពណ៌សជាច្រើនបានអណ្តែតពាសពេញក្នុងទន្លេយ៉ាក់មុណា ស្ថិតនៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា ។ ពពុះទឹកទាំងនេះបានកើតឡើងដោយសារការបង្ហូរទឹកស្អុយចូលក្នុងទន្លេ និងពុំបានឆ្លងកាត់ការចម្រោះឱ្យបានត្រឹមត្រូវ ។ ប៉ុន្តែវាមិនមែនជាឧបសគ្គសម្រាប់ពលរដ្ឋឥណ្ឌាទេ ហើយពួកគេនៅតែធ្វើពិធីបុណ្យជ្រមុជទឹកទន្លេ បើទោះជាវាសម្បូរទៅដោយពពុះកខ្វក់អណ្តែតត្រៀបត្រាក្តី ។ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ...

ក្តៅចិត្តរឿងគេថា «ស្រីចិន» នាង គន្ធា ទ្រាំលែងបានតបទៅវិញឡើងចុក

នាង គន្ធា ដែលជាអ្នកចម្រៀងក្នុងផលិតកម្មសាន់ដេ ម្ចាស់បទ«បេះដូងចេះស្រវឹង» កើតក្តីខឹងសម្បារយ៉ាងខ្លាំងបន្ទាប់មានគេថានាងជាស្រីរបស់ចិនទាំងដែលខ្លួនមិនដឹងអ្វីសោះ រហូតនាងទ្រាំលែងបានតបវិញមួយឆ្ងាញ់ស្តាប់ហើយចុកឈាម។ នៅលើបណ្តាញសង្គមរបស់តារាចម្រៀង នាង គន្ធា នៅល្ងាចថ្ងៃទី២២ វិច្ឆិកា បានបង្ហោះសំណេរថា «មានពូខ្លះថាយើងស្រីចិន ប្រហែលគ្រួសារគាត់លក់ឱ្យចិនបែបបានស្គាល់ចិនច្បាស់ពេក»។...

BLACKPINK បង្កើតប្រវត្តិសាស្ត្រលើកដំបូងក្នុងវិស័យ K-Popទទួលបានមេដាយកិត្តិយសពីព្រះមហាក្សត្រអង់គ្លេស

ថ្មីៗនេះ សមាជិកក្រុម BLACKPINK បានបង្ហាញពីកិត្យានុភាព និងឥទ្ធិពលរបស់ពួកគេជាមួយនឹងសមិទ្ធផលដ៏ពិសេសបន្ទាប់ពីបានចូលរួមក្នុងពិធីជប់លៀងពិសេសមួយដែលធ្វើឡើងដោយព្រះមហាក្សត្រអង់គ្លេស។ នៅថ្ងៃទី២២ វិច្ឆិកា គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Royal Family បានបង្ហាញឱ្យឃើញថា សមាជិកក្រុម BLACKPINK...

ថ្មីទៀតហើយ! Rihanna យកនាឡិកាដៃតម្លៃ ៤០ម៉ឺនដុល្លារទៅពាក់នៅកជើង

មកទស្សនាការប្រណាំងរថយន្តជាមួយមិត្តប្រុសនៅទីក្រុង Las Vegas កាលពីថ្ងៃទី២១ ខែវិច្ឆិកា Rihanna បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងរូបនេះយកនាឡិកាដៃពេជ្រតម្លៃ៤០ម៉ឺនដុល្លារទៅពាក់នៅកជើងរបស់នាង។ Rihanna បានស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ រួមជាមួយនឹងស្បែកជើងកែងខ្ពស់ក្នុងតម្លៃ ៤ ៥៥០ ដុល្លារ។ អ្វីដែលកាន់...

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមកន្លែងកម្សាន្ត១២ទីតាំង ទទួលភ្ញៀវទេសចរនៅក្នុងក្រុងភ្នំពេញ

ពិធីបុណ្យអុំទូក នឹងឈានចូលមកដល់នៅរយៈពេលប៉ុន្មានថ្ងៃទៀត ខណៈរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយស្ថាប័ននានា និងវិស័យឯកជនបានរៀបចំកម្មវិធីសប្បាយភាពចំនួន១២ទីតាំង ត្រៀមទទួលភ្ញៀវទេសចរនៅក្នុងក្រុងភ្នំពេញ។ នៅក្នុងនោះកន្លែងកម្សាន្តទាំងនោះរួមមាន៖ ១-កម្មវិធី “ទីផលគុណ” រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្ថិតនៅ សួនច្បារមុខវត្តបទុមវតីផ្នែកខាងជើង សង្កាត់ចតុមុខ ខណ្ឌដូនពេញ ២-កម្មវិធីប្រគំតន្ត្រី...

បារាំងតុបតែងលម្អភ្លើងតាមដងផ្លូវស្វាគមន៍ពិធីបុណ្យណូអែល

ប្រទេសបារាំង ៖ គេសង្កេតឃើញផ្លូវជាច្រើនកន្លែងនៅទីក្រុងប៉ារីស ប្រទេសបារាំង បានតុបតែងលម្អទៅដោយភ្លើងចម្រុះពណ៌លើដើមឈើនានានៅតាមដងផ្លូវ «ឆង់សេលិសេ» ដើម្បីស្វាគមន៍ពិធីបុណ្យណូអែល និងបុណ្យចូលឆ្នាំសកល ។ ការតុបតែងលម្អនេះបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់មកចូលរួមកម្សាន្ត និងទស្សនាភ្លើងនៅតាមដងផ្លូវដោយក្តីរីករាយ ។ លោកស្រី Anne...

ឪពុកម្តាយជនជាតិកូរ៉េរងមតិរិះគន់ពីសាធារណជនដោយសារវីដេអូឃ្លីបក្មេងប្រុស៤ឆ្នាំម្នាក់ខ្វះភាពកក់ក្តៅក្នុងគ្រួសារ

កម្មវិធីទូរទស្សន៍កូរ៉េ Channel A របស់ My Golden Kids គឺជាកម្មវិធីពិតរបស់កូរ៉េដែលនិយាយអំពីឪពុកម្តាយដែលកំពុងស្វែងរកការប្រឹក្សាខណៈភាគទី ១៦៩ បានផ្ទុះកក្រើកយ៉ាងខ្លាំងពេញបណ្តាញអ៊ីនធឺណិត ដោយសារតែវីដេអូឃ្លីបដ៏គួរឱ្យអាណិតរបស់ក្មេងប្រុសតូចម្នាក់ទើបតែមានអាយុ៤ឆ្នាំបានយំដោយសារខ្វះភាពកក់ក្តៅពីឪពុកម្តាយ។ នៅក្នុងវីដេអូឃ្លីបនេះ ក្មេងប្រុសអាយុ ៤ឆ្នាំមានឈ្មោះ...