អ្នកនាង គង់ ចាន់ស្រីមុំ បន្ទាប់ពីវះកាត់ដើមទ្រូងយកហុងស៊ុយរួចក្នុងថ្ងៃចូលឆ្នាំខ្មែរត្រូវរងនូវមតិរិះគន់ចាស់ដៃរហូតត្រូវលុបរូបភាពមួយចំនួនដែលបង្ហោះក្នុងដំណើរទេសចរណ៍នៅប្រទេសថៃ។ ទោះជាយ៉ាងណា ទន្ទឹមនឹងមតិរិះគន់ភ្លូកទឹកភ្លូកដីគេសង្កេតឃើញថាតារាចម្រៀង ពេជ្រ សូលីកា បង្ហាញការឈឺឆ្អាលរបស់ខ្លួនទៅលើរឿងនេះ។ ចំណែកឯផេកគាំទ្រវិស័យបវរកញ្ញាមួយក៏លើកឡើងពីគុណសម្បតិ្តរបស់ គង់ ចាន់ស្រីមុំ ដូចគ្នាព្រោះនាងក៏បានជួយផ្សព្វផ្សាយពីតំបន់ទេសរណ៍ខ្មែរដូចគ្នារួមទាំងអំពើសប្បុរសនានាជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFjj9MO35ftap2mDJ59t136bR2t6sj0m0nLZW8XL_mGRGYaggl2HY-E9H9ytZ3iFsAWcb767RIcZ0ziFlx3c3K_4gj-TC7Ap2-XFYbds1PX45bTgk6qgixhM7i0h48LyffSzI8fyjrMOv8Z3IDmEh4QIvkwj736wwgrbvcq3mD-QgZmXRcYrB8Qyq_sgI/s2048/image_2024-04-17_10-23-17.png

ពិធីការិនីកម្មវិធី 3fun អ្នកនាងគង់ ចាន់ស្រីមុំ ត្រូវរងនូវមតិរិះគន់ខ្លាំងក្លាសាជាថ្មីក្នុងថ្ងៃចូលឆ្នាំខ្មែរ បន្ទាប់ពីបង្ហោះរូបភាពនៅលើបណ្តាញសង្គមបង្ហាញពីទីតាំងនៅប្រទេសថៃក្នុងថ្ងៃសង្ក្រាន្ត ចំកាលៈទេសៈមិនអំណោយផលព្រោះដោយហេតុផលថាប្រទេសទាំងពីរមានកម្មវិធីចូលឆ្នាំចំថ្ងៃតែមួយស្របពេលសង្ក្រាន្តថៃបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលទង្វើរបស់ គង់ ចាន់ស្រីមុំ ត្រូវសាធារណជនចាត់ទុកថាដូចជាអបអរសាទរឱ្យប្រទេសគេ។ ផ្ទុះការរិះគន់ពេញបណ្តាញសង្គម គង់ ចាន់ស្រីមុំ បានសម្រេសចិត្តលុបរូបភាពមួយចំនួនរបស់ខ្លួនក្នុងដំណើរកម្សាន្តរបស់ខ្លួនដែលបង្ហាញទីតាំងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4HtvJoURZZHgleya9OSkzeAXbKFFnf0vUIOB8GK5XSpdDDh17P2zP90zid2ZHTe8v1pVROCUPn_Jtn69c0_ASKHjaI2_Lt8bhwuzz0iOYNgJ0xocYzb2TRZnZe5Im90AfJQLN5axcCS1OE2nsXf5DF1AUArKbaz3w3t_8N9S9pRc098W67WDfa7A73yI/s2048/image_2024-04-17_10-23-21.png

អ្វីដែលកាន់តែធ្វើឱ្យសាធារណជនមានការខឹងសម្បារកាន់តែខ្លាំង អ្នកខ្លះក៏ប្លុក អ្នកខ្លះទៀតស្នើឱ្យកម្មវិធី 3Fun ដករូបនាងចេញពីកម្មវិធីដោយសារតែមានជនជាតិថៃបង្ហោះសើចចំអកមកឱ្យកម្ពុជា។ ទោះយ៉ាងណា បន្ទាប់ពីវិលត្រលប់មកដល់ខ្មែរភ្លាមមិនបង្អង់យូរ តារាស្រីរូបនេះបានបង្ហាញសកម្មភាពចូលរួមកម្មវិធីសប្បាយៗនៅឯរមណីយដ្ឋានវត្តភ្នំវិញម្តងដោយមិនបានតបតជាមួយការិះគន់នោះរបស់មហាជននោះទេ។
ការរិះគន់ភ្លូកទឹកភ្លូកដីទៅកាន់ គង់ ចាន់ស្រីមុំ ងាកទៅកាន់តារាចម្រៀង ពេជ្រ សូលីកា បានបង្ហាញការយល់ឃើញរបស់ខ្លួនថាកុំឱ្យមានការជេរ ដោយនិយាយថាមានរឿងអីគួរនិយាយស្រួលបួលរហូតនាងក៏ត្រូវអ្នកលេងបណ្តាញសង្គមស៊ែរថានាងភ្លាវ ខណៈការលើកឡើងរបស់ ពេជ្រ សូលីកា ក៏ត្រូវបានបាត់ចេញពីបណ្តាញសង្គមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0p3RFKu6qJI8p2tC_9BJDK41LwzrBf2HP03nCaTwxrep82-sYRFWPYmZBLgd8upVVXd_qc8SGULXUaAsY4ZhClC4Cn9pLNiE7RLQMePupxOi42ksj7HMA0IDiF85quOkE_gpi7eKp1Gq9uQ4hW3e5JGnUL4teDndWDIMFZ8cnDAiidrLyrqu7Cj4R9wQ/s2048/432615946_966923124790122_1822829373380827202_n.jpg

ចំណែកឯផេកគាំទ្របវរកញ្ញាមួយឈ្មោះថា «Beauty Pageant Reviewer» បានលើកឡើងពីគុណសម្បត្តិរបស់ គង់ ចាន់ ស្រីមុំ មិនមែនតារាស្រីរូបនេះថតផ្សព្វផ្សាយតែប្រទេសថៃនោះទេ ប៉ុន្តែរូបនាងក៏បានផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាច្រើនរបស់កម្ពុជាដូចគ្នា គ្រាន់តែការផ្សព្វផ្សាយរបស់តំបន់ទេសចរណ៍ក្នុងស្រុកមិនសូវមានអ្នកចែករំលែក។ ផេកដដែលក៏បានលើកឡើងពីគុណសម្បត្តិ គង់ ចាន់ស្រីមុំ ក៏ធ្លាប់ចូលរួមធ្វើមាតិកា ដែលទាក់ទងទៅនឹងសង្គម ក៏ដូចជាចូលរួមផ្សព្វផ្សាយវប្បធម៌ ជួយអ្នកក្រខ្សត់ លក់សំលៀកបំពាក់ផ្ទាល់ខ្លួនដើម្បីយកលុយធ្វើសប្បុរសធម៌ជារៀងរាល់ឆ្នាំផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEfJpxsmWtjZ4y7CBEdcag3jSIzIVl_8eNOxtkCcXeQS8HjIX7ulNP37yAFb-rN_9nqMK6rzpbSKTX1RkiQgvTMibbr3h7HcnxO_zGw7x6240wJInVhJ6BXCK2OlXRchdZvcQPLYsFQO7UFDi7L9uY1SV65KE74-8xsZlLWueOwuySW2odgn_JxNYynjc/s1347/image_2024-04-17_10-23-14%20(2).png

គេចាំបានថា កាលពីឆ្នាំ២០២២ គង់ ស្រីមុំ ក៏ធ្លាប់ត្រូវបានមហាជនរិះគន់ផ្អើលប្រទេស រួមដៃគ្នាបានប្រើពាក្យអសុរោះ ទៅលើព្រះអង្គម្ចាស់ព្រុយណេ អាប់ឌុល ម៉ាទីន បន្ទាប់ពីចេញសំណេរសូមទោសរួចរឿងរ៉ាវមិនទាំងស្ងប់ស្ងាត់ផង គង់ ចាន់ស្រីមុំ បង្ហោះរូបភាពស្អាតៗយ៉ាងសប្បាយរីករាយទៅវិញរហូតមានមតិរិះគន់បន្ថែមទៀតហើយនាងបានលុបរូបភាពនោះវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPbhhN_AnLDPDbByUqbDyV48eY2ywTm7nZX28njApua07VR4bXo0MYuntSBoYVVR8pwF4cgMJ-IC01DdT39yDa7xfN2fuWn1A4zdgszxHHlwrA6_LQfcslWy6V5ge_D59ZVxSfoOUjiVOv0rCAE5nj1R59-v6dqHiDj7u2W5j_cemwvGzTQiPyXhEMQws/s1306/image_2024-04-17_10-23-15.png