ភ្នំពេញ ៖ វៀតណាម​ជា​ប្រទេស​ចម្រុះ​ជាតិ​សាសន៍​ ​ដែល​មាន​ក្រុម​ជនជាតិ​ចំនួន​៥៤​រស់នៅ​ជាមួយ​គ្នា។ ក្នុង​ចំណោម​នោះ សហគមន៍​​ខ្មែរ​នៅ​ភូមិភាគខាងត្បូងវៀតណាម​ ​មាន​ប្រជាជន​ប្រមាណ ១,៣លាន​នាក់។ ប្រជាពលរដ្ឋខ្មែរដែលរស់នៅវៀតណាមមានទំនៀមទម្លាប់ស្នេហាជាតិ ឧស្សាហ៍ព្យាយាម មានគំនិត ច្នៃប្រឌិតក្នុងការងារ ការយល់ដឹងអំពីការលើកកំពស់បញ្ញាញាណ កសាងឯកភាពជាតិដ៏អស្ចារ្យ និងវប្បធម៌ដ៏សម្បូរបែប និងប្រកប ដោយភាពចម្រុះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEriGLy-HOIFFTAAqfWt_coWyjuzwF-sOJlp1_bi7rNOpjj5o3aeLIE_LR1-bwW8-5QldlBE8wvlBqXz7jGwok7A2NjGSjPxFwdCXJKyudtgBGyX4sm1A-LyQa92zx7l_2_FnKJvPHajTjGXD7F7xtVyBVIhKXixIBbApNQ5qR9YOkJakzD9VS8V8KJ51C/s1024/2024-04-14%2000.01.59.jpgក្នុងប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសនិងរដ្ឋាភិបាលវៀតណាម បានដាក់ចេញនូវគោលការណ៍ណែនាំ គោល នយោបាយ និងដំណោះស្រាយជាច្រើន ដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ សម្រា​ប់​ប្រ​ជាជន នៅតំបន់ភាគនិរតីជាទូទៅ និងជាពិសេសជនជាតិខ្មែរដែលរស់នៅទីនោះ ។ ដោយកត្តាទាំងនេះហើយ បានកាត់បន្ថយបន្តិចម្តងៗនូវអត្រាគ្រួសារក្រីក្រ និងបង្កើនប្រាក់ចំណូលជាបន្តបន្ទាប់។ ជីវ​ភាព​រស់នៅរបស់ របស់​ប្រជាពលរដ្ឋ​ខ្មែរនៅទីនោះ ​មាន​ភាព​ប្រសើរ​ឡើង​ជា​បណ្តើរៗ ទាំងលើផ្នែក​សម្ភារៈ និង​ស្មារតី ​។ មុខមាត់​របស់​ភូមិ ស្រុករបស់ពួកគាត់ ​ក៏​មាន​ភាព​ប្រសើរ​ឡើង បង្កើត​ឱ្យ​មាន​ភាព​រស់​រវើក​ថ្មី​នៅ​ក្នុង​តំបន់ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3kxRJTA31S8o2e63Yr3JqTGsRoZURpJSasddTN6qwXCHX8NLFq_9mcPmuQk-ax39h6ONshhIi2eVgsL5Cs-E-Z_HtQnqW3vmnk-fWbHsATP8B6UhnNPVnRak_9JQh5JzrslTQWje_87FJhgvRrlL4H_a6RIRnP9qqT7ngTN_GAdFw0dNv8Lmc1VGzj7XA/s680/2024-04-14%2000.01.49.jpgដោយឡែកនៅខេត្តសុកត្រាំង ( Soc Trang) ជាខេត្តដែលមានប្រជាជនខ្មែររស់នៅច្រើនជាងគេក្នុង ប្រ​ទេស​​វៀតណាម (ប្រមាណ៣០%) ទទួលបានការយកចិត្តទុកដាក់ ចែករំលែក និងលើកទឹកចិត្ត ក្នុងទិដ្ឋ​ភាពជា​ច្រើនពីថ្នាក់ដឹកនាំ និងសប្បុរសជនទូទាំងប្រទេស និងកម្លាំងនគរបាលប្រជាជនវៀតណាម។ ការអនុវត្តគោលនយោបាយ សង្គមកិច្ចសម្រាប់គ្រួសារពលរដ្ឋខ្មែរក្រីក្រ ដែលជួបការលំបាកលើបញ្ហា លំនៅឋាន នៅខេត្តសុកត្រាំង បាននាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន រួមចំណែកក្នុងការដោះស្រាយ បញ្ហាសន្តិសុខសង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន  ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMzY_y3XKblVbhVJGaHpmyh2GfuXLDsJuKeqllHF2nNZb3_4Ka2YX0Z4OcDa1bxhS0NQhMjeDM3x-jXHkU7s8qWd0KICKBOwBpSU_FDb7QqEVfFsq-84Ve4upcn0Gkh8Zpr0668AoHbp0qPRTi_4eOIhpk-NUApXjj3H4Ps7t0xyiZe0F2U7G537LIlrmr/s1024/2024-04-14%2000.02.22.jpgជាក់ស្តែង ការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ ទូទាំងប្រទេស ពួតដៃគ្នាដើម្បីជនក្រីក្រ – មិនទុកចោលជនណាម្នាក់ក្រសួងនគរបាលវៀតណាម សហការជាមួយអាជ្ញាធរ ខេត្តសុកត្រាំង បានអនុវត្ត​យុទ្ធនាការ និងឧបត្ថម្ភថវិកាដើម្បីសាងសង់ផ្ទះចំនួន ១.២០០ខ្នង ជូនប្រជាជនក្រីក្រ ជួបការលំបាក លើបញ្ហាលំនៅឋាន នៅខេត្តសុកត្រាំង។ កម្មវិធី​នេះ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ដើម​ឆ្នាំ​២០២៣ ហើយ​ការបញ្ចាប់ ដោយជោគជ័យ និង​ប្រគល់​ផ្ទះជូនពលរដ្ឋ​នៅ​ដើម​ឆ្នាំ​២០២៤នេះ ដើម្បីចូលរួមអបអរសាទរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។ គឺពលរដ្ឋខ្មែរអបអរចូលឆ្នាំថ្មីប្រពៃណីជាតិផង និងឡើងគេហដ្ឋាថ្មីផង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiumLJEuB3LYR-S-rVLVL7WaioZA7yEt-S2fyZIt8dr61rH4qWdji4VO2udFaw1Vacr_b1jzDLZbgveHhEYc0B_rkNl67zKAl3B-u03HChbJ5SauAbJ8lZqjeM2YQu02FCMiYpXHekwwtjKMNebRxhvHE2lfNJYA4se6g0fgwHE1QxCaogpF0icaFwwXfI/s680/2024-04-14%2000.02.30.jpgលំនៅឋានដែលឧបត្ថម្ភថវិកាដើម្បីសាងសង់ ដោយក្រសួងនគរបាលវៀតណាម សហការ ជាមួយអាជ្ញាធរខេត្ត ​បានធ្វើ​យុទ្ធនាការនេះ ដែលមានផ្ទៃក្រឡា ៤0ម៉ែត្រការ៉េ ជញ្ជាំងធ្វើអំពី បេតុងរឹង ប្រើប្រាស់សម្ភារៈមានគុណាពខ្ពស់ និងសមត្ថភាពអាចទប់ទល់នឹងទឹកភ្លៀង និងខ្យល់ព្យុះបាន។

កម្មវិធីជំនួយឧត្ថម្ភសាងសង់លំនៅឋាន ដែលដឹកនាំដោយក្រសួងនគរបាលវៀតណាម សហការជាមួយអាជ្ញាធរខេត្ត សុកត្រាំងនេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើន ដើម្បីសម្រេចឱ្យបាន នូវគោលដៅជាតិ និងគោលនយោបាយជនជាតិ របស់បក្សកុម្មុយនិស្តនិងរដ្ឋវៀតណាម ដែលបាននឹងកំពុងបើកដំណើរការដើម្បីឱ្យជីវភាពរស់នៅដ៏សម្បូរសប្បាយ របស់ប្រជាពលរដ្ឋខ្មែរនៅភូមិភាគនិរតី និយាយរួម និងខេត្តសុកត្រាំងនិយាយដោយឡែក ជាពិសេសអ្នកភូមិ នៅតាមទីជនបទនានា មានការផ្លាស់ប្ដូរ ពីមួយថ្ងៃទៅមួយថ្ងៃ។

ងាកមកតំបន់ដែលមានជនជាតិខ្មែរមួយចំនួនធំរស់នៅប្រទេសវៀតណាម (សុកត្រាំង ត្រាវិញ គៀនយ៉ាង អានយ៉ាង បាកលាវ…) យើងអាចឃើញថា មានការផ្លាស់ប្ដូរនៅទូទាំងភូមិ និងស្រុក ។ បណ្តាញផ្លួវតភ្ជាប់ខ្វាត់ខ្វែង ​ មាន​ភ្លើង​​បំភ្លឺផ្ទះ ​។ ផ្ទះ​ដែល​មាន​ជញ្ជាំង​ដ៏​ស្រស់​ស្អាត​ បាន​ជំនួស​ផ្ទះ​ចាស់ដែល​មានភាពទ្រុឌទ្រោមពី​អតីតកាល ។ ការ​ផ្លាស់​ប្តូរ​កំពុង​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស ដែល​សូម្បី​តែ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុងភូមិ ស្រុក​ក៏​ស្ទើរ​តែ​នឹក​ស្មាន​មិន​ដល់ ។ ដោយសារតែរាប់ទស្សវត្សរ៍មុន យើងនៅតែខ្វល់ខ្វាយអំពីអាហារ ជារៀងរាល់ថ្ងៃ ដូច្នេះតើយើងអាចហ៊ានគិតគូរពីការសាងសង់ផ្ទះ និងក្លាយជាអ្នកមានដោយរបៀបណា? ឥឡូវនេះ តំបន់ដែលមានជនរួមជាតិខ្មែរយ៉ាងច្រើនកុះករ សុទ្ធតែមានផ្លូវជនបទតភ្ជាប់ទៅឃុំ ភូមិ មានមន្ទីរពេទ្យ និងសាលារៀនជាដើម ។ មុខមាត់របស់ភូមិស្រុក មានភាពស្រស់ស្អាត និងស៊ីវិល័យ ជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនមានភាពប្រសើរឡើង។ ទន្ទឹមនឹងការជំរុញការវិនិយោគ និងសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ អាជ្ញាធរមូលដ្ឋាន ដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើន ក៏បានអនុវត្តគោលនយោបាយ ជួយដល់ផលិតកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋខ្មែរ ក្នុងការទទួលបានកម្ចីអនុគ្រោះ បង្កើតគំរូសេដ្ឋកិច្ចកសិកម្មប្រកបដោយនិរន្តរភាព ជាដើម។ ពីចំណុចទាំងនេះ គឺប្រជាពលរដ្ឋមាន លក្ខខណ្ឌ និងការលើកទឹកចិត្តក្នុងការអភិវឌ្ឍន៍ផលិតកម្ម បង្កើនប្រាក់ចំណូល ធ្វើឱ្យជីវិត របស់ពួកគាត់មានស្ថេរភាពជាបន្តបន្ទាប់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj9-vwqexcBpABgDPAGd4IlgnuBCOtVvbAQ01GO-yUXFKbVGxto34yomDby5yirBWT6-gvf_d48_7mBPhnceRyTV1uvV2J6i8zE0-tVNXEVEP8DyuC6zUAOn9x6AnNoL0xv3qiqXkp9-a1ovD5Oir7rOCAlyG28sVn8KRh-2Ng7175V8LeMD2NUA62aRG0/s1024/2024-04-14%2000.02.09.jpgដោយមានការចូលរួម និងការទទួលខុសខ្ពស់របស់អាជ្ញាធរពីថ្នាក់កណ្តាល ដល់មូលដ្ឋាន មុខមាត់ នៅទីជនបទនៃតំបន់ដែលមានជនជាតិខ្មែរ កំពុងមានការច្នៃប្រឌិត និងអភិវឌ្ឍន៍ឥតឈប់ឈរ ។ ការអប់រំ និងការបណ្តុះបណ្តាលនៅតំបន់ជនជាតិភាគតិចកំពុងត្រូវបានបង្កើតថ្មីជាបន្តបន្ទាប់ កម្រិតចំណេះដឹង និង គុណភាពនៃធនធានមនុស្សត្រូវបានកែលម្អ ។ សកម្មភាពវប្បធម៌ និងសិល្បៈជាច្រើនត្រូវបានរៀបចំឡើង មិនត្រឹមតែដោយមានការចូលរួមពីប្រជាជនយ៉ាងច្រើនកុះករទេ (ដូចជាពិធីបុណ្យ អកអំបុក ការប្រណាំងទូកង ពិធីបុណ្យប្រណាំងគោ) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញភ្ញៀវទេសចរជាច្រើនផងដែរ។ ឥស្សរជន និងអ្នកប្រតិបត្តិព្រះពុទ្ធសាសនាខ្មែរ​ និងសមាគមព្រះសង្ឃស្នេហាជាតិ បានធ្វើការយ៉ាងសកម្ម និងរួបរួមគ្នាក្នុងតំបូលសាសនាតែមួយរបស់សមាគមពុទ្ធសាសនាវៀតណាម ​ចូលរួមយ៉ាងមានប្រសិទ្ធភាព ក្នុងចលនា ប្រឡងប្រណាំងស្នេហាជាតិៗ

លទ្ធផលខាងលើ ដែលសម្រេចបាន ដោយសារគោលការណ៍ណែនាំ និងគោលនយោបាយដ៏ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយរបស់ប្រទេស និងរដ្ឋាភិបាលវៀតណាម ការឧបត្ថម្ភគាំទ្ររបស់ក្រសួង និងស្ថាប័នថ្នាក់មជ្ឈិម និងការចូលរួមយ៉ាងម៉ឺងម៉ាត់ ជិតស្និទ្ធ និងទាន់ពេលវេលារបស់អាជ្ញាធរមូលដ្ឋាន។ ទាំងនេះគឺជាលទ្ធផលនៃ ការឯកភាពគ្នា និងការប្តេជ្ញាចិត្តខ្ពស់ពីសំណាក់គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់វិស័យ កម្រិត សហគមន៍ធុរកិច្ច និង ប្រជាជន ការរួមចំណែកយ៉ាងស្វាហាប់ពីសំណាក់មន្ត្រីនគរបាល កងទ័ព និងកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់ របស់ជនរួមជាតិ និងព្រះសង្ឃខ្មែរ។

រដ្ឋាភិបាលវៀតណាម បានដាក់ចេញគោលការណ៍ណែនាំ និងគោលនយោបាយទូលំទូលាយជាច្រើន ស្របតាមតម្រូវការ នៃស្ថិរភាព និងការអភិវឌ្ឍន៍ នៃតំបន់ជនជាតិភាគតិចទូទៅនិយាយជារួម និងតំបន់ជនជាតិ ខ្មែរភាគខាងត្បូងនិយាយដោយឡែក។ ខ្លឹមសារនៃគោលនយោបាយកាន់តែមានភាពចម្រុះ និងទូលំទូលាយ ហើយប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីវិនិយោគ គម្រោង និងគោលនយោបាយគាំទ្រកាន់តែមានភាពប្រសើរ ឡើង។ ជារៀងរាល់ឆ្នាំ អាជ្ញាធរមូលដ្ឋាន នៃខេត្តនានា តែងតែផ្តល់អាទិភាពលើធនធាន ក្នុងការវិនិយោគ ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម នៅតំបន់ទាំងនោះ ដែលផ្តោតសំខាន់លើការអភិវឌ្ឍន៍ មធ្យោបាយធ្វើដំណើរ និងហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយភាពក្រីក្រ ដោះស្រាយបញ្ហាសន្តិសុខសង្គម យកចិត្តទុកដាក់លើការ អភិវឌ្ឍន៍ធនធានមនុស្ស ថែរក្សា និងលើកកំពស់អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់សហគមន៍ ជនជាតិ នីមួយៗ។ ចំណុចទាំងនេះ គឺបានរួមចំណែកយ៉ាងសកម្ម ក្នុងការផ្លាស់ប្តូរមុខមាត់ថ្មី ទាំងលើជីវភាពរស់នៅ សេដ្ឋកិច្ច វប្បធម៌ និងបញ្ញាញាណ នៅក្នុងតំបន់ដែលមានប្រជាជនខ្មែរយ៉ាងច្រើន ពង្រឹងប្រពៃណី នៃសាមគ្គីភាព និងជំនួយទៅវិញទៅមក បង្កើតទំនុកចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់បក្សកុម្មុយនិស្ត និងរដ្ឋវៀតណាម៕