ប្រទេស​វៀតណាម ៖ ខេត្តសុក​ត្រាំង (Soc Trang) ជាខេត្តមួយនៅភូមិភាគខាងត្បូងវៀតណាម មានជនរួមជាតិខ្មែរ​រស់នៅ​ច្រើន​ជាងគេ (ស្មើនឹង ១/៣ នៃចំនួនប្រជាជនទូទាំងខេត្ត) ប្រជាជនភាគច្រើនប្រកបរបរកសិកម្ម ហើយជារឿយៗ ទទួលរងនូវគ្រោះធម្មជាតិ គ្រោះរាំងស្ងួត និងរងផលប៉ះពាល់ដោយសារ​ការកើន​ឡើង​នៃក​ម្ពស់​ទឹក​ប្រៃ នាំឱ្យ​ជីវភាព​ប្រជាជន ​នៅ​​ជួប​ការ​លំបាក​ជា​ច្រើន ជា​ពិសេសលើបញ្ហា​លំនៅឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwTIlkTzjiw5mxQc3YeV_hRPn_PkXI8wUPAx5Y67am_CWsHbj_fSVDB4QbP-OyFw360u1KLOrxxBSpGUwaxih4N1rqC5iimWuMzcVAxvblhfjolooIrzufn3jWaabAsnJZnYoZAV6Q90Fovw2x_BiBMvEoXfDSy2EiCCaqzrbA_RPOblgws4YsT28VPmNX/s1200/2024-04-13%2016.58.53.jpg

ដើម្បី​​ថែទាំជីវភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដល់បណ្តាជនជាតិ ដែលរស់នៅក្នុងខេត្តសុក​ត្រាំង ប្រទេសវៀតណាម ជាពិសេសក្រុម​គ្រួសារជនជាតិខ្មែរ ដែលកំពុង មានស្ថានភាព លំបាក ងាយរយគ្រោះ បានទទួលការយកចិត្តទុក​ដាក់ពី​សំណាក់​អាជ្ញាធរខេត្ត តាមរយៈការជួយ កសាងលំនៅ ឋាន ការផ្តល់ដើមទុន ផលិតកម្ម ការបណ្ដុះបណ្តាលវិជ្ជាជីវៈ ការជួយណែនាំការងារផ្នែកកសាង ហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗជាច្រើន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuNhiscFerU9yOAerPoFzxxLusI-TvMpmYv8XUY5LC4ZT1pxRToQkJA1nm34uoOuCxxLacJHMiYed4PYO_wVy_y1l-5JrRn5o5gcO2mWUXMBE62ZgZ2Nzv8LVl6iBuxCUws3FF3SBtxLt8QnRwOIFvEu-ry6lYjyPdUljib8rFD5tisQrxt9n5w4FPXsj0/s1280/2024-04-13%2016.59.02.jpgខេត្ត​សុក​ត្រាំង ត្រូវបានរដ្ឋអំណាចតំនិងបានសហការជាមួយក្រសួងនគរបាលវៀតណាម ជ្រើស​រើស​ដើម្បី​អនុវត្តកម្មវិធី ជួយឧបត្ថម្ភ សាងសង់លំនៅដ្ឋាន សម្រាប់ប្រជាជនក្រីក្រ ងាយរងគ្រោះ ដែលភាគច្រើន​ជា​ជនជាតិខ្មែរ។ ដោយ មានការអន្តរាគមយ៉ាងពេញទំហឹងនិងជាប្រព័ន្ធ និងដោយមានការឯកភាពគ្នា ពីសំណាក់ អាជ្ញាធរមូលដ្ឋានគ្រប់​លំដាប់ថ្នាក់ កិច្ចខិតខំប្រឹងប្រែង​និងការប្ដេជ្ញាចិត្តខ្ពស់របស់កងកម្លាំងនគរបាល ផ្ទះចំនួន​១២00ខ្នង ត្រូវបាន សាងសង់ រួចរាល់នៅចុងឆ្នាំ២០២៣ និងបានប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក​ ដែលភាគច្រើនជាជនជាតិខ្មែរ។ កិច្ចខិតខំប្រឹងប្រែងនេះ បានរួមចំណែកដល់ការនាំយកមកនូវស្នាមញញឹម និងផ្ទះដ៏កក់ក្តៅជូនដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ក៏ដូចជាបានជួយលើកទឹកចិត្ត និងជំនឿចិត្តបន្ថែមទៀត ដល់ពលរដ្ឋទាំងអស់ នូវអនាគតដ៏ភ្លឺស្វាងរបស់ពួកគាត់នាពេលខាងមុខ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmbP3kuSFikd7MwI4_3BC7hHPwOyT0r4I4dbmy_jPlnGPFSBC5yP3tCXkBqLDsovNOnDKX1c7mnBkTlK9j0nvNckcLP3GZagMUtxMdhrXxhI2pI3PkBorwxp2CXNNnxSMtd3JxJzJlhnKBZ2smgi8OA12XM6GqlEYfKVUmMpt4bx_u_F6agKsaMudd5ENq/s1280/2024-04-13%2016.59.23.jpgថ្លែងក្នុងពិធីបិទសន្និបាតបូកសរុប កម្មវិធីឧបត្ថម្ភសាងសង់លំនៅដ្ឋាន នាដើមឆ្នាំ២០២៤ ថ្នាក់ដឹកនាំ​ក្រសួងនគរបាលវៀតណាម បានមានប្រសាសន៍ថា បក្សនិងរដ្ឋវៀតណាម តែងតែ យកចិត្តទុកដាក់​ជាពិសេស និងស្របទៅតាមទស្សនៈនៃ ការអភិវឌ្ឍន៍សេដ្ឋកិច្ចផ្សាភ្ជាប់ និងការកាត់បន្ថយ ភាពក្រីក្រប្រកបដោយនិរន្តរភាព និងធានាសន្តិសុខសង្គម។ ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាព ក្រីក្រ គឺជាគោលដៅ និងតម្រូវការចាំបាច់សម្រាប់អភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយជាគោលនយោបាយ និងកម្មវិធីជាតិដ៏សំខាន់ ដែលពោរពេញទៅដោយមនុស្សធម៌ បង្ហាញពីទំនៀមទម្លាប់ដ៏ល្អ របស់ប្រជាជន វៀតណាម។ ថ្មីៗនេះ ក្រសួងនគរបាលវៀតណាម បានអនុវត្តកម្មវិធីជំនួយលំនៅឋាន ជូនប្រជា ពលរដ្ឋនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន​ដែលជួបលំបាក។ ដោយឡែកនៅក្នុងខេត្តសុក​ត្រាំង វិញ នៅតែមាន គ្រួសារជាច្រើនកំពុង​ជួប​ការលំបាក ជាពិសេសជនជាតិខ្មែរមួយផ្នែកធំ ដែលមិនទាន់មានលំនៅឋាន ឬមាន លំនៅឋានបណ្តោះអាសន្ន ដែលនឹងទទួលរងហានិភ័យខ្ពស់នៃការដួលរលំក្នុងអំឡុងពេលមានព្យុះភ្លៀងខ្លាំង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixlh7DgvquhaPcT38nDRip6mV4QjAFQ_aMHvr83PspHcA5ux8uFoaUaZeNASESizPLdZn8huFcQ3WG6YaNnehGZWcWYQj-b22JtdwD3eD8RItyRBfPj-laKPGtTK044i3ShaZq8vGBvJ1SOpP-_IxeH4ednENz3azFGiepmnekysX99XxUr1JKW2Nj1tR4/s1280/2024-04-13%2016.59.30.jpgការរុះរើផ្ទះបណ្ដោះអាសន្ននិងទ្រុឌទ្រោម និងសាងសង់ផ្ទះថ្មីជំនួសវិញ ចំនួន១២០០ខ្នង ជូនបងប្អូន ជនរួមជាតិនៅខេត្តសុក​ត្រាំង ត្រូវបានក្រសួងនគរបាលវៀតណាម សហការជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានបញ្ចប់ជាស្ថាពរ  និងប្រកបដោយគុណភាពល្អបំផុត។ រហូតមកទល់ សព្វថ្ងៃនេះ មិនថាយើងទៅទីកន្លែងណានៅក្នុងខេត្តសុក​ត្រាំងទាំងមូល យើងនឹងឃើញ ស្នាមញញឹមរបស់ បងប្អូនជនជាតិខ្មែរនៅទីនោះ ប្រកបដោយអារម្មណ៍រំភើបរីករាយ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZiZTMXpCd357PgRWDchn1Bi42PHYzJ5XbreGhaKLj76oWFGUZ96V6uPCszwwjdYmDJHJoU04fMptRTPrrmsgdpBxEgyaXkXcvamUd2Eahd4K5Vk5WiCDcV2UxThtwAdsOfkZGEB_5l4cLTosLCTN5reOGDyfh9N4yuys7iQqM0Jo1DD_M7OUZ8Pwl5U_V/s1280/2024-04-13%2016.59.16.jpgជាជនជាតិខ្មែរនៅទីនោះ មានសេចក្តីសោមនស្សរីករាយក្រៃលែង ក្រោយបានទទួលផ្ទះថ្មី ហើយបានចែក រំលែកកតីរីករាយថា៖ «ពីមុនគ្រួសារយើងរស់នៅក្នុងផ្ទះដែលមានសភាពទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ ឥឡូវនេះ រដ្ឋអំណាចមូលដ្ឋាននិងស្ថាប័ននានា​បានផ្តល់ថវិកាដល់ពួកយើងដើម្បីគាំទ្រ និងជួយអោយពួកយើង ខ្ញុំ​​មានផ្ទះ​ធំ​ទូលាយ មានលំនឹង​លែងទទួលរង “លេចធ្លាយ ដោយ ពន្លឺព្រះអាទិត្យនិងទឹកភ្លៀង” ដូចពីមុន។ គ្រួសារ​ពួកយើង​សប្បាយ​ចិត្ត​ណាស់ ហើយ​សន្យា​ថា​នឹង​ថែ​រក្សា​ផ្ទះ​ថ្មី ព្យាយាម​អភិវឌ្ឍ​មុខ​របរ​គ្រួសារឱ្យបានល្អប្រសើរ។ ពួកយើង​ជា​និច្ចកា​លគោរពតាម គោលនយោបាយ និង គោលការណ៍ណែនាំរបស់បក្ស ច្បាប់របស់រដ្ឋ ហើយនឹងរួម​ចំណែក​ការ​ពារ​សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុង មូលដ្ឋានឱ្យបានល្អ»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHWblwvCWSxZn7KgsJkpdejpOFkt4tbM-aXr33u8E_Yko1-rhYwUNEhZ7B4PsLqlTbseDLIJu_3sLhDNafLGrkN2dQ2sX8NO5xD5IM8c4IYgJ0w5GZcDmyKmngzUPIHZqW3yLELyZOoX7VcSMgcAvfcHr9Ozt2XjGKdrCrIwvvJ85eKTLK3CFHefn-emx1/s1280/2024-04-13%2016.59.09.jpgកម្មវិធីនេះបានបង្ហាញពី ទស្សនៈស្របគ្នារបស់បក្សនិងរដ្ឋវៀតណាម លើបញ្ហាជនជាតិ គឺធានា សមភាពជនជាតិ សាមគ្គីភាព ការគោរព និងជួយគ្នាទៅវិញទៅមក និងអភិវឌ្ឍទាំងអស់គ្នា។ ឈរលើមូលដ្ឋាន​នេះ ប្រទេសជាតិ រដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់របស់វៀតណាម បានដាក់ចេញ និង​អនុវត្ត កម្មវិធីនិងគោលនយោបាយជាច្រើន ដោយផ្តោតលើការកាត់បន្ថយបន្តិចម្តងៗ នូវគម្លាត នៃកម្រិតនៃ​ការអប់រំ និងកម្រិតជីវភាពរវាងក្រុមជនជាតិនានាក្នុងទឹកដីវៀតណាម ជាពិសេស គឺការកែល​ម្អ​និង​លើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ លើផ្នែកសម្ភារៈ និងស្មារតី របស់ជនជាតិភាគតិច ថែរក្សា និងលើកកម្ពស់ អត្តសញ្ញាណវប្បធម៌ពិសេសរបស់ជនជាតិនីមួយៗ តស៊ូយ៉ាងម៉ឺងម៉ាត់ដើម្បីលុបបំបាត់ គំនិតរើសអើង និងបែងចែកឯកភាពជាតិ ឬទាញយកផលប្រយោជន៍ពីបញ្ហាជនជាតិ ដើម្បីបង្កអស្ថិរភាព នយោបាយសង្គម ប្រឆាំងនឹងផលប្រយោជន៍ជាតិ និងប្រជាជន។ អនុវត្តសមភាព សាមគ្គីភាព ការគោរព និងជួយគ្នាទៅវិញទៅមក ក្នុងចំណោមជនជាតិនានា ដើម្បីរីកចម្រើនជាមួយគ្នា រួមចំណែកកសាងប្រទេស សំដៅឆ្ពោះទៅអនាគត ដែលគ្រប់ក្រុមជនជាតិភាគតិច ដែលរស់នៅក្នុងទឹកដីវៀតណាម មានការអភិវឌ្ឍន៍ រីកចម្រើន រុងរឿង និងសុខសន្តិភាព៕