Home ព័ត៌មានអន្តរជាតិ អ្នកជំនាញ និងសមាជិកសភាថៃ ព្រមា.នពីគោលនយោបាយខ្វះមនុស្សធម៌​របស់រដ្ឋាភិបាល​ អនុទីន

អ្នកជំនាញ និងសមាជិកសភាថៃ ព្រមា.នពីគោលនយោបាយខ្វះមនុស្សធម៌​របស់រដ្ឋាភិបាល​ អនុទីន

104
0

វិបត្តិការទូត និងការខ្វែងគំនិតគ្នាកំពុងធ្វើឱ្យរង្គើរផ្ទៃក្នុងថៃ ដោយអ្នកជំនាញការបរទេសបានទម្លាយចំណុចខ្សោយខ្លួនឯងថា ការឆ្លើយតបទៅកាន់ UN រឿងកម្ពុជា គឺជាការទូតភូតភរ និងខ្វះមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ចំពេលដែលសមាជិកសភាឯណោះវិញ បានចេញមុខដាស់តឿនឱ្យរដ្ឋាភិបាលលោក អានុទិន ឈប់ចំណាយពេលដេញដោលយកឈ្នះចាញ់ពាក្យសម្តី ហើយងាកមកសង្គ្រោះពលរដ្ឋក្រីក្រជាង ៥ លាននាក់វិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK26f5S5BP06BQorCKiAZRymobrHuU5RtjVHCiiI2jV79EnQTms5Y26TzSeLktA9vlI0ib6SDshOn7Rn3QHDZmqLKX0X2s98v_j-NLihpGOet7xrnBPNLWtrI-4yxGo6VaCG3Hzq9OoNKFCK2-KBTdZYzWlL2HRIStmaBMis5sALalWRJ7Mmfd0tdx4J4/s1280/photo_2026-08-12_11-36-25%20(3).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃដែលដកស្រង់ពាក្យសម្ដីរបស់ លោក ស៊ុផាលាក់ កាន់ចាណាផុនឌី (Suphalak Ganjanakhundee) អ្នកវិភាគនយោបាយអន្តរជាតិជាន់ខ្ពស់ថៃ បានលាតត្រដាងថា ក្រសួងការបរទេសថៃបានប្រព្រឹត្តកំហុសឆ្គងផ្នែកការទូតយ៉ាងធ្ងន់ធ្ងរ តាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រ «ភូតភរ កាត់តព័ត៌មាន និងបំពានការពិតភូមិសាស្ត្រ» ដើម្បីបដិសេធរបាយការណ៍របស់ UN រឿងជនភៀសខ្លួនខ្មែរ ៦៥០,០០០ នាក់។ អ្នកជំនាញរូបនេះបានទម្លាយភស្តុតាងជាក់ស្តែងថា ថៃបានប្រកាសបិទច្រកព្រំដែនអន្តរជាតិជាបន្តបន្ទាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥ ក្នុងគោលបំណងសម្លុតនិងបង្អត់អាហារប្រជាពលរដ្ឋកម្ពុជាជាង ១០ ម៉ឺននាក់ ដែលនេះជាទង្វើខ្វះមនុស្សធម៌បំផុត និងកំពុងបំផ្លាញជំនឿទុកចិត្តរបស់ថៃនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwCWPqzgLOlwTjr5_5BExeR0905Tw-v1Mo5UDLvtkPcGiJMLnyZ-lx-lBg3J3i2uqf00a0b4dIkoSExMFU1HMXKS_A9NKAQxcgyl1iDlUY94JvhOQiMAYA1Snn5QLvaG7wWjNuMEilH7jtCUK_b-WAJb9qy8pTRJMu4FK-t-1gTnoCieYpZga3h37ifiI/s770/photo_2026-08-12_11-36-26.jpg
 
ទន្ទឹមនឹងការខ្វែងគំនិតគ្នានេះ លោក វ៉ារុីង ដេតចៈឈិតវីក្រុម (Warong Dechgitvigrom) សមាជិកសភា និងជាប្រធានគណបក្សថៃថាក់ឌី ក៏បានចេញមុខមកទះកំផ្លៀងរដ្ឋាភិបាលខ្លួនឯងចំៗផងដែរ ដោយសារតែមួយរយៈចុងក្រោយនេះ ទាំងនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ថៃ បានចំណាយពេលវាយប្រហារតាមទំព័រកាសែត និងឌឺដងជាមួយក្រុមកម្ពុជា រហូតភ្លេចបេសកកម្មស្នូល។ លោកបានរំលឹកថា បច្ចុប្បន្នមានប្រជាពលរដ្ឋថៃក្រីក្រដែលមានប្រាក់ចំណូលទាបជាង ៥ លាននាក់ កំពុងរង់ចាំជំនួយសេដ្ឋកិច្ចពីរដ្ឋាភិបាល។ លោកបានផ្ញើសារព្រមានធ្ងន់ៗថា ប្រសិនបើរដ្ឋាភិបាលលោក អានុទិន នៅតែមានអំនួត បំពានការពិត ហើយទុកពលរដ្ឋខ្លួនឯងចោល នោះម្ចាស់ឆ្នោតនឹងរួមគ្នាផ្ដន្ទាទោស និងទម្លាក់រដ្ឋាភិបាលនេះចេញពីអំណាចដោយផ្ទាល់ដៃជាក់ជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM13wI-qaixbe2GJ1b5bFDsiZQxorNCAIA8VCGTuMecuSRoXIP9mQ5YEuyq-s7Mcxt0UjepA9kfDE962uNUaMJA995tm1suBFMvqX6WVEE8wlgaVEWxkdWypZAyqZ10nLFmGhTp3NxpL_SkXUbLlo-DCnMtOsltHQxfFh3kGVOma8TGpf5gRLqpU4OJ8s/s597/photo_2026-08-12_11-36-26%20(2).jpg

គោលនយោបាយការបរទេសរបស់រដ្ឋាភិបាលថៃជុំវិញវិវាទព្រំដែនជាមួយកម្ពុជា កំពុងតែរងនូវការបរាជ័យ និងការរិះគន់យ៉ាងចាស់ដៃពីផ្ទៃក្នុងខ្លួនឯង។ ការប្រើប្រាស់ល្បិចកលការទូតដែលខ្វះភាពស្មោះត្រង់ និងការខកខានមិនបានដោះស្រាយវិបត្តិសេដ្ឋកិច្ចក្នុងស្រុក មិនត្រឹមតែធ្វើឱ្យថៃបាត់បង់ទំងន់ការទូតនៅលើឆាកអន្តរជាតិនោះទេ ប៉ុន្តែវាកំពុងតែរុញច្រានឱ្យរដ្ឋាភិបាលលោក អានុទិន ធ្លាក់ចូលទៅក្នុងវិបត្តិជំនឿចិត្ត និងប្រឈមនឹងការបាត់បង់អំណាចថែមទៀតផង៕