Home ព័ត៌មានជាតិ មហាជនរួមគ្នាធ្វើពហិការហាងទូរស័ព្ទ “Mr.8 Gaming” ក្រោយម្ចាស់ហាងជេ.រប្រមា.ថយុទ្ធជនជួរមុខម្នាក់

មហាជនរួមគ្នាធ្វើពហិការហាងទូរស័ព្ទ “Mr.8 Gaming” ក្រោយម្ចាស់ហាងជេ.រប្រមា.ថយុទ្ធជនជួរមុខម្នាក់

109
0

លក់ទូរស័ព្ទប្រើមិនកើតឱ្យវីរកងទ័ពហើយមិនចង់ដោះស្រាយ និងថែមទាំងជេរប្រមាថដល់អាយុជីវិតទៀត! ពេលនេះរលកកំហឹងរបស់មហាជនខ្មែរបានផ្ទុះឡើងយ៉ាងខ្លាំងក្លា រហូតឈានដល់ការរួមគ្នាធ្វើពហិការឈប់គាំទ្រហាងទូរស័ព្ទអនឡាញ “Mr.8 Gaming” ជាដាច់ខាត បន្ទាប់ពីម្ចាស់ហាងស្រីរូបនេះបានប្រើពាក្យសម្តីអមនុស្សធម៌ ដាក់ទំនាយឱ្យយុទ្ធជនការពារព្រំដែនទៅត្រូវគ្រាប់ផ្លោងស្លាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq3H48vjS14sPBqPKmcdyC5NcodqUBIQzJ__sPQ5cRIzJgbz5HWg5iapQCjLlosdejLXWJjoaVGvjmMmOslj9mFsvsJ77nLzcEwnG3dhfcRu8VjZrDkp42Ny7RiCY0ynyWbVYLz2oFtBhYYuoNdoniPaPaTDx5xzuHagtTfis2XKzsEK8P68x3oQvfFqs/s1080/photo_2026-08-12_10-36-09.jpg
យោងតាមការបង្ហោះខ្សែអាត់សំឡេង និងការចែករំលែកតៗគ្នាយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ ដើមចមនៃជម្លោះបានកើតឡើងបន្ទាប់ពីយុទ្ធជនជួរមុខម្នាក់ឈ្មោះ លោក រឹត ដែលកំពុងឈរជើងការពារទឹកដីនៅទិសប្រាសាទតាមាន់ បានកុម្ម៉ង់ទិញទូរស័ព្ទដៃមួយគ្រឿងពីហាងអនឡាញខាងលើ។ ទោះជាយ៉ាងណា នៅពេលឧបករណ៍ផ្ញើទៅដល់ដៃ លោកបានរកឃើញថាទូរស័ព្ទនោះខូច និងប្រើប្រាស់មិនកើត ទើបលោកផ្ញើត្រឡប់មកហាងវិញដើម្បីសុំការដោះដូរ។ ផ្ទុយទៅវិញ ម្ចាស់ហាងស្រីមិនត្រឹមតែមិនព្រមដោះស្រាយភ្លាមៗនោះទេ ថែមទាំងបានផ្ញើសារសំឡេងជេរប្រមាថ និងមើលងាយយ៉ាងធ្ងន់ធ្ងរ ដោយដេញឱ្យយុទ្ធជនរូបនោះទៅត្រូវ «គ្រាប់ផ្លោង» ស្លាប់នៅសមរភូមិ ដែលធ្វើឱ្យប៉ះពាល់ដល់ស្មារតីស្នេហាជាតិ និងទឹកចិត្តកងទ័ពទាំងមូល។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTz4lpm9AWHld3FCLGlMjBCZSvDZY9zESEp7PF3LUfHxOlNNbpaAtI425baDOBJjLdgIAQ5yUhp4LwDBF6zvnuj_3_GJ1Z8nPT2I5TCRFCn7-BqfKkVgCpjmah2XWDQF3n7Ear4pGmoSAF0cnd-16TLcM5ryx2tMlY6oNgBqWK4jC88EPoqSvOToH9S1Y/s927/photo_2026-08-12_10-36-09%20(2).jpg
ទោះបីជាបច្ចុប្បន្ន ម្ចាស់ហាងនិងស្វាមីបានចេញមុខមកទទួលស្គាល់កំហុស សុំទោសជាសាធារណៈ ព្រមទាំងបានយកទូរស័ព្ទដៃម៉ាក OPPO ថ្មីស្រឡាងមួយគ្រឿង និងថវិកាចំនួន ២០ ម៉ឺនរៀលទៅប្រគល់ជូនលោក រឹត ដើម្បីសម្រុះសម្រួលបញ្ចប់រឿងក្តី ក៏រលកនៃការធ្វើពហិការ (Boycott) របស់សាធារណជននៅតែមិនទាន់អន់ថយឡើយ។ មហាជនបានសម្តែងការមិនពេញចិត្ត និងយល់ឃើញថា ទង្វើជាន់ឈ្លីកិត្តិយសវីរកងទ័ពដែលលះបង់ដើម្បីជាតិ មិនអាចលុបលាងបានត្រឹមការសុំទោស ឬយកសម្ភារៈទៅដោះដូរនោះទេ។ អ្នកលេងបណ្តាញសង្គមរាប់ម៉ឺននាក់នៅតែបន្តរួមគ្នាអំពាវនាវឱ្យផ្អាកការគាំទ្រអាជីវកម្មមួយនេះ និងបានស្នើទៅកាន់ក្រសួងការពារជាតិ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ឱ្យចាត់វិធានការច្បាប់តឹងរ៉ឹងបំផុត ដើម្បីកុំឱ្យមានបុគ្គលណាអាងទឹកប្រាក់មកមើលងាយអ្នកការពារជាតិបែបនេះទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirY5567Uc1Y1HQ171D3Ks9j74SNuNM-kmslXatbD1OzoqrzKn0Ztp5ryrhyphenhyphen_z33yA7SWVGMeQaOz7BHHOSRCm07BLRP1T6dU2RBaPFsghAsPkxz1ajTgeuNV-Uf9kUeRBTX6CZL8dRVTjDOzbWy0nvGc6X6r8FH1q_FOq57HZxON5zw42fGXlkkIAFvic/s1280/photo_2026-08-12_10-36-08.jpg
ជារួមមក រឿងរ៉ាវវិវាទនេះបានក្លាយជាមេរៀនសង្គមដ៏ធំមួយ បង្ហាញថាទង្វើខ្វះសីលធម៌ក្នុងការធ្វើអាជីវកម្ម និងការមិនផ្តល់តម្លៃដល់អ្នកមានគុណបំណាច់ចំពោះជាតិ នឹងត្រូវទទួលរងនូវទណ្ឌកម្មសង្គមយ៉ាងធ្ងន់ធ្ងរ។ រលកនៃការធ្វើពហិការ និងការទាមទារឱ្យមានចំណាត់ការច្បាប់ពីសំណាក់មហាជននៅពេលនេះ មិនមែនជាការគុំកួននោះឡើយ ប៉ុន្តែវាជាការដាស់តឿន និងជាការរួមគ្នាការពារសេចក្តីថ្លៃថ្នូររបស់វីរកងទ័ពជួរមុខគ្រប់រូប មិនឱ្យបុគ្គលណាមកប្រមាថដល់ជីវិតតាមអំពើចិត្តបានឡើយ៕