Home ព័ត៌មានជាតិ មនុស្សជិត ៥០ លាននាក់ នឹងធ្លាក់ក្នុងវិបត្តិកង្វះអាហារធ្ងន់ធ្ងរដោយសារបាតុភូត El Niño ខណៈកម្ពុជាប្រឈមនឹងភាពស្ងួតហួតហែង

មនុស្សជិត ៥០ លាននាក់ នឹងធ្លាក់ក្នុងវិបត្តិកង្វះអាហារធ្ងន់ធ្ងរដោយសារបាតុភូត El Niño ខណៈកម្ពុជាប្រឈមនឹងភាពស្ងួតហួតហែង

90
0

អង្គការសហប្រជាជាតិបានចេញការព្រមានអាសន្នថា បាតុភូតអាកាសធាតុ El Niño ដ៏ប្រែប្រួល និងក្តៅខ្លាំង អាចនឹងបង្ខំឱ្យប្រជាជនបន្ថែមជិត ៥០ លាននាក់នៅជុំវិញពិភពលោក ធ្លាក់ចូលទៅក្នុងស្ថានភាពអត់ឃ្លាន និងកង្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរនៅត្រឹមចុងឆ្នាំក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzS63tyijAsWJjBpN2-A4uyCcQUEl0bi8GP9ayb1TGi5_MoP4kzv92pojySUVmDvYvEogzUGx2g22C1VeplR4iKFCDHtKR2lmZoQprO6BfNNMl1kvJinIzaDnfmp6p1Gd-vlS3eRpEeSS3sNX6COUSA0pIz7KpUjHj2haQ8U-s1Hov_HYPfr0SDZo3Jgg/s1200/photo_2026-08-06_16-04-45.jpg
តាមការវាយតម្លៃចុងក្រោយពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) ការកើនឡើងនៃចំនួនអ្នកប្រឈមនឹងការអត់ឃ្លាននេះ គឺបន្ថែមលើមនុស្សរាប់រយលាននាក់ដែលកំពុងរងគ្រោះស្រាប់ដោយសារគ្រោះរាំងស្ងួតអូសបន្លាយនៅអាហ្វ្រិក និងការកើនឡើងនៃតម្លៃស្បៀងអាហារជាសកល។ អង្គការ WFP បានគូសបញ្ជាក់ថា ទោះបីជាបាតុភូត El Niño លើកនេះមានកម្រិតស្រាលជាងការទស្សន៍ទាយខ្លះក៏ដោយ វាអាចនឹងបន្ថែមចំនួនប្រជាជនរងគ្រោះជាង ២០% ទៅលើមនុស្ស ២២៥ លាននាក់នៅក្នុងប្រទេសចំនួន ៤៥ ដែលកំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងស្រាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUu6T-vDUWA0HU8yX4xvKSZ1QyL8rgpuOGEm0A3KnfEZesNCZSR7wruojyWMZlsWGDhpgB2lsjexpIbuE74GAGAYF9exeLrKD0125-7DT03F1LOr53XZGDWL8HxaIirNUP-M31etgntJW6pvGjDOqwwj2wefM9cvzow455TKT09FfSZTbs7SoJWcOewFE/s1200/photo_2026-08-06_16-04-44.jpg

តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេរួមមាន អាមេរិកកណ្តាល អាមេរិកខាងត្បូង តំបន់ការីបៀន និងអាហ្វ្រិកខាងត្បូង។ ដោយឡែកសម្រាប់តំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ការប្រែប្រួលនៃកម្រិតទឹកភ្លៀងតិចជាងធម្មតា នឹងបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្ម និងជីវភាពកសិករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOjSUdlr8pocZcoucD-nhbCJ7wbSnhMrjRThuZyEARpkEoidny4dmo1vkSwT5fCauMgQwMsWVmlTna_p68LNf8dn6ldoVy58CR4-inhWfAcPgulNNFaHfKfWq_e_7ssSL63MZOMJm9-MFhCjIZeyART5xSeyHo3HthebRnu9jhkyOOVJgALGHmspWaqQ4/s960/photo_2026-08-06_16-04-45%20(2).jpg

អ្នកជំនាញអាកាសធាតុបានលើកឡើងថា បាតុភូត El Niño ឆ្នាំនេះ អាចក្លាយជាបាតុភូតដែលខ្លាំងបំផុតមួយមិនធ្លាប់មានក្នុងរយៈពេល ៧០ ឆ្នាំចុងក្រោយនេះ ហើយវាត្រូវបានរុញច្រានបន្ថែមដោយសារវិបត្តិការប្រែប្រួលអាកាសធាតុ (Climate Crisis) ដែលអាចធ្វើឱ្យសីតុណ្ហភាពភពផែនដីក្តៅខ្លាំងបំផុតមិនធ្លាប់មាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH56bPqE1W5M0NISpxV0phGUiTkU0MJAwk2DhnzCDwpzJf5XwK00zDY_zIL1YXssY1vg-QERjpjRsR7MzS9f9KPeFXe5MWUQfmH-7qIJ6BxznBJpj-Nqcw5CmnSMzmPwzdNjwERdOTXNrNYWZQbiKpvlE_dL8QgLHr-u383f_JhAo9CObCdre8UvtDy0c/s810/photo_2026-08-06_16-04-45%20(3).jpg
ជាមួយគ្នានេះសម្រាប់ប្រទេសកម្ពុជាយើង បាតុភូត El Niño មិនមែនជារឿងថ្មីនោះទេ ប៉ុន្តែជាការគំរាមកំហែងយ៉ាងពិតប្រាកដដល់សន្តិសុខស្បៀង និងសេដ្ឋកិច្ចជាតិដែលពឹងផ្អែកលើវិស័យកសិកម្ម។ កម្ពុជានឹងជួបប្រទះនឹងកង្វះទឹកភ្លៀង និងអាកាសធាតុក្តៅហួតហែងអាចបង្កឱ្យមានគ្រោះរាំងស្ងួត ប៉ះពាល់ដោយផ្ទាល់ដល់ការបង្កបង្កើនផលស្រូវប្រាំង និងស្រូវវស្សា ដែលជាដំណាំស្បៀងចម្បងរបស់ប្រជាជនកម្ពុជាយើង។
ក្រៅពីនេះ សមាគមស្វាយចន្ទីកម្ពុជា (CAC) និងក្រសួងកសិកម្ម បានបង្ហាញពីការព្រួយបារម្ភថា អាកាសធាតុក្តៅខ្លាំងអាចប៉ះពាល់ដល់វដ្តនៃការចេញផ្ការបស់ស្វាយចន្ទី និងដំណាំកសិ-ឧស្សាហកម្មផ្សេងទៀត។ បន្ថែមពីនេះ ធាតុអាកាសក្តៅហួតហែងក៏ប៉ះពាល់ដល់កម្រិតទឹកនៅបឹងទន្លេសាប ដែលអាចកាត់បន្ថយទិន្នផលត្រីធម្មជាតិ ដែលជាប្រភពប្រូតេអ៊ីនសំខាន់របស់ពលរដ្ឋ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga-wbAUzLGzZqXj_jbw1GaKGpNvSUg_jTUf8fwQz5IlD2JCpWz5pxoo3Ww_UZIR1vU8cNNGMoDHoY7fTg3RXExz9PMGuIMQz88lajogapc0325ImYuoDEx2kp77mg43Nq4JH93I-uP4kD1CbnUTrqAb65OPcp6yJhZoYw7VCTqyiA6hhAwRD93wJY8Bw8/s678/photo_2026-08-06_16-04-45%20(4).jpg
ដើម្បីទប់ទល់នឹងហានិភ័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញឱ្យសហគមន៍កសិករត្រៀមលក្ខណៈជាមុន ដោយជួសជុលប្រព័ន្ធធារាសាស្ត្រ រក្សាប្រភពទឹក រៀបចំដំណាំដែលធន់នឹងកម្តៅ ឬប្រើប្រាស់ទឹកតិច និងអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាតទប់ទល់នឹងការប្រែប្រួលអាកាសធាតុ (Climate-Smart Agriculture)៕