Home ព័ត៌មានជាតិ ថៃ ប្រើបាវអង្ករខ្មែរ ជួញដូរគ្រឿងញៀនទៅឥណ្ឌូនេសុី

ថៃ ប្រើបាវអង្ករខ្មែរ ជួញដូរគ្រឿងញៀនទៅឥណ្ឌូនេសុី

91
0

អាជ្ញាធរឥណ្ឌូនេស៊ីបានបង្ក្រាប និងរឹបអូសគ្រឿងញៀនប្រភេទ Ketamine ចំនួន ១.៣ តោន ដែលដឹកចេញពីប្រទេសថៃ ដោយក្រុមឧក្រិដ្ឋជនបានបន្លំច្រកក្នុងបាវអង្ករដែលមានបោះពុម្ពអក្សរខ្មែរ។

ក្រុមជួញដូរបានប្រើប្រាស់បាវដែលបោះពុម្ពជាភាសាខ្មែរ ដើម្បីធ្វើឱ្យសមត្ថកិច្ចយល់ច្រឡំថាជាទំនិញកសិកម្មស្របច្បាប់ដែលនាំចេញពីកម្ពុជា។

តាមការបញ្ជាក់ជាបឋម ការវេចខ្ចប់នេះគ្រាន់តែជាល្បិចកលបោកប្រាស់របស់ក្រុមឧក្រិដ្ឋជនអន្តរជាតិប៉ុណ្ណោះ ហើយមិនមានការាក់ទងដោយផ្ទាល់ជាមួយការនាំចេញអង្ករពិតប្រាកដពីប្រទេសកម្ពុជានោះទេ។

គ្រឿងញៀនជាង ១ តោននេះ ត្រូវបានរកឃើញលាក់ទុកនៅក្នុងបាវអង្ករចំនួន ៦៥ បាវ នៅលើនាវាដឹកជញ្ជូនមួយគ្រឿងឈ្មោះ “King Sun” ក្នុងគោលដៅឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ី។

អាជ្ញាធរឥណ្ឌូនេស៊ីបានឃាត់ខ្លួនសមាជិកនាវិកចំនួន ៨ នាក់ ដែលក្នុងនោះមានជនជាតិភូមា  និងជនជាតិសិង្ហបុរី៕