ថ្លើមគឺជាសរីរាង្គផ្នែកខាងក្នុងមួយប្រភេទ ដែលមានតួនាទីសំខាន់ណាស់ នៅក្នុងរាងកាយរបស់យើង។ ប៉ុន្តែមនុស្សភាគច្រើនមិនបានយកចិត្តទុកដាក់ ថែរក្សាថ្លើមរបស់ខ្លួនឱ្យមានសុខភាពល្អនោះទេ គឺមានតែបំផ្លាញវាថែមទៀត។ តើអ្នកដឹងទេថាសកម្មភាពមួយចំនួនដែលអ្នកកំពុងធ្វើជាប្រចាំថ្ងៃនេះ ៦0% គឺបានបំផ្លាញថ្លើមដោយមិនដឹងខ្លួន ហើយឥរិយាបថទាំង ៤ នោះមានដូចខាងក្រោម៖
១.ចូលគេងយប់ជ្រៅ៖ ក្នុងអំឡុងពេលដែលយើងគេង រាងកាយនឹងកំចាត់កាកសំណល់ចេញពីសរីរាង្គផ្សេងៗ ហើយដំណើរការនឹងចាប់ផ្តើមពីម៉ោង ៩:០០ យប់ ដល់ម៉ោង ៧:០០ ព្រឹក ប្រសិនបើយើងចូលគេងយូរពេក ប្រព័ន្ធនេះនឹងមិនដំណើរការពេញលេញទេ រហូតទាល់តែជាតិពុលច្រើនកកកុញក្នុងខ្លួន ដែលបណ្តាលឱ្យមានផលប៉ះពាល់ទៅលើថ្លើមយ៉ាងធ្ងន់ធ្ងរ។
២.ញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើន៖ ម្ហូបអាហារទាំងនេះគឺវាមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះថ្លើម ព្រោះវាធ្វើឱ្យថ្លើមពិបាកធ្វើការ ឬធ្វើការធ្ងន់ខ្លាំងជាងធម្មតា។ លើសពីនេះទៀតជាតិខ្លាញ់ទាំងនេះ នឹងផ្ទុកនៅក្នុងថ្លើម ហើយត្រូវបានបម្លែងទៅជាទ្រីគ្លីសេរីដ និងបង្កឱ្យមានខ្លាញ់កកនៅក្នុងថ្លើម ដែលជាមូលហេតុនៃជំងឺក្រិនថ្លើម និងមហារីកថ្លើមផងដែរ។
៣.ផឹកស្រា៖ ពិតណាស់ ការទទួលទានជាតិស្រវឹងច្រើនពេកវានឹងបំផ្លាញសុខភាពថ្លើមរបស់អ្នកយ៉ាងច្បាស់ ព្រោះជាតិពុលកកកុញនៅក្នុងថ្លើម បូករួមជាមួយនឹងការចូលគេងយប់ជ្រៅផងនោះ វាបានក្លាយជាមូលហេតុដែលធ្វើឱ្យថ្លើមរបស់យើងកាន់តែត្រូវបានបំផ្លាញបន្តិចម្តងៗ រហូតដល់មានជំងឺខូចខាតជាខ្លាំង។
៤.ភាពតានតឹង៖ កុំគិតថាភាពតានតឹងប៉ះពាល់តែទៅលើខួរក្បាល និងក្រពះប៉ុណ្ណោះ ប៉ុន្តែថ្លើមរបស់អ្នកក៏ត្រូវបានវាយប្រហារយ៉ាងខ្លាំងផងដែរ ដោយសារតែភាពតានតឹង។ វាអាចធ្វើឱ្យអ្នកមិនបានដេកពួន ឬទទួលទានអាហារមិនបានច្រើនដូចពេលធម្មតា។ លើសពីនេះ ថ្លើមផលិតជាតិស្ករច្រើន ពេលដែលយើងមានភាពតានតឹងម្តងៗ ហើយជាលទ្ធផល ហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម និងការលើសជាតិស្ករនៅក្នុងឈាមគឺមានកម្រិតខ្ពស់ជាងមនុស្សធម្មតាទៅទៀត៕
ប្រភព៖sanook










