Home ព័ត៌មានជាតិ ពលរដ្ឋបាត់ដំបងដេញដោលចំៗ រឿងម៉ាតដ៏ធំមួយកន្លែងនៅលក់ទំនិញថៃថ្មីៗពេញៗហាងធម្មតា

ពលរដ្ឋបាត់ដំបងដេញដោលចំៗ រឿងម៉ាតដ៏ធំមួយកន្លែងនៅលក់ទំនិញថៃថ្មីៗពេញៗហាងធម្មតា

101
0

ទំនិញស្តុកចាស់ឬមួយយ៉ាងណា? ខណៈដែលចរន្តពហិកាមិនទិញ មិនប្រើប្រាស់ទំនិញថៃកំពុងតែពុះកញ្ជ្រោលខ្លាំងក្លាពាសពេញផ្ទៃប្រទេស បែរជាមានផ្សារទំនើបខ្នាតធំមួយកន្លែង បើកចំហរលក់ទំនិញនាំចូលពីប្រទេសថៃយ៉ាងគគ្រឹកគគ្រេងធម្មតាទៅវិញ។ ភាពមិនប្រក្រតីនេះបានបង្កើតជាវិបត្តិទំនុកចិត្ត និងរលកនៃការរិះគន់យ៉ាងចាស់ដៃពីសំណាក់មជ្ឈដ្ឋានពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ហើយចោទសួរចំៗថា ហេតុអ្វីបានជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បើកយុទ្ធនាការសម្រុកចុះត្រួតពិនិត្យតាមហាង និងតូបលក់ដូរតូចតាច ប៉ុន្តែបែរជារំលងផ្សារទំនើបដ៏ធំមួយនេះទៅវិញ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiOglXy-q9y1FlOwyel-OJ9ur37_c5rx-ACo0ObwLwAERLQmAMEGuwQUaeiLyHavzKzm2lUSDqoWA-zFOPNGLAVE92AeT7jXJ6A72Gx1AIe7XUSPRQQs3kKFPULmZxel7WQSDed-l10POPCqk-oHvPBRUkasgySa2Yy4Syc7rLf1dVU84WImJONJI9tJM/s990/photo_2026-06-30_12-30-00.jpg
យោងតាមការស្រង់មតិផ្ទាល់ពីប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង ផ្សារទំនើបដែលមានឈ្មោះថា ហេង ឆាយលី (H.C.L) ស្ថិតនៅចំកណ្តាលក្រុងខេត្តបាត់ដំបង មានការដាក់តាំងលក់ទំនិញថៃសឹងគ្រប់ប្រភេទមិនចេះរីងស្ងួតឡើយ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋានបានលាតត្រដាងថា ចាប់តាំងពីដំណាក់កាលមានជម្លោះព្រំដែន និងភាពតានតឹងរវាងកម្ពុជានិងថៃផ្ទុះឡើងមកទល់នឹងពេលនេះ ខ្សែចង្វាក់ផ្គត់ផ្គង់ទំនិញថៃនៅក្នុងផ្សារទំនើប H.C.L នៅតែបន្តដំណើរការយ៉ាងមានស្ថិរភាព បញ្ច្រាសទិសដៅស្របពេលដែលប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងរួមធ្លុងគ្នាដាច់ខាតមិនប្រើប្រាស់ផលិតផលថៃ ដើម្បីការពារកិត្តិយសជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj552pnBjWy2-Flomje4mPJ7Mq1GDXS5MHJHAJq5ZoLf5vBZwfbf4WbiBdJsP2-loCb5hXYIUglyS0NP3Or9pmoCz-1qmjOKg6kZu_6lqukfw_80aTr-gL9_Ew0RfFpiig2nHL5KIf9QBiMngODedcpogq4u6T8TaXnEIVtAMo5DHO1grHdtjprnBs1puQ/s1024/photo_2026-06-30_12-29-59.jpg
យោងតាមរបាយការណ៍ស៊ើបអង្កេតសង្គម ដើមចមដែលធ្វើឱ្យពលរដ្ឋផ្ទុះការរិះគ.ន់ខ្លាំងបំផុត គឺកើតឡើងនៅពេលដែលឃើញគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្តបាត់ដំបង បង្ហាញសកម្មភាពដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមទីតាំងអាជីវកម្មនានា ដើម្បីស្វែងរកទំនិញខូចគុណភាព និងរឹតបន្តឹងទំនិញនាំចូលពីប្រទេសថៃ។ ចំណុចនេះបានធ្វើឱ្យមហាជនដាក់ការសង្ស័យ និងរិះគន់ចំៗពីការអនុវត្តច្បាប់ស្តង់ដារពីរ ដោយពួកគាត់បានចោទសួរថា តើផ្សារទំនើប ហេង ឆាយលី មានអាទិភាពពិសេស ឬមានបង្អែកខ្សែញាក់កម្រិតណា ទើបអាចទទួលបានសិទ្ធិរួចផុតពីការត្រួតពិនិត្យ និងអាចបន្តលក់ទំនិញថៃដោយសេរី ខណៈអាជីវករតូចតាចរងការរឹតបន្តឹងសឹងដកដង្ហើមមិនរួច?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6F3rq1BsLyc7Qv5NSZOSpUjCGwNBXVAdDlR5fn1ZKIBPj7TOnWlUj299WjBeFIZeqSnlz95td898DeodRVGZ7tM1D0BLJONdFNwiQ6IQaUh2Nhf9P4IIIc41SEQDcguJJXW36QlPdofhfWdR0KhE_llsY2Ksh2vC70_qOTrX-XgSCQ6Xm_J6Bc_455ts/s760/photo_2026-06-30_12-30-00%20(2).jpg

ទោះជាយ៉ាងណាក៏ដោយ បើផ្អែកលើទិដ្ឋភាពបច្ចេកទេសផ្លូវច្បាប់ និងសេដ្ឋកិច្ចទីផ្សារសេរី ការលក់ទំនិញនាំចូលគឺមិនមែនជាបទល្មើសឡើយ ដរាបណាទំនិញទាំងនោះត្រូវបាននាំចូលតាមច្រកទ្វារផ្លូវការ មានការបង់ពន្ធត្រឹមត្រូវ និងមានគុណភាពសុវត្ថិភាព។ ប៉ុន្តែដើម្បីលុបបំបាត់មន្ទិលសង្ស័យ និងរក្សាភាពយុត្តិធម៌សង្គម មជ្ឈដ្ឋានពលរដ្ឋបានទទូចសុំឱ្យគណៈបញ្ជាការឯកភាពខេត្ត និងមន្ត្រីជំនាញការពារអ្នកប្រើប្រាស់ (ក.ប.ប.) ត្រូវតែបង្ហាញតម្លាភាពដោយចុះធ្វើការត្រួតពិនិត្យជាប្រព័ន្ធនៅគ្រប់ទីតាំងទាំងអស់ស្មើៗគ្នា ដោយគ្មានការយោគយល់ ឬលើកលែងចំពោះក្រុមហ៊ុនខ្នាតយក្ស ឬផ្សារទំនើបណាមួយឡើយ៕