Home តារាជាតិ ទីបំផុត! ហុក សារិតុលា និង យូ ថនវណ្ណៈ ទទួលបាន Visa ចេញទៅប្រកួតនៅ ប៉ូឡូញ ហើយ

ទីបំផុត! ហុក សារិតុលា និង យូ ថនវណ្ណៈ ទទួលបាន Visa ចេញទៅប្រកួតនៅ ប៉ូឡូញ ហើយ

91
0

បន្ទាប់ពីរង់ចាំយ៉ាងអន្ទះសារនិងបរាជ័យក្នុងការស្នើសុំ Visa លើកទី១ពេលនេះទាំង ហុក សារិតុលា និង យូ ថនវណ្ណៈ ទទួលបាន Visa ដោយជោគជ័យហើយ។ អ្នកទាំងពីរនឹងតំណាងប្រទេសកម្ពុជាក្នុងការប្រកួតនៅឯប្រទេសប៉ូឡូញលើឆាក Miss and Mister Supranational។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCQPgx9uScI2M82ZVAE63M6c8g73UTbU_HfMP9A6tMFK5JWlYMNzo4wDIWVlQFQdz1Uk-VV9N8aZkzxt-ebztcIIVY3udBQBBucj5wbfVywUSUxWPO9MvHRMQqI19h6wGhyphenhyphenJ_y-bPJJZaELiBRQh9tfTXiUI6SL8lWqPdkadLQiVH6GWXrlYZcg57YMkc/s2048/image_2026-06-30_14-06-56.png
នៅថ្ងៃទី២៩ ខែមិថុនា ហុក សារិតុលា Miss Supranational Cambodia 2026 បានបង្ហាញមកកាន់អ្នកគាំទ្រថារូបនាងទទួលបាន Visa ចេញទៅប្រកួតនៅក្រៅប្រទេសហើយ។ កន្លងមកអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីការដាក់លើកទី១ បរាជ័យ ខណៈខ្លាចប្រវត្តិសាស្រ្តច្រំដែលកើតឡើងចំពោះរូបនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg6_cMNfJVh8xAhB7GJbMhqDSiRoxJssgT0o1fcdw8auD8fYcGQri5zYH6jBngDdLqVUt6k1dvZInnhrQW_Ljf7IrCVlcE1iZ5EFDjzce6Ympylm4hck_J3FQqTnIWEMvNNO3hWbQvDtM3h0qM0N4pdwnzPggaQ7Lr4Nbdq8sBOTFA_klI9r9InQYMbi0/s2048/image_2026-06-30_14-07-00.png
កាលពីដើមឆ្នាំ២០២៥ ដែលពេលនោះ ហុក សារិតុលា ជាលំដាប់រងទី២ Miss Supranational Cambodia 2025 និងទទួលបានការតែងតាំងជា Miss Intercontinental Cambodia 2025 ដែលត្រូវតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិបានខកខានក្នុងការចេញទៅប្រកួតដោយសារតែបញ្ហានេះ។ បន្ទាប់ពីទទួលដំណឹងថា ហុក សារិតុលា ទទួលបាន Visa នេះមានទស្សនិកជនជាច្រើនបានបង្ហាញការអបអរមកកាន់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_DKR7LKr1NVHZWs4E-zbedmHkunoDet0CPagSuS-7CbMZxqS1JGd8lUeJalSpdM-38lldORsWZ557Pq4HowhJJdov8rZqde7AZ70v33I2Pl_Z7W-SuiO3tdKunOoWFpMaXFnb5UzoljKJh3I4LNZMRZUmIrRGwpCXlI04YHWwCIM4aL7Lq_h69-k4iDg/s2048/image_2026-06-30_14-06-54.png

មិនខុសពី ហុក សារិតុលា ប៉ុន្មាននោះទេក្នុងពេលស្នើសុំលើកទី១ យូ ថនវណ្ណៈ Mister Supranational Cambodia 2026 ក៏បរាជ័យក្នុងការទទួលបាន Visa ដូចគ្នា ប៉ុន្តែនៅពេលរៀបចំឯកសារឡើងវិញក្រោមការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីអ្នកនាង Sara Pich លោកក៏ទទួលបាន Visa ចេញទៅប្រកួតនៅប្រទេសប៉ូឡូញផងដែរដោយលទ្ធផលទទួលបានគឺមុន ហុក សារិតុលា។ លោក យូ ថនវណ្ណៈ មិនត្រឹមតែឈរជាអ្នកតំណាងប្រទេសកម្ពុជាក្នុងការប្រកួតប្រជែងសម្រស់ប៉ុណ្ណោះទេតែលោកក៏មានសមត្ថភាពដោយមានតួនាទីជាបុគ្គលិកបម្រើការលើយន្តហោះ (Cabin Crew) ផងដែរ។ ដូច្នេះអ្នកគាំទ្រមិនបារម្ភទៅលើការប្រើប្រាស់ភាសារបស់ Mister Supranational Cambodia 2026។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt4HOxghdqSVH7pEe_x8yFDAoj7zpoNwEOYtgW_rK7SskJo99dDZj36yOgAuCX_0tXF4BsyVjzUXV792P8VBWaigYExNADyYgNZlonpPEfLUihykaci0DRUnA0OKhJQA4zNHc1yO_lo7VaLExBxhJOJ0WzycnufkppBhbobL2KeSWwIhDfETdqZG8k56U/s2048/image_2026-06-30_14-06-57.png

ជាមួយនឹងមុខមាត់ថ្មីរបស់ ហុក សារិតុលា និង យូ ថនវណ្ណៈ ក្នុងការតំណាងជាតិនៅលើឆាក Miss and Mister Supranational អ្នកគាំទ្រសង្ឃឹមថាអ្នកទាំងពីរនឹងទទួលបានចំណាត់ថ្នាក់ល្អដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Supranational នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែកក្កដា និងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ទៅលើកម្មវិធី Mister Supranational ៕