Home ព័ត៌មានអន្តរជាតិ វៀតណាមចាប់ផ្តើមពិន័យប្រាក់អ្នកផ្សព្វផ្សាយ និងចែកចាយព័ត៌មានក្លែងក្លា.យក្នុងបណ្តាញសង្គម

វៀតណាមចាប់ផ្តើមពិន័យប្រាក់អ្នកផ្សព្វផ្សាយ និងចែកចាយព័ត៌មានក្លែងក្លា.យក្នុងបណ្តាញសង្គម

101
0

កាលពីមុន ការបង្ហោះព័ត៌មានក្លែងក្លា.យគ្រាន់តែសូមទោស តែពេលនេះ ត្រូវបង់ប្រាក់រាប់លានដុង! នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ គឺជាថ្ងៃដែលប្រទេសវៀតណាមចាប់ផ្តើមអនុវត្តវិធានការក្តៅផាកពិន័យធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ចំពោះអ្នកផ្សព្វផ្សាយ និងចែកចាយព័ត៌មានក្លែងក្លា.យក្នុងបណ្តាញសង្គមក្នុងគោលបំណងបំពុលសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKvPpq-Zj-NFVYJ7yL7WeHJCgoIZ0EuBCKBbVicZEpkrc4tzV1R9b3RnPZ_bNVhZIaAPZkkRym7pW56WCVRy76FNF7-drVOXhRsIAhrvKOWDbOpNPApndspUCWgShPOQaUHCWQVwneKtv6MW_bd-49hyJmHLFflrP_3kyXi5fMT43NkVEIm_cYy8Q7IJQ/s800/photo_2026-05-26_08-49-51%20(2).jpg

រដ្ឋាភិបាលវៀតណាមបានប្រកាសអនុវត្តជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ ដោយកំណត់ការពិន័យប្រាក់រាប់លានដុងចំពោះបុគ្គលណាដែលផ្សព្វផ្សាយ និងចែកចាយព័ត៌មានក្លែងក្លាយ ឬបង្ហោះមាតិកាមិនសមរម្យនៅលើបណ្តាញសង្គម។ វិធានការនេះធ្វើឡើងក្នុងគោលបំណងរឹតបន្តឹងការគ្រប់គ្រងប្រព័ន្ធឌីជីថល ខណៈការផាកពិន័យត្រូវបានបែងចែកទៅតាមប្រភេទបទល្មើស។

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៣០ ខែមិថុនា វៀតណាមប្រកាសពិន័យប្រាក់អ្នកដែលផ្សព្វផ្សាយ ឬចែកចាយព័ត៌មានមិនពិត ឬព័ត៌មានបំភ្លៃ ឬការបរិហារកេរ្តិ៍នៅលើបណ្តាញសង្គម ដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ស្ថាប័ន និងអង្គការ ឬប៉ះពាល់កិត្តិយស-សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ស្មើទឹកប្រាក់ចាប់ពី ២០លាន ទៅ ៣០លានដុង (ឬពី ៧៩៤ ទៅ ១,១៩០ដុល្លារ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpN_IudnQ8HmLh4OTFNKIgHDqXl5IxuEZQ4gURzy9FcuBJvm4CyF9YoJ-uCIeFMyVxCtmqcsSJacSjHgGixBTxlTHtXLLKfcnQXJxAE1ZUbUT5BybVZj1dqC900s2onMG7F2ONJjdgjCfaKHV7D4SSfvdtCT0ko2J4XpbL59ssMkb1djnUALRTcr9paBs/s521/photo_2026-05-26_08-49-51%20(3).jpg

ការពិន័យប្រាក់ក្នុងចំនួនដូចគ្នានេះ នឹងអនុវត្តចំពោះបទល្មើសផ្សេងទៀតផងដែរ រួមមាន ការផ្សព្វផ្សាយរូបភាពបង្ហាញពីឃា.តកម្ម, អំពើហិង្សា, គ្រោះថ្នាក់, រូបភាពធ្វើឱ្យរំជួលចិត្ត, អត្ថបទសិល្បៈ និងអត្ថបទផ្សេងៗ ដោយគ្មានការអនុញ្ញាត។ ក្រៅពីនេះ ក៏នឹងពិន័យប្រាក់ចំពោះអ្នកដែលផ្សព្វផ្សាយផលិតផល, សេវាកម្មហាមឃាត់, បង្ហោះផែនទីវៀតណាមដែលបំភ្លៃអធិបតេយ្យ ព្រមទាំងការចែកចាយតំណភ្ជាប់ (Link) ចូលទៅកាន់វែបសាយដែលច្បាប់ហាមឃាត់។

ដោយឡែក អ្នកដែលផ្សព្វផ្សាយខ្លឹមសារបំភ្លៃប្រវត្តិសាស្ត្រ ឬមិនទទួលស្គាល់សមិទ្ធផលរបស់បដិវត្តន៍ ឬការបំផ្លាញឯកភាពជាតិ, ប្រមាថសាសនា, ញុះញង់ឱ្យមានការរើសអើងទៅលើភេ.ទ ឬជាតិសាសន៍ នឹងត្រូវបានពិន័យជាប្រាក់កាន់តែខ្ពស់ ចាប់ពី ៣០លាន ទៅ ៥០លានដុង (ឬពី ១,១៩០ ទៅ ១,៨៩៩ដុល្លារ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihklPjoxbYC4R3Qlsv-8sO9Q7KuUI03C2JDR51RMjWWJLtkixOUUAX74U0koxO3p-c5OM0_rTPR7gLNwGNpIckgW8h8uYgLrm7EhcbMpCuoaKTkI-2ceY8NjdcZGBdr2P6WuJLSa5Muiy13TcYoPqB-b6-fRebgwvvpOO1N93Ou4VOizQK1AYNk_4MHko/s1280/photo_2026-05-26_08-49-51.jpg

ជាងនេះទៀត ការពិន័យប្រាក់ក្នុងចំនួនខ្ពស់នេះ នឹងអនុវត្តលើអ្នកដែលផ្សព្វផ្សាយពីអាថ៌កំបាំងរបស់រដ្ឋាភិបាល, ព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គល និងព័ត៌មានសម្ងាត់ផ្សេងៗដែលមិនឈានដល់កម្រិតបទល្មើសព្រហ្មទណ្ឌ។ ក្រៅពីនេះ ក៏ពិន័យលើការចែកចាយព័ត៌មានមិនពិតបង្កការភ័យខ្លាចដល់មហាជន, ប៉ះពាល់សកម្មភាពសេដ្ឋកិច្ច និងសង្គម, រារាំងការបំពេញតួនាទីរបស់ស្ថាប័នរដ្ឋ ឬមន្ត្រីរាជការ និងការចែកចាយនាំឱ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន និងពលរដ្ឋ៕