Home ព័ត៌មានអន្តរជាតិ ចំនួនអ្នកស្លា.ប់ក្នុងសង្គ្រា.មស៊ីវិលនៅមីយ៉ាន់ម៉ា បានហក់ឡើងហួស ១សែននាក់!

ចំនួនអ្នកស្លា.ប់ក្នុងសង្គ្រា.មស៊ីវិលនៅមីយ៉ាន់ម៉ា បានហក់ឡើងហួស ១សែននាក់!

88
0

ខណៈពេលដែលពិភពលោកកំពុងផ្តោតអារម្មណ៍ខ្លាំងទៅលើសង្គ្រា.មនៅតំបន់មជ្ឈិមបូព៌ា តើដឹងទេថា ប្រទេសជិតខាងយើងក្នុងតំបន់អាស៊ាន គឺមីយ៉ាន់ម៉ា កំពុងតែធ្លាក់ក្នុងសមុទ្រឈា.មយ៉ាងជ្រៅ ដោយមានមនុស្សរហូតដល់ជាង ១សែននាក់ហើយ បានបាត់បង់ជីវិ.ត?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcMOAie-ZEdb87oZKHk8FgVEuBoGY71ZETdh3AQJXFOUXVUSAKSaFoPc0TpMWYIA1SC31LzKYqQ87QQ93ZYoh6v_4tfxYVplxvFO44yKgoJI2GbN0sOxQ2K7Mv5xiuYe7E0iCQdtfZGHymvHEQOZb0qacEJslyyneR7dlJQ_CjNZbIjZXIn0HrRNmB7Ok/s679/photo_2026-07-01_15-54-54.jpg

យោងតាមរបាយការណ៍ចុងក្រោយពីអង្គការឃ្លាំមើលជម្លោះលើពិភពលោក (ACLED) ចំនួនអ្នកស្លាប់នៅក្នុងសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា បានកើនឡើងដល់ ១០០,១១៤ នាក់ហើយ ក្នុងរយៈពេលជាង ៥ឆ្នាំចុងក្រោយនេះ គិតចាប់តាំងពីការធ្វើរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១ មក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQOXdv5UoPKjIU1kCsnqW3a86Gf3ApwydCb94iU6vJjt8n6Y1BFYCfQk9m-LEltHPYV6ww8JVSVtnlU07PwtzBrfdJGzbMRnzYf6mL4s_4bx94llJbzywrw9mZgMbebcgIOesTFiEttlajB_dw9U51gn5pAjMtkPbstSB-Z2_vBamlPdDYx0Qj9-I7fSE/s715/photo_2026-07-01_15-54-54%20(4).jpg
ការស្លាប់យ៉ាងគំហុកនេះ រាប់បញ្ចូលទាំងកងទ័ព និងជនស៊ីវិល ស្របពេលដែលយោធាមីយ៉ាន់ម៉ាបានប្រើប្រាស់យន្តហោះចម្បាំង និងដ្រូនទម្លាក់គ្រាប់បែកលើតំបន់ស៊ីវិល ព្រមទាំងដុតបំផ្លាញភូមិកររបស់អ្នកស្រុកជាបន្តបន្ទាប់។
ក្រោយការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់យោធា សកម្មជន និងយុវជនជាច្រើនបានសម្រេចចិត្តចូលព្រៃបង្កើតក្រុមប្រដាប់អាវុធការពារប្រជាជន ឬ PDF ដោយសហការជាមួយកងកម្លាំងជនជាតិភាគតិច ដើម្បីវាយបកទៅលើរដ្ឋាភិបាលវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT_oaaI4nepHPFCJ2Ur3M518fkiUpY-6JR6Oh_82it5RNZ99ywt80TZsoYeo3TK7aXbkKSCVZbJyvDPTdHoxRDxs8q0hOfhed3rVcDLttdpDXrThxuSBjlqAjke_S3f2CkLe262fztNt2Eh60MV4DicQXo-2zSQp5DiN6EGhxdqrhk5If029ygcv3AMac/s1024/photo_2026-07-01_15-54-54%20(3).jpg

បច្ចុប្បន្ន ប្រទេសមីយ៉ាន់ម៉ាស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក មិន អ៊ុងឡាំង ដែលបានប្រែក្លាយខ្លួនជាប្រធានាធិបតី តាមរយៈការបោះឆ្នោតមួយដែលត្រូវបានអង្គការអន្តរជាតិចាត់ទុកថាជា «ការបោកប្រាស់» ពីព្រោះមានការរឹតបន្តឹង និងហាមឃាត់គណបក្សរបស់លោកស្រី អង់សាន ស៊ូជី មិនឱ្យចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7MgpZKhwEeEBIq0bBPJhr-p8eDiK4RDMcixxUs3Ozrjg4RmdR_mrL1usOr0YJy8mYzUi5rmtBaxu3uoNYWAr09yqR7fSjs0Mh75WIlmhWhZ-0vn87LuD_yXBxQ4y8mTyIEYkBpgOiIigBCHHi2E7tXgMTA6gjMoUUh_5eqx_Jp9ina1-arSDs4O3z6SM/s1280/photo_2026-07-01_15-54-54%20(2).jpg

វិបត្តិសង្គ្រាមនេះបានរុញច្រានពលរដ្ឋមីយ៉ាន់ម៉ាជាង ៣លាន ៧សែននាក់ ឱ្យបោះបង់ផ្ទះសម្បែងភៀសខ្លួនទៅក្រៅប្រទេស។ អង្គការសហប្រជាជាតិបានព្រមានថា បច្ចុប្បន្ននេះ ពលរដ្ឋមីយ៉ាន់ម៉ាម្នាក់ ក្នុងចំណោម ៥នាក់ កំពុងប្រឈមមុខនឹងការអត់ឃ្លាន និងខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះវិបត្តិសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅមីយ៉ាន់ម៉ាមួយនេះ?