Home Blog Page 991

ដឹងអត់! កម្ពុជា បញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំណា?

0

មហាជនមួយចំនួននៅតែយល់ច្រឡំថា ក្រោយជ័យជំនះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឆ្នាំ១៩៧៩ គឺជាការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា តែការយល់ឃើញនោះមិនត្រូវត្រឹមនោះទេ ដោយកម្ពុជាមានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgziofGgwObziTx6OY1B6PcBGxtulXnUWNjW9_S2TuE4rqthY-xcKnnrR-CmSJUcn8iPzE70-RYDLuev2uJ77uXkkrW1GKbXuz6bVgZh7dv310qat9teVNlhpA504EUyIEGe9EFjYixgiaj0pW2c7eChob-0UgvLXFgfAf9rXnRe2t1BBNexwjaPvKzXcQ/s750/606ac44b4bf76.png

នាគ្រោះនោះ ក្នុងថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់កម្ពុជារួមមាន លោក ហ៊ុន សែន តំណាងឱ្យរដ្ឋកម្ពុជា, ចលនាតស៊ូហ្វ៊ុនស៊ិនប៉ិចដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ តំណាងដោយលោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2mpAO9-BHLXdQ6UmrhctPsmEBunGGjZ_jNW-E8KZhoMNq4tp7HUkLQGYdz_DnQlkiHVSBuirfvWUEL0Cm22lYnJXQvmLCN5XfbGiA51sbbRtt2YBsPjPYlO33zYEjOozsrMAL51tDDEc80EWRpmAQNfisXv2FBukYPG-HhP6oDTvDa6xg8CibqYRXjs4/s1280/paris_peace_conf_sign_archive_0.jpg

ក៏ប៉ុន្តែកាលនោះ បើទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្គ្រាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត)ដដែល។

សង្គ្រាមនេះ បានអូសបន្លាយរហូតដល់ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចបញ្ចប់សង្គ្រាម និងទទួលបានសន្តិភាពពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ ដោយសម្តេចតេជោហ៊ុន សែន បានប្រើគោលនយោបាយឈ្នះ ឈ្នះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP5UBSVWXwYxF1TtvDShzjVx1FYwinJBwY-JdnXSFefS2Qf1a_IUy1C-pcoJpw7fZNF1zsYXX9m723oPdPbdlZakmsTkNd8ZzxES5YAZ5h68pxwapon6LHwB7wGcpC6xmE2f5PcDq0_5VRY8Px6NR6AEaoQRy1SJl5uQvyPtFQngIaeEvsFncGSUWB448/s575/h-4-ill-639759-cambodia-phnom-penh-1979-61-622cc8ad7a36cd05f20f6162.jpg

ខ្លាចថ្ងៃចន្ទ គឺជាបញ្ហាសុខភាពផ្លូវចិត្តរបស់បុគ្គលិក និងគួរប្រញាប់ព្យាបាលបន្ទាន់

0

បុគ្គលិកធ្វើការមួយចំនួនធំពុំចង់ឱ្យថ្ងៃចន្ទមកដល់ឆាប់ៗទេ ហើយពួកគេចង់ឱ្យថ្ងៃអាទិត្យយូរជាងពេលធម្មតា ។ អារម្មណ៍ទាំងនេះជាសញ្ញាបង្ហាញថា ពួកគេកំពុងតែមានជំងឺម្យ៉ាងឈ្មោះ «Monday Phobia» ឬជាជំងឺខ្លាចថ្ងៃចន្ទ ។ វាពុំមែនជាបញ្ហាតូចតាចទេ ហើយជំងឺនេះអាចប៉ះពាល់ដល់សុខភាពរាងកាយ និងផ្លូវចិត្តហួសពីការស្មាន បើមិនប្រញាប់ព្យាបាលទេនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjDmKEICzOGgFoDm5rpryscHVLGzLmIFtl1nDNc4vLzHyxysd6PT7hUypC0WCAF3qK5LTp6MhlmVQMP1DZxjwNO832wEiyYDOOXQduM8u1AIMQ2tqNc5cZRYBTjDLTGUVy7kJCYIDQlduhGwhvsMFI7b8cW9DuoM02OuGow2_XTHOts4fJceaDxODlr6Q/s640/photo_2024-07-04_13-58-20.jpg

រោគសញ្ញាខ្លាចថ្ងៃចន្ទ គឺអាចចាប់ផ្តើមកើតឡើងពីអារម្មណ៍តូចមួយ ដូចជា ៖ ពុំចង់ទៅធ្វើការ ហើយរោគសញ្ញានេះភាគច្រើនតែងតែកើតឡើងនៅយប់ថ្ងៃអាទិត្យ រហូតដល់ថ្ងៃចន្ទ ។ ប្រសិនបើមានរោគសញ្ញានេះញឹកញាប់ វានឹងធ្វើឱ្យអ្នកនោះមានអារម្មណ៍ធុញទ្រាន់, សោកសៅ និងនឿយហត់ ចំពោះថ្ងៃធ្វើការដើមសប្តាហ៍ ។

ចំណែកមូលហេតុបណ្តាលឱ្យមានរោគសញ្ញាខ្លាចថ្ងៃចន្ទ គឺវាកើតឡើងដោយសារភាពតានតឹងក្នុងការងារប្រចាំថ្ងៃ ដូចជា ៖ ស្ត្រេសរឿងការងារ, មិត្តរួមការងារ, ការរស់នៅប្រចាំថ្ងៃ និងបញ្ហាតូចតាចផ្សេងៗដែលយើងពុំចង់ប្រឈមមុខជាមួយវា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy-9tmsZxSeGP62Z0LYB91Ju4eU2h086_WZl87wJi-UOYQvePiJHUh7xlMQfKSi7Bi8Md0wVDtVC9skHZm_2xnItd1Y1NJlP3iYQ5m0De0w9ubXIyx_EyAeDHSZmWO0WT_oqz0UCRJsGP_xH_2PAKr-yS8ZcgZaeoBKasxv9DaTRUyG8HqLnd7srYnBjA/s500/1_XnPMfMBA7sKJ5eyRMBgtQA.jpg
ខាងក្រោមនេះ គឺជារោគសញ្ញាខ្លាចថ្ងៃចន្ទ ៖
-ពុំសប្បាយចិត្តនៅកន្លែងធ្វើការ និងមានអារម្មណ៍ធុញទ្រាន់គ្រប់ពេលឱ្យតែថ្ងៃចន្ទមកដល់
-គ្មានភាពខ្នះខ្នែង ឬខ្វះការយកចិត្តទុកដាក់ក្នុងការងារ រហូតដល់បំពេញការងារខ្វះចន្លោះ
-ចាប់ផ្តើមមានអារម្មណ៍ថា ពុំចង់មានទំនាក់ទំនងជាមួយមិត្តរួមការងារ, ប្រធានផ្នែក ឬអតិថិជន រហូតដល់គ្មានមិត្តនៅកន្លែងធ្វើការ
-ប្រសិទ្ធភាពការងារធ្លាក់ចុះ ខ្វះភាពច្នៃប្រឌិតក្នុងការងារនីមួយៗ ពីព្រោះអារម្មណ៍មិននៅជាមួយការងារ
-រង់ចាំឱ្យតែឆាប់ដល់ថ្ងៃឈប់សម្រាក ឬរង់ចាំឱ្យឆាប់ដល់ម៉ោងចេញទៅផ្ទះ ឬអង្គុយមើលនាឡិកាពេញមួយថ្ងៃ
-ផ្លូវចិត្តកាន់តែទន់ខ្សោយ មានអារម្មណ៍ទន់ជ្រាយ និងយំតែម្នាក់ឯងញឹកញាប់
-ឆាប់មួរម៉ៅ និងអារម្មណ៍ផ្លាស់ប្តូរគ្រប់ពេលវេលា
-មានអារម្មណ៍អស់កម្លាំងនៅកន្លែងធ្វើការ និងជាមូលហេតុសំខាន់នៃការដាក់ពាក្យលាឈប់ពីការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5YZHZofdlSN_L8XC4FhI1lbKL4agySkF52SHshEHIvXvt2AePoyY853_x9c6ucHXIw63lFU4YniDZmTrLrFhV-v6afX-yCxuTU6S7JCADLoiyOpBe_JNQehM5A9HbOaXh7VM16iJy_AEkFQn0C0RQ-on4xX8XBJMIru64VflRIZQFjbS-iHbmdFG7UM0/s1200/young-professional-shows-signs-of-stress-on-a-monday-morning.webp

អារម្មណ៍ភ័យខ្លាច ឬពុំចូលចិត្តថ្ងៃចន្ទ អាចវិវត្តន៍ទៅជារោគសញ្ញា Burnout នាពេលក្រោយ ហើយវានឹងធ្វើឱ្យមានការធ្លាក់ទឹកចិត្ត និងអស់អារម្មណ៍ធ្វើការ ។ ហេតុនេះ បើមានរោគសញ្ញានេះ ចូរប្រញាប់ព្យាបាលជាបន្ទាន់ ពីព្រោះបើទុកយូរពេកអាចធ្វើឱ្យកើតជំងឺធ្លាក់ទឹកចិត្ត ។ បើករណីតានតឹងខ្លាំង វានឹងបង្ហាញរោគសញ្ញាលើរាងកាយផងដែរ ដូចជា ៖ បេះដូងលោតញាប់ និងមានបញ្ហាក្រពះ ជាដើម ៕

ប្រទេសជប៉ុនបានចេញក្រដាសប្រាក់យ៉េនថ្មី ដើម្បីប្រឆាំងនឹងក្រដាសប្រាក់ក្លែងក្លាយ

0

ប្រទេសជប៉ុន៖ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ប្រទេសជប៉ុនបានចេញក្រដាសប្រាក់យ៉េនថ្មី ផ្ទុកដោយបច្ចេកវិទ្យា 3D ដ៏ទំនើប ដើម្បីប្រឆាំងនឹងក្រដាសប្រាក់ក្លែងក្លាយ ដែលក្រដាសប្រាក់នេះមានឆ្នូត 3D ជាសញ្ញាសម្គាល់ និងលេខធំៗ ងាយស្រួលអាន ដែលពិបាកនឹងក្លែងបន្លំ។ លើសពីនេះក៏មានសញ្ញាសម្គាល់ពិសេសដើម្បីជួយមនុស្សពិការភ្នែកងាយស្រួលបែងចែកក្រដាសប្រាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvEGZcYjS-_w9zAgsFFHW07vYfKSCqkulsqAHPpMSepxzsD1ZI_J3qMOVyd-_gNYkrlzw3mOgNm_vzZK4l1rDWeXhROyDINBovOw7ffdWO-ooqEOTlw_XwpCvC-Oa3tg6jLRxCS3F2l4dKU1ZPFXxq5yagTwrqMTlP4rTXDxNmOXFqtZqMup9oYnGljxY/s1200/368703.jpg

យោងតាម AP News ប្រទេសជប៉ុនបានចេញក្រដាសប្រាក់ថ្មីជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ គឺជាប្រាក់យ៉េនដែលផ្ទុកទៅដោយបច្ចេកវិទ្យា 3D hologram ដើម្បីប្រយុទ្ធប្រឆាំងនឹងលុយក្លែងក្លាយ។ នាយករដ្ឋមន្រ្តី Fumio Kishida បាននិយាយថា “លោកសង្ឃឹមថាប្រជាជននឹងចូលចិត្តវិក័យប័ត្រថ្មីនេះ ហើយពួកគេនឹងជួយជំរុញសេដ្ឋកិច្ចជប៉ុន”។ ដូច្នេះក្រដាសប្រាក់ដែលរួមបញ្ចូលនូវបច្ចេកវិទ្យា 3D hologram កម្រិតខ្ពស់រួមមាន ១,០០០ យ៉េន ៥,០០០ យ៉េន និង ១០,០០០ យ៉េន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG1lq9n7nKXTW77_OFOIptd42Uwy_fhSrBOpK_moBS6XJ-9ha-R_atF1hfRa9ZpVdxePEPwY2JcNGljEyt9iwOQW8oCExVYLV9cC0dZIjuPAzhg9jc27hUKI5kn0arpo51R8Q-e5sdkHDslk60I5wk_xPGwWwCLrJGCog_KUuw_pSwllfG3tupnq2KltM/s1024/20240703010732-6684e33672ed6197ebcb3a7ajpeg.webp

នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៤ ប្រទេសជប៉ុនក៏បានចាប់ផ្តើមចរាចរក្រដាសប្រាក់ថ្មី ដែលដឹកជញ្ជូនពីទីស្នាក់ការកណ្តាលរបស់ធនាគារជប៉ុនជាមួយនឹងវិធានការសុវត្ថិភាពយ៉ាងតឹងរ៉ឹង។ ប្រាក់ត្រូវបានចែកចាយយ៉ាងរហ័សទៅកាន់ស្ថាប័នហិរញ្ញវត្ថុ ហើយអាចទៅដល់អ្នកប្រើប្រាស់តាមរយៈធនាគារ និងម៉ាស៊ីនអេធីអឹម។ ទោះជាយ៉ាងណា សម្រាប់រូបិយប័ណ្ណចាស់ៗដែលកំពុងប្រើប្រាស់សព្វថ្ងៃក៏នៅតែមានសុពលភាពដូចដើម។ ប្រភពនេះបានឱ្យដឹងទៀតថា ជាការពិតមនុស្សនឹងនៅតែត្រូវការវិក្កយបត្រចាស់ៗ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw3wtgEEZUZcuQ2Bm8ViaV0skWCIsJ7Aa87iixkxPO1g_8F29vXsV_ppvcB2rSyAFI7MOXPV0rDgMF7riR6bGzCWgg-AQMHAa8242kceH8HM3Fcf7XL0G376_14KM8h3g4896WX5r5m3zll3h39aDRpPyQZ4nLDXMZnxpnJu5Ez5UdW8CWYR2SJ3pNK6A/s623/BB1pjSP3.jpg

គួរបញ្ជាក់ដែរថា បច្ចុប្បន្នជប៉ុនគឺជាប្រទេសនាំមុខគេលើពិភពលោក នៅពេលដែលប្រទេសនេះក្លាយជាប្រទេសដំបូងគេដែលប្រើ holograms ដើម្បីបង្កើតរូបភាពដែលមានចលនា។ ការបង្កើតថ្មីទាំងនេះដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រដាសប្រាក់ក្លែងក្លាយនៅក្នុងប្រទេសជប៉ុន។ នៅចុងខែមីនា ឆ្នាំ ២០២៥ គេរំពឹងថា ប្រាក់ថ្មីប្រហែល ៧.៥ ពាន់លាននឹងត្រូវបានដាក់ឱ្យចរាចរជុំវិញពិភពលោក៕

តោះមកដឹងពីភាពអស្ចារ្យរបស់ស្ពានទាំង៩ដ៏គួរឱ្យស្ងប់ស្ងែង ក្នុងនោះមានស្ពានខ្មែរមួយផងដែរ

0

នៅលើពិភពលោកយើងនេះ គឺមានសំណង់ស្ពានល្បីៗជាច្រើនទាំងស្អាត អស្ចារ្យ មើលទៅទាក់ទាញមិនធម្មតា រហូតដល់មនុស្សយើងគិតថា តើស្ពានទាំងនោះពិតជាកើតចេញពីស្នាដៃរបស់មនុស្សពិតមែន ឬយ៉ាងណា? ជាការពិតណាស់ ទោះបីជាយើងមើលទៅឃើញស្ពានទាំងនេះស្អាតគួរឱ្យចាប់អារម្មណ៍ក៏ពិតមែន ប៉ុន្តែស្ពានខ្លះក៏ត្រូវបានគេចាត់ទុកថាជាស្ពានដ៏គ្រោះថ្នាក់និងគួរឱ្យខ្លាចបំផុតនៅលើពិភពលោកផងដែរ។ ដូច្នេះហើយថ្ងៃនេះ KBN News នឹងនាំប្រិយមិត្តមកស្គាល់ស្ពានដ៏គួរឱ្យខ្លាចបំផុតចំនួន ៩ នៅជុំវិញពិភពលោក ក្នុងនោះក៏មានស្ពានខ្មែរមួយផងដែរ៖

១. Zhangjiajie Glass៖ គឺជាស្ពានកញ្ចក់ដើរលើអាកាសខ្ពស់បំផុតនៅទីក្រុង Zhangjiajie ខេត្ត Hunan ប្រទេសចិន ហើយក៏ជាស្ពានកញ្ចក់ដែលវែងជាងគេ និងខ្ពស់ជាងគេបំផុតនៅលើពិភពលោកផងដែរ។ ស្ពាននេះមានប្រវែងសរុប ៤៣០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងមានកំពស់ ៣០០ ម៉ែត្រពីលើដី គឺជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរបំផុត ដោយវាត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកទស្សនារហូតដល់ ៨០០ នាក់ក្នុងពេលតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpkT80Csue2PBjj8dQNIuCUP7wpAo15UHoDjN66hbv2J7ZPg-wmMrnqJXFDl9t4zgfhBWt80L6pBuQHVMHIiDqHtz94sjYJpOuAuS52gr2vUXNvYwwwuBrpMrZNdGXrogQgcgOnlk51L4U2YbdWc_g9T8jLga_DXpjpaAkThyphenhyphenPNpU2Y9n_b7-fqqcp2KQ/s917/photo_2024-07-04_11-35-23.jpg

២. Hussaini Suspension៖ ស្ពាននេះក៏មិនធម្មតាដែរ ត្រូវបានគេស្គាល់ថាជាស្ពានដ៏គ្រោះថ្នាក់បំផុតក្នុងលោក ស្ថិតក្នុងប្រទេសប៉ាគីស្ថាន។ វាត្រូវបានសាងសង់ដោយខ្សែពួរ និងក្តាឈើ ហើយពេលមានខ្យល់ស្ពាននេះគឺរង្គើខ្លាំង។ ទោះជាយ៉ាងណា កន្លែងនេះគឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក សម្រាប់អ្នកដែលចូលចិត្តការផ្សងព្រេងអាចមកឆ្លងកាត់ស្ពាននេះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiatShjN1A1uKLhCzJ6jHiyW2M5HAxC3sUU3yCwmK6YGdhcI-blYfECqQu0SzbPh-YnVc0r6yWvWjZAspBQJqPfhT_MiyoaQzhOo09M39Yw1RexZXcEH1FeE11nEuH25ewR3cvq4LUMde3rgam16dqoqCQFnFTDcytxl4R_gXsAosOUNA8x8PJnn7YQP-c/s960/photo_2024-07-04_11-35-35.jpg

៣. Eshima Ohashi៖ ស្ពាន Eshima Ohashi គឺស្ថិតនៅក្នុងប្រទេសជប៉ុន ដែលមានរចនាសម្ព័ន្ធមើលទៅគួរឱ្យខ្លាចខ្លាំងផងដែរព្រោះដូចជាស្ពានធ្លាក់ចុះពីលើមេឃយ៉ាងអញ្ចឹង ហេតុនេះតម្រូវឱ្យអ្នកបើកបរឆ្លងកាត់ មានការប្រុងប្រយ័ត្នខ្ពស់ និងបើកបរប្រកបដោយទំនួលខុសត្រូវខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7sNIoPhyCQzZv0Y4dthlqTyXX0gZh65xvLaCEDHdg8Q-rvqGU3iXcdqtwUkPjKmlkt2DhjJinP_-oVbmx9pBDisRzQb7afB1sdCZPM7tzWbG5ysrLUwuWllX5O0ZK597S-mNJxj-drpDC23l5CKr-vJHNdTXFqE55TF3mGQ8kt2UAWXd6VAxRDQo0_ro/s981/photo_2024-07-04_11-35-52.jpg

៤. Sidu River៖ Sidu River គឺជាស្ពានខ្ពស់បំផុតនៅលើផែនដីយើងនេះ ដែលវាស្ថិតក្នុងប្រទេសចិន ត្រូវបានបើកឱ្យដំណើរការក្នុងឆ្នាំ ២០០៩ ដោយលាតសន្ធឹងពីលើជ្រលងភ្នំខ្ពស់ និងជ្រៅ។ Sidu River គឺមានប្រវែង ១,២២២ ម៉ែត្រ ដោយអ្នកខ្លះមិនសូវជាហ៊ានឆ្លងកាត់លើវាទេ ព្រោះភ័យខ្លាចនឹងកម្ពស់របស់វា។ តែក៏មានអ្នកចូលចិត្តធ្វើដំណើរលើវា ជាជាងធ្វើដំណើរកាត់តាមតំបន់ភ្នំក្បែរនោះដែរ។ ត្រូវហើយ ស្ពាននេះល្អសម្រាប់អ្នកដែលមិនខ្លាចទីខ្ពស់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9CZwKyj6MNVRuz3EHrQgSety9ynvw5IMHOJL1RPJRIJgjTzrW4yj79wjSlNPnrFKuxgX_Eu3dUQsPJNWvK8vr7Tw5NHMrL0Y7_XsSA3XqrFg9KzMaBSv6jCHZBJMJFcjgUjVfLCHc4iDgOQtNctT9Fp6q2nQBta7gCBKA6dQ65tmKVv8fnKjbr-V3_Tg/s734/photo_2024-07-04_11-36-05.jpg

៥. Golden Bridge៖ ស្ពានមាសនៅក្នុងប្រទេសវៀតណាម គឺជាស្ពានថ្មើរជើងប្រវែង ១៥០ ម៉ែត្រ ត្រូវបានរចនាឡើងដើម្បីភ្ជាប់ស្ថានីយរថយន្តខ្សែកាបជាមួយសួនច្បារ និងដើម្បីផ្តល់នូវទិដ្ឋភាពដ៏ស្រស់ស្អាត និងការទាក់ទាញទេសចរណ៍។ ស្ពាននេះវិលជុំវិញខ្លួនវាវិញ ហើយមានដៃយក្សពីរ ដែលសាងសង់ពីសរសៃកញ្ចក់ និងសំណាញ់លួស រចនាឡើងដូចជាដៃថ្មដើម្បីទ្រទ្រង់រចនាសម្ព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihSaBef9SRlMh7oFfGik2x_be9SROFKrpd6PGq2mz2jhuOhRUGjzOLXmWcAKOFIAdeRgY36-h8CeC8PXzJK9xtS-xO1gEqfJyErv-Vhxa_KWX3WVDN3lJEsCHf1ELntYpvane03lBpjon-wSsQ-SDOu1a0SknvYvpdCykOz-TuSxI6jiVBdYYAaYmY2pI/s999/photo_2024-07-04_11-36-21.jpg

៦.ស្ពានឬស្សី៖ ស្ពានឬស្សីដែលស្ថិតក្នុងប្រទេសកម្ពុជាយើង ក៏ជាប់ឈ្មោះជាស្ពានដ៏គួរឱ្យខ្លាចបំផុតក្នុងលោកផងដែរ។ ស្ពាននេះត្រូវបានកសាងឡើង ដើម្បីចម្លងអ្នកដំណើររវាងក្រុងកំពង់ចាម និងកោះប៉ែន សម្រាប់ខែទឹកស្រក ជំនួសដោយការឆ្លងទូកដរ។ ទោះបីជាបច្ចុប្បន្នមានស្ពានថ្មរឹងមាំជាច្រើនក៏ដោយ ក៏ស្ពានឬស្សីនៅតែជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkMEKGQzVNcPCRy_RnIG6qbB5wZAqH89CZltUUq9fX0Q2YVDjzx0ZINNh621TPU5q-KEzi1QRDaO1eS-SF2K937D9dluSy0o8mf4mxqqG2cbOeKBg_jLHSdVc-qVtq8U4AWPlfkHXFOz-MFX1Wf___WKEdZLHjOHKJBPvj_jRzos9fWb4xxAtgz92Iziw/s736/photo_2024-07-04_11-36-41.jpg

៧.Langkawi Sky៖ Langkawi Sky ស្ថិតក្នុងប្រទេសម៉ាឡេស៊ី គឺជាស្ពានដ៏គ្រោះថ្នាក់បំផុតមួយក្នុងលោក។ វាត្រូវបានសាងសង់នៅលើកំពូលភ្នំ Machinchang ដែលមានទេសភាពដ៏ស្រស់ត្រកាលជាមួយនឹងទេសភាពនៃកោះ និងសមុទ្រ។ ស្ពាននេះមានចម្ងាយប្រហែល ១០០ ម៉ែត្រពីដី អាចផ្ទុកមនុស្សបានរហូតដល់ ២៥០ នាក់ក្នុងពេលតែមួយ និងផ្ដល់ឱ្យអ្នកទេសចរនូវបទពិសោធន៍ប្លែកៗគ្នានិងអស្ចារ្យ តែវាក៏គួរឱ្យខ្លាចចំពោះអ្នកដែលខ្លាចទីខ្ពស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb-C9lsfWOKn_FtOOWxfidnG_lIKnOdUG0mmJ0Hb5ofRnB1D7x2jcosU2AywmiuRQHL0E3wmfZ33OqksJ4RNYJJ6YVcHXiD2dhcp3mWlfdHOj-o5_FWNDXB0xlui_o-mzKl-KcEs3FMbqi6AzHUctABWXuhAkTjeBcKWCUxeLVg4jv1-4hAAVzHbOgvNY/s640/photo_2024-07-04_11-36-43.jpg

៨. Seven Mile Bridge៖ ចំពោះស្ពាន Seven Mile នេះវិញគឺស្ថិតនៅរដ្ឋ Florida មានបណ្ដោយ ២ ខ្សែវែង និងលាតសន្ធឹងលើទឹកសមុទ្រដ៏ធំល្វឹងល្វើយ។ ទោះបីជាទេសភាពស្អាតមែនប៉ុន្តែការធ្វើដំណើរឆ្លងកាត់វា អាចជាបទពិសោធគួរឱ្យខ្លាច និងរន្ធត់បំផុត។ បន្ទាប់ពី SevenMile Bridge ផ្លាស់ប្ដូររូបរាងថ្មី ហើយការចរាចរណ៍ទៅមក មានសុវត្ថិភាពច្រើនក៏ដោយ ក៏វានៅតែមានហានិភ័យខ្លះដដែលសម្រាប់អ្នកធ្វើដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXfsM8BbbBABKQN7wyiKhoOxoV97__gmyyKKGnHv-9VCbXEsP4w2j-EoWGx2bUTdFw1MvepygDW32G8nxH51lJjWam6WJAas-M20zSXUWs0Z5x6smyhvInaRGxqnojpAL6gF8m3kmi-t-RmB-oI7VTAWj2h8cUa1tQvpzhEp760aziiBjjXqkEDp3kolg/s1065/photo_2024-07-04_11-36-46.jpg

៩. Geumgang៖ ស្ពាន Geumgang ក៏ត្រូវគេស្គាល់ជាស្ពានគ្រោះថ្នាក់ក្នុងលោកផងដែរ វាមានរយៈបណ្តោយ តាមភ្នំដ៏ស្រស់ស្អាតគឺ Daedunsan Mountain ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលមានប្រវែង ៥០ ម៉ែត្រ និងកម្ពស់៨១ ម៉ែត្រពីដី។ ទោះបីជាវាមានកម្ពស់ខ្ពស់ក៏ដោយ Geumgang Bridge ក៏ជាកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរប៉ុន្តែមិនមែនជាទីពេញចិត្ត សម្រាប់អ្នកខ្លាចទីខ្ពស់នោះឡើយ។ ប្រសិនបើអ្នកមានភាពក្លាហានគ្រប់គ្រាន់ ដើរឆ្លងកាត់វាសូមចំណាយពេលបន្តិច ដើម្បីឈរមើលទេសភាពដ៏អស្ចារ្យពីលើស្ពាននេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxEfdp8nyqpuWm1MmT4UQS7Tj7PawzHDth0a9QLtwhyphenhyphenULnHGLrHXf4UXuFuuLBMxz2kc__XZEKGfT1yqDN-sZZE27rs2fF2hhfO4IoM8fEe1J0eZcRYSurc-U6GT_hpAzzln4lEEL-GenRVaS_FVq-J5gj5SJTIba058GCJPIHKs9uU4I9C0T1AP2jTu0/s640/photo_2024-07-04_11-36-51.jpg

ទីបំផុតព្រះកេសនិងដងខ្លួនបានផ្គុំគ្នាវិញហើយក្រោយបែកបាក់គ្នាជាច្រើនឆ្នាំ ព្រមជាមួយរូបបដិមាជាច្រើនអង្គទៀត!

0

ថ្មីៗនេះ យោងតាមសេចក្តីជូនដំណឹងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថា សារមន្ទីរ Metropolitan សហរដ្ឋអាមេរិក បានប្រគល់វត្ថុបុរាណខ្មែរចំនួន១៤រូបមកកាន់កម្ពុជាវិញជាស្ថាពរហើយ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានសេចក្តីរីករាយ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា វត្ថុបុរាណខ្មែរចំនួន១៤រូប ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan សហរដ្ឋអាមេរិក (MET) មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការប្រគល់ជូនមកកម្ពុជាវិញ កាលពីខែធ្នូ ឆ្នាំ២០២៣។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpuRhoISVYsVtzoVsTA0zZFa-szWRDRNEAovFC4VvSIUV6QvFZqrGhbeNoM6vXiY3w60Cjd2J0g4uIVDLuDKfDCBskw_P-mU26PoK887E9Qb9OSu8x09qxwYpRNLlaJA4vWmCkSH6EjeRk4xPSfNlVZV7bi27ZUz6CBV7XLyMKI43h3-Ot2oxhG8WJne0/s1280/photo_2024-07-04_11-54-39.jpg

វត្ថុបុរាណដ៏សំខាន់មួយ ដែលត្រូវបានគេស្គាល់ថាជា ព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី១០គ.ស. ដែលកម្ពុជាតែងព្យាយាមស្វែងរក ដើម្បីយកមកផ្តុំឡើងវិញជាមួយនឹងដងខ្លួន ខណៈដងខ្លួនបច្ចុប្បន្នកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។ ព្រះកេសនេះប្រហែលត្រូវបានគេលួចនៅក្នុង ទសវត្សរ៍១៩៩០ រីឯដងខ្លួនត្រូវបានគេរកឃើញនៅក្នុងស្ទឹងមួយក្នុងទសវត្សរ៍១៩៣០ ក្នុងខេត្តបាត់ដំបង។

រីឯចម្លាក់ដ៏កម្រ និងជាស្នាដៃល្អឯកមួយទៀតគឺ បដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ចុងសតវត្សរ៍ទី១០ ដើម១១គ.ស ដែលសារមន្ទីរ MET បានទិញបដិមានេះពីលោក Douglas Latchford នៅក្នុងឆ្នាំ១៩៩២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiRq79GvR1MTVIskv33_1B9kMOFjlY8qj0R454XsNaprPNP3ZyiYqgpWRa4fMUWcsiyU0MrD7TLNQXuEqFq8z15auho6otCRtQyisRwB82zmoSpipRCtoVFg-dUZW_vGhQCc7R3MVnEJjZFqAu2Bbsntjc0I1dJVGrziapux1mvDpRvlEDiWgcXAv2yGI/s960/photo_2024-07-04_11-54-41.jpg

ខណៈ វត្ថុបុរាណខ្មែរមួយទៀតគឺរូបចម្លាក់ទេពស្រី(នាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០គ.ស. ដែលជារូបចម្លាក់ដ៏ល្អឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ នៅឆ្នាំ២០២១ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរកឃើញប្រអប់ជើងនៃបដិមានេះនៅរមណីយដ្ឋានប្រាសាទកោះកេរ និងដោយផ្អែកលើសក្ខីកម្មពីអតីតបុគ្គលដែលបានលួចបញ្ជាក់ថា បដិមា នេះត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។ ទីបំផុត រូបចម្លាក់នាងឧមាអាចផ្តុំជាមួយគ្នាឡើងវិញជារូបបដិមាតែមួយ ពេញលេញ និងល្អវិចិត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTA9rS5P0XUyLYFtkjz6n7V98NIJF2qYnsVGTx03WCLYJJ6TyiamymlWKMNu9gLhb7PTP02V_5-GmaZnkqTtl4Jf2tL5d__hfpEgLRcS7f-9SSM8Q5VsoNGGLA2R64R8h0KG3qmce6fNQJWpp5ZctcxIH_jbwYd7BHXu52hFPBALiSZMCT3tZOp14x_pA/s960/photo_2024-07-04_11-55-31.jpg

ជាមួយគ្នានោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា “ការប្រគល់សម្បត្តិវប្បធម៌របស់ជាតិយើងត្រឡប់មកវិញពីសារមន្ទីរ MET គឺមានសារៈសំខាន់បំផុត មិនសម្រាប់តែប្រទេស កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែរ។ ដោយលោកជំទាវបណ្ឌិតសភាចារ្យររំពឹងយ៉ាងមុតមាំថា វត្ថុដ៏មានតម្លៃក៏ដូចជាមរតកវប្បធម៌សំខាន់ៗជាច្រើនទៀត នឹងប្រគល់ត្រឡប់មកមាតុភូមិយើងវិញនាពេលអនាគតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0iB-L3Y2elmOVjdzsi67sNOW9OY-VHE2xlNjdA7v4qs8KNkUqJpGCytLBpMPkokKzgGMRBJmo6N87irS9EbBiFX64k6KCwSSPzqi5jF1MjJHrpx4-P5KMhaL4C6ZfU4FHIRCLYUMxs6ZSNBJimzsndHg3Uh_PydFP7fatT86i-R252LOuBPOsqT25rXI/s1280/photo_2024-07-04_11-55-03.jpg

គួរបញ្ជាក់ថា ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំ រវាង ក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុង ញូវយ៉ក (SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) និងតំណាងសារមន្ទីរ MET៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlUwmEpxyW47iFN3MwJb1UfofzbOWqU6NIQJWgvzQnD5kXkQUaiJIJymi0ee2-1WGGG6cD7cJuiLDgsYpijp2uL8Q0UGV8bJpol7vUDrjq0jeU4XQWGsUsq2E46c-kU0FqpIRQHy9uzhmye4BPAtTzuQjV1kz5Ym6V7bsKSuB5MlFFaoAc6JiGEg_GIYQ/s1280/photo_2024-07-04_11-54-11.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgju289NAej6I5ukbQMe2htC7rzN2_UHu7Tx8PtzRBOkU7uKojnOnYpkKa3m012KqVg_oBWssETkBf-Oyck5XbDOMTpxTdmz277SR4dBNtksm9d6OEDYsa3xwvre5fd-r5vcWchfMohP1b8MiQXnS3L4ry3H1zrby8qLx1_hSdYmN4YeNrmAEnh2r3IT4o/s1280/photo_2024-07-04_11-54-12.jpg

២៣ឆ្នាំមុន រដ្ឋាភិបាលចំណាយជិត៦០លានដុល្លារ​ សង់ស្ពានឆ្លងកាត់ទន្លេមេគង្គដំបូងគេ

0

កន្លងទៅ២៣ឆ្នាំ ពោលនៅឆ្នាំ ២០០១ រដ្ឋាភិបាលបានធ្វើការដាក់សម្ពោធឱ្យប្រើប្រាស់ស្ពាន ឆ្លងកាត់ទន្លេមេគង្គដំបូងគេបង្អស់ ដោយចំណាយពេល២ឆ្នាំសម្រាប់ការសាសង់ ក្នុងទឹកប្រាក់ជាង ៥៦លានដុល្លារអាមេរិក ជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន។https://phumisrukkhmer.files.wordpress.com/2013/02/dscn9617.jpg

ស្ពានគីហ្សូណា គឺជាស្ពានឆ្លងកាត់ទន្លេមេគង្គមុនដំបូងគេនៅកម្ពុជា ដែលស្ថិតនៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម នៃទីរួមខេត្តកំពង់ចាម។ បច្ចុប្បន្ន ស្ពាននេះបានតភ្ជាប់រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តាមផ្លូវជាតិលេខ៧។

ស្ពាននេះមានប្រវែង ១៥០០ម៉ែត្រ ធ្លាប់បានទទួលចំណាត់ថ្នាក់ជាស្ពានវែងជាងគេបង្អស់នៅកម្ពុជា រហូតដល់ឆ្នាំ ២០០២ ពោលគឺនៅពេលដែលស្ពានកម្ពុជា-ថៃ ត្រូវបានកសាងនៅខេត្តកោះកុង ដែលមានប្រវែង ១៩០០ម៉ែត្រ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCn0PWOwhMFd745QqzJO3u1z6gcvhVbBJfy24Si3_S-x1IAsgb3gh_gXR6vyZQW5snPry4JrXF-uLCm8Rvvqicjd3W09OrIG-zzcSwxpWjMD9B4wgHrKBYADpdCElQqW1eCM9RaTAWHZ5fQQMMIBkoHHfgyctTRgoc6svuuTgx35ckQV_IuYJPi0pdq8U/s2048/12891019_1095835313771934_5865109571197986882_o.jpg
    ក្រោយមកទៀតនៅឆ្នាំ ២០១៥ ស្ពានត្សឹបាសា ឬហៅថា ស្ពានអ្នកលឿង ក៏បានក្លាយជាស្ពានវែងជាងគេនៅកម្ពុជាវិញ ដោយមានប្រវែង២២១៥ម៉ែត្រ។

    គួរបញ្ជាក់ផងដែរថា ស្ពានគីហ្សូណា ក៏ស្ពានដំបូងដែលបានតភ្ជាប់តំបន់ភាគខាងកើត និងភាគខាងលិចប្រទេសកម្ពុជា តាមផ្លូវគោកជាលើកដំបូងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga0-bugH6debTmUWuq9EILtOPieXvsgfghwQxPkLR8cplQ_zTrzAnZFr1IeThXjbxfB0tx9z7ZoxOk_cqSYEiOwYqngEtcDAv0IU6-2IsiDLmRFAntRpMHLbanPn17Popnr7Bn4UlZwbK8HiOk1m3PjTt7nKouORJBC2O-HRetWq82jaaA5iIKvDTzP10/s1024/Kisona_Bridge.jpg

     

របាយការណ៍សេដ្ឋកិច្ចថៃបច្ចុប្បន្ន តើពិតជាធ្លាក់ដល់ដំណាក់កាលដ៏លំបាកបំផុត ដូចការលើកឡើងរបស់បណ្តាញសង្គម ពិតមែនដែរឬទេ?

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃ SpringNews រាយការណ៍ថា សេដ្ឋកិច្ចប្រទេសថៃនាពេលបច្ចុប្បន្ននេះបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈការលក់ដូរទំនិញ និងម្ហូបអាហារផ្សងៗស្ងប់ស្ងាត់ ។ ពលរដ្ឋថៃសង្ឃឹមថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Srettha Thavisin នឹងចាត់វិធានការធំៗដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv7jw8vGJ3Q_ZKHTjZ6oUtdDBApRzZeR5UKfiPACxAsRhXHDyjGx5Qs5_vwzgnDBp6PLNXdtfaxMRknjgipmxdQE3zeXoLKGTQe0jklOxrbXziqCo_yjdqjI9RueRVcFyIjiEh2XNI-eFOAWe4VZkuEfrhvSVx7sCb3v7AQ9NDoijhHLGUpizDZ8e08uI/s1200/photo_2024-07-04_11-11-08%20(2).jpg

ពលរដ្ឋថៃដែលបានតាមដានព័ត៌មានស្រុកទេសក្នុងបណ្តាញសង្គមនានា ពួកគេនឹងឃើញថា នៅពាក់កណ្តាលឆ្នាំ២០២៤នេះ មានការចែកចាយរូបភាព និងបង្ហោះពីបរិយាកាសនៅតាមហាងលក់ទំនិញ និងភោជនីយដ្ឋានជាច្រើនកន្លែងមានសភាពស្ងប់ស្ងាត់យ៉ាងខ្លាំង ជាពិសេស ការបង្ហោះក្នុងបណ្តាញសង្គម TikTok ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnfIvsrZvLBsQclHz89VxV26v6g69AUpb80SwzE-E0gOyD8jKBLzFANodGSB8EFRoDhTQjg4bp0HKC4ZsXZ-X_xYHyutTEeOKN2X6gA11O5T1IpntTLV5deVrrw7JqtqfTESTPXHiQV_4yHgXIWB_uilqirSs_l-7SBubasi-ZhcIymB8TVOpVacjSZzg/s1200/photo_2024-07-04_11-11-08.jpg

គេបានឃើញក្រុមអាជីវករលក់ដូរទំនិញ និងម្ហូបអាហារបានថតរូបភាពបរិយាកាសស្ងប់ស្ងាត់ និងនិយាយថា «តើនេះជាហាងលក់ទំនិញ ឬទីបញ្ចុះសព?» ។ រីឯអាជីវករលក់ម្ហូបកុម្ម៉ង់ និងគុយទាវជាច្រើនកន្លែងបានបង្ហោះវីដេអូនិយាយបញ្ឆិតបញ្ឆៀងថា «ធ្វើចិត្តឱ្យត្រជាក់ៗ» ខណៈអ្នកខ្លះទៀតបង្ហោះចម្រៀងឱ្យអតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា មកដឹកនាំប្រទេសវិញ ដោយសារបរិវេណនៅមុខហាងគ្មានអតិថិជនដើរម្នាក់សោះ ។

ចំណែកហាងលក់ដូរខ្លះទៀតត្អូញត្អែរថា ពួកគេចង់ស្លាប់គ្រប់គ្នាអស់ហើយ នេះជាពិសរបស់សេដ្ឋកិច្ចប្រទេសថៃបានធ្លាក់ចុះយ៉ាងខ្លាំង ។ វានឹងធ្លាក់ចុះកាន់តែខ្លាំងបន្តទៀត ប្រសិនបើរដ្ឋាភិបាលគ្មានវិធានការធំៗជំរុញសេដ្ឋកិច្ចទេនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8KPgv8BegUaJPn7IziKUkzwB6kqm4jquaOjbmFY9d_Kazij_9x4To_6_r0dgfntmOWFSZemRv1uGlFsfcTsgoa15tOApE2nMO_ifZWIKVHw2L3aoDFl-UsoV7fZfHrSFz1Z9S6HhHMcmf7NIIAVNZLJfSRqTA-GSmuYWJZX0keHny75PzoAo3u8Hc-Kk/s1200/photo_2024-07-04_11-11-07.jpg

ជាមួយគ្នានេះ ស្ថាប័នជាច្រើនបានទម្លាក់ការព្យាករសេដ្ឋកិច្ចថៃនៅឆ្នាំ២០២៤ ជាបន្តបន្ទាប់ ដូចជា ៖ ធនាគារពិភពលោក (World Bank) បានទម្លាក់ការព្យាករសេដ្ឋកិច្ចថៃនៅឆ្នាំ២០២៤ មកនៅត្រឹមតែ២,៤% ខណៈកាលពីខែមេសា ធនាគារនេះធ្លាប់ព្យាករថា សេដ្ឋកិច្ចថៃនឹងមានកំណើនរហូតដល់២,៨% ។

ចំណែកអាជីវកម្មវិញបានធ្លាក់ចុះស្ទើរគ្រប់ផ្នែក ដូចជា ៖ ឧស្សាហកម្មរថយន្តថៃនៅឆ្នាំ២០២៤ ចំនួនលក់រថយន្តធ្លាក់ចុះជាបន្តបន្ទាប់ គិតចាប់ពីឆ្នាំ២០២៣ មក ។ រីឯចំនួនការលក់រថយន្ត ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ ស្មើត្រឹមតែ២៦០.៣៦៥គ្រឿង ធ្លាក់ចុះ២៣,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_VmqU8_oXRugmBvv-bBgQJVhVzqAgM7ArW44iAWIHWly4U7K0IibF-uxBBO-2D6yJk317_hsVMGeP4KylfyEyTjau4eHniyznFcFZdHCi6ZCtQ4aiRsE95rKOGcWEozMywlvAtj4rDX8pCa1PoYp74p9X5GL-bPWaDvwM-Fzu3PiDD5dnvMHx2iP1cZY/s1120/photo_2024-07-04_11-11-07%20(3).jpg

លោក យ៉េន ភោគខាសាប់ នាយកសមាគមអ្នកលក់រាយថៃ និងជានាយកក្រុមហ៊ុន Central Retail Corporation Public Company Limited និយាយថា ឆ្នាំនេះ ការលក់រាយនឹងកើនឡើងទាបជាងការរំពឹងទុករបស់ផលិតផលក្នុងស្រុកសរុប (GDP) ស្មើចាប់ពី២% ទៅ៣% បើរដ្ឋាភិបាលគ្មានវិធានការដោះស្រាយបញ្ហាទំនិញចិនតម្លៃថោកហូរចូលមកវាយលុកទីផ្សារថៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhaOJ8KbM88ygM_FjVM576U7fmuEaiioGsI9oKyLRu1w5sOXnOttS6GLZvb4NfK-b3OeDyr7IDuWn-koO6BoXIJKACzG9Ti5oLmExDYOCuQz-gIh6yzsez_OM19roY_91OfgkzHn05eRYAr_YjsACf35Zg9cqLm9nlhxhirZwGH757kb4fdmhPt4TrQmY/s1024/photo_2024-07-04_11-11-07%20(2).jpg

លោកបន្តថា ប្រទេសថៃគ្មានវិធានការពន្ធជាមួយផលិតផលចិនទាំងនេះ ទើបផលិតផលចិនងាយស្រួលចូលមកទីផ្សារថៃ ។ ក្រៅពីការដោះស្រាយបញ្ហាខាងលើ រដ្ឋាភិបាលគួរតែស្វែងរកវិធីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្ត និងចំណាយប្រាក់ច្រើននៅថៃរយៈពេលយូរ ៕

ឆ្លាតៗម្ល៉េះ! សាលារៀនខេត្តក្រចេះបណ្តុះកុមារតូចៗឲ្យយល់ដឹងពីសុវត្ថិភាពចំណីអាហារ

0

រូបភាពចែកចាយនៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់កុមារតូចៗ នៅឯសាលារៀនខេត្តក្រចេះ ដែលបានចូលរួមយ៉ាងសកម្មគ្រប់ៗគ្នាក្នុងការចម្អិនអាហារប្រកបដោយផាសុខភាពនិងអនាម័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_wkIXcVSSO1gM3YAINLFM3_dV4VF0a4sd8dPOW7YQTt0FmQp45aqq1Ru_u0Hf94u0BBKWu0FGJlY6zhtm3ssx-56bXAtPI85BqHc5-wF2nwoNotnwO3StG4F1WAooz6IGRpzC6B4Q_YND_k_q1cr86zaEpx5B00oylP-Auz2fWt9TEji0Fzf0ELZ19A8/s1280/449789372_875607541259337_8084209255680892008_n.jpg

កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះរបស់ក្រសួងអប់រំ យុវជននិងកីឡា គឺបានចែករំលែកនូវរូបថតជាច្រើនសន្លឹកដោយភ្ជាប់មកជាមួយនឹងចំណងជើងថា«សកម្មភាពកុមារថ្នាក់កម្រិតខ្ពស់ចម្អិនម្ហូប នៅសាលាមត្តេយ្យសិក្សាធនធានក្រចេះក្រុង ខេត្តក្រចេះ»។

តាមរយៈរូបភាពទាំងនោះ គឺបានបង្ហាញឲ្យឃើញពីសកម្មភាពរបស់កុមារៗតូចៗគួរឲ្យស្រលាញ់ជាច្រើននាក់ ក្រោមការដឹកនាំរបស់លោកគ្រូអ្នកគ្រូបានចូលរួមយ៉ាងសកម្ម ជួយគ្នាក្នុងការចម្អិនម្ហូបសម្រាប់បរិភោគប្រកបដោយផាសុខភាពនិងអនាម័យ។ ដោយសង្កេតឃើញថា ដំបូងឡើយ ពួកគេបានទៅបេះបន្លែដែលដាំនៅក្នុងបរិវេនសាលារៀនផ្ទាល់ ជាបន្លែដែលគ្មានសារធាតុគីមី។ បន្ទាប់មក ពួកគេក៏បានជួយគ្នាបេះនិងលាងបន្លែទាំងនោះ។ ក្រោយពីលាងរួច ពួកគេក៏រៀបចំចម្អិនម្ហូបដែលគ្រោងទុកនោះប្រកបដោយសាមគ្គីភាពនិងភាពរីករាយបំផុត ក្រោមការមើលថែពីលោកគ្រូអ្នកគ្រូផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHmOrcIHXQSXtAz-5YGLNghadiIKXt0it5Ja0B1qf_1PvaCPOBnkiDzJ0rj5GWUOvgZk7f2iQaWzpgIUwKbOqcg7LQVPzKDB_PzSTB9FnkECQpXAjVA4eSklKxjZG9tt8e3tpNDqluG16s2nIAJ4P0pVOijnO3tvcsxVfjxf9Q_tlFoqlu4jHKu6HftSQ/s1280/449776859_875607134592711_2622733489063036400_n.jpg

ឆ្លងតាមរយៈសកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ទៅលើសុខភាព និងអនាម័យរបស់សិស្សានុសិស្សដែលជាកុមារតូចៗ តួយ៉ាងដូចជាសាលារៀននៅក្នុងខេត្តក្រចេះមួយនេះ។ យ៉ាងណាមិញ ដោយសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ មិនថាជាកុមារតូចៗឬក៏យុវវ័យទេ តែងនិយមចូលចិត្តបរិភោគអាហារកែច្នៃ ឬទឹកកំប៉ុងដែលមានរសជាតិផ្អែមៗជាដើម។ ស្របពេលដែល កង្វះនូវការណែនាំពីអាណាព្យាបាលនិងការយល់ដឹងនូវមានកម្រិត បានបណ្តោយឲ្យពួកគេទទួលទានរបស់ទាំងនោះជាប្រចាំ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពពួកគេយ៉ាងធ្ងន់ធ្ងរបន្តិចៗម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgalWfPj5GW-KTKUsY9GkX2caOVqybASaFDg4OM3es0BohENMhhFwcKbxyA8v87bP_YMFgVOOCW0roFbm9wh9U4OS5VueZJNxvF_tza_gQV1WbhLfeb0q6sXWDYfeTLvDa-Qhf9L3z4hG1-pqtZ8cK_eAoFbKsTH7FDaF7uST3t8tKNz6jxZSi_k3gGKLI/s1280/449742227_875607271259364_1338273952237321284_n.jpg

ខណៈថ្មីៗនេះ យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្រគន្ធបុប្ផាគឺបានរកឃើញថា កុមារកម្ពុជារហូតដល់ទៅជិត៧០០នាក់ទៅហើយបានកើតជំងឺទឹកនោមផ្អែមកម្រិត១។ ដូច្នេះហើយ ចូរឪពុកម្តាយក៏ដូចជាអាណាព្យាបាលគ្រប់ៗរូបគួរតែយកដាក់ឲ្យបានខ្ពស់ទៅលើរឿងសុខភាពកូនរបស់លោកអ្នក ត្រូវពិនិត្យនិងតាមដានពីអាហារដែលកូនៗតែងបរិភោគជាប្រចាំ ព្រោះថាសុខភាពគឺនាំមុខអ្វីៗទាំងអស់ និងដើម្បីកុំឲ្យមានវិប្បដិសារីនៅថ្ងៃក្រោយផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-DtDI2xA6PeDT4aPKa-hgE8RBu6K3rAVYjOtGfvv2NSkh23yIPUXJYVL_HcepRlXilh3W953vEJTHUmHhKENtrOSCnJSoo4md091spwLKjPvhA1P8s-MqXa5QTmxsxMF_CNGW6f3n8WLkEFQdcpmy5gbPZx6MCr3C5hq91mogMZx16zevNMUjgk8pcBk/s1280/449697809_875607147926043_2333523512901166684_n.jpg

គ្រាន់តែលក់ដាច់ច្រើន ក៏ទទួលបានរង្វាន់ដែរ!!! ស្រាបៀរម៉ាទ្រីដប្រគល់រង្វាន់ម៉ូតូហុងដាឌ្រីម ថ្មីសន្លាងចំនួន ២ គ្រឿងទៀត ដល់ជើងឯកអ្នកលក់ឆ្នើម នៅស្រុកពារាំង និងស្រុកពាមរក៍ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ នេះ!

0

(ព្រៃវែង) ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនស្រាបៀរម៉ាទ្រីដ ដែលជាស្រាបៀរកំរិតស្តង់ដារពិភពលោក បាននាំយកម៉ូតូ ២គ្រឿង ទៀត ទៅប្រគល់ជូនដល់ ជើងឯកអ្នកលក់ឆ្នើម ស្ថិតនៅស្រុកពារាំង និងស្រុកពាមរក៍ ខេត្តព្រៃវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKaWr8KHTvaMgC5vGBD0YtJy8KC6Gg8a7e5uqEvUQ1W7ZBMzr9MJgFZhSDmVP3Ea0T-ai3gS9_uXaiGymYivuBI8mV8WpwcoR0oirnUgntuQTq7dlBEUFdRsx9vF6T333Jo5K7A5sIG2As3Um_2u1ntNwdnwgpIJAfoInrhAUP96N__vvT7fXRDXl_5n4/s5958/DSC09001.JPG

តាមរយៈការសម្ភាសន៍ផ្ទាល់ជាមួយបងប្រុស អ៊ឺង ឆេងជា ម្ចាស់ដេប៉ូ ហួ ម៉េង ស្ថិតនៅភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង និង បងស្រី ម៉ាន់ មុន្នីពេជ្រសុធា ម្ចាស់ដេប៉ូ ចែ គាង ស្ថិតក្នុងឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង បានមានប្រសាសន៍ថា មូលហេតុដែលរូបគាត់ក្លាយជា ជើងឯកអ្នកលក់ឆ្នើម គឺដោយសារតែ ស្រាបៀរម៉ាទ្រីដលក់ដាច់ច្រើន មានការគាំទ្រជាច្រើនពីសំណាក់អតិថិជន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD_BPr5hNPQ0SuBAz6ILVHPFWARsPJxoF8eush_Dr3rv6pWCLvxUfXiJxT7hYnoJHw6nAkk9Ruy6Em8hSnfC01TyLDdMhM74fi3WtCAaJsfXKcNP3fFffyiBW0YnLGZlXyRk2OfYhHy_DNg7nhrOFhJi_2eeFu4Si2ZBRE3ftt4hyphenhyphenaoLqy1ddTQhncw64/s7830/DSC09706.JPGបងប្រុស និងបងស្រី ក៏បានបន្ថែមស្រដៀងគ្នាទៀតថា ស្រាបៀរ ម៉ាទ្រីដ មានរសជាតិស្រទន់ ស្រួលផឹក និងមានរង្វាន់ច្រើន ធ្វើអោយការលក់របស់គាត់កើនឡើងជាលំដាប់ រហូតទទួលបានជាជើងឯកអ្នកលក់ឆ្នើម និងទទួលបានរង្វាន់ម៉ូតូនាថ្ងែនេះ។
តាមការបញ្ជាក់របស់លោក ឌុក សុផល ដែលជាតំណាងក្រុមហ៊ុនស្រាបៀរម៉ាទ្រីដ បានអោយដឹងថា ស្រាបៀរម៉ាទ្រីដ ផលិតឡើងពីគ្រឿងផ្សំប្រកបដោយគុណភាពខ្ពស់ ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីអឺរ៉ុប ផ្តល់នូវរសជាតិស្រាលស្រទន់ ក្លិនក្រអូបឈ្ងុយ ងាយស្រួលញាំ ទទួលបានភាពរីករាយ និងមិនឈឺក្បាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHP1OXBywE7pVMSkWFtjYhK6hJUPu-TkCqcPgG3S3T4zPA09aOVNIHTsp1N-LUiOVN9ubY7kW7gkx-lFj_xVLf7l56emXQ2DHSOQtcSGeSFmu1ygynZQyJZf0sMAu46YLxo818VfM_55wT50icWJC1x2UYHC4gFxpO9C15dT1z8XZPO4_C4NuQNjfrt9I/s7326/DSC09716.JPG ស្រាបៀរម៉ាទ្រីដ ទទួលស្គាល់ដោយវិទ្យាស្ថានស្តង់ដារប្រទេសកម្ពុជា លើផ្នែកគុណភាព និងអនាម័យទៅតាមកំរិតស្តង់ដារ ISO 9001:2015 និង ISO 22000:2018។ អតិថិជនមានឱកាសឈ្នះរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុង ស្រាបៀរម៉ាទ្រីដ មានដូចជាទឹកប្រាក់ជាច្រើនលានរៀល, ម៉ូតូHonda Dream 2023 1500គ្រឿង និង រថយន្តតូយ៉ូតារ៉ៃស៍ស៊េរីទំនើប ឆ្នាំ2023 ចំនួន 250គ្រឿង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXI03Bo4-oed2NnYTIBcRK3_5h1XazRELqQabnhUmj-sXuWLqwuq8pHAS_HOShQSciioWt-w7wl8HKEu1murJs-n-04WTL-AKYy9wC1Ibs-XQF6wdaZka766Be-hAnK5JR70ysF6CGcYeD20kFNlQBKNnjkm3jcKwDBgHolanU9lZMqz7AhvlTLZNJNGc/s7500/DSC09728.JPG

ចំណែកឯស្រាបៀរម៉ាទ្រីដស្តោតវិញផលិតឡើងពីគ្រឿងផ្សំល្អបំផុតពីអឺរ៉ុប ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ ផ្តល់នូវរសជាតិឆ្ងាញ់ស្រទន់ ងាយស្រួលលេប និងមិនឈឺក្បាល។
អតិថិជនក៏មានឱកាសឈ្នះ មាសសុទ្ធ5តម្លឹង និងប្រាក់ដុល្លារជាច្រើនរង្វាន់ពីក្រវិលកំប៉ុងស្រាបៀរម៉ាទ្រីដស្តោតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikj5DhRoEwVHwvRQinMAt5yBwacSK6MF1y5y3_hRvQ4uGq_1W8GBF4nVtGRpR_PPuGwMO6DpXnGDg2ogulJRFCcP0T-KrBY3xGcnULvW4j7cP0jPFu9siCaQWMZ7t72Iq-5ydLjj9XYK0nHYeohn9MTEmeVgjEve9dt-zenG29RE-7qTKEuA8mBqFXYmY/s7280/DSC09837.JPG

ស្រាបៀរម៉ាទ្រីដ រីករាយគ្រប់ពេល គ្រប់ទីកន្លែង!
*ពិសាដោយទទួលការខុសត្រូវ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHRpMzPE7Utmpw7hBAEawr1ZesJ6mMgqNDsKRTdEja-8lwCLRVRLb8myt8vreOIW_5xbyMJEmdduO0bk8vfdGQ31xuCTvqk-lrxQ7HZECFFh9PxCFiFYPSWPRmmfnFDUARturYD9FRE4XPzMtGetPrXcDHeIMXWoUYgtwzjMDEA4dW5OZ05pgi5VetKuM/s7889/DSC09846.JPG

បានជួបរឿងពិតហើយ ! មហាសេដ្ឋីឌូបៃម្នាក់នេះបានយកលុយមកក្រាលឱ្យមិត្តស្រីដើរលើកម្រាលលុយ

0

សហព័ន្ធអារ៉ាប់រួម ៖ វាបានធ្វើឱ្យមហាជនលើកឡើងខុសៗគ្នា ក្រោយពេលឃើញវីដេអូមហាសេដ្ឋី និងជាអ្នកជំនួញអចលនទ្រព្យនៅទីក្រុងឌូបៃម្នាក់ បានយកលុយយ៉ាងច្រើនមកតម្រៀបធ្វើជាកាំជណ្តើរ និងកម្រាលព្រំឱ្យមិត្តស្រីរបស់ខ្លួនដើរពីលើដូចម្ចាស់ក្សត្រី ក្នុងអំឡុងពេលនាងចុះពីឧទ្ធម្ភាគចក្រមកជួបមហាសេដ្ឋីរូបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtyegAwrElS_1eCVmi4R5eS4o1C3daYUHMjqmljkNQ3O5B3slb60agrTlKyNc99Lt7Law_kdXXHCghRgiZS51tLxWVGOSsCVy8ahv5NG_43XKKvYzlMdOBRbfPj4a_CTpOx2i_CF6XKSaJK7ibr6VHlDIRflXn939Dllf7CMrpT5q2PXB98rfChUlNmv8/s960/photo_2024-07-04_09-50-31.jpg

វីដេអូរបស់មហាសេដ្ឋីឌូបៃ និងមិត្តស្រីនេះបានបង្ហោះក្នុងបណ្តាញសង្គម កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ។ ក្នុងវីដេអូគេឃើញថា មហាសេដ្ឋីឌូបៃមិនត្រឹមតែបញ្ជូនឧទ្ធម្ភាគចក្រទៅទទួលមិត្តស្រីឱ្យមកជួបខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបានយកលុយយ៉ាងច្រើនមកតម្រៀបធ្វើជាកម្រាលព្រំ ដើម្បីឱ្យមិត្តស្រីរបស់ខ្លួនដើរពីលើដូចម្ចាស់ក្សត្រីទៀតផង ។

មហាសេដ្ឋីរូបនេះឈ្មោះ Sergey Kosenko បាននិយាយទៅកាន់មិត្តស្រីថា ៖ «តើនាងដឹងឬទេថា រឿងដែលខ្ញុំគិតថា អស់សំណើចបំផុតជាអ្វី? គឺខ្ញុំស្រឡាញ់នាងខ្លាំងជាងលុយទៅទៀត» ។ លោក Sergey Kosenko តែងតែបង្ហោះអំពីជីវិតរស់នៅហ៊ឺហារ ឡូយឆាយ និងបង្ហាញទ្រព្យសម្បត្តិដ៏ច្រើនរបស់ខ្លួនក្នុងបណ្តាញសង្គមជាញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy6L1IZ_8QJiXo1Z1pMkIkgdrxOwOmeYvfG12IZ9u8zmUYldhGWJMVWvR0egKHJ4PvfpYSJx7mRIiTNNKYlYGkQH0b0jpJZM_RvWz9Dcgs_6DxBpQzsWMRTX7I1qrJ1JVUePttgyvXzZ_PzqfVyBth316qS4uoT4EBrFIiA_Ex-h4q797SCV8fMWcQMBA/s960/photo_2024-07-04_09-50-34.jpg

លោក Sergey Kosenko បានប្រកបអាជីវកម្មផ្នែកអចលនទ្រព្យ និងអាជីវកម្មជាច្រើនទៀតនៅទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម ហើយលោកមានប្រាក់ចំនួន៥០០លានដុល្លារអាមេរិក ។ លោកទទួលបានប្រាក់ចំណូលយ៉ាងច្រើនពីបណ្តាញសង្គម ក្រោយពេលលោកបង្ហោះវីដេអូទៅទទួលមិត្តស្រីចុះពីឧទ្ធម្ភាគចក្រ និងឱ្យនាងដើរលើកម្រាលលុយ ដែលមានមនុស្សទស្សនារហូតដល់៤៩លានលើក ក្នុងនោះមានអ្នកចុច Like ស្មើជាង១១ម៉ឺន៥ពាន់នាក់ ។

មហាជនបានលើកឡើងខុសៗពាក់ព័ន្ធនឹងវីដេអូរបស់លោក ក្នុងនោះមនុស្សមួយចំនួននិយាយថា ៖ «អ្នកខ្លះមានប្រាក់ច្រើនសម្បូរហូរហៀ ហើយពុំដឹងថា យកប្រាក់ទាំងនេះទៅធ្វើអ្វីទេ ។ រីឯមនុស្សខ្លះទៀតរកប្រាក់ចាយសឹងពុំគ្រប់គ្រាន់ ឬរកប្រាក់ទិញអង្ករច្រកឆ្នាំងគ្មាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqqjuHvHi0g0_GughBZ0xWhgfm7nvokDK8rwAOcvRQ9yUmPTWT5n9KR0vgN3YrdI2H3xIxvgB-Xps0HHlxQo9MdpgQdPL5VXGc9WHc2oB5Y1f4AQZhco9gtjT5e8ph1JsV4IxWBFTMbp3g_KSJklhRCm_fmHmT2tUSsgsAZEDwM2SOnq0Ggdp_tkc-fIc/s960/photo_2024-07-04_09-50-39.jpg

រីឯមតិខ្លះទៀតនិយាយថា ៖ «មិនមែនជនជាតិឌូបៃទេ គឺជនជាតិរុស្ស៊ីចូលចិត្តធ្វើមាតិកាអួតទ្រព្យសម្បត្តិរបស់ខ្លួន ។ គេពុំដឹងថា តើមានទ្រព្យសម្បត្តិមែនឬក៏អត់? គឺធ្វើមាតិកាដើម្បីយកចំនួនអ្នកទស្សនា» ៕