Home ព័ត៌មានជាតិ ទីបំផុតព្រះកេសនិងដងខ្លួនបានផ្គុំគ្នាវិញហើយក្រោយបែកបាក់គ្នាជាច្រើនឆ្នាំ ព្រមជាមួយរូបបដិមាជាច្រើនអង្គទៀត!

ទីបំផុតព្រះកេសនិងដងខ្លួនបានផ្គុំគ្នាវិញហើយក្រោយបែកបាក់គ្នាជាច្រើនឆ្នាំ ព្រមជាមួយរូបបដិមាជាច្រើនអង្គទៀត!

77
0

ថ្មីៗនេះ យោងតាមសេចក្តីជូនដំណឹងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថា សារមន្ទីរ Metropolitan សហរដ្ឋអាមេរិក បានប្រគល់វត្ថុបុរាណខ្មែរចំនួន១៤រូបមកកាន់កម្ពុជាវិញជាស្ថាពរហើយ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានសេចក្តីរីករាយ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា វត្ថុបុរាណខ្មែរចំនួន១៤រូប ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan សហរដ្ឋអាមេរិក (MET) មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការប្រគល់ជូនមកកម្ពុជាវិញ កាលពីខែធ្នូ ឆ្នាំ២០២៣។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpuRhoISVYsVtzoVsTA0zZFa-szWRDRNEAovFC4VvSIUV6QvFZqrGhbeNoM6vXiY3w60Cjd2J0g4uIVDLuDKfDCBskw_P-mU26PoK887E9Qb9OSu8x09qxwYpRNLlaJA4vWmCkSH6EjeRk4xPSfNlVZV7bi27ZUz6CBV7XLyMKI43h3-Ot2oxhG8WJne0/s1280/photo_2024-07-04_11-54-39.jpg

វត្ថុបុរាណដ៏សំខាន់មួយ ដែលត្រូវបានគេស្គាល់ថាជា ព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី១០គ.ស. ដែលកម្ពុជាតែងព្យាយាមស្វែងរក ដើម្បីយកមកផ្តុំឡើងវិញជាមួយនឹងដងខ្លួន ខណៈដងខ្លួនបច្ចុប្បន្នកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។ ព្រះកេសនេះប្រហែលត្រូវបានគេលួចនៅក្នុង ទសវត្សរ៍១៩៩០ រីឯដងខ្លួនត្រូវបានគេរកឃើញនៅក្នុងស្ទឹងមួយក្នុងទសវត្សរ៍១៩៣០ ក្នុងខេត្តបាត់ដំបង។

រីឯចម្លាក់ដ៏កម្រ និងជាស្នាដៃល្អឯកមួយទៀតគឺ បដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ចុងសតវត្សរ៍ទី១០ ដើម១១គ.ស ដែលសារមន្ទីរ MET បានទិញបដិមានេះពីលោក Douglas Latchford នៅក្នុងឆ្នាំ១៩៩២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiRq79GvR1MTVIskv33_1B9kMOFjlY8qj0R454XsNaprPNP3ZyiYqgpWRa4fMUWcsiyU0MrD7TLNQXuEqFq8z15auho6otCRtQyisRwB82zmoSpipRCtoVFg-dUZW_vGhQCc7R3MVnEJjZFqAu2Bbsntjc0I1dJVGrziapux1mvDpRvlEDiWgcXAv2yGI/s960/photo_2024-07-04_11-54-41.jpg

ខណៈ វត្ថុបុរាណខ្មែរមួយទៀតគឺរូបចម្លាក់ទេពស្រី(នាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០គ.ស. ដែលជារូបចម្លាក់ដ៏ល្អឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ នៅឆ្នាំ២០២១ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរកឃើញប្រអប់ជើងនៃបដិមានេះនៅរមណីយដ្ឋានប្រាសាទកោះកេរ និងដោយផ្អែកលើសក្ខីកម្មពីអតីតបុគ្គលដែលបានលួចបញ្ជាក់ថា បដិមា នេះត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។ ទីបំផុត រូបចម្លាក់នាងឧមាអាចផ្តុំជាមួយគ្នាឡើងវិញជារូបបដិមាតែមួយ ពេញលេញ និងល្អវិចិត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTA9rS5P0XUyLYFtkjz6n7V98NIJF2qYnsVGTx03WCLYJJ6TyiamymlWKMNu9gLhb7PTP02V_5-GmaZnkqTtl4Jf2tL5d__hfpEgLRcS7f-9SSM8Q5VsoNGGLA2R64R8h0KG3qmce6fNQJWpp5ZctcxIH_jbwYd7BHXu52hFPBALiSZMCT3tZOp14x_pA/s960/photo_2024-07-04_11-55-31.jpg

ជាមួយគ្នានោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា “ការប្រគល់សម្បត្តិវប្បធម៌របស់ជាតិយើងត្រឡប់មកវិញពីសារមន្ទីរ MET គឺមានសារៈសំខាន់បំផុត មិនសម្រាប់តែប្រទេស កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែរ។ ដោយលោកជំទាវបណ្ឌិតសភាចារ្យររំពឹងយ៉ាងមុតមាំថា វត្ថុដ៏មានតម្លៃក៏ដូចជាមរតកវប្បធម៌សំខាន់ៗជាច្រើនទៀត នឹងប្រគល់ត្រឡប់មកមាតុភូមិយើងវិញនាពេលអនាគតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0iB-L3Y2elmOVjdzsi67sNOW9OY-VHE2xlNjdA7v4qs8KNkUqJpGCytLBpMPkokKzgGMRBJmo6N87irS9EbBiFX64k6KCwSSPzqi5jF1MjJHrpx4-P5KMhaL4C6ZfU4FHIRCLYUMxs6ZSNBJimzsndHg3Uh_PydFP7fatT86i-R252LOuBPOsqT25rXI/s1280/photo_2024-07-04_11-55-03.jpg

គួរបញ្ជាក់ថា ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំ រវាង ក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុង ញូវយ៉ក (SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) និងតំណាងសារមន្ទីរ MET៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlUwmEpxyW47iFN3MwJb1UfofzbOWqU6NIQJWgvzQnD5kXkQUaiJIJymi0ee2-1WGGG6cD7cJuiLDgsYpijp2uL8Q0UGV8bJpol7vUDrjq0jeU4XQWGsUsq2E46c-kU0FqpIRQHy9uzhmye4BPAtTzuQjV1kz5Ym6V7bsKSuB5MlFFaoAc6JiGEg_GIYQ/s1280/photo_2024-07-04_11-54-11.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgju289NAej6I5ukbQMe2htC7rzN2_UHu7Tx8PtzRBOkU7uKojnOnYpkKa3m012KqVg_oBWssETkBf-Oyck5XbDOMTpxTdmz277SR4dBNtksm9d6OEDYsa3xwvre5fd-r5vcWchfMohP1b8MiQXnS3L4ry3H1zrby8qLx1_hSdYmN4YeNrmAEnh2r3IT4o/s1280/photo_2024-07-04_11-54-12.jpg