Home ព័ត៌មានអន្តរជាតិ របាយការណ៍សេដ្ឋកិច្ចថៃបច្ចុប្បន្ន តើពិតជាធ្លាក់ដល់ដំណាក់កាលដ៏លំបាកបំផុត ដូចការលើកឡើងរបស់បណ្តាញសង្គម ពិតមែនដែរឬទេ?

របាយការណ៍សេដ្ឋកិច្ចថៃបច្ចុប្បន្ន តើពិតជាធ្លាក់ដល់ដំណាក់កាលដ៏លំបាកបំផុត ដូចការលើកឡើងរបស់បណ្តាញសង្គម ពិតមែនដែរឬទេ?

47
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃ SpringNews រាយការណ៍ថា សេដ្ឋកិច្ចប្រទេសថៃនាពេលបច្ចុប្បន្ននេះបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈការលក់ដូរទំនិញ និងម្ហូបអាហារផ្សងៗស្ងប់ស្ងាត់ ។ ពលរដ្ឋថៃសង្ឃឹមថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Srettha Thavisin នឹងចាត់វិធានការធំៗដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv7jw8vGJ3Q_ZKHTjZ6oUtdDBApRzZeR5UKfiPACxAsRhXHDyjGx5Qs5_vwzgnDBp6PLNXdtfaxMRknjgipmxdQE3zeXoLKGTQe0jklOxrbXziqCo_yjdqjI9RueRVcFyIjiEh2XNI-eFOAWe4VZkuEfrhvSVx7sCb3v7AQ9NDoijhHLGUpizDZ8e08uI/s1200/photo_2024-07-04_11-11-08%20(2).jpg

ពលរដ្ឋថៃដែលបានតាមដានព័ត៌មានស្រុកទេសក្នុងបណ្តាញសង្គមនានា ពួកគេនឹងឃើញថា នៅពាក់កណ្តាលឆ្នាំ២០២៤នេះ មានការចែកចាយរូបភាព និងបង្ហោះពីបរិយាកាសនៅតាមហាងលក់ទំនិញ និងភោជនីយដ្ឋានជាច្រើនកន្លែងមានសភាពស្ងប់ស្ងាត់យ៉ាងខ្លាំង ជាពិសេស ការបង្ហោះក្នុងបណ្តាញសង្គម TikTok ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnfIvsrZvLBsQclHz89VxV26v6g69AUpb80SwzE-E0gOyD8jKBLzFANodGSB8EFRoDhTQjg4bp0HKC4ZsXZ-X_xYHyutTEeOKN2X6gA11O5T1IpntTLV5deVrrw7JqtqfTESTPXHiQV_4yHgXIWB_uilqirSs_l-7SBubasi-ZhcIymB8TVOpVacjSZzg/s1200/photo_2024-07-04_11-11-08.jpg

គេបានឃើញក្រុមអាជីវករលក់ដូរទំនិញ និងម្ហូបអាហារបានថតរូបភាពបរិយាកាសស្ងប់ស្ងាត់ និងនិយាយថា «តើនេះជាហាងលក់ទំនិញ ឬទីបញ្ចុះសព?» ។ រីឯអាជីវករលក់ម្ហូបកុម្ម៉ង់ និងគុយទាវជាច្រើនកន្លែងបានបង្ហោះវីដេអូនិយាយបញ្ឆិតបញ្ឆៀងថា «ធ្វើចិត្តឱ្យត្រជាក់ៗ» ខណៈអ្នកខ្លះទៀតបង្ហោះចម្រៀងឱ្យអតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា មកដឹកនាំប្រទេសវិញ ដោយសារបរិវេណនៅមុខហាងគ្មានអតិថិជនដើរម្នាក់សោះ ។

ចំណែកហាងលក់ដូរខ្លះទៀតត្អូញត្អែរថា ពួកគេចង់ស្លាប់គ្រប់គ្នាអស់ហើយ នេះជាពិសរបស់សេដ្ឋកិច្ចប្រទេសថៃបានធ្លាក់ចុះយ៉ាងខ្លាំង ។ វានឹងធ្លាក់ចុះកាន់តែខ្លាំងបន្តទៀត ប្រសិនបើរដ្ឋាភិបាលគ្មានវិធានការធំៗជំរុញសេដ្ឋកិច្ចទេនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8KPgv8BegUaJPn7IziKUkzwB6kqm4jquaOjbmFY9d_Kazij_9x4To_6_r0dgfntmOWFSZemRv1uGlFsfcTsgoa15tOApE2nMO_ifZWIKVHw2L3aoDFl-UsoV7fZfHrSFz1Z9S6HhHMcmf7NIIAVNZLJfSRqTA-GSmuYWJZX0keHny75PzoAo3u8Hc-Kk/s1200/photo_2024-07-04_11-11-07.jpg

ជាមួយគ្នានេះ ស្ថាប័នជាច្រើនបានទម្លាក់ការព្យាករសេដ្ឋកិច្ចថៃនៅឆ្នាំ២០២៤ ជាបន្តបន្ទាប់ ដូចជា ៖ ធនាគារពិភពលោក (World Bank) បានទម្លាក់ការព្យាករសេដ្ឋកិច្ចថៃនៅឆ្នាំ២០២៤ មកនៅត្រឹមតែ២,៤% ខណៈកាលពីខែមេសា ធនាគារនេះធ្លាប់ព្យាករថា សេដ្ឋកិច្ចថៃនឹងមានកំណើនរហូតដល់២,៨% ។

ចំណែកអាជីវកម្មវិញបានធ្លាក់ចុះស្ទើរគ្រប់ផ្នែក ដូចជា ៖ ឧស្សាហកម្មរថយន្តថៃនៅឆ្នាំ២០២៤ ចំនួនលក់រថយន្តធ្លាក់ចុះជាបន្តបន្ទាប់ គិតចាប់ពីឆ្នាំ២០២៣ មក ។ រីឯចំនួនការលក់រថយន្ត ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ ស្មើត្រឹមតែ២៦០.៣៦៥គ្រឿង ធ្លាក់ចុះ២៣,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_VmqU8_oXRugmBvv-bBgQJVhVzqAgM7ArW44iAWIHWly4U7K0IibF-uxBBO-2D6yJk317_hsVMGeP4KylfyEyTjau4eHniyznFcFZdHCi6ZCtQ4aiRsE95rKOGcWEozMywlvAtj4rDX8pCa1PoYp74p9X5GL-bPWaDvwM-Fzu3PiDD5dnvMHx2iP1cZY/s1120/photo_2024-07-04_11-11-07%20(3).jpg

លោក យ៉េន ភោគខាសាប់ នាយកសមាគមអ្នកលក់រាយថៃ និងជានាយកក្រុមហ៊ុន Central Retail Corporation Public Company Limited និយាយថា ឆ្នាំនេះ ការលក់រាយនឹងកើនឡើងទាបជាងការរំពឹងទុករបស់ផលិតផលក្នុងស្រុកសរុប (GDP) ស្មើចាប់ពី២% ទៅ៣% បើរដ្ឋាភិបាលគ្មានវិធានការដោះស្រាយបញ្ហាទំនិញចិនតម្លៃថោកហូរចូលមកវាយលុកទីផ្សារថៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhaOJ8KbM88ygM_FjVM576U7fmuEaiioGsI9oKyLRu1w5sOXnOttS6GLZvb4NfK-b3OeDyr7IDuWn-koO6BoXIJKACzG9Ti5oLmExDYOCuQz-gIh6yzsez_OM19roY_91OfgkzHn05eRYAr_YjsACf35Zg9cqLm9nlhxhirZwGH757kb4fdmhPt4TrQmY/s1024/photo_2024-07-04_11-11-07%20(2).jpg

លោកបន្តថា ប្រទេសថៃគ្មានវិធានការពន្ធជាមួយផលិតផលចិនទាំងនេះ ទើបផលិតផលចិនងាយស្រួលចូលមកទីផ្សារថៃ ។ ក្រៅពីការដោះស្រាយបញ្ហាខាងលើ រដ្ឋាភិបាលគួរតែស្វែងរកវិធីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្ត និងចំណាយប្រាក់ច្រើននៅថៃរយៈពេលយូរ ៕