កន្លងទៅ២៣ឆ្នាំ ពោលនៅឆ្នាំ ២០០១ រដ្ឋាភិបាលបានធ្វើការដាក់សម្ពោធឱ្យប្រើប្រាស់ស្ពាន ឆ្លងកាត់ទន្លេមេគង្គដំបូងគេបង្អស់ ដោយចំណាយពេល២ឆ្នាំសម្រាប់ការសាសង់ ក្នុងទឹកប្រាក់ជាង ៥៦លានដុល្លារអាមេរិក ជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន។
ស្ពានគីហ្សូណា គឺជាស្ពានឆ្លងកាត់ទន្លេមេគង្គមុនដំបូងគេនៅកម្ពុជា ដែលស្ថិតនៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម នៃទីរួមខេត្តកំពង់ចាម។ បច្ចុប្បន្ន ស្ពាននេះបានតភ្ជាប់រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តាមផ្លូវជាតិលេខ៧។
ស្ពាននេះមានប្រវែង ១៥០០ម៉ែត្រ ធ្លាប់បានទទួលចំណាត់ថ្នាក់ជាស្ពានវែងជាងគេបង្អស់នៅកម្ពុជា រហូតដល់ឆ្នាំ ២០០២ ពោលគឺនៅពេលដែលស្ពានកម្ពុជា-ថៃ ត្រូវបានកសាងនៅខេត្តកោះកុង ដែលមានប្រវែង ១៩០០ម៉ែត្រ។

ក្រោយមកទៀតនៅឆ្នាំ ២០១៥ ស្ពានត្សឹបាសា ឬហៅថា ស្ពានអ្នកលឿង ក៏បានក្លាយជាស្ពានវែងជាងគេនៅកម្ពុជាវិញ ដោយមានប្រវែង២២១៥ម៉ែត្រ។
គួរបញ្ជាក់ផងដែរថា ស្ពានគីហ្សូណា ក៏ស្ពានដំបូងដែលបានតភ្ជាប់តំបន់ភាគខាងកើត និងភាគខាងលិចប្រទេសកម្ពុជា តាមផ្លូវគោកជាលើកដំបូងផងដែរ៕










