Home ព័ត៌មានអន្តរជាតិ ខ្លាចថ្ងៃចន្ទ គឺជាបញ្ហាសុខភាពផ្លូវចិត្តរបស់បុគ្គលិក និងគួរប្រញាប់ព្យាបាលបន្ទាន់

ខ្លាចថ្ងៃចន្ទ គឺជាបញ្ហាសុខភាពផ្លូវចិត្តរបស់បុគ្គលិក និងគួរប្រញាប់ព្យាបាលបន្ទាន់

75
0

បុគ្គលិកធ្វើការមួយចំនួនធំពុំចង់ឱ្យថ្ងៃចន្ទមកដល់ឆាប់ៗទេ ហើយពួកគេចង់ឱ្យថ្ងៃអាទិត្យយូរជាងពេលធម្មតា ។ អារម្មណ៍ទាំងនេះជាសញ្ញាបង្ហាញថា ពួកគេកំពុងតែមានជំងឺម្យ៉ាងឈ្មោះ «Monday Phobia» ឬជាជំងឺខ្លាចថ្ងៃចន្ទ ។ វាពុំមែនជាបញ្ហាតូចតាចទេ ហើយជំងឺនេះអាចប៉ះពាល់ដល់សុខភាពរាងកាយ និងផ្លូវចិត្តហួសពីការស្មាន បើមិនប្រញាប់ព្យាបាលទេនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjDmKEICzOGgFoDm5rpryscHVLGzLmIFtl1nDNc4vLzHyxysd6PT7hUypC0WCAF3qK5LTp6MhlmVQMP1DZxjwNO832wEiyYDOOXQduM8u1AIMQ2tqNc5cZRYBTjDLTGUVy7kJCYIDQlduhGwhvsMFI7b8cW9DuoM02OuGow2_XTHOts4fJceaDxODlr6Q/s640/photo_2024-07-04_13-58-20.jpg

រោគសញ្ញាខ្លាចថ្ងៃចន្ទ គឺអាចចាប់ផ្តើមកើតឡើងពីអារម្មណ៍តូចមួយ ដូចជា ៖ ពុំចង់ទៅធ្វើការ ហើយរោគសញ្ញានេះភាគច្រើនតែងតែកើតឡើងនៅយប់ថ្ងៃអាទិត្យ រហូតដល់ថ្ងៃចន្ទ ។ ប្រសិនបើមានរោគសញ្ញានេះញឹកញាប់ វានឹងធ្វើឱ្យអ្នកនោះមានអារម្មណ៍ធុញទ្រាន់, សោកសៅ និងនឿយហត់ ចំពោះថ្ងៃធ្វើការដើមសប្តាហ៍ ។

ចំណែកមូលហេតុបណ្តាលឱ្យមានរោគសញ្ញាខ្លាចថ្ងៃចន្ទ គឺវាកើតឡើងដោយសារភាពតានតឹងក្នុងការងារប្រចាំថ្ងៃ ដូចជា ៖ ស្ត្រេសរឿងការងារ, មិត្តរួមការងារ, ការរស់នៅប្រចាំថ្ងៃ និងបញ្ហាតូចតាចផ្សេងៗដែលយើងពុំចង់ប្រឈមមុខជាមួយវា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy-9tmsZxSeGP62Z0LYB91Ju4eU2h086_WZl87wJi-UOYQvePiJHUh7xlMQfKSi7Bi8Md0wVDtVC9skHZm_2xnItd1Y1NJlP3iYQ5m0De0w9ubXIyx_EyAeDHSZmWO0WT_oqz0UCRJsGP_xH_2PAKr-yS8ZcgZaeoBKasxv9DaTRUyG8HqLnd7srYnBjA/s500/1_XnPMfMBA7sKJ5eyRMBgtQA.jpg
ខាងក្រោមនេះ គឺជារោគសញ្ញាខ្លាចថ្ងៃចន្ទ ៖
-ពុំសប្បាយចិត្តនៅកន្លែងធ្វើការ និងមានអារម្មណ៍ធុញទ្រាន់គ្រប់ពេលឱ្យតែថ្ងៃចន្ទមកដល់
-គ្មានភាពខ្នះខ្នែង ឬខ្វះការយកចិត្តទុកដាក់ក្នុងការងារ រហូតដល់បំពេញការងារខ្វះចន្លោះ
-ចាប់ផ្តើមមានអារម្មណ៍ថា ពុំចង់មានទំនាក់ទំនងជាមួយមិត្តរួមការងារ, ប្រធានផ្នែក ឬអតិថិជន រហូតដល់គ្មានមិត្តនៅកន្លែងធ្វើការ
-ប្រសិទ្ធភាពការងារធ្លាក់ចុះ ខ្វះភាពច្នៃប្រឌិតក្នុងការងារនីមួយៗ ពីព្រោះអារម្មណ៍មិននៅជាមួយការងារ
-រង់ចាំឱ្យតែឆាប់ដល់ថ្ងៃឈប់សម្រាក ឬរង់ចាំឱ្យឆាប់ដល់ម៉ោងចេញទៅផ្ទះ ឬអង្គុយមើលនាឡិកាពេញមួយថ្ងៃ
-ផ្លូវចិត្តកាន់តែទន់ខ្សោយ មានអារម្មណ៍ទន់ជ្រាយ និងយំតែម្នាក់ឯងញឹកញាប់
-ឆាប់មួរម៉ៅ និងអារម្មណ៍ផ្លាស់ប្តូរគ្រប់ពេលវេលា
-មានអារម្មណ៍អស់កម្លាំងនៅកន្លែងធ្វើការ និងជាមូលហេតុសំខាន់នៃការដាក់ពាក្យលាឈប់ពីការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5YZHZofdlSN_L8XC4FhI1lbKL4agySkF52SHshEHIvXvt2AePoyY853_x9c6ucHXIw63lFU4YniDZmTrLrFhV-v6afX-yCxuTU6S7JCADLoiyOpBe_JNQehM5A9HbOaXh7VM16iJy_AEkFQn0C0RQ-on4xX8XBJMIru64VflRIZQFjbS-iHbmdFG7UM0/s1200/young-professional-shows-signs-of-stress-on-a-monday-morning.webp

អារម្មណ៍ភ័យខ្លាច ឬពុំចូលចិត្តថ្ងៃចន្ទ អាចវិវត្តន៍ទៅជារោគសញ្ញា Burnout នាពេលក្រោយ ហើយវានឹងធ្វើឱ្យមានការធ្លាក់ទឹកចិត្ត និងអស់អារម្មណ៍ធ្វើការ ។ ហេតុនេះ បើមានរោគសញ្ញានេះ ចូរប្រញាប់ព្យាបាលជាបន្ទាន់ ពីព្រោះបើទុកយូរពេកអាចធ្វើឱ្យកើតជំងឺធ្លាក់ទឹកចិត្ត ។ បើករណីតានតឹងខ្លាំង វានឹងបង្ហាញរោគសញ្ញាលើរាងកាយផងដែរ ដូចជា ៖ បេះដូងលោតញាប់ និងមានបញ្ហាក្រពះ ជាដើម ៕