Home ព័ត៌មានជាតិ កុំរំលងឱ្យសោះ! កន្លែងទេសចរណ៍ទាំង ៤ នេះគឺល្បីខ្លាំងបំផុតក្នុងខេត្តស្វាយរៀង

កុំរំលងឱ្យសោះ! កន្លែងទេសចរណ៍ទាំង ៤ នេះគឺល្បីខ្លាំងបំផុតក្នុងខេត្តស្វាយរៀង

141
0

កន្លងមកនៅពេលដែលប្រិយមិត្តមានគម្រោងធ្វើដំណើរកម្សាន្ត ច្រើនមិនសូវបានគិតដល់ខេត្តស្វាយរៀងនោះទេ ព្រោះមិនសូវមានកន្លែងសម្បូរបែបដូចខេត្តដទៃឡើយ។ ទោះជាយ៉ាងណាបច្ចុប្បន្នខេត្តនេះគឺមានការអភិវឌ្ឍខ្លាំងគួរសម ដោយមានតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងតំបន់ធម្មជាតិជាច្រើនគួរឱ្យចាប់អារម្មណ៍។ បើនិយាយពីចម្ងាយរវាងភ្នំពេញ ទៅខេត្តស្វាយរៀងគឺត្រឹមតែ ១២២ គីឡូម៉ែត្រប៉ុណ្ណោះ ដូច្នេះប្រសិនបើអ្នកបានទៅដល់ខេត្តនេះហើយ សូមកុំរំលងតំបន់ទេសចរណ៍ល្បីៗទាំងនេះឱ្យសោះ។

១.រមណីយដ្ឋានប្រាសាទបាសាក់៖ ប្រាសាទបាសាក់ ឬគេហៅថាព្រៃបាសាក់ មានទីតាំងស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានចម្ងាយ ៨.៥ គីឡូម៉ែត្រពីទីរួមខេត្តស្វាយរៀង។ នៅពេលមកដល់ភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើជើងដើម្បីទស្សនាប្រាសាទ ក៏ដូចជាញ៉ាំអាហារឆ្ងាញ់ៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិ មានកន្លែងជួលអង្គុយស្រួលបួលអាចកម្មង់អាហារតាមចិត្ត តម្លៃសមរម្យ រួមទាំងមានកន្លែងពិកនិចជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbFyCOasM9M-J4c3153z3UraUW1LGQm8VSloZCAz2oeLjmKaQ89w1vJqYFuDlGxsUFhLIjCaw0QEBRDBo1zcK-MfkhONYXIHrDy1Dp6lPv0ARlO2J2zRhexolWyd8SZdXZv4iiUNViz_j1SyCTwAN8aVdkn3vml2OXeHcEbq_AhEUC75rG5EeY_gzAzMw/s1280/photo_2024-07-05_10-03-06.jpg

២.រមណីយដ្ឋានធម្មជាតិព្រៃគគីរ៖ ព្រៃគគីរ គឺជារមណីយដ្ឋានធម្មជាតិដែលសម្បូរទៅដោយដើមគគីរជាច្រើនដុះព័ទ្ធជុំវិញ មានទីតាំងស្ថិតនៅក្នុងបរិវេណសហគមន៍ ព្រៃឈើចម្ការកូនគគីរ ក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដែលចម្ងាយ ៣២ គីឡូម៉េត្រពីទីរួមខេត្តស្វាយរៀង។ ភ្ញៀវទេសចរអាចធ្វើដំណើរ ទៅទីនោះបានដោយចំណាយពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtp8q06pHlyZYHkAiQ0brwbN7ZzXdddsKLbmHYmBfI_1hl5pqy9n4xVXfsZnHRiI9LzHAc-qezWkAW_XUGTIn6npQaO6LMV6eOmCy0KCZpyFraOy7J-XDeKksugoP-_YoYlbALd8LDujgyPabVd3HMIvpR5tdGUz0B804TORln-kEAny3pOjutMb5zenw/s1280/photo_2024-07-05_10-03-38.jpg

នៅទីនោះមានស្រះទឹកធំមួយនៅចំកណ្ដាលព្រៃ មានរុក្ខជាតិតូចធំដុះពេញព្រៃដូចជា ដើមគគីរ ដើមស្មាច់ និងមានការរៀបចំសង់ជាស្ពានសម្រាប់ដើរទស្សនាព្រៃអាកាសស្យា និងសួនផ្កាចម្រុះពណ៌លម្អយ៉ាងស្រស់បំព្រង ។ នៅរមណីដ្ឋានព្រៃគគីរក៏មានលក់អាហារ ដ៏សម្បូរបែបមានរសជាតិឆ្ងាញ់តាមបែបធម្មជាតិ ដែលបានមកតាមរយៈការផ្គត់ផ្គង់ពីកសិករ មានបន្លែ ត្រី មាន់ និងទា ជាហេតុធ្វើឱ្យប្រជាពលរដ្ឋនៅទីនោះ ទទួលបានប្រាក់ចំណូលតាមរយៈរមណីដ្ឋាននេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilNGEY6H7tE-MJglegkXVw4l6APEoyoiQR130orP4J-y2k67IZC91T0-NktBoHvi3TDL3XuRAMz3faGZqf7BotjMxQaxgNwnpCPEuAzhbrlDqVE8u701QP8Jni_rLitupj7mrmcebouA46MUH5M9ftI3sD6RKROXFqKuUp9KXLsoKw6Nt-SUL8cozeEz0/s1280/photo_2024-07-05_10-03-39.jpg

៣.ស្ពានព្រែកត្នោត៖ គឺជារមណីយដ្ឋានបែបធម្មជាតិនិងកែច្នៃ ដែលមានទីតាំងស្ថិតនៅ ភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រមណីយដ្ឋាននេះគឺមានទេសភាពស្រស់បំព្រង អមដោយខ្យល់អាកាសបរិសុទ្ធបែបស្រុកស្រែចម្ការ មានរុក្ខជាតិតូចធំនានា និងព្រៃឈើពិសេសដើមអាកាស្យា ដុះអមសងខាងផ្លូវមានពណ៌បៃតងខៀវខ្ចីផ្តល់ម្លប់យ៉ាងត្រជាក់ត្រឈឹងដល់ភ្ញៀវទេសចរ និងមានខ្ចុះជាច្រើនផុសអណ្តែតលើផ្ទៃទឹកលាយឡំនឹងឈូក ព្រលិត រំចង់ កញ្ឆែត កំពុងចេញផ្កា រីកស្គុះស្គាយ ធ្វើឱ្យភ្ញៀវមានអារម្មណ៍ស្រស់ស្រាយជ្រះអស់ទុក្ខកង្វល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBXq5aC5UWACkNTMYqUFAw05b-k1Mc_RhPZhzHElmYQiXAigq2pE1ZQg323Czxuw0G6Yn9JAIAUFrb6oIWFwipFjy0rm0QWXQT0idf380EQnfBXb1pKo3Gxcl0Ii6O4iXxgfk5i5gZ2DkhfZmOAUbgtFkbFaLj5JV1QFY0w33rMXTMhuwfSVZ9qPLIVK4/s1280/photo_2024-07-05_10-04-07.jpg

លើសពីនេះភ្ញៀវទេសចរក៏អាចសម្រាកលំហែកាយក្នុងខ្ចុះ និងអាចកុម្មង់អាហារ ភេសជ្ជៈគ្រប់ប្រភេទយកមកពិសា បានតាមតម្រូវការភ្លាមៗផងដែរ។ ទន្ទឹមនឹងនេះភ្ញៀវទេសចរក៏អាចជិះទូកត្នោត ទូកក្តារបីសន្លឹកអុំកម្សាន្តលេង និងស្ទួចត្រីធម្មជាតិក្នុងព្រែកត្នោត ពិសេសគយគន់មើលព្រះសុរិយារៀបអស្តង្គត ព្រមទាំងអាចថតផ្តិត យករូបភាពស្អាតៗ ជាច្រើនទុកជាអនុស្សាវរីយ៍នៅទីនោះផងដែរ។

៤.ប្រាសាទជីហោ៖ ប្រាសាទជីហោ គឺជាប្រាសាទមួយដែលមានវ័យចំណាស់ជាងគេក្នុងខេត្តស្វាយរៀង ស្ថិតនៅតំបន់ឦសាននៃទីរួមខេត្តស្វាយរៀង ដែលមានចម្ងាយប្រមាណ ៥៨ គីឡូម៉ែត្រ។ ប្រាសាទនេះកសាងឡើងក្នុងកំឡុងសតវត្សទី ៦ សង់នៅលើទីទួលមួយកន្លែងមានកម្ពស់ ៣ ម៉ែត្រ ទំហំ ៥០ ម៉ែត្របួនជ្រុង ជាប់ព្រំប្រទល់ដែនកម្ពុជា-វៀតណាម។ រីឯតួប្រាសាទធ្វើអំពីឥដ្ឋ និងថ្មបាយក្រៀមពីទិសខាងកើត ក្រៅពីនេះមានសុទ្ធតែទ្វារបង្អួចបញ្ឆោត បិទជាប់ជញ្ជាំង ហើយចំពោះទ្វារ មេបង្អួចក្បាច់ផ្ងា និងក្បាច់ផ្សេងៗទៀតធ្វើអំពីដីដុតទាំងអស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK-WzTAGUazccGwfHlbmd-0Dqh68oqs1j_-NrV01c70Je4TcWz6DuaPprDnYOxWZW1OeSGFAvh1Z_pxnoNb3pxkiImayUtcOVFXclJSu3J44jFH34UPW-6jAdB7xcCT35tGCssp0_HMezHjWwdN1Sm49QyxVU8vpUsoHxhLro1TRyVQu8trlV3s3OtzXY/s1280/photo_2024-07-05_10-04-29.jpg