កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានថៃ តារាសម្តែងប្រុសល្បីឈ្មោះ លោក Nine Naphat រៀបរាប់ស្ទើតែទប់ទឹកភ្នែកមិនជាប់ អំពីរឿងរ៉ាវទំនាក់ទំនងស្នេហារវាងខ្លួននិងតារាស្រី Baifern បានដល់ទីបញ្ចប់ហើយ ព្រោះថាលោកមិនអាចបែកចែកបានរវាងម្តាយនិងមិត្តស្រី។
នៅក្នុងកិច្ចសម្ភាសន៍ លោក Nine បាននិយាយថា «រវាងលោកនិង Baifern គឺពិតជាមិនអាចបន្តទំនាក់ទំនងស្នេហាជាមួយគ្នាទៀតទេ និងរឹតតែមិនអាចបោះជំហានទៅមុខ ប៉ុន្តែពួកយើងនឹងបន្តក្លាយទៅជាមិត្តល្អនឹងគ្នា។ ខ្ញុំមិនចង់ហៅវាថាជាចុងបញ្ចប់នៃទំនាក់ទំនងនេះទេ ព្រោះពួកយើងមិនបានបែកគ្នា គ្រាន់តែពួកយើងដើរថយក្រោយបន្តិចមកក្លាយជាមិត្តនឹងគ្នាដូចដើមវិញ ហើយយើងនូវតែផ្តល់កម្លាំងចិត្តដល់គ្នាទៅវិញទៅមក»។ 
លោកបន្តទៀតថា «នៅក្នុងរឿងនេះគឺវាប៉ះពាល់ដល់មនុស្សជាទីស្រលាញ់របស់ខ្ញុំទាំង២នាក់ គឺទាំងម្តាយនិង Baifern។ បើនិយាយចំពោះរឿងម្តាយ គឺថាគ្រួសាររបស់លោកមានតែ២នាក់ម្តាយនិងកូនទេ ហើយម្តាយលោកពិតជាយកចិត្តទុកដាក់ចិញ្ចឹមលោកបានយ៉ាងល្អខ្លាំងណាស់។ យើងដូចទៅនឹងគ្រួសារគេធម្មតាដែរ ដែលបញ្ហាខ្លះអាចដោះស្រាយបាន ខ្លះទៀតមិនអាចដោះស្រាយបានជាដើម»។
លោកបានបញ្ជាក់ថា «នៅក្នុងរឿងនេះ មនុស្សទូទៅអាចនឹងផ្តោតលើម្តាយលោក ប៉ុន្តែតាមពិតទៅនៅក្នុងរឿងនេះ គឺគ្មាននរណាម្នាក់ខុសនោះទេ។ ផ្ទុយទៅវិញ មកពីខ្ញុំទេដែលមិនអាចរក្សាទំនាក់ទំនងនេះបាន ក៏ដូចជាបែកចែកពេលវេលាមិនបានល្អ»។.jpg)
ចំពោះទំនាក់ទំនងលោកជាមួយនឹងកញ្ញា Baifern វិញ លោកថា «ការដែលមានស្នេហាគឺជារឿងដ៏ល្អខ្លាំងណាស់។ Baifern គឺជាមនុស្សស្រីដ៏ល្អបំផុតនៅក្នុងជីវិតខ្ញុំ។ នាងជាមនុស្សស្រីដែលគួរឲ្យស្រលាញ់ កក់ក្តៅ យល់អារម្មណ៍អ្នកដទៃខ្លាំង ជាមនុស្សស្រីដែលមានទេពកោសល្យខ្ពស់។ ខ្ញុំចាត់ទុកថាខ្លួនឯងមានសំណាងណាស់ដែលបានស្គាល់នាង ហើយក៏មិនសោកស្តាយអ្វីទាំងអស់»។ 
យ៉ាងណាមិញ លោកបានសង្កត់ធ្ងន់ថា«នេះសូមកុំហៅថាផ្តាច់ការទាក់ទងអី ព្រោះយើងនូវតែជាមិត្តល្អនឹងគ្នា និងតែផ្ញើសារលើកទឹកចិត្តគ្នាទៅវិញទៅមក។ ហើយសម្រាប់នៅថ្ងៃមុខ យើងក៏នូវតែអាចបន្តធ្វើជាមួយគ្នាបានធម្មតា គ្រាន់តែរយៈពេលនេះសូមដកឃ្លាបន្តិចសិនប៉ុណ្ណោះ។ ហើយបើនិយាយពីវត្តមានជនទី៣នៅក្នុងរឿងស្នេហាអ្នកទាំង២នេះ ចម្លើយនោះគឺពិតគ្មាននោះទេ។ ទីបញ្ចប់ លោកក៏សូមអរគុណទៅកាន់ឪពុកម្តាយរបស់ Baifern ស្ទើរតែទប់ទឹកភ្នែកមិនជាប់ ព្រោះថាពួកគាត់តែងតែបានផ្តល់នូវសេចក្តីស្រលាញ់ទៅកាន់រូបលោកផងដែរ៕










