យោងតាមការបង្ហោះរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានលើកឡើងថា មួយថ្ងៃៗមានជើងហោះហើរយ៉ាងតិច១៤ជើង មកកាន់ព្រលានយន្តហោះសៀមរាបថ្មី។
នៅក្នុងចំណោម១៤ជើងនោះ ភាគច្រើនមកពីទីក្រុងបាងកក ប្រទេសថៃមាន ដោយមួយថ្ងៃមានចន្លោះពី៥ ទៅ៦ជើង។
ដោយឡែក ក្រៅពីនេះ ព្រលានយន្តហោះខេត្តសៀមរាប ទទួលបានជើងហោះហើរត្រង់ ពីទីក្រុងហូជីមិញចំនួន៣ជើង, ពីទីក្រុងហាណូយចំនួន២, ដាណាង១ជើង, កូឡាឡាំពួរ ១ជើង និងពីប្រទេសសិង្ហបុរី ១ជើង ផងដែរ។
លើសពីនេះទៅទៀត ក្រសួងក៏បានបញ្ជាក់ថា ក្នុងមួយថ្ងៃៗ មានភ្ញៀវទេសចរបរទេសប្រមាណពី៣០០ទៅ១៧០០នាក់ បានទិញសំបុត្រពីគ្រឹះស្ថានអង្គរ ដើម្បីចូលទស្សនារមណីយដ្ឋានអង្គរ៕










