សក់ គឺមានសារសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់សម្រស់ឱ្យកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។ ហេតុនេះហើយអ្នកត្រូវតែយកចិត្តទុកដាក់ក្នុងការថែទាំសក់ឱ្យមានសុខភាពល្អ ឆាប់ដុះសក់ និងធ្វើឱ្យសសៃសក់របស់យើងរឹងមាំទន់រលោង ជាមួយវិធីសាស្ត្រដូចខាងក្រោម៖

១.លាបក្រេមបន្ទន់បន្ទាប់ពីកក់សក់រួច៖ ជាការពិតណាស់នៅពេលដែលយើងកក់សក់ជាមួយសាប៊ូរួច អ្នកគួរតែប្រើក្រេមបន្ទន់ដើម្បីបណ្តុះសក់របស់អ្នក ធ្វើឱ្យសក់មានសំណើម និងទន់រលោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxETsNKeI4wnhdRlCDJzJC_6WG8NnKQV-pwrBn37WEA4WwmVr3TUlC61v3PK_QAg2Fo5KgGFBQCvFKQNXBkpw_bxt7hs3SEJgEenzwBfu7mhAzuLYf65C06qpTPqynaQTmxCkuqezFXpG7WImsGXSGIsaVfwT-b5bsLz2r-VBj5sE_8jOj-H6ZZs57e9Y/s1600/7f283529c3b23a3f30452e91554bfea5eef4253f-5072x3868.webp

២.កាត់តម្រឹមសក់ឱ្យបានញឹកញាប់៖ ការកាត់សក់មិនបានធ្វើឱ្យសក់ដុះលឿននោះទេ ប៉ុន្តែវាជួយកម្ចាត់បញ្ហាបែកចុងដែលធ្វើឱ្យសក់ខូច ហើយការតម្រឹមសក់ដែលបែកចុង អាចជួយឱ្យសក់របស់អ្នកដុះលូតលាស់បានយ៉ាងល្អ។

៣.ផ្លាស់ប្ដូររបបអាហារឱ្យបានត្រឹមត្រូវ៖ ការដែលមានសក់វែង និងរឹងមាំ មិនមែនពឹងផ្អែកតែលើផលិតផលដែលអ្នកប្រើប្រាស់មួយមុខនោះទេ។ កត្តាសំខាន់នោះ គឺរបបអាហារដែលអ្នកបរិភោគ ដូច្នេះអាហារដែលល្អសម្រាប់សុខភាពសក់មានដូចជា សាច់គោ អយស្ទ័រ ចេក សណ្ដែកសៀង ត្រី និងគ្រាប់ធញ្ញជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRdOQPfNtUUNvJGlTJMxhUNTwBtGgD9OFZO3X9bqnSyTQmqAwGn4lAm6vSQZukMsUmq4uxb8qkynbCm5GQecAwl2JXmK5PtEt94IDmHRDO5DyIgt5SakJ3KLLha_RfWdxrq6ou1ITNMrDdsDt3BJMKr5CSNZ_uefN8J2lzUr1ZzFOpGZwtf7_NzuCkHrg/s1400/banner_91a957a7-3466-40b7-a9c9-0ab45af0c849.webp

៤.កាត់បន្ថយការកក់សក់៖ ការកក់សក់គឺជាវិធីដ៏ល្អមួយក្នុងការសម្អាតសក់ និងធ្វើឱ្យស្បែកក្បាលរបស់អ្នកមានអនាម័យ ប៉ុន្តែប្រសិនបើអ្នកកក់សក់ជារៀងរាល់ថ្ងៃ ឬញឹកញាប់ពេក វានឹងបំផ្លាញសសៃសក់ ធ្វើឱ្យសក់ស្ងួតនិងខូចបានយ៉ាងងាយស្រួល។ ហេតុនេះហើយអ្នកគួរកក់សក់ ២-៣ ដងក្នុងមួយសប្តាហ៍បានហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYG3OqlgdJqUjv5bafsEEPJeKGYLm5DKDssQ_kVprQKwdhqtasFxchQCQTFfftKcpBy7YQC1wOhPP1NtBCEYNYeToiXkJGM5MF1qsWZn2tYPWYHpJMhgm7QxvZ84x8wPy9W0j706bquysivwCO48noZavmx_mu0aFiBeY12NyoCvAO5VWQ2cW1cAk8QC8/s800/long-hair.webp

៥.កុំសិតសក់ខណៈពេលដែលសក់នៅសើម៖ ការសិតសក់នៅពេលដែលសក់សើម អាចធ្វើឱ្យសក់របស់អ្នកងាយជ្រុះ នឹងបណ្តាលឱ្យសក់ស្តើងជាងមុន។

៦.ជៀសវាងប្រើឧបករណ៍ក្តៅពេក៖ ការប្រើប្រាស់ឧបករណ៍ដូចជា ដង្កៀបកៀបសក់ ម៉ាស៊ីនមូល ផ្លុំ ដោយកម្តៅក្តៅខ្លាំងពេក អាចធ្វើឱ្យសក់របស់អ្នកខូច នឹងមិនងាយលូតលាស់បានលឿននោះទេ៕https://www.townparle.in/wp-content/uploads/2019/09/Hair-care.jpg