Home ព័ត៌មានជាតិ វិទ្យាល័យមួយនៅក្នុងខេត្តកំពត ចាត់វិធានការមិនឲ្យសិស្សយកទូរស័ព្ទដៃទំនើបគ្រប់ប្រភេទចូលបរិវេនសាលា!

វិទ្យាល័យមួយនៅក្នុងខេត្តកំពត ចាត់វិធានការមិនឲ្យសិស្សយកទូរស័ព្ទដៃទំនើបគ្រប់ប្រភេទចូលបរិវេនសាលា!

119
0

ថ្មីៗនេះ មហាជនខ្មែរជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងនឹងវិធានការរបស់សាលារៀនមួយកន្លែងនៅក្នុងខេត្តកំពត គឺសាលាវិទ្យាល័យហ៊ុនសែនឈូក បានប្រកាសដល់សិស្សានុសិស្សគ្រប់ៗរូប មិនឲ្យយកទូរស័ព្ទដៃទំនើបគ្រប់ប្រភេទចូលក្នុងបរិវេនសាលារៀនជាដាច់ខាត ដើម្បីលើកកម្ពស់ដល់ការសិក្សារៀនសូត្ររបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx4cULE-uJohX6bKP4WmhGTadBgqNXzq-7yIkG5fqfrt3TYn6yGufAQtJ8lLsV98nTQgvD7wJe-__WSKYVc7msElXJX1iDzS3-CPSgHBP0cqyfzoiP2fbYAnepzE13I7lqBBrnlR7VPUIpfvl5zIR7PbrnK4889enSX04ndUjTfXksIpr-4jvVVgtQBUM/s960/304899267_598961678682529_9153855468487613761_n.jpg

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយគេទំព័ររបស់សាលាវិទ្យាល័យធនធានហ៊ុនសែនឈូក បានបង្ហោះសារមួយឃ្លាថា«សូមជម្រាបជូនដល់មាតាបិតាទាំងអស់ឲ្យបានជ្រាបថា វិទ្យាល័យហ៊ុនសែនឈូក នឹងឈប់ឲ្យសិស្សានុសិស្សយកទូរស័ព្ទទំនើបចូលសាលា ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះតទៅ»។

បើយោងតាមការលើកឡើងរបស់ខាងសាលាវិទ្យាល័យនេះបានឲ្យដឹងទៀតឲ្យថា សិស្សានុសិស្សនឹងត្រូវបានហាមឃាត់ប្រើប្រាស់ទូរស័ព្ទដៃទំនើបគ្រប់ប្រភេទ លើកលែងតែទូរស័ព្ទដៃស៊េរីចាស់ ដូចជាណូគាជាដើម គឺអាចយកមកសាលាបានគ្រាន់នឹងដើម្បីទាក់ទងជាមួយនឹងអាណាព្យាបាលក្នុងករណីបន្ទាន់។ យ៉ាងណាមិញ នេះគ្រាន់តែជាការសាកល្បងដំបូងទេ បើជោគជ័យនឹងបន្ត បើមិនជោគជ័យនឹងលែងហាម ព្រោះថាខាងសាលាមិនកាមេរ៉ាសម្រាប់តាមដានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl2V4PbyfWpxJONN2FXC5zs1iZzOiN5gsJ9tA1N-BtFNjbBLyQRNA8tseQFN7O3zRznfFKhMTsAxqVEow3zsMff8QaOE5g-IbTuQNHyYb6rSYGyqS6058AatoAF_vwtsXtg8Z1QJghrhLv8eKQ8kt-QuZPTw-_1W1U-SpOs5xMgeANcREOX0bAgTfjTpg/s2048/433121137_949801590265201_7561489845070052364_n.jpg

ម៉្យាងវិញទៀត ការដាក់ចេញនូវវិន័យបែបនេះ ព្រោះដោយសង្កេតឃើញថាសិស្សានុសិស្សភាគច្រើន នៅពេលចេញលេង ឬសូម្បីតែនៅក្នុងថ្នាក់រៀនគឺចុចមិនឈប់ដៃនោះទេ ជាពិសេសគឺទៅលើការប្រើប្រាស់បណ្តាញសង្គម និងហ្គេមអនឡាញ។ ដូច្នេះទើបសាលាចង់ពង្រឹងការសិក្សារៀនសូត្ររបស់ពួកគេ ដោយពេលទំនេរឲ្យសិស្សចាប់កាន់សៀវភៅ ជាជាងកាន់ទូរស័ព្ទ។

យ៉ាងណាមិញ បន្ទាប់ពីដាក់បង្ហោះសារពីវិទ្យាល័យខាងលើរួចមក អ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិគាំទ្រព្រោងព្រាតដោយអ្នកខ្លះបានលើកឡើងថា«សាលាមានវិធានការល្អហើយ ក្មេងសម័យឥឡូវស្ទើតែទាំងអស់ហើយដែលវង្វេងនិងទូរស័ព្ទ»។ អ្នកខ្លះថាពិតជាល្អណាស់ ខ្ញុំគាំទ្រ១០០ភាគរយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidgWzTkg6DNj3QvMWzfk-_zTRDy9dM6tzkDGmmtesAbpKWO9ir38fQyz0243k6NmRKh7p7IOmVujpmqcECdEYliQx80p4WYPuNN01ZbdWl6bjqlw37U467_GF0dLsAsicmyuwwlmeNS11_lkd5anVXeJlXc2yD3ogYrWVjQT6fpjuyhqbReEcfcVb_1Kk/s1280/photo_2024-07-10_16-14-06.jpg

អ្នកខ្លះទៀតថា«រូបខ្ញុំក៏ជាអតីតសិស្ស វិទ្យាល័យ ហ៊ុន សែនឈូកដែរអំឡុងបាក់ឌុបឆ្នាំ២០០១ ហើយបច្ចុប្បន្នក៏មានកូនកំពុងរៀនថ្នាក់ទី១២នៅទីនោះដែរ។ ខ្ញុំសូមគាំទ្រនូវចំណាត់ការសិស្ស មិនមានទូរស័ព្ទទំនើបក្នុងសាលានេះ បើតាមខ្ញុំសម្គាល់មើលសិស្សមួយចំនួនមិនបានយកទូរសព្ទបម្រើដល់ការសិក្សានោះទេ ច្រើនតែប្រើក្នុងការកំសាន្តសប្បាយប៉ុណ្ណោះ!!!»៕