Home ព័ត៌មានអន្តរជាតិ មហាជនរិះគ.ន់ សាកលវិទ្យាល័យមួយនៅក្រុងហាណូយវាស់កម្ពស់និស្សិតចូលរៀន

មហាជនរិះគ.ន់ សាកលវិទ្យាល័យមួយនៅក្រុងហាណូយវាស់កម្ពស់និស្សិតចូលរៀន

51
0

ប្រទេសវៀតណាម ៖ នៅដើមខែកក្កដា ឆ្នាំ២០២៤ មហាជនបានរិះគ.ន់ សាកលវិទ្យាល័យមួយនៅទីក្រុងហាណូយ ប្រទេសវៀតណាមយ៉ាងខ្លាំងក្លា ក្រោយពីសាកលវិទ្យាល័យនេះប្រកាសអនុវត្តគោលការណ៍ថ្មីវាស់កម្ពស់និស្សិតចូលរៀន ។ រីឯនិស្សិតមានកម្ពស់ទាប ឬមានកម្ពស់ពុំដូចគោលការណ៍កំណត់ទេនោះ នឹងគ្មានសិទ្ធិចូលរៀនទេ ។

គណៈគ្រប់គ្រងសាកលវិទ្យាល័យ Vietnam National University បានកំណត់គោលការណ៍ថ្មី ដោយនិស្សិតទាំងអស់ត្រូវតែមានកម្ពស់តាមលក្ខខណ្ឌកំណត់ប៉ុណ្ណោះ ទើបមានសិទ្ធិចូលរៀនឆ្នាំសិក្សា២០២៤ គឺនិស្សិតស្រីត្រូវមានកម្ពស់យ៉ាងហោចណាស់ ១,៥៨ម៉ែត្រ និងនិស្សិតប្រុសត្រូវមានកម្ពស់យ៉ាងហោចណាស់១,៦៥ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisMSRQiDtsFMi7obCC5D9WrbJf-ueznmEVEmoM8OsrxDPczecPSmMIiK6HSSLqVsbJFdjn_gny23D9sKn4m1T9m90NjCrIU25bWCQJ-iN0p_FDpkTS5obvC31f0sNKe3Y1SpsymPTij4sWeXRyYAldcdDnqkjMwTP0G5l7oG4Iilh7fDmC8KQCowEdD7U/s1024/photo_2024-07-11_09-14-40%20(2).jpg

ក្រោយសាកលវិទ្យាល័យប្រកាសគោលការណ៍ថ្មីក្នុងប្រព័ន្ធផ្សព្វផ្សាយ Tuoi Tre របស់វៀតណាម ត្រូវបានមហាជនរិះគន់ភ្លាមៗ ហើយអ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើនសួរថា តើគោលការណ៍នេះមានភាពយុត្តិធម៌សម្រាប់និស្សិតដែរឬទេ? ការរិះគន់របស់មហាជនធ្វើឱ្យក្រសួងអប់រំវៀតណាមចេញបទបញ្ជាមួយ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឱ្យសាកលវិទ្យាល័យ Vietnam National ពិនិត្យមើលគោលការណ៍នេះឡើងវិញ ។

ក្រោយមក គណៈគ្រប់គ្រងសាកលវិទ្យាល័យ ក៏យល់ព្រមលុបចោលគោលការណ៍វាស់កម្ពស់និស្សិត ដើម្បីចូលរៀនថ្នាក់បរិញ្ញាបត្រចំនួន៣មុខវិជ្ជា ក្នុងចំណោម៤ រួមមាន ៖ ១-Business administration and technology ២-Marketing and communications និង ៣-
Human resource and talent management ។ ប៉ុន្តែសាកលវិទ្យាល័យនៅតែបន្តវាស់កម្ពស់និស្សិត ដែលចង់ចូលរៀនផ្នែក Management and Security ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgern9s8jS34ygG1974YynbRJRLSQq5AIjeipRqiqfe_MbVw9HqwsYgRWFcJVBlIgjCPmhbQPHj52h73Lfm8js1CuyNVD9c3CVd3_i1oRKNwdAEjCvgqwdtCx48VxPxGJnhx4WJhyphenhyphen0b8SqYHO3DBxWCbXyGuZOqfLlTrcgEcmv-k5vvOSAVrR4McbEsM24/s1280/photo_2024-07-11_09-14-40.jpg

គណៈគ្រប់គ្រងសាកលវិទ្យាល័យលើកឡើងថា មូលហេតុដែលសាកលវិទ្យាល័យវាស់កម្ពស់និស្សិតចូលរៀនមុខវិជ្ជាទាំងនេះ គឺជាការហ្វឹកហាត់ដើម្បីឱ្យពួកគេក្លាយជាអ្នកដឹកនាំក្រោយបញ្ចប់ការសិក្សា ព្រមទាំងមានសក្តានុពលលេចធ្លោក្នុងអាជីព ។ រីឯកម្ពស់ជាផ្នែកមួយនៃកត្តាសំខាន់ ដែលជួយកសាងភាពជាអ្នកដឹកនាំ និងទំនុកចិត្តលើខ្លួនឯង ។

ប៉ុន្តែអ្នកជំនាញបរទេសមួយចំនួនបានជំទាស់នឹងគំនិតនេះ ក្នុងនោះលោកស្រី Andrea Abel-Brehm អ្នកចិត្តសាស្ត្រសង្គមមកពីសាកលវិទ្យាល័យ University of Erlangen-Nuremberg ប្រទេសអាល្លឺម៉ង់ បានផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ DW ថា ការកំណត់គោលការណ៍បែបនេះគួរឱ្យបារម្ភ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIuHGawsPJtsO_yS1vAEU23S9DfLZOdG9yT5wwqap6Cdev6TEjJqiRXQG4G3pizBeLqjynyLiaWerFtPutC7-oZntNPMz7ALD1ocQMPRrzrLpwQqjS2f1WrcNI1oCAaa_w1ao8M6jJfPfWTVCrkWgHjZ0YGMj47wpfiHCGX0gJIuiuXiFLOBboLuxmNyo/s976/photo_2024-07-11_09-14-41.jpg

ពេលសួរថា តើកម្ពស់និស្សិតជាកត្តាសំខាន់ដើម្បីក្លាយជាអ្នកដឹកនាំដែរឬទេ? លោកស្រីឆ្លើយថា ៖ «វាអាចពាក់ព័ន្ធគ្នាខ្លះ តែតិចតួចប៉ុណ្ណោះ និងពុំច្បាស់លាស់ ។ អ្នកគួរតែកែទម្រង់គោលការណ៍នេះ បើមិនដូច្នោះទេ វានឹងក្លាយជាសាកលវិទ្យាល័យគាំទ្រគំនិតនេះ» ។

តាមទិន្នន័យរបស់វិទ្យាស្ថានជាតិអាហារូបត្ថម្ភវៀតណាមបង្ហាញថា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ពលរដ្ឋវៀតណាមមានកម្ពស់ជាមធ្យម ស្មើនឹង១,៥៦ម៉ែត្រសម្រាប់ស្ត្រី និងបុរសស្មើនឹង១,៦៨ម៉ែត្រ ។ បើទោះជាលទ្ធផលការស្រាវជ្រាវបញ្ជាក់ថា មនុស្សខ្ពស់មានប្រៀបផ្នែកសេដ្ឋកិច្ចជាងមនុស្សទាបក្តី ប៉ុន្តែគ្មានភស្តុតាងច្បាស់លាស់បញ្ជាក់ថា មនុស្សខ្ពស់មានជំនាញច្រើនជាងមនុស្សទាបទេ ៕