Home Blog Page 980

ស្ងាត់ពីបាល់ទាត់មួយរយៈ! Neymar កំពុងតែសាងគ្រួសារយ៉ាងមានសុភមង្គល

0

បន្ទាប់ពីបាត់មុខពីវិស័យបាល់ទាត់ធំៗមួយរយៈដោយសារបញ្ហាសុខភាព Neymar ក៏បានចំណាយពេលវេលាទាំងនេះដើម្បីកសាងគ្រួសារមួយយ៉ាងមានសុភមង្គល។ ខ្សែប្រយុទ្ធប្រេស៊ីល Neymar Júnior គឺកីឡាកររបស់ក្លិប Al Hilal ដែលមានប្រាក់បៀវត្សរ៍ខ្ពស់បំផុតនៅលើពិភពលោក។ ទោះជាយ៉ាងណា បច្ចុប្បន្នខ្សែប្រយុទ្ធរូបនេះនៅតែបង្ហាញខ្លួននៅលើទីលានបាល់ទាត់បែបធម្មតា ដោយមិនប្រកួតប្រជែងលក្ខណៈទ្រង់ទ្រាយធំឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsEpt4kBqA8v3WYX28hsVCPHlFB6pw5vWU2zgYQV4CJ3HYHZPUmBZKfo8sXYF936t3LXPSfz2zw3mjVTWQxoOFtUJgNZFM10sSVdgwNw7w5YhmN89XQ8E1fPwHFiBcv6NZpoPZSw-KEwxkahzs_dURf0-J7uISE-_ZoE0keU6_ltrJO3fLEnb-yeKGqVg/s1350/16872003462887.jpg

បើយោងតាមសារព័ត៌មានបរទេស Pamfleti កីឡាករវ័យ ៣២ ឆ្នាំរូបនេះបច្ចុប្បន្នកំពុងតែសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយតារាម៉ូឌែលប្រេស៊ីល Bruna Biancardi បន្ទាប់ពីប្រកាសបែកគ្នាកាលពីឆ្នាំ ២០២៣។ មុនពេលបែកគ្នា Bruna បានសម្រាលកូនស្រីម្នាក់ ដោយសារតែ Neymar ជាបុរសមានសង្សាច្រើន ទើប Bruna សម្រេចចែកផ្លូវគ្នាជាមួយកីឡាកររូបនេះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3UfzkrL9XFa-qvNLQ6tGKQ19h-KChLyYhpthm5zACC3oAIFQtttI0GyROlPAROkIeeQSN7OcgbvIuwTY8bzPNWn8K6d0IbLo8-AUhx4VTe2nTt9rYtfbDlZFg9slfTh4GeVgUgnmp81PjbLqhlcnCO4jXiNvt5FVc6Q7ARyKRLWe8jV-0WZDZona_G4g/s1500/neymar-bruna-biancardi-1-eaec616551d94c7390c90efb4b33cd65.jpg

ទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះគេបានប្រទះឃើញ អ្នកទាំងពីរបានចូលរួមនៅក្នុងពិធីបុណ្យមួយ ខណៈដែលពួកគេមើលទៅហាក់បីដូចជាស្រលាញ់គ្នាខ្លាំងណាស់។ Neymar បានក្លាយជាឪពុករបស់គេជាលើកទីបីហើយ ដែលកូនប្រុសទីមួយមានឈ្មោះថា Davi Lucca និងកូនស្រីទីពីរជាមួយតារាម៉ូឌែល Amanda Kimberly រួមទាំងកូនស្រីទីបីជាមួយតារាម៉ូឌែល Bruna Biancardi។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhikiB1VkCev4xuS1bPRgBZh154PnCPo1QvcW41xMswvjAW3UGczXd6I1dDBJHOYh54271b10H1tY5-ly09nuRPeN3zNyqt03LHmaOJYXXL6i0TYo-WOSfwQ0aShqNnJsWOghY_z7xTZAXr8IHo5TncfwfUNrkYGfsGcfH2Ip9_3glXOzFUKR8Je147XMs/s1280/photo_2024-07-11_15-09-34.jpg

គួរបញ្ជាក់ដែរថា កំពូលតារាបាល់ទាត់ Neymar គ្រោងនឹងចាកចេញពីក្លិប Al-Hilal នៅឆ្នាំ ២០២៥ ហើយត្រឡប់ទៅប្រេស៊ីលវិញ នេះបើយោងតាម UOL Esporte ដែលបានលើកឡើងពីសមាជិកក្រុមប្រឹក្សាភិបាល Santos អនាមិក។ បើតាមសេចក្តីរាយការណ៍ លោកមានគោលដៅបន្ទាប់របស់លោកនៅក្នុងចិត្តរួចហើយ បន្ទាប់ពីបានបញ្ចប់កិច្ចសន្យាទីពីរក្នុងរយៈពេលពីរឆ្នាំលើកិច្ចសន្យារបស់លោកនៅមជ្ឈិមបូព៌ា។ ដូច្នេះខ្សែប្រយុទ្ធរូបនេះត្រូវបានគេរំពឹងថានឹងត្រលប់មកលេងនៅក្លិបអឺរ៉ុបវិញក្នុងឆ្នាំ ២០២៥៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUKgA2_pTrZOULhF48eFSFZpDJ0zg8oG2-SzP0mRuKOxcoGBsONt5t_sp8_p5I0sxoEPDL1E18ZzypNQIYLwEEtmv5PjFPDfrDwP6_VZlVaSDmvdnENdrJy4QqvvYLVH_0CnAliCukLoXQjqUZK1wesnT4KYePDSbJrxuDcze34cKAM9wOXDicNYUGTww/s1080/photo_2024-07-11_15-10-46.jpg

រកឃើញសាកស.ព កប់នៅក្រោមទឹកកក ក្រោយពេលអាកាសធាតុក្តៅទឹកកករលាយ

0

ប្រទេសប៉េរូ ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា ក្រោយពេលទឹកកករលាយដោយសារអាកាសធាតុក្តៅ គេបានរកឃើញសាកស.ព អ្នកឡើងភ្នំម្នាក់ជនជាតិអាមេរិក នៅលើកំពូលភ្នំទឹកកករបស់ប្រទេសប៉េរូ ដែលជនជាតិអាមេរិករូបនេះបានបាត់ខ្លួនកាលពី២២ឆ្នាំមុន ។ ក្រោយមក អាជ្ញាធរបានជួយគ្នាលើកសាកស.ព ចុះពីលើភ្នំ និងយកទៅរក្សាទុកនៅបន្ទប់មួយក្នុងទីក្រុងហួរេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA0Odw93i3XfHcMeHG15zslEdB-CKHPZKCXWwwiSxMwiXYWfWJMjw-iRyo-22n7K2fl3Iv0fyOXZsmbZzYzFKUOu9qLG7R_4EZPHSj7hpTM7Hn-PMppR6_NCkZw0Veuxh1YgSNqSOpoPmnlR5DUG15PP3VvViZnUaQv1q-MITEC-IixNRHgRucEnDwAZ4/s1280/photo_2024-07-11_14-47-10.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបញ្ជាក់ថា វាជាសាកសពរបស់លោក William Stampfel អាយុ៥៩ឆ្នាំ ដែលលោកបានបាត់ខ្លួន តាំងពីខែមិថុនា ឆ្នាំ២០០២ ដោយសារទឹកកកធ្លាក់សង្កត់លើអ្នកឡើងភ្នំមួយក្រុម ។ ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលអ្នកឡើងភ្នំទាំងនេះធ្វើដំណើរនៅលើភ្នំវ៉ាស្ការ៉ាន់ ដែលមានកម្ពស់៦.៧០០ម៉ែត្រ ប៉ុន្តែភ្នាក់ងារសង្គ្រោះរកពុំឃើញសាកសពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9Ov8XE114RsjKoACKNMU8UUS1NFPquowtfx4roggtTE3RfEkqTTTB4ojlm9Sl-Or2AQswUOA8qaAR78WOOn1mFMfuRxoXH1Gb774g-j4roqNQZu92t0bSNYxdsqODjE2zZywpPR8NhLELMe40slU4UTn7xsiTBFIgDimBf7kIo9JHMQV5qhcIM2X7Oqo/s1280/photo_2024-07-11_14-47-11%20(2).jpg

សមត្ថកិច្ចប៉េរូ និយាយថា គេទើបតែរកឃើញសាកសពលោក William Stampfel នៅពេលទឹកកកលើជួរភ្នំរលាយ និងមានសម្ភារៈផ្សេងៗនៅជាមួយសាកសពផងដែរ ដូចជា ៖ សម្លៀកបំពាក់, ខ្សែក្រវ៉ាត់, វ៉ែនតា, កាតសម្គាល់ខ្លួន, លិខិតឆ្លងដែន, ប័ណ្ណបើកបរ និងស្បែកជើងឃ្លុប ។ ហេតុនេះ ទើបសមត្ថកិច្ចអាចបញ្ជាក់អត្តសញ្ញាណសាកសពបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmRy4jWsMM2ckTgE2tNVHwQfis9rpvW8lDipC0N1WTSfhgxn6L1GmwWU3rDXFoCJQ3dHqM-CCwB-L_dE_mo-uConEwvpwW9mAd7y_F0bq9wtqF-zkp4siIz_DSnE9WWyDl2DFoEoZTDnOgnFBfvzJb484h2dDLx2vYWYmOI30iHUeE5_etz2fIrZSKSQQ/s1280/photo_2024-07-11_14-47-11%20(3).jpg

សមត្ថកិច្ចបន្តថា សាកសពរបស់ជនជាតិអាមេរិកមានសភាពដូចម៉ាំមី គឺរាងកាយពុំរលួយ ដោយសារស្ថិតនៅក្រោមផ្ទាំងទឹកកក និងមានសីតុណ្ហភាពត្រជាក់ខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ ។ សាកសពនេះស្លៀកពាក់ខោអាវជាអ្នកឡើងភ្នំ ព្រមទាំងមានសម្ភារៈមួយចំនួន និងឯកសារនៅជាប់ខ្លួន ។ ដូច្នេះ សមត្ថកិច្ចសន្និដ្ឋានថា ជនជាតិអាមេរិករូបនេះអាចស្លាប់ដោយសារទឹកកកធ្លាក់លើ កាលពីជាង២០ឆ្នាំមុន ។

គួរបញ្ជាក់ថា ជួរភ្នំស្ថិតនៅទិសឦសានប្រទេសប៉េរូ គឺគ្របដណ្តប់ទៅដោយផ្ទាំងទឹកកកពាសពេញទាំងអស់ ដូចជា ៖ ភ្នំវ៉ាស្ការ៉ាន់ និងភ្នំខាសាន ហើយវាជាតំបន់ពេញនិយមរបស់អ្នកឡើងភ្នំមកពីជុំវិញពិភពលោក ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqRxSmg0iuo7RtozcKmM7CtUzmYGak7M_l9_liDj0AlE3eS2aD8gdyRl6LMS_dm9CyWWi_9L0lr2Db76FJG4_s2ACutixIMYVxKr9j2P-hamxbvgjqtNIIyhjVbeZjvdhkmVZUXkFbIEeL9DSwlSmAkoWvL-yVqKJLY3_bbZ0AGRzu561ErbZhVxcfHw0/s1280/photo_2024-07-11_14-47-11.jpg

កាលពីខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរប៉េរូបានរកឃើញសាកសពអ្នកឡើងភ្នំ ជនជាតិអ៊ីស្រាអែល ក្រោយពីបាត់ខ្លួនអស់ជិត១ខែ ។ ក្រោយមក នៅខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរបានឃើញសាកសពអ្នកឡើងភ្នំម្នាក់ទៀតជនជាតិអ៊ីតាលី ក្រោយពេលភ្លាត់ស្នៀតធ្លាក់ពីលើភ្នំ ដោយសារព្យាយាមឡើងទៅលើកំពូលភ្នំមួយទៀតស្ថិតនៅជួរភ្នំអែនឌីស ៕

ផ្ទុះការវែ.កញែ.កបន្តទៀតជុំវិញរឿងអ្នកច្នៃម៉ូត ឯម រៀម យកក្រណាត់ជូតជើងច្នៃពាក់លើដងខ្លួន

0

រលកកម្តៅនៃការវែកញែកជុំវិញរឿងអ្នកច្នៃម៉ូត ឯម រៀម ជ្រើសយកក្រណាត់ជូតជើងមកច្នៃពាក់លើដងខ្លួនបានកើតឡើងបន្តទៀតបន្ទាប់ពីផេក ក្រុមព្រះសុរិយា ចេញមកកោតសរសើរនិងគាំទ្រចំពោះគំនិតអ្នកច្នៃម៉ូតរូបនេះ។ ផេក បុរាណាចារ្យ និង អ្នកវិភាគឯករាជ្យ បានប្រឆាំងចំពោះគំនិតរបស់ «ក្រុមព្រះសុរិយា» ដែលបានក្លាយទៅជាប្រធានបទជជែកវែកញែកបន្តទៀតមិនទាន់ចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhherOCOz0hO4pOH-bHK65-HvbRHXT4NRW5fivjvKQIeuheWbAjfJrPxvD9Vlnn7KS-5iIxJqZYKsa13OlOOKiVUy38QB17cWSKw5TnXOhp2U9boe29UBX4dS2ipS-E5eFAn11F8b8fAt8FbLRMyQ3Ka9b-rcfmvdzJh-MtX-qmYkpDHPU-EgsHgp7Tt2c/s1426/image_2024-07-05_10-31-25.png

គេចាំបានថាកាលពីថ្ងៃទី៩ កក្កដា «ក្រុមព្រះសុរិយា » អ្នកស្រាវជ្រាវ អភិវឌ្ឍ និងផ្សព្វផ្សាយពីសិល្បៈផ្សេងៗបានបង្ហាញការគាំទ្ររបស់ខ្លួនទៅលើគំនិតច្នៃម៉ូតរបស់ ឯម រៀម ដែលបានយកក្រណាត់ជូតជើងមកច្នៃធ្វើឱ្យរបស់នេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ។ ក្រុមព្រះសុរិយា បានរៀបរាប់យ៉ាងដូច្នេះថា «សូមអរគុណដល់សិល្បករ ឯម រៀម ដែលបានជួយលើកតម្កើងដល់ការងារហត្ថកម្ម របស់បងប្អូនដែលប្រកបរបបបើក សិប្បកម្មត្បាញក្រណាត់ជូតជើង ដែលច្នៃចេញពីសំណល់ក្រណាត់ដែលរោងចក្រកាត់ដេរសម្លៀកបំពាក់ ជាច្រើន បានបោះចោល និងត្រូវបានបងប្អូនប្រជាសិប្បករ នៅតាមសហគមន៍មួយចំនួនបាន ត្បាញលក់ធ្វើជាក្រណាត់ជូតជើង ដែលវាបានជួយធ្វើឱ្យជីវភាពតបស់ប្រជាជនដែលប្រកបរបបត្បាញ កាន់តែមានទីផ្សារជាងមុន»។ «ជាការពិតណាស់ សព្វថ្ងៃនេះ អ្វីៗជាច្រើនដែលប្រជាជនខ្មែរ នៅតាមសហគមន៍នានា បានធ្វើ នឹងកែច្នៃកាកសំណល់ផ្សេងៗជាច្រើន ប្រែក្លាយជារបស់មានប្រយោជន៍សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែរបស់ប្រើប្រាស់ទាំងអស់មិនបានទទួលការចាប់អារម្មណ៍ ពីសំណាក់មហាជននោះទេ ។ លុះត្រាតែមានព្រឹត្តិការណ៍សង្គមណាមួយកើតឡើង ជាពិសេសបណ្តាញសង្គមFace Book នេះតែម្តងទើបធ្វើឱ្យមហាជនចាប់អារម្មណ៍ នឹងលើកតម្កើងបានឆាប់ និងមានការគាំទ្របាន ។ គ្រប់គ្នាគួរតែជួយគ្នាលើកតម្កើងផលិតផលដែលបានផលិតដោយដៃរបស់ប្រជាជនខ្មែរឱ្យបានកាន់តែល្អប្រសើរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFiw89H5AUbtvlALNR8TPXmR1lnZr-uv9xuyFzQU-xWxkgkfB3UV_FiUXdo-IiSifLZEAt1wstLlCYGpKXOJpLBfkajOCjIGF_LB78zr-ueAq1p3vCt5sn55qVQyyXFWXC8OIVCgav6-4ZXGDjNIghOrmb1fA72QQHOySSFQhWppbmDHK_nUAVg2SwNBg/s2048/image_2024-07-11_10-09-09.png

ទោះជាយ៉ាងណាក៏ដោយការលើកឡើងរបស់ ក្រុមព្រះសុរិយា ទទួលបានប្រតិកម្មចម្រុះ ខណៈផេកចំនួនពីរគឺ បុរាណាចារ្យ និង Stephen Row : អ្នកវិភាគឯករាជ្យ ចេញមកប្រឆាំងចំពោះគំនិតនេះ។

នាយប់ថ្ងៃទី១០ កក្កដា បុរាណាចារ្យ បានលើកឡើងយ៉ាងដូច្នេះថា «ការច្នៃប្រឌិត មានបែបផែនផ្សេងៗគ្នា ជាធម្មតា មិនខុសអ្វីទេ។ តែបើដល់ថ្នាក់ថា ការស្លៀកពាក់ចម្លែកៗ ជាគុណសម្បត្តិ គុណស្រ័យ ជា ការលើកតម្កើងអីនោះ ឃើញថា មិនបានជាគុណប្រយោជន៍អ្វីទេ។ ព្រោះក្នុងជីវិតពិត យើងមិនអាចយកក្រណាត់ជូតជើងមកស្លៀកតាម ឬ នឹងរលឹកចង់ទិញក្រណាត់ជូតជើងពេលឃើញគាត់ស្លៀកទេ។ ខុសពី ក្រមា ហូល សូត្រ ដែលគេមានទីផ្សារ និង អាចប្រើប្រាស់ក្នុងជីវិតពិតនៃការស្លៀកពាក់បាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEireB05Mf05ADvqgeFXu30wV7OrNcH0CM39rW3ZgWmlRMS9i0wRTWmQBL1ZBOM4CyAlxokRpC8GViZpFab2bldV_T7LG4DRjNcqOKQQxgx3JZMOXL3Lfzt_JfRWYkf44ooFdcs7JzVUkYLtUT__v_HHGtl98ujiv3zVxVE3xsWQb9nQaAbfzlRVdI1q05o/s766/image_2024-07-11_09-48-38.png

ផេកដដែលលើកឡើងទៀតថា «វាអត់មាន passion ក្នុងចិត្តដើម្បីជំរុញ ឧទាហរណ៍ថា យើងឃើញឈុតក្រមា គេស្លៀកពាក់ស្អាត យើងក៏ទៅទិញតាមគេ អាហ្នឹងហើយដែលហៅថា ការផ្សព្វផ្សាយដែលមានគុណសម្បត្តិ។ ក្នុងលក្ខខណ្ឌនេះយើងឃើញក្រណាត់ជូតជើង យើងមិនអាចរលឹកថា ចង់ទិញក្រណាត់ជូតជើងទេ។ តែបើសិនមានការច្នៃប្រឌិតក្រណាត់ជូតជើង ជាម៉ូតថ្មី រូបតុក្កតា រូបសត្វអីទៅ អាហ្នឹងទើបអាចជំរុះ ក្នុងការទិញ ជួយយាយៗបាន។ ការលើកតម្កើងយើងយកស្អីមកទូលក៏បាន តែត្រូវមើលថា ការទូលនោះអាចធ្វើឱ្យមាន ប្រសិទ្ធភាពក្នុងចរន្តសេដ្ឋកិច្ចដែរឬទេ»?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw62ZuOuBl7jBfWI0i32gG0IHfyMnIcviw2AYr_MKyIw2rYzQFs-S8P4b_D4fpJ7TdUlbwksQUtxGM671d5UZG0yNvf1iMlIyy0x8PBM7M7fSB7TJ1MxZQhy95q1lbjZRQEy7njtBZe8LCRb_GbZlUHaoGZSb7xhU3VylmTVzXnwONwTl4rR-WqK7IDy8/s750/image_2024-07-11_09-48-38%20(3).png

ងាកទៅកាន់ផេក Stephen Row : អ្នកវិភាគឯករាជ្យ ក៏បានលើកឡើងថា «គេមានវិធីច្រើនណាស់ ដើម្បីលើកតម្លៃហត្ថកម្ម! គេមិនយកក្រណាត់ជូតជើងមកស្លៀកឡើយ! ការខឹងថាខ្លួនខុសវាល្អ កុំឱ្យគេជិតខាងសើច ជាជាងឃើញខុស បែរជាលើកសរសើរ វាជាចេតនាមិនល្អឡើយ»។ ផេកដដែលក៏បានចែករំលែកខ្លឹមសារក្រុមព្រះសុរិយា ដោយបានបន្ថែមចំណងជើងដែរថា «នៅក្នុងមហាកុន WHIPLASH (2013) មានឃ្លាមួយដ៏ល្បីបាននិយាយថា: លើលោកនេះគ្មានមនុស្សណាគ្រោះថ្នាក់ ដល់មនុស្សដែលឃើញថាមនុស្សសាងកំហុសម្នាក់ ហើយនិយាយពាក្យថា GOOD JOB ឡើយ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNMpa3ySqWULfgVSG7f28xTHmnD-93Ra1n7GYU39L2fdtNeVsOJc5nsamJ73bibiCNLRRDSKIJyRoKsYUlMHnpIM7THz7kf2IBPFO75CwzdMbj0uRNgX6bPMP6ruAGMuDjP4ngRd7bdnRnUrK-6FXKB3-zi5bf4_A4TN5fMgXJoOQioVa6nk23Ku7TF9U/s901/image_2024-07-05_10-31-27%20(2).png

 

 

ម៉ាដាម ដា ថាចំណុចខ្លះមិនចង់និយាយហើយក៏ឆ្អែតខណៈ ប៉ាអយ ថា ម៉ាដាម ដា ជាអ្នកសុំបែកមុន

0

ម៉ាដាម និងគូស្នេហ៍ជាជនជាតិថៃដែលស្រលាញ់គ្នាស្ទើរលេបស្រាប់តែចេញមកប្រកាសបញ្ចប់ទំនាក់ទំនងក្រោយរួមសុខទុក្ខ៨ឆ្នាំធ្វើឱ្យមានការវែកញែកថាមកពីបញ្ហានេះបញ្ហានោះជាដើម។ ឃើញគេវែកញែករឿងខ្លួនពេក ម៉ាដាម ដា ថាចំណុចខ្លះមិនចង់និយាយហើយក៏ឆ្អែតដែរខ្លួនបានព្យាយាមអស់ពីកម្លាំងកាយចិត្តហើយ។ ងាកទៅកាន់ ប៉ាអយ ដែលជាអតីតគូស្នេហ៍អ្នកជំនួញរូបនេះវិញបានបញ្ជាក់អ្នកគាំទ្រថាខ្លួនមិនមែនជាអ្នកសុំបែកមុនឡើយ ម៉ាដាម ដា ជាអ្នកសុំបែកមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUiutQ1NjWlq8AeTED5t6GUmRVOuFm8LT0o0oEakMW_1lppDGMDIa6mLHOsexiJicKw70EixOEnCUf-ylvqMnz1QeSo0gd7AhMntz6CeGLjm_mN0U4gjYpKG5kJRTO8Gi7Ss4vjyGLJDY6abPiie-C6xdROx51kL_fZyOa2FJVe4_2NUIqyNbwqX9Pl6g/s2048/image_2024-07-10_08-25-31.png

វាបានក្លាយជាប្រធានបទមួយក្នុងចំណោមអ្នកគាំទ្រនិងក្នុងចង្កោមវិស័យអនឡាញបន្ទាប់ពីអ្នកនាង សៀន សូលីដា ហៅ ម៉ាដាម ដា ចេញមកប្រកាសជាសាធារណៈចែកផ្លូវស្នេហ៍ភេទដូចគ្នាជាជនជាតិថៃ ប៉ាអយ បន្ទាប់ពីឆ្លងកាត់ទុក្ខលំបាកភាពសប្បាយរីករាយរយៈពេល៨ឆ្នាំមកនេះ។ ម៉ាដាម ដា បានបញ្ជាក់ទៀតថាអ្នកទាំងពីរបានបែកគ្នាមួយរយៈធំមកហើយព្រោះចង់បែកស្ងាត់ៗមិនចង់ឱ្យថាបំពុលសង្គមប៉ុន្តែដោយសារតែមានសំពាធខ្លាំងពេកទើបសម្រេចចិត្តប្រកាសតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeVR9H_kZhYqDr83DoueHZQLJ754P9Yry_2Kti9tD1SuDN3n1P-29H08CTsHt9BnI0vqgcENVJK1AQN5UQJVdtStwiWfKlRy26iIJXX_CIvfWg99u3L_NVLuN2hYG-7Tae457zNM8q1yurALEyzB7bx-onkNvnLU9my2SCtrwaCct3NIJQZru2_V81uaU/s2048/image_2024-07-10_08-25-32.png

ទោះជាយ៉ាងណាក៏ដោយ ការចែកផ្លូវគ្នានេះមានអ្នកខ្លះក៏បានបង្ហាញការសោកស្តាយចំពោះទំនាក់ទំនងនេះ ចំណែកមួយផ្នែកទៀតលើកឡើងថាមកពីបញ្ហានេះ បញ្ហានោះទើបជីវិតគូដែលធ្លាប់តែមានភាពផ្អែមល្អែមប្រែមកជាប្រេះឆា។ ការលើកឡើងពីមតិយោបល់មួយចំនួននេះដែរ ម៉ាដាម ដា ចេញមកបង្ហោះសំណេរមួយទៀតថាចំណុចខ្លះនាងមិនចង់និយាយហើយក៏ឆ្អែតដែរ ខណៈខ្លួនបានប្រឹងព្យាយាមថែរក្សាទំនាក់ទំនងនេះអស់ពីសមត្ថភាពហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgThud6D4fyOqrbvfBPoscwfWNC40_swrMhFQbxy6M9jJQsf4FA1F9D4sDVbpuP5yGTkQJ2BxX1uvMcIyhuMn41MMLpm4f_raGEU4AUfy8vYLnXvsQay8cMOOyaS5UzrxrgAwKZ4SdeLFt3c9URTLHbAU7RJF1or2EavQ2v1m_O7sRA8MSgilcuT9PFqSo/s2048/image_2024-07-10_08-25-33%20(2).png
«ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនឹង!!!មានបងប្អូន២ទៅ៣នាក់ គាត់បានCommentថា៖ « ម៉ាដាម ថតរឿងហើយ ក៏កើតជារឿងបែកគ្នា ប្រហែលមកពី… ខ្ញុំចង់បញ្ជាក់ថាពួកយើងបានបែកគ្នា មុនថតរឿងនឹងទៅទៀត តែពួកយើងនៅមានទំនាក់ទំនងធម្មតានឹងគ្នា។ ក្នុងទំនាក់ទំនងមួយនេះ ខ្ញុំបានព្យាយាមរក្សាអស់ពីកម្លាំងកាយចិត្តហើយ»។ នេះជាការឆ្លើយតបរបស់ ម៉ាដាម ដា។

អ្នកជំនួយអនឡាញល្បីឈ្មោះរូបនេះ បានបន្ថែមទៀតថា «ខ្លួនជាមនុស្សស្រីត្រូវខំធ្វើការរកស៊ី ជាជំហរនៃគ្រួសារ ទទួលបន្ទុកគ្រប់យ៉ាង។ ក្នុងគ្រួសារខ្ញុំជាស្រី ហើយក៏ជាប្រុសដែរ ខ្ញុំពិតជាពិបាកណាស់។ ចំណុចខ្លះ ខ្ញុំមិនចង់និយាយទេ តែគ្រាន់តែប្រាប់ថា ខ្ញុំក៏ឆ្អែតផងដែរ។ ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនឹងបងប្អូនមិនអាចបន្ទោសខ្ញុំទាំងមិនដឹងការពិតបានទេគោរព និងស្រលាញ់បងប្អូនខ្លាំង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzDrOkd_Jvd7CmSpGjync4ZyQq7GliNipB4AgI4wFicDOw4UWBDUgRffNzS9JEI5TIHbE2EaxIL6m-YRou3YpzjJ_Vil3J_1te1vH-n_XyEnzXR8IrHmvtRMhJpaJVhsWKkedW2SdfK9yjuHa7k-J-I3Div7cW5_oWYS8ZrmChhMcSyXAWhedDkTf4AFs/s2048/image_2024-07-10_08-25-35.png

បើតាមការបង្ហោះរបស់ ប៉ាអយ នៅលើបណ្តាញសង្គមវិញបានបង្ហើបឱ្យដឹងថាការចែកផ្លូវគ្នានេះ ម៉ាដាម ដា គឺជាអ្នកសុំបែកមុន។ ប៉ាអយ ក៏បានបញ្ជាក់ដែរថា ខ្លួនតែងតែគោរពការសម្រេចចិត្តរបស់មនុស្សដែលខ្លួនស្រលាញ់ គ្មាននរណាម្នាក់ត្រូវ ឬខុសទេ ខណៈខ្លួនបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ៕

មហាជនពុំអស់ចិត្តរឿងបុរសម្នាក់លីម៉ូតូលើស្មាឡើងលើស្ពានអាកាស

0

ប្រទេសថៃ ៖ វាបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននៅប្រទេសថៃចែកចាយវីដេអូ និងមានចម្ងល់ថា តើវាជាម៉ូតូពិតប្រាកដ ឬក្លែងក្លាយ? ក្រោយពេលពួកគេឃើញអ្នកប្រើប្រាស់ TikTok ឈ្មោះ «teemsarunyu» បង្ហោះវីដេអូបុរសម្នាក់លីម៉ូតូលើស្មា រួចហើយដើរឡើងលើស្ពានអាកាសមួយកន្លែងនៅម្តុំផ្សារស៊ីមុំមឿង ខេត្តប៉ាធុមថានី ។

ក្នុងវីដេអូនេះ គេបានឃើញបុរសរូបនេះលីម៉ូតូដាក់លើស្មា និងដើរឡើងលើស្ពានអាកាសសម្រាប់អ្នកថ្មើជើង នៅម្តុំផ្សារស៊ីមុំមឿង ព្រមទាំងមានមនុស្សម្នាដើរឆ្លងកាត់ទៅមក ។ អ្នកប្រើប្រាស់បណ្តាញសង្គមបានសួរថា តើវាជាម៉ូតូពិតប្រាកដ ឬក្លែងក្លាយ? ហើយពួកគេនិយាយថា បើវាជាម៉ូតូពិតប្រាកដមែននោះ តើបុរសនេះអាចលីឡើងលើស្ពានដោយរបៀបណា? ។ វីដេអូនេះបានល្បីក្នុងបណ្តាញសង្គមភ្លាមៗ និងមានអ្នកមើលរាប់លាននាក់ ក្រោយពីបង្ហោះមិនដល់១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5JBgIhgnFnYK-i4jFgDWHsEC6OSRpCZf6dBbPdw7f6ZKt4VO_DSNtqb0OPCQpdmsp2Tu_LcbQCb4WXErxxiHLUxDsS48_mD1C84QnNsTPwkiWal7KMIrugDfG09KlcvbWMM992hT4Df9ouiRAYAorglhrtHGWtjwDtX93kXyA121ePGLtyu_YdlHf_KI/s1280/photo_2024-07-11_13-57-46%20(2).jpg

ក្រោយមក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានបានធ្វើដំណើរទៅកាន់ចំណុចដែលបានថតក្នុងវីដេអូនេះ ដើម្បីបកស្រាយចម្ងល់ និងសួរពីអារម្មណ៍ពលរដ្ឋរស់នៅក្បែរបរិវេណស្ពានអាកាស ស្ថិតនៅស្រុកឡាំលូកកា ខេត្តប៉ាធុមថានី ។ ក្រោយការសាកសួរឃើញថា ផ្លូវឡើងទៅលើស្ពានអាកាសនេះចង្អៀតខ្លាំងណាស់ គឺស្មើប្រមាណ១ម៉ែត្រប៉ុណ្ណោះ ហើយពេលឡើងដល់ចំណុចខាងលើ ផ្លូវលើស្ពានអាកាសស្មើ២ម៉ែត្រ ។ រីឯការលីម៉ូតូចុះទៅផ្នែកខាងក្រោមវិញ មិនថាម៉ូតូពិតប្រាកដ ឬក្លែងក្លាយ គឺពិតជាលំបាកខ្លាំងណាស់ ។

បើតាមការសាកសួរអ្នកស្រី ថៈណាផន សាខាមុឡាក់ អាយុ៥០ឆ្នាំ ប្រកបមុខរបររត់ម៉ូតូឌុបនៅចំណុចស្ពានអាកាសខាងលើ និយាយថា អ្នកស្រីបានឃើញបុរសនេះលីម៉ូតូឡើងលើស្ពាន ហើយម៉ូតូនេះធំខ្លាំងណាស់ ប៉ុន្តែវាពុំមែនជាម៉ូតូពិតប្រាកដទេ គឺជាម៉ូតូជ័រសម្រាប់ក្មេងជិះលេងប៉ុណ្ណោះ ។ ទោះយ៉ាងណា បុរសនេះជាមនុស្សពូកែ ដែលអាចលីម៉ូតូឡើងលើស្ពានអាកាសបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEialTAW2LKUxS2RMf219GZWhLaP2NRfF_U8U0CuKvpGWq4KeZ6uLrZLX1DWg5Z39geDCynTSPcn2Is8Ta4p6ITJxiEyhP6jWagNCgnDQCUmz35cfUsI7afWV3Hlhui7mYXXam6bGCn83G0Nask1FGiZcmQxGpZFEdQDlBP8xDN0QXIaSiotsjFkSduuESc/s1280/photo_2024-07-11_13-57-46%20(3).jpg

អ្នកស្រី ថៈណាផន បន្តថា បុរសនេះបានទិញម៉ូតូឱ្យកូន ហើយគាត់ពិតជាពូកែដែលអាចលីម៉ូតូធំឆ្លងទៅផ្លូវម្ខាងទៀត ។ ហេតុនេះ គាត់ពុំបានចង់ល្បីល្បាញក្នុងបណ្តាញសង្គម ឬសម្តែងអ្វីទេ ហើយក៏គ្មានអ្នកណាមកចាំថតគាត់ដែរ ។ ប៉ុន្តែមានអ្នកឃើញគាត់ រួចថតយកទៅបង្ហោះក្នុង TikTok ដើម្បីឱ្យអ្នកមើលសប្បាយភ្នែកប៉ុណ្ណោះ ។

ចំណែកលោក ស៊ុរ៉ាស័ក្ត អ៊ីនស៊ុតា អាយុ៥១ឆ្នាំ ជាពលរដ្ឋដើរឆ្លងកាត់បរិវេណនេះនិយាយថា វាជារឿងប្លែកណាស់ ហើយវាពុំអាចទៅរួចទេ ដែលបុរសខាងលើអាចលីម៉ូតូធំបែបនេះឡើងលើស្ពានអាកាស ។ បើមើលក្នុងវីដេអូនេះ លោកគិតថា វាជាម៉ូតូក្មេងលេង មិនមែនជាម៉ូតូពិតប្រាកដទេ ប៉ុន្តែពេលមើលវីដេអូនេះរួចហើយធ្វើឱ្យលោកបាត់តានតឹង និងសើច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8KY7A7JfXL_eaXbWywpxuTOX4OMIjWT2dJ-42MoFH4ww-eapv2JpGgK9C-SPrtLniU1np2n8U7bLZJz0YRpCCibL27Knxngwjr4IyKdw_klU9g7uAZ8wP-5JGJV_qQF89yip6BQAlomRDQbT_myO1cvDUzVLQoDPlrhQRibzaS6LSyx9CmI2HBvO0YMs/s1280/photo_2024-07-11_13-57-46.jpg

រីឯអ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតនិយាយថា វាជាម៉ូតូជ័រ ហើយបុរសខាងលើអាចយកទៅឱ្យកូនរបស់ខ្លួន ។ មនុស្សខ្លះទៀតថែមទាំងនិយាយចំអន់ថា កូនៗរបស់គាត់នឹងមើលឃើញពីការលះបង់របស់ឪពុក ដែលហ៊ានធ្វើដល់ថ្នាក់នេះ ។ ក្រៅពីនេះ មនុស្សមួយចំនួនទៀតនិយាយថា វាគ្រាន់តែជាការសម្តែងប៉ុណ្ណោះ ខណៈអ្នកខ្លះទៀតថា ធ្វើចឹង មិនបារម្ភរឿងស្ទះចរាចរណ៍ទេ ៕

ទឹកដៃពិតជាមិនធម្មតា! ចម្លាក់ក្បាច់បុរាណសម័យមហានគរ លេចរូបរាងឡើងក្រោមស្នាដៃព្រឹទ្ធិចារ្យចម្លាក់ប្រាក់ស្ពាន់ ខេត្តកណ្តាល

0

បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គមជាហូរហែរមក បានបង្ហាញពីវត្តមានចម្លាក់ក្បាច់បុរាណខ្មែរ ជាពិសេសក្បាច់ដែលដកស្រង់ពីសម័យមហានគរ ក្រោមទឹកដៃដ៏ប្រណិតរបស់លោកតាម្នាក់ដែលរស់នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល បានធ្វើមហាជនគ្រប់ៗរូបអត់សរសើរមិនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj12q8dmENWl-QMNI-9jTRSuNPijy9OCOuMT7IttXgEWdyn3BoUpCQxv86M-jr_5thgx5YZpP-h9JF44TPSCxz3bbfPon_XmqMnXu4b4sJ1jmeSlExpRcaXOl2sx_EOS-OnqgUjy-JxCXm2VDDacT3mJ52TZpBUKdsJKh5wyKWOpjVs0eqw9HbF0xRMcKI/s1280/IMG_2050.JPG

ចម្លាក់ស្ពាន់នីមួយៗដែលបានឆ្លាក់ចេញមកប្រកបដោយក្បូរក្បាច់រចនាយ៉ាងប្រណិត ជាក្បាច់ដែលដកស្រង់មកតាមប្រាង្គប្រាសាទនៃតំបន់អង្គរ និងកម្រមានអ្នកដែលអាចធ្វើបានណាស់។ វត្ថុជាប្រាក់ស្ពាន់បានលេចរូបរាងក្រោមស្នាដៃលោកតារូបនេះ គឺរួមមានដូចជាផ្តិលបុរាណ ដាវសម័យសង្គ្រាម កាំបិតបុរាណ ជើងពាន ពែង កំសៀវ និងគំនូរតាំងលម្អជារូបប្រាសាទអង្គរវត្តជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdjsdgakvnuajqsaYnqC1cUti4rsr2akNHwer3ZUbsMPXD10BRs5VCX6k4oEHnEx_6m0N_zr9iCaV9umQwRkxugWKvzF_5AThpRMGQmUM-UsQhEAx4Uo3eXfMi4meomQXHaLhai7gK9LA9zSVOGmdOmttSJWhXAPa0e4c8u2KOLiuN3Tv3cP_cBNGseYo/s2048/IMG_2052.JPG

ខណៈវត្ថុនីមួយៗដែលបានឆ្លាក់រួចរាល់ជាស្ថាពរហើយនោះ សុទ្ធតែបានភ្ជាប់មកជាមួយក្បូរក្បាច់រចនាយ៉ាងក្បាស់ក្រាល ល្អិតល្អន់ និងវិសេសវិសាលបំផុត។ យ៉ាងណាមិញ ចម្លាក់ស្ពាន់ផ្តិលមួយប្រភេទនេះ បើតាមការបញ្ជាក់ពីលោកតាគឺមានតម្លៃប្រមាណនឹង ២.៥០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgacGpt9MjmoJ6PEp0UHDAcPzSwwnAAuHTnRMtdvuFtslVTvuF41qM5cj-uooyzAa-hZlbynGmMSZwmKL9b9Rn8R1FFgniiIFZl7ckFRjdaHqxnEnRKjbHA9pLzPfiLXE1CtUZb3izo6-5lbVGYHF089kZI4gQJBIT9PMKsvO7PhR-DuZQt7rSFF5C-FHg/s1280/IMG_2056.JPG

បើក្រឡេកមកមើលព្រឹទ្ធិចារ្យផ្នែកចម្លាក់ប្រាក់និងស្ពាន់មួយរូបនេះ ដែលត្រូវបានគេស្គាល់ថា លោកតា ជា យុទ្ធា ក្នុងវ័យ៧០ឆ្នាំ ខណៈលោកតាចេះឆ្លាក់ចម្លាក់ក្បាច់បុរាណនេះតាំងពីអាយុ១២ឆ្នាំ អំឡុងឆ្នាំ ១៩៦៦មកម្លេះ។ គាត់ក៏បន្តជាអាជីពជាជាងចម្លាក់តាំងពីពេលនោះមករហូតមកដល់បច្ចុប្បន្ន ព្រោះតែទឹកចិត្តស្រលាញ់ ចង់អភិរក្សក្បាច់បុរាណខ្មែរ ជាពិសេសគឺក្បាច់អង្គរទុកនៅលើវត្ថុផ្សេងៗដែលធ្វើពីប្រាក់និងស្ពាន់ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានចងចាំនិងរក្សាទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJCemg7mpK-nkpnD5u_YCmbq0IsftMZnOBDFlCBlM_bzkLpyr1HRRtgzETf8ylKoKDKVC_gdRyXfhb90TEyM2rUjo-k6YKzfd2YrceIdtLofjy5UnN7wjzz0h262R5tODtPWlxfIxxGxzVvSTytoAFBHK_vdSPdo5EsfX22xa7qWKWRWL0n2wKH3IQ9kE/s1280/IMG_2057.JPG

លោកតាបានមានប្រសាសន៍ថា ចម្លាក់ស្ពាន់នីមួយៗគឺត្រូវឆ្លាក់ដោយដៃផ្ទាល់ និងត្រូវប្រើរយៈពេលយូរខែដើម្បីបញ្ចប់ អាចចន្លោះពី៤ខែទៅមួយឆ្នាំ ព្រោះថាក្បូរក្បាច់ចម្លាក់នីមួយៗពិតជាមិនងាយស្រួលឆ្លាក់នោះទេ ក៏ដូចជាត្រូវតែមានការតាំងចិត្តខ្ពស់ខ្លាំងណាស់ក្នុងការឆ្លាក់។ ចម្លាក់ស្ពាន់នីមួយៗគឺមានតម្លៃចាប់ពី១.០០០ដុល្លារ ដល់ ១០.០០០ដុល្លារ ទៅតាមទំហំតូចឬធំ ក៏ដូចជារយៈពេលឆ្លាក់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPPkDb0KjdR-YhvErc8dRgvz6N2vlBbO9VJhFSzVSgRPqIsSDNARXQ6V_ijRrADFOSCtMaUrqPC5tXU2cwi1kuV_m64J-DZUBPYG58z0mrDmzSGleFIo15wqCXTWIBP0lxxMXdkKNpVKNoG3w-RBLZgLo7RhwEkNXY92Fm1aiNj3EGi0OyFCXl4QSlyTI/s1800/IMG_2060.JPG

១៤ឆ្នាំទៀត ក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន

0

រដ្ឋាភិបាល សម្រេចរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJy3EW25IhZMPjDK6qBcKVwHoZlWE4V9gKScbeGM-wOwdqLHiSMvHPm7dw75OR6KcvphlYfQCaHF22O7BaZ1WUBKsJmIxFGxiyDf2ZnVBZYoYT01SShJjWOyrQLzO64oC1O3loM76cI_bSKLUutqO-XyPObELI7Qgyve6BecVIFS1PnB5gpjJ168yr99k/s750/63535.jpg

ផែនការមេនេះ បានកំណត់អំពីចក្ខុវិស័យរយៈពេលវែងឆ្ងាយដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន និងជា ច្រកទ្វារអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSgTZ4uGu3g4JNbPH8T3Yfoz2lj8vWBQIr3L_1fOqb6xdkSC4yuWQ5y9UQDxNGgTlVlT-pVePoAAoful5P2nF7mAx5McrjUlPM4dDCwyUpPv15ITfsIgIH67zc-HWuqOqVkzh5DBadFzfXzg40xvVni1yQKdRUVv6oink_3J8nQ5IP_R6ZylFLmuppP7A/s780/681693.jpg

ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ចែកជាពីរដំណាក់កាលគឺ៖

ដំណាក់កាលទី ១ “២០២៥-២០២៨”៖ ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុទៅក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Wj8IqfolW_UO_iASTHKlOy3syAtCs4HseBAFWyH-RVouyXiXXii5ddDdmf0g_1s3fAR8PwBCgyYFdxaflOx8u-bJMy_RQlcC9fs4l0I8x6lHLoQ3fhjVF7nSUL4eJ9Mu_XjSmEHrYtsG8ORBB8J3IwaGkX1Q0V7VMSgFCEqaqgM94uihJ6Gp7UoBUAM/s960/1685888633220.jpg

ដំណាក់កាលទី ២ “២០២៩-២០៣៨”៖ ពង្រឹងតួនាទីរបស់ខេត្តព្រះសីហនុជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហគ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijoDwLkUHxFP8sSQN01gbJumLifaLLw6KMWshr4R0WO12W_9N1aaGJml1x9CD1X662GZa8wq_QNH5R_Xn689RGxP7mIxovMCnbRiEprioRLYvjXt750piHfCcXRE8npF7DrotzfbPoZJhrPp409IelzR5Gh3Du49hXGx4y7qsIfz6QrMe6lt-qGToZCrU/s1080/sihanoukville-development-cambodia-3.jpg

វៀតណាមក្លាយជាប្រទេសដែលមានចំនួនមហាសេដ្ឋីកើនឡើងលឿនបំផុតក្នុងលោក

0

វៀតណាម៖ គិតត្រឹមឆ្នាំ ២០១៣-២០២៣ ប្រទេសវៀតណាមគឺមានអត្រាកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងលោក ដែលចំនួនមហាសេដ្ឋីមានទ្រព្យសម្បត្តិសុទ្ធចាប់ពី ១ លានដុល្លារអាមេរិកឡើងទៅ កើនឡើងរហូតដល់ ៩៨% ឯណោះ។
ទិន្នន័យនេះត្រូវបានដកស្រង់ចេញពីរបាយការណ៍ថ្មីៗដោយក្រុមហ៊ុនស៊ើបការណ៍ទ្រព្យសកម្មពិភពលោក New World Wealth របស់អាហ្វ្រិកខាងត្បូង និងក្រុមហ៊ុនប្រឹក្សាចំណាកស្រុកវិនិយោគ Henley & Partners របស់ប្រទេសស្វីស។ របាយការណ៍នេះធ្វើស្ថិតិចំនួនមនុស្សដែលមានទ្រព្យសម្បត្តិសុទ្ធ ១ លានដុល្លារ ឬច្រើនជាងនេះរវាងឆ្នាំ ២០១៣ និង ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpdd1jT3SdQMqbDLc4Yl8x6cMiMUlBEhZOGLXdCalhUCXgameNvISrPUqOrfOawA9qz8DFbBWU9n0DxnefEpkkGq4VCPi4kyFkK9MSxakAy0WU_16AEQahtolFd8TF937J7isCUN8F8SoEZl6naI7DhHwxVPRt4TXkhXeJ7gns0OMRHK8SBdUms3pNJn8/s2500/Ho-Chi-Minh-City.webp

ការស្រាវរបស់ New World Wealth បានធ្វើឡើងក្នុង ៩០ ប្រទេស និងទីក្រុងចំនួន ១៥០ ជុំវិញពិភពលោក ជាពិសេសផ្តោតលើអាស៊ី និងអាហ្វ្រិក ដែលជារឿយៗផ្តោតលើស្ថាបនិកក្រុមហ៊ុន និងបុគ្គលដែលកាន់តំណែងជាប្រធាន នាយកប្រតិបត្តិ និងមុខតំណែងគ្រប់គ្រង។ ក្រុមហ៊ុននេះបានចាប់ផ្តើមចេញផ្សាយរបាយការណ៍តាមកាលកំណត់ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០២២ ដែលគ្របដណ្តប់លើប្រធានបទជាច្រើនដូចជាមហាសេដ្ឋី អចលនទ្រព្យ រូបិយប័ណ្ណគ្រីបតូ និងការធ្វើចំណាកស្រុកនៃអ្នកមានជាដើម។

យោងតាមរបាយការណ៍នេះ សហរដ្ឋអាមេរិកនៅតែនាំមុខគេលើពិភពលោកក្នុងចំនួនមហាសេដ្ឋី ដែលមានចំនួនជាង ៥.៤ លាននាក់ ប៉ុន្តែប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនដូចជាវៀតណាម ចិន និងឥណ្ឌាក៏បានឃើញកំណើនសេដ្ឋីលឿនបំផុតផងដែរ។ ចំនួនមហាសេដ្ឋីរបស់វៀតណាមបានកើនឡើងដល់ ១៩,៤០០ នាក់គិតត្រឹមដំណាច់ឆ្នាំកន្លងទៅ ស្មើនឹងការកើនឡើង ៩៨% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ក្នុងចំណោមនោះចំនួនអ្នកមានទ្រព្យសម្បត្តិជាង ១០០ លានដុល្លារ មានតែ ៥៨ នាក់ប៉ុណ្ណោះ ទោះជាយ៉ាងណាអត្រាកំណើនមហាសេដ្ឋីរបស់វៀតណាមនាពេលបច្ចុប្បន្ននេះគឺមានកម្រិតខ្ពស់ខ្លាំងណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFsXtVOIj3M09eenGc8IMe-KRRi8ALK1n_8BB8nO3d1WHoXQQuIZv1wfthqNf_KVIvG-5THnL_uzwfooOCqr9p63ecQO8uc5aW0n9QgY2sxN5N9LtSrNNn-7zNSl7tReMUELWHpV1IDLE9_xzK_Yx72GtzD0seTwWdywUYyhK3xKkKaj0kP4ntmbLeDLs/s1137/photo_2024-07-11_12-55-53.jpg

New World Wealth និង Henley & Partners ជឿជាក់ថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃមហាសេដ្ឋីនៅក្នុងប្រទេសវៀតណាមគឺជាការឆ្លុះបញ្ចាំងពីភាពជោគជ័យផ្នែកសេដ្ឋកិច្ចនាពេលថ្មីៗនេះ និងបង្ហាញពីការបន្តនៃនិន្នាការកើនឡើងក្នុងការប្រមូលទ្រព្យសម្បត្តិ។ គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេលរបាយការណ៍វាយតម្លៃ (២០១៣-២០២៣) សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើងគួរជាទីចាប់អារម្មណ៍ លើកលែងតែរយៈពេលពីរឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដែលត្រូវបានរងផលប៉ះពាល់ដោយការរីករាលដាលនៃ Covid-19 ។

ជាពិសេសនៅឆ្នាំ ២០២២ នៅពេលដែលជំងឺរាតត្បាតត្រូវបានយកឈ្នះ សេដ្ឋកិច្ចងើបឡើងវិញ GDP កើនឡើង ៨.០២% ដែលជាកម្រិតកំណត់ត្រាខ្ពស់ក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ក្នុងរយៈពេល ១០ ឆ្នាំនៃរបាយការណ៍វាយតម្លៃក៏កើនឡើងជិត ២.២ ដង ពី ១,៩៦០ ដុល្លារក្នុងមនុស្សម្នាក់ក្នុងឆ្នាំ ២០១៣ ដល់ ៤,២៨៤ ដុល្លារក្នុងឆ្នាំ ២០២៣។ ដូច្នេះការកើនឡើងនៃផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYOELqaTa6TtZj8VZ25nicGyWSqRKEGBsw0gzn9ANxeuFHc4O8BYTQ_cL7vhnR8VIJsSHyt-_ZoKKHoS82phyQCf7q1uT_sDseb30ULu-rLudlrNj_9OGopv6bna6sNVmePR7Gs4C9Yfr7gNWUcGtG4VhL2WedqqYWzpg2HXmdWhgThdEJNlYK5C9CnxY/s1280/photo_2024-07-11_12-56-40.jpg

ភ្ញាក់ផ្អើលពេញកំពង់ផែ! បុរសចិនម្នាក់លាក់សត្វពស់រស់ជាង១០០ក្បាលក្នុងខោ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានបុរសជនជាតិចិនម្នាក់បានលាក់សត្វពស់រស់ ក្នុងខោជើងវែងរបស់ខ្លួន រហូតដល់ជាង១០០ក្បាល ដែលមានពូជខុសៗគ្នាដើម្បីជួញដូរនៅប្រទេសចិន ប៉ុន្តែត្រូវបានមន្ត្រីគយសង្ស័យ និងហៅមកឆែកឆេរ ។ វាធ្វើឱ្យមហាជនមានចម្ងល់យ៉ាងខ្លាំងថា តើបុរសរូបនេះអាចលាក់ពស់រស់យ៉ាងច្រើនក្នុងខោដោយរបៀបណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzomr4BMyRbHjKG2UwCwH7Va2EowuXcBuGUGEUnBBkK63nI5uMSD3-NV4y4SLXfM7rNQdEiIkRSm4COg9pyJJbSRuwsuzDhF9-A-i8nPwJ9AtQ1uI00qIzTXfcWWfz0p9RPzGgZJNt753OCmhcQBif5Mqp2l1j7uXlvw_OWVN7wisa7py-bZPf6tKq2L0/s696/photo_2024-07-11_12-49-26.jpg

បើតាមរបាយការណ៍របស់មន្ត្រីគយចិននៅទីក្រុងស៊ិនជិន ស្ថិតនៅភាគខាងត្បូងប្រទេសចិន បានបញ្ជាក់កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ថា ពួកគេបានចាប់ខ្លួនបុរសម្នាក់នៅកំពង់ផែហ្វូធៀន (ប៉ុន្តែពុំបានបង្ហាញឈ្មោះ) ដែលជាចំណុចព្រំដែនរវាងទីក្រុងហុងកុង និងទីក្រុងស៊ិនជិន ក្រោយពីមន្ត្រីគយត្រួតពិនិត្យឃើញសត្វពស់រស់ ចំនួន១០៤ក្បាលបានលាក់ទុកក្នុងខោជើងវែង ខណៈបុរសរូបនេះព្យាយាមគេចខ្លួន ។

មន្ត្រីគយនិយាយថា ក្នុងហោប៉ៅខោរបស់អ្នកដំណើររូបនេះមានថង់ចំនួន៦ និងថង់នីមួយៗបានបិទស្កុតនៅមាត់ថង់ ។ នៅពេលបើកមាត់ថង់ទាំងអស់ ស្រាប់តែឃើញ ពស់រស់ក្នុងថង់ដែលមានទំហំ និងពូជផ្សេងៗគ្នា ដូចជា ៖ ពូជ Milk Snake និងពូជ Corn Snake ហើយពស់ភាគច្រើននាំចូលពីក្រៅប្រទេស ពុំមែនជាពូជពស់នៅប្រទេសចិនទេ ។ ប៉ុន្តែវាជាពស់គ្មានពិស គឺសម្រាប់ទុកជួញដូរឱ្យអតិថិជនដែលចាប់អារម្មណ៍ចង់ចិញ្ចឹមសត្វប្លែកៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZf7c87rIxHXHzcLgMx8kFeUgQcmwpltJuSF7Rdm2lLMvNuS5SMMNyoGbOE98WEz_tQ2wrhtTik0mFY2wYo1-HvB3_oa_sZwISqM2dc677gEz_NpG993P-hlC2YySA9Mzj5xxQQIb-copXDqwBFtAGcqFC86Kx9oy8HWz-X8VkvXozHd1b-2M5OWO6J5E/s696/photo_2024-07-11_12-49-29.jpg

ជំហានដំបូង សមត្ថកិច្ចបានចាប់ខ្លួនបុរសរូបនេះសាកសួរបន្ថែមទៀត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ពីបទនាំចូលសត្វពីក្រៅប្រទេស ។ សមត្ថកិច្ចសន្និដ្ឋានថា បុរសខាងលើមានគោលបំណងជួញដូរពស់នៅប្រទេសចិន ពីព្រោះពលរដ្ឋចិនមួយចំនួនចង់ចិញ្ចឹមពស់មានពណ៌ចម្រុះបែបនេះ និងគ្មានពិស ។

គួរបញ្ជាក់ថា ចិនជាប្រទេសជួញដូរសត្វដ៏ធំបំផុតនៅលើពិភពលោក ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរចិនបានបង្ក្រាបការជួញដូរសត្វខុសច្បាប់ជាបន្តបន្ទាប់ ដោយហាមឃាត់ពលរដ្ឋនាំសត្វមានជីវិតពីប្រទេសផ្សេងៗចូលមកចិនដោយគ្មានការអនុញ្ញាត ។ បើជនណាម្នាក់បំពាននឹងការហាមឃាត់នេះ នឹងត្រូវទទួលទោសតាមច្បាប់ ប៉ុន្តែអាជ្ញាធរចិនពុំបានបញ្ជាក់ពីទោសរបស់ជនល្មើសច្បាស់លាស់ទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfkPSycnyEl-La1oiXt7ilc7QS8Q81-e_2hQnsMV1J35eLEOXAYuZVViwJgAeHT3H8ajNv5z39UKBF6mFz81qPMQE3uG7teuND-k-SfGhKQqB9MBqXhAdBFI8KjdMIMcAb89AEJKzJcOkSCUafBPcksXSWglAnnJw2x9KUS3iCgVrWsKFuaShAquAojwM/s696/photo_2024-07-11_12-49-33.jpg

តោះមកស្គាល់ម្ហូបល្បីៗ និងឆ្ងាញ់បំផុតចំនួន ៩ នៅក្នុងប្រទេសកម្ពុជា

0

ជាការពិតណាស់ នៅក្នុងប្រទេសកម្ពុជាយើងគឺមានម្ហូបអាហារពេញនិយម និងសម្បូរបែបជាច្រើន ទោះជាយ៉ាងណាបើយោងតាម Taste Atlas ដែលជាគេហទំព័រមគ្គុទ្ទេសក៍ទេសចរណ៍តាមអ៊ីនធឺណិតមានបទពិសោធន៍សម្រាប់អាហារបែបប្រពៃណី និងអាហារបែបទំនើប បានរាយបញ្ជីមុខម្ហូបល្អបំផុតទាំង ៩ នៅក្នុងប្រទេសកម្ពុជាយើង ដែលម្ហូបទាំងនេះគឺមានការពិនិត្យយ៉ាងដិតដល់ពីអ្នកជំនាញផ្នែកធ្វើម្ហូប មេចុងភៅ អាហារដ្ឋានអន្តរជាតិ និងអ្នកស្រុក។ ដូច្នេះបញ្ជីចំណាត់ថ្នាក់គឺផ្អែកលើចំនួនផ្កាយដែលម្ហូបសម្រេចបាន រសជាតិនៃម្ហូប ប្រជាប្រិយភាពរបស់វានៅក្នុងស្រុក និងនៅលើផែនទីធ្វើម្ហូបពិភពលោក រួមទាំងតម្លៃអាហារូបត្ថម្ភ។ នៅក្នុងអត្ថបទនេះ KBN News នឹងនាំប្រិយមិត្តមកស្គាល់ម្ហូបល្បីៗ និងឆ្ងាញ់បំផុតចំនួន ៩ នៅក្នុងប្រទេសកម្ពុជាយើង៖

១.ឡុកឡាក់សាច់គោ៖ គឺជាអាហារដ៏ពេញនិយមបំផុតរបស់ប្រទេសកម្ពុជាយើង ដែលភ្ញៀវជាតិ និងអន្តរជាតិមិនដែលរំលងឡើយ។ ម្ហូបនេះមានគ្រឿងផ្សំដូចជា សាច់គោ ពងមាន់ ប៉េងប៉ោះ សាឡាត់ ខ្ទឹមបារាំង ប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករ អំបិល ម្សៅស៊ុប ទឹកប៉េងប៉ោះ ម្រេចម៉ត់ ខ្ទឹមសចិញ្រ្ចាំ និងអំបិលម្រេចក្រូចឆ្មារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIoRHLU-dIRImHGb1JlgK_9ZaA5hJlDKhvNIOkssZCVPAkX6Q34xrCBrHwIj83yEoTyPkLY9FtOF9v_u00w6VggJpFqpva4lUH97IpTjBaTsnfRlySsDkyOUqduXG-sPqkoO-hggobjX1PGyZg6JCVG1Mr9SamHPgV4_ppdtJq5DkXhsXv05ER2C9e1qg/s960/60349995_2031107753684900_1719376284485681152_n.jpg

២.បុកល្ហុង៖ អ្នកណាមិនស្គាល់ បុកល្ហុងគឺអាហារដ៏ល្បីបំផុតមួយក្នុងប្រទេសខ្មែរយើង ដោយមានគ្រឿងផ្សំដូចជា ផ្លែល្ហុងខ្ចី អម្ពិល រំដែង និងប្រហុក ដែលជាប្រភេទត្រីផ្អាប់របស់ខ្មែរ។ បុកល្ហុងនេះក៏ដាក់ត្រីឆ្អើរ ឬក្តាមប្រៃផងដែរ ហើយជាធម្មតាវាត្រូវបានប្រើប្រាស់ជាមួយបាយចំហុយ និងសាច់អាំងដូចជាសាច់មាន់ជាដើម។ ភាពខុសប្លែកគ្នាដ៏សំខាន់មួយរវាងសាឡាត់ល្ហុងបៃតងបែបប្រពៃណីរបស់ឡាវ ហើយបុកល្ហុងបែបខ្មែរ គឺការប្រើប្រាស់ទឹកប្រហុកជំនួសឱ្យទឹកត្រី ដែលជាធម្មតាត្រូវបានគេប្រើកាលពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGNHr64yWH3OJpyokkiWLS8-AxYzWtbnfGBWcwrsvFHIqLl4aUtA4diLxHYyBYskXIT1FTOZtH1ilKP9dUs1j_VVEQCkiX5lyaAzhX1gwM75YVVVCxa39mqZOIDHHqgSZvMjyIYqZCF8ffI_F_mNELzLfGg4NqsgnXL808G4MoQIT3CugmYIizkt4PDUQ/s1280/maxresdefault.jpg

៣.ហហ្មុក៖ គឺជាមុខម្ហូបតំណាងជាតិរបស់ប្រទេសកម្ពុជាយើងដោយមានគ្រឿងផ្សំដូចជា ត្រីស្រស់ផ្សំជាមួយគ្រឿង មានការពិបុក និងខ្ទិះដូងជាដើម ខ្ចប់ចំហុយ។ ហហ្មុក អាចធ្វើជាមួយត្រីរ៉ស់ ឬត្រីអណ្តែងដាក់ស្លឹកញជាដើម ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន ចុងភៅខ្មែរបានផ្សែផ្សំជាមួយគ្រឿងឆ្ងាញ់ៗបន្ថែមទៀត ដើម្បីបង្កើនក្លិនឈ្ងុយ និងរសជាតិឱ្យកាន់តែឆ្ងាញ់ពិសា និងរំលេចនូវសោភ័ណភាពឱ្យកាន់តែទាក់ទាញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiehKheqXbb8dHvqp9eFtCP2d7EAxBF2oUn3dfs2iuAGTOvqKyhIZV565TJTgrn-ddPnVUZVD-FaHp7fkqQvKlQnGzfDkQK9icrvFg6BCEO2EmUN7O0lh2dF770-hXMfn3MzOvR7bW7UVWUWrG-g3JPiAGrGOT1YQR_hcPuFT-jdaEeDOrx_Go89mywFmI/s696/sp44-2.jpg

៤.នំក្រឡាន៖ ក្រឡានគឺជានំរបស់ខ្មែរយើងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងអាស៊ីអាគ្នេយ៍ មិនថាភ្ញៀវជាតិ ឬអន្តរជាតិទេ គឺពួកគេតែងតែចូលចិត្តនំក្រឡានខ្មែរ។ នំនេះធ្វើពីអង្ករដំណើបច្រកចូលក្នុងបំពង់ឬស្សីព្រមទាំងបិទច្នុកដោយប្រើសំបកដូង ឬស្លឹកចេកហើយយកវាដុតរោលពីខាងក្រៅជុំវិញសំបកឬស្សី។ នំក្រឡានគឺមានលក់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1yRXzHGLNzH04nCqfpbQdYskWyXNxNGztAGjfash9HSFWqv0w0phqMapgxechDhxzarK94V6ravu4KsYH6XWGE8ldLvn1Qlg5u2KvGffnGGmi1ympJNtamnb3iR0J5q__wIuCOsHIysqHFc4puI65Q5HzenCtnrAfgB__ArdUQmod2xTz2SV4_wEVOe8/s1024/photo_2024-02-15_10-41-32.jpg

៥.អាពីងបំពង៖ គឺជាអាហារសម្រន់ដ៏ល្បីល្បាញ និងឈ្ងុយឆ្ងាញ់បំផុតមួយក្នុងប្រទេសកម្ពុជាយើង។ វាគឺជាស្តេចអាហារសត្វល្អិតប្រចាំទីប្រជុំជនស្គន់ ជើងព្រៃ ខេត្តកំពង់ចាម សម្រាប់ភ្ញៀវទេសចរដែលឆ្លងកាត់ស្រុកនេះគឺមិនដែលរំលងអាពីងបំពងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs3IKyjrp2SoGWnTMrwHMJ2G2bZoFBl4BlejRCWuogNLJSjW_q1rxKNg983EDhS_PLTkI-KMDqfavE0R9PaGeKM1zzq32QlUk4dZEJkhoFzmySnH25sKgMvvrIl8KkI735r7vwWxVjH8VFkT7Y78YyRjwSlCjfxYFN6c-V5c2Fq_-XRaRnDvM0uaEgdNw/s640/Skun_spiders_closeup.jpg

៦.សម្លការី៖ សម្លការី ឬការីសាច់មាន់គឺជាអាហារបែបប្រពៃណីខ្មែរដែលមានសាច់មាន់ គ្រឿងបុក (ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម សម្បកក្រូចសើច) រួមទាំងមានគ្រឿងការីគ្រប់មុខដូចជា (ផ្កាចាន់ ឈើអែម ម្សៅការី និងប្រេងគ្រាប់ការីក្រហម) លើសពីនេះក៏មានម្ទេសឆ្អើរចិញ្ច្រាំ ស្លឹកក្រូចសើច កាពិឆៅ ខ្ទិះដូង បន្លែការីគ្រប់មុខរួមមាន (ដំឡូងបារាំង ឬដំឡូងជ្វា ខ្ទឹមបារាំង សណ្តែកកួរ ត្រប់វែង) សណ្តែកដីលីង និងគ្រឿងផ្សំជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS4X-_qDGyHKYvmT-u43VuOyQx90ybYEg-DB-30YGHtYay5o85w3rqe-0UnrS7AE6-DgAiYyAgUNNFi5mbaxJU7SF8lS5gBjO7y1k7AyU6F2bG372cZJnCVnMmRDZ0DhJNDhuMHIIbY1zrHxWv86ldE1PL6tRRSMCgdSjcBmMd5cAgHNTFCB1KVYuqHxY/s1000/f1302c89c0344a72b6980b5fbe003d92.jpg

៧.ត្រីចៀនចួន៖ គឺម្ហូបខ្មែរដ៏ពេញនិយមបំផុតមួយ ដែលគេច្រើនធ្វើសម្រាប់បរិភោគក្នុងគ្រួសារ ទទួលភ្ញៀវសំខាន់ៗ។ ដោយមានគ្រឿងផ្សំដូចជា ត្រីកែស ឬត្រីសណ្ដាយ ទឹកត្រី អំពិលទុំ ស្ករត្នោត ខ្ទឹមស ស្លឹកខ្ទឹម ឬស្លឹកគូឆាយ សៀង ខ្ញី (ហាន់ជាចំណិតតូចៗ) និងខ្លាញ់រាវ ០,៥០ ក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLNDlzapKf4DPVC7dEmxKdxceEXnHCM_2KzaToHYUJX7JGggqR57ADnV3Xfcof6YgAbt3UuY3XTiFgAYyr7g91kdaWaqmKjL-ZiheyE72U2bHluvFOjM8OcvXm9ZPzQCFCGq6NOkakyhE6eLJGgkQ1GI2Oc19hArQXaLOyEn8tdQTD8H-azhyphenhyphenC7uOEnVw/s600/118803141_143495587431700_7261050256446529011_n.jpg

៨.សម្លម្ជូគ្រឿង៖ ម្ជូគ្រឿងក៏ជាមុខម្ហូបដ៏ល្បីបំផុតមួយក្នុងប្រទេសខ្មែរយើងផងដែរ ដោយមានគ្រឿងផ្សំដូចជា សាច់គោ គ្រឿងបុក ម្ទេសក្រៀមត្រាំទឹកអោយរីកហើយចិញ្ច្រាំអោយម៉ត់ អំពិលទុំ ឬក្រសាំងក៏បាន ត្រកួតកាត់កង់ៗ ម្ទេសខ្មាំង 2-3ផ្លែ ស្លឹកក្រូចសើច ស្លឹកកន្ទ្រោប យកទៅរោលភ្លើង ហើយបេះតែស្លឹកទុក ប្រហុកចិញ្ច្រាំ ទឹកត្រី អំបិល ស្ករ និងម្សៅស៊ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx2110frewhEGyNxEExXhvh0FDlTy67ML7GZhZV8O_o8SEiio_w0wecjzbYaQOA1HowViqe_RZ_dTnIU7mfUiAZ935ONVq9Jr7ceoCBKkPO23wsfQsxUzKHHTBc6FhBc4Ii1v_MGiNHtCYq_ym3_lr2aXIJwoljfUFX-rIBGyHIAnd4tHWBNQOrFZiXrY/s640/sddefault.jpg

៩.នំបញ្ជុក៖ នំបញ្ជុកគឺជានំដែលគេយកម្សៅទៅស្ងោរ រួចហើយទើបគេស្រង់យកទៅបុកលាយទឹក បន្ទាប់មកយកទៅចាក់ក្នុងប៉ែន ទើបយកស្នូលឈើឆ្នុកសង្កត់ប៉ែន ដើម្បីធ្វើជាសសៃៗ រោយវា ទម្លាក់ទៅក្នុងទឹកក្ដៅពុះ ដើម្បីចំអិនសសៃម្សៅឱ្យឆ្អិនល្អ ក្រោយមកទើបគេស្រង់ដាក់ក្នុង ជាល កញ្ជ្រែង ឬ កញ្ជើល ដោយរៀបជាចង្វាយៗ ដើម្បីងាយស្រួលក្នុងការចាប់យកតាមបរិមាណ សមល្មមសម្រាប់ញ៉ាំ។ នំបញ្ចុក ជាប្រភេទនំចំអែតក្រពះ ឬហៅថា អាហារសម្រន់ ដែលពលរដ្ឋខ្មែរពេញនិយមបរិភោគ ជាអាហារពេលព្រឹក ឬជាអាហារសម្រន់ សម្រាប់ពេលរសៀល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDhFnkZVnIAU_5RQ2PnhteaUNFVR08W9uFmGEg-kVROpCFubH-w3Wa6Inc0AuUg23HMLkRjg7wr8s3VWL0jZAFwJqvdF8awkZQ16NU-u0uxuGWcaL5M3cfnu1dKx5zhBF2PQnCYg61vG-gVPilIyyTX5AV5_RWOZz8WND8J3w2DB5oGEsvVqc9P8VCzbM/s960/93096529_108358434167437_2461416766308352000_n.jpg