Home ព័ត៌មានជាតិ ទឹកដៃពិតជាមិនធម្មតា! ចម្លាក់ក្បាច់បុរាណសម័យមហានគរ លេចរូបរាងឡើងក្រោមស្នាដៃព្រឹទ្ធិចារ្យចម្លាក់ប្រាក់ស្ពាន់ ខេត្តកណ្តាល

ទឹកដៃពិតជាមិនធម្មតា! ចម្លាក់ក្បាច់បុរាណសម័យមហានគរ លេចរូបរាងឡើងក្រោមស្នាដៃព្រឹទ្ធិចារ្យចម្លាក់ប្រាក់ស្ពាន់ ខេត្តកណ្តាល

130
0

បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គមជាហូរហែរមក បានបង្ហាញពីវត្តមានចម្លាក់ក្បាច់បុរាណខ្មែរ ជាពិសេសក្បាច់ដែលដកស្រង់ពីសម័យមហានគរ ក្រោមទឹកដៃដ៏ប្រណិតរបស់លោកតាម្នាក់ដែលរស់នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល បានធ្វើមហាជនគ្រប់ៗរូបអត់សរសើរមិនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj12q8dmENWl-QMNI-9jTRSuNPijy9OCOuMT7IttXgEWdyn3BoUpCQxv86M-jr_5thgx5YZpP-h9JF44TPSCxz3bbfPon_XmqMnXu4b4sJ1jmeSlExpRcaXOl2sx_EOS-OnqgUjy-JxCXm2VDDacT3mJ52TZpBUKdsJKh5wyKWOpjVs0eqw9HbF0xRMcKI/s1280/IMG_2050.JPG

ចម្លាក់ស្ពាន់នីមួយៗដែលបានឆ្លាក់ចេញមកប្រកបដោយក្បូរក្បាច់រចនាយ៉ាងប្រណិត ជាក្បាច់ដែលដកស្រង់មកតាមប្រាង្គប្រាសាទនៃតំបន់អង្គរ និងកម្រមានអ្នកដែលអាចធ្វើបានណាស់។ វត្ថុជាប្រាក់ស្ពាន់បានលេចរូបរាងក្រោមស្នាដៃលោកតារូបនេះ គឺរួមមានដូចជាផ្តិលបុរាណ ដាវសម័យសង្គ្រាម កាំបិតបុរាណ ជើងពាន ពែង កំសៀវ និងគំនូរតាំងលម្អជារូបប្រាសាទអង្គរវត្តជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdjsdgakvnuajqsaYnqC1cUti4rsr2akNHwer3ZUbsMPXD10BRs5VCX6k4oEHnEx_6m0N_zr9iCaV9umQwRkxugWKvzF_5AThpRMGQmUM-UsQhEAx4Uo3eXfMi4meomQXHaLhai7gK9LA9zSVOGmdOmttSJWhXAPa0e4c8u2KOLiuN3Tv3cP_cBNGseYo/s2048/IMG_2052.JPG

ខណៈវត្ថុនីមួយៗដែលបានឆ្លាក់រួចរាល់ជាស្ថាពរហើយនោះ សុទ្ធតែបានភ្ជាប់មកជាមួយក្បូរក្បាច់រចនាយ៉ាងក្បាស់ក្រាល ល្អិតល្អន់ និងវិសេសវិសាលបំផុត។ យ៉ាងណាមិញ ចម្លាក់ស្ពាន់ផ្តិលមួយប្រភេទនេះ បើតាមការបញ្ជាក់ពីលោកតាគឺមានតម្លៃប្រមាណនឹង ២.៥០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgacGpt9MjmoJ6PEp0UHDAcPzSwwnAAuHTnRMtdvuFtslVTvuF41qM5cj-uooyzAa-hZlbynGmMSZwmKL9b9Rn8R1FFgniiIFZl7ckFRjdaHqxnEnRKjbHA9pLzPfiLXE1CtUZb3izo6-5lbVGYHF089kZI4gQJBIT9PMKsvO7PhR-DuZQt7rSFF5C-FHg/s1280/IMG_2056.JPG

បើក្រឡេកមកមើលព្រឹទ្ធិចារ្យផ្នែកចម្លាក់ប្រាក់និងស្ពាន់មួយរូបនេះ ដែលត្រូវបានគេស្គាល់ថា លោកតា ជា យុទ្ធា ក្នុងវ័យ៧០ឆ្នាំ ខណៈលោកតាចេះឆ្លាក់ចម្លាក់ក្បាច់បុរាណនេះតាំងពីអាយុ១២ឆ្នាំ អំឡុងឆ្នាំ ១៩៦៦មកម្លេះ។ គាត់ក៏បន្តជាអាជីពជាជាងចម្លាក់តាំងពីពេលនោះមករហូតមកដល់បច្ចុប្បន្ន ព្រោះតែទឹកចិត្តស្រលាញ់ ចង់អភិរក្សក្បាច់បុរាណខ្មែរ ជាពិសេសគឺក្បាច់អង្គរទុកនៅលើវត្ថុផ្សេងៗដែលធ្វើពីប្រាក់និងស្ពាន់ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានចងចាំនិងរក្សាទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJCemg7mpK-nkpnD5u_YCmbq0IsftMZnOBDFlCBlM_bzkLpyr1HRRtgzETf8ylKoKDKVC_gdRyXfhb90TEyM2rUjo-k6YKzfd2YrceIdtLofjy5UnN7wjzz0h262R5tODtPWlxfIxxGxzVvSTytoAFBHK_vdSPdo5EsfX22xa7qWKWRWL0n2wKH3IQ9kE/s1280/IMG_2057.JPG

លោកតាបានមានប្រសាសន៍ថា ចម្លាក់ស្ពាន់នីមួយៗគឺត្រូវឆ្លាក់ដោយដៃផ្ទាល់ និងត្រូវប្រើរយៈពេលយូរខែដើម្បីបញ្ចប់ អាចចន្លោះពី៤ខែទៅមួយឆ្នាំ ព្រោះថាក្បូរក្បាច់ចម្លាក់នីមួយៗពិតជាមិនងាយស្រួលឆ្លាក់នោះទេ ក៏ដូចជាត្រូវតែមានការតាំងចិត្តខ្ពស់ខ្លាំងណាស់ក្នុងការឆ្លាក់។ ចម្លាក់ស្ពាន់នីមួយៗគឺមានតម្លៃចាប់ពី១.០០០ដុល្លារ ដល់ ១០.០០០ដុល្លារ ទៅតាមទំហំតូចឬធំ ក៏ដូចជារយៈពេលឆ្លាក់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPPkDb0KjdR-YhvErc8dRgvz6N2vlBbO9VJhFSzVSgRPqIsSDNARXQ6V_ijRrADFOSCtMaUrqPC5tXU2cwi1kuV_m64J-DZUBPYG58z0mrDmzSGleFIo15wqCXTWIBP0lxxMXdkKNpVKNoG3w-RBLZgLo7RhwEkNXY92Fm1aiNj3EGi0OyFCXl4QSlyTI/s1800/IMG_2060.JPG