រលកកម្តៅនៃការវែកញែកជុំវិញរឿងអ្នកច្នៃម៉ូត ឯម រៀម ជ្រើសយកក្រណាត់ជូតជើងមកច្នៃពាក់លើដងខ្លួនបានកើតឡើងបន្តទៀតបន្ទាប់ពីផេក ក្រុមព្រះសុរិយា ចេញមកកោតសរសើរនិងគាំទ្រចំពោះគំនិតអ្នកច្នៃម៉ូតរូបនេះ។ ផេក បុរាណាចារ្យ និង អ្នកវិភាគឯករាជ្យ បានប្រឆាំងចំពោះគំនិតរបស់ «ក្រុមព្រះសុរិយា» ដែលបានក្លាយទៅជាប្រធានបទជជែកវែកញែកបន្តទៀតមិនទាន់ចប់។
គេចាំបានថាកាលពីថ្ងៃទី៩ កក្កដា «ក្រុមព្រះសុរិយា » អ្នកស្រាវជ្រាវ អភិវឌ្ឍ និងផ្សព្វផ្សាយពីសិល្បៈផ្សេងៗបានបង្ហាញការគាំទ្ររបស់ខ្លួនទៅលើគំនិតច្នៃម៉ូតរបស់ ឯម រៀម ដែលបានយកក្រណាត់ជូតជើងមកច្នៃធ្វើឱ្យរបស់នេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ។ ក្រុមព្រះសុរិយា បានរៀបរាប់យ៉ាងដូច្នេះថា «សូមអរគុណដល់សិល្បករ ឯម រៀម ដែលបានជួយលើកតម្កើងដល់ការងារហត្ថកម្ម របស់បងប្អូនដែលប្រកបរបបបើក សិប្បកម្មត្បាញក្រណាត់ជូតជើង ដែលច្នៃចេញពីសំណល់ក្រណាត់ដែលរោងចក្រកាត់ដេរសម្លៀកបំពាក់ ជាច្រើន បានបោះចោល និងត្រូវបានបងប្អូនប្រជាសិប្បករ នៅតាមសហគមន៍មួយចំនួនបាន ត្បាញលក់ធ្វើជាក្រណាត់ជូតជើង ដែលវាបានជួយធ្វើឱ្យជីវភាពតបស់ប្រជាជនដែលប្រកបរបបត្បាញ កាន់តែមានទីផ្សារជាងមុន»។ «ជាការពិតណាស់ សព្វថ្ងៃនេះ អ្វីៗជាច្រើនដែលប្រជាជនខ្មែរ នៅតាមសហគមន៍នានា បានធ្វើ នឹងកែច្នៃកាកសំណល់ផ្សេងៗជាច្រើន ប្រែក្លាយជារបស់មានប្រយោជន៍សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែរបស់ប្រើប្រាស់ទាំងអស់មិនបានទទួលការចាប់អារម្មណ៍ ពីសំណាក់មហាជននោះទេ ។ លុះត្រាតែមានព្រឹត្តិការណ៍សង្គមណាមួយកើតឡើង ជាពិសេសបណ្តាញសង្គមFace Book នេះតែម្តងទើបធ្វើឱ្យមហាជនចាប់អារម្មណ៍ នឹងលើកតម្កើងបានឆាប់ និងមានការគាំទ្របាន ។ គ្រប់គ្នាគួរតែជួយគ្នាលើកតម្កើងផលិតផលដែលបានផលិតដោយដៃរបស់ប្រជាជនខ្មែរឱ្យបានកាន់តែល្អប្រសើរ»។
ទោះជាយ៉ាងណាក៏ដោយការលើកឡើងរបស់ ក្រុមព្រះសុរិយា ទទួលបានប្រតិកម្មចម្រុះ ខណៈផេកចំនួនពីរគឺ បុរាណាចារ្យ និង Stephen Row : អ្នកវិភាគឯករាជ្យ ចេញមកប្រឆាំងចំពោះគំនិតនេះ។
នាយប់ថ្ងៃទី១០ កក្កដា បុរាណាចារ្យ បានលើកឡើងយ៉ាងដូច្នេះថា «ការច្នៃប្រឌិត មានបែបផែនផ្សេងៗគ្នា ជាធម្មតា មិនខុសអ្វីទេ។ តែបើដល់ថ្នាក់ថា ការស្លៀកពាក់ចម្លែកៗ ជាគុណសម្បត្តិ គុណស្រ័យ ជា ការលើកតម្កើងអីនោះ ឃើញថា មិនបានជាគុណប្រយោជន៍អ្វីទេ។ ព្រោះក្នុងជីវិតពិត យើងមិនអាចយកក្រណាត់ជូតជើងមកស្លៀកតាម ឬ នឹងរលឹកចង់ទិញក្រណាត់ជូតជើងពេលឃើញគាត់ស្លៀកទេ។ ខុសពី ក្រមា ហូល សូត្រ ដែលគេមានទីផ្សារ និង អាចប្រើប្រាស់ក្នុងជីវិតពិតនៃការស្លៀកពាក់បាន»។
ផេកដដែលលើកឡើងទៀតថា «វាអត់មាន passion ក្នុងចិត្តដើម្បីជំរុញ ឧទាហរណ៍ថា យើងឃើញឈុតក្រមា គេស្លៀកពាក់ស្អាត យើងក៏ទៅទិញតាមគេ អាហ្នឹងហើយដែលហៅថា ការផ្សព្វផ្សាយដែលមានគុណសម្បត្តិ។ ក្នុងលក្ខខណ្ឌនេះយើងឃើញក្រណាត់ជូតជើង យើងមិនអាចរលឹកថា ចង់ទិញក្រណាត់ជូតជើងទេ។ តែបើសិនមានការច្នៃប្រឌិតក្រណាត់ជូតជើង ជាម៉ូតថ្មី រូបតុក្កតា រូបសត្វអីទៅ អាហ្នឹងទើបអាចជំរុះ ក្នុងការទិញ ជួយយាយៗបាន។ ការលើកតម្កើងយើងយកស្អីមកទូលក៏បាន តែត្រូវមើលថា ការទូលនោះអាចធ្វើឱ្យមាន ប្រសិទ្ធភាពក្នុងចរន្តសេដ្ឋកិច្ចដែរឬទេ»?។.png)
ងាកទៅកាន់ផេក Stephen Row : អ្នកវិភាគឯករាជ្យ ក៏បានលើកឡើងថា «គេមានវិធីច្រើនណាស់ ដើម្បីលើកតម្លៃហត្ថកម្ម! គេមិនយកក្រណាត់ជូតជើងមកស្លៀកឡើយ! ការខឹងថាខ្លួនខុសវាល្អ កុំឱ្យគេជិតខាងសើច ជាជាងឃើញខុស បែរជាលើកសរសើរ វាជាចេតនាមិនល្អឡើយ»។ ផេកដដែលក៏បានចែករំលែកខ្លឹមសារក្រុមព្រះសុរិយា ដោយបានបន្ថែមចំណងជើងដែរថា «នៅក្នុងមហាកុន WHIPLASH (2013) មានឃ្លាមួយដ៏ល្បីបាននិយាយថា: លើលោកនេះគ្មានមនុស្សណាគ្រោះថ្នាក់ ដល់មនុស្សដែលឃើញថាមនុស្សសាងកំហុសម្នាក់ ហើយនិយាយពាក្យថា GOOD JOB ឡើយ»៕.png)










