Home ព័ត៌មានអន្តរជាតិ រកឃើញសាកស.ព កប់នៅក្រោមទឹកកក ក្រោយពេលអាកាសធាតុក្តៅទឹកកករលាយ

រកឃើញសាកស.ព កប់នៅក្រោមទឹកកក ក្រោយពេលអាកាសធាតុក្តៅទឹកកករលាយ

76
0

ប្រទេសប៉េរូ ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា ក្រោយពេលទឹកកករលាយដោយសារអាកាសធាតុក្តៅ គេបានរកឃើញសាកស.ព អ្នកឡើងភ្នំម្នាក់ជនជាតិអាមេរិក នៅលើកំពូលភ្នំទឹកកករបស់ប្រទេសប៉េរូ ដែលជនជាតិអាមេរិករូបនេះបានបាត់ខ្លួនកាលពី២២ឆ្នាំមុន ។ ក្រោយមក អាជ្ញាធរបានជួយគ្នាលើកសាកស.ព ចុះពីលើភ្នំ និងយកទៅរក្សាទុកនៅបន្ទប់មួយក្នុងទីក្រុងហួរេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA0Odw93i3XfHcMeHG15zslEdB-CKHPZKCXWwwiSxMwiXYWfWJMjw-iRyo-22n7K2fl3Iv0fyOXZsmbZzYzFKUOu9qLG7R_4EZPHSj7hpTM7Hn-PMppR6_NCkZw0Veuxh1YgSNqSOpoPmnlR5DUG15PP3VvViZnUaQv1q-MITEC-IixNRHgRucEnDwAZ4/s1280/photo_2024-07-11_14-47-10.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបញ្ជាក់ថា វាជាសាកសពរបស់លោក William Stampfel អាយុ៥៩ឆ្នាំ ដែលលោកបានបាត់ខ្លួន តាំងពីខែមិថុនា ឆ្នាំ២០០២ ដោយសារទឹកកកធ្លាក់សង្កត់លើអ្នកឡើងភ្នំមួយក្រុម ។ ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលអ្នកឡើងភ្នំទាំងនេះធ្វើដំណើរនៅលើភ្នំវ៉ាស្ការ៉ាន់ ដែលមានកម្ពស់៦.៧០០ម៉ែត្រ ប៉ុន្តែភ្នាក់ងារសង្គ្រោះរកពុំឃើញសាកសពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9Ov8XE114RsjKoACKNMU8UUS1NFPquowtfx4roggtTE3RfEkqTTTB4ojlm9Sl-Or2AQswUOA8qaAR78WOOn1mFMfuRxoXH1Gb774g-j4roqNQZu92t0bSNYxdsqODjE2zZywpPR8NhLELMe40slU4UTn7xsiTBFIgDimBf7kIo9JHMQV5qhcIM2X7Oqo/s1280/photo_2024-07-11_14-47-11%20(2).jpg

សមត្ថកិច្ចប៉េរូ និយាយថា គេទើបតែរកឃើញសាកសពលោក William Stampfel នៅពេលទឹកកកលើជួរភ្នំរលាយ និងមានសម្ភារៈផ្សេងៗនៅជាមួយសាកសពផងដែរ ដូចជា ៖ សម្លៀកបំពាក់, ខ្សែក្រវ៉ាត់, វ៉ែនតា, កាតសម្គាល់ខ្លួន, លិខិតឆ្លងដែន, ប័ណ្ណបើកបរ និងស្បែកជើងឃ្លុប ។ ហេតុនេះ ទើបសមត្ថកិច្ចអាចបញ្ជាក់អត្តសញ្ញាណសាកសពបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmRy4jWsMM2ckTgE2tNVHwQfis9rpvW8lDipC0N1WTSfhgxn6L1GmwWU3rDXFoCJQ3dHqM-CCwB-L_dE_mo-uConEwvpwW9mAd7y_F0bq9wtqF-zkp4siIz_DSnE9WWyDl2DFoEoZTDnOgnFBfvzJb484h2dDLx2vYWYmOI30iHUeE5_etz2fIrZSKSQQ/s1280/photo_2024-07-11_14-47-11%20(3).jpg

សមត្ថកិច្ចបន្តថា សាកសពរបស់ជនជាតិអាមេរិកមានសភាពដូចម៉ាំមី គឺរាងកាយពុំរលួយ ដោយសារស្ថិតនៅក្រោមផ្ទាំងទឹកកក និងមានសីតុណ្ហភាពត្រជាក់ខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ ។ សាកសពនេះស្លៀកពាក់ខោអាវជាអ្នកឡើងភ្នំ ព្រមទាំងមានសម្ភារៈមួយចំនួន និងឯកសារនៅជាប់ខ្លួន ។ ដូច្នេះ សមត្ថកិច្ចសន្និដ្ឋានថា ជនជាតិអាមេរិករូបនេះអាចស្លាប់ដោយសារទឹកកកធ្លាក់លើ កាលពីជាង២០ឆ្នាំមុន ។

គួរបញ្ជាក់ថា ជួរភ្នំស្ថិតនៅទិសឦសានប្រទេសប៉េរូ គឺគ្របដណ្តប់ទៅដោយផ្ទាំងទឹកកកពាសពេញទាំងអស់ ដូចជា ៖ ភ្នំវ៉ាស្ការ៉ាន់ និងភ្នំខាសាន ហើយវាជាតំបន់ពេញនិយមរបស់អ្នកឡើងភ្នំមកពីជុំវិញពិភពលោក ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqRxSmg0iuo7RtozcKmM7CtUzmYGak7M_l9_liDj0AlE3eS2aD8gdyRl6LMS_dm9CyWWi_9L0lr2Db76FJG4_s2ACutixIMYVxKr9j2P-hamxbvgjqtNIIyhjVbeZjvdhkmVZUXkFbIEeL9DSwlSmAkoWvL-yVqKJLY3_bbZ0AGRzu561ErbZhVxcfHw0/s1280/photo_2024-07-11_14-47-11.jpg

កាលពីខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរប៉េរូបានរកឃើញសាកសពអ្នកឡើងភ្នំ ជនជាតិអ៊ីស្រាអែល ក្រោយពីបាត់ខ្លួនអស់ជិត១ខែ ។ ក្រោយមក នៅខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរបានឃើញសាកសពអ្នកឡើងភ្នំម្នាក់ទៀតជនជាតិអ៊ីតាលី ក្រោយពេលភ្លាត់ស្នៀតធ្លាក់ពីលើភ្នំ ដោយសារព្យាយាមឡើងទៅលើកំពូលភ្នំមួយទៀតស្ថិតនៅជួរភ្នំអែនឌីស ៕