Home Blog Page 978

ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញទង្វើគួរឱ្យសរសើរទៅកាន់ហ្វេនមានពិការភាព

0

មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែកាយវិការរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ទៅកាន់ហ្វេនដែលមានពិការភាពដែលនិយាយមិនកើតស្តាប់មិនបានគឺស្តែងឱ្យឃើញពីភាពកក់ក្តៅរបស់នាងទៅកាន់ហ្វេន។ ពេលឃើញវីដេអូនេះចែកចាយនៅលើបណ្តាញសង្គមហ្វេនៗជាច្រើនទៀតរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកឡើងថាពួកគេមើលនាងមិនខុសដែលយកនាងធ្វើជាអាយដល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEincGpFnh4SNVH2zVihfWk6FYJy6QhZy6sQt64nbYYkgOaWZ8Z8XdgD89xaw8hUE3HnjK8lXJRDIEGvjKB4q06PpEL0LFA9VwwEUm9UnlKz_70JccjI5mmsoYmj9oAqN9potPXZBSD0wLXB7FWGggsKercCOtIcbLPJmbaa6DQ0p-aSiVe4gdPp7qHoa0Y/s2048/image_2024-07-15_10-49-19.png

កាលពីរាត្រីថ្ងៃទី១២ ខែកក្កដា វគ្គផ្តាច់ព្រ័ត្រ Miss Grand Cambodia 2024 បានបញ្ចប់ដោយរលូនដោយរកឃើញម្ចាស់ជ័យលាភី ប៊ី សុធារី និងមានការសរសើរទៅកាន់អ្នករៀបចំកម្មវិធីដែលកាន់តែល្អឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយនឹងចំណាប់អារម្មណ៍ទៅលើបេក្ខភាពនិងម្ចាស់ជ័យលាភីថ្មីគេបានចាប់អារម្មណ៍ទៅកាន់ ពេជ្រ វត្តីសារ៉ាឌ្ឍី Miss Grand Cambodia 2022 និងជាអនុប្រធានប្រតិបត្តិ Miss Grand Cambodia បន្ទាប់ពីឃើញវីដេអូមួយបង្ហោះនៅលើបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0SozncemC4OFrIqAK68UONr1gOTRtbhlQkkLYnEs5JlUH53kXl12XYqL_1MQKgngfLOCj8YxuZDbxUmaRzkj17LQUpJl7tftEqDJPpKL3-JPUAMQ011tcZHu7ojMcY7_TSuswGeaz7SvVNXiwAC-MjFVIWhcZhZJvbD6yQj7VLWyMGBgidEMG3FWQOc4/s2048/image_2024-07-15_10-49-21.png
គណនីទិកតុកមួយជាឈ្មោះអ្នកគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចែករំលែកវីដេអូ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជួបជាមួយហ្វេនដោយបានចំណងជើងថា «ពេលដែលដឹងថាហ្វេននិយាយមិនបានស្តាប់មិនឮ អ្នកព្យាយាមរៀនធ្វើត្រាប់តាមពួកគាត់ដោយក្តីស្រលាញ់ ហេតុអ្វីអ្នកល្អអ្វីល្អយ៉ាងនេះ My Queen»។ នៅក្នុងវីដេអូដែលមានរយៈពេលជិត១នាទីគេបានឃើញ Miss Grand Cambodia 2022 រូបនេះត្រាប់កាយវិការរបស់ហ្វេនដែលបង្ហាញពីសេចក្តីស្រលាញ់ចេញពីបេះដូងពិតៗចំពោះគ្នាទៅវិញទៅមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkATgozwcrvPBXSJfmkd978ZYJDIqKZL7PlTwl5cBriQbLNolVsUaVyms2GnMyqRMMhNL6nZ7oS6mT4hvaGRzirLXcBZjg5Bo2p97vbfZlxO5Rkr0Y9PXe3hYQsr6T6qg7eTkZ2Og3SaflViiAUL4a-8oTTK5i6tmUYDfDx0R1U4X4wUh8CXcfgGOzZdI/s2048/image_2024-07-15_10-49-23.png
មិនត្រឹមតែប៉ុណ្ណោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញកាយវិការដ៏កក់ក្តៅដោយបានសំពះអរគុណចំពោះហ្វេនដែលស្រលាញ់នាងនិងបានឱបហ្វេនមានពិការភាពនោះប្រកបដោយក្តីស្រលាញ់ជ្រាលជ្រៅ។

ឃើញវីដេអូនេះហើយហ្វេនៗដទៃទៀតរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលទៅបញ្ចេញមតិបង្ហាញថាពួកគេជ្រើសរើស ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្វើជាអាយដលមិនខកបំណងបើស្គាល់នាងកាន់តែយូរនឹងដឹងឃើញពីភាពស្រស់ស្អាតពីខាងក្នុងរបស់នាងរួមជាមួយមតិយោបល់ជាច្រើនទៀត៕

កញ្ញា រិទ្ធី លំអរពេជ្រ ប្រតិកម្មកម្មវិធីទូរទស្សន៍មួយលួចចម្លងស្ទាយ៍ The Rapper Cambodia

0

កញ្ញា រិទ្ធី លំអរពេជ្រ ហៅយូគី សហស្ថាបនិកបុណ្យភូមិនិងជា Director កម្មវិធី The Rapper Cambodia បានបញ្ចេញសារប្រតិកម្មក្រោយពីកម្មវិធីទូរទស្សន៍មួយលួចចម្លងតាំងពីឈ្មោះសូម្បីតែការផ្សព្វផ្សាយពីកម្មវិធី។ កញ្ញាបង្ហាញអារម្មណ៍ដោយការហួសចិត្តយ៉ាងខ្លាំងពេលឃើញមានការលួចចម្លងដោយមិនមានសេចក្តីអៀនខ្មាសបែបនេះ។ កញ្ញា យូគី ថាកម្មវិធី The Rapper Cambodia គឺពិតចំណែកឯកម្មវិធីមួយទៀតគឺចម្លង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNLPNFKkkvfYGri1AJ52g6Y838s-6xHAhJFJRfjcNlVdgdIfLfOMot6Exq97vC47a9g1eJhntuqKEwA8dlgHlKocjZwcgus5geJhyJ2xo2ob7LccXw-1rWwX4mYdOu0ypSmerJzDz7hjcgokMm5Bqw-H9PNvtKK8gTuXXp0mBOzPyJ-pCbsAD7FnrWgGY/s960/image_2024-05-20_09-21-30.png

កាលពីល្ងាចថ្ងៃទី១៥ កក្កដា កញ្ញា យូគី មានគណនីហ្វេកប៊ុក Lomorpich Rithy
បានបញ្ចេញសារជាភាសាអង់គ្លេសមានអត្ថន័យជាភាសាខ្មែរថា «ខ្ញុំគ្រាន់តែមិនអាចឈរលើក្រុមហ៊ុនដែលហ៊ានថតចម្លងត្រង់ពីឈ្មោះរហូតដល់ការរចនា និងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម .. ចម្លងត្រង់អ្វីគ្រប់យ៉ាងសូម្បីតែចលនា VFX នៅលើចំណងជើងកម្មវិធី។ ចម្លងត្រង់ដើម្បីបំភ័ន្តទស្សនិកជនថាវាជាកម្មវិធីពេញនិយមរបស់យើង!មិនមែននិយាយពីការទិញទេពកោសល្យក្នុងកម្មវិធីចម្លងរបស់ពួកគេ! ពេលគេចម្លងពិធីបុណ្យរបស់ខ្ញុំ ដាក់ឈ្មោះបុណ្យរបស់យើងជាមួយនឹងម៉ាករបស់គេ ហើយលក់ស្រាបៀរនៅវត្តក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ។ ឥឡូវគេធ្វើម្ដងទៀតជាមួយកម្មវិធីទូរទស្សន៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyMXdwfUVo-2sjrTBKxyd8YjS8nEjyWnBfc9sBkTfge-7IPygpaHVGWzIKei-P0aKl56GN0Y82CgU6DBZ95WrVAJWOJqbXCVA4GvTHNHsT281IJo50G-od7ZkJp7gZbqZlMs3SJOFyYfF7-qY1Sn2_38wVdk2DM6G12ac3WgUWdkGf_HpGQu4T2BzsZac/s2048/image_2024-07-16_14-50-45.png

កញ្ញា យូគី លើកឡើងទៀតថា «ខ្ញុំស្បថថាក្រុមហ៊ុនមិនខ្មាសគេទេ តែធ្វើអ្វីក៏បានលុយដែរ! ខ្ញុំសូមជូនពរឱ្យច្បាប់ IP របស់យើងតឹងរ៉ឹងជាងនេះ។ ខ្ញុំសូមជូនពរឱ្យទេពកោសល្យរបស់យើងដែលហៅខ្លួនឯងថា «សិល្បករ» ធ្វើបានល្អជាងនេះ ជាជាងចូលរួមកម្មវិធីចម្លងត្រង់។ ខ្ញុំយល់ពីលុយនិងកិត្តិនាម ប៉ុន្តែអ្វីដែលគួរឱ្យអាម៉ាស់ អ្នកណាដែលចូលរួមក្នុងកម្មវិធីនោះ ខ្ញុំសូមទោសដែលខ្ញុំមិនអាចឈរនៅបន្ទប់តែមួយជាមួយអ្នកបានទេ។ កិត្តិយសគឺជាតម្លៃស្នូលរបស់ខ្ញុំ។ ហួសចិត្ត លួចច្រើនដងហើយ លួចគ្រប់សព្វពេក អត់ខ្មាសសោះ The Rapper Cambodia គឺពិតមួយទៀតគឺចម្លង»។ ការលើកឡើងរបស់កញ្ញា យូគី គឺក្នុងនាមជា EP និង Director កម្មវិធី The Rapper Cambodia និងជាសហស្ថាបនិកនៃកម្មវិធី បុណ្យភូមិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRH0QVW0a0e4WMDbO8SG-KSfrnKZHIMCpEEGmH6_KpCuZZ2FtbpvH-tB3u4DVAdyC8t6KLKflvXbYO63WejbsGx7Pd5YeFFUP6tlKtiuNZG38ySAQEbFg7Rpkeb0Uey3KDl0ibGz6M7eXeuawRXZuuJn6SkKklwetJcVpj2r7lwaRXJ3ec5V3hVY8Q3X4/s2048/image_2024-07-16_14-50-47.png

គួរបញ្ជាក់ផងដែរថា កម្មវិធី The Rapper Cambodia បានបញ្ចប់រដូវកាលទី១របស់ខ្លួនរយៈពេលជិត៧ខែមកហើយ ខណៈ យូហៃ គឺជាម្ចាស់ជ័យលាភីថ្មីនេះជាកូនក្រុមរបស់ នរិទ្ធ។ កម្មវិធីនេះមានគ្រូបង្វឹកចំនួន៤នាក់គឺ ខ្មែរមួយជីវិត , នរិទ្ធ , Kingchi និង RuthKo និងមាន Producers ពីរនាក់គឺ វណ្ណដា និង ជូវី លីន។ កម្មវិធីប្រឡងចម្រៀងរ៉េបដ៏មានប្រជាប្រិយភាពនេះមានដើមកំណើតចេញពីប្រទេសថៃ (The Rapper) ហើយត្រូវបានទិញសិទ្ធយកទៅផលិតក្នុងប្រទេសវៀតណាមរួមជាមួយនឹងប្រទេសកម្ពុជាផងដែរ៕

ផ្ទុះការសរសើរទៅលើ Mina និង BoBo cover បទកូរ៉េ Spot របស់ Zico និង Jennie

0

បទចម្រៀងដ៏ល្បីមានចំណងជើងថា «Spot» ដែលសហការរវាង Zico និង Jennie
សមាជិក BLACKPINK ត្រូវបានតារាចម្រៀង Mina និង BoBo Cover ឡើងវិញធ្វើឱ្យមានការសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រ។ អ្នកគាំទ្របានបញ្ចេញមតិថា អ្នកទាំងពីរពិតជាឡូយCover បានល្អនិងមានភាពស៊ីចង្វាក់គ្នាដូចទៅនឹងម្ចាស់ដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn4YJKJW2mq9FACN4P3BTlQrUNDQXbhkXBqIZWTqhGWYPM0S3ORY9leB_MWCO3pUM1Iw8TgeyION66cCVN3uoCPryYumh-01xqYpixxIs-Kj84eZnhrO-4f4fbcGokEb3kglLs552QWWCzlETtZgIHxkcwTDitxidTRssTM16HEMnP_AYXSiDUBZJgVWU/s1440/image_2024-07-16_09-39-22.png

«Sport»បានទម្លាក់នៅលើឆាណែល HYBELABELS កាលពីថ្ងៃទី២៦ មេសា ដែលគិតមកទល់ពេលនេះរយៈពេលជាង២ខែដែលមានការស្តាប់ជាង៧៧លានដង។ បទនេះជាការរវាង Zico និង Jennie សមាជិក BLACKPINK បន្ទាប់ពី Jennie មិនបន្តកុងត្រាបុគ្គលជាមួយនឹងផលិតកម្ម YG ។ សន្ទុះនៃការគាំទ្របទនេះមានទូទាំងពិភពលោក សូម្បីក្មេងៗមួយចំនួនបានCover និងរាំបទនេះយ៉ាងគួរឱ្យទាក់ទាញមានការសរសើរព្រោងព្រាតជាមួយនឹងការរាំ challenge ពេញបណ្តាញសង្គមទិកតុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipZbuLQv-tE8rEkDP9yT4VEjn4FseqEz47ejuJpv5UUoFkcSaHMkgIs9CN7cj_3-0T1_tl4nk9T2WTVsT5Uyt-YxlnYlR1JF3rUfrCh8h-qpHqR9fQK6_rke6myw89AsM4maFCbrsAr3dB4QVXTN8hmKsOFGfRnkBaLJKcD2-Hqu2xeqn_2igxCJ9Tr0c/s1440/image_2024-07-16_09-39-21.png

អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះអ្នកគាំទ្រកម្ពុជាក៏បានចាប់អារម្មណ៍ទៅលើតារាចម្រៀង Mina និង Bobo ស្ថិតក្នុងផលិតកម្ម K’ve entertainment ជាមួយគ្នាបាន Cover បទខាងលើនេះ។ Mina បានបង្ហោះវីដេអូ [COVER] ZICO (지코) ‘SPOT! (feat. JENNIE)’ នៅពេលអ្នកទាំងពីរចូលរួមកម្មវិធីប្រគំតន្រ្តីមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbO45OJKnEreUaoNISjkZhKND1mvUb_vJuSd1P-xcfragIiomSf3QE5vaS8Mb8a08qrI_xmIadlmqrRouOtmzgD7LhdNx-wQBSMATWEDSxM06KMSEbcy8EDKCKv3jGq646d6cE9AwGD60jQEWRfg4Er8x2GW0S9_Q9l4G5y7uLp-3nUgvFYj2-CEWVWGo/s2048/image_2024-07-16_09-39-16.png

ការ Cover បទកូរ៉េពីសំណាកតារាចម្រៀងល្បីឈ្មោះ Zico និង Jennie សមាជិក BLACKPINK រូបនេះ Mina និង Bobo ធ្វើបានយ៉ាងល្អទាំងការរាំនិងច្រៀងជាហេតុធ្វើឱ្យមានមតិសរសើរពួកគេផងដែរ។ អ្នកគាំទ្របានបង្ហាញពីការស្រលាញ់ទៅកាន់តារាចម្រៀងទាំងពីររូបនេះដោយបានដាក់សញ្ញាបេះដូង និងមតិខ្លះទៀតលើកឡើងស្រដៀងគ្នាថា ឡូយខ្លាំង មិនចាញ់ម្ចាស់ដើមឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj391CVhotyO94NwMaw4I14CDDw0OWXuUzF5TjtzBDAervqOsl24ZFjGTaLBRVre9Nj95idHA8BFnmeeKJ19Oaf51AVUAv6JDxos5nWid4bh_CK8ZILJI7elwGi23RqnOgPZxz-iXoTegUPm7j8no1UzjH35zHI5s_vtvlcXQ2vAZFSVWDapjGxIONC7xg/s1500/image_2024-07-16_09-59-18.png

គេចាំបានថាកាលពីមុនតារាចម្រៀង Mina បានរាំ Cover បទ Solo និង You &Me របស់ Jennie ក៏ទទួលបានការសរសើរដូចគ្នា ខណៈក៏បានច្រៀង Cover បទ «COOL WITH YOU» របស់ក្រុមចម្រៀងកូរ៉េ New jeans រហូតមានការលើកឡើងថាបើមិនដឹងមិនស្គាល់ Mina ពីមុនមកនេះគិតថាជាជនជាតិកូរ៉េហើយ៕

សញ្ញាគ្រោះថ្នាក់ចំនួន ៤ បង្ហាញថាអ្នកមានជំងឺមហារីគ្រាប់ឈាម

0

មហារីកគ្រាប់ឈាម ឬហៅថាឈាមសស៊ីឈាមក្រហម គឺជាជំងឺដ៏កាចសាហាវមួយដែលពិបាកក្នុងការព្យាបាលណាស់ ប្រសិនបើកើតមានហើយនោះ។ ជំងឺនេះភាគច្រើនកើតឡើងដោយសារបរិស្ថាននៃការរស់នៅ ការស្រូបយកសារធាតុពុលផ្សេងៗដូចជា សារធាតុគីមីពុលដែលមាននៅក្នុងថ្នាំលាបផ្ទះ ឧស្សាហកម្ម និងកាំរស្មីជាដើម។ លើសពីនេះវាក៏អាចកើតឡើងពីកំណើតផងដែរ ដោយសារនៅពេលបង្កកំណើតមានហ្សែនមួយប្រភេទជាក្រូម៉ូស្យូមមិនល្អ ប៉ុន្តែជំងឺនេះមិនមែនជាជំងឺតំណពូជ ឬសួពូជអ្វីនោះឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga0YlPUbDokhvHnzTBWuSuhcrpeXg475rHhZkxws6YmNDPpRQ4hOkgTKIYQXtqhnosT8YIW2tuDOBl_xwlY1RZt7W3xpvqSGIlvUQcwvFMkyYyLBUH-5gzoQ9AaCjUFG6mGlYhjM9BxJ89aQ8k6GdM0awm8dXNGSg2NHhDZPby76JSBL7o4cw8Gdwiock/s700/06-cancer-10-Reasons-To-Eat-More-Flax-Seeds_529109200-napocska.jpg

ទោះជាយ៉ាងណាប្រសិនបើអ្នកមានអាការៈខុសប្រក្រតីដូចខាងក្រោមនេះ បញ្ជាក់ថាអ្នកអាចនឹងមានជំងឺមហារីគ្រាប់ឈាមហើយ៖
១.រោគសញ្ញាគ្រោះថ្នាក់ដំបូងគឺ បាត់បង់ចំណង់អាហារ ស្រកទម្ងន់ ស្លេកស្លាំង និងងាយអស់កម្លាំង ហើយស្បែកមានលក្ខណៈជាំខុសពីធម្មតា។https://cdn.cbs.nl/images/7a6172566356584d3252315062393633684a4b6a39673d3d/900x450.jpg

២.ហូរឈាមយ៉ាងងាយ ដោយសារតែជំងឺមហារីកគ្រាប់ឈាមមានប្លាកែតទាប។ ជាលទ្ធផល វាធ្វើឱ្យឈាមហូរចេញយ៉ាងងាយ ដូចជាចេញពីអញ្ចាញធ្មេញ ឬមានរដូវច្រើនខុសធម្មតា។

៣.មានកូនកណ្តុរជាច្រើននៅលើជើង ក្រលៀន ឬកជាដើម ដោយសារកោសិកាឈាមសស្ទះសរីរាង្គផ្សេងៗ ឬកកកុញហួសប្រមាណ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0S7p_zDn2YF51PEYrrvMhh8p8dt3FyZ-qV4KchEK79ew_IdIdIxS2KP9mbnTYyJAsMlSqXPwL7MJb-mvBVlfRHPM17Rwyl9YjR-oPJyxdIdOwRIiOU3ICAPPBAz91zOdIlfRH1ODjqq_VK7zexIvNS645oVPUico9sEm0W7YunbIEdzUDbmRhHfzcPsI/s590/blood-cancer-skin-rash-3945737.jpg

៤.មានកោសិកាឈាមសច្រើន ប៉ុន្តែវាមិនដំណើរការល្អដូចពីមុនទេ មានន័យថា កោសិកាឈាមសគឺមានតួនាទីទទួលខុសត្រូវ និងប្រយុទ្ធប្រឆាំងជាមួយមេរោគ ប៉ុន្តែពេលវាកើតឡើងច្រើនទៅៗ វាមិនអាចប្រឆាំងនឹងមេរោគបានទេ ដែលនេះជាហេតុធ្វើឱ្យវាងាយនឹងឆ្លងមេរោគ ដែលបណ្តាលឱ្យអ្នកក្តៅខ្លួនខ្លាំងខុសធម្មតា។ ដូច្នេះប្រសិនបើអ្នកមានសញ្ញាគ្រោះថ្នាក់ទាំងនេះ សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីពិគ្រោះ និងព្យាបាលជំងឺនេះឱ្យទាន់ពេលវេលា៕

ដើម្បីវិស័យកុនខ្មែរផលិតករ ហ៊ុយ យ៉ាឡេង ដល់ថ្នាក់ដាច់ចិត្តបញ្ចាំស៊ីក្លូតម្លៃ១លានដុល្លារ

0

«ជីវិតខ្ញុំរស់ដើម្បីភាពយន្តមិនបានផលិតភាពយន្តស្មើនឹងស្លាប់»នេះជាការលើកឡើងរបស់ផលិតករលោក
នៅលើបណ្តាញសង្គមស្របពេលដាច់ចិត្តដាក់បញ្ចាំងស៊ីក្លូតម្លៃ១លានដុល្លារយកត្រឹម១៥,០០០ដុល្លារនិងលោះវិញនូវទឹកប្រាក់ចំនួន៣ម៉ឺនដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWpvxCu-QbbnAP3BfxkVvFvAhOzSFhpE7yhBP9IpvZgO0Biuj6lSeJKUhVFXs1eqBelF3vYWypO7vBcIYEP9NQurttco_PtmNOo5Fl1ZmES3-QMfd45I0YPEAXoB5mumitky0N2qNSTO-ELJWhoiM5lvkfELcOmtu1cYEzz6zbLyIRvKO4Fk1eJZpGQ5o/s1180/image_2024-07-16_11-34-20.png

នៅយប់ថ្ងៃទី១៥ កក្កដា លោក ហ៊ុយ យ៉ាឡេង បានបង្ហោះរូបភាព២សន្លឹកអមដោយខ្លឹមសារថា «ខ្ញុំត្រូវការបញ្ចាំស៊ីក្លូដែលមានតម្លៃ១លានដុល្លារយកទៅថតភាពយន្ត ខ្ញុំយកតែ15000$ទេខ្ញុំយក៧ខែ ខែមីនា ២០២៥ខ្ញុំលោះយកស៊ីក្លូវិញដោយជូនប្រាក់លោះយកស៊ីក្លូវិញចំនួន30000$ បើមិនទុកចិត្តអាចដំកល់សែកជូនក៏បាន»។ ផលិតករ «ដើម្បីកូន» បានសង្កត់ធ្ងន់ថា «ជីវិតខ្ញុំរស់ដើម្បីភាពយន្តមិនបានផលិត ភាពយន្តស្មើនឹងស្លាប់ ទ្រព្យដែលមានតម្លៃក្នុងជីវិតខ្ញុំសល់តែស៊ីក្លូ១នេះទេ»។ ក្នុងនោះលោកក៏បានភ្ជាប់មកជាមួយលេខតេឡេក្រាមផ្ទាល់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUU_PEEq_8Ma0dDV8Bu99i6cJdTX4RvVDO3Zyxon_kRbm6gRr1ruNyvLooIst_Qbp0ZbIKgntUcrli2lywr_X5lCCRCDxITdu1XwTFEetuAscuXMQXjsCgANcpy2Ung24KriFbmQ1vrznAfQt-al5lDL798ccZj8KgA5Ey37LRidQUi0dZLUtjMKPfr-Y/s1024/image_2024-07-16_11-34-21.png

ស៊ីក្លូ ដែលមានតម្លៃរហូតដល់១លានដុល្លារនេះត្រូវបានគេជីកសួរថាហេតុអ្វីបានជាស៊ីក្លូមួយនេះមានតម្លៃខ្ពស់បែបនេះ ខណៈលោកបានផ្ញើមកជាមួយការចុះផ្សាយពីស៊ីក្លូដែលមានតម្លៃ១លានដុល្លារនេះ។ កាលពីដើមឆ្នាំ២០២០ នាឱកាសបើកសម្ភោធខ្សែភាពយន្ត « ដើម្បីកូន » លោក ហ៊ុយ យ៉ាឡេង បានប្រកាសលក់ស៊ីក្លូកែច្នៃថ្មីក្នុងតម្លៃ ១លានដុល្លារ ដើម្បីយកថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុងដោយចង់ឱ្យប្រជាជនខ្មែរមើលឃើញពីតម្លៃស៊ីក្លូ។ លក្ខណៈពិសេសរបស់ស៊ីក្លូនេះ គឺមានវ័យ៨០ ឆ្នាំឯណោះបើគិតមកទល់ឆ្នាំ២០២៤នេះមានអាយុ៨៤ឆ្នាំដែលត្រូវបានធ្វើឡើង ដោយស្នាដៃជនជាតិបារាំងម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFjtlzulZg7aI7X9EA2Epda6pc54Xwp4KMgqJMETKmqpQwaX9lHjp0g9paDLFfpnPtRGo8UnO6Yb-j8VZFzAl0HGRxOy0XV_l7ac0h8x4XzcWYg3UuP0JUz0lASWx9uLiDd7ZcT8ankZ15-BVjz1m96v-emhQpPMi7WT4D6hAHiywxU1fgMML3GYgHpPk/s1074/image_2024-07-16_11-34-22.png
លោក ហ៊ុយ យ៉ាឡេង គឺជាផលិតករម្នាក់ដែលពុះពារខ្លាំងលើវិស័យកុនខ្មែរដោយហ៊ានប្រកាសលក់ឡាន ផ្ទះ រួមទាំងទ្រព្យចុងក្រោយគឺជាស៊ីក្លូតម្លៃ១លានដុល្លារនេះមកផលិតកុនខ្មែរ។ ទោះជាយ៉ាងណា ទង្វើរបស់លោក ហ៊ុយ យ៉ាឡេង មានអ្នកខ្លះក៏បានកោតសរសើរទៅកាន់ទឹកចិត្តដ៏ធំធេងរបស់លោកប៉ុន្តែអ្នកខ្លះទៀតក៏បានរិះគន់លោកថាជាផលិតករ Drama ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_5BrajuwQwoSlU96NX8TsAAtk5GM1gVylsg1RJPGfWe4rB6h_lvjzwjtYznHMHwp8pBbxr4ECJm-e-eNFiGeVXn560LCxTxHo6ppI_CIOvUFNCt88ych3SqDHjaD0MdfDjcib8nGBL3lSqepiYSH7tBFfmb7YuN-1nCQqjr-VhEpT5QUZf5Hy1DE8j6k/s2048/image_2024-07-16_10-55-49.png

កាលពីកន្លងមកនេះលោក ហ៊ុយ យ៉ាឡេង បានទម្លាយប្រាប់ទស្សនិកជនថាលោកគិតចង់សម្លាប់ខ្លួនចំនួន៣លើកដោយសារតែវិស័យកុនព្រោះផលិតរឿងមកមិនសូវទទួលបានការគាំទ្រខាតឡុងចុង។ ជ្រកក្រោមវិស័យសិល្បៈជាង២០ឆ្នាំតាំងពីតួរ៉ាយរងរហូតក្លាយជាផលិតករស្នាដៃលេចធ្លោរបស់ លោក ហ៊ុយ យ៉ាឡេង មានដូចជា «ខ្មោចដើមចេកជ្វា», «ផ្ទះខ្មោចទិញ», «វិកលចរិត» រួមទាំងភាពយន្ត «ដើម្បីកូន»៕

មិនធម្មតាមែន! និស្សិតខ្មែរចំនួន១០០នាក់ គាំទ្រផលិតផលខ្មែរ ស្ម័គ្រចិត្តមកជួយផលិតសាប៊ូស្ពៃក្រញ៉ាញ់

0

ថ្មីៗនេះ សាប៊ូស្ពៃក្រញ៉ាញ់ ក្រោមស្នាដៃស្រ្តីខ្មែរមួយរូប ហាក់ទទួលបាននូវចំណាប់អារម្មណ៍និងការកោតសរសើរព្រោងព្រាតក្នុងចំណោមមហាជនគ្រប់ៗរូប ដោយស្រ្តីរូបនេះមានគំនិតច្នៃប្រឌិតខ្ពស់ ប្រកបដោយដ៏មុះមុតក្នុងការជួយសម្រួលដល់កសិករខ្មែរ ដែលកំពុងតែរងនូវការលំបាកលើដំណាំមួយមុខនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUbVDwKNK8KCK8UyNksJNnAYwDCRkqnDjNZ0YxwNjWTWA5PgFLs8EfUd3ZjBSe7-m8FfPysurTRj1iQponXrM0hUPhyfFCsiwsbeakRuqMzGN4yHWvnz6sE8mzZwIklelyQE4dXHLJ2TcAVfrrB5IFGR8vyhAgv8mRi6rxeaYJx1PZsGj_ygqgBQG7aBY/s1178/IMG_2346.JPG

កាលពីថ្ងៃទី១៤ ខែកក្កដា យោងតាមការបង្ហោះនៅលើបណ្តាញសង្គម ដោយគេហទំព័រផ្លូវការរបស់អ្នកនាងនុត សម្ផស្ស ស្ថាបនិករោងចក្រសាប៊ូអូកា បានគូសបញ្ជាក់ថា« ថ្ងៃនេះ នាងខ្ញុំរំភើបចិត្តឥតឧបមាដែលមានប្អូនៗនិស្សិតដែលគាំទ្រកសិផល និងផលិតផលខ្មែរបានស្ម័គ្រមកជួយផលិតសាប៊ូចេញពីស្ពៃក្រញាញ់ខ្មែរចំនួន ១០០នាក់។ សកម្មភាពនេះបញ្ជាក់អោយឃើញថា យុវជនជាទំពាំងរបស់ខ្មែរយើងពិតជាស្មារតីស្រឡាញ់ គាំទ្រ កសិផល និងផលិតផលជាតិណាស់ ទើបលះបង់ពេលវេលាដ៏មានតម្លៃមកចូលរួមជាមួយយើងខ្ញុំ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_9mw0ZGF5YyLP33uh5TCC_Z9q7BPmDgW5XkXw6jGLM6PZDgwd17P9b137queyqzfm1ulQwlettZUIG7LptbaKgQnx3XUCR9Rkii6anJxrgBrf0Z9AxaWJSeUdBrDTHyHzSi3HGIHfrugtotyAlJ4RU06ppa7tbXJHiqTg-SZ8JA5z21WgUzF-yndwmnE/s2048/IMG_2340.JPG

គួរបញ្ជាក់ថា ការកែច្នៃស្ពៃក្រញ៉ាញ់របស់ក្រុមហ៊ុននេះ បានធ្វើឲ្យផលិតផលថែរក្សាស្បែក របស់កូនខ្មែរជាច្រើនទម្រង់បានលេចឡើងមក ព្រមជាមួយនឹងតម្លៃសមរម្យ ដែលមានដូចជា ម៉ាសមុខ ហ្វូមលាងមុខ សាប៊ូលាងមុខ សាប៊ូដុសខ្លួនជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4UlzjTBiADwk2pj0vdDwhOdeWXyK9Q0Ir9LLA5vHVAbNRy1uAjDJx7gSBARmjz7h3qPbJpMOtOa2PdlZ4H1gkNY_IFqcRAitpMkG3koUqwkeYBgIvJ1EH78ILHhUK4VSlzqInhwwOLwtEWpG-egwhYvGddKWHRqhoyOw4ajdxbu9bzjM7sLjHrGXLPKE/s1350/IMG_2338.JPG

សាប៊ូស្ពៃក្រញាញ់ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការថែរក្សាស្បែក រួមទាំងការផ្តល់សំណើម ការពារប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក និងជំរុញដល់ការផលិតកូឡាជែន ហើយប្រើជាប្រចាំក្នុងការថែរក្សាស្បែក សារធាតុចិញ្ចឹមរបស់ស្ពៃក្រញាញ់ធ្វើអោយស្បែកភ្លឺថ្លា តឹងណែន ពន្យារភាពចាស់របស់ស្បែក»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggNPdSsjGdD47M3wkT48WaDf8EP4xm-bLUssTOvHOatiQyCZIuU8vPuj2B5Bo6wYx76ExpjnqZQMpEGJ37TtXCwViU3uymoVBZS4qJw5fsvgupXGUNYYU2uA-zeet6U0waShGkZDAbC4Z02KkHIg1tQwpodMEnnCMvOAt5CEmuRqP9K_7eYK9czbEKr8U/s1400/IMG_2343.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyQpHMrQNdJnNFJ-v7HYU8RWho10a7guaHBQWOA0hutKXL6TqOxu5INu9p57xajmBj2P8I8737_j0XTsMYzv-6xoWeF6ZWq3A-ZRcwjz_IHt5trfj5JMYSEi1Gespqrwa0HPRbFHr9JwIfGOKrx-rlECVnC3G28IA_R5tMQGrBjAq5vEMOBDBES0GnA-U/s2000/IMG_2344.JPG

ដឹងអត់? តើប្រទេសណាដែលតូចជាងគេបំផុតនៅលើពិភពលោក?

0

នៅពិភពលោកយើងនេះមានប្រទេសសរុបទាំងអស់ចំនួន ១៩៥ ក្នុងនោះប្រទេសធំជាងគេគឺរុស្ស៊ី បន្ទាប់មកកាណាដា ចិន និងអាមេរិក។ ទោះជាយ៉ាងណាប្រិយមិត្តមួយចំនួនប្រហែលជាមិនទាន់ដឹង និងមិនទាន់ស្គាល់ពីប្រទេសដែលមានទំហំតូចជាងគេបំផុតនៅលើពិភពលោកនោះទេ។ ដូច្នេះនៅក្នុងអត្ថបទនេះយើងនឹងណែនាំលោកអ្នកមកស្គាល់ប្រទេសដែលតូចជាងគេបំផុតក្នុងលោក ដែលប្រទេសនោះមានឈ្មោះថា ប្រទេសវ៉ាទីកង់ ឬហៅថាបុរីវ៉ាទីកង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCiP3MFaL5ot31QnZsixiDhvtH5b_duPgWJlYYjaDb_EC0nF-NTdlVurHkjCvuBncCEJqq9CsI-FNJtxLddGB1e4FAmOHz2wISE3ujBbY8XRevzLCT_wXg3mUU0dnol0ma4J3_CpVfaz7VoGUB1OUNb83-X1jx3NNOavqtRWjfi0NABMdKb8RIasXv_1U/s5184/gettyimages-487091297.jpg

បុរីវ៉ាទីកង់មានទីតាំងនៅកណ្តាលទីក្រុងរ៉ូមរបស់ប្រទេសអ៊ីតាលី ជាមួយប្រជាជនរស់នៅប្រហែល ១,០០០ នាក់។ យោងតាមគេហទំព័រ Business Insider នេះគឺជាប្រទេសតូចជាងគេបំផុតនៅលើពិភពលោកដែលមានផ្ទៃដីត្រឹមតែ ០.៤៤ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ ប្រទេសនេះដើរតាមរបបរាជានិយមនយោបាយដែលដឹកនាំដោយសម្តេចប៉ាប។ ដូច្នេះសព្វថ្ងៃនៅក្នុងបុរីវ៉ាទីកង់គឺមានឱសថស្ថាន ការិយាល័យប្រៃសណីយ៍ ប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3GRcDclCdSKL77ckXgBig2g8F4erHdboJcmKuNogXLwO-L9jaoNgh7xFS_-15V561itIMcqyjBLBqp7R_6AxIdkfVbM0H0OLKzFth_4Rw8BULanndudodeaO-Bq1Xtal5FbloZemu2tNjnEZvKRLNmU0o-gxLI3ay1Q3_tPq1EgBsUkOzuJceLWkM7Yc/s1280/photo_2024-07-16_15-10-09.jpg

បើយោងតាមរបាយការណ៍ បុរីវ៉ាទីកង់គឺជាប្រទេសតែមួយគត់ក្នុងលោកដែលមានសេដ្ឋកិច្ចមិនពាណិជ្ជកម្ម ដោយប្រភពចំណូលចម្បងរបស់ខ្លួនភាគច្រើនបានមកពីការបរិច្ចាគពីអ្នកកាន់សាសនាកាតូលិក ការលក់តែម ការបោះពុម្ព វត្ថុអនុស្សាវរីយ៍ និងការលក់សំបុត្រសារមន្ទីរនានាជាដើម។ បុរីវ៉ាទីកង់ត្រូវបានទទួលស្គាល់ជាតំបន់បេតិកភណ្ឌពិភពលោកដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ក្នុងឆ្នាំ ១៩៨៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0Cw_KxTHpWrXwVDtRo4wM201n7VYXlTX48UQ5QsqDusEtHMJmvXxl4YgIrgdsZEZWmUT1R1b03zY0jtwTrzfH6ZbyUiwhb7fYaNG-Kf6NSNKbrDBIW4MSs41K-aF2V7UE-nKWAzmNrGrmXSzVE59VYUFi5PGasjms_LUn9tZ5P_mNXhgfvs70CWuxma8/s1200/photo_2024-07-16_15-10-37.jpg
យូណេស្កូ ពិពណ៌នាអំពីបុរីវ៉ាទីកង់ថាជា “បណ្តុំតែមួយគត់នៃស្នាដៃសិល្បៈ និងស្ថាបត្យកម្ម” ដោយសារគ្រប់ជ្រុងនៃប្រទេសនេះមានស្នាដៃស្ថាបត្យកម្ម និងស្នាដៃសិល្បៈល្អឯក។ ហើយចំណុចលេចធ្លោគឺ ផ្លូវពេត្រុសដែលមានប៉មធំមួយ ប្រហែល ៣៥០ តោន និងជួរឈរដ៏អស្ចារ្យ នៃផ្លូវ Peter ត្រូវបានសាងសង់ឡើងនៅប្រហែលសតវត្សទី ៤។ លើសពីនេះបុរី Vatican ក៏មានវិហារ Sistine Chapel ដែលបង្ហាញរូបគំនូរ Renaissance ដោយវិចិត្រករល្បីៗជាច្រើនដូចជា Michelangelo, Perugino, Botticelli ឬ Cosimo Roselli…ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXpZmUz9vBspnNNMnE8q56fweG0XAXNYy8lWMcrdP-h4qmaaKyaOuWa46-94-ROq-fjWJZ9eM6K3KnrtkBDObuuIQa_69csF-MSj9OKANeX2e0spPuDCsSpC5OW5-H2R0tIUHWnHyNO63B3ee6c_mg4kKovLv6WaUJAjMBDUQiLSsHKLIR7UQKin9pht0/s1280/photo_2024-07-16_15-10-52.jpg

យោងតាម World Atlas ទង់ហូលីត្រូវបានគេស្គាល់ផងដែរថាជាទង់បរិសុទ្ធដែលត្រូវបានអនុម័តនៅថ្ងៃទី ៧ ខែមិថុនាឆ្នាំ ១៩២៩ ។ ទង់ជាតិវ៉ាទីកង់នេះគឺមានរាងការ៉េ ចែកជាពីរផ្នែកស្មើៗគ្នា ដោយមានពណ៌លឿង និងពណ៌សតំណាងឱ្យពណ៌នៃកូនសោរបស់ Saint Peter ។ នៅលើផ្ទៃខាងក្រោយពណ៌ស មាននិមិត្តសញ្ញាកូនសោពីរ (មាសមួយ ប្រាក់មួយ) ឆ្លងកាត់គ្នាទៅវិញទៅមក ដោយភ្ជាប់ជាមួយខ្សែពណ៌ក្រហម។ នៅពីលើកូនសោទាំងពីរនេះគឺជាមកុដរបស់សម្តេចប៉ាប រួមជាមួយរូបិយប័ណ្ណរបស់ហូលីគឺអឺរ៉ូ។ យោងតាម Telegraph ក្នុងឆ្នាំ ២០០០ បុរីវ៉ាទីកង់ និងអ៊ីតាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដោយអនុញ្ញាតឱ្យ Holy See ប្រើប្រាស់ប្រាក់អឺរ៉ូជារូបិយប័ណ្ណផ្លូវការរបស់ខ្លួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA0Z7ZAGEFIViqxA9kO8pseXgri5n39kkfbZvu2CjdtcrJA2e9Arhb2L76L6gbK-W6zz_N5HYU9SlWEe5mDxboeZrKN-bwj2W0yJIZiKVK_hl58Tlwxn8X33cPGv1YIDF4vwouV6ah8-lIEEl70IwPBgnI7tzerOzsW1P0UisXgzw6cScgUtdJTcxHnMo/s512/unnamed.jpg

ក្រុមហ៊ុន Boeing បង្ហាញពីការធ្លាក់ចុះនៃការលក់យន្តហោះដឹកអ្នកដំណើរបានតិចតួចណាស់ក្នុងឆ្នាំនេះ

0

Boeing គឺជាក្រុមហ៊ុនដ៏ធំក្នុងឧស្សាហកម្មអាកាសចរណ៍ប្រកាសថា កំពុងតែប្រឈមនឹងចំនួនការលក់យន្តហោះធ្លាក់ចុះយ៉ាងខ្លាំង ។ កាលពីខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុននេះអាចលក់យន្តហោះប្រភេទ 737 Max បានតែ១៤គ្រឿងប៉ុណ្ណោះ ហើយក្នុងចំនួននេះ មានយន្តហោះដឹកអ្នកដំណើរត្រឹមតែ៣គ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAKkTIAcHyXZNvs41S-6-5fHL8vlxQtiRlSyEorVhm_Ud5cCk0IZd_y6HWiLSCUJ81VOFz2kT8Vz6C4-6Zqns7pKIIwAPpXhm-mx6vPrhECbmIi8v4_OYKjTDxZJYjoeP-a0lzp0NYY7FHsVp2Epjmr-vt-DTIhuGKU-5Rp9JeZPCbUh8PGDTBqS9JKl0/s924/photo_2024-07-16_15-05-56.jpg

ចំនួនការលក់យន្តហោះធ្លាក់ចុះយ៉ាងខ្លាំងនេះ គឺបណ្តាលមកពីហេតុការណ៍ទ្វារយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ធ្លាក់នៅលើអាកាស កាលពីដើមឆ្នាំ២០២៣ ។ ហេតុនេះ វាបណ្តាលឱ្យអ្នកដំណើរបាត់បង់ទំនុកចិត្តលើយន្តហោះ 737 Max យ៉ាងខ្លាំង ហើយសូម្បីតែក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដែលចង់ទិញយន្តហោះបន្ថែម ក៏ពន្យារពេលការកុម្ម៉ង់ទិញយន្តហោះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB7WY_v-hU_9ekDaMFI0opJpBwot2PcBLvMbnvaz0aaF7X7mMtPFvgFwjg1CDoOVT_aupkCElHK-_unc_DpFxFzQ9vkiiXNFSxTHavoVD09WnBlF5NF0w_YtpKIKMY8Yu4bEfa1Fy4tuQ3nytfXZZc1dNUl-iS-jT3EpEUbl0Wo5UOI3VPQwhfWdU_qZE/s1280/photo_2024-07-16_15-05-57.jpg

បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ចំនួនការលក់យន្តហោះរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះរហូតដល់៩៥% គឺធ្លាក់ចុះពីចំនួន៣០៤គ្រឿង នៅខែមិថុនា ឆ្នាំ២០២៣ មកស្មើត្រឹមតែ១៤គ្រឿងប៉ុណ្ណោះ នៅខែមិថុនា ឆ្នាំ២០២៤ ។ រីឯចំនួនការលក់យន្តហោះសរុបនៅឆមាសទី១ ឆ្នាំ២០២៤ បានធ្លាក់ចុះ៧០% បើធៀបនឹងឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy-VPUii8Kj48Ea3MzJ-IVrHy12bEaRpwEZ2YsdaJaWrthjd6i4M5yCqp8mYZLKFHCXEHQJKK3hTTdSilAqWnke88DH1LcUHvnFvVp6FLZ53TbatcdIIa7ewBCHrPsiH-LQ0Ei69o3JkzPPS5by6md1-SRdLqkon0mfObF2Lz4ua16e4CUEbt-wTKnuKQ/s1280/photo_2024-07-16_15-05-58.jpg

បើទោះជាមានសញ្ញាវិជ្ជមាននៅខែមីនា ឆ្នាំ២០២៤ ដែលក្រុមហ៊ុន Boeing បានលក់យន្តហោះរហូតដល់១១៣គ្រឿងក្តី ប៉ុន្តែការទិញភាគច្រើនជាការកុម្ម៉ង់ទិញយន្តហោះ ដែលគ្មានការបញ្ជាក់សុវត្ថិភាពពី Federal Aviation Administration (FAA) ។ ការបញ្ជាក់សុវត្ថិភាពរបស់យន្តហោះនេះ ត្រូវបានពន្យារពេលយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhPuf3NOQANYgjc-QUndafSkHmVYYWvWkDVCbnekFzxYp9ZwMa3dwd_Lq01Q7nPWXjc65dAHBu7pCz0iGCgFYF4MC_w44lUWdQxJa0t00W8EUG7ZVyZgbW5hPe3b7erbhUPuQTi4Zf_-a8FL05o6uteRPcphwbY3cov0m9igFqfJW65ZhZWjOUkhC0UQo/s5789/107090063-1658145759601-gettyimages-1241973461-AFP_32ET49V.jpeg

ក្រៅពីនេះ ក្រុមហ៊ុន Boeing នឹងប្រឈមមុខជាមួយផ្លូវច្បាប់ផងដែរ ដោយក្រុមហ៊ុននេះត្រូវសារភាពកំហុសករណីបុគ្គលិករបស់ខ្លួនបោកប្រាស់ថា យន្តហោះរបស់ក្រុមហ៊ុនសុទ្ធតែមានការបញ្ជាក់សុវត្ថិភាពពី Federal Aviation Administration ។ ក្រៅពីនេះ ក្រុមហ៊ុនអាចប្រឈមនឹងការចោទប្រកាន់ច្បាប់ព្រហ្មទណ្ឌបន្ថែមទៀត ដោយសារហេតុការណ៍របស់ Alaska Airlines ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9XEW15xlW7OOGF8dTkpiWnCSYXnW988EOoQEsrh5PE_ycgSOETl6F6bVBGN9UTAMNgpNcM9xx75GtfZansW8KE8sfV_PtDAlx2zqr4u6-Sq1yypNohz2bL_7akTXruPa5TnXexJM8MNcuUHfZnx746n_XvH9yWVrkPeq6cTe-bX01pzCJfRraf9tJXcE/s639/22be78778ee4d9b393ede7d3b2ad383a.jpg

ស្ថានការណ៍នេះបង្ហាញឱ្យឃើញពីបញ្ហាប្រឈមយ៉ាងខ្លាំងរបស់ក្រុមហ៊ុន Boeing លើផ្នែកស្តារទំនុកចិត្តឡើងវិញ, ការកែលម្អស្តង់ដារសុវត្ថិភាព និងការលក់យន្តហោះឱ្យបានច្រើនដូចមុន ។ ហេតុនេះ វានឹងក្លាយជាគន្លឹះដ៏សំខាន់សម្រាប់ឱ្យក្រុមហ៊ុននេះអាចដំណើរការ និងរីកចម្រើននាថ្ងៃអនាគត ៕

គ្រោះ.ប្រែជាលាភ! ទ្រព្យសម្បត្តិរបស់លោក Trump បានកើនឡើងជាង ១ ពាន់លានដុល្លារ ក្រោយជួបឧប.ទ្ទវហេតុកើតឡើងថ្មីៗនេះលើគាត់

0

សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានគេប៉ុនប៉ងធ្វើឃា.ត ប៉ុន្តែមិនបានសម្រេចនោះទេ។ មិនយូរប៉ុន្មានភាគហ៊ុនរបស់ Trump Media ក៏បានកើនឡើងច្រើនជាង ៣០% ក្នុងមួយវគ្គ ដែលជួយឱ្យអតីតប្រធានាធិបតីរូបនេះ ត្រឡប់ទៅក្រុមអ្នកមានបំផុត ៥០០ នៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ៦.៦ ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV2tVAkVyTTh7iKv_B6uJkzr8SxgN4dqoVS-7OpvvEqDVreQ-G66TG4F_i_G9jPcn1xLTWpBDTRMaJJV60D9Vy0ZFx2aDbQUjBfZACKu07TpzxtUNqiqmNeW02qbQpgTXSWDqMnhDa6-ocQGaO0ggPsd8eXxRicLYtOMH2eN6r9A7z7QkHxdyzZ6p5_WU/s3000/ap24195803307155.jpg

យោងតាម Forbes ការបិទវគ្គជួញដូរនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ ភាគហ៊ុនរបស់ក្រុមហ៊ុន Trump Media & Technology Group ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump បានកើនឡើងរហូតដល់ ៣២% ដែលនេះជាវគ្គកើនឡើងខ្លាំងទីបីសម្រាប់ភាគហ៊ុននេះក្នុងឆ្នាំនេះ។ ដូច្នេះបច្ចុប្បន្នលោក Trump កាន់កាប់ភាគហ៊ុន ៦៥% នៃភាគហ៊ុនរបស់ Trump Media ដែលស្មើនឹង ១១៤.៧ លានភាគហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMC6boaOAWdqCf96lxETBngiCPfd2vjxZlxkXKtW3GmvqmwSPlzv7Fs72iCw_MoFQTfO3tWzbd1gyn8VVHzrr_X02Y0r9lEZjwihOx9NjIoY91K2Hih55KWis-iEmCW3TQyuMtUFvFCqJ9zr431qWr_o2vi8mqaHSDSH89-BWWs_fvYwAd_aOnro_9gu4/s3267/Y2YPBQBWGJIIFKO7GL4JSFMCKY.jpg

តម្លៃនៃភាគហ៊ុនទាំងនេះគឺបានកើនឡើងពី ៣.៥ ពាន់លានដុល្លារកាលពីសប្តាហ៍មុនដល់ ៤.៦ ពាន់លានដុល្លារនាពេលបច្ចុប្បន្ន។ ហេតុនេះទ្រព្យសម្បត្តិរបស់អតីតប្រធានាធិបតីអាមេរិកគឺមានចំនួន ៦.៦ ពាន់លានដុល្លារអាមេរិក ដែលជួយឱ្យគាត់ត្រឡប់ទៅជាកំពូលអ្នកមានបំផុតទាំង ៥០០ នៅលើពិភពលោក។ ការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ Trump Media កាលពីម្សិលមិញបានបង្ហាញថាអ្នកវិនិយោគមានទំនុកចិត្តកាន់តែខ្លាំងឡើងថា Trump នឹងឈ្នះការបោះឆ្នោតខែវិច្ឆិកាខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho4Be2RDG_OeS4pLTVXdtBE6seJQaScWYV6kf2KsnC05klio4Hmg_Qj65Fc9K5uEirW7ayG6KkniHL08uSV4T84SQx9Va0m0ec3Ca7Pidw83YKHYOFyXTET_ynh1uitsOrt9a27DDh9ucDV4ZMluDDv7HqRDCn9ldeW2wM0ixTwQX8_iyO9o5vXgh5cPI/s768/trump-shooting-july-2024-snipers-768x512.webp

វិនិយោគិនបច្ចុប្បន្នព្យាករណ៍ថា ការប៉ុនប៉ងធ្វើឃាតដែលបរាជ័យ នៅថ្ងៃទី ១៣ ខែកក្កដានឹងផ្តល់ឱ្យ Trump នូវឱកាសកាន់តែខ្ពស់ក្នុងការឈ្នះការបោះឆ្នោត។ អ្នកជំនាញនិយាយថា កណ្តាប់ដៃរបស់លោក Trump បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតដែលបរាជ័យរបស់លោកត្រូវបានចាត់ទុកថាជាកាយវិការបង្ហាញពីភាពក្លាហាន និងសមត្ថភាពរបស់លោកក្នុងការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាលំបាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwxWD5nsUxDc08SgwyoAflTRq_ABG1AWXC7v2Alc7ySAeBeg0mreAlIsclzH0LpflZiqO9pQh8wk1E_5f5TBGBUHsv9_G2g3Ucy-xlAwG17qfxiCzoLh6BVmwD4G8bpZ4U-vSzDhIXhKkJh3fhzahAJo-kvIzBV2S2dXWOi-gWZAEQSJMhA2lUiFngvyQ/s1280/photo_2024-07-16_15-17-50.jpg

គួរបញ្ជាក់ដែរថា Trump Media ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ និងដំណើរការបណ្តាញសង្គម Truth Social ដែលបង្កើតឡើងដោយ Trump ។ នៅចុងខែមីនា ក្រុមហ៊ុន Trump Media ត្រូវបានចុះបញ្ជីនៅ Nasdaq (សហរដ្ឋអាមេរិក) តាមរយៈការរួមបញ្ចូលគ្នាជាមួយ SPAC (ក្រុមហ៊ុនគោលបំណងពិសេស) ដែលហៅថា Digital World Acquisition Corp. Trump Media បច្ចុប្បន្នមានមូលធននីយកម្មចំនួន ៧.៧ ពាន់លានដុល្លារអាមេរិក៕

ផ្លូវល្បឿនលឿនក្រុងភ្នំពេញ ដល់ព្រំដែនកម្ពុជា-ថៃ ត្រូវបញ្ចប់ដំណាក់កាលសិក្សា

0

គម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ត្រូវបានក្រុមហ៊ុនចិនបញ្ចប់ដំណាក់កាលសិក្សា និងត្រៀមដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាត្រួតពិនិត្យ និងអនុម័តសម្រេចចុងក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigkyNNKTALJGjV8y4qPHO8MjYpA73hsAp7nUdKkTbWPVmaMewyxxQ4rltBxsX6r1d563-c7o5huiGxQgMk7JTGb4DkXFX2D3ihPJEOyQHIj7E_6wPI-bSCoyhoGZi7BnEfEtPcCksS4vyqxUmlV5uyWOwIZVVFWJD87LVdSKISYm3XdeZ6AoqK313VavE/s1024/image-464-1024x576.png

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡីម៉ែត្រ មានចំណុចចាប់ផ្តើមពីភាគខាងជើង(មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ)ដោយឆ្លងកាត់៖

    • រាជធានីភ្នំពេញ ប្រវែង៣គីឡូម៉ែត្រ
    • ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ
    • ខេត្តកំពង់ចាម ៤៣គីឡូម៉ែត្រ
    • ខេត្តកំពង់ធំ ១៣១គីឡូម៉ែត្រ
    • ខេត្តសៀមរាប ១៣០គីឡូម៉ែត្រ
    • និង ខេត្តបន្ទាយមានជ័យ គីឡូម៉ែត្រ
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg92Oybio7IJdXfQkn_OCr51-9C1fCy57ma-JJG9RvhiHr4gd6266_zH65_7xJecbYyPetaF3OocPtyryq5h-m42kWADpTP4mUlmoU-j1tdsd7LsxznYj2-beBLW9nrrnZ3LU7O0LDB2xwXhMbubjpXPsrHq8JmIQkjBAoFOqXuYd-B1I9cJO1bfyIjUFM/s696/e1566398852960.jpg

    គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ចែកចេញជា២ដំណាក់កាល គឺដំណាក់កាលទី១ ភ្នំពេញ-សៀមរាប ប្រវែង២៥០គីឡូម៉ែត្រដំណាក់កាលទី២ សៀមរាប-ប៉ោយប៉ែត ប្រវែង១៥០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិការ៤ពាន់លានដុល្លារ៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4yqRa4CzTMK3d1EmvlhdBHp72gZoJxnSMTTa4OTlmSmOakRY6NHaByC1rwqB5BIJQkYT-Nbo8Ppxee240Wx26s3IDmAVz2FOt_MzNfHa8Thp-hb8BN7ZqBFnIBOfsUULSL67rxvwCDyde6ni9lAmvwhahkbB_cbn4-C9XQUGSsc05p9QI8NvyUXfSXY8/s800/1551759683865.jpg