Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន Boeing បង្ហាញពីការធ្លាក់ចុះនៃការលក់យន្តហោះដឹកអ្នកដំណើរបានតិចតួចណាស់ក្នុងឆ្នាំនេះ

ក្រុមហ៊ុន Boeing បង្ហាញពីការធ្លាក់ចុះនៃការលក់យន្តហោះដឹកអ្នកដំណើរបានតិចតួចណាស់ក្នុងឆ្នាំនេះ

43
0

Boeing គឺជាក្រុមហ៊ុនដ៏ធំក្នុងឧស្សាហកម្មអាកាសចរណ៍ប្រកាសថា កំពុងតែប្រឈមនឹងចំនួនការលក់យន្តហោះធ្លាក់ចុះយ៉ាងខ្លាំង ។ កាលពីខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុននេះអាចលក់យន្តហោះប្រភេទ 737 Max បានតែ១៤គ្រឿងប៉ុណ្ណោះ ហើយក្នុងចំនួននេះ មានយន្តហោះដឹកអ្នកដំណើរត្រឹមតែ៣គ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAKkTIAcHyXZNvs41S-6-5fHL8vlxQtiRlSyEorVhm_Ud5cCk0IZd_y6HWiLSCUJ81VOFz2kT8Vz6C4-6Zqns7pKIIwAPpXhm-mx6vPrhECbmIi8v4_OYKjTDxZJYjoeP-a0lzp0NYY7FHsVp2Epjmr-vt-DTIhuGKU-5Rp9JeZPCbUh8PGDTBqS9JKl0/s924/photo_2024-07-16_15-05-56.jpg

ចំនួនការលក់យន្តហោះធ្លាក់ចុះយ៉ាងខ្លាំងនេះ គឺបណ្តាលមកពីហេតុការណ៍ទ្វារយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ធ្លាក់នៅលើអាកាស កាលពីដើមឆ្នាំ២០២៣ ។ ហេតុនេះ វាបណ្តាលឱ្យអ្នកដំណើរបាត់បង់ទំនុកចិត្តលើយន្តហោះ 737 Max យ៉ាងខ្លាំង ហើយសូម្បីតែក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដែលចង់ទិញយន្តហោះបន្ថែម ក៏ពន្យារពេលការកុម្ម៉ង់ទិញយន្តហោះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB7WY_v-hU_9ekDaMFI0opJpBwot2PcBLvMbnvaz0aaF7X7mMtPFvgFwjg1CDoOVT_aupkCElHK-_unc_DpFxFzQ9vkiiXNFSxTHavoVD09WnBlF5NF0w_YtpKIKMY8Yu4bEfa1Fy4tuQ3nytfXZZc1dNUl-iS-jT3EpEUbl0Wo5UOI3VPQwhfWdU_qZE/s1280/photo_2024-07-16_15-05-57.jpg

បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ចំនួនការលក់យន្តហោះរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះរហូតដល់៩៥% គឺធ្លាក់ចុះពីចំនួន៣០៤គ្រឿង នៅខែមិថុនា ឆ្នាំ២០២៣ មកស្មើត្រឹមតែ១៤គ្រឿងប៉ុណ្ណោះ នៅខែមិថុនា ឆ្នាំ២០២៤ ។ រីឯចំនួនការលក់យន្តហោះសរុបនៅឆមាសទី១ ឆ្នាំ២០២៤ បានធ្លាក់ចុះ៧០% បើធៀបនឹងឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy-VPUii8Kj48Ea3MzJ-IVrHy12bEaRpwEZ2YsdaJaWrthjd6i4M5yCqp8mYZLKFHCXEHQJKK3hTTdSilAqWnke88DH1LcUHvnFvVp6FLZ53TbatcdIIa7ewBCHrPsiH-LQ0Ei69o3JkzPPS5by6md1-SRdLqkon0mfObF2Lz4ua16e4CUEbt-wTKnuKQ/s1280/photo_2024-07-16_15-05-58.jpg

បើទោះជាមានសញ្ញាវិជ្ជមាននៅខែមីនា ឆ្នាំ២០២៤ ដែលក្រុមហ៊ុន Boeing បានលក់យន្តហោះរហូតដល់១១៣គ្រឿងក្តី ប៉ុន្តែការទិញភាគច្រើនជាការកុម្ម៉ង់ទិញយន្តហោះ ដែលគ្មានការបញ្ជាក់សុវត្ថិភាពពី Federal Aviation Administration (FAA) ។ ការបញ្ជាក់សុវត្ថិភាពរបស់យន្តហោះនេះ ត្រូវបានពន្យារពេលយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhPuf3NOQANYgjc-QUndafSkHmVYYWvWkDVCbnekFzxYp9ZwMa3dwd_Lq01Q7nPWXjc65dAHBu7pCz0iGCgFYF4MC_w44lUWdQxJa0t00W8EUG7ZVyZgbW5hPe3b7erbhUPuQTi4Zf_-a8FL05o6uteRPcphwbY3cov0m9igFqfJW65ZhZWjOUkhC0UQo/s5789/107090063-1658145759601-gettyimages-1241973461-AFP_32ET49V.jpeg

ក្រៅពីនេះ ក្រុមហ៊ុន Boeing នឹងប្រឈមមុខជាមួយផ្លូវច្បាប់ផងដែរ ដោយក្រុមហ៊ុននេះត្រូវសារភាពកំហុសករណីបុគ្គលិករបស់ខ្លួនបោកប្រាស់ថា យន្តហោះរបស់ក្រុមហ៊ុនសុទ្ធតែមានការបញ្ជាក់សុវត្ថិភាពពី Federal Aviation Administration ។ ក្រៅពីនេះ ក្រុមហ៊ុនអាចប្រឈមនឹងការចោទប្រកាន់ច្បាប់ព្រហ្មទណ្ឌបន្ថែមទៀត ដោយសារហេតុការណ៍របស់ Alaska Airlines ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9XEW15xlW7OOGF8dTkpiWnCSYXnW988EOoQEsrh5PE_ycgSOETl6F6bVBGN9UTAMNgpNcM9xx75GtfZansW8KE8sfV_PtDAlx2zqr4u6-Sq1yypNohz2bL_7akTXruPa5TnXexJM8MNcuUHfZnx746n_XvH9yWVrkPeq6cTe-bX01pzCJfRraf9tJXcE/s639/22be78778ee4d9b393ede7d3b2ad383a.jpg

ស្ថានការណ៍នេះបង្ហាញឱ្យឃើញពីបញ្ហាប្រឈមយ៉ាងខ្លាំងរបស់ក្រុមហ៊ុន Boeing លើផ្នែកស្តារទំនុកចិត្តឡើងវិញ, ការកែលម្អស្តង់ដារសុវត្ថិភាព និងការលក់យន្តហោះឱ្យបានច្រើនដូចមុន ។ ហេតុនេះ វានឹងក្លាយជាគន្លឹះដ៏សំខាន់សម្រាប់ឱ្យក្រុមហ៊ុននេះអាចដំណើរការ និងរីកចម្រើននាថ្ងៃអនាគត ៕