មហារីកគ្រាប់ឈាម ឬហៅថាឈាមសស៊ីឈាមក្រហម គឺជាជំងឺដ៏កាចសាហាវមួយដែលពិបាកក្នុងការព្យាបាលណាស់ ប្រសិនបើកើតមានហើយនោះ។ ជំងឺនេះភាគច្រើនកើតឡើងដោយសារបរិស្ថាននៃការរស់នៅ ការស្រូបយកសារធាតុពុលផ្សេងៗដូចជា សារធាតុគីមីពុលដែលមាននៅក្នុងថ្នាំលាបផ្ទះ ឧស្សាហកម្ម និងកាំរស្មីជាដើម។ លើសពីនេះវាក៏អាចកើតឡើងពីកំណើតផងដែរ ដោយសារនៅពេលបង្កកំណើតមានហ្សែនមួយប្រភេទជាក្រូម៉ូស្យូមមិនល្អ ប៉ុន្តែជំងឺនេះមិនមែនជាជំងឺតំណពូជ ឬសួពូជអ្វីនោះឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga0YlPUbDokhvHnzTBWuSuhcrpeXg475rHhZkxws6YmNDPpRQ4hOkgTKIYQXtqhnosT8YIW2tuDOBl_xwlY1RZt7W3xpvqSGIlvUQcwvFMkyYyLBUH-5gzoQ9AaCjUFG6mGlYhjM9BxJ89aQ8k6GdM0awm8dXNGSg2NHhDZPby76JSBL7o4cw8Gdwiock/s700/06-cancer-10-Reasons-To-Eat-More-Flax-Seeds_529109200-napocska.jpg

ទោះជាយ៉ាងណាប្រសិនបើអ្នកមានអាការៈខុសប្រក្រតីដូចខាងក្រោមនេះ បញ្ជាក់ថាអ្នកអាចនឹងមានជំងឺមហារីគ្រាប់ឈាមហើយ៖
១.រោគសញ្ញាគ្រោះថ្នាក់ដំបូងគឺ បាត់បង់ចំណង់អាហារ ស្រកទម្ងន់ ស្លេកស្លាំង និងងាយអស់កម្លាំង ហើយស្បែកមានលក្ខណៈជាំខុសពីធម្មតា។https://cdn.cbs.nl/images/7a6172566356584d3252315062393633684a4b6a39673d3d/900x450.jpg

២.ហូរឈាមយ៉ាងងាយ ដោយសារតែជំងឺមហារីកគ្រាប់ឈាមមានប្លាកែតទាប។ ជាលទ្ធផល វាធ្វើឱ្យឈាមហូរចេញយ៉ាងងាយ ដូចជាចេញពីអញ្ចាញធ្មេញ ឬមានរដូវច្រើនខុសធម្មតា។

៣.មានកូនកណ្តុរជាច្រើននៅលើជើង ក្រលៀន ឬកជាដើម ដោយសារកោសិកាឈាមសស្ទះសរីរាង្គផ្សេងៗ ឬកកកុញហួសប្រមាណ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0S7p_zDn2YF51PEYrrvMhh8p8dt3FyZ-qV4KchEK79ew_IdIdIxS2KP9mbnTYyJAsMlSqXPwL7MJb-mvBVlfRHPM17Rwyl9YjR-oPJyxdIdOwRIiOU3ICAPPBAz91zOdIlfRH1ODjqq_VK7zexIvNS645oVPUico9sEm0W7YunbIEdzUDbmRhHfzcPsI/s590/blood-cancer-skin-rash-3945737.jpg

៤.មានកោសិកាឈាមសច្រើន ប៉ុន្តែវាមិនដំណើរការល្អដូចពីមុនទេ មានន័យថា កោសិកាឈាមសគឺមានតួនាទីទទួលខុសត្រូវ និងប្រយុទ្ធប្រឆាំងជាមួយមេរោគ ប៉ុន្តែពេលវាកើតឡើងច្រើនទៅៗ វាមិនអាចប្រឆាំងនឹងមេរោគបានទេ ដែលនេះជាហេតុធ្វើឱ្យវាងាយនឹងឆ្លងមេរោគ ដែលបណ្តាលឱ្យអ្នកក្តៅខ្លួនខ្លាំងខុសធម្មតា។ ដូច្នេះប្រសិនបើអ្នកមានសញ្ញាគ្រោះថ្នាក់ទាំងនេះ សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីពិគ្រោះ និងព្យាបាលជំងឺនេះឱ្យទាន់ពេលវេលា៕