Home Blog Page 971

នេះឬចរិតពិតរបស់ ម៉ាច ដាវី លំដាប់រងទី៣ Miss Grand Cambodia 2024 ?

0

ជឿជាក់ថាអ្នកតាមដានវិស័យបវរកញ្ញាប្រាកដជាស្គាល់កញ្ញា ម៉ាច ដាវី មិនខានខណៈនាងជាប់លំដាប់រងទី៣ Miss Grand Cambodia 2024។ ការតស៊ូរបស់ ដាវី គឺពោរពេញដោយឧបសគ្គរងការវាយប្រហារផ្សេងៗជាច្រើន។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះ ពៅ ធីតា Miss Grand ព្រះសីហនុ ដែលជាប់លំដាប់រងទី៥ បានទម្លាយអត្តចរិត ម៉ាច ដាវី គឺជាបវរកញ្ញាម្នាក់ដែលជួយជ្រោមជ្រែងនាងពេលប្រកួតខណៈដែលខ្លួនមានការខ្វះខាតសំលៀកបំពាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUSTzNFQA_YgqGwH-ZVe9c5X2Ht-NrCJPx8Axa4xcrDXfCr3mnnloLTETXlD6cj0CMyRC-KJ3Jauf37EmVQtGjJLeXHFpAlqb4nXcb5Aum9uS4gJdFaEgHGdkLzY_M2zs4HFTBPNLBFatp9P2X0W1slWctgrmR4TySsP5_AT4H-65mSvBWiS4Et-tsVOQ/s2048/image_2024-07-18_11-24-18.png

ពៅ ធីតា បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៧ កក្កដា អមដោយអត្ថន័យថា «ថ្ងៃនេះខ្ញុំចង់និយាយពីមនុសស្រីម្នាក់ដែលមិនត្រូវជាអ្វីនឹងខ្ញុំសោះប៉ុន្តែពេលដែលខ្ញុំលំបាកពេលដែលខ្ញុំខ្វះខាតគឺគាត់តែងតែជួយខ្ញុំពេលទៅខេត្តឬចូលរួមកម្មគឺខ្ញុំមិនមានលុយសម្រាប់ទិញសំម្លៀកបំពាក់ថ្មីគ្រប់គ្រាន់ទេ ប៉ុន្តែគាត់តែងតែឱ្យខ្ញុំដោយមិនខ្វល់ថាឈុតនោះនៅថ្មីគាត់មិនទាន់បានពាក់ទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXdfQxq6umuFZaemmRvHlA8cOKSvdooWjrg5xdU2QczcrSBYpm0bXrZ87LavZ9G5if4-Fv7nb66gCG0ZhS-CwAIvXa9Mc-6GoiHAN2uFUi0avAaBQfPmHZCsLwviNsPo6II8FFNyOeLaZSWc1CJlfMv2rWtoJkUOYJOvLB7R8wYOCDZcmsrG63FllFsFY/s1440/image_2024-07-18_11-24-19%20(2).png

លំដាប់រងរូបនេះ បានលើកឡើងទៀតថា ម៉ាច ដាវី តែងតែប្រាប់នាងរហូតថាឱ្យមើលQ&A ស្អែកត្រូវទៅកម្មវិធីកុំឱ្យយឺតអត់មានគ្រឿង make up ប្រើរបស់នាង មកអត់មានអីពាក់ប្រាប់នាង អត់ក្រវិលយករបស់នាង មានរឿងជាច្រើនដែល ម៉ាច ដាវី បានជួយនាង។ ពៅ ធីតា ថា «គាត់តែងតែជួយនិងយកចិត្តទុកដាក់ជាមួយមនុស្សជុំវិញខ្លួន គាត់ប្រៀបបានដូចជាបងស្រីខ្ញុំចឹង love you my sister Mach Davy »ចឹងហើយខ្ញុំសុំចិត្តពុកម៉ែបងប្អូនទាំងអស់គ្នាមួយចំនួនតូចដែលមិនបានស្គាល់គាត់សោះហើយបានជេរប្រមាថទៅលើគាត់តើវាសមដែរឬទេសាកយកចិត្តអ្នកទាំងអស់គ្នាដាក់ចិត្តគាត់ហើយអ្នកនឹងយល់ពីអារម្មណ៍របស់គាត់»។
ក្រៅពី ពៅ ធីតា គេក៏បានឃើញតារាចម្រៀងនិងអ្នកនិពន្ធ ទ្រី សក្កដា លោក កៅ សីហា អ្នកដឹកនាំរឿងប្រចាំទូរទស្សន៍ហង្សមាស បង្ហាញពីអត្តចរិតដ៏ល្អរបស់ ម៉ាច ដាវី ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq1x5DdJMdq_PmJblq24RLtBGnkVcSbh_vKLds-g7uFJmBno-lw7ApzE3SnUf5bQyIwkIZiNwvL1INdtfB6Vq1QU46orCA3ovTbpQlR-kZitg9NJcfKrZq-RRFA_a3l3MRoG4v0pEyb0B7IVXJmASw22pOBPwsJI50hpzkAjomDTSUS7W9BCOHUSMZePU/s2048/image_2024-07-18_11-24-22.png

ម៉ាច ដាវី ត្រូវបានគេវាយប្រហារបង្ហោះចោទប្រកាន់ថាបានរៀបការរួចនិងបន្លំអាយុដើម្បីចូលប្រកួត Miss Grand Cambodia 2024 និងទទួលបានមតិរិះគន់ពីមហាជន។ លំដាប់រងទី៣ Miss Grand Cambodia 2024 ក៏បានចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះជនណានិយាយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់នាងដូចគ្នា។ ងាកទៅកាន់បណ្តាញសង្គមរបស់ ម៉ាច ដាវី វិញ ឃើញថានាងបានជួយក្នុងកិច្ចការសប្បុរសធម៌ជាច្រើន៕

Athika ថាកម្មវិធីប្រលងចម្រៀង Hip Hop ពីរមានភាពចម្រូ.ងចម្រា.សគ្នាហេតុអ្វីបេក្ខជនក្លាយជាជនរគ្រោះនិងមានគំនាបទៅវិញ

0

Athika ដែលជាអ្នកកាន់កម្មវិធី «តុភ្លឺ background ងងឹត» បានលើកជាមតិយោបល់ទៅកាន់កម្មវិធីប្រលងចម្រៀង Hip Hop ចំនួនពីរដែលមានបញ្ហាចម្រូងចម្រាសគ្នាមិនមានដំណោះស្រាយរវាងភាគីទាំងពីរបែរជាបេក្ខជនត្រូវរងគំនាបនិងក្លាយជាជនរងគ្រោះទៅវិញ។ Athika ថាឯណាទៅពាក្យថា «លើកស្ទួយវិស័យ Hip Hop ស្រុកខ្មែរ»? សូមបកគិតផលប្រយោជន៍រួមវិញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBzbhwXxV-DLlDcbNeC3SEHgDg_6yGtSRLWsV6_nZb9Ss2ueDY7-syrHEmbylwQCfYc1HrIG1OdZ0b3CW-U01-_coItV5-JXinW2jQbLzr-6T9-EoOogHgKGnewFzdl3lg4-nAnay6ev7-pWThszb02FbXOddUskDVUWYVcYMin7NjJP97P8pU0wK9eKo/s2048/image_2024-07-18_09-14-38.png

ជឿជាក់ថាប្រិយមិត្តមួយចំនួនដែលនិយមតាមដានវិស័យរ៉េបជ្រាបមកហើយថ្មីៗនេះផលិតកម្មបារមី បានចេញសេចក្តីបំភ្លឺថាកម្មវិធីទូរទស្សន៍ «Rapper Fighter»ជាកម្មវិធីពីរដាច់ដោយឡែកពីគ្នានៃកម្មវិធី The Rapper Cambodia ទោះបីជាកម្មវិធីទាំងពីរនេះមានលក្ខណៈ និងឈ្មោះ ស្រដៀងគ្នាក៏ដោយ។ ក្នុងនោះផលិតកម្មបារមីបានបញ្ជាក់ទៀតថា ចំពោះបេក្ខភាពដែលមានបំណងចង់ចូលរួមប្រកួតក្នុងកម្មវិធី «The Rapper Cambodia» រដូវកាលទី២ ត្រូវតែជាបេក្ខភាពដែលមិនបាន ឬកំពុងដាក់ពាក្យសម្រាប់កម្មវិធីប្រលងរ៉េប ឬ មានការបង្ហាញមុខ ក្នុងកម្មវិធីទូរទស្សន៍ប្រភេទរ៉េបផ្សេងទៀតដែលមានលក្ខណៈស្រដៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9-iQM3JguiK7-iaC1J08ZDwbSnyzXXTYNREfccZ8FQn5wGrMO6X5ljrPnEOEL4OSYHEnyqxuXWrbVJmopKZbf5sP0KwVwuHEt5D0oPGfIWTeUL46dTl3wC2R7fZJS7dM7pUDisix6K9ErDBMFtt3D7W4FNFLRntFWVwBDrLlGsLmNyCwHHb5Kus4e8ho/s2048/image_2024-07-18_09-14-39.png

ទាក់ទិននឹងបញ្ហាចម្រូងចម្រាសនេះដែរ Athika បានលើកជាមតិយោបល់របស់ខ្លួនជំនួសបេក្ខជនដែលការធ្វើបែបនេះហាក់បីដូចជាផ្តល់គំនាបដល់អ្នកចង់ចូលរួមប្រកួតហេតុអ្វីស្ថាប័នទាំងពីរមិនរកដំណោះស្រាយរួម ធ្វើឱ្យបេក្ខជនក្លាយជាជនរងគ្រោះ។ លោកមិនបានដាក់ឈ្មោះចំៗនោះទេប៉ុន្តែគេក៏ដឹងថាលោកចង់សម្តៅទៅកាន់កម្មវិធីទាំងពីរគឺ«Rapper Fighter» និង The Rapper Cambodia ។
Athika បានបង្ហោះសំណេរម៉ោងជាង១២ អាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្កដា ដែលមានអត្ថន័យថា «មតិយោបល់ពីកម្មវិធីប្រលងចម្រៀង Hip Hop។ ខ្ញុំចង់បញ្ចេញមតិយោបល់ខ្លះៗពីរឿងកម្មវិធីប្រលងចម្រៀង Hip Hop ពីរដែលកំពុងចម្រូងចម្រាស។ ធម្មតាបើមាននរណាមកចម្លងស្នាដៃរបស់យើងពិតណាស់ យើងប្រាកដជាអត់សប្បាយចិត្តទេ។ តែវាក៏មានដំណោះស្រាយដែរ។ បើសិនគេពិតជាលួចចម្លងយើងមែន យើងអាចដាក់ពាក្យបណ្ដឹងទៅកាន់បុគ្គលឬស្ថាប័នបានតែអ្វីដែលសំខាន់ ហេតុអ្វីចាំបាច់ដាក់គំនាបដល់បេក្ខជនប្រលងនេះមិនអាចប្រលងនោះទៅវិញ? ហេតុអ្វីបានបេក្ខជនក្លាយជាជនរងគ្រោះទៅវិញ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju7IyjRIkghQvjiTAoJiqaqpb_v6h2MnM22umrM2-PrBfOW-nXX47s9143mFuYlsy6wXTZOR6jmKNqV2SlNJtxtUZazdGYdL_PQiftn0zHFSXOObZJbWOFAhBhzUxp0mu7oHimGcdtSCUfaKwMTV9t0nMYrGIv4WT-wlhwXKBZyQtu3_Vg2EIsK0cPzAI/s1440/image_2024-07-18_09-14-41.png

Athika លើកឡើងទៀតថា « ឯណាទៅពាក្យថា “លើកស្ទួយវិស័យ Hip Hop ស្រុកខ្មែរ”? ទង្វើបែបនឹងមែន? ឬក៏លុះត្រាតែកម្មវិធីស្តង់ដារដូចស្ថាប័ន A ឬបានអាចលើកស្ទួយវិស័យ Hip Hop បាន? ហើយអ្វីដែលស្ថាប័ន B ដែលមិនសូវមានបទពិសោធន៍ធ្វើនឹង វាប៉ះពាល់ដល់វិស័យ Hip Hop ស្រុកខ្មែរកំរិតណា ឬជួយបានត្រឹមកំរិតណា? សូមបកមកគិតប្រយោជន៍រួម។
អ្នកអាចចោទស្ថាប័ន B បានថាគេនឹងមិនបានធ្វើដើម្បីវិស័យ Hip Hop ស្រុកខ្មែរទេ គឺគ្រាន់តែដើម្បីចំណូលមកកាន់ស្ថាប័ន តែសួរថាចុះគេធ្វើនឹងក៏បានជួយវិស័យ Hip Hop ដែររឺទេ? ហើយអ្វីដែលស្ថាប័ន A ធ្វើក៏ដើម្បីជួយ Hip Hop នឹងចំណូលដូចគ្នា។ សម្រាប់ caption នេះគឺជាលើកទីមួយរបស់ខ្ញុំដែលចេះដឹងរឿងគេ តែខ្ញុំផុស មិនមែនដើម្បី Like & Share អីទេ
គ្រាន់តែចង់ជំនួសមុខអោយបេក្ខជនដែលពួកគាត់មានសំពាធពិបាកក្នុងការប្រលង ពិបាកក្នុងការជ្រើសរើសកម្មវិធីដើម្បីបង្ហាញសមត្ថភាពតែប៉ុណ្ណោះ ព្រោះខ្ញុំជឿថាគាត់ពិបាកក្នុងការបញ្ចេញមតិយោបល់ ហើយពួកគាត់ក៏មិនហ៊ានលើកមកនិយាយដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO8khFvG65eehKdwkVjhH8Mv8JZYcr4kRGsZ-qr9mU4a1pY6ye-cOBTyicf-N-lmztdoVjqmaJp2tlijTVfbc6XbSd2zN97vpPpIGt_L8xxEUo-S9qUMuOzW6kVoIQDc6kt-GWtDBNZdZvoObD4s6If89Gw-9bR3avNHS8Z_d0UY4LaYZqJ1sOLFN5Coc/s2048/image_2024-07-18_09-14-43%20(2).png
អ៊ីចឹងខ្ញុំគិតថា ខ្ញុំគួរតែដើរតួជំនួសពួកគាត់ ដើម្បីលើកប្រធានបទមួយនេះមកនិយាយអោយគ្រប់គ្នាបានដឹង។ ហើយជាចុងក្រោយខ្ញុំសំណូមពរអោយស្ថាប័នទាំងពីរដោះស្រាយតែគ្នាឯងទៅ កុំដាក់គំនាបឱ្យបេក្ខជនដែលប្រលង ព្រោះអីពួកគាត់នៅក្មេងខ្ចីណាស់សម្រាប់វិស័យមួយនេះ។ អ៊ីចឹងជួយសម្របសម្រួលឱ្យយគ្នាងាយស្រួលផង ព្រោះនេះជារឿងរបស់អ្នក មិនមែនជារឿងបេក្ខជនទេ។ ខ្ញុំនៅតែនិយាយម្តងទៀតថា “សូមគិតប្រយោជន៍រួម”»៕

បើទៅលេងខេត្តបាត់ដំបង! កុំរំលងរមណីយដ្ឋានទេសចរណ៍ទាំងនេះឱ្យសោះ

0

ខេត្តបាត់ដំបង គឺជាគោលដៅទេសចរណ៍មួយដែលមានទីក្រុងស្រស់ឆើតឆាយអមតាមបណ្ដោយដងស្ទឹងសង្កែ និងជាទីក្រុងមួយដែលមានសំណង់រចនាបថផ្ទះសល់ពីសម័យអាណានិគមបារាំងកំពុងបានក្លាយជាសម្បត្តិបេតិកភណ្ឌជាតិ និងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ខេត្តនេះមានចម្ងាយ ២៩១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ គឺជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា។ ដូច្នេះប្រសិនបើអ្នកបានទៅដល់ខេត្តបាត់ដំបងហើយ សូមកុំរំលងកន្លែងល្បីៗទាំងនេះឱ្យសោះ!

១.រមណីយដ្ឋានប្រាសាទបាណន់៖ ប្រាសាទបាណន់គឺជារមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺពីរ ស្រុកបាណន់ ខេត្តបាត់ដំបង។ នៅពេលមកដល់ភ្ញៀវទេសចរនឹងបានឃើញប្រាង្គប្រាសាទសង់នៅលើកំពូលភ្នំបាណន់ តំរៀបគ្នាមានលក្ខណៈដូច ប្រាសាទអង្គរវត្ដ ប៉ុន្ដែជាសំណង់ដាច់ៗពីគ្នាធ្វើអំពីឥដ្ឋថ្មបាយគ្រាម និងថ្មភក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl_L4UxkIjbjmFrWcsO90vURyC6CSy6bzMOdFu9hYZAFfaTYhOEqGfqq44-FDVpQspxnFScCiVLVdfWbA28E78fIXQKjWy3EH1iJeKalVeeFnaelYseUDTiuTQiDlTCtFGDXY_BVrkITuCmL0dYqJ72V_bxPUO-ykqwJxjaWtja_af6-mR8bNVi6huiec/s1280/photo_2024-07-18_10-14-24.jpg

នៅក្នុងល្អាងទឹកពិសិទ្ឋិ គេជឿថា អ្នកដែលបានផឹកទឹកនេះ នឹងនាំអ្នកឱ្យដឹងដល់អតីតកាល អនាគតកាល និងបច្ចុប្បន្នកាល។ នៅជើងភ្នំ និងកំពូលភ្នំមានព្រៃឈើតូចធំដុះចំរុះគ្នា យ៉ាងក្រាស់ដែលផ្ដល់ម្លប់ដ៏ត្រជាក់សម្រាប់ភ្ញៀវទេសចរ។ អ្នកទេសចរក៏អាចស្ដាប់សំលេងសត្វយំយ៉ាងពិរោះរណ្ដំ ស្រូបយកខ្យល់អាកាសបរិសុទ្ឋ និងសំរាកកាយនៅក្នុងល្អាងយ៉ាងត្រជាក់នេះផងដែរ។

២.រមណីយដ្ឋានធម្មជាតិភ្នំសំពៅ៖ ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ នៅលើកំពូលភ្នំមានវត្តមួយឈ្មោះថា វត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន ១២។ ភ្ញៀវទេសចរអាចមកទីនេះដើម្បីស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រ ក៏ដូចជាស្រូបយកខ្យល់អាកាសធម្មជាតិ ដើរទិញនំ ចំណី អាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFFjna7Os7bsBBJ-MDyzIwKWPk2f4Dta7SYjQ5QU5HVQ6QGXKyb40TuUPm6JO_JgHIrNN4g4a8jV00PovQOnLK6L1j80TfTWKAlA28xwGgO-8aqQIFWzSsSYdfbmKwTXUyA5tyGGf-wC_eI4Q9B5UCxufGFboJiF0woTrFRYuHtGTZWii9AGFnFfu3UUo/s1600/image-20-1-edited-3.jpg

៣.ទឹកធ្លាក់ភ្នំ ៥៣៖ រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ភ្នំ ៥៣ ឬហៅថា ជ្រោះភ្នំ៥៣ មានទីតាំងស្ថិតនៅភូមិអូរចោត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នៅទីនេះភ្ញៀវទេសចរអាចទស្សនាទេសភាពព្រៃភ្នំ បោះតង់នៅក្នុងតំបន់ធម្មជាតិ ស្តាប់ខ្យល់វាយោរ សម្លេងបក្សាបក្សី ទេសភាពពណ៌ខៀវខ្ចី លេងទឹកឬហែលទឹកក៏បាន ដើរលេងដោយថ្មើរជើងតាមតំបន់ធម្មជាតិភ្នំព្រឹក ផឹកកាហ្វេលើភ្នំ បោះជំរុំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ រៀបចំអាហារដោយខ្លួនឯងយកមកពិសា ឬគយគន់ថ្ងៃរះរហូតដល់ព្រះអាទិត្យអស្តង្គតបានជាមួយធម្មជាតិដ៏ធំសម្បូរបែប ជាទីប្រតិព័ទ្ធរបស់ភ្ញៀសទេសចរនៅជ្រោះភ្នំ ៥៣ នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilmN67d3t7tPhUo3fqipW19-Va_2dzCWbDiM0eJFujUlp9XyC_1R_3szvYXbtE5f5Ez6OmdFre2yR_5VMN8ZLcYaTAVd0oaudbA59RENO6y8lj6wqPvzdaWaHPmBWRtp5qqoH2HFhkXp-Fdv7hz4MYTN1lmFWfg3HwOyMQ75PXBjTgTyTTJ7oSDlOBak4/s2048/609656dc83666.jpeg

៤.រមណីយដ្ឋានទឹកធ្លាក់ភ្នំកំពូល៖ ទឹកធ្លាក់ភ្នំកំពូលមានទីតាំងស្ថិតនៅភូមិអូរល្មួន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានចម្ងាយប្រហែល ~63km ពីរង្វង់មូលលោកតាដំបងក្រញ៉ូង។ នៅពេលមកដល់ទីនេះភ្ញៀវទេសចរនឹងឃើញទឹកធ្លាក់ភ្នំកំពូល ស្ថិតក្នុងប្រភេទទឹកជ្រោះ ឬទឹកធ្លាក់ ក៏ដូចជាអាចហែលទឹក ឬលេងទឹកក៏បាន, ដើរទស្សនាកសិដ្ឋាន, ញុំអាហារឆ្ងាញ់ៗជាមួយគ្រួសារ ឬមិត្តភក្តិ ដើរលេងថ្មើរជើង, បោះជំរុំឬបោះតង់, និងមានកន្លែងពិកនិចជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifiFs4duBBxFmRHDpfO3itAuTuqwRkEtBEDrhqHyC7b7wh0sY9r24hnOCWLLk8zfRrD-jrquXUSTJSMmA9HD2JYt4DCwbdIQ5uAxXLsFZ5gcWG_NKvnpIFaRLAuhlZiTKQqBigIEqItfHR0f03Md1wWGZOAP1lbEZOGvE27sozDjGUYMvHf2pdxUk9BM8/s1280/photo_2024-07-18_10-15-43.jpg

៥.ចំការទុរេនអូរតង៖ ចំការទុរេនអូរតង គឺជារមណីយដ្ឋានធម្មជាតិតំបន់ភ្នំ ដែលមានប្រលាយដងអូ ដោយបន្ថែមការកែច្នៃឱ្យកាន់តែមានសោភ័ណភាព។ រមណីយដ្ឋាននេះ ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចំងាយប្រមាណ៧០ គីឡូម៉ែត្រពីក្រុងបាត់ដំបង។ រមណីយដ្ឋាននេះ មានកន្លែងលេងទឹកថ្លាឈ្វង់ អមដោយផ្ទាំងថ្មក្រាលបាតស្ទឹង និងមានកន្លែងអង្គុយលំហែអមដងស្ទឹងជាច្រើនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhbr4jlrpTWFL8XWIc-r3E4J3QWbBUE9voW-aNc2WjN_8GwwQRxceYJNLDUNHnPSiFOBBM-g4n4WVrfDpGjjMmLH-QWaJmsyHN19RsfqyMGasXCEZ7CqWL1DgVfrsg1TvJwGd8s48-e_bdAUtf3HFXInYDZ7ESGqk0_7gx3R1caekKjULIElgApPrny7k/s1280/photo_2024-07-18_10-16-11.jpg

ដូច្នេះភ្ញៀវទេសចរ អាចពិកនិចលក្ខណៈគ្រួសារតាមមាត់ស្ទឹង និងខ្ចុះដែលមានស្រាប់ទទួលទានអាហារឆ្ងាញ់ៗ និងថតរូបលេងកម្សាន្តផងដែរ។ បន្ថែមពីនេះក៏មានចំការផ្លែឈើចម្រុះដូចជា ទុរេន សាវម៉ាវ តាង៉ែន និងកៅស៊ូជាដើម។ ភ្ញៀវអាចលេងទឹក ឬហែលទឹក, ដើរទស្សនាកសិដ្ឋាន, ទស្សនាទេសភាពព្រៃភ្នំ, ស្រូបយកខ្យល់អាកាស ដើរលេងដោយថ្មើរជើង និងមានចំណុចពិសេសផ្សេងៗទៀត៕

យល់ឃើញយ៉ាងណាដែរ? ការលក់គ្មានសណ្តាប់ធ្នាប់ អាជ្ញាធរចុះជួយរៀបចំនិងធ្វើការណែនាំ

0

ថ្មីនេះ វីដេអូចែកចាយពីបណ្តាញសង្គម ដែលបង្ហាញឲ្យឃើញពីការលក់ដូរគ្មានសណ្តាប់ធ្នាប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដាក់របស់របរលយមកលើចិញ្ចឹមផ្លូវបែបនេះ ទើបបានបណ្តាលឲ្យអាជ្ញាធរចុះធ្វើការណែនាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV20-p0CW-RU52gjsbs9RXM4KUNWYLWWoGVFOynesNZUu1VAG2VnEgbzC7FKZ4AqWbWy9zjKUzCXVOyUf5msE57-o0kFhSyHys5H5N_7yhCYQtoDmyi20f4wZ55ogeZ4vSw38wtX65gqThXBUvofwUxktis1k1ckLCh3kOhuEhOblKrbmDL53TP7omsWA/s524/Screenshot%202024-07-18%20133043.png

យោងតាមការបង្ហោះនៅលើបណ្តាញសង្គម ដោយគណនីមួយដែលមានឈ្មោះថា Sok Kong ll គឺបានបង្ហាញវីដេអូខ្លីមួយ ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា«យល់ឃើញយ៉ាងណាដែរបងប្អូន ស្រុកអន្លុងវែង អរគុណបងៗប៉ូលីស តែងតែមើលឃើញ និងរៀបចំសណ្តាប់ធ្នាប់រហូតមក»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixWMZYwpfKtx2oDBA2ZJ1JTvf6R3cI0SzLOyRmZIXPoVzcaZDQ0c6yHizmB0LgPYk7BwF-aLEm_qWmYOegRw8O-89eCCtf50NfgkxFSZW7YIXmQ57X5LVS1OJH42e7e17TgcZ724jZnocFBWEFVSFAD6_X5MSveg1nAdAwUKSjfX3RPNNSpFXQAr9UAEk/s526/Screenshot%202024-07-18%20133058.png

តាមរយៈវីដេអូដោយសង្កេតឃើញថា តូបលក់ដូរផ្លែឈើចម្រុះមួយកន្លែងនេះ បានដាក់តាំងលក់ទំនិញរបស់ខ្លួន លយដល់លើដងផ្លូវសាធារណៈ ដែលជាផ្លូវធ្វើដំណើរ ខណៈដែលផ្លូវថ្នល់ទីនោះហាក់មានការតូចចង្អៀតផង ដែលអាចនឹងបណ្តាលឲ្យមានកើតគ្រោះថ្នាក់ដោយប្រការណាមួយ។ ជាមួយគ្នានោះ សមត្ថកិច្ចបានចុះធ្វើការណែនាំ និងជួយលើកទំនិញរបស់ម្ចាស់តូបចូលទៅក្នុងវិញ ក៏ដូចជាមានការសំណូមពរកុំឲ្យមានករណីបែបនេះកើតឡើងទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpn5qGyG3PA8OGpaGKr1NffXr_qUjDPU3cOFGFQeh6JHi0GboxXQheKViyY4YtUgOsHZKG4cvKuQ2oHiZRxLNgvTv5LXbqHuA_8mdIbRhwyuTX3Oc2-nXE7ObDpMQVk3Ov3spGzyrVBNcTR2Ia_yoQ6EFxouz-q3J6Erg9sBnu1z-fEJzwQ5O8jlXK_fY/s591/Screenshot%202024-07-18%20133113.png

ជាមួយគ្នានោះ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិព្រោងព្រាតដោយមតិមួយបានលើកឡើងថា«ដាក់លក់នៅលើផ្លូវសាធារណៈមិនល្អទេ! ខ្ញុំគាំទ្រ»។ អ្នកខ្លះថា«ស្រុកអន្លុងវែង ប៉ូលីសល្អៗច្រើន»។ អ្នកខ្លះទៀតថា«ដាក់លក់ ចូលមកដល់លើផ្លូវហើយ ដល់ពេលគេរើរ គេដេញ តាំងថាគេអាក្រក់»។ ខណៈដែលអ្នកខ្លះទៀតក៏បានលើកឡើងថា«វិធីអប់រំពលរដ្ឋខ្មែរគឺបែបនេះ លើកក្រោយពួកគាត់នឹងរអៀសគំនិត និងបើកចិត្តទទួលយកការអប់រំ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDv9CHtA1BXPTG3i0Nw1LTqTs7XwYoks1JM_Xl2qzv_AC7slk9maKn94Ky7u7sv8tE2yzaAVRPXliMfaAh1Pb5oMI485eG10lGafgGGC5bGEmADqXUFONqlFflOFcvICsSaIporX5Tn4K1E0OTbh6vN3Hial48GcaA-TY8k4YFLWK2x1aBWFeedaz0U2s/s619/Screenshot%202024-07-18%20133126.png

ប្រទេសផ្សេងកំពុងជំរុញវិស័យទេសចរណ៍ ខណៈប្រទេសនេះវិញកំពុងលុបបំបាត់ភ្ញៀវទេសចរកុំឱ្យមកទស្សនា

0

ទីក្រុង Barcelona របស់ប្រទេសអេស្ប៉ាញ និងកោះបាលីនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានតវ៉ាបណ្តេញភ្ញៀវទេសចរចេញពីតំបន់ ដោយសារកំណើនភ្ញៀវទេសចរលើសលប់ពេក ធ្វើឱ្យអ្នកស្រុកតានតឹង។

យោងតាមលោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ នេះថា ប្រជាជននៅលើកោះបាលីបានចាប់ផ្តើមតវ៉ាបណ្តេញអ្នកទេសចរចេញពីតំបន់ខ្លួន ដែលនេះមិនខុសគ្នាពីប្រជាជនក្នុងទីក្រុង Barcelona ប៉ុន្មានទេ ដោយពួកគេបានដើរតាមផ្លូវដើម្បីតវ៉ា បាញ់កាំភ្លើងទឹកដាក់អ្នកទេសចរ និងបានព្យួរបដាម្តងហើយម្តងទៀតជាមួយនឹងពាក្យបញ្ជូនអ្នកទេសចរទៅផ្ទះវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmMBs9-mz12j8ZlnviyPB2g518EwluSXxc5IvKEhOOAJuVAa31dtWLo8Bf7RhZxkvFlStP2y9nvMIshwtgf6R8TLGguv6LwAbwBSdQ3i7VmkNly7iStHaQxXNKz88XUXiKUi0YQzpYnCIob7D6Xze_FT3mqmmim8dxdXD83SaiaUHShSZOkC3xyPeME5o/s1280/photo_2024-07-18_11-56-40.jpg

បញ្ហានេះត្រូវបានលើកឡើងក្នុងបរិបទដែលមេដឹកនាំឧស្សាហកម្មទេសចរណ៍ អ្នកនយោបាយ និងក្រុមសហគមន៍ជាច្រើននៅកោះបាលីបានដឹងថាកោះនេះមានមនុស្សចង្អៀត។ ប្រសិនបើបន្ថែមភ្ញៀវទេសចរទៀត នោះអ្នកស្រុកនឹងមានភាពតានតឹង ហើយអាចធ្វើសកម្មភាពអវិជ្ជមានណាមួយលេចឡើងទៅលើភ្ញៀវទេសចរ។ លោក Sandiaga Uno បាននិយាយថា បញ្ហានេះចាំបាច់ត្រូវបង្កើតតុល្យភាពរវាងតម្រូវការរបស់ប្រជាជនក្នុងតំបន់ និងបំណងប្រាថ្នារបស់ភ្ញៀវទេសចរ ដើម្បីជៀសវាងការចង្អៀតណែន និងអរិភាពចំពោះឧស្សាហកម្មទេសចរណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvvc7JDFV3J4kLFg79vVYl7HH-Quac9GXhhIv9pa3Wrk1CeA0Qs_Q6BLEc3ZlNBVQZsSf19W2osnImPmf5J-5eGYV3kEAeGyjWJdGf9XeCJAPEaSxZYvQXRRutam_JnuEFIXP2dAhD-3r7IE4J4W1RYN7RDpRNHsQNyVNJcEYAmuH6mJmYAASA05X-2Qg/s975/photo_2024-07-18_11-57-04.jpg

ដូច្នេះសកម្មភាពទេសចរណ៍ចាំបាច់ត្រូវចែកចាយឱ្យស្មើគ្នានៅទូទាំងកោះ។ លោក Sandiaga Uno បានបន្តទៀតថា យើងនឹងជំរុញការវិវឌ្ឍនៃការសាងសង់ផ្លូវធំតភ្ជាប់កោះបាលីខាងកើតជាមួយកោះបាលីខាងលិចឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយហេតុនេះនឹងជួយឱ្យអ្នកទេសចរមិនទៅលេងកោះបាលីខាងត្បូងទៀតទេ។ ជាការពិតណាស់វិស័យទេសចរណ៍គឺជាកត្តាជំរុញសេដ្ឋកិច្ចជាតិយ៉ាងសំខាន់បំផុត ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏មានបំណងចង់ពង្រឹងច្បាប់បន្ថែមទៀតទៅលើភ្ញៀវទេសចរណាដែលមានអាកប្បកិរិយាមិនល្អត្រូវតែទទួលទណ្ឌកម្ម។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9781kkjyWY1xMiHyrGQa5dceH9ABlwzHgS3RMObZEc_6Ibv0k6BKsFRqQXTSqkzmkrJCDXTx08Z3C8cs6CdwAkl06fnw1Kw3cSXa2E8w7N0evFc8f6FluvYibxU78T6NoQdAfuI1u0rHnpwr6MXS_JfNr7h65BNqNT_zgR7AaWp9EL1u3pDPb3JUuSgo/s1020/photo_2024-07-18_11-57-12.jpg

គួរបញ្ជាក់ដែរថា នៅឆ្នាំ ២០២៣ កោះបាលីបាននិរទេសជនបរទេសចំនួន ៣៤០ នាក់ កើនឡើងពី ១៨៨ នាក់ក្នុងឆ្នាំ ២០២២ ភាគច្រើនមកពីសហរដ្ឋអាមេរិក រុស្ស៊ី ចក្រភពអង់គ្លេស និងនីហ្សេរីយ៉ា សម្រាប់ការរំលោភបំពានដូចជា ការស្នាក់នៅលើសម៉ោង ការងារខុសច្បាប់ និងការស្លៀកពាក់រសើបនៅកន្លែងពិសិដ្ឋ។ យោងតាមលោក Uno កោះបាលីត្រូវការតែអ្នកទេសចរដែលមានគុណភាពខ្ពស់ជំនួសឱ្យបុគ្គលដែលមិនគោរពច្បាប់ និងវប្បធម៌ក្នុងស្រុក៕

អស្ចារ្យណាស់! ទីក្រុងមួយនេះត្រូវបានគ្របដណ្តប់ដោយពេជ្រជាង ៧ ម៉ឺនតោន

0

បរទេស៖ ជញ្ជាំងស្ទើរតែគ្រប់អគារទាំងអស់នៅទីក្រុង Nördlingen របស់ប្រទេសអាល្លឺម៉ង់សុទ្ធតែគ្របដណ្តប់ដោយត្បូងពេជ្យប្រហែល ៧២,០០០ តោន។ ក្នុងនោះព្រះវិហារ Georgie តែមួយប៉ុណ្ណោះមានពេជ្រសរុបស្មើនឹង ៥,០០០ ការ៉ាត់ឯណោះ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhibuoUNSY6a90PWDNz4mmwaFPc-kRRR6Q3QQZ5LymAj14fTRxgq35pl68hpI5mhGRqZ3EXQlXDTLL0J9AYq6UiMWSEbSI5DY7GDXn8sfNuD1ap1GumGSmV5k5iPC5ut1nIcLMgPjvNtzPU_2i7AVrXCObpD5gWNLJPAuabwAHbgtgw0rxJ3eXgofJwcaQ/s1000/photo_2024-07-18_11-51-53.jpg

Nördlingen គឺទីក្រុងដែលមានរាងជារង្វង់ដូចជារណ្តៅ និងមានសណ្ឋានដីល្អឥតខ្ចោះ ដោយអាគារធំៗជាច្រើននៅទីនេះសុទ្ធតែដាំពេជ្រ ដែលធ្វើឱ្យវាជាប់ឈ្មោះថាជាទីក្រុងពេជ្រ។ យោងតាមសារព័ត៌មានបរទេស រណ្តៅរបស់ទីក្រុងនេះត្រូវបានបង្កើតឡើងដោយអាចម៍ផ្កាយមួយបុកជាមួយផែនដីកាលពី ១៥ លានឆ្នាំមុន ហើយពេជ្រក៏បានធ្លាក់ចេញពីអាចម៍ផ្កាយនោះ ជាហេតុធ្វើឱ្យទីក្រុងនេះសម្បូរទៅដោយពេជ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvg33nm53_Xd4-ouXGhszm4LCZUk-rYSqrl-5LA5sA93idXyhGT64TfHW8WLJN3ld8j34asK1fpzD3QpL1ljr9XNZiW1sTxoSoSbg-DbeqPFjy06E-WXaAzIWQVbCeHuDpiVTL7eb5N7GypXpbZX7__7hpsq2uDWOb9PymR9TZtfqN_QTYsiGQRw_jVhA/s1000/photo_2024-07-18_11-52-06.jpg

វេជ្ជបណ្ឌិត Stefan Hölzl ក៏បានចែករំលែកថា “នៅកន្លែងខ្លះជុំវិញពិភពលោកក៏មានពេជ្រប្រភេទនេះផងដែរ ដោយមនុស្សបានយកពេជ្រនេះទៅប្រើប្រាស់សម្រាប់ការសាងសង់។ បើយោងតាមភូគព្ភវិទូ និងជានាយកសារមន្ទីរ Nördlingen RiesKrater ក៏បាននិយាយដែរថា នៅទីក្រុង Nördlingen ថ្មដែលធ្វើពីពេជ្រត្រូវបានប្រើប្រាស់សម្រាប់សាងសង់ទីក្រុងទាំងមូល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmgFGRr50bfwOczYKFduw4oWwDx5O-UGRqqsilz9-uNKg-CTkqi6HTGLAV-J9gpDK1gjgBFe6GdabBK1QhVRIDYK8z8BHcSe3vVaYG1R7ZZfYstiobmZod88rWfIPsdqlljnOQziI6vUh763zCHdf5_d_f5tzesnmenKcXyDKdwlQd2wsh060PiAjl23Q/s980/photo_2024-07-18_11-52-52.jpg

ហេតុនេះព្រះវិហារ St. Georgie ក្នុងទីក្រុង Nördlingen តែម្នាក់ឯងមានពេជ្រសរុបស្មើនឹង ៥,០០០ ការ៉ាត់ឯណោះ។ យោងតាមលោក Hölzl អវកាសយានិករបស់ NASA មកពីបេសកកម្ម Apollo 14 និង Apollo 16 បានទៅទីក្រុង Nördlingen មុនពេលរុករកព្រះច័ន្ទ ដើម្បីស្វែងយល់អំពីថ្មដែលពួកគេអាចរកឃើញនៅក្នុងលំហ។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជាពេជ្រជួយទីក្រុងឱ្យមានពន្លឺភ្លឺស្វាងក្នុងព្រះអាទិត្យក៏ដោយ ក៏ពេជ្យទាំងនេះមិនមានតម្លៃសម្រាប់សេដ្ឋកិច្ចដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc1prDm5Ztf0xveZ_lX8VUr0SATgeO_gAWXvGBWCGExqtYuccTccVTsj6H1ktyI7cLIHExWYLT9U7aUxZkl6EEav1AxjDqZHtSFBjpbdi_7Y4jusIfOZaGt9U0mNskadG-Iz5II_jhYSms-glcKPCEVNno7wfiymWZrC8fWhi3Um2h_JcJ-_iSmSKhDFo/s1280/photo_2024-07-18_11-54-14.jpg

ក្រុមហ៊ុនហូឡង់មានគម្រោងផលិតយន្តហោះអគ្គិសនីអាចដឹកអ្នកដំណើរ៩០នាក់

0

ប្រទេសហូឡង់ ៖ បើទោះជាប្រទេសនានាលើពិភពលោក បានព្យាយាមដោះស្រាយបញ្ហាការបំពុលបរិស្ថានខ្លាំងយ៉ាងណាក្តី ប៉ុន្តែឧស្សាហកម្មមួយដែលប្រទេសទាំងនេះនៅតែពុំអាចដោះស្រាយបាននាពេលបច្ចុប្បន្ន គឺឧស្សាហកម្មអាកាសចរណ៍ ។ គេមើលឃើញថា ការបំពុលបរិស្ថាន ពុំមែនកើតឡើងដោយសាររថយន្តប្រើប្រាស់ប្រេងឥន្ធនៈតែម្យ៉ាងទេ ប៉ុន្តែវាក៏បណ្តាលមកពីយន្តហោះផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtJizyW6Q80UfDTu0owZe6gmR4ysbQiV-8vN50smJAcK4LfTT_d_gbkburB-h3AjL32EzsjCMuEXp3cwiPUQYFJcSgtDlU950GVw8CLWAHYAOs3SZtzuZwku7G0FmnUylKUBJG58wXQW9Z4B7bdM4hopkVet43bKQ6OycnX6oyyg1ukc_hB6pUgcdTwKc/s1110/photo_2024-07-18_11-33-42.jpg

ឧបសគ្គចម្បង គឺមកពីការប្រើប្រាស់ថាមពលអគ្គិសនីក្នុងយន្តហោះពុំងាយស្រួលដោះស្រាយបញ្ហាដូចរថយន្តអគ្គិសនីទេ ពីព្រោះមានអត្រាការប្រើប្រាស់ថាមពលខ្ពស់ ព្រមទាំងថ្មមានទម្ងន់ធ្ងន់ ។ ហេតុនេះ ទើបមនុស្សភាគច្រើនយល់ឃើញថា ពិភពលោក នឹងអាចប្រើប្រាស់យន្តហោះអគ្គិសនីនាពេលឆាប់ៗ ប៉ុន្តែត្រូវតែអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មយន្តហោះឱ្យកាន់តែទំនើបជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs8sUQXXmE3EVxjYKEI4RYO_71lBPXJ8BPp4QEZYKjB4WqawuJuojeeeGu8IeRhOtztMi0GyJk8kEHUAUxpWDRX3FY8boB1XkeHQ4Y-Dtf1gMEKpPx71NGBc0Ac_nRqQBUYYDgUzUTRFxpSV6wck415Yw3iB0qX-OBerE6eFSORWRDd90vyD45b8_ReoM/s1500/E9X+-+Elysian+Livery+Abstract+Style+02+-+HR.jpg

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនថ្មីរបស់ប្រទេសហូឡង់ ឈ្មោះ Elysian មានគម្រោងផលិតយន្តហោះអគ្គិសនី ដែលអាចដឹកអ្នកដំណើរបានចំនួន៩០នាក់ និងអាចហោះហើរក្នុងចម្ងាយ៨០៥គីឡូម៉ែត្រ ។ ក្រុមហ៊ុនបញ្ជាក់ថា ក្រុមហ៊ុនគ្រោងផលិតយន្តហោះអគ្គិសនី ហើយវានឹងកាត់បន្ថយការបំភាយឧស្ម័នរហូតដល់៩០% នារយៈពេល១០ឆ្នាំខាងមុខ ។

ក្រោយពីក្រុមហ៊ុន Elysian ប្រកាសបែបនេះ ក៏មានសំណួរសួរថា តើក្រុមហ៊ុនអាចផលិតយន្តហោះអគ្គិសនីដោយរបៀបណា ពីព្រោះបច្ចុប្បន្ន កំពុងតែខ្វះខាតការអភិវឌ្ឍបច្ចេកវិទ្យាថ្មយន្តហោះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkL6rK49dgSfcqOfG1_Jh0Delv3hV_USFAQqk3A-97RcBddOqbgxyyzqmZUPFA6qAeMO7iJFmz5jprxFawAB2pIGnZxYxcY0HrKHx8xyEes-vg_fZCbwkQWgI4FgntuqPZrNcBQZernaRoZewvmsM0xxg5PlWb1jLxq4nEz9X0VvKK8OynESN02iMljqQ/s1500/E9X+-+Elysian+Livery+Abstract+Style+03+-+HR.jpg

ក្រុមហ៊ុនបញ្ជាក់ថា បញ្ហានេះពាក់ព័ន្ធនឹងការរចនាម៉ូដ បើទោះជាពេលនេះ យើងមានត្រឹមតែគម្រោង និងរូបតំណាងក៏ដោយ ប៉ុន្តែវាពុំមែនជាការយកយន្តហោះបច្ចុប្បន្នមកបំពាក់ប្រព័ន្ធអគ្គិសនីទេ ។ ក្រុមហ៊ុននឹងរចនាម៉ូដយន្តហោះអគ្គិសនីថ្មីទាំងអស់ ដើម្បីឱ្យវាស្របនឹងការប្រើប្រាស់ថាមពលអគ្គិសនី ។

ក្រៅពីនេះ យើងនឹងបំពាក់ថ្មនៅផ្នែកផ្សេងៗរបស់យន្តហោះ និងព្យាយាមកាត់បន្ថយទម្ងន់ផ្នែកផ្សេងៗរបស់យន្តហោះផងដែរ ។ ការរចនាម៉ូដយន្តហោះអគ្គិសនី គឺស្រដៀងនឹងយន្តហោះ Jet កាលពីឆ្នាំ១៩៦០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIxXyWNZgeYYz51ZjX4KhuQu_ahd9gJgOBZfwcka21zEhb1ScDxlQ_iIObjEC4F4w5-hbNo78fGzDeGOPYb6esqBr4jPhteMHcK8ROBCbrsxijThSoGkBgnceCzlOhKs0aUT4dQZQfbPDlHh2FHjwoPmJw6sXUv82AdVHuKIyhrr_y3nqCdBMf-XOQ1Z0/s2500/ElysianAircraft_LANDING_02.jpg

រយៈពេល១០ឆ្នាំទៀត ថ្មយន្តហោះនឹងត្រូវបានអភិវឌ្ឍន៍សមត្ថភាពឱ្យកាន់តែទំនើបជាងនេះ ហើយក្រុមហ៊ុននឹងអាចប្រើប្រាស់ឧបករណ៍ថ្មីៗសម្រាប់ផលិតយន្តហោះអគ្គិសនី ដែលពុំប៉ះពាល់បរិស្ថានដូចពេលបច្ចុប្បន្ន ។ ដូច្នេះ វាជាពេលវេលាសមស្របសម្រាប់ក្រុមហ៊ុន Elysian អាចផលិតយន្តហោះអគ្គិសនីសម្រាប់ប្រើប្រាស់នៅលើពិភពលោក ៕

គណនីមួយហាក់កើតទុ.ក្ខមិនសុខចិត្ត ក្រោយទិញផ្ទះបុរីជាង២ឆ្នាំហើយមិនទាន់បានចូលនៅ ខណៈត.វ៉ារួចក៏បានចម្លើយមកបែបនេះ!

0

ថ្មីៗនេះ គឺមានការបង្ហោះសារចែករំលែកពីស្រ្តីមួយរូប បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ហាក់ខឹ.ងសម្បារជាខ្លាំង បន្ទាប់ពីបានទិញផ្ទះបុរីមួយកន្លែង (មិនបានបញ្ជាក់ទីតាំង) រយៈពេល២ ឆ្នាំហើយ នូវតែមិនទាន់បានទទួលផ្ទះចូលនៅទៀត ពោលគឺផ្ទះបុរីនោះនូវតែមិនទាន់បានសាងសង់នូវឡើយ។ តែយ៉ាងណា នាងក៏ទទួលបាននូវការឆ្លើយតបវិញយ៉ាងគាប់ប្រសើរ ពីម្ចាស់គម្រោង។

កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ យោងតាមគណនីមួយដែលមានឈ្មោះថា Lisa Lisa បានរៀបរាប់ថា«ខែមុនទៅដល់ក្រុមហ៊ុន ទៅសួរថាណាផ្ទះរបស់ខ្ញុំ? គាត់ថាអត់មានផ្ទះទេ តែបើបងចង់បានបងអាចដូរជាដីឡូវវិញយកដីឡូយ៉ាងម៉េច លុយខ្ញុំជិត ១០ ម៉ឺនដុល្លារណា អោយដូរជាដីឡូវវិញ ខ្ញុំក្ដៅចិត្តណាស់។ រងចាំផ្ទះអស់រយះពេល២ឆ្នាំហើយបែរជានិយាយថា ផ្ទះខាងខ្ញុំអាចនឹងសាងសង់ពី៤ឆ្នាំទៅ៥ឆ្នាំទៀត។ និយាយទៅទម្រាំតែបានចូលរស់នៅយ៉ាងតិចក៏ត្រូវរងចាំ១០ឆ្នាំទៀតដែរ»។

«លុយរបស់ខ្ញុំទិញដាច់ផងនៅវេទនា ចុះប្រជាជនខ្លះបង់រំលោះអត់មានផ្ទះហើយបែរជានៅបន្តបង់អោយពួកនេះ ក្រៀបជញ្ចក់ដល់តែងាប់ទៀត លុយខ្ញុំខំរកណាស់ខ្ញុំមានសិទ្ធិនិយាយអ្នកឯងយកលុយខ្ញុំទៅទាំងដែលមិនគោរពពាក្យកិច្ចសន្យាស្មើនឹងអ្នកឯងជាចោរ ហើយខ្ញុំមានសិទ្ធិនិយាយមានសិទ្ធិបង្ហោះ។ ខ្ញុំទ្រាំការឈឺចាប់មួយនេះអស់ជាង២ឆ្នាំហើយ»។

យ៉ាងណាមិញ បន្ទាប់ពីមានដាក់បង្ហោះនូវសារខាងលើរួចមក មិនយូរប៉ុន្មាន គណនីខាងលើក៏បានចេញមុខមកគូសបញ្ជាក់ម្តងទៀតថា ក្រុមហ៊ុនបានធ្វើការទាក់ទងមកកាន់នាង និងដោះស្រាយរួចរាល់ហើយនៅក្នុងរឿងនេះ។ ដោយខាងគម្រោងនឹងធ្វើការដោះដូរគម្រោងវីឡាដែលធ្វើជិតរួចរាល់មួយកន្លែង ប្រគល់ជូនទៅកាន់នាង ដើម្បីជំនួសឲ្យគម្រោងចាស់ដែលនាងបានទិញ តែមិនទាន់ចេញជារូបរាងនោះ ក៏ដូចជាមានការធ្វើកិច្ចសន្យាថ្មីផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBdfOiPi0sVk6B_mnDiHXBqEbpIZnIk5p9PNmRoyRCqwiKW4WpuC7Z2oJa3j2TXKOCSPMPfRUz51mKJ-iJVaaikIw9RdhzP_Ri0mY1_yFRPQG8IGnfku7Kq2YMdcA9VSNw0Sx7aPPxtfWscx1uUrQHzB7pp0s-Z1Dmiga6eCp9YUflSrOqW3udwAgKm-o/s2048/451318656_1029617582120338_3700178814593852426_n.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvgCa0EDQOA3mPjUbcKvp-gvyOJcNvXtAXL98uHgziEuG2_-pYy3RL4lynBBQCJj18nF0si5h7Wc7Rlp6B2kNLKDatbOZtNzYni-JJWchKF72qQ7va-ctpRq6_t5n_DXxLR6HO08PAbgyixoaTj6Gi9CgM3lBqWb9ZeVSkhiuPgj0coV5z4iRsUplIolc/s1170/451249741_1029520852130011_6162559348358171148_n.jpg

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈទឹកទន្លេមេគង្គហក់ឡើងដល់៦.២១ម៉ែត្រ

0

រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាស ដោយឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ស្របពេលដែលមានភ្លៀងធ្លាក់៣-៤ ថ្ងៃជាប់គ្នាធ្វើឱ្យទឹកទន្លេមេគង្គឡើង ០.៦១ម៉ែត្រ គិតមកទល់ពេលនេះមានកម្ពស់៦.២១ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjki30SQDC5prH-SU16VZ5EfqTigYJmqInFt3ID3vby-5WY-gaqQ6Xkg_e0IpVnr7_gvsNlxFwdn24QTrSwFZVqYNCP-2Rzv9zhonh1ca4_17l1nFH8RkV6N1W51PqBfpfXeVa8x9wWrJLF4QQhFF6b9_s-z50Vz_rzAXojRX1Six4JDgcykEQ_NnGKW30/s1024/IMG_20210927_110746_864-1024x768.jpg

ទឹកទន្លេមេគង្គហក់ឡើងបែបនេះ ក៏ដោយសារខេត្តស្ទឹងត្រែងបានរងនូវសម្ពាធទាបសកម្មពីសមុទ្រចិនខាងត្បូងចាប់ពីថ្ងៃទី១៥ ដល់ទី១៨នៃខែកក្កដានេះ។ ម្យ៉ាងទៀតដោយសារមានទឹកភ្លៀងធ្លាក់មកពីប្រទេសជិតខាងបន្ថែមមួយផ្នែកទៀតផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr1RB9q_4VPAz3kEu5BKjsbKxSScFF-OdlLFZ517Em5gvX2ebcTJHk1zJsZ0xS2e_xtiL7M8Kp6yAIC2qKVp2hUE9h4MMOvVXo2L8kfFDjtZnaFDYYWoAJ60TYYRbRPxD3jNFmKB3RetOv2mDUEWh3QxzOozip36IAyWVOf4b2lGMlWrSPXcBTU52GLAE/s1280/7d7214ab17e5461e676781775282d550.jpg

គួរបញ្ជាក់ថា ទន្លេមេគង្គក្រុងស្ទឹងត្រែង នៅកម្រិត៦,២១ម៉ែត្រ មិនទាន់ស្ថិតនៅក្នុងកម្រិតប្រកាសអាសន្ននៅឡើយនោះទេ ដោយកម្រិតប្រកាសអាសន្ននៅកម្ពស់ទឹក ១២ម៉ែត្រ៕

 

ខេត្តមួយទៀត ចាប់ផ្តើមរុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ស្រា​បៀរ បន្ទាប់ពីខេត្តតាកែវ

0

ដើម្បីបង្កើនសោភណភាពក្នុងមូលដ្ឋាន ក៏ដូចជាតាមដងផ្លូវសាធារណៈ នៅថ្ងៃទី ១៧ ខែកក្កដានេះ ឯកឧត្តម គួ​ច ចំរើន ដែលជាអភិបាលថ្មី បានចាត់កម្លាំង ដោយសហការជាមួយបណ្តាក្រុមហ៊ុនស្រាបៀរនានា ចុះរុះរើនូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE69m_Mxtxa8tGz0rN1ilWKCQxCZsC6FGX3-aOhD_GHs53vMJ0gUXJP3GbQPpRtMAfEvDgYaGOoSB-RGoY8MZBJ2xS34zCR3tPVftSg32HeR6CmfofkOPqSbGWUngYvkP6fsLh24Q1T_7oNckycuC_PIWrb2wjiJEaE_0o9k-JlO7g0zkmbpr3GMJW8iM/s1280/451540009_798021595839518_4141118328812655682_n.jpg

ទាក់ទងទៅនឹងការចុះរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរតាមកំណាត់ផ្លូវជាតិលេខ១នេះដែរ ក្រៅពីការបង្កើនសោភណភាពតាមដងផ្លូវ ក៏ជាការចូលរួមរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងក៏ជាការចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរដែលអាចកើតមានឡើងដោយការដាក់តាំងមិនរៀបរយរបស់ផ្ទាំងផ្សាយពាណិជ្ជកម្មមួយចំនួនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsDeXiYFZ07mA6Z6jyWbOndY1J7Z906M_xb33NmwJCE89py7FiQnJRL3jDTmgFpY2nURo7WTGdZrXFfCicueAF-zD6dNrKgBujdZP3izbGhOKgcVl0WCG5Bgu321EGG6WRw6scPaya34SgQZpRknjhxIzf8b9TZD1YzSoZRptppad9FW8_FFOUy5mj1Es/s839/451538878_798020845839593_8818046869976000909_n.jpg

គួរបញ្ជាក់ផងដែរ ការចេញវិធានការរុះរើផ្ទាំងផ្សព្វផ្សាយស្រាបៀរនេះ គឺចេញពីឯកឧត្តម វុី សំណាង ដោយកាលនោះលោកជាអភិបាលខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្នលោកក៏នៅតែបន្តវិធានការនេះនៅខេត្តតាកែវបន្ថែមទៀតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdauWreWHTl-0MRBjv4RtVD2F9yOqkab-yj3njCxIw9PztKZzlv-ykVfzhOrrum-aaWB2LQxSggaLXkUvkXUgSkrDF-VZMCjahyxJuw84eCSNXunuGODU2C0kkPmN7BouQZvTGpMOTcHATdcDKI34i4bmBdrP_5mjer-Iq-4hcEremB9F_4qIlAGhNg0U/s1280/451599128_798021792506165_5235088087232484830_n.jpg