Home Blog Page 966

យ៉ាងគួ ២០១៤ ស្ថិតក្នុងស្ថានភាពបែបនេះជុំវិញរឿងអាស្រូ.វលែងលះ Michelle

0

តារាសម្តែងហុងកុង Rosina Lam បានទម្លាយប្រាប់ទស្សនិកជនថាតារាសម្តែង Chen Xiao ឬទស្សនិកជនស្គាល់ថាជាយ៉ាងគួ២០១៤ កំពុងស្ថិតនៅក្នុងស្ថានភាពមិនសប្បាយចិត្តក្នុងពេលមានវិបត្តិអាពាហ៍ពិពាហ៍ខណៈកំពុងមានមានគម្រោងរឿងថ្មី។ អ្នកទាំងពីរគឺមិត្តភក្តិល្អរៀននៅសាលាតែមួយខណៈរយៈ១៥ឆ្នាំហើយទើបពួកគេមានឱកាសសម្តែងជាមួយគ្នាលើកដំបូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvwexlJqCT_ovvT3zlzxdKnyXp6IFSSWiRuGkW08tw02gHKRI2z1JPcRARI9L6CQNjiLnx14Gmsh5tcLJZGL_vwjnBLYPOGN3zMWO4tx9ceR4Q3qZ-3aNHwY8kj6iiJJaRJdTABrDOKuNya-MSiuHW3Oq058LBSQafo9R9V5hHffeEGMAjOOBPFQWitMCl/s1599/05095022-rosina-cover1_cover_1599x1066.jpeg

តាមប្រភពព័ត៌មានក្នុងស្រុកជាច្រើនកាលពីខែ មិថុនា កន្លងមកនេះបានរាយការណ៍ថាតារាសម្តែងចិន Chen Xiao បានដាក់ពាក្យលែងលះភរិយា Michelle Chen ហើយបានចាកចេញពីផ្ទះ។តារាសម្តែងទាំងពីររូបនេះគឺជាតួអង្គយ៉ាងគួរ សៀវឡុងនី២០១៤។ ទោះយ៉ាងណា រឿងនេះបានស្ងាត់មកវិញបន្ទាប់ពីគេបានឃើញ Michelle នៅពាក់ចិញ្ចៀនដដែល ខណៈដែលស្វាមីនាងបានបន្តថតរឿង និងសហការជាមួយតារាសម្តែង Rosina Lam ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSkrWYRswS1yfpnqYK0yL9Qxz0kizzkhg8-g3z-H2-X1udz9qA53aHk-VqW_Rtp5ydmAjp9s4FMlvZsY7qIGMyvHsNACKjTnNrwMXHhM6wGjSrRTmZe1G7Fqxvq9PedrWzq7kMcyS8tEcOuC65-oK175w1eV8a-oIR08hG0rxgevRcPYDT_BBlSixX2Gk-/s2048/image_2024-07-20_16-48-11.png

ក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះ តារាសម្តែង Rosina Lam បាននិយាយអំពីស្ថានភាពបច្ចុប្បន្នរបស់ Chen Xiao ថាលោកមិនសប្បាយចិត្តទេ។ តារាស្រីរូបនេះបានចូលរួមកម្មវិធីជប់លៀហអាហារពេលល្ងាចជាមួយតារាផ្សេងទៀតដែលពួកគេបាននិយាយអំពីការចូលរួមក្នុងរឿងភាគចិនថ្មី។

Rosina Lam និង Chen Xiao អ្នកទាំងពីរមកពី Central Academy of Drama នេះ ជាលើកដំបូងដែលពួកគេបានសហការគ្នាក្នុងរយៈពេល ១៥ ឆ្នាំចាប់តាំងពីបានបញ្ចប់ការសិក្សានៅឆ្នាំ២០០៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU9qAouzNEKTrFVas90WMTS4KFe8z5_YP6Tbd3AK8QTD9d00CwMhY-koZLLdVGPSbywQay-aB0bbGYhv_dmZK0M5ai_X9XOoSaHMNIwFin1eQvpXBy6buS1dkEx5WI4lNlGoEC6q5GqphCTiXdqQ-em4oGyYiP9kakZYE5kcXwPtKU6LGIC8Ylczq6EaYa/s1800/image_2024-07-20_16-48-13.png

ការចេញមុខរបស់នាងស្របពេលដែលមិត្តរួមសាលាកំពុងមានបញ្ហាគ្រួសារតារាសម្តែងរូបនេះនាងបានបង្ហាញប្រាប់អ្នកកាសែតថា អ្នកទាំងពីរនិយាយគ្នាតែពីរឿងការងារប៉ុណ្ណោះ ក្នុងនាមជាមិត្តភក្តិល្អ នាងមិនបានជីកសួរបញ្ហាស៊ីជម្រៅលើជីវិតអាពាហ៍ពិពាហ៍របស់ Chen Xiao ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcdMTLkTY81Vm6xWdbpalzaCS6XppyBmcnfFl2zZujWMcbfi2NEv71EFhS-S54VtdodB2rWxDHsu-m2xmD4iwdR3gUzvm5puRjbb62wSreExpucm7wxLmEG_HADvQlI3j7-BGpXhlKMWpgq-LmzZbTb4RtZJoa0XzKlUnU5w1F9dpuJPBLp2qG00vkZ7aT/s900/image_2024-06-20_13-39-18.png

តារាសម្តែងទាំងពីរដួងនេះមានទំនាក់ទំនងល្អជាលក្ខណៈឯកជន នៅពេលដែល Rosina ឈ្នះពានជាតារាសម្ដែងឆ្នើមរបស់ TVBកាលពីឆ្នាំ២០២១ ភាពចម្រូងចម្រាសបានកើតឡើងដើម្បីគាំទ្រមិត្តភក្តិរបស់ខ្លួន Chen Xiao បានចាប់ផ្តើមមានជម្លោះជាមួយអ្នកលេងអ៊ីនធឺណិត៕

កម្ពុជា បណ្តេញជនជាតិវៀតណាម៦០នាក់ចេញពីប្រទេស

0

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៦០នាក់ ស្រី១០នាក់ ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ4gojWgzbpgOy4ajV3p1oNkimwxuekISh23N_1z0jLHt0mlDzt37JSeXFoZACX1tnnhvJFRCOXDY5fJJjH7Tppc7X8lqbqu1SAzvhjYv1yWS0PyTHZEqs1Zy_g7cgHDnrzWtK6ONBLbL96snG7KrX9MoFxm3ZmPF4r_6LqcRjTbcqtNYcykedDIjK2GYg/s1280/452443349_875638267924842_4325044805767708168_n.jpg

ដោយក្នុងនោះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីខេត្តព្រះសីហនុ នឹងត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizy1Hol_QMm7uN1JCHlQ3xuskEX91NjD9b2YsZZlXXMgm1yA22z6wOmMqI-COk59rEziMUJRKQf3I7PoHm9jj1Gcp_bxrWdXNDcQU0BKXqSt0FEg7XCRhnXAOeBborXNkGVy_zbfevmfNpY-0LKGe0uUplPtsuaJOAvnZJQl0TdQmaoqW-Qx_k1QBj4XB_/s1280/452444020_875638084591527_4119229377404681301_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH3DqXvSAbe-98F99iC1KpPSpcc310-NZYWFuerdA4H2jZGd4m2y5h6QOUM3hjvDzvrk1AOvY_XTva7NJO0tmlvgLOyRtf-5-fVihqYEtDB6dYDa66ijQ_OuX8AzHEMDbSTVPE0pCJKbVz2ksQLeIbLQUNDHXCsYWeqGzPcNJHMygCBdJ2iD3F9v0tdOP5/s1280/452490677_875638331258169_4080953871184746160_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3ZJcuJ1vHG7edlMYgLHdyghZF22vRv3a5tII63pwiRVy87FDJOQV-Dq9zsU47W7HxfrXNyRJO4F2DEpYdUJ9SRiWbxkfSTRn1pfMxbNZ2Vp0RAAzh-vsHxnnxnkxupQa1dSJOJRaDSXaIRLwMZmWVOPhgum2k-Ti0apr86115vru8WFYeJZTH8Cg66Xy5/s1280/452567366_875638361258166_2325287322700722796_n.jpg

អ្នកស្រាវជ្រាវចុះទៅបាតអណ្តូងមួយដែលគេជឿថា មានឃុំឃាំ.ង ព្រលឹងខ្មោ.ច អាក្រក់

0

ប្រទេសយេម៉ែន ៖ គេជឿថា អណ្តូងបាហាវ (Well of Barhout) ស្ថិតនៅជ្រលងភ្នំបាហាវ ជាតំបន់រាំងស្ងួតភាគខាងកើតរបស់ប្រទេសយេម៉ែន គឺសម្រាប់ឃុំឃាំ.ង ព្រលឹងខ្មោ.ច អាក្រក់ ។ អណ្តូងយ៉ាងធំដ៏អាថ៌កំបាំងនេះត្រូវបានគេដាក់ឈ្មោះថា «អណ្តូង នរ.ក» មានទទឹងប្រវែង៣០ម៉ែត្រ ហើយគេពុំដឹងពីជម្រៅពិតប្រាកដរបស់អណ្តូងទេ ដោយសារគ្មានអ្នកណាម្នាក់អាចចុះទៅបាតអណ្តូងបាន ។

ប៉ុន្តែអ្នកជំនាញសន្និដ្ឋានថា អណ្តូងនេះអាចពីជម្រៅចាប់ពី១០០ម៉ែត្រ ទៅ២០០ម៉ែត្រ និងមានអាយុកាលរាប់លានឆ្នាំហើយ ។ អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវនៅប្រទេសយេម៉ែនជាច្រើនរូបបានព្យាយាមចុះទៅពិនិត្យមើលក្នុងអណ្តូងនេះ ប៉ុន្តែបញ្ហា គឺពេលពួកគេកាន់តែចុះជ្រៅក្នុងអណ្តូង អុកស៊ីសែននឹងកាន់តែតិចទៅៗ ។ លើសពីនេះ ថែមទាំងមានក្លិនស្អុយគ្រប់ពេលវេលាទៀតផង ទើបពួកគេសម្រេចចិត្តឡើងមកផ្នែកខាងលើវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmNfi1SI6s9OOd90XcuKjp_UASMlUR7KAyeGWdAu1QPKS0biWA89QN3klqkJZhINedfiGifUBZqMNkuRS8qLXi5Gz9YBefEyscrUBrYximJEkfYyElssYEURShr8zHPDQxSVsZ5BvxtatkFWj_YXx64vrrPzV-NfRxQ7lsHGcNMfjt65wb3TAa8JgwTHRx/s780/bc37a848-3299-48be-aa1b-7c223267db396c8a16faa3efde0c40_Well%20of%20Barhout.jpg

សាឡា បាប់អ៊ែ ជានាយកចាត់ការទូទៅរបស់ភ្នាក់ងារស្រាវជ្រាវធរណីវិទ្យា និងធនធានធម្មជាតិរបស់យេម៉ែន និយាយថា អណ្តូងនេះជ្រៅខ្លាំងណាស់ ហើយយើងពុំធ្លាប់ចុះទៅដល់បាតអណ្តូងទេ ពីព្រោះខ្វះខាតអុកស៊ីសែន និងខ្វះខ្យល់ចេញ-ចូល ។ យើងអាចចុះទៅបាតអណ្តូងជ្រៅបំផុតត្រឹមតែពី៥០ម៉ែត្រ ទៅ៦០ម៉ែត្រប៉ុណ្ណោះ ហើយយើងនឹងឃើញអ្វីប្លែកៗ និងក្លិនស្អុយក្នុងនោះ ដែលពុំអាចបកស្រាយបាន វាអាថ៌កំបាំងខ្លាំងណាស់ ។

ចំណែកជំនឿរាប់សតវត្សរ៍របស់ពលរដ្ឋរស់នៅក្បែរតំបន់នេះបញ្ជាក់ថា អណ្តូងនេះត្រូវបានជីកសម្រាប់ឃុំឃាំងព្រលឹងខ្មោចអាក្រក់ ហើយក្លិនស្អុយក្នុងអណ្តូង គឺបណ្តាលមកពីអវៈយវៈពួកវា ។ ពលរដ្ឋខ្លះជឿថា អណ្តូងនេះត្រូវបានដាក់បណ្តាសាថា ថ្ងៃណាមួយ ព្រលឹងខ្មោចឃុំឃាំងនៅទីនេះនឹងចេញមកក្រៅ ហើយធ្វើឱ្យពិភពលោកឈានដល់ថ្ងៃអវសាន្ត ។ មតិខ្លះទៀតថា វាជារណ្តៅភ្នំភ្លើងយក្ស ដែលការផ្ទុះរបស់វាអាចធ្វើឱ្យពិភពលោក រលាយបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7efV7CeIz9icsfsOecpnW0ZLGio1daLBfvUHWaMD9JVCmneo7Tq8ctptkKmb3bPNLvmpY127nKgbQ8w_NyStkwtzkluCQgftLwc-Zp9IPlVj1EoL8FAGwU7_ZUYRtBaq36iPlXWvP2UKi793Q4NX71rfNtsHTCminFD2mr6SKREaGYtFvL-U3BPnRqz87/s1600/yemen-hell-cave.jpg

ហេតុនេះ មានជំនឿខុសៗគ្នាពាក់ព័ន្ធនឹងអណ្តូងអាថ៌កំបាំងនេះ ហើយពលរដ្ឋរស់នៅក្បែរៗពុំចង់និយាយអំពីអណ្តូងនេះ ឬពុំហ៊ានដើរទៅក្បែរទេ ដោយសារខ្លាចមានហេតុការណ៍អាក្រក់កើតឡើង ។ ប៉ុន្តែមនុស្សម្នាក់ធ្លាប់មានបទពិសោធន៍មកទីនេះ គឺ អាំម៉ា អូស្មាន់ ជាពលរដ្ឋយេម៉ែន ធ្លាប់មកហ្វឹកហាត់ទាហាននៅក្បែរអណ្តូងនេះ និយាយថា ក្លិនស្អុយចេញពីអណ្តូង គឺស្អុយខ្លាំងហួសពីការប៉ាន់ស្មាន ។

ពេលនោះ គេបានជីកអណ្តូងសម្រាប់ឱ្យទាហានមានទឹកប្រើប្រាស់ ប៉ុន្តែវាបែរជាមានទឹកខ្មៅហូរចេញពីអណ្តូងស្រដៀងនឹងប្រេង ។ ក្លិនរបស់វាស្អុយខ្លាំងលើសពីស៊ុតស្អុយទៅទៀត រហូតដល់មនុស្សគ្រប់គ្នាចង់ក្អួត ហើយក្លិននេះជាប់រាងកាយ និងសម្លៀកបំពាក់ រហូតដល់ពួកគេសម្រាកពុំលក់ ។ នេះបើតាមការរៀបរាប់របស់ អាំម៉ា អូស្មាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-l1ARXXGLPOLvo1O0tt7lSMFUpg5bFuykuXB6wXnCfBIw22XfMFuKmhXX8uI6mOvL4ggEB1V4KgBoBRhr_ZCwERZGMM7j9Tdq2vKXQBc5xLtFG46fEi2HlPpfFscq324kBjoHd4ZRSNzXWNvuaXNsQv-e7cdaBU8R900kFXjyQTYEeI4l0iiq82h6a7YO/s768/tr6oydt11uq71.jpg

ក្រោយមក នៅខែកញ្ញា ឆ្នាំ២០១១ ក្រុមស្រាវជ្រាវបានចុះទៅបាតអណ្តូងនេះដោយជោគជ័យជាលើកដំបូង ដែលដឹកនាំការស្រាវជ្រាវដោយ ម៉ូហាម៉ាត់ អាល់ឃីនឌី ជាសាស្ត្រាចារ្យផ្នែកធរណីវិទ្យានៃសាកលវិទ្យាល័យបច្ចេកវិទ្យាអាល្លឺម៉ង់នៅប្រទេសអូម៉ង់ ។ សាស្ត្រាចារ្យរូបនេះនិយាយថា គ្មានក្លិនអ្វីចេញពីអណ្តូងទេ គឺមានតែសត្វស្លាបងាប់ក្នុងនោះប៉ុណ្ណោះ ទើបបណ្តាលឱ្យមានក្លិនស្អុយ ហើយអណ្តូងនេះមានជម្រៅប្រមាណ១១០ម៉ែត្រ ។

ក្រុមអ្នកស្រាវជ្រាវបានចំណាយពេលចំនួន៦ម៉ោងដើម្បីចុះទៅកាន់បាតអណ្តូង ហើយពួកគេបានឃើញអ្វីៗស្រស់ស្អាតយ៉ាងច្រើនក្នុងនោះ ដែលផ្ទុយពីការលើកឡើងថា វាជាកន្លែងសម្រាប់ឃុំឃាំងព្រលឹងខ្មោចអាក្រក់ ។ លើសពីនេះ ក្រុមអ្នកស្រាវជ្រាវថែមទាំងបានឃើញទឹកជ្រោះធ្លាក់ពីលើថ្ម និងមានដុំថ្មតូច-ធំមានពណ៌ចម្រុះគ្នា ។https://cloudfront-eu-central-1.images.arcpublishing.com/thenational/KQ5F2EIIU5EGBEE2BTKVDO6POI.jpeg

ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា ពុំឃើញស្លាកស្នាមការចុះស្រាវជ្រាវរបស់អ្នកស្រាវជ្រាវផ្សេងទេ មានន័យថា ពួកគេបានចុះមកស្រាវជ្រាវនៅបាតអណ្តូង និងឃើញភាពស្រស់ស្អាតនៅទីនេះមុនគេ ហើយសូម្បីតែអាជ្ញាធរយេម៉ែន ក៏ពុំដឹងថា នៅបាតអណ្តូងមានភាពស្រស់ស្អាត និងមានទឹកជ្រោះឡើយ ៕

ប្លែកមិនធ្លាប់មាន! មហាព្រឹត្តិការណ៍បើកកីឡាអូឡាំពិកនឹងប្រព្រឹត្តទៅលើដងទន្លេសែនជាលើកដំបូង

0

ប្រទេសបារាំង៖ ពិធីបើកកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងធ្វើឡើងនៅលើដងទន្លេ Seine ដែលជាបេះដូងនៃប្រទេសបារាំង ដើម្បីជួយឱ្យអ្នកទស្សនារាប់សែននាក់ទទួលបានអារម្មណ៍ប្លែកជាងមុន ខណៈកាលពីឆ្នាំទៅពិធីនេះតែងតែប្រព្រឹត្តនៅពហុកីឡដ្ឋានបែបប្រពៃណី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFWsomedNtbaW-9IOySDfk3FFgctaU-413NL1te9DDfUw9e9_Po-0nN2Vasnp4lIhAH6IFEmuOyRicpu8P5-BcTlFc1yoEwnadrECxBm_JEe_Jrge7_9xXdVv1VNYPEdfOcjDWx1LVfT-AqktA0HoNAz2bx5vpzqcKpOK3CuhGx1Elg4ezSodt6KBNrmtJ/s310/images%20(2).jpg
យោងតាម BBC ពិធីបើកអូឡាំពិកឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា នៅលើដងទន្លេ Seine អមដោយទូកចំនួន ១៦០ ដែលក្នុងនោះ ៩៤ គ្រឿងដឹកអត្តពលិកជាង ១ ម៉ឺននាក់នឹងដង្ហែតាមដងទន្លេ ៦ គីឡូម៉ែត្រ។ ហើយអ្នកសំដែង និងសមាជិកក្រុមល្ខោននឹងស្នាក់នៅលើទូកដែលនៅសេសសល់ ចំណែកអ្នកទស្សនានឹងត្រូវរៀបចំឱ្យអង្គុយនៅសងខាងទន្លេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxhtUqYFAsIZ_19b86F6KqSMNHsj6wW5X9_hnmVtHTmtVZwhlbvh7sn5Z5rzaMsDr93mRh6QgldZV6MVtbsXvf9XjUYFTkvT8AuVq-jZBalgAXfETnt6DaW7olEi6twFLssmyHlGFsT6BXXmtvcK7157wyfKhqMs90ONfhTZTcTknBVjJ8Qovr4emv0Zgo/s1280/photo_2024-07-22_15-57-00.jpg

ពិធីនេះអាចមានរយៈពេលជិត ៤ ម៉ោង ដោយនឹងចាប់ផ្តើមដើរក្បួនពីស្ពាន Austerlitz ទៅកាន់ស្ពាន Iena ដែលជាកន្លែងទីលាន Trocadero ដ៏ធំបំផុតមួយ។ គណៈកម្មាធិការរៀបចំនឹងចេញសំបុត្រចំនួន ៣២៦,០០០ សន្លឹកដើម្បីឱ្យទស្សនិកជនចូលរួមទស្សនាពិធីបើកសម្រាប់កន្លែងអង្គុយនៅសងខាងនៃទន្លេ Seine ដែលក្នុងនោះ ១០៤,០០០ សំបុត្រត្រូវបានលក់អស់។ ទោះជាយ៉ាងណា អ្នកដែលគ្មានសំបុត្រក៏អាចទស្សនាការសម្តែងពីទីតាំងផ្សេងទៀតបានដែរ ដោយអាទិភាពរបស់អ្នករៀបចំគឺត្រូវមានអ្នកទស្សនាច្រើនតាមដែលអាចធ្វើទៅបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA6P1sMzIIkPoUccMBhhZtWP9xFIJUGuSlEzo_NEZNLUv7LcT2r2i0NzkNrvT3IxDDDfU6MwQ5M5T187erVmkiV9paOJvIbXBBrBFirp976CFcGAaQ1Tui8cb_MXoQVam0mY7iknnjAcwGfHcdaW5guRATtIarKOAuqy-qXiA5xnTyfHzlzrPshrlHNvoG/s1000/oly-2024-fra-triathlon-test-093905_3396319_20230820191820.jpg

ពួកគេក៏នឹងរៀបចំអេក្រង់ធំចំនួន ៨០ សម្រាប់ឱ្យទស្សនិកជនងាយស្រួលទស្សនាកម្មវិធីនេះផងដែរ។ នាយកផ្នែកសិល្បៈនៃពិធីសម្ពោធលោក ថូម៉ាស ជូលី បាននិយាយថា “នេះជាលើកដំបូងហើយដែលពិធីបើកកីឡាអូឡាំពិកឆ្នាំ ២០២៤ ធ្វើឡើងនៅលើដងទន្លេ” ព្រោះកាលពីឆ្នាំមុនៗមិនធ្លាប់មានពិធីបើកកីឡាអូឡាំពិកធ្វើឡើងនៅខាងក្រៅកីឡដ្ឋាននោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2qJH2bBM-63po16fdnV8nL-lWgp6C6ocUZZiyPxX38vH3cjoH0CRoUqwDoWB0MK50OGP6T7PThhyphenhyphenkOV668yd50LNcN7AhWSyPfUloR16bgkcuR9Ys26-dJwnFagoZ5XLy7L2uifJVTAaa9s-pu5aaUxR1np7Ced6763L9Bx5aUVyCbGUjTzbM8jgw5A-3/s1110/photo_2024-07-22_15-57-23.jpg

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងមានអត្តពលិកចំនួន ១០,៧១៤ នាក់តំណាងឱ្យ ២០៦ ប្រតិភូចូលរួមប្រកួតប្រជែងក្នុង ៣២ មុខវិជ្ជា ដែលមាន ៣២៩ មាតិកា។ ក្នុងនោះកម្ពុជាយើងគឺមានអត្តពលិក ៣ នាក់ប៉ុណ្ណោះ ដែលចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស៕

វត្តភ្នៀតសិម្ពលី ទីអារាមនាសម័យលង្វែក បន្សល់ទុកចេតីយបុរាណដ៏ធំស្កឹមស្កៃមួយ!

0

វត្តភ្នៀតសិម្ពលី គឺជាអារាមស្ថានបុរាណមួយ ដែលមានប្រវត្តិជាង ៤០០ឆ្នាំមកហើយ តាំងពីសម័យលង្វែក ក្នុងរជ្ជកាលព្រះបាទចន្ទរាជា អតីតព្រះមហាក្សត្រខ្មែរដ៏មានរិទ្ធិអំណាចបារមីខ្លាំងពូកែមួយរូប (គ.ស.១៥១៦-គ.ស.១៥៦៦) ខណៈបច្ចុប្បន្ន វត្តនេះក៏មានបន្សល់ទុកនូវចេតីយបុរាណដ៏ធំស្កឹមស្កៃមួយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUn09m5lc-AkXnIEUUcUwuXfYSOJLdJd8iXecGdMPmg0Ufne-QlQ4DPSij_VZTlQvAI5YLFyjOZAKU5AS0kNSphojw8cp9DAt2EUEUm7iFlzalAN-eB1zblcotMFuvWBqpdHziPsoisfVv1sKVgswKU1CAg_rVUWuhomwmn8jzrLzfSmClh8rn2MUzRJei/s2048/452244695_7604867882955149_1328676700624587906_n.jpg

វត្តភ្នៀតសិម្ពលី ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ, វត្តដែលត្រូវបានគេជាក់ជាក់យ៉ាងមុតមាំថាបានកសាងឡើង តាំងពីសម័យលង្វែក ដែលមិនត្រឹមតែជាទីអារាមនៃព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែវត្តនេះក៏មានសេសសល់នូវសំណង់បុរាណ ដូចជា ចេតិយ ជាច្រើនកន្លែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzAXC7zT4wO59k8HXe66FtNyb6QXvnpzqMv7GZBejNCXKMlc_YqpBFgv4Mw_pxKZeo2juRM1hNxHwMCqxUxsNnxRfmSnOXMJYJj0Zw7Nr0PZ_6r26WTqE9AXh91Y13OsoRb0mjNPc4gU9pDXkaS3iVMxk50huh0lIA6r8Ams662f1YGsfToFn1Ei9EuAbx/s2048/IMG_2529.JPG

នៅក្នុងទីអារាមវត្តភ្នៀតសិម្ពលីនេះដែរ គេបានប្រទះឃើញមានចេតិយដ៏ធំមួយ មានរចនាបថយ៉ាងល្អប្រណិត ស្ថិតនៅក្បែរព្រះវិហារ ខណៈវាត្រូវបានគេឲ្យដឹងថា ជាចេតីយដែលបានកសាងឡើងដោយព្រះបាទចន្ទរាជា។ យោងតាមការការលើកឡើងមួយចំនួនបានឲ្យដឹងថា ចេតីយនេះ គឺបានកសាងឡើងដើម្បីជាការលាបំណន់របស់ព្រះអង្គចន្ទរាជា ខ្លះទៀតថា ដើម្បីជាការឧទ្ទិសដល់លោកគ្រូរបស់ទ្រង់ ដែលជាចៅអធិការរបស់វត្តកាលពីជំនាន់នោះ។

ចេតីយបុរាណ ដ៏ធំស្កឹមស្កៃកំពូល៥ ដូចទៅនឹងរចនាបទប្រាសាទអង្គវត្ត កសាងឡើងដោយឥដ្ឋបូកថ្មបាយអ ទើបត្រូវបានជួសជុលរួចរាល់កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ ដែលវាគឺជាភស្តុតាងបញ្ជាក់ថា វត្តភ្នៀតសិម្ពលី មានអាយុកាលរហូតដល់ជាង ៤០០ឆ្នាំ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg81kG10SBnS9ONGyDImPJsjjf-uuZCAo2_BhKvSW2lhMwg_ZA2uDM8pTEgW2T3PgG3xs7Bn3ltTONlFskN88wzBDhVZeAJu-Hx12NjIcmM-Qz471XORS5CW2SPSAbpMnoy8gSjILa9KQ1kpgoXwwesv7TvR2qQCEqujw6dWXA0scalydDud6Gk69O3RRh3/s1586/IMG_2534.JPG

បើយោងតាម ព្រះសិរីកោសល សុំ សុខា បានមានថេរដីកាបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះប្រវត្តិរឿងរ៉ាវរបស់វត្តភ្នៀតសិម្ពលី វត្តនេះគឺមានអាយុកាលជាង៤០០ឆ្នាំមកហើយ ដែលបានកកើតសម័យសតវត្សទី១៦ ក្នុងគ្រាដែលព្រះបាទចន្ទរាជា ស្ដេចទ្រង់គ្រងនគរកម្ពុជានេះ ជាព្រះមហាក្សត្រ។ អតីតព្រះចៅអធិការជំនាន់ទី១ ត្រូវជាគ្រូរបស់ព្រះបាទចន្ទរាជាផ្ទាល់ ដែលបច្ចុប្បន្នមាននៅសល់ទីតាំងមួយគឺព្រះចេតិយបុរាណនៅខាងមុខព្រះវិហារដ៏ស្រស់ស្អាតនេះគឺជាមរតកនៃព្រះចន្ទរាជាដែលទ្រង់បានសាងថ្វាយចំពោះ ព្រះពុទ្ធសាសនា និង គ្រូរបស់ព្រះអង្គ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik3SNKvkWMGtYGGUJAhiruBScw0gNiwvdV5VW_ORmF8EUQhPuaYhV-TiFy3F5UkXvLtjEMTnxV_LSPZOBqb-rxhp8h-LIUCgXTFMzT3LPu-qTwGpcXRVLiOLKCxA39kWXFHPKNKTIy1mQzMhHiVZqs-q6TsB0LvzWoVULemSFFAoZTPonKbIubVtoA7A5o/s1139/IMG_2549.JPG

គួរបញ្ជាក់ផងដែរថា វត្តភ្នៀតសិម្ពលី មានទំហំ ៣៣ហិចតា និង៣០អារ ខណៈបច្ចុប្បន្នបាននឹងកំពុងក្លាយទីតាំងដ៏ល្បីល្បាញបំផុត សម្រាប់សិក្សាពីធម៌ វិន័យរបស់ព្រះពុទ្ធ ក៏ដូចជា ជាកន្លែងពុទ្ធបរិស័ទ្ធមកពីទីជិតទីឆ្ងាយ មកធ្វើបុណ្យទានជាដើម។ ដោយសង្កេតឃើញថា វត្តនេះបាននឹងកំពុងមានការអភិវឌ្ឍជាហូរហែរ តែងមានរៀបចំពិធីបុណ្យព្រះពុទ្ធសាសនា ថ្នាក់ជាតិធំៗមិនដែលដាច់នោះឡើយ៕

ប្រាសាទ Kukulcan ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌បុរាណរបស់ម៉ិកស៊ិក

0

ប្រទេសម៉ិកស៊ិក ៖ ប្រាសាទ Kukulcan ឬត្រូវបានគេស្គាល់ឈ្មោះថា ប្រាសាទ El Castillo គឺជាប្រាសាទពីរ៉ាមីតមួយ ដែលមានលក្ខណៈជាកាំជណ្តើរដ៏ល្បីល្បាញបំផុតនៅទីក្រុងបុរាណរបស់ម៉ិកស៊ិក ឈ្មោះ Chichén-Itzá ។ ប្រាសាទនេះបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក ដោយសារមានការបង្ហាញស្រមោលសត្វពស់វារលើកាំជណ្តើរប្រាសាទ ។

ប្រាសាទដ៏ល្បីល្បាញនេះត្រូវបានកសាងឡើង ចាប់ពីសតវត្សរ៍ទី៩ ដល់ទី១២ ដើម្បីថ្វាយដល់ព្រះអាទិទេព១អង្គ ព្រះនាម Kukulcan របស់ជនជាតិម៉ាយ៉ា ។ ព្រះអាទិទេពអង្គនេះមានព្រះកាយស្រដៀងគ្នានឹងសត្វពស់ដុះសាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyEixFNynylWgGGy4inxLkZbQ7NnazkiXgrJzdQQfn3Qd96_HEY-VRYFoWMpiAPO1csao41yKvLwfYH41odRh5L9WxiuqeUNqbZFjAA5RVyCNOfxzuNq41MY6NtA9xZC1tdvkwpSnzFJaxjE6PqWcEqJdL0dm0Hc-DpOlnh7FAKYc7qP9KbKYnrSSXui7/s894/61L+kkjz0LL._AC_UF894,1000_QL80_.jpg

អ្វីដែលធ្វើឱ្យប្រាសាទនេះមានភាពលេចធ្លោបំផុតនោះ គឺភាពជាក់លាក់ផ្នែកតារាសាស្ត្រ និងមានស្ថាបត្យកម្មដ៏ល្អប្រណីត ។ រីឯនៅផ្នែកទាំង៤ របស់ប្រាសាទ គឺមានកាំជណ្តើរសរុបចំនួន៣៦៥ជាន់ ដែលចំនួនកាំជណ្តើរ គឺស្មើគ្នានឹងចំនួនថ្ងៃក្នុងរយៈពេល១ឆ្នាំដែរ ។

ក្នុងអំឡុងពេលដែលពេលថ្ងៃ ដែលមានរយៈពេលស្មើគ្នាជាមួយពេលយប់ គឺស្រមោលចាំងនៅលើកាំជណ្តើរប្រាសាទនេះ នឹងបង្កើតជាស្រមោលសត្វពស់វារចុះពីលើប្រាសាទ ។ វាជារូបភាពមួយគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរយ៉ាងច្រើនមកពីជុំវិញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh82Px6kPM1OOTIF9JzTOP-fkOpHFD3jcsjOIWYK4JuqFrwqHKI0vPS86gPR77DHnHH1x7Y-FClAywJc47h-krZ76xdyPRkdhc9_gPQ_v8Kw97_OEauJQhBLyYMJpBFLttyeY4vIe8KYjESIPHd0NNXsYosm_cL49EIkvKvTSfTdz1UnQDLrRzPGvfItNQ7/s1200/aerial-view-of-Kukulcan-Pyramid-at-Chichen-Itza.webp

ភ្ញៀវទេសចរមកកម្សាន្តនៅទីក្រុងបុរាណ Chichén-Itzá របស់ប្រទេសម៉ិកស៊ិក ពួកគេអាចឡើងតាមកាំជណ្តើរទៅកាន់កំពូលប្រាសាទ ដើម្បីមើលទេសភាពនៅជុំវិញ និងស្របយកខ្យល់អាកាសផងដែរ ខណៈនៅទីនេះ ធ្លាប់ជាមជ្ឈមណ្ឌលវប្បធម៌ និងសាសនារបស់ជនជាតិម៉ាយ៉ា ។ ការឡើងលើកាំជណ្តើរប្រាសាទ ពុំត្រឹមតែបានបង្ហាញពីសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរហាក់បានធ្វើដំណើរទៅកាន់តំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សំខាន់របស់សម័យបុរាណ ។

ក្រៅពីនេះ ទីក្រុងបុរាណ Chichén-Itzá ក៏ស្ថិតក្នុងចំណោមទីកន្លែងអច្ឆរិយៈថ្មីចំនួន៧ របស់ពិភពលោក ព្រមទាំងត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ហេតុនេះ វាកាន់តែធ្វើឱ្យទីនេះក្លាយជាតំបន់ទេសចរណ៍ពុំគួរមើលរំលងសម្រាប់ភ្ញៀវទេសចរ ដែលចាប់អារម្មណ៍ពីប្រវត្តិសាស្ត្រ និងវប្បធម៌បុរាណ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHiVPuG0iZTCK63oYtjEwR6otU8IsWdLN_cVyowLr4wx73X_2tTao2HFRVtqLip7mC8rdDloj1xT5zSs7OaCqE4rybUPaDKwze8I7iShgPBpMSwzIqaj0rDkEg0On3iNAoXDa3e2yOYnlW7PetPlPVaLTw1_454fAIAs1nxLn0zDCnm7Q4QS6bk2fSN6k6/s1000/piramide-kukulcan.jpg

សៀមរាបជាប់ចំណាត់ថ្នាក់លេខ ៤ ជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅអាស៊ីអាគ្នេយ៍

0

ខេត្តសៀមរាបរបស់ប្រទេសកម្ពុជាយើងគឺបានជាប់ចំណាត់ថ្នាក់លេខ ៤ ជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់ Lonely Planet ដែលជាគេហទំព័រមគ្គុទ្ទេសក៍ទេសចរណ៍ឈានមុខគេនៅក្នុងប្រទេសអូស្ត្រាលី។ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រនេះបានប្រកាសបញ្ជីគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកដំណើរទោល ឬអ្នកដែលធ្វើដំណើរតែម្នាក់ឯង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5t_W-BeYqndy8LFz3psthq1Sce5hCAAqeiFoTawph2T-oB61uXyQmfKl6_L-eE37aGKaWEbIjn74Z_wc1GLCOvG-66dbkVvwpYTpFhOh5-FJ3VrD5skbiDwSKt-mr2tz-auVNif8c_w3lH7lhaRqZeVKedyINNm0wqj6Lic-kchD66PBCigSr7-VBPP6x/s1200/1025423848penang-1710988386775.jpg

ក្នុងនោះប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ ១ ខណៈទីក្រុង Penang ប្រទេសម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ ២ និងទីក្រុង Danang ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ដោយខេត្តសៀមរាបរបស់ប្រទេសកម្ពុជាយើងជាប់ចំណាត់ថ្នាក់លេខ ៤ ។ ហើយសម្រាប់ទីក្រុងបាងកកប្រទេសថៃ និងទីក្រុងហាណូយប្រទេសវៀតណាម ក៏ដូចជាកោះបាលីប្រទេសឥណ្ឌូនេស៊ី គឺបានជាប់ចំណាត់ថ្នាក់លេខ ៥,៦,៧ រៀងគ្នា។ ហេតុនេះសម្រាប់អ្នកទេសចរដែលចូលចិត្តធ្វើដំណើរម្នាក់ឯង អាចមកទស្សនាកន្លែងទាំងនេះបាន ព្រោះជាគោលដៅដែលមានសុវត្ថិភាពបំផុតនៅអាស៊ីអាគ្នេយ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH1xlWVKExCf7rByysFKdEmfMnVX9iNr6CpEqWmHGffW0dfOfFbzsq9khS4815O3-KCm9ZymFXNd3JYtW3DDFDvKoHpMf6RTySVPuVlNS45CrVT3IA9nhP3ieDz-LtHoA_eEv6OYMphuTozTRK2FQCIpmTk0lcHSTFcM5YcUUtvmfrat8cEpv5EadpXsEQ/s750/image.jpg

ជាការពិតណាស់សៀមរាបគឺជាខេត្តមួយដែលមានសណ្តាប់ធ្នាប់ល្អ ប្រកបដោយសីលធម៌ និងមានរបៀបរៀបរយត្រឹមត្រូវបំផុត។ ខេត្តនេះបច្ចុប្បន្នកំពុងប្រែក្លាយទៅជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ដែលបម្រើឱ្យវិស័យទេសចរណ៍។ ខេត្តសៀមរាបគឺជាតំបន់ទេសចរណ៍ដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រាសាទបុរាណជាច្រើនផ្សេងទៀតបង្កប់ដោយប្រវត្តិសាស្ត្រស៊ីជម្រៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoATp_voiKHMpNYOEjkgIRaAZCbLDv1Cfa_CmMj3_4jpUwtf23Q0QihpjqyK_1ZfBUVd9I1g08g74yYRVxK7Q_Nt-SphSzv0bfZJnK4dNzXZhPbbLGDGr6zKB_TcKUfmhVsWF6O9BXJZACk5GNPe5WcwQ900i8W92MUm18YWvj9aXsMv3TI9Q9OJYRp6MX/s1023/image_processing20191226-4-1xbsrlq.webp

នៅក្បែរក្រុងសៀមរាបមានរមណីយដ្ឋានជាច្រើនដូចជារាជធានីអង្គរធំ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយផ្សេងទៀត។ តំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ហើយក៏ជាតំបន់ដែលសម្បូរទៅដោយសំណង់ប្រាសាទបុរាណតូចធំជាច្រើន ដែលជាទីស្ថានរបស់ពពួកអាទិទេពទាំងឡាយទាំងពួងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMuaMR5qdPkGd-kvIxFVXJyTP109T_kvANXi2eUWQ8nJTkZvfPeKzBrwhuwglJCq8kEf2B0d0qBuS_ZVNDTnITVNkl-noAnZn855qug65AwHG-KG4dtnJKEIXbzhT_JtjvZClMdFoXxuIbOrtxjRfRz9LH-KjiDuMNQJqR5RkwULFz0MgpkrgWx1Fm5DYl/s1200/Siem_Reap_City.jpg

ចិននឹងក្លាយជាប្រទេសនាំមុខគេលើពិភពលោក ផ្នែកប្រើប្រាស់បច្ចេកវិទ្យា AI

0

ប្រទេសចិន ៖ យោងតាមការស្ទង់មតិថ្មីមួយបង្ហាញថា ១ឆ្នាំទៀត ចិននឹងក្លាយជាប្រទេសនាំមុខគេលើពិភពលោក ផ្នែកប្រើប្រាស់បច្ចេកវិទ្យា AI បន្ទាប់ពីបច្ចេកវិទ្យានេះបានរីកចម្រើនគួរឱ្យកត់សម្គាល់នៅចិន ។ វាជំរុញដោយដំណើរការរបស់កម្មវិធី ChatGPT របស់ OpenAI នៅចុងឆ្នាំ២០២២ កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDYT9lhIFWS2i15MWHSpxevLFchXDbu0HquHfLyk8cAOXo3diU4SuP0Lpeofz5A6VRQ8pNqyWFPxdKaAyK4wc-3RHklW37iFIeNhcJsNqAEEtceLrw3GOo1cx8oMCpeBuvHSqIiJDF6DX5ScH2cFw_Sl76bQOVCVp4RQk8kN_Hv-fhg5noQFgFhGAEdnWK/s959/960x0.webp

ការស្ទង់មតិនេះរៀបចំឡើងដោយក្រុមហ៊ុន AI និងក្រុមហ៊ុនវិភាគកម្មវិធីរបស់អាមេរិក (SAS) និង Coleman Parkes Research ដោយបានស្ទង់មតិបុគ្គលមានអំណាចសម្រេចចិត្ត ចំនួន១.៦០០នាក់ ។ បុគ្គលទាំងនេះធ្វើការក្នុងឧស្សាហកម្មផ្សេងៗលើពិភពលោក ហើយអ្នកឆ្លើយតបការស្ទង់មតិនៅចិន៨៣% និយាយថា ពួកគេប្រើប្រាស់ Generative AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicPuzGAAq-CwtJM4o0PxiUbAqWfff6dZAStA8B1xOD0guT_S2FLu7VOvjSwPFb8EKzZMI3Q2T0h3fBdostt8tUhuP_t_HRi-Z0S-3XG6MOeQAf9YFFHqOybF6-sOSCSVuU2OyC8ROb0__GDpyRMiG8rHKMLCuKUBI6ExnL9VnWDJp__h8h-gojwfJCeIjj/s768/6967af8a-af0f-4519-8ba1-e7f139ede6ef_5a57850b.webp

ចំនួននេះ គឺខ្ពស់ជាង៦៥% របស់ចំនួនអ្នកឆ្លើយតបការស្ទង់មតិមកពី១៦ប្រទេស និងតំបន់ផ្សេងទៀត ព្រមទាំងសហរដ្ឋអាមេរិកផងដែរនិយាយថា ពួកគេបានប្រើប្រាស់ Generative AI ហើយមធ្យមភាគសកល ស្មើនឹង៥៤% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh52d99vXyxaEP6kQlo4NVLdHbhhGk_Y2RatkiF7wE24OXLqx3TfSEsh1lEY2shwRLhaoB25NRaW3AfAGQLt-o6a9fNHZyZJmb-YtVpqmKNTLCD2VEjaQTBiT1iDn_2GIMx3IBXW1Y5Y_j0sBK127dguQptposcznfLx73xhDkjiHvRU0ZRKYAkTA3PJhwX/s1024/china-ai-rise.webp

ការស្ទង់មតិខាងលើបានសាកសួរមនុស្សធ្វើការក្នុងផ្នែកនានា ដូចជា ៖ ធនាគារ, ការធានារ៉ាប់រង, ការថែទាំសុខភាព, ទូរគមនាគមន៍, ការផលិត, ការលក់រាយ និងថាមពល ។ ការស្ទង់មតិបង្ហាញទៀតថា ស្ថាប័ននានានៅអាមេរិកបាននាំមុខគេផ្នែកយកបច្ចេកវិទ្យា Generative AI មកប្រើប្រាស់ទាំងស្រុង ស្មើនឹង២៤% ខណៈចិន ស្មើ១៩% និងអង់គ្លេស ស្មើ១១% ។

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រើប្រាស់បច្ចេកវិទ្យា AI របស់ចិនបានទទួលជោគជ័យផ្នែកច្នៃប្រឌិតបច្ចេកវិទ្យា, ការផលិតទំនិញ, ការប្រើប្រាស់ក្នុងឧស្សាហកម្ម និងផ្នែកផ្សេងទៀត ។ ផ្នែកទាំងនេះបានបង្ហាញលក្ខណៈពិសេសថ្មី ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj548i-_IgOzKeNzXQUhbpmBxMQZz_LoXLTO19X9O0liWqjUWoguC1VB69bVCC7JVfxgTSX9cmPGXPwEp3zn_3JT_sHnZvBv2F9CvQffLK3NHbfqIGJcfcunVD6wNSnpnVteLzYYuEpDqgfW7g9RAh5JDfSjlRdsACOxrIOQ2NAoo7fdUtd22e5rQ8Dg-v5/s1100/download.jpg

កាលពីដើមខែកក្កដា ឆ្នាំ២០២៤ របាយការណ៍របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក របស់អង្គការសហប្រជាជាតិបង្ហាញថា ចិនជាប្រទេសនាំមុខគេផ្នែកប្រកួតប្រជែងប៉ាតង់ GenAI ដោយបានចុះបញ្ជីប៉ាតង់រហូតដល់ជាង៣៨.០០០ច្បាប់ គិតចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ ខណៈរយៈពេលដូចគ្នានឹង អាមេរិកស្មើត្រឹមតែ៦.២៧៦ច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPHwjqw5tDcml_67ek91bVvg4qEg_JLVPqTp21RhFwh6FhrHhBN-cJvBzWSwSKy1RVtuvYCUiXfvJg4PTjl7Pfv-KZjxDFS-qd7DlnlcG9vBmZGWgMXUFyM3hR_pfBi53wRnpOqpNEfhbgjdA0lJPJVSDyCz5lt__uBLNSJ1K2t3Iev5RhTNDWsrw2d38l/s1200/high_wm.jpg

បច្ចុប្បន្ន ប្រទេសចិនមានក្រុមហ៊ុន AI ស្មើជាង៤.៥០០ក្រុមហ៊ុន ហើយទឹកប្រាក់វិនិយោគរបស់ក្រុមហ៊ុន AI នៅឆ្នាំ២០២៣ ស្មើប្រមាណ៧៩ពាន់៥រយលានដុល្លារអាមេរិក កើនឡើង១៣,៩% បើប្រៀបធៀបប្រចាំឆ្នាំ ។ នេះបើយោងតាមការដកស្រង់ពីទិន្នន័យផ្លូវការ ៕

មើលទៅធម្មតា! តែចានសេរ៉ាមិចមួយនេះមានតម្លៃរហូតដល់ ៤០ លានដុល្លារអាមេរិក

0

ប្រទេសចិន៖ ចានសេរ៉ាមិចមួយកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសចិន បន្ទាប់ពីវាត្រូវបានគេដេញថ្លៃរហូតដល់ ៤០ លានដុល្លារអាមេរិក។
យោងតាមសារព័ត៌មានបរទេស The Value ដែលបានចុះផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ថាចានសេរ៉ាមិចមួយនេះត្រូវបានគេដាក់បង្ហាញនៅទីក្រុងហុងកុង ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាសេដ្ឋី ដោយសារចានសេរ៉ាមិចគឺជាវត្ថុបុរាណដែលមានអាយុកាល ១០០០ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFpHU-3lfdgOuPeTtSOUriCXsU8vq8KETkYbUGOUYVP1kikHtjFlcN5eomXE6VRJc_tiL9Ez_9Icc6wavE_ZuNitDVAL83bVqjuR0Q76vERb2sxcoEju6Rsn-POtLLeRIOknFrvIfO-HldGHD52ejZdywbQrwBbj8GQ_bj9y-fib7S7zYTBhwzPfCjvvia/s680/co-vat-2-6717-1721617305.jpg

វត្ថុបុរាណនេះត្រូវបានគេច្នៃឡើងក្នុងកំឡុងរាជវង្សសុង ខាងជើងពីឆ្នាំ (៩៦០-១១២៧) ដើម្បីបម្រើរាជវាំង ដែលវាមានពណ៌ខៀវអមជាមួយរូបរាងប្រេះស្រាំដូចជាត្បូង ទំហំ ១៣ សង់ទីម៉ែត្ររាងដូចចានរាក់។ នៅសម័យបុរាណ សេរ៉ាមិចប្រភេទនេះច្រើនតែប្រើសម្រាប់ដាក់ទឹកដើម្បីលាងជក់ ដោយអ្នកស្រាវជ្រាវជឿថាសេរ៉ាមិចនេះបានឆ្លងកាត់ប្រវត្តិសាស្រ្តអស់ជាច្រើនឆ្នាំមកហើយ។ ចានបុរាណដែលមានអាយុកាល ១០០០ ឆ្នាំគឺពិតជាមានប្រជាប្រិយភាពខ្លាំងណាស់សម្រាប់អ្នកដែលចូលចិត្ត និងស្រឡាញ់វត្ថុប្រវត្តិសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBQmqpshQV1-kcc7Y3HT93zVwooGgjgxqQU87l01owsYLeeE6Qb3dshjS5HF5NCOZ3KBLWDj0QXedAHhojo9KPyQCBl-162850dNyTmqOonFsnhVta7nTUv0QFhX9lA18uAPxAhoMJ_InVTVm5rDqr6NB3O826soAmwK6TeHdfFDUqL-PWHPDRUoxgw5IB/s680/co-vat-7003-1721617305.jpg

ចាននេះត្រូវបានដេញថ្លៃដោយមហាសេដ្ឋីជនជាតិចិនម្នាក់គឺលោក Liu Ich Khiem ក្នុងតម្លៃ ៤០ លានដុល្លារអាមេរិក ដែលលោកគឺជាអ្នកប្រមូលទិញដ៏ល្បីមួយរូបរបស់ពិភពលោក តែងតែចូលរួមក្នុងការដេញថ្លៃវត្ថុបុរាណតាំងពីឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្ន។ លោកបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ៩៩% នៃវត្ថុបុរាណរបស់ប្រវត្តិសាស្ត្រជាច្រើនសុទ្ធតែបានមកពីការដេញថ្លៃទាំងអស់ ដោយលោកបានថែរក្សាវាយ៉ាងល្អបំផុតនៅក្នុងសារមន្ទីឯកជនមួយរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZiWSAeEcxCuZ6LpN0lC_6pkqQrhSBm_qEE5FGLWGo1JNqLCqzlIza-TYJHuGn5EzTzin6-vGezm7vVtrCNK663ePkZg2Mo6n1fb0TRsaBC_IHfDZLdezm80eTUp5qHyp6OWdtQiBmh4cc3QApJpUdTPXuHdaw1vUgaEoKnA_rXIFmVvy6d-qknCwHgFrr/s680/khiem-6983-1721617305.jpg
គួរបញ្ជាក់ដែរថា បន្ទាប់ពីការដេញថ្លៃជាង ៣០ ឆ្នាំមកលោក Liu Ich Khiem គឺបានក្លាយជាបុគ្គលដ៏សំខាន់បំផុតមួយនៅក្នុងទីផ្សារសិល្បៈវប្បធម៌ចិន។ លោក Liu Ichqian មានអាយុ ៦១ ឆ្នាំមកពីទីក្រុងសៀងហៃ ធ្លាប់ធ្វើការជាអ្នកបើកតាក់ស៊ី ប៉ុន្តែលោកក៏បានប្រែខ្លួនក្លាយជាមហាសេដ្ឋីដោយការលេងភាគហ៊ុន ជួញដូរអចលនទ្រព្យ និងឱសថ។ យោងតាមស្ថិតិពីក្រុមហ៊ុនស្រាវជ្រាវ Hurun មហាសេដ្ឋីរូបនេះគឺមានទ្រព្យសម្បត្តិសុទ្ធ ៣៤.៥ ពាន់លានយន់ (ប្រមាណ ៤.៧ ពាន់លានដុល្លារអាមេរិក)៕

កប៉ាល់ក្រុមហ៊ុនចិន មកដល់កម្ពុជា ត្រៀមជីកព្រែកជីកហ្វូណនតេជោ

0

កប៉ាល់ក្រុមហ៊ុនចិន CCCC បានធ្វើដំណើរមកដល់ទីតាំងរៀបចំបើកការដ្ឋានគម្រោងផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា”ព្រែកជីកហ្វូណនតេជោ”ដែលត្រូវស្ថាបនាបើកការដ្ឋានសាងសង់នាថ្ងៃទី៥ ខែសីហា ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg2-lvF0AlZxf5O8B-f3Tmwkx7GdMbqVzUbucaEdm0eCvtJ8NDrVJXbGL6TVj7xNTbeXUvyv0bnDmb8rI_6Upqn3cElu36vHpeO_O6f6OWEKsDc0O8SBnTcf1mzh8OSrIhcBzj8zYdg7KLDebqtAMcKZwyVJI5E2GEKi7f2-fK9fEsJnrRt40BRvTnQOVK/s960/452105015_794139819472629_3569521012617105583_n.jpg

ចំណុចចាប់ផ្តើមសាងសង់ដំបូង នៃគម្រោងនេះ នឹងបើកការដ្ឋាននៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMGQcsCDG9v6WHDbJHpaBJc-gi7rRAqiPRt5lrEO9AtAyTGvnPV_xMbG01JZ6OgRXzUoPVNORAfqusbsNioHtYascM2pY0CdQepnwlHiP7yT_6BIUXtCUCSfV1ZBFzfKx3eneTHNEj6FQN5tvgkfFoPcYKI3szngvzsexBBNTH1Ook9TYP5DZdl9vaCLC1/s960/452105063_794139846139293_3838018526135912740_n.jpg

គម្រោងព្រែកជីកហ្វូណនតេជោ មានតម្លៃ១៧០០លានដុល្លារមានប្រវែង ១៨០គីឡូម៉ែត្រ ដោយរាប់ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហុីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx3xqnQMx7wEAPPjKxQovgFo-qW_mQ40inJg0BlBOxC8sA8E_qUA_QRidCqfgLM43xTdkV1dQnsxBwlOyhG7dbouoZ04iq2fTCOvLvNo7DxyQgUiLB3rfYnO5DeAX5V2LwgXJmDud7Term3ySOgWid4T3abSbzK9Anx_wXtJ25stERltRCOWQSOigyu_05/s1080/452289140_794139962805948_4613901376988386903_n.jpg