Home Blog Page 965

មិនប្លែកមិនមែន ទេព បូព្រឹក្ស ចេញមកមួយៗកម្រិតអន្តរជាតិ

0

ជឿជាក់ថាអ្នកគាំទ្រប្រាកដជាដឹងមិនខានសម្រាប់តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស តែងតែមានអ្វីថ្មីសម្រាប់អ្នកគាំទ្រជានិច្ចចេញមកមួយៗបើមិនថ្មីប្លែកមិនមែនជាទេព បូព្រឹក្ស នោះទេ។ លើសពីនេះទៅទៀតការផលិត MV របស់តារាចម្រៀងរូបនេះត្រូវបានទស្សនិកជនចាត់ទុកថាកម្រិតអន្តរជាតិមិនឱ្យចាញ់បរទេសឡើយទោះបីជាការផលិតនោះត្រូវចំណាយច្រើនក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBUO-PPKnirA74dpjfRVCmAS7g6-bFKTneNmfWnfovwmXIpHT_EccfnO-RPgbpqcttd-zac3vY5p9rqoJ58IPdTqE9guGEEFVaOm_wfsHKkW60vBTQLPGz6Axjd-sbBiMZ0sbDhAwHZXenAHBBz4-kJRKIz7cRrypfl_PU2C8u-iwvsPhZrhdkabEr1ldX/s2048/452559134_1034504861372643_8082343886448847124_n.jpg

កាលពីកន្លងមកនេះស្នាដៃ MV ទេវរាជ របស់ទេព បូព្រឹក្ស ដែលចំណាយរហូតដល់៣០ម៉ឺនដុល្លារនិងប្រើពេល២ឆ្នាំក្នុងការផលិតបានធ្វើឱ្យមហាជនទាំងក្នុងប្រទេសនិងក្រៅប្រទេសចាប់អារម្មណ៍យ៉ាងខ្លាំង។ ទោះបីជាមានការចំណាយច្រើនក៏ពិតមែនប៉ុន្តែ MV មួយនេះមានអត្ថប្រយោជន៍ខ្លាំងសម្រាប់វប្បធម៌ខ្មែរទុកឱ្យអ្នកជំនាន់ក្រោយបានដឹងបានយល់បន្ថែមទៀតនិងនាំគ្នាលើកស្ទួយវប្បធម៌យល់ដឹងពីរបស់ខ្លួនឯងពិតប្រាកដកុំឱ្យច្រលំថាជារបស់គេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgSQOWTPybA-L94UkpgjsDLosvdTuCq_YDSElQSjyndW0CBKn0_5iCR1AEWAKakB2ZLGOU4jC5keFL05Svhm3CJCzk7DV5HfDiXShLtdVs0KMfA3nQaektS9LlF6Q7x2YnKik8Kav7_HQN0r8DZte9BDzsdBqvgXYmQ4xFz23s3byEy_q9hkqg7NANichG/s2048/image_2024-07-23_09-35-53%20(2).png
បន្ទាប់ជោគជ័យទៅលើ MV ខាងលើថែមទាំងមានបំណងប្រកួតប្រជែងពានរង្វាន់ទៀត ពេលនេះតារាចម្រៀង ទេព បូព្រឹក្ស កំពុងត្រៀមបញ្ចេញស្នាដៃថ្មីគ្រាន់តែបញ្ចេញរូបភាពធ្វើឱ្យអ្នកគាំទ្រព្រឺរោមជ្រួលច្របល់ចង់ឃើញ MV ឆាប់ៗបាត់ទៅហើយ។

ទេព បូព្រឹក្ស បានប្រកាសពីការវិញត្រលប់មកវិញជាមួយនឹងបទ «Drama Queen» ជាមួយរូបភាពមួយសន្លឹក ហើយរូបភាពនេះកំពុងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីកោតសរសើរទៅកាន់ស្នាដៃថ្មីស្រឡាងមួយទៀតរបស់នាងបើទោះបីជាមិនទាន់បានទស្សនា MV ក៏ដោយ។ មិនត្រឹមតែទស្សនិកជនជាអ្នកគាំទ្រប៉ុណ្ណោះទេដែលបង្ហាញការសរសើរទៅកាន់តារាចម្រៀងរូបនេះអ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបដូចជា គង់ ចាន់ស្រីមុំ សុភ័ក្រ្ត កុសុម៉ា ជីមមី ពេជ្រ វត្តីសារ៉ាវឌ្ឍី ឈិន ម៉ានិច្ច និងអ្នកសិល្បៈផ្សេងទៀតក៏កោតសរសើរទៅកាន់ ទេព បូព្រឹក្ស ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilB2ibbenymIUKD8sPyfCvoLr-jGrjQ5ZjKToJKd6xgBxL_n8itoullUy-AlAhTU-e00s-JaZh5erQCCViCCAT9W4Jj8e3gM5ihjHvAZ6nBEKe7quNQG0Ts5Knpq_MohkP51hw5QFDw2KCfi3nJ6tftpsWv2iClm21ukZVC5eqczh7Qls0LZfIbFJrg1RM/s2048/449381693_1020381872784942_5682509956089204893_n.jpg

ការបង្ហាញស្នាដៃថ្មីរបស់ម្ចាស់បទ វីរៈនារី គឺពិតជាសមនឹងពាក្យដែលអ្នកគាំទ្រតែងលើកឡើងថា បើមិនថ្មី មិនប្លែកមិនមែន ទេព បូព្រឹក្ស ពោលតារាចម្រៀងស្រីរូបនេះ តែងតែមានចំណីភ្នែកជូនអ្នកគាំទ្ររបស់ខ្លួនជានិច្ចតាំងពីនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្មចាស់ គ្រាន់តែពេលនោះមិនទាន់ទូលំទូលាយ អ្នកមួយចំនួនមិនទាន់អាចទទួលយកបាននូវស្នាដៃថ្មីរបស់នាង បែរជារិះគន់ថាបានបំផ្លាញវប្បធម៌ខ្មែរដោយសារតែការលាយបញ្ចូលគ្នារវាងបុរាណនិងសម័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8UKQHuxnX5fyQpajvW5cV1Xu9UlLV65D4vVxicbwcejq54c5t4ti3aT-Yr_7O8y4PN9WTDC4dPXaObN_QNQ1wPYX6Y7nTkRO6dwcBksFqTkUWURpncNKfrQz_E9JmEkCqarjHXPxUrBrfBEuDn9EOzIafaL0SVNyKFWeUXnAhavh5AhrUCTYX8ckcSOzX/s2048/image_2024-07-23_09-35-53.png
ទោះជាយ៉ាងណា ក្រោមការខំប្រឹងប្រែងសាងស្នាដៃជាបន្តបន្ទាប់ បច្ចុប្បន្នមហាជនបានទទួលស្គាល់ស្នាដៃតារាចម្រៀង ទេព បូព្រឹក្ស ហើយខណៈសន្ទុះគាំទ្រតារាចម្រៀងរូបនេះគឺខ្លាំងក្លាល្បីល្បាញពេញប្រទេស៕

ភ្ញាក់ផ្អើលនឹងផ្លែឪឡឹកនៅអារ៉ាប៊ី សាអូឌីត ធំវែងហើយគ្មានគ្រាប់

0

អារ៉ាប៊ី សាអូឌីត ៖ ឪឡឹក គឺជាដំណាំមួយប្រភេទ ដែលការដាំដុះប្រើប្រាស់រយៈពេលខ្លី ឆាប់ទទួលបានផល និងចេញផ្លែនៅលើដី ។ ជាទូទៅ ឪឡឹកមានផ្លែរាងមូល ឬរាងស៊ីឡាំង ហើយមានសំបករឹង ។ រីឯសាច់របស់វាវិញ គឺពណ៌ក្រហម និងពណ៌លឿង ហើយឪឡឹកខ្លះមានសំបកឆ្នូតៗ និងខ្លះទៀតគ្មានឆ្នូត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVljpC6rZyrAf0f-l4E9LmoUQuF1qixf6wAWUAlKU5FCW4APNTIY6bbW1S1kT2tL_Z45jzHVlVOdDD1kppZx9sshGIvrTThOdKftS9gfn-yuS-PzpxL3SE07VN7qsBvuFCmUwYbqZCfYl42T1NJh6jncrp9rSeNdVwryL2CuzDd9JnvDJ_C4ACDNT12ywU/s960/photo_2024-07-23_16-51-30%20(2).jpg

ចំណែកសាច់ឪឡឹកមានគ្រាប់ពណ៌ខ្មៅនៅខាងក្នុង ហើយពូជឪឡឹកខ្លះទៀត គ្មានគ្រាប់ទេ ។ នៅខែកក្កដា ឆ្នាំ២០២៤ នេះ មានការចែកចាយរូបភាពឪឡឹកនៅអារ៉ាប៊ី សាអូឌីត ហើយវាក៏បានល្បីល្បាញក្នុងបណ្តាញសង្គមនាពេលនេះ ដោយសារតែអ្នកប្រើប្រាស់បណ្តាញសង្គមបានឃើញឪឡឹករបស់អារ៉ាប៊ី សាអូឌីត មានគុណភាពល្អ និងខុសប្លែកពីឪឡឹករបស់ប្រទេសនានា ។ រូបភាពក្នុងបណ្តាញសង្គមបង្ហាញថា ផ្លែឪឡឹកនៅអារ៉ាប៊ី សាអូឌីត មានរាងធំៗ វែងៗ ពណ៌ស្អាតតាមធម្មជាតិ និងគ្មានគ្រាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Bv2H58dvwG0ebH8foduj-pUOW4hXtNLXOfwp2sYTtFxDid1SPkgxQPDiOfnzBaGnQzHFthU2podRNW_L3kXQaMIJQTre8GjREFenedLSS7Ig3JQXlwvVtI8BoEUFcVgU8qwmCrOpvDG3mGa5xIJ-FO4XT0OczZeptlTdg170F5YAnHrDz6UC2AJsOwII/s1280/photo_2024-07-23_16-51-30%20(3).jpg
អ្នកប្រើប្រាស់បណ្តាញសង្គមនិយាយថា អារ៉ាប៊ី សាអូឌីត អាចដាំឪឡឹកបានធំៗល្អជាងប្រទេសផ្សេង ហើយពួកគេចង់បានពូជឪឡឹកនេះមកដាំនៅប្រទេសរបស់ខ្លួន ។ ពលរដ្ឋនៅប្រទេសនានានិយមទិញឪឡឹកមកបរិភោគនៅរដូវក្តៅដើម្បីបំបាត់ការស្រេកទឹក ដោយសារឪឡឹកបានផ្តល់នូវសារៈប្រយោជន៍ជាច្រើនដល់សុខភាព ។ ដូច្នេះ ពួកគេចាប់អារម្មណ៍នឹងឪឡឹកនៅអារ៉ាប៊ី សាអូឌីត យ៉ាងខ្លាំង និងចង់ដឹងពីវិធីដាំដុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPHGYq0ACRwNAL7j-cZh03NMU1JpsjnB1DP29KiaSNgSWm8q8mxbuyEPaRpHP2bP-CDf6wZQwnSNux-N-0OYwo8hox7EpWfYrBxGUd6BYzLqZQabsoqwysRDbyGqL3MV2N73faMUCDnRaadyqzFR0YDtD0bXYqDhIjHPi57U5J4-uwIPLqn4lx8-WnDGqR/s1280/photo_2024-07-23_16-51-30%20(4).jpg

បើតាមការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របង្ហាញថា ឪឡឹកមានគុណសម្បត្តិអាចជួយព្យាបាល និងការពារការកើតជំងឺផ្សេងៗ ព្រមទាំងជួយកាត់បន្ថយការខ្វះខាតជាតិទឹកក្នុងរាងកាយផងដែរ ដោយសារផ្លែឪឡឹកនីមួយៗផ្ទុកនូវជាតិទឹកយ៉ាងច្រើន គឺស្មើរហូតដល់៩០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1O2ZFLwfrdWaLdmBVX3xEv-OSHyM8YfTO16MZYQMOUB24UflrF2nADTqjOQj-LqeEevM6wgK5uJmhj52_n1Ewz_jbqiNW0b9FdpFsvuCan-dhdQsdTHgtJQr850wnVY03c5GLzOYl1S3JA1nhnFpjG0DVg3Pr_wy2830TtjMD2Ya2NiBzr_7uiNUrSgwz/s960/photo_2024-07-23_16-51-30.jpg

ជាក់ស្តែង ឪឡឹកទុំ ស្មើចំនួន១០០ក្រាម វាមានជាតិទឹកចំនួន៩១.៤មីលីលីត្រ ។ ហេតុនេះ ការបរិភោគឪឡឹកលមានជាតិទឹកច្រើន វានឹងជួយឱ្យរាងកាយមានសំណើម និងធ្វើឱ្យប្រព័ន្ធផ្សេងៗរបស់រាងកាយដំណើរការបានល្អ ។ ក្រៅពីនេះ ការបរិភោគឪឡឹក ក៏អាចជួយកាត់បន្ថយការកើតជំងឺមហារីក, ជួយថែរក្សាស្បែក និងផ្តល់នូវវីតាមីន C ផងដែរ ៕

ឃើញហើយរំភើបចិត្ត! សកម្មភាពសប្បាយៗនិងអនុស្សាវរីយល្អៗ របស់ជនបរទេសក្នុងខេត្តសៀមរាប ពោលពាក្យសរសើរមិនដាច់ពីមាត់

0

វីដេអូចែកចាយពីបណ្តាញសង្គមយ៉ាងច្រើនពោរពាស ដែលបង្ហាញឲ្យឃើញពីទឹកចិត្តស្រលាញ់សម្បត្តិវប្បធម៌អរិយធម៌ខ្មែរក្នុងចំណោមជនបរទេសគ្រប់ៗរូប បានមកលេងកម្សាន្តនៅលើដែនដីនៃប្រទេសកម្ពុជាប្រកបស្នាមញញឹម និងភាពសប្បាយរីករាយ បង្កើតបាននូវអនុស្សាវរីយល្អៗ ខណៈក៏បានធ្វើឲ្យមហាជនខ្មែរមួយប្រទេសមានមោទនភាពនិងថ្លែងអំណរគុណជាពន់ពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_7YR5Ag1kJ8J-jO-KJRs_KxUWsyeLdthytP9i_gvucFfIOG1KTdc-yFOkFGoFCuljpJHQ32WNE6nE7AP9ngkihwTiAD82YQTppdxCWcvXprb1yOuL3rRWYdWc5ESnPBIbFPijHYfPsbcKuVTEzc6XT39LZRwZSxwh1Cve6UaGzGf7rRLV-VGZaPKMq3DQ/s660/Screenshot%202024-07-24%20081710.png

តាមរយៈវីដេអូនៅលើបណ្តាញសង្គម កាលពីពេលកន្លងទៅនេះ គូរស្នេហ៍ជនបរទេសចម្រុះជាតិសាសន៍ជាច្រើនគូរ បានយកប្រាសាទអង្គរវត្តរបស់ខ្មែរ ធ្វើជាសាក្សីផ្តើមស្នេហ៍។ ខេត្តសៀមរាបជាដែនដីបុរាណ ពោរពេញដោយស្នាមញញឹម ដែលគូរស្នេហ៍ជាច្រើនរាប់ភ្លេច បានបំពាក់ចិញ្ជៀនឲ្យគ្នា នៅចំពីមុខប្រាសាទដ៏សាកសិទ្ធរបស់ខ្មែរគឺប្រាសាទអង្គរវត្ត ដែលឆ្លុះបញ្ចាំងពីសេចក្តីស្នេហាឋិតឋេរគង់វង្សនិងអមតៈដូចទៅនឹងប្រាសាទអច្ឆរិយៈខ្មែរមួយនេះ ដែលមានអាយុកាលស្ទើរតែជិតមួយ១០០០ ឆ្នាំទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfSuNuK9s7C5ggYD2WrWcLi6ftFV4SoVElteeShQqVaOVUWGsJ2ssvOt3eqY-imDmngefinNPXfz3hlaxFAnQmKvBIEtFo2R-G1bKv-6PxX3StLLx-T1lVR5gVtYmXsQOoulq31zLrQrA2qxjRv_QJZi7cgyUTzsW6vuuoIf1VdFB90Om4T-TerH5Or5Sz/s732/Screenshot%202024-07-24%20081726.png

បន្ថែមពីនេះ ក៏នៅមានវីដេអូ ដែលបង្ហាញឲ្យឃើញពីសកម្មភាពជនបរទេសចំនួន ២រូប បានរាំលេងកម្សាន្តតាមចង្វាក់កន្ទឹ្រមខ្មែរ នៅលើទឹកដីនៃខេត្តសៀមរាបបានយ៉ាងសប្បាយរីករាយទាក់ចិត្តប្រជាជនខ្មែរគ្រប់ៗរូបអត់សរសើរមិនបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3VtV6FB1ogJ8e8M_YCDQ6zOeoFdlkhbceAl5Nfxps6iD1K1ZZG2UDD6W00C0bXpJI2yDvz3V84oYE5Ve3y0jr0gbGrwyZMTdRLahF8bHkRLJU-jIiLngkcKFEHn7vpUFf4a807vwltGRfYFJjdU7t3oNasXRG_EFIGFAwK0zZcllwTZ7AlTymHNHnhib7/s961/Screenshot%202024-07-24%20081801.png

លើសពីនេះ ការទស្សនាប្រាសាទបុរាណខ្មែរ នាជំនោរវស្សានេះទៀតសោត បង្កើតបានទិដ្ឋភាពដ៏ស្រស់ត្រកាល និងអនុស្សាវរីយដែលមិនអាចបំភ្លេចបាន ទើបវីដេអូមួយទៀតបានលេចឡើងមក បង្ហាញឲ្យឃើញពីសកម្មភាពជនបរទេសស្រីចំនួន៣នាក់ បានលេងទឹកភ្លៀងយ៉ាងសប្បាយរីករាយ នៅម្តុំបរិវេណប្រាសាទក្នុងខេត្តសៀមរាប អមជាមួយនឹងទេសភាពព្រៃប្រឹក្សាដ៏ខៀវស្រងាត់នៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7JxAjWFXw4o6yqXMcuNBhvVGwLoBXQbx10eBZqz-XTOxANyrSr-8NaqnmRJqhRW8evmQlrKiRmK5tjFaTgMFiLiEIbI-wOI0oQubuPAcWQB84lp1iU97UgvTzchju_sX1IaxmFbuZVThz0Sw2frCjlJmE14NRjbntIm200qCQPDn31TGKSAOw4TQOkO6a/s754/Screenshot%202024-07-24%20081743.png

យ៉ាងណាមិញ វីដេអូទាំងនោះបានចែកចាយទៅក៏ទទួលបាននូវការចាប់អារម្មណ៍ជុំវិញពិភពលោក និងមានអ្នកទស្សនារហូតដល់ទៅរាប់លានដងឯណ្ណោះ ដែលទាំងនេះហើយគឺជាការផ្តល់ពិន្ទុពិតៗពីជនបរទេស តាមរយៈទឹកមុខនិងស្នាមញញឹមរបស់ពួកគេ ពេលបានមកកម្សាន្តនៅលើទឹកដីនៃប្រទេសកម្ពុជាផងដែរ៕

មកដឹងពីប្រវត្តិលោកឧកញ៉ាសឺន គុយ វីរបុរសខ្មែរ លះបង់ជីវិតការពារទឹកដីកម្ពុជាក្រោម!

0

លោកឧកញ៉ាសឺន គុយ ដែលត្រូវបានប្រជាជនខ្មែរគ្រប់ជំនាន់គោរព លើកតម្កើន ជាវីរបុរសជាតិខ្មែរមួយរូប ព្រោះលោកបានលះបង់ជី.វិតដើម្បីប្តូរនឹងការថែរក្សា ប្រពៃណី សិល្បៈ អក្សរសាស្រ្ត វប្បធម៌ និងព្រះពុទ្ធសាសនា សម្រាប់ជនជាតិដើមខ្មែរក្រោមទាំងមូល នៅក្នុងទឹកដីកម្ពុជាក្រោម។ ខណៈ ទីនោះបានបន្សល់ទុកដើមឈើបញ្ច្រាស់ចុងមួយដើមអាយុកាលជិត២០០ ឆ្នាំ ជានិមិត្តរូបរបស់លោកឧកញ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXKgbeoQ5NT9YPGEfLsvnWtCh38K0EUAI2RXoEcrpiDwpVhK3N-Y0XFcFxO1ygYIprYuUMvoyD7rD61NyUPe0OzkUk6sWOg88VZD59dOC_AGDqWD81Gfk7jZOepHL8DioJoKsfn8Ds2kzf6_CPNpz6aHVIf0AUcbdyCIPbgPJNMjpqmIzRoXls3WXoI0RH/s960/IMG_2578.JPG

ឧកញ៉ា សឺន គុយ ជាចៅហ្វាយខេត្តព្រះត្រពាំង បានសុខចិត្តឲ្យអណ្ណាមកាត់ក្បាល កាលពីឆ្នាំ ១៨៤១ ជាថ្នូរនឹងការរក្សាទំនៀមទម្លាប់ខ្មែរ និងព្រះពុទ្ធសាសនាថេរវាទខ្មែរឲ្យបានគង់វង្សសម្រាប់ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមប្រតិបត្តិរហូតមកដល់សព្វថ្ងៃ ។

នៅក្នុងឆ្នាំ ១៨៤១ រាជបញ្ជាមួយពីស្ដេចអណ្ណាម ឲ្យរំលាយជាតិខ្មែរឲ្យក្លាយទៅជាជនជាតិអណ្ណាម ក៏ដូចជាបង្កឲ្យមានការធ្វើទុក្ខបុកម្និញទៅកាន់ជនជាតិខ្មែរគ្រប់រូបនៅទីលើទឹកដីកម្ពុជាក្រោម។ ដោយសារទ្រាំពុំបាននឹងការឈ្លានពាន និងការរំលាយជាតិសាសន៍ខ្មែរ ទើបពលរដ្ឋខ្មែរក្រោមបានក្រោកបះបោរប្រឆាំងនៅគ្រប់ទីកន្លែងទូទាំងដែនដីកម្ពុជាក្រោម ។ ខេត្តព្រះត្រពាំង ក្រោមការដឹកនាំរបស់ ឧកញ៉ា សឺន គុយ ពលរដ្ឋខ្មែរក្រោមបាន ក្រោកឡើងតស៊ូច្បាំងជាមួយទ័ពអណ្ណាមយ៉ាងក្លាហាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglRVOFc74QHGAs-XZCTag_4L4YlNqti3ypXEZ0nZvPN3AmKUc4m1lFmSqttrQq4_9PdZmgXg4H28NReivZATOXTrEtoB1avCTGAqHa3632QTEFDxqYPidkgF1n0LE3t_fJ1S6UOIJVDPCTauqaCI9d0JkgvDkjYuphtEH2ioRB9lTfG1-SlVwdiaXa8jEI/s706/IMG_2580.PNG

ដោយសារតែគ្មានទ័ពជំនួយពីស្ដេចខ្មែរ នៅប្រទេសកម្ពុជា ទើបនៅទីបំផុតចលនាតស៊ូ របស់ឧកញ៉ា សឺន គុយ ក៏បានថមថយ ហើយ ឧកញ៉ាក៏សម្រេចចិត្តប្រើនយោបាយការទូតចរចាជាមួយមេទ័ពវៀតណាម ដើម្បីជាថ្នូរនឹងការរក្សាជាតិ និងសាសនាឲ្យបានគង់វង្សសម្រាប់ពលរដ្ឋខ្មែរ នៅកម្ពុជាក្រោមប្រតិបត្តិវិញ ។ ទីបំផុត លោកឧកញ៉ាក៏ត្រូវបានបាត់បង់ជីវិត ដោយការក្បាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5EhG6V69Y3fm5WNA8FizaanZeIzPmmDI3HtLDEfDJ0dEqp_6G2L5q27mwQwn9GqjC2YxhmZ6_k4lTefDKXIG4NdIpHxt0zHjHxQAifV04ca2533dPanN3PlQmuuNbMHB-BHCAGrD9VEWnjCBun2Qjw-us1UNan3su8KZkE7A_7hZwDut-NE6Yv7sOClPA/s640/IMG_2583.JPG

បើយោងតាមឯកសារជាច្រើនបានបញ្ជាក់ថា នៅពេលដែលអណ្ណាមប្រហារជីវិតលោកឧកញ៉ា សឺន គុយ ប្រជារាស្ត្រនិងព្រះសង្ឃខ្មែរ បានរៀបម្ហូបអាហារមួយតុក្រាលសំពត់ពណ៌ប្រាក់ រួចអញ្ជើញ ឧកញ៉ា សឺន គុយ ទទួលទានជាលើកចុងក្រោយ ។ ពេលទទួលទានរួច ឧកញ៉ា បានសម្ដែងការសមគួរក៏ដូចជាការសំណេះសំណាលជាលើកចុងក្រោយ ក្នុងជីវិតរបស់លោក ដោយទឹកមុខញញឹមទៅកាន់ព្រះសង្ឃ និងប្រជារាស្ត្រខ្មែរគ្រប់រូបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglav1VXUNvdkVATE1YelpNIy9YSiiNvBgM91BkGjGAOAFhh5DtQbQeNdW2PrwB8W3tKuB08vojDUgTZ2Nq_zqLjVBd2e9iOTOYN-3T3DaAI4Im4vSpZfOxiLkwMXt-SS6niIcStLCRkHaFirINC1W2D5aaZdnAj0LrBoBahG7IPU3MGaV0NdlbZBfMLi52/s960/IMG_2584.JPG

គូរបញ្ជាក់ថា កាលពីឆ្នាំ ១៨៤១ មុនពេលដែលលោកឧកញ៉ាបានបាត់បង់ជីវិត លោកបានដាំដើមឈើទាលបញ្ច្រាសចុងមួយដើម (ដាំយកចុងចុះក្រោម គល់ឡើងលើ) នៅឯខេត្តព្រះត្រពាំងឬខេត្តត្រាវិញ។ កាលគ្រានោះ លោកបានផ្សងថា«បើជាតិសាសនាខ្មែរនៅគង់វង្ស សូមឱ្យមែកឈើទាលនេះដុះលូតលាស់ឡើង» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ_aMKnAo5lfMgH5__oXrItnzKnHgMv8Qrk9trwpuRfxGTrhvm02Yp1Aj5PED3pM1bna1fnS7oP2rBl3EWPWpq_unO7ES_GkOPPZxR9xDidyS2vNpxsp5ywDTu7ODIWhyphenhyphenZV3VoKq2H3-3_ybV88SRtm-VKocNRbpXeovLtO0uuiCc1gV4XKPvlAtDheZ8m/s952/IMG_2581.JPG

យ៉ាងណាមិញ ចំណេរកាលកន្លងទៅជិត ២០០ឆ្នាំហើយ ដែលជាអាយុកាលរបស់ដើមឈើទាលមួយដើមនោះ នៅតែបន្តដុះលូតលាស់ បែកមែកសាខាយ៉ាងត្រឈឹងត្រឈៃនៅលើទឹកដីកម្ពុជាក្រោម ដែលមានទំហំប្រមាណ ៧ ឱប និងមានកម្ពស់ ២៥ ម៉ែត្រ ខណៈក៏បានក្លាយជាកន្លែងសាកសិទ្ធ ដែលមនុស្សគ្រប់គ្នាតែងមកធ្វើការបន់ស្រន់ជាហូរហែរផងដែរ៕

សម្តេចតេជោ បញ្ជាក់ច្បាស់ៗ៖”មិនមានកិច្ចព្រមព្រៀងលក់ខេត្តឱ្យទៅវៀតណាមទេ ក្នុងការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ទេ”

0

នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្នុងការថ្លែងការណ៍ពិសេសរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអះអាងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច មិនបានចុះកិច្ចព្រមព្រៀងណាមួយ ដែលបញ្ចូល ឬលក់ដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រទេសវៀតណាមនោះទេ។

សម្ដេចតេជោ សង្កត់ធ្ងន់ថា៖” នឹងមិនអនុញ្ញាតឱ្យអ្នកដែលចោទប្រកាន់សម្តេចនិងសម្តេចធិបតីថាបានលក់ខេត្ត៤ទៅឱ្យប្រទេសវៀតណាមនោះឡើយ ហើយក៏គ្មានការបន្ធូរបន្ធយទោសឱ្យដែរព្រោះទង្វើដែលអ្នកទាំងនោះបានធ្វើជារឿងដែលមិនអាចលើកលែងឱ្យបាន។ ខណៈ មកដល់ពេលនេះ មនុស្សចំនួន៣នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងព័ត៌មានមួលបង្កាច់រឿងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម”។

គួរបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV (កម្ពុជា-ឡាវ-វៀតណាម) បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយសម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមឡើង។

CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC0l20lXC_4HG8knjocCjW6Or2KIbAIW12Gwx97eOvcYFMG1NKOOFSjoA1WZPeP8UR546hOPBn3uYAm5nbKPzXBmjHRPlzIsKHOk-MImlTa6o4ISc4mDAVaVOyG-0TlWL8sT-fFWiA5VSB2HgSVSJ3MXgK39unAYiRYgHoqtlsnsw4RG2M0SYw5seF3mLt/s1098/452225787_959132639557917_376541686123011400_n.jpg

ភូមិចម្លែកខុសគេ! ប្រសិនអ្នកចង់ហៅនរណាម្នាក់ គេនិយមហៅគ្នាដោយច្រៀងជាចង្វាក់ភ្លេង ឬធ្វើសំឡេងហួច

0

ប្រទេសឥណ្ឌា ៖ កុងថង គឺជាភូមិបុរាណមួយ ដែលអ្នករស់នៅភូមិនេះទាំងអស់សុទ្ធតែមានឈ្មោះជាចង្វាក់ភ្លេង ឬសំឡេងហួច ។ ហេតុនេះ ប្រសិនបើអ្នកចង់ហៅនរណាម្នាក់ អ្នកភូមិកុងថង ពុំហៅឈ្មោះគ្នាទេ ប៉ុន្តែពួកគេនិយមហៅគ្នាទៅវិញទៅមកដោយការច្រៀងជាចង្វាក់ភ្លេង ឬធ្វើសំឡេងហួច ជំនួសការហៅឈ្មោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR7qAemxlLQnGWnBEnO6TNL0vbSSDm5qHNtPLjmhkJcyyDBM_dkGjElpBGb8LMwQNtIFGXfhtMPwFhT47QDmVd8X3hBIcP7yb94PjZszXqkvbogJ4kTXjh-xliaetuyRlfjDvGdfat_VzjSrEZEdTSgQwBzPiOp8ts_rXBfACDzvjVdrAFugVQ35dUOloi/s1200/image.jpg

ភូមិបុរាណនេះមានអាយុកាលរាប់រយឆ្នាំហើយ ដែលមានទីតាំងស្ថិតនៅលើភ្នំឆ្ងាយមួយក្នុងរដ្ឋ Meghalaya ប្រទេសឥណ្ឌា ។ ប៉ុន្តែភូមិនេះខុសប្លែកពីភូមិផ្សេងទៀតនៅត្រង់ថា ក្រៅពីអ្នកភូមិនៅទីនេះមានឈ្មោះសម្រាប់ប្រើប្រាស់ជាផ្លូវការហើយ ប៉ុន្តែពួកគេមានឈ្មោះជាចង្វាក់ភ្លេង ឬឈ្មោះជាសំឡេងហួច ដែលឪពុក-ម្តាយបានដាក់ឱ្យតាំងពីចាប់កំណើតមកម៉្លេះ ។

កន្លងមក ភូមិកុងថង (Kongthong Village) ធ្លាប់បានដាក់ស្នើក្នុងការប្រកួតប្រជែង ដើម្បីក្លាយជាភូមិទេសចរណ៍ដ៏ល្អបំផុតរបស់អង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ ដោយសារភូមិនេះមានទេសភាពស្រស់ស្អាតតាមធម្មជាតិ, ពលរដ្ឋរួសរាយរាក់ទាក់ និងមានប្រពៃណីដាក់ឈ្មោះខុសប្លែកពីភូមិផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqZHOpaTYKsPSzGJNvfDylFLoZ8UzfdC2rToyGUy7mYUaGmoy3d5qbhgCxiUIWyRPLIAw89q-N0SrpvKUKZLO3BO6wPPIUzaqS2zJbYSQ-WFqsqXglv6P1SoLgKO9wmfgv-1zqGRjD2WfPznafLkDZb4MM80qq9o0PoFQXypczDbhz7wGRke59UrPrqO4v/s630/Kongthong_6a084cdc07_cmprssd.webp

ភូមិកុងថង មានពលដ្ឋសរុបចំនួន៦៥០នាក់ ដែលពួកគេមានឈ្មោះធម្មតាសម្រាប់ប្រើប្រាស់ក្នុងឯកសារផ្លូវការ ប៉ុន្តែពួកគេម្នាក់ៗសុទ្ធតែមានឈ្មោះជាចង្វាក់ភ្លេង ដែលឪពុក-ម្តាយបានដាក់ឈ្មោះឱ្យតាំងពីកើតមក ។ ហេតុនេះ ពួកគេត្រូវប្រើប្រាស់ឈ្មោះជាចង្វាក់ភ្លេងនេះរហូតអស់មួយជីវិត ហើយអ្នកភូមិតែងតែច្រៀងជាចង្វាក់ភ្លេង ឬធ្វើសំឡេងហួចដើម្បីហៅអ្នកណាម្នាក់ ។ ក្រោយមក ភូមិកុងថង ត្រូវបានគេដាក់ឈ្មោះថា ភូមិសំឡេងហួច (The Whistling Village) ។

អ្នកភូមិម្នាក់និយាយថា វាជាការបង្ហាញពីក្តីស្រឡាញ់ និងក្តីសុខរបស់ម្តាយចំពោះកូនៗ នៅពេលកូនតូចកើតមកឃើញពិភពលោក ។ វាប្រៀបដូចជាបទភ្លេងចេញពីបេះដូងរបស់ម្តាយ ដែលពោរពេញដោយភាពទន់ភ្លន់ និងស្រដៀងបទបំពេរក្មេងដែរ ។ ចង្វាក់ភ្លេងទាំងនេះមានឈ្មោះជាភាសាក្នុងតំបន់ និងជាការអនុវត្តតាមប្រពៃណីតាំងពីយូរអង្វែងមកហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXzI0-iotXcF8YgeDJcdATCv6_O2VG23PjEjTDdEZVAtUyE_C_vfKXrr0T7mrcxd2CDOEamFiN95l-0z5qSaylfFzk_7eaS0MMnTDb21vAwAotwP-vgJe6rXq_geB1K0a6u_fe0F4NBi3av5TyQFsCIP52ijsEGfMOIQ7H2ZcjTgK_tItorQGOgSv9nxy2/s1080/konthong_adobespark.jpg

អ្នកភូមិជឿថា ការហៅនរណាម្នាក់ គេនិយមហៅគ្នាដោយច្រៀងជាចង្វាក់ភ្លេង ឬធ្វើសំឡេងហួច គឺដោយសារបុព្វបុរសរបស់ពួកគេបានប្រើប្រាស់ចង្វាក់ភ្លេងហៅគ្នាជំនួសឈ្មោះក្នុងអំឡុងពេលដើរបរបាញ់សត្វក្នុងព្រៃ ដើម្បីការពារកុំឱ្យវិញ្ញាណខ្មោចអាក្រក់ចាំឈ្មោះពួកគេបាន ។ ដូច្នេះ ការហៅគ្នាជាចង្វាក់ភ្លេងនេះកាន់តែពេញនិយមខ្លាំងឡើង ហើយអ្នកភូមិបានហៅគ្នាតាមវិធីនេះពេលនៅឆ្ងាយពីគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQGE5pIUiWRbWHeHmCgd2FfUV9C97XZ1H2k_k1BP73XUARNLw1LZuqrn3kkcN1jDnD3rcB1_-nhOVBHOt04my1zT3oRjJxMIwfU_QiqjADWApiqpVo-qc-PPACI_yGz0_m9BVgA-01mD34uy7qtePK377ULgSiDA7ww_22OpRm_zFW04MYP7GobG6Sulyn/s700/photo_2024-07-23_14-56-55%20(2).jpg

ពេលទារកកើតមកនឹងទទួលបានឈ្មោះជាចង្វាក់ភ្លេង ចំនួន២ប្រភេទ គឺភ្លេងខ្លី (សម្រាប់ឈ្មោះហៅក្រៅ) និងភ្លេងវែង ចាប់ពី១០នាទី ទៅ២០នាទី (សម្រាប់ប្រើប្រាស់ហៅគ្នានៅលើកំពូលភ្នំ) ។ កន្លងមក យុវជនជាច្រើននៅភូមិកុងថង បានព្យាយាមទៅរកការងារធ្វើនៅទីក្រុងផ្សេង ដោយសារពួកគេចង់មានជីវភាពល្អប្រសើរជាងទីនេះ ទើបធ្វើឱ្យប្រពៃណីការដាក់ឈ្មោះជាចង្វាក់ភ្លេងបាត់បង់បន្តិចម្តងៗ ។

ប៉ុន្តែក្រោយពីរឿងរ៉ាវរបស់ភូមិកុងថង ចាប់ផ្តើមល្បីល្បាញក្នុងបណ្តាញសង្គម និងក្លាយជាតំបន់ទេសចរណ៍ដែលមានភ្ញៀវទេសចររាប់ពាន់មកលេងទីនេះជារៀងរាល់ឆ្នាំ បានធ្វើឱ្យអ្នកភូមិយល់ដឹងពីសារៈសំខាន់របស់ប្រពៃណីដាក់ឈ្មោះជាចង្វាក់ភ្លេង ឬធ្វើសំឡេងហួច ព្រមទាំងព្យាយាមថែរក្សាវាឱ្យគង់វង្សយូរអង្វែងបន្តទៀត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj-mpM6oH9FYKBSl3uUFZbatX9t14qT4_WhcpCC_2faPwr3v8q-kpaGrWp7dpQPJkkq4CC7RFVBTa2XDCoddpDdjv3mLatmEBV4E0CxXu-NjHcuYG7HfUTUqCz3v9ppCpDj7tGJ7VcOyLLAyufOqTdbaR1kgL4Ud34vhlmkT9XgQymNEXSQQFqyjVhUrA_/s700/photo_2024-07-23_14-56-55.jpg

គ្រូពេទ្យផ្តាំថា ពុំគួរបត់ជើងតូចក្នុងអំឡុងពេលងូតទឹកទេជាពិសេសនារីតែម្តង!

0

ការបត់ជើងតូចក្នុងអំឡុងពេលងូតទឹក គឺជារឿងធម្មតា ដែលមនុស្សគ្រប់រូបបានធ្វើបែបនេះ ។ ប៉ុន្តែតើជ្រាបឬទេថា វានឹងមានផលប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងការបញ្ជារបស់ខួរក្បាលទៅកាន់ប្លោកនោមនាថ្ងៃអនាគត ជាពិសេស នារីៗ ។ នេះបើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិតមានជំនាញផ្នែកប្រព័ន្ធតម្រងនោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeNh9laf3GtWPU9xL9ICnpqW8xEk4a-EUNhepKVxIe41V_oGODLXn8qNEcuYfCVqmNIWx5bENC-zdNSBHuY3ymSum7c1G3lLNQTtqMNrGSsFjatbFvYLwHmfwsJ2TM5bQIGd2tcydqgd6m8RMKMzXdzVE0NtG6d8h2vkLPephhwEdcwDp0vuPo-Qb1nd26/s1200/image_2024-07-23_14-13-03.png

លោកស្រីវេជ្ជបណ្ឌិត Teresa Irwin អ្នកឯកទេសផ្នែកប្រព័ន្ធតម្រងនោម និងមានគណនី TikTok ឈ្មោះ «dr.teresa.irwin» ដែលមានអ្នកតាមដានជាង៨៤.០០០ បានលើកឡើងថា តាមពិត យើងពុំចង់ធ្វើបែបនេះទេ ប៉ុន្តែពេលឮសំឡេងបើកទឹកក្នុងបន្ទប់ទឹក យើងគ្រប់គ្នាតែងតែមានអារម្មណ៍ចង់បត់ជើងតូច សូម្បីតែក្នុងអំឡុងពេលកំពុងលាងដៃ ឬលាងចានក្តី ។ ប៉ុន្តែការធ្វើបែបនេះបានក្លាយទៅជាទម្លាប់របស់មនុស្សគ្រប់គ្នាទៅហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR0cWqxUJUkiOyfW9Hm_rPUriIA0-kswSTQ-M09axFW4SEL1r0u5VCc8iqMPR81DGGQCi_Tb4Xal7em93CNSVDeCYf1XKagBWMh4aXks9z-BsquIadSQWO_rMe22F4AuIKflRx_sthccLWfrSxixF9T3MpH8UK7edvw2JRNXpBwKuxO3fOeUV4aOYlKcNT/s808/photo_2024-07-23_13-59-56.jpg
លោកស្រីបន្តថា យើងពុំគួរបត់ជើងតូចក្នុងអំឡុងពេលងូតទឹកឡើយ ពីព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធទឹកនោម នាថ្ងៃអនាគត ។ បើយើងបត់ជើងតូចក្នុងពេលងូតទឹកជាញឹកញាប់នោះ ខួរក្បាលរបស់យើងនឹងមានទំនាក់ទំនងរវាងសំឡេងទឹកហូរជាមួយការបត់ជើងតូច ហើយសំឡេងទឹកហូរនឹងជំរុញឱ្យយើងចង់ចូលបន្ទប់ទឹក ។ បើនិយាយងាយៗ គឺយើងនឹងឈឺបត់ជើងតូចគ្រប់ពេលបានឮសំឡេងទឹកហូរ ដូចជា ៖ ពេលលាងដៃ និងលាងចាន ពីព្រោះប្លោកនោមទទួលរំញោចពីសំឡេង ។

ដោយឡែក កន្លងមក វេជ្ជបណ្ឌិតម្នាក់ទៀត គឺលោកស្រី Alicia Jeffrey ដែលមានឈ្មោះក្នុង TikTok ថា «thepelvicdancefloor» និងមានអ្នកតាមដានចំនួន៦៥ម៉ឺន៩ពាន់នាក់ ក៏ធ្លាប់បានលើកឡើងដូចគ្នាដែរថា ការបត់ជើងតូចក្នុងអំឡុងពេលងូតទឹក វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លាំងលើសពីការរំពឹងទុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOWdqt4x4g3SqZxfKLewu4y2FKM2aS02G10lPdiYv7Fuz2bHtVYEo5klQZeKoJZcop0TQz2SwPyP6KA7D-qQf58bKwWOxwTOe3PaJI_NnggoVbCiUMquU4lVgAhmxMDmGYTga0dV4qQtRRR2Wn8r8B4Kstqszv1uoL1nOrqS-7oAwIQU-K4RcvyQlBAoB4/s1280/photo_2024-07-23_13-59-57%20(2).jpg

លោកស្រីលើកឡើងថា បើនារីៗបត់ជើងតូចក្នុងពេលកំពុងងូតទឹករហូតក្លាយជាទម្លាប់ ឬមានទម្លាប់បើកបង្ហូរទឹកខណៈពេលកំពុងអង្គុយបត់ជើងតូច វាជាការភ្ជាប់ទំនាក់ទំនងរវាងសំឡេងទឹកហូរ និងការបត់ជើងតូច ។ បើថ្ងៃក្រោយ ពួកគេមានបញ្ហាឈឺត្រគាក វានឹងកាន់តែធ្វើឱ្យមានបញ្ហាពេលបត់ជើងតូចខ្លាំងឡើង (គឺពុំអាចឃាត់ទឹកនោមបាន) ឬឈឺបត់ជើងតូចពេលឮសំឡេងទឹកហូរ ហើយវានឹងប៉ះពាល់ដល់ការងារប្រចាំថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrTvoK1H0WD-B9CL3D1euK6Wj26ZM2qbVB20aP7q5E6ZzQOTQE-BpSroqYDPy0PJXwi_xvGCdSPajER0LDuC9LxEGXQFp5_gy6glRM7Knt2FrDdG68fqO-MuNFTQeYw5vlkR5s5bZSIPbAbH4JFqVgu2DNECJijyjeCIxNDYjtPAflqJZkkXJNTZoh2v_A/s1000/photo_2024-07-23_13-59-57.jpg

ម្យ៉ាងទៀត ធម្មជាតិរបស់នារីបានតម្រូវឱ្យពួកនាងមានតួនាទីសម្រាលកូន ទើបនារីពុំអាចបត់ជើងតូចឈរបានទេ ។ ហេតុនេះ ពេលពួកនាងឈរបណ្តើរ បត់ជើងតូចបណ្តើរ វានឹងធ្វើឱ្យប្លោកនាមពុំអាចបញ្ចេញទឹកនោមអស់ឡើយ ។ ហេតុនេះ នារីគួរតែអង្គុយបត់ជើងតូចឱ្យរួចរាល់មុនពេលងូតទឹក ឬពុំគួរបើកបង្ហូរទឹកក្នុងពេលបត់ជើងតូចទេ ។ ប៉ុន្តែបើនៅតែឈឺបត់ជើងតូចទៀតក្នុងពេលងូតទឹក គឺត្រូវទុកវាសិន ដើម្បីមានផលល្អដល់សុខភាព ៕

គោលការណ៍ ៥ យ៉ាងដើម្បីក្លាយជាអ្នកមានសម្រាប់អ្នកដែលមានប្រាក់ខែមធ្យម

0

មនុស្សគ្រប់រូបសុទ្ធតែប្រាថ្នាចង់ក្លាយជាអ្នកមាន ប៉ុន្តែមិនសូវចេះពីវិធីសាស្ត្រដើម្បីក្លាយជាអ្នកមាននោះទេ ដោយពួកគេគិតថាទាល់តែមានលុយច្រើនចាប់ពី ១ម៉ឺនទៅ ២ម៉ឺនដុល្លារឡើងទៅទើបអាចមានឱកាសក្លាយជាអ្នកមានបាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលប្រាក់ខែមធ្យមចាប់ពី ៤០០ ដុល្លារឡើងទៅ ក៏មានភាគរយខ្ពស់ក្លាយជាអ្នកមានបានដែរ។ នេះបើយោងតាមលោក Daniel Meursing ដែលជានាយកប្រតិបត្តិ និងជាស្ថាបនិកនៃក្រុមហ៊ុន Premier Staff នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក បានចែករំលែកថា ទោះបីជាអ្នកមានប្រាក់ខែមធ្យមក៏ដោយ ក៏អាចក្លាយជាអ្នកមានយ៉ាងឆាប់រហ័សផងដែរ ដោយគ្រាន់អនុវត្តគោលការណ៍ទាំងនេះ៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU9vAVOibkJp5A3T4jgF0avndUoNh4r9RjeWYbRHJSPvP3l51I5Kemhg89E_ol7IF_7UyiXCH8wjiPUSuvaBaMT_mzlFj9qXexN77XsVwj6im6D61NwEKnQxBNDdcw-0xQ91YMnmTfxDzAmXz2KE2wXENC-PZj7l92WTm5lYGvJ6SvxyUiLOgAeJBH7FUN/s1200/1_7FS8yTUYssFUpT6tkcSc_g.jpg
១.ត្រូវចាប់ផ្តើមរៀនសន្សំសំចៃ៖ លោក Daniel Meursing បាននិយាយថា ជំហានដំបូងអ្នកត្រូវប្រកាន់យករបៀបរស់នៅសន្សំសំចៃយ៉ាងតឹងរ៉ឹង ដូចជារស់នៅក្នុងបន្ទប់តូចមួយ ញ៉ាំអាហារថោកៗ និងប្រើប្រាស់អ៊ីវ៉ាន់ដែលមានតម្លៃសមរម្យបានហើយ ដែលទម្លាប់នេះជួយសន្សំសំចៃ ៥០% នៃប្រាក់ចំណូលរបស់អ្នក។

២.ពិចារណាការវិនិយោគជាផ្នែកមួយនៃជីវិត៖ Daniel បានចែករំលែកថា៖ «រាល់ប្រាក់ដែលអ្នកបានសន្សំទុកគឺត្រូវយកទៅវិនិយោគលើអ្វីមួយសម្រាប់ថ្ងៃអនាគត»។ យោងតាមសេដ្ឋីវ័យក្មេងរូបនេះ ការវិនិយោគគឺជាអព្ភូតហេតុមួយដែលផ្លាស់ប្តូរជីវិតរបស់មនុស្ស បន្ទាប់ពីការងារប្រចាំថ្ងៃជាចម្បង អ្នកក៏ត្រូវសន្សំលុយដើម្បីទុកវិនិយោគលើគម្រោងណាមួយដែលអ្នកពេញចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgayOakByImruDg7DIoj19aqcVnOfsZdrNk5ZZTNofVrElRrEj2RZjGbL7aBMwW9QiDYfQL7Na9ZShpcoR8x-GQt_D02WaLHtxCNesj0FyXkuXL1_L8p9skDAo29b91JULjQnhFPskXFw50M1gQF3uEKKzvVTa2ZehApjqEDnNux2F0qKIlbHDvo14TWeI9/s1200/photo_2024-07-23_13-32-43.jpg

៣.ឆ្លៀតធ្វើការក្រៅម៉ោង៖ នាយកប្រតិបត្តិ និងជាស្ថាបនិកនៃក្រុមហ៊ុន Premier Staff កាលពីមុនលោកគឺជាមន្រ្តីឥណទានដែលធ្វើការពីម៉ោង ៩ ព្រឹកដល់ម៉ោង ៥ ល្ងាច ហើយនៅម៉ោង ៦ ល្ងាចដល់ម៉ោង ១០ យប់គឺលោកធ្វើការជាអ្នករត់តុ។ យោងតាមលោក ការងារច្រើនក្នុងពេលតែមួយមិនត្រឹមតែជួយបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងនាំមកនូវទំនាក់ទំនងថ្មីៗជាច្រើនទៀតផង។ មិនថាអ្នកធ្វើការងារអ្វីក៏ដោយ ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ព្រោះជំនាញការងាររបស់អ្នកនឹងអាចគ្រប់គ្រងគម្រោងធំៗ នាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYN2RG8-NRzjZ2UtCasRaVxOr8i4TgR-6Z3UI0B3SPm8eSD3FBflyfd1K15ka1jnI7Nx4QvGAxs-r6vxsrRVJMMp4y39_DbCuIzhYxYGj5hXz5dkzj7o0dd_PHxKrNftId1Pw_EznaYNNoz1eqDIsciPjzm23nlVGrNACO5EiR7SGjZjGQvuPZA5jHuUnM/s1024/photo_2024-07-23_13-32-56.jpg

៤.ចាប់យករាល់ឱកាស៖ ឱកាសមិនមែនចេះតែមាននោះទេ ដូច្នេះនៅពេលអ្នកមានឱកាសបានជជែក ឬពិភាក្សាជាមួយបុគ្គលខ្ពង់ខ្ពស់ណាម្នាក់ អ្នកគួរតែព្យាយាមទំនាក់ទំនងឬក្តោបឱកាសនោះឱ្យជាប់។

៥.ត្រូវរៀនជំនាញថ្មីៗជានិច្ច៖ ការរៀនជំនាញគឺជាការបណ្តុះបណ្តាលសមត្ថភាពឱ្យអ្នកកាន់តែខ្លាំង មិនថាជំនាញនិយាយភាសាបរទេស ជំនាញរាំ ច្រៀង គូគំនូរ ឬជំនាញផ្សេងៗទៀតសុទ្ធតែល្អ ដែលជំនាញទាំងនេះគឺមានភាគរយខ្ពស់ស្វែងរកឱកាសថ្មីៗជាច្រើន ក៏ដូចជាស្គាល់មនុស្សតូចធំជាច្រើន ដែលធ្វើឱ្យអ្នកអាចទទួលបានភាពជោគជ័យនៅថ្ងៃអនាគត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQUWZcD0FtRBacHvQeTYIHGBk47KMIVk1X73pyIR5YbBbnk4AAEN7WfO5nBVm1xXz3_bH3ADMO3Ffs2CYozoV0kivKIhBK6ACy4zVfmKGDeOoSLZYoV_eefSuJw7lnR3Fa4jlGmIx547whQHtVjGc1wsekR57G-uRvA3ksJOFtAeJmBhwJu3yiFwOb_Euq/s1280/photo_2024-07-23_13-33-18.jpg

របៀបធ្វើម៉ាសបិទមុខនៅផ្ទះងាយៗ អស់លុយតិច ជួយឱ្យមុខសស្អាតបែបធម្មជាតិ

0

ស្ត្រីគ្រប់រូបតែងប្រាថ្នាចង់បានស្បែកមុខសភ្លឺថ្លា ម៉ត់រលោងគ្មានមុន គ្មានស្នាម ប៉ុន្តែបើចង់បានបែបនេះត្រូវចំណាយលុយរៀងច្រើនបន្តិចដើម្បីទិញផលិតផល។ ទោះជាយ៉ាងណាប្រសិនបើអ្នកមិនចង់ខ្ជះខ្ជាយលុយទេ តែចង់បានស្បែកមុខស្អាតដូចតារា យើងសូមណែនាំរបៀបធ្វើម៉ាសបិទមុខនៅផ្ទះងាយៗដូចខាងក្រោម ដែលជួយឱ្យអ្នកចំណាយលុយតិច ហើយបានមុខសស្អាតបែបធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGpbKUvfEjAiGJeskRm9fcDuReowz_PwK04OPkOMMhhlPawLxTZOrFAwLAuzQf_QFCjLaHOjCbEvANOhTmK9o4awpACsjimo9XJjL3ykD5GFFFCBMNP61vODIvHFnP8hPwTEbPTmxcjM8X3fEfRBYn9Jd8q5HNy-w7FYN2X7zvVWVNdze0UvM3cW1q8n9b/s720/Evidence-Based_c8012682-6c94-4aeb-8e83-f20cdcd53b73_1024x1024.webp

១.ធ្វើរបាំងមុខដោយទឹកក្រូចឆ្មារ៖ ដឹងទេថាក្រូចឆ្មារក៏អាចបង្កើតរបាំងមុខបានដែរ ដោយសារវាមានផ្ទុកសារធាតុអាស៊ីត និងវីតាមីន C ជួយបង្រួមរន្ធញើស សម្អាតស្បែក ការពារ និងទប់ស្កាត់ការកកើតមុន។ របៀបធ្វើ៖ ច្របាច់ទឹកក្រូចឆ្មារស្រស់ បន្ទាប់មកលាបលើផ្ទៃមុខ ឬកន្លែងដែលមានបញ្ហាមុន ទុកចោលប្រហែល ១៥ នាទីរួចលាងទឹកចេញជាការស្រេច ដោយអ្នកគួរអនុវត្តវិធីនេះតែពីរដងក្នុងមួយសប្តាហ៍បានហើយ មិនត្រូវអនុវត្តច្រើនពេកទេ ព្រោះវានឹងធ្វើឱ្យស្បែករបស់អ្នកខូច ប្រែជាស្តើង និងងាយរងការឡើងកំដៅថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgE2r5LIbnEBluHdv9x9L2B3DauUjIZmJG52GEVYQn5GZuiIfwMCzi70aJUqnCNpXULe6TfBM-iHabakgdHf45Fjisw5QmEKS1ISoQKn0KR1hYOWMzyYqV4AjHfPeeg1WzXp-Vm19HRKTJNcEJJqb9N8iHy71XhbwNsmT8Z2UaMK2iI2Dyd2qpmMIv-aBD/s2500/1.jpeg

២.ម្សៅរមៀត និងស៊ុតលឿង៖ ម្សៅរមៀតមានសារធាតុ curcumin ដែលមានប្រសិទ្ធិភាពប្រឆាំងនឹងបាក់តេរី ក៏ដូចជាប្រឆាំងនឹងការរលាក ដែលស័ក្តិសមបំផុតសម្រាប់ធ្វើរបាំងថែរក្សាស្បែក ជាពិសេសសម្រាប់ស្បែកដែលមានខ្លាញ់ និងងាយកើតមុន។ រីឯស៊ុតលឿងវិញគឺមានប្រូតេអ៊ីនច្រើនដែលផ្តល់សារធាតុចិញ្ចឹមដល់ស្បែក ជួយកែលម្អស្បែកស្ងួតមិនឱ្យប្រេះ។ ដូច្នេះការរួមផ្សំនៃម្សៅរមៀត និងស៊ុតមិនត្រឹមតែមានប្រសិទ្ធភាពព្យាបាលមុនប៉ុណ្ណោះទេ ថែមទាំងជួយឱ្យស្បែកមុខសភ្លឺថ្លា និងមានសំណើមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxK8d5GUp2mzKHhqgGNVLG5HcoXkOVFHLGEqH7nPoFcykmm6o7ognuqbC3Su25zXlnETVEva2Bqmccc1kvgz4RyN9-xe-KoWJXABF5uZl7-ERal0GP54u2XBu9VQSC16_oKUXjhJREwm9vQHoRE7S2tbAMHYObYIBhxl4r3ZRsMqHW4_XE2JHPUhyphenhyphenDpg7Z/s1024/image_2024-07-23_14-09-23.png

របៀបធ្វើ៖ បំបែកស៊ុតមាន់មួយគ្រាប់ រួចដាក់ចូលក្នុងចានស្អាត ជាមួយនឹងម្សៅរមៀត ២ស្លាបព្រាបាយ រួចច្របល់ចូលគ្នាឱ្យសព្វ។ បន្ទាប់មកលាបល្បាយទាំងនេះនៅលើស្បែកមុខ ហើយទុកចោលប្រហែល ១៥ ទៅ ២០ នាទី រួចលាងទឹកធម្មតាចេញជាការស្រេច។ ដោយអនុវត្តម៉ាសនេះជាប្រចាំ ១-២ ដង/សប្តាហ៍ នឹងធ្វើឱ្យស្ថានភាពមុខរបស់អ្នកលែងមានស្នាមមុនជារៀងរហូត៕

ព្រឺសម្បុរខ្ញាក! ឃើញរូបភាពប្លែកៗក្នុងពិធីសែនអាហារឱ្យវិញ្ញា.ណ គ្មានសាច់ញាតិនៅថៃ

0

ប្រទេសថៃ ៖ ហេតុការណ៍មួយធ្វើឱ្យមនុស្សគ្រប់គ្នាព្រឺសម្បុរខ្ញាក ក្រោយពីភ្នាក់ងារសង្គ្រោះស្យ៉ាម-រ៉ាក់យ៉ង ប្រទេសថៃ បានរៀបចំកម្មវិធីសែនម្ហូបអាហារ ព្រមទាំងបង្អែម និងផ្លែឈើជាច្រើនមុខទៅឱ្យព្រលឹងវិញ្ញា.ណ ជាច្រើនគ្មានសាច់ញាតិ នៅប៉ាឆាក្នុងវត្តឆាផាក់គូត ឃុំនិឃមផាត់តាណា ស្រុកនិឃមផាត់តាណា ខេត្តរ៉ាក់យ៉ង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTenccbkwnIrXJhzPJhYcIM0RTQ0QxnBtTA4gni_qKNEyh_7APXYeRBZtbfPAPKjiY2tkXxQvoQjry3AqSb_oNyraquJ078H4EFGr_u4ultFLHZJF_W4vZMqCqdvri8XtrWGS-fTVnL5TbfZ9946QDUDW43rn9wE3gvzIxE3dObkRjMK1kxuefaH3j2fOr/s768/photo_2024-07-23_09-56-56%20(2).jpg

ការរៀបចំតុម្ហូបអាហារក្នុងវត្តនេះ ដើម្បីសែនឱ្យវិញ្ញាណទាំងឡាយដែលគ្មានសាច់ញាតិ បានមកទទួលយកអាហារនៅថ្ងៃចូលវស្សា ។ លើសពីនេះ ក៏មានការរៀបចំកម្មវិធីបញ្ចាំងភាពយន្តខ្នាតធំនៅពេលយប់ផងដែរ ដើម្បីឱ្យវិញ្ញាណទាំងនេះបានមើលភាពយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCh71wDzYFb2c_7EC7Fltx5l-t8TtuIkpCyrr8PsJ5uMX9DqfpqLZ36391fTAKRzb0oCeFZ594_GGYcNPbnxwNtlwuabUI1CPPAVV1B2xs314uR7chiD8MEdBc9IK4zK48yeaACP12mGiiJDr9Z8wmlGKhunIvIJ00bHR4_18nmFqoje2zlr1rhxLjdb-7/s1200/photo_2024-07-23_09-56-56.jpg

លោក ជីតថាផាត ប៉េតផេក នាយកមូលនិធិស្យ៉ាមប្រចាំខេត្តរ៉ាក់យ៉ង និយាយថា នៅប៉ាឆាក្នុងវត្តឆាផាក់គូត គឺជាកន្លែងកប់សាកសពប្រមាណជា២០នាក់ ដែលមានសាច់ញាតិ និងគ្មានសាច់ញាតិ ព្រមទាំងមានសាកសពទារកស្លាប់ក្នុងផ្ទៃម្តាយ និងស្លាប់ក្រោយពេលសម្រាលផងដែរ ។ សាកសពកុមារ និងទារកភាគច្រើន ដែលគេយកមកកប់នៅទីនេះភាគច្រើន គឺម្តាយពួកគេពុំបានធ្វើបុណ្យឧទ្ទិសកុសលឱ្យទេ ហើយវាអាចធ្វើឱ្យវិញ្ញាញទារកឃ្លានខ្លាំង ពីព្រោះពុំទទួលបានអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFH50ZfiRIhvu-_glqX7NI05pNEnSmS0Lp0egD8M73sgcfu7ceXqKSZovD9cCjs4M0Pq6dpD8M4P2mfS2pD3QWEa-9lWJTC4JR3PBJEYnMY__VwkRyHAigNVbn20jteSUZ1Hg0i0ttVsWh9diupwnUk5n2hIrNxQ7sglyHvcy4E9Ov6i0bgDCpy7sj-FxJ/s768/photo_2024-07-23_09-56-57%20(2).jpg

ហេតុនេះ ទើបខាងមូលនិធិស្យ៉ាមប្រចាំខេត្តរ៉ាក់យ៉ង រៀបចំតុអាហារចំនួន៣០តុ ដើម្បីសែនឱ្យវិញ្ញាណអត់ឃ្លាន ក្នុងនោះមានម្ហូបអាហារជាច្រើនមុខ ព្រមទាំងបង្អែម និងផ្លែឈើផងដែរ ។ រីឯពេលយប់វិញ ក៏មានរៀបចំកម្មវិធីបញ្ចាំងភាពយន្តសម្រាប់ឱ្យវិញ្ញាញទាំងនេះមើល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzvvXiHpHEj-JSIZArYLIfAE2Gulm_Lo3pRCksHdaUs1mGV2y2PgvlYOc-O12Pid2R4ge_iq2Gq3tPJyiEIE_HMCLtNdyP-FZyyqoKgLzm0EToHotWU4CT-g-MmvJO1tg-WcbJ2NBBhhBq5YTzlnzMy-pW2PGYXw4wB3Ur5qJKsmLXeeZKs_SpDNN26ee5/s1200/photo_2024-07-23_09-56-57.jpg

ការរៀបចំម្ហូបអាហារជាច្រើនតុក្នុងវត្តឆាផាក់គូត បានធ្វើឱ្យពលរដ្ឋចាប់អារម្មណ៍មកចូលរួមកម្មវិធីនេះជាច្រើននាក់ ។ ប៉ុន្តែក្នុងអំឡុងពេលធ្វើពិធីអញ្ជើញព្រលឹងវិញ្ញាណទៅអង្គុយបរិភោគអាហារនៅតាមតុនីមួយៗឃើញថា អ្នកមកចូលរួមកម្មវិធីបានថតរូបជាប់វិញ្ញាណមកអង្គុយបរិភោគអាហារនៅតុ រហូតធ្វើឱ្យអ្នកឃើញរូបភាពនេះព្រឺសម្បុរខ្ញាកគ្រប់គ្នា ។

ចំណែកអ្នកមកចូលរួមកម្មវិធីខ្លះទៀតមានអារម្មណ៍រីករាយ ដែលពួកគេបានធ្វើបុណ្យឧទ្ទិសកុសលទៅឱ្យវិញ្ញាណគ្មានសាច់ញាតិ ។ ពួកគេនិយាយថា ការឃើញវិញ្ញាញបែបនេះបង្ហាញថា វិញ្ញាណបានមកចូលរួមកម្មវិធីតាមការអញ្ជើញ ៕