Home ព័ត៌មានជាតិ ភ្ញាក់ផ្អើលនឹងផ្លែឪឡឹកនៅអារ៉ាប៊ី សាអូឌីត ធំវែងហើយគ្មានគ្រាប់

ភ្ញាក់ផ្អើលនឹងផ្លែឪឡឹកនៅអារ៉ាប៊ី សាអូឌីត ធំវែងហើយគ្មានគ្រាប់

57
0

អារ៉ាប៊ី សាអូឌីត ៖ ឪឡឹក គឺជាដំណាំមួយប្រភេទ ដែលការដាំដុះប្រើប្រាស់រយៈពេលខ្លី ឆាប់ទទួលបានផល និងចេញផ្លែនៅលើដី ។ ជាទូទៅ ឪឡឹកមានផ្លែរាងមូល ឬរាងស៊ីឡាំង ហើយមានសំបករឹង ។ រីឯសាច់របស់វាវិញ គឺពណ៌ក្រហម និងពណ៌លឿង ហើយឪឡឹកខ្លះមានសំបកឆ្នូតៗ និងខ្លះទៀតគ្មានឆ្នូត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVljpC6rZyrAf0f-l4E9LmoUQuF1qixf6wAWUAlKU5FCW4APNTIY6bbW1S1kT2tL_Z45jzHVlVOdDD1kppZx9sshGIvrTThOdKftS9gfn-yuS-PzpxL3SE07VN7qsBvuFCmUwYbqZCfYl42T1NJh6jncrp9rSeNdVwryL2CuzDd9JnvDJ_C4ACDNT12ywU/s960/photo_2024-07-23_16-51-30%20(2).jpg

ចំណែកសាច់ឪឡឹកមានគ្រាប់ពណ៌ខ្មៅនៅខាងក្នុង ហើយពូជឪឡឹកខ្លះទៀត គ្មានគ្រាប់ទេ ។ នៅខែកក្កដា ឆ្នាំ២០២៤ នេះ មានការចែកចាយរូបភាពឪឡឹកនៅអារ៉ាប៊ី សាអូឌីត ហើយវាក៏បានល្បីល្បាញក្នុងបណ្តាញសង្គមនាពេលនេះ ដោយសារតែអ្នកប្រើប្រាស់បណ្តាញសង្គមបានឃើញឪឡឹករបស់អារ៉ាប៊ី សាអូឌីត មានគុណភាពល្អ និងខុសប្លែកពីឪឡឹករបស់ប្រទេសនានា ។ រូបភាពក្នុងបណ្តាញសង្គមបង្ហាញថា ផ្លែឪឡឹកនៅអារ៉ាប៊ី សាអូឌីត មានរាងធំៗ វែងៗ ពណ៌ស្អាតតាមធម្មជាតិ និងគ្មានគ្រាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Bv2H58dvwG0ebH8foduj-pUOW4hXtNLXOfwp2sYTtFxDid1SPkgxQPDiOfnzBaGnQzHFthU2podRNW_L3kXQaMIJQTre8GjREFenedLSS7Ig3JQXlwvVtI8BoEUFcVgU8qwmCrOpvDG3mGa5xIJ-FO4XT0OczZeptlTdg170F5YAnHrDz6UC2AJsOwII/s1280/photo_2024-07-23_16-51-30%20(3).jpg
អ្នកប្រើប្រាស់បណ្តាញសង្គមនិយាយថា អារ៉ាប៊ី សាអូឌីត អាចដាំឪឡឹកបានធំៗល្អជាងប្រទេសផ្សេង ហើយពួកគេចង់បានពូជឪឡឹកនេះមកដាំនៅប្រទេសរបស់ខ្លួន ។ ពលរដ្ឋនៅប្រទេសនានានិយមទិញឪឡឹកមកបរិភោគនៅរដូវក្តៅដើម្បីបំបាត់ការស្រេកទឹក ដោយសារឪឡឹកបានផ្តល់នូវសារៈប្រយោជន៍ជាច្រើនដល់សុខភាព ។ ដូច្នេះ ពួកគេចាប់អារម្មណ៍នឹងឪឡឹកនៅអារ៉ាប៊ី សាអូឌីត យ៉ាងខ្លាំង និងចង់ដឹងពីវិធីដាំដុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPHGYq0ACRwNAL7j-cZh03NMU1JpsjnB1DP29KiaSNgSWm8q8mxbuyEPaRpHP2bP-CDf6wZQwnSNux-N-0OYwo8hox7EpWfYrBxGUd6BYzLqZQabsoqwysRDbyGqL3MV2N73faMUCDnRaadyqzFR0YDtD0bXYqDhIjHPi57U5J4-uwIPLqn4lx8-WnDGqR/s1280/photo_2024-07-23_16-51-30%20(4).jpg

បើតាមការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របង្ហាញថា ឪឡឹកមានគុណសម្បត្តិអាចជួយព្យាបាល និងការពារការកើតជំងឺផ្សេងៗ ព្រមទាំងជួយកាត់បន្ថយការខ្វះខាតជាតិទឹកក្នុងរាងកាយផងដែរ ដោយសារផ្លែឪឡឹកនីមួយៗផ្ទុកនូវជាតិទឹកយ៉ាងច្រើន គឺស្មើរហូតដល់៩០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1O2ZFLwfrdWaLdmBVX3xEv-OSHyM8YfTO16MZYQMOUB24UflrF2nADTqjOQj-LqeEevM6wgK5uJmhj52_n1Ewz_jbqiNW0b9FdpFsvuCan-dhdQsdTHgtJQr850wnVY03c5GLzOYl1S3JA1nhnFpjG0DVg3Pr_wy2830TtjMD2Ya2NiBzr_7uiNUrSgwz/s960/photo_2024-07-23_16-51-30.jpg

ជាក់ស្តែង ឪឡឹកទុំ ស្មើចំនួន១០០ក្រាម វាមានជាតិទឹកចំនួន៩១.៤មីលីលីត្រ ។ ហេតុនេះ ការបរិភោគឪឡឹកលមានជាតិទឹកច្រើន វានឹងជួយឱ្យរាងកាយមានសំណើម និងធ្វើឱ្យប្រព័ន្ធផ្សេងៗរបស់រាងកាយដំណើរការបានល្អ ។ ក្រៅពីនេះ ការបរិភោគឪឡឹក ក៏អាចជួយកាត់បន្ថយការកើតជំងឺមហារីក, ជួយថែរក្សាស្បែក និងផ្តល់នូវវីតាមីន C ផងដែរ ៕