Home ព័ត៌មានជាតិ មកស្គាល់ប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលគ្មានសត្វព្រៃរស់នៅ!

មកស្គាល់ប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលគ្មានសត្វព្រៃរស់នៅ!

151
0

តើអ្នកដឹងទេថា នៅអាស៊ីអាគ្នេយ៍យើងនេះតើប្រទេសណាដែលគ្មានសត្វព្រៃរស់នៅ? ជាការពិតណាស់នៅតំបន់អាស៊ានរបស់យើងគឺមានប្រទេសសរុបប្រមាណ ១១ ដែលប្រទេសនីមួយៗសុទ្ធតែមានព្រៃ និងមានសត្វព្រៃកម្រជាច្រើនរស់នៅទីនោះ។ ទោះជាយ៉ាងណាក្នុងចំណោមប្រទេសទាំង ១១ គឺមានប្រទេសតែមួយប៉ុណ្ណោះដែលគ្មានសត្វព្រៃរស់នៅ ដែលប្រទេសនោះគឺជាប្រទេសសិង្ហបុរី។ សិង្ហបុរី គឺជាប្រទេសតូចជាងគេនៅតំបន់អាស៊ានដែលមានផ្ទៃដីសរុបជាង ៧០០ គីឡូម៉ែត្រក្រឡា ខណៈរដ្ឋាភិបាលបានកំណត់ទិសដៅថានឹងពង្រីងផ្ទៃដីឱ្យបាន ១០០ គីឡូម៉ែត្របន្ថែមទៀតនៅឆ្នាំ ២០៣០។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH8H6UOt86fzUU0G8Bl7hhpRttEtLbjWO81CFZ71YXHWoG1P19bq5znDVilbvMDGroik6Ijt3E0cdKoCllwmiAQ8aqPqBGAE-TKTZSCOMZIG2q9k6kd1H6fqP1c6qNYGC10Fw2PpuPOsWzRxchtcv6-B8Ui7T024jgS02X9UvMR2pujdCAry5gmEy_HgrV/s900/image_2024-07-25_08-21-25.png

ដោយសារតែប្រទេសនាគអាស៊ីមានទំហំតូចទើបប្រទេសនេះមិនមានសត្វព្រៃរស់នៅតាមព្រៃភ្នំដូចប្រទេសដទៃឡើយ។ ប៉ុន្តែរដ្ឋាភិបាលនាគអាស៊ីមួយនេះបានរៀបចំជាសួនសត្វព្រៃធំមួយ សម្រាប់ឱ្យភ្ញៀវទេសចរទស្សនាកម្សាន្ត និងអាចទស្សនានៅពេលរាត្រីបានទៀតផង។ ដំណើរទស្សនាសត្វពេលរាត្រីនៅប្រទេសសិង្ហបុរីនេះ គឺបានបន្តមកជិតពីរទសវត្សហើយ ពោលគឺបានបើកសម្ពោធដំបូងនៅខែឧសភា ឆ្នាំ១៩៩៤ ដោយបានជាប់ឈ្មោះជាសួនសត្វពេលរាត្រីមុនគេបង្អស់នៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirdUk8rJwRciK4woIhWCSuCePnOXFiVN_zd30vwPki6pAmlBTOwAro9hC9NEmuD4jLyJRQ28W5M8WXdltTpXhZ9vr1cYFonLrRNkWfwFy380-nwUN8KNHWw_yezUoI45WLCC_7IaVRn4aDN__k75F2VeUuhBsaIWuNUD5gqBRBR_H1IamEPwFD0KDWYunX/s2048/image_2024-07-25_08-21-37.png

វាត្រូវបានចំណាយថវិកាស្ថាបនាអស់ប្រមាណ ៥២ លានដុល្លារអាមេរិក នៅលើផ្ទៃដីជាង ៤០ ហិកតា ដែលមានទីតាំងស្ថិតនៅសួនសត្វសិង្ហបុរី (Singapore Zoo) និងអាងស្តុកទឹក (Upper Seletar Reservoir) សួនសត្វរាត្រីនេះជាជម្រកនៃសត្វ ១២០ ប្រភេទខុសៗគ្នា ដែលមានចំនួនសរុប ១,០៤០ ក្បាល ក្នុងនោះមាន ៣០ ភាគរយ គឺជាប្រភេទសត្វកម្រ និងជិតផុតពូជ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha84H8zQCDtAqKHkdj8rfwifsq3Md0QOxRe0t2_8f7CN0eqgQSs8uNx9v0iy_cqv87jqtNr2j9t7kWx3vv-UR6vTriSh4apExcR_wUKpHJQcn2KltoitJN-kxlxP0b6AikgAUmDJ1vGjofbf1rmifXYexmmadV7hsVNbquE4v9-qykj26p6BjWaF1PPIMX/s1598/image_2024-07-25_08-21-49.png

សួនសត្វរាត្រីទទួលបានភ្ញៀវទេសចរជាង ១ លាននាក់ជារៀងរាល់ឆ្នាំ។ ភ្ញៀវទេសចរដែលមកទីនេះនិយមគយគន់សត្វជាច្រើនប្រភេទរួមមាន សត្វរមាសពូជឥណ្ឌា សត្វកំប្រុកភ្នែកលៀនពូជកម្រ សត្វរមាំង ក្តាន់ និងសត្វកំប្រុកយក្សមានស្លាបចេះហោះសំកាំងខ្លួនជាដើម។ ថ្វីដ្បិតសួនសត្វនេះស្ថិតក្នុងពេលរាត្រីក៏ពិតមែន ប៉ុន្តែបច្ចេកទេសបំពាក់ភ្លើងដ៏ស្រទន់ដូចពន្លឺព្រះច័ន្ទ បានធ្វើឱ្យភ្ញៀវទេសចរហាក់មានអារម្មណ៍ថាកំពុងស្ថិតនៅក្នុងព្រៃពិតៗ ខណៈដែលពពួកសត្វទាំងនោះក៏មិនត្រូវបានរំខានដោយពន្លឺចែងចាំងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_lEtcsn0SBQy6xbJWaQF0x-zsmPqngEVHMh0lUwX9dXJ7A5wylYSJJh1UfI1GSvf7DfXmQTofzflXxYak_zuxBOb7vH8774GBXJ1tS1lmTrj5EknA2G5t5MOHkVcgVPDOdEVkZN9Xmy39VBWRTJF6icjOiFQge3mJH8OZrMSM-PELR5utPfoZMmvbdSpn/s3001/image_2024-07-25_08-22-10.png

ម្យ៉ាងវិញទៀត ពពួកសត្វទាំងនោះក៏មិនត្រូវបានជាប់ចំណង ឬដាក់ក្នុងទ្រុងឃុំឃាំងនោះដែរ ពោលគឺភ្ញៀវអាចជិះឡានបណ្តើរទស្សនាបណ្តើរ ជាមួយនឹងរនាំងការពារបែបធម្មជាតិ។ ក្រៅពីទស្សនីយភាពនៃជីវិតសត្វព្រៃខាងលើ អ្វីដែលពិសេសជាងនេះទៀតនោះ គឺមានការសម្តែងសិល្បៈវប្បធម៌របស់ក្រុមជនជាតិភាគតិច ការផ្លុំខ្លុយជនជាតិ និងការសម្តែងដុតភ្លើងក្នុងមាត់ផងដែរ ខណៈសត្វមួយចំនួនត្រូវបានគេយកទៅបង្វឹកឱ្យចេះសម្តែងសៀកក្នុងពេលរាត្រីទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgfart-c_Zrrr2tt7yjT57E-215kBqNxQFyyKZ8nIlCYXyG0H8jA4cUosTBIcsGWyvDTD6Pi-di0Ogconrtjr6I3QX5Yt4GFSU2U3E_frr4C4gyOVTwDu4q_vE2z1iZG_-KNm0lxBmoSS5ziYUhgqY5aTtqdFCNS1QCTG0tr2Ie3ckKIjfft81kGKptBib/s1145/image_2024-07-25_08-22-20.png