Home Blog Page 951

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាឱ្យមន្ត្រីនគរបាលចរាចរណ៍ហាមធ្វើលើសពីតួនាទីរបស់ខ្លួន

0

ថ្លែងក្នុងឱកាសចូលរួមជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៦៦៨នាក់ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាដោយហាមដាច់ខាតឱ្យមន្ត្រីនគរបាលចរាចរណ៍ ហៅយានយន្តណាមួយមកត្រួតពិនិត្យ បើយានយន្តទាំងនោះគ្មានបទល្មើស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6QT_Ay6GgCuvFGLT-wSaeUcO65Ez6ony5LsuuXeeWsq-tKAcMTDaqqzYS97MmpDVINA2bdjM9PukAAlGJExx6dpXJ5EHhyphenhyphenMOFQZ440yWKwG_KF6IHbLuPoRlipQDJ8EcVMwl5Ejh2N2HEsD_sIoxcdeg-D32xlHPw66S-LCL1gkmHfY-in5QNV0kKkETX/s1280/451804494_1039073190911712_8792324756255252067_n.jpg

ឯកឧត្តមអភិសន្ដិបណ្ឌិត សង្កត់ធ្ងន់ថា៖”គ្រប់អ្នកពាក់ព័ន្ធដែលចុះអនុវត្តច្បាប់ ទីមួយធំបំផុត ត្រូវស្វែងយល់ពីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ នេះគឺសំខាន់ណាស់។ បើយើងចុះទៅទាំងបិទភ្នែក អត់ដឹងថាអ្វីខុស អ្វីត្រូវ យើងអង្គុយគិតតែពីធ្វើលើស នេះហើយគឺជាការខុសឆ្គង ហើយជាពិសេសខ្វះខាតក្នុងការស្វែងយល់ និងការសិក្សាពីកន្លែងធ្វើការរបស់ខ្លួន និងតួនាទីភារកិច្ចរបស់ខ្លួន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRq78jWDNiwxuYVRLtKCPCtCZTGG0pWgO-eBa2vR0rurVEBvTlaEf_JKsjW8AfT1Gbewf9Ms4oZyr5wSfY4MpwnWVBf9Spd9xUqp_sK4OjWwFe8UGEfp_W7Ya3yfSUKmpbvJQAJCqFACADAeZwKFvfHb6GmQ4tthWUwu2-Si_cz9Y73Nbv8R5FcY8u6hH0/s1280/451628474_1039073694244995_1446856624698547774_n.jpg

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏បានអំពាវនាវដល់អស់លោកដែលជាមន្ត្រី ក្រោមឱវាទ អ្នកទទួលបន្ទុកការងារនេះ សូមឱ្យដាស់តឿនដល់មន្ត្រីក្រោមឱវាទដទៃទៀត ក្នុងគោលដៅកាត់បន្ថយភាពថ្នាំងថ្នាក់រវាងប្រជាពលរដ្ឋ និងមហាជនដទៃទៀត ជាពិសេសការវាយប្រហារតាមប្រព័ន្ធផ្សព្វផ្សាយលើបណ្ដាញសង្គមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivQjL1ocTXizxXXTc_fZUUzpjU9BF2-OiJW7h9c2HcdZoKug4h3SzWCoHkXGJLWaxHWtBnlaTpQW1Vy0HF5PDqBN2LllIMcqPgtfU3k31zHQPXwpflC_UkucmopPTyUThO7zFpqKjgkKaVX2NvUtLtp1GoF0rUzecikzTZhTnyo4ersTJK1-e9CZCzUOqp/s1280/451811432_1039073667578331_2239274406901272033_n.jpg

 

បឹងមានទឹកពណ៌ខៀវថ្លាគួរឱ្យចង់ងូតនេះមានគ្រោះថ្នា.ក់ ខ្លាំងហួសពីការស្មាន

0

ប្រទេសអង់គ្លេស ៖ រូបភាពបឹងមានទឹកពណ៌ខៀវនេះ គឺមនុស្សភាគច្រើនពុំធ្លាប់បានឃើញ និងពុំធ្លាប់ស្គាល់ពីមុនទេ ។ បើយើងឃើញរូបភាពស្អាតៗរបស់វា យើងមុខជាចង់ទៅកម្សាន្តនៅទីនេះឱ្យបានម្តងក្នុងមួយជីវិតមិនបាន ប៉ុន្តែគួរតែប្រយ័ត្នបន្តិចចំពោះរូបភាពស្អាតដែលបានឃើញនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfU0LeHt0_D6_0qgQrlKLjCbGvM5DSkZtb8w5UF-7nZXFkpKqxyHsfbwgDnOPeGFOPgMTdYDonMITa1wt7pU2B7qt7hAK_rkxXLa_ubWOvmKKb42bxQI_4RC5ELW80uoVppsX1CdEa0lvpNROrQtoYssoulzm6sT6hCSMuLZHFi0CavzezezkheCoqmC8f/s1024/image_2024-07-24_13-17-24.png

បឹង «Blue Lagoon» ឬមានឈ្មោះមួយទៀតថា «បឹងពុល» ស្ថិតនៅទីក្រុង Buxton ប្រទេសអង់គ្លេស គឺជាបឹងមួយមានទឹកពណ៌ខៀវថ្លាគួរឱ្យចង់ងូតខ្លាំងណាស់ ហើយថែមទាំងមានបរិយាកាសល្អនៅជុំវិញទៀតផង ។ ប៉ុន្តែភាពស្រស់ស្អាតនេះ គ្រាន់តែជារូបភាពបំភាន់ភ្នែកប៉ុណ្ណោះ ដោយសារនៅបាតបឹងសម្បូរទៅដោយជាតិពុល និងមានគ្រោះថ្នាក់ខ្លាំងដល់សុខភាពហួសពីការស្មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJj8HdTP1aPBZGZGejAQoIJVvkPL1DFG7ala_-I7eh-PPuEX-SK7MIJ0srZBGExyA3o_j_Trz29uRdGsCg7ukJZeqgNjQ3VxEpo9I668hAU3dUa95dY0WJC7qQ4we09TCiMOsetQ27IF1bXhe0sV6IUZyuxak9d1IZiaWslYuGcx1tOvGecQoL9e1nXGmX/s976/image_2024-07-24_13-17-28.png

បើយើងសង្កេតមើលបឹងនេះឃើញថា វាមានទឹកពណ៌ខៀវបែបធម្មជាតិ ទើបធ្វើឱ្យបឹងនេះទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរយ៉ាងខ្លាំង ដែលបានធ្វើដំណើរឆ្លងកាត់ទីនេះ ។ ប៉ុន្តែតើមានភ្ញៀវទេសចរណាខ្លះជ្រាបថា បឹងនេះនឹងផ្តល់គ្រោះថ្នាក់ដល់ភ្ញៀវទេសចរយ៉ាងខ្លាំង ។ បឹង Blue Lagoon មានកម្រិត Ph ខ្ពស់ខ្លាំងរហូតដល់១១.៣ (វាជារង្វាស់ជាតិអាស៊ីតរបស់ទឹក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVS-F_Jx8Uz9QZaHGAUQCbu1S93DO3Itlg6EU4YcrupcG3cUBmJZIy5rOrw0w_-2W7asG_isZSDaqhoqAyfT0IWRJK5R99NylNNkS1zafrXALEUdhV9YNjTYKiUdUwHyeElQd9v4E6rPK4rWuSx5bk6KspfxpV3e9gHkJFA9pM0eDH9RDeWHGxaYd4xXye/s1600/image_2024-07-24_13-17-41.png

ពលរដ្ឋរស់នៅក្នុងតំបន់នេះបានដឹងយ៉ាងច្បាស់ថា វាជាបឹងពោពេញទៅដោយកំទេចកំទីរថយន្ត, ខ្មោចសត្វ, កាកសំណល់ចេញពីរាងកាយមនុស្ស និងសំរាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ហេតុនេះ បើយើងចុះទៅងូតទឹកបឹង មានន័យថា យើងកំពុងតែងូតទឹកកខ្វក់សម្បូរទៅដោយខ្មោចសត្វ, កាកសំណល់ស្អុយ និងពោរពេញដោយសារធាតុអាម៉ូញាក់ ។ រីឯមូលហេតុធ្វើឱ្យទឹកបឹងមានពណ៌ខៀវថ្លាបែបនេះ គឺវាកើតឡើងដោយសារភ្នំថ្មនៅព័ទ្ធជុំវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg0VaLyAvnip7E43Z0B4CmvYahr2uCcx96MbMtTNx33lk4uuIwaPNkoLWG-X1QsE3sKB8ph91SqBxvkwDI8ZGURumjhv8nFBhIpgUbq2JpGRhTw30J1Ti7DYDC26hPEPFNDVc1I0mph7BUM6U5CLUWoABVPoPTN2sBP1HzWjSd8l7C-hkqSP_q3Mq7GfUX/s615/image_2024-07-24_13-22-43.png

ហេតុនេះ ផ្ទៃទឹកថ្លាដ៏ស្រស់ស្អាតរបស់បឹង ហាក់ដូចជាបោកប្រាស់ភ្នែកភ្ញៀវទេសចរដែលបានធ្វើដំណើរឆ្លងកាត់ទីនេះ ដើម្បីឱ្យពួកគេចង់ចុះងូតទឹកលេង និងពុំចាប់អារម្មណ៍ពីការដាក់ស្លាកសញ្ញាបញ្ជាក់ថា ជាតំបន់គ្រោះថ្នាក់ ។ អ្នកងូតទឹកបឹងនេះភាគច្រើនមានបញ្ហារមាស់ស្បែក, ឈឺភ្នែក, ឈឺពោះ និងឆ្លងមេរោគផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitp4F6vabuvxZ3pwX3ZDUw286CJ6L1r_nQPOvM_x-uFuG0Au_P7bSlL3upgScj8K8qcd1npFmwrsQzYj0Ckog_Bbm8PPoZcC8QSbc4LG5LX0Z_3rN53ZldjxNbgUwOZOpeGdSFWueQDH4Yi1UsUBUXuPlQ_X8hg_v4AN2ninij8bSXe-VKLRvg3zRHNDTG/s1200/image_2024-07-24_13-24-30.png

សរុបមក បឹងដ៏គ្រោះថ្នាក់នេះ គឺជាឧទាហរណ៍មួយយ៉ាងល្អសម្រាប់ឱ្យយើងគ្រប់គ្នាដឹងថា អ្វីៗដែលមានភាពស្រស់ស្អាតនៅផ្នែកខាងក្រៅ គឺអាចមានគ្រោះថ្នាក់យ៉ាងខ្លាំងនៅផ្នែកខាងក្នុង ៕

ឈើប្រណិតឬឈើនាំទុក្ខ? តោះ មកស្គាល់ពីប្រភេទដើមឈើម្យ៉ាង ដែលតែងនិយមដុះនៅតាមប្រាសាទ

0

ជាការពិតណាស់ នៅពេលដែលយើងបានទៅកម្សាន្តនៅតំបន់អង្គរ យើងនឹងសង្កេតឃើញថា នៅតាមប្រាសាទភាគច្រើនតែងតែមានដើមឈើធំៗខ្ពស់ៗដុះនៅព័ទ្ធជុំវិញ និងខ្លះដុះចាក់ឬសពីលើប្រាសាទតែម្តង។ យ៉ាងណាមិញ មនុស្សភាគតិចណាស់ដែលបានដឹងបានស្គាល់ពីប្រភេទដើមឈើម្យ៉ាងដែលដុះតាមថ្មប្រាសាទនេះ ថាជាវាជាឈើមានតម្លៃឬក៏យ៉ាងណា? រហូតកាលពីពេលកន្លងទៅនេះក៏មានមតិវាយប្រហារពីសំណាក់មហាជនទៅកាន់អាជ្ញាធរ ដែលបានកាប់មែកក្រីនិងឈើនៅទីនោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbqulhBJn_aTwqh4cbsv2ty2yPdCQwm9WBnai36PsKXV4pvQSgltcAb5hKNj8r-tfAWITE5yT8vo9nHyL5r0RUX_8_MbMTI-BNk0Zl-VACY2sofp-ypjqAjOEzWT91LkdxVY0rAMbEYYan3YGcwMf8aQY_sgsLFQKI_GriPT1oVYyEcXURztsQpp7WBsL-/s1000/IMG_2599.JPG

ប្រភេទឈើដែលតែងដុះនៅបរិវេនប្រាសាទថ្ម គឺត្រូវបានគេស្គាល់ថាជា ដើម “ស្ពង់” មានឈ្មោះវិទ្យាសាស្រ្តថា Tetrameles Nudiflora ។ ដើមឈើប្រភេទនេះ គឺមានរាងរលោង និងសម្បុរស ដោយសង្កេតឃើញថាមានដុះ ជាពិសេសនៅប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន ប្រាសាទតាសោម និងប្រាសាទខ្មែរមួយចំនួនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP-7tXVc_tToDPy1HUuUYwnYJWXicwhFYFR7c5Bo2DU24xRtaSAR_RICwNBdGLRZiBTRjMbMrdurdkOHN6ImF-Afy0CQMmkVwu26rhybocpYtbQi0gon59BwqMGq2Yyvow9DuHrzTX1DLM_qLwfE5aN5R_2hUrVABxOV3gWI9TDfPrbonItxTGP3fe9IVo/s1280/IMG_2610.JPG

ដើមស្ពង់ គឺអាចរស់បាននៅចន្លោះអាយុពី ២៥០ ទៅ ៣០០ ឆ្នាំ ជាអាយុកាលដែលខ្លីបំផុត បើធៀបទៅនឹងដើមឈើតំបន់អង្គរផ្សេងទៀត។ យ៉ាងណាមិញ គេមិនអាចយកឈើប្រភេទនេះ ទៅធ្វើជាគ្រឿងសង្ហារឹម ឬក៏វត្ថុមានតម្លៃផ្សេងទៀតបានទេ ព្រោះតែគុណភាពមិនសូវជាល្អ ហើយជាទូទៅគេទុកវាសម្រាប់ដុតប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO6a2uyocVcFX_1qE9qA5Z8fqOfNOn6ya_SLbw_i7Z7DzCfh9yQdbeSVAWCYvpOgpAmf9kx_mH7_3cjehTYizDn4WFc-oF3-ixpXpepwNGEjITohKGvMjNCclU806s9N-4aXqz34kJuUokyhMSxWBvVQDqBgTrh315AE0Jx_EH6LVxv1x4QTP8tfJ-GnEt/s1280/IMG_2609.JPG

លក្ខណៈពិសេសរបស់ដើមស្ពង់ គឺជាប្រភេទឈើដែលចូលចិត្តដុះនៅកន្លែងណា ដែលមានថ្មប៉ុណ្ណោះ តួយ៉ាងដូចជាតំបន់អង្គរ ដែលមានប្រាសាទជាច្រើន ខណៈដែលដើមនេះខ្លះដុះពីលើប្រាសាទតែម្តង។ ចំពោះរដូវប្រាំង វានឹងជម្រុះស្លឹកពីលើដើមទាំងអស់ ដែលធ្វើឲ្យអ្នកមួយចំនួនយល់ឃើញថាវាងាប់ ប៉ុន្តែមិនមែនងាប់ទេ ព្រោះវានឹងលាស់ស្លឹកមកវិញនារដូវវស្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg55rt3BjrOQXBHg-liIt_1SBb5Ty1YCSnvT5CjlMW58T92bh9jd5eQDHdV72CaLct4iMByrQwgtRyGDZmhgUqfTdLzWCOaejPB9fSih1qcLwK-FVbZn8NHPBvdLzJANgiptWnvkLXK-Lt-_-_2ScgVH1dYdWKww_p7r6ZU-DvwSmIRvMnC7hVY3xJ3WjyN/s1280/IMG_2603.JPG

យ៉ាងណាមិញ កាលពីពេលកន្លងទៅនេះ ដោយសារតែដើមឈើខ្លះ នៅតាមប្រាសាទនានា ក៏ដូចជានៅតាមដងផ្លូវវង់តូចវង់ធំ ក្នុងរមណីយដ្ឋានអង្គរ មានសភាពចាស់ទ្រោតទ្រោម ដែលអាចនឹងបង្កហានិភ័យដល់ភ្ញៀវទេសចរ ក៏ដូចជាបង្កនូវការខូចខាតដល់ប្រាសាទ ទើបអាជ្ញាធរពាក់ព័ន្ធ បានសម្រេចចិត្តកាប់ឈើ និងមែកក្រីខ្លះៗចោលតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZWEvxXydHTmM_3E2h2s3WB-Lj5QEQ8_jYBuMdfJkQHDNzX3jYtXqyfwj7gl7Kli0kT1Mn93Jt0dZ-jVJkAhyWUxNcxzpBWTTa2FWJVjtgdi9A8rOxGDRflYKfkvt81AThOZCoJivKoMa4Gt1xlK2hwJyAuPeLs5_gwnnKGAChOBA0henn3GeR8FRYx4V3/s1280/IMG_2611.JPG

ជាមួយគ្នានេះ អ្នកជំនាញព្រៃឈើ ក៏បានសំណូមពរដល់ភ្ញៀវទេសចរបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់កំឡុងពេលដើរតាមប្រាសាទ និងមានដើមឈើធំៗពិសេសនៅរដូវវស្សារនេះ និងសូមអោយ ពួកគេកុំយកដៃកេះ និងបកសំបកដើមឈើផងដែរ៕

រយៈពេលត្រឹមតែ២ថ្ងៃសោះ ពលរដ្ឋអេត្យូពីស្លា.ប់ អស់ជាង២០០នាក់

0

ប្រទេសអេត្យូពី ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍បាក់ដីជាច្រើនលើកនៅតំបន់ភាគខាងត្បូងប្រទេសអេត្យូពី (ស្ថិតនៅអាហ្វ្រិកខាងកើត) និងបណ្តាលឱ្យពលរដ្ឋស្លា.ប់ យ៉ាងហោចណាស់ ចំនួន២២៩នាក់ ។ អាជ្ញាធរសន្និដ្ឋានថា ចំនួនពលរដ្ឋស្លា.ប់ នឹងកើនឡើងខ្ពស់ជាងនេះទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmz3s3kFriT-wMyVj-pZZ9zWBsOHhzZ7kS4sopRQBTkIJjTLxS2OGh_rJMtagTxq_WZLi-rJnww8kxsxgv6hYuEuOfXhDmVXm6WdAv3tk3lJzeNMj6vQD7Hty9hSaJWuNiIh6R0PIEvZv-Qs-0QfqEAiyV6HwYlHObfhGhUtf_ZpcxGpU8Qjc9btC0GVwQ/s864/image_2024-07-24_13-12-18.png

សារព័ត៌មានបរទេសរាយការណ៍ថា ដីបានបាក់ចំនួន២លើក នៅតំបន់ Gofa Zone ដែលជាតំបន់ភ្នំដាច់ស្រយាលមួយនៅភាគខាងត្បូងប្រទេសអេត្យូពី និងធ្វើឱ្យពលរដ្ឋស្លាប់អស់ចំនួន២២៩នាក់ កាលពីថ្ងៃទី២៣ ខែកក្កដា ។ អាជ្ញាធរ និងក្រុមអ្នកស្ម័គ្រចិត្តរាប់រយនាក់កំពុងតែព្យាយាមស្វែងរកជនរងគ្រោះបន្ថែមទៀត ។

លោក ដាក់ម៉ាវី អាយ៉េល នាយកគ្រប់គ្រងតំបន់ Gofa បានប្រាប់សារព័ត៌មាន BBC ថា ភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឱ្យដីបាក់សង្កត់ភូមិអ្នកស្រុក កាលពីថ្ងៃទី២១ ខែកក្កដា ។ បន្ទាប់មក ក្រុមសមត្ថកិច្ច, គ្រូបង្រៀន និងអ្នកស្រុករស់នៅភូមិក្បែរនោះបាននាំគ្នាមកជួយស្វែងរកមនុស្សបាត់ខ្លួនជាមួយភ្នាក់ងារសង្គ្រោះ ។ ប៉ុន្តែនៅថ្ងៃទី២២ ខែកក្កដា ដីក៏បានបាក់ម្តងទៀត ហើយសង្កត់ក្រុមអ្នកជួយសង្គ្រោះទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPyv0JF3wBGSIlpYqQzYQyqqVSrYx1e6o5UKI9iEhpzwbtNyAtKPIcNPkrYJCITeAiksgB6ojOMJ6En7DO5DwseEQ-o1QisbQZ4Fu20URIFZ-zSVvneSZ3r19fU9ZpSE9jtRBq1YQrjWpBF01gEckW74BsMGa7odMdK2bSxeWjdtWYaAx5okAxqeEdfssA/s700/image_2024-07-24_13-12-28.png

ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយប្រចាំតំបន់ Gofa ឱ្យដឹងថា អាជ្ញាធរប្រមូលសាកសពបានចំនួន២២៩នាក់ ក្នុងនោះមានបុរស១៤៨នាក់ និងស្ត្រី៨១នាក់ ។ រីឯលោក ដាក់ម៉ាវី អាយ៉េល នាយកគ្រប់គ្រងតំបន់ Gofa បញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៤ ខែកក្កដា ពួកគេអាចជួយសង្គ្រោះជនរងគ្រោះបាន១០នាក់ និងបញ្ជូនទៅមន្ទីរពេទ្យរួចរាល់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirLHadsp0KeeKl-J5qzVjTG_DUMzTS0nfQ6IMwaZRR8xV5SgpFhnyJ3aNOBQS3VeoNx-bcC3HbM3KmfKDl0MYjpEucxn5KmaJB52m5qRzfXEmYP8yZ3JlZ5R2uMAbMSeOTgjwIO9mD-DKoyfOryYKuT20bIIVlYeBtjkxUfxLwICFTL3nlNlOVSsD_54_S/s630/50fe1def-50d5-4721-b261-cb77991c463d_d535d64d-og_image.webp

ចំណែកលោក ហាប់តាមូ ហ្វេតេណា ជាអាជ្ញាធរក្នុងតំបន់បាននិយាយមកកាន់ស្ថានីយទូរទស្សន៍ EBC របស់ប្រទេសអេត្យូពី ថា មានកុមារជាច្រើននាក់បានស្លាប់ក្នុងហេតុការណ៍នេះ ហើយលោកសន្និដ្ឋានថា ចំនួនជនរងគ្រោះនឹងកើនឡើងបន្ថែមទៀត ។

គួរបញ្ជាក់ថា តំបន់ភាគខាងត្បូងរបស់ប្រទេសអេត្យូពី គឺស្ថិតក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ប្រទេសនេះ ដែលកំពុងប្រឈមនឹងភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានទឹកជំនន់ក្នុងរយៈពេលប៉ុន្មានខែកន្លងមក ។ ហេតុនេះ វាធ្វើឱ្យពលរដ្ឋជាច្រើនគ្រួសារត្រូវជម្លៀសចេញពីលំនៅឋានរបស់ពួកគេទៅកាន់កន្លែងមានសុវត្ថិភាព ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFI46eO7u0ou_RW6J8sWz468zNz8jztxOwCJxUdutwQ3z0nXMOo8lAjHXCQ-KIc4CF0RtHNVKAAJss7yAyeDVPA6u24yS4gZcSHGjlQreBCBGRnB5hWOVA_nol83zj3cRCVRyH8WBkXbE4J_5TIGwCkOf5RyPmIPtyHn_K7RAMECbCf3SXaWWJ4jynkepK/s862/thumbs_b_c_2f7a213b471857dd644791b2b2c019f5.jpg

ក្រចេះ និងស្ទឹងត្រែងគឺជាខេត្តដែលមានសក្តានុពលទេសចរណ៍សំខាន់បំផុតរបស់កម្ពុជា

0

ក្រចេះ និងស្ទឹងត្រែងគឺជាខេត្តដែលសក្ដានុពលទេសចរណ៍បែបធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តជាច្រើនដែលភ្ញៀវជាតិ និងអន្តរជាតិបានមកដល់ហើយ ដឹងតែមិនចង់ត្រលប់ទៅវិញនោះទេ។ ខេត្តទាំងពីរនេះគឺជាខេត្តដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជាយើង ដែលមានរមណីយដ្ឋានល្បីៗរាប់រយកន្លែងឯណោះ និងជាដែនដីសម្បូរទៅដោយផលិតផល ទេសចរណ៍លក្ខណអេកូធម្មជាតិ ពោរពេញទៅដោយជីវៈចម្រុះគ្រប់ប្រភេទយ៉ាងស្រស់ត្រកាលបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-3cT93S4bCh1HAz1ibTxfksSUXjP98osoI26YvbMZdGfOyUPaWH0bbnfjYcpi0J23znLK2VxezEhpjeo3YKB-y9f98iiKLjA0dXVN2dE5Uvya9tUHKeC7fvoPie_eN5ng7aLm8DKMZu_tFsJgn48tHNIqDEKW1KVfEyWhw1ai2f_Ucrcwlv_Bqt4slY8/s994/%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%85%E1%9F%81%E1%9F%87.jpg

បើនិយាយពីខេត្តក្រចេះគឺជាដែនដីដ៏ល្បីល្បាញបំផុតនៃនំក្រឡានដ៏ឆ្ងុយឆ្ងាញ់ និងជាខេត្តដែលបន្សល់ទុកនូវសិល្បៈសំណង់បុរាណនាសម័យបារាំងជាច្រើន។ ខេត្តក្រចេះគឺសិ្ថតនៅភាគឦសាននៃប្រទេសកម្ពុជា ដែលមានចម្ងាយ ៣៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តនេះមានរមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិចំនួន ២៦ កន្លែងរួមមាន៖ សហគមន៍ទេសចរណ៍កោះទ្រង់, សហគមន៍អេកូទេសចរណ៍កោះសាមសិប, អន្លង់ផ្សោតកាំពី, កោះព្រហ្មចារី, វិហារសសរ ១០០, រមណីយដ្ឋានតាព្រហ្ម, រមណីយដ្ឋានភ្នំសុពណ៌កាឡី, រមណីយដ្ឋានភ្នំសំបុក និងរមណីយដ្ឋានល្បីៗជាច្រើនកន្លែងផ្សេងទៀត។ខេត្តស្ទឹងត្រែង - Visit Cambodia

ហើយបើនិយាយពីខេត្តស្ទឹងត្រែងវិញគឺមានទេសភាពធម្មជាតិអមដោយខ្យល់អាកាសបរិសុទ្ធតាមដងទន្លេមេគង្គ និងទន្លេសេកុង ស្រស់ស្អាតបំផុតមិនសរសើរមិនបាន។ ខេត្តស្ទឹងត្រែងគឺមានសក្តានុពលទេសចរណ៍ វប្បធម៌ប្រពៃណីជនជាតិដើមភាគតិច ខ្លាំងជាងគេនៅតំបន់ភាគខាងជើង និងជាខេត្តភូមិភាគឦសានរបស់កម្ពុជា។ ខេត្តនេះមានរមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិចំនួន ១៤ រួមមាន៖ បូរីអូរស្វាយ, រមណីដ្ឋានអូរឬស្សីកណ្តាល, កោះខ្សាច់សេកុង, ល្អាងភ្នំប្រាក់, អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល,រមណីយដ្ឋានអូរពងមាន់, ប្រាសាទព្រះគោ, រមណីយដ្ឋានថាឡាបរិវាត់, ទឹកធ្លាក់ព្រះនិមិត្ត និងរមណីយដ្ឋានល្បីៗជាច្រើនកន្លែងផ្សេងទៀត។កោះមួយ នៅខេត្តស្ទឹងត្រែង មានឆ្នេរបោះតង់ ទេសភាពប្រៀបបានឋានសួគ៌ក្រោមមេឃ –  Popular Magazine

គួរបញ្ជាក់ដែរថា ខេត្តក្រចេះ និងស្ទឹងត្រែងគឺជាខេត្តដែលមានព្រំប្រទល់ជាប់គ្នា ហើយក៏ជាប់នឹងខេត្តរតនគិរី និងមណ្ឌលគិរីផងដែរ ដោយសារខេត្តទាំងបួននេះគឺសិ្ថតនៅភាគឦសាននៃប្រទេសកម្ពុជាដូចគ្នា។ ខេត្តទាំងបួនភាគច្រើនគឺគ្របដណ្តប់ដោយព្រៃឈើ សម្បូរដោយធនធានធម្មជាតិនៅលើដី មានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គ និងមានសត្វផ្សោតទឹកសាបជាច្រើន ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងខ្លាំងបំផុត។ ទេសភាពទឹកជ្រោះព្រះនិម្មិត ខេត្តស្ទឹងត្រែង ស្អាតដូចគំនូរទេព! - TrueID

ក្រៅពីនេះ ក៏មានទេសភាពដ៏ស្រស់សោភ័ណ ថៃ្ងលិចដ៏ស្រស់ស្អាត គួរឱ្យចង់ទស្សនាផងដែរ។ ខេត្តក្រចេះមានផ្ទៃដីប្រមាណ ១១០៩៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ៤២០,០០០ នាក់ រីឯខេត្តស្ទឹងត្រែងវិញគឺមានផ្ទៃដីប្រមាណ ១១០៩២ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ១៧០,០០០ នាក់៕កោះមួយ នៅខេត្តស្ទឹងត្រែង មានឆ្នេរបោះតង់ ទេសភាពប្រៀបបានឋានសួគ៌ក្រោមមេឃ –  Popular Magazine

ហេតុអ្វីបានជាសេដ្ឋកិច្ចរបស់ឡាវកាន់តែធ្លាក់ចុះ?

0

ប្រទេសឡាវ ៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ផែនការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេសឡាវ កំពុងតែធ្វើឱ្យសេដ្ឋកិច្ចឡាវធ្លាក់ចុះយ៉ាងខ្លាំង ។ លើសពីនេះ ឡាវប្រឈមមុខនឹងបញ្ហាការជំពាក់បំណុលបរទេសកាន់តែច្រើន ខណៈទុនបម្រុងអន្តរជាតិរបស់ឡាវជិតអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFmJJb_m3FxmBMfmcwB39bGsRdZZKoNP-0rJc8dTCPEiH99vu-TvqzD2sFK6cIFHesTDSlSa4oLm7mFh12a1C1hNlgMVATmFDvdJ3JdIBw7Vei5ACGPQyWz3DZm3QZWS2K0zFOIw1i9FyLWi3wMaRuk6jM-qQbDffOrQYrbknwoTfWmaF05MY1dF9-MTYP/s1148/image_2024-07-24_10-26-42.png

ប្រទេសឡាវកំពុងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានខ្ចីបំណុលបរទេសយ៉ាងច្រើនមហាសាល ក្នុងនោះបំណុលភាគច្រើន គឺឡាវខ្ចីពីចិន តាមរយៈគម្រោងផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើម្បីគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធ ។ រដ្ឋាភិបាលឡាវបានសាងសង់ទំនប់វារីអគ្គិសនីប្រមាណ៨០កន្លែង នៅតាមដងទន្លេមេគង្គ និងដៃទន្លេ ប៉ុន្តែឡាវពុំទាន់ទទួលបានប្រាក់ចំណូលពីទំនប់វារីអគ្គិសនីទាំងនេះឡើយ ។ ផ្ទុយទៅវិញ បំណុលរបស់ឡាវកាន់តែកើនឡើងខ្ពស់ទៅៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVmqbYLkBXjI27hYb0gJQlu7sxSc2UTVVZpOaa9TJIhNZunoxAA8LKNaX0HRdJZi6mCDaZn-e9mP5wxguvH9vTE5QqGuOPJ-mxuRqvxq8-HTofQInqyDEj2W39DsPys4agYf2vHEK2iTg-MEztnRV7yGFnQndPX4Mf36-NNd-57bFamu3np3ekATKoWErJ/s800/photo_2024-07-24_10-11-02%20(2).jpg

បំណុលសរុបដែលរដ្ឋាភិបាលឡាវខ្ចីទាំងក្នុងប្រទេស និងក្រៅប្រទេស បានកើនឡើងរហូតដល់១៣ពាន់៨រយលានដុល្លារអាមេរិក ឬស្មើនឹង១០៨% នៃផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ២០២៣ ។ លើសពីនេះ ប្រាក់បំណុលពាក់កណ្តាលដែលឡាវជំពាក់បរទេស គឺជាការជំពាក់បំណុលចិន ប៉ុន្តែចំណុចលម្អិតពីការខ្ចីបំណុលនេះគ្មានភាពច្បាស់លាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzdOjKnmTk76i7M0skoheEWNjxvWPGv7FssUKluYMmTZpo2kFyDOFT6D4CE5dNuX5u4LsR7pgrVvQYcAJ-7bqEZMmejqqaR0yBzV2SSBaknYrMN84U17fI108U4ul30d7fO3D-PSkZvHp9X7fk0yT0Ln4gSXK9a1X3c61xaZ2VypVXP-Rfp0XgWuvHHb5c/s800/photo_2024-07-24_10-11-02%20(3).jpg

តើប្រទេសឡាវអាចនឹងបាត់បង់អ្វីៗនាពេលឆាប់ៗនេះឬយ៉ាងណា?
ឡាវ គឺជាសាធារណរដ្ឋសង្គមនិយម និងមានគណបក្សតែមួយគត់ គឺចាប់ពីគណបក្សប្រជាជនបដិវត្តន៍ឡាវ ឡើងកាន់អំណាចកាលពីអំឡុងពេលបញ្ចប់សង្គ្រាមវៀតណាម នៅឆ្នាំ១៩៧៥ ។ ប្រទេសនេះមានពលរដ្ឋសរុបប្រមាណ៨លាននាក់ ដែលពលរដ្ឋភាគច្រើនប្រកបមុខរបរកសិកម្ម ជាពិសេស ធ្វើស្រែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0WF7H_wmgLlVFfM0crCrBTusKyuKeazWA7yIJjnNsbEQ_yDm-KSKGWxxsLEbq1hH2SC2_Ank0ZeHRPilu7B0zGGdfDH5BAdJDrbeXVujCdvQFq2dS6IRSlgFSbBaxeqEpnSTiTDrR5FbY1xK-0LsiHL58VEZMmqqLtD4_bAy9Y-IDE3O1FsUCDLFOpc0i/s1280/photo_2024-07-24_10-11-02.jpg

សេដ្ឋកិច្ចឡាវបានលូតលាស់នៅឆ្នាំ២០១០ ដោយសារឡាវខ្ចីប្រាក់ពីបរទេសដើម្បីគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ប៉ុន្តែស្ថានការណ៍កាន់តែអាក្រក់ខ្លាំងឡើង នៅពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ វាធ្វើឱ្យប្រាក់គីបរបស់ឡាវធ្លាក់ចុះយ៉ាងខ្លាំង និងបណ្តាលឱ្យឡាវមានអតិផរណាយ៉ាងខ្លាំង ។

អ្នកជំនាញខ្លះនិយាយថា ឡាវបានខ្ចីប្រាក់យ៉ាងច្រើនពីបរទេស ខណៈហេដ្ឋារចនាសម្ព័ន្ធថ្មី រួមទាំងគម្រោងដឹកជញ្ជូន ដូចជា ៖ ផ្លូវជាតិ និងផ្លូវដែកវិនិយោគជាមួយចិន ព្រមទាំងគម្រោងថាមពលវារីអគ្គិសនី គឺជាបញ្ហាសំខាន់ ដែលធ្វើឱ្យឡាវជំពាក់បំណុលជុំទិស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6j8MEvXy27GuPPbWZWsgPlbe38zx425930r9_eTqWUWru4KfTKTR0wKiMDvIvgVuCef1FNij5lHZxNuZH3ArnRMuUNPFpZO0W5BZNP4k_gOvfrTBWXBe12_KpkswDXkS1NeWn3chboGszUZ0-CjU62AXRXRu0aaZpK27hyphenhyphenteHRz3e2c44Mjz4M3JQdcck/s1280/photo_2024-07-24_10-11-03.jpg

ហេតុនេះ រដ្ឋាភិបាលឡាវបានយកប្រាក់ទៅសងបំណុលបរទេស ហើយពុំបានយកប្រាក់ទៅឧបត្ថម្ភក្នុងផ្នែកផ្សេងៗ ដូចជា ៖ ការសិក្សារបស់សិស្ស, សុខាភិបាល, សេវាសង្គម និងទំនិញសាធារណៈឡើយ ខណៈសេដ្ឋកិច្ចឡាវទទួលបានប្រាក់ចំណូលទាប ។ វាបណ្តាលឱ្យពលរដ្ឋឡាវជាច្រើនគ្រួសារកាន់តែមានជីវភាពក្រីក្រខ្លាំងឡើង ។

ពលរដ្ឋឡាវខ្វះខាតលុយកាក់ និងគ្មានលទ្ធភាពទិញម្ហូបអាហារមានគុណភាពល្អមកបរិភោគទេ ហើយពួកគេក៏ខ្វះខាតប្រាក់សម្រាប់បញ្ជូនកូនទៅរៀន និងព្យាបាលសុខភាពផងដែរ ។ ដូច្នេះ យុវជនឡាវជាច្រើននាក់បានសម្រេចចិត្តបោះបង់ចោលការសិក្សា ហើយពួកគេសម្រុកទៅធ្វើការនៅប្រទេសថៃ ឬទៅឆ្ងាយជាងនេះ ដើម្បីទទួលបានប្រាក់ខែខ្ពស់ជាងឡាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBunLi3vBfy0ZW25mJ2MLQrzz29KX-vbAZid3as3TTNk6SbI5W5gnH5GbKnrIR6xf8u-sTKhcTanwSH2XlmOSmQtco9ILIYjam316GaUI7rZG5uEx6R0r0kpGhGQkVGELuT711fkjryCy59Ipo_HU7x9X8vsL2W-XX6nEUQQ89geEB0M_Zv4oCM_5qgV6E/s1240/image_2024-07-24_10-26-49.png

អ្នកជំនាញបរទេសសន្និដ្ឋានថា មូលហេតុដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសឡាវកាន់តែធ្លាក់ចុះដុនដាបទៅៗ ដោយសាររដ្ឋាភិបាលឡាវជំពាក់បំណុលបរទេសដោះពុំរួច ហើយឡាវពឹងផ្អែកលើប្រទេសជិតខាងខ្លាំងពេក ជាពិសេស ឡាវពឹងផ្អែកលើវៀតណាម ៕

ក្រសួងអប់រំ យុវជន និងកីឡា, ក្រុមហ៊ុន សែលកាត និងធនាគារ វីង រួមគ្នាក្នុងការជំរុញបរិវត្តកម្មអបរំឌីជីថល

0

រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤៖ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ថ្ងៃនេះបានប្រកាសកិច្ចសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងធនាគារ វីង (ខេមបូឌា) ម.ក រួមគ្នារៀបចំកម្មវិធី “វេទិកាអប់រំឌីជីថល” នៅអគារ វីងថៅវើ។

វេទិកានេះបានបើកឱកាសឱ្យភាគីពាក់ព័ន្ធក្នុងវិស័យអប់រំសាធារណៈ និងឯកជន ភាគីបង្កើតប្រព័ន្ធឌីជីថលសាលា គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនទូរគមនាគមន៍ នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងពិភាក្សាលើការចែករំលែកបទពិសោធ និងស្វែងរកដំណោះស្រាយ សម្រាប់ការអនុវត្តជាយុទ្ធសាស្ត្រអប់រំឌីជីថល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhISSeW987bXFtCwCNU9LJHxpPm_mITgmxu27O2QTLfPAf2O7rHRKc4r6wvFCLyBmuOybIbvoK33hOYYjXBv47EUDsSuiwnRGYsIVPt7hO8b3SNrcVEJBqk8UL1IxP6kma-49n8Pz4mIman_ZqsfS9ppyzpWgvfSuqmULAPE1z31JF1a-ONxp6AezeeBGc9/s2048/DSC09898.jpgឯកឧត្ដមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាកំពុងផ្តល់អាទិភាព ដល់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្សផ្នែកឌីជីថលជាមូលដ្ឋានគ្រឹះក្នុងយុគសម័យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFQvNOfJFWi7HHM4aINhABw2WLOMq-bXbSdy8le6A8x5NfF8lvkzDAvdzdUb2CRR6ZfZRzwsQvxjEwyDbmoetqfdKZCXZMOuDGLmNxRGj5vvm25zZqAz-avaU2sOo3u5zfXE98Uv8rkY6uXdBgAQvwYEB_o8uqMGDGo7hWUioWWL_P0TL14CbVL_TSaSd3/s2048/DSC00188.jpg វេទិកាដែលជំរុញបរិវត្តកម្មអប់រំបែបប្រពៃណី ទៅប្រើប្រាស់ប្រព័ន្ធព័ត៌មានបែបឌីជីថលនេះត្រូវបានរៀបចំឡើងដោយមានគំនិតផ្តួចផ្តើមពី ក្រុមហ៊ុន សែលកាត និងធនាគារ វីង។ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានបែបឌីជីថលនេះមាន ប្រសិទ្ធភាព មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងសមធម៌ក្នុងប្រព័ន្ធអប់រំ ដែលស្របជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យជាតិសម្រាប់ ឆ្នាំ២០៣០ និង ២០៥០។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisnpSRZOTKUjNkKFNaJxz7n5K7iprEAmRmvGS59uZN-g7g_qLsRiRSN-fgLxlRUC6VD_CdV5thPc45HRL_ZQwkc7IbaU5P_UhOleXpEa3_G5kCylS_Bhb2bii9wxRHyuwVRpXI66-rkESPXrMToh4Y61sIAsXyUQvNup6pfpZNoxI0_VlEtAeGjyJjfOHM/s2048/DSC09946.jpg

លោក Simon Perkins អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន សែលកាត បានប្រមើលមើលឃើញថា សិស្សានុសិស្ស ក្នុងប្រទេសកម្ពុជា នឹងមានឱកាសទទួលបានការអប់រំ ប្រកបដោយគុណភាពកម្រិតខ្ពស់ តាមរយៈវេទិកាឌីជីថលនាពេលអនាគត។ លោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុននឹងគាំទ្រផ្នែកឌីជីថលនៅកម្ពុជានាពេលអនាគត ហើយយើងខ្ញុំជឿថា បច្ចេកវិទ្យាជាឧបករណ៍ដ៏មានឥទ្ធិពលមួយ សម្រាប់ការលើកកម្ពស់វិស័យអប់រំ និងជួយសម្រួលដល់សិស្សានុសិស្ស។ប្រសិនបើមានប្រព័ន្ធឌីជីថល ដូចជាប្រព័ន្ធ SMIS ដែលយើងខ្ញុំមានគោលបំណងនឹងដាក់ឱ្យប្រើប្រាស់ទៅជាបរិវត្តកម្មប្រព័ន្ធឌីជីថលទំនើបនៅក្នុងសាលារៀននោះ យើងមិនត្រឹមតែលើកកម្ពស់លទ្ធផលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់ការអភិវឌ្ឍរួមរបស់ប្រទេសជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijqVM2VPYN8VwZ1tJcgh7A3kZ1NI2Mv6pBXGXHg9Z07zDVBAIEwxA49BJmm2vycukdP7FnEoFHL1FIhgkgtajFQlGwTo0KpJZLlqVTIXO63stxXU0RZQpE3bLQav7T0FHumxY2f5AaQ-xNBhghkFi7Rp2Ylw8ovgm6WtFyWgWLHmrpXWLvSfjes5sF8czB/s2048/DSC00124.jpg
នៅក្នុងវេទិកានេះបានពិភាក្សាអំពីស្ថានភាពបរិវត្តកម្មអបរំឌីជីថលនៅកម្ពុជា ដោយរំលេចឡើងអំពីថាតើប្រសិនបើយើងប្រើប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលា (SMIS) វាអាចធ្វើទំនើបកម្មការគ្រប់គ្រងផ្នែករដ្ឋបាលសាលា និងជួយសម្រួលដល់ការរៀនសូត្ររបស់សិស្សានុសិស្ស ហើយថែមទាំងភ្ជាប់ប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុជាមួយ ធនាគារ វីង មានភាពងាយស្រួលរបៀបណា។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “អនាគតនៃការអប់រំ គឺត្រូវពឹងផ្អែកលើសមត្ថភាព
ក្នុងការសម្របខ្លួន និងការផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថលទំនើបៗ។ ការចាប់យកបច្ចេកវិទ្យាឌីជីថល គឺជាកត្តា
គន្លឹះដើម្បីជួយបង្កើនសក្តានុពលដែលជាមធ្យោបាយ និងជំនាញសម្រាប់យុវជនរបស់យើងដើម្បីកសាងអនាគតដ៏ភ្លឺ
ស្វាង។” លោក ហោ ប៊ុនថែ បានបន្ថែមទៀតថា៖ “ភាពជាដៃគូនេះ គឺឆ្លុះបញ្ចាំងពីទស្សនៈវិស័យធនាគារ វីង ដែលប្រើប្រាស់ប្រព័ន្ធឌីជីថល ដែលមានភាពងាយស្រួលសម្រាប់សម្រួល ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជាយើង។ ការដាក់បញ្ចូល ប្រព័ន្ធទូទាត់ឌីជីថលដែលមានសុវត្ថិភាពនៅក្នុងវិស័យអប់រំ យើងមិនគ្រាន់តែជំរុញភាពរីកចម្រើន
ប៉ុណ្ណោះទេ តែថែមទាំងបង្កើតបាននូវសហគមន៍មួយដែលមានទំនាក់ទំនងកាន់តែមានការផ្សារភ្ជាប់។”
កម្មវិធី វេទិកាអប់រំឌីជីថល ជាកាតាលីករ សម្រាប់សហការ ការផ្លាស់ប្តូរចំណេះដឹង និងនវានុវត្តន៍។ តាមរយៈការប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ។ សូមរួមគ្នា នឹងត្រួសត្រាយផ្លូវជំរុញបរិវត្តកម្មអប់រំឌីជីថល នៅកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirPNoDbGlTW4fgT-iWyiAC2v8bRTsn3Jms_2xdXtUgf6RD8ybr9We915rRDBdPA7La_5B-JrhqzObrMVChWGhCzn4k9_22Y2Yu3ec9mra1HrAw0wpE01fv4PbEvzNOqKSf-ngU0zM2fxNztx6igCgA0NU6IVENkzymLuagRv9KiP9_wblczLlHIH6q-rt8/s2048/DSC00550.jpg
អំពីក្រុមហ៊ុនខេម ជ្ជីអេសអេម (សែលកាត)
ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFfP3uqkRbI0hgYeXNnEMsxDb8m0sGjG6xAyi1WOse7gK-lnumkVylXULfyUWr2qB5PLMgUHLVz06YGB1YuFJI7cO0-L-FX2wBaKhTaSr9kLyK3eHE7QgNDI6BweVyFlOzejLIrVrIO8ShgrsHNnzSZCI0uXzc9kQqWHbj5ZaIwLdf-BZYRmyNihNJ5XaG/s2048/DSC00874.jpg

ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។
អំពីធនាគារ វីង (ខេមបូឌា) ម.ក
ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា បានធ្វើទំនើបកម្មទៅលើមធ្យោបាយសម្រាប់
ប្រជាជនកម្ពុជាអាចទទួលបានសេវាហិរញ្ញវត្ថុ។ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ 2008 ធនាគារ វីងបានក្លាយទៅជាធ
នាគារពាណិជ្ជដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលបានការ
ជឿទុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។ ដោយមានចក្ខុវិស័យច្បាស់លាស់ក្នុងការប្រើប្រាស់ដំណោះស្រាយឌីជី
ថលដើម្បីលើកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូប ធនាគារ វីង ក៏សម្រេចបានការវិវឌ្ឍគួរឱ្យកត់
សម្គាល់ ហើយបច្ចុប្បន្ននេះក៏មាននូវប្រព័ន្ធអេកូឡូហ្ស៊ីធំបំផុតនៅក្នុងប្រទេស។ ធនាគារ វីង ដំណើរការសាខាចំនួន 21 ទីតាំង, ភ្នាក់ងារវីង ម៉ាស្ទ័រ 80 កន្លែង, បណ្តាញភ្នាក់ងារ 11,000 កន្លែង និងផ្តល់ជូននូវមុខងារប្រើប្រាស់ច្រើន
ជាង 100 មុខ តាមរយៈអេប Wing Bank ដែលមានភាពងាយស្រួលប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibu5ua9lJyy3VD9yB0Ju1DtkTvZ1BzyoUbKG8AJBS6JtBakFbiVIZqqbO9BBpjgbtz93P3P9EJMZ0cUFTL8zUNH19POHOq_1OCkQCFAHij34kWMBoQdS8f9rXQq3t2r1v04HU28Olsu-iX2-ua66mRhyfdvMA-w_8GmnKQz4mIoJi0dqwGJUwTTNt-rDko/s2048/DSC09659.jpg

ធនាគារ វីង ប្តេជ្ញាចិត្តលើភាពច្នៃប្រឌិតផ្នែកឌីជីថល ដែលបង្ហាញឱ្យឃើញនៅក្នុងផលប័ត្រចម្រុះនៃសេវាហិរញ្ញវត្ថុ និងសេវាមិនមែនហិរញ្ញវត្ថុ។ រាប់ចាប់ពីកម្ចី ប្រាក់បញ្ញើ និងការផ្ទេរប្រាក់ទៅដល់ផលិតផលធានារ៉ាប់រង ការទូទាត់ទឹកភ្លើង និងវិក្កយបត្រ ការទូទាត់ខ្សែច្រវាក់ផ្គត់ផ្គង់ សេវាកម្មបើកប្រាក់បៀវត្ស ការផ្ទេរប្រាក់អន្តរជាតិ ការផ្ទេរប្រាក់ក្នុងស្រុក កម្ចីតាមប្រព័ន្ធឌីជីថល និងសូម្បីតែការបញ្ចូលទឹកប្រាក់ទូរសព្ទ ធនាគារ វីង ផ្តល់សេវាកម្មយ៉ាង
ទូលំទូលាយ ទាំងតម្រូវការហិរញ្ញវត្ថុ និងតម្រូវការមិនមែនហិរញ្ញវត្ថុ។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយថា
មវ័ន្តនិងមានភាពច្នៃប្រឌិតធនាគារវីង បន្តព្យាយាមបង្កើនឥទ្ធិពលវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា
គ្រប់រូប។សេវាធនាគារឌីជីថលដែលមានភាពងាយស្រួលនិងការប្តេជ្ញាចិត្តចំពោះបរិយាបន្នហិរញ្ញវត្ថុបានធ្វើឱ្យធនាគារ វីង ក្លាយជាធនាគារជម្រើសទីមួយសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWn9SECcPG5ViwzMMsevNTVs0ItngRvODYkCzBcSELVPCFQTThhyphenhyphenVtAUjn3RDBmvINei4bv9VsxjFpMqKeAZPM-pE5-HbtMjOMfyUxD-zcC3Gc1MAi5i739iaI5fm5u8Ox92krNakVptiBcH6PH8cs4TEMJNues0zjhD2jkuh0ha8hXQn4FAccx7JM7e9_/s2048/DSC00443.jpg

កម្ពុជា ទទួលបានផលប្រយោជន៍ច្រើនជាងគេ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV)

0

នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្នុងការថ្លែងការណ៍ពិសេសរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអះអាងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច មិនបានចុះកិច្ចព្រមព្រៀងណាមួយ ដែលបញ្ចូល ឬលក់ដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រទេសវៀតណាមនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖”កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ(CLV) ផ្ដល់អត្ថប្រយោជន៍ឱ្យកម្ពុជាច្រើនជាងឡាវ និងវៀតណាម ដោយកិច្ចសហប្រតិបត្តិការនេះបានជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តទាំង៤របស់កម្ពុជា ជួយអភិវឌ្ឍន៍ថាមពលអគ្គិសនី ជួយឱ្យកម្ពុជាពង្រឹងវិស័យការពារជាតិបានកាន់តែល្អប្រសើរ ទប់ស្កាត់ក្រុមជ្រុលនិយមលាក់ខ្លួន ទប់ស្កាត់បទល្មើសកាប់ឈើខុសច្បាប់ និងបទល្មើសគ្រឿងញៀនជាដើម”។

គួរបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV (កម្ពុជា-ឡាវ-វៀតណាម) បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយសម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមឡើង។

CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC0l20lXC_4HG8knjocCjW6Or2KIbAIW12Gwx97eOvcYFMG1NKOOFSjoA1WZPeP8UR546hOPBn3uYAm5nbKPzXBmjHRPlzIsKHOk-MImlTa6o4ISc4mDAVaVOyG-0TlWL8sT-fFWiA5VSB2HgSVSJ3MXgK39unAYiRYgHoqtlsnsw4RG2M0SYw5seF3mLt/s1098/452225787_959132639557917_376541686123011400_n.jpg

លម្អិត! ករណី​បាក់​ដើមឈើ​​សង្កត់​មនុស្ស​ស្លាប់​ម្នាក់ នៅ​​មុខ​ខ្លោងទ្វារ​ទន្លេ​អុំ

0

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ៥:៣០នាទីល្ងាច មានឧបទ្ទវហេតុនូវការដួលរលំដើមឈើមួយដើម នៅខាងមុខខ្លោងទ្វារទន្លេអុំ នៃក្រុងអង្គរធំ បានសង្កត់ទៅលើមនុស្ស៣នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPCz4Tgt6_Yh5Rd9DqZJUx5Mrcd4nOIEPO5QbYexprw_z8DVzqikioGRrhc-ebe8IjLRyc9imxxaK7h37Uqjmb15sChpajx56xjviONF_yL85LWZXSHgGUc6UvW0v0sUcuY7SqN5WOYUsgJvQl3ZVh0_sz1v2JHqGvwpq8oMOPkfb-hHU4D-eLYaaR90EG/s1280/452510842_883810556902964_7777606617040895523_n.jpg

នៅក្នុងចំណោម៣នាក់នោះ មានម្នាក់បានបាត់បង់ជីវិត និង២នាក់ទៀតរងបួស ខណៈពួកគាត់កំពុងធ្វើដំណើរតាមដងផ្លូវ ឆ្លងកាត់តាមប្រាសាទ ទៅទន្លេអ៊ុំ ស្ថិតនៅតាមបណ្តោយផ្លូវ ស្ពានទន្លេអ៊ុំ ឆ្លងកាត់ចូលប្រាសាទបាយ័ន ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDBQ8KC9e0CvrILyVK8sbZ4CVq0VDhyphenhyphenx7XJ_EeaRP25b01wg116XwiYxrW-5G0LOOImGPB6E6jpCe_ZOhrv1Zk_0qXOzjRhMCv3X6In_UNJ4ChuDKhS4jH3ZjM45Y1S9KcPwGDFKk2VI6liXyrcY9fS37upE4GRgHSATwQrtbUlzbckdNwqY10MzGPQVvT/s1280/452377648_883944263556260_6852832446776366272_n.jpg

បច្ចុប្បន្ន ដើមឈើដែលបានដួលរលំនេះ ត្រូវបានអាជ្ញាធរជាតិអប្សរា ដកចេញពីផ្លូវរួចរាល់ហើយ ដោយបងប្អូនពលរដ្ឋអាចធ្វើដំណើរបានធម្មតាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy9ptJx2yKnzeAVY1kmD6bFNKylGPIzmsl81FaRmDl4W5FngKSEeJXXY8C8VpGC4HYKrEzBQLL8UMqPtZmxCkaPo3_T9cv8BLNQYm52NPeM3pcX7af3pRivuLQmom5Ph4jtgLBVnw5bhG7w4owpZdAvC8WCE64eIYsIqhBq7sxuqTbWkvHfeu8PH7VuJKS/s1280/452637167_883944033556283_731091044262098052_n.jpg

ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះ ដែលរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

ប៊ី សុធារី រំភើបចិត្តខ្លាំងក្រោយអ្នកគាំទ្រហ៊ានធ្វើបែបនេះ

0

ប៊ី សុធារី Miss Grand Cambodia 2024 បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងបន្ទាប់ពីTeam អ្នកគាំទ្ររបស់នាងដើរផ្សព្វផ្សាយតាមទីសាធារណៈជួយឱ្យបណ្តាញសង្គម Instagram របស់នាងមានអ្នក Follow ឱ្យកាន់តែច្រើនតាមដែលអាចធ្វើទៅបានមុននឹងទៅប្រកួតនៅលើឆាកអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ មានហាងកាហ្វេមួយនឹងបញ្ចុះតម្លៃថែមទៀតប្រសិនជាបាន Follow IG ប៊ី សុធារី។ ការបង្ហាញទង្វើនេះគឺជាឆ្លុះបញ្ចាំងឱ្យឃើញថាខ្មែរពិតជាសាមគ្គីគ្នាបានល្អ ដូច្នេះលទ្ធផលដែលទទួលបានច្បាស់ជាល្អមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9L-y9u9MgUx4Jc20gC0XH9cSxaIgUZIKifdRlnoDkeXBVwoHQATCccMtq_CvxjtA2bEnlU8RgaKgCnbbfMwft64zD2mFDBUNQMbuS9CHIkNWFbYdborUAPRpFRJjAgV87qwh5Ye8833_r74-dQtGIBagu4FDrpj_Zhvyiarcnn97yNzdt-9Mly147B83X/s2048/image_2024-07-23_15-26-21.png

ប៊ី សុធារី បានបង្ហោះវីដេអូ Story កាលពីពេលថ្មីៗនេះដោយអារម្មណ៍សប្បាយព្រោះឃើញអ្នកគាំទ្ររបស់នាងស្រុះដៃគ្នាជួយនាង។ Miss Grand Cambodia 2024 បាននិយាយថា នាងពិតជាអរគុណមែនទែនទៅដល់អ្នកគាំទ្រកម្ពុជាបន្ទាប់ពីបានឃើញវីដេអូរបស់អ្នកគាំទ្របានដើរទៅខាងក្រៅសុំឱ្យគេ Follow IG នាងដើម្បីប្រម៉ូត IG ឱ្យបាន Followខ្ពស់ក្នុងការដែលយើងវាយលុកចូលTOPណាមួយក្នុងវគ្គការប្រកួត Miss Grand International។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeQxm5fOOD-bfF3XGYcBSj2fVtd4qDk4-0Jx3fvBAgGpKK6W5EJ36kpFOyZCj-UUEhB55Ex0_frQ3G60PZgNR_t1vKj2k3uxWkkBAv_hGLDjojLVgAoWpehlAj0y6EilJfOOjqugUx45lm7zIS_s05CUf8llsritm3lYtxKSrC2nH7LARpT6jy9tPtv-1B/s2048/image_2024-07-23_15-26-22.png

ប៊ី សុធារី ថានាងពិតជាអរគុណមែនទែនហើយក៏មិននឹកស្មានថាទទួលបានក្តីស្រលាញ់គាំទ្រខ្លាំងដល់ថ្នាក់នេះនោះទេ។ តបទៅនឹងទង្វើនេះ ប៊ី សុធារី ថានាងនឹងព្យាយាម Update អ្វីដែលថ្មីៗដូចជារូបថត វីដេអូ ដើម្បីឱ្យអ្នកគាំទ្រតាមដានក៏ដូចជាគាំទ្រមកកាន់នាង។កញ្ញាឯកដ៏អស្ចារ្យកម្ពុជាឆ្នាំ២០២៤ រូបនេះបង្ហាញនូវក្តីរំភើបចិត្តឥតឧបមាសម្រាប់ការងារយ៉ាងសកម្មរបស់អ្នកគាំទ្រនេះសឹងតែរកពាក្យអ្វីមកថ្លែងពុំបាន។ មិនត្រឹមតែប៉ុណ្ណោះ ហាងមួយមានឈ្មោះថា D Black house café ក៏បានប្រកាសបញ្ចុះតម្លៃ២០%ផងដែរប្រសិនជាបានចុច Follow ប៊ី សុធារី។ បច្ចុប្បន្ន Follower របស់ ប៊ី សុធារី នៅលើគណនី Instagram បន្តកើនឡើងឥតឈប់ឈរដែលពេលនេះមានចំនួនជាង១២២ K ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUB-o4W3R9Q3T2w3KiMCEX7QCVOlC2hJsXZ8hvIwQIy3Lt4wpyMf3vMPdDWVUeREh-aQYoIrHwhvN3-ZQ39CYnDhj7OJ5AhEjiar20O_cIyBwO-6BOrS-cg9UW14vE0smiOmxQQAuhU3Cs2K_js-F0cx0V3ScU_bhbZ9ZrdXGdHwfkZ979uWyRt4byu_O_/s2048/image_2024-07-23_15-26-23.png

ប៊ី សុធារី បានគ្រងតំណែងជាMiss Grand Cambodia 2024 កាលពីរាត្រីថ្ងៃទី១២ ខែកក្កដា ដែលតំណាងឱ្យខេត្តកំពង់ឆ្នាំង។ នាងនឹងក្លាយជាស្រ្តីទី១១ របស់កម្ពុជាដែលចូលរួមប្រកួតនៅលើឆាក Miss Grand International នឹងស្រែកឈ្មោះ Cambodia ប្រកប ដោយឥទ្ធិពល៕