Home ព័ត៌មានអន្តរជាតិ រយៈពេលត្រឹមតែ២ថ្ងៃសោះ ពលរដ្ឋអេត្យូពីស្លា.ប់ អស់ជាង២០០នាក់

រយៈពេលត្រឹមតែ២ថ្ងៃសោះ ពលរដ្ឋអេត្យូពីស្លា.ប់ អស់ជាង២០០នាក់

37
0

ប្រទេសអេត្យូពី ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍បាក់ដីជាច្រើនលើកនៅតំបន់ភាគខាងត្បូងប្រទេសអេត្យូពី (ស្ថិតនៅអាហ្វ្រិកខាងកើត) និងបណ្តាលឱ្យពលរដ្ឋស្លា.ប់ យ៉ាងហោចណាស់ ចំនួន២២៩នាក់ ។ អាជ្ញាធរសន្និដ្ឋានថា ចំនួនពលរដ្ឋស្លា.ប់ នឹងកើនឡើងខ្ពស់ជាងនេះទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmz3s3kFriT-wMyVj-pZZ9zWBsOHhzZ7kS4sopRQBTkIJjTLxS2OGh_rJMtagTxq_WZLi-rJnww8kxsxgv6hYuEuOfXhDmVXm6WdAv3tk3lJzeNMj6vQD7Hty9hSaJWuNiIh6R0PIEvZv-Qs-0QfqEAiyV6HwYlHObfhGhUtf_ZpcxGpU8Qjc9btC0GVwQ/s864/image_2024-07-24_13-12-18.png

សារព័ត៌មានបរទេសរាយការណ៍ថា ដីបានបាក់ចំនួន២លើក នៅតំបន់ Gofa Zone ដែលជាតំបន់ភ្នំដាច់ស្រយាលមួយនៅភាគខាងត្បូងប្រទេសអេត្យូពី និងធ្វើឱ្យពលរដ្ឋស្លាប់អស់ចំនួន២២៩នាក់ កាលពីថ្ងៃទី២៣ ខែកក្កដា ។ អាជ្ញាធរ និងក្រុមអ្នកស្ម័គ្រចិត្តរាប់រយនាក់កំពុងតែព្យាយាមស្វែងរកជនរងគ្រោះបន្ថែមទៀត ។

លោក ដាក់ម៉ាវី អាយ៉េល នាយកគ្រប់គ្រងតំបន់ Gofa បានប្រាប់សារព័ត៌មាន BBC ថា ភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឱ្យដីបាក់សង្កត់ភូមិអ្នកស្រុក កាលពីថ្ងៃទី២១ ខែកក្កដា ។ បន្ទាប់មក ក្រុមសមត្ថកិច្ច, គ្រូបង្រៀន និងអ្នកស្រុករស់នៅភូមិក្បែរនោះបាននាំគ្នាមកជួយស្វែងរកមនុស្សបាត់ខ្លួនជាមួយភ្នាក់ងារសង្គ្រោះ ។ ប៉ុន្តែនៅថ្ងៃទី២២ ខែកក្កដា ដីក៏បានបាក់ម្តងទៀត ហើយសង្កត់ក្រុមអ្នកជួយសង្គ្រោះទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPyv0JF3wBGSIlpYqQzYQyqqVSrYx1e6o5UKI9iEhpzwbtNyAtKPIcNPkrYJCITeAiksgB6ojOMJ6En7DO5DwseEQ-o1QisbQZ4Fu20URIFZ-zSVvneSZ3r19fU9ZpSE9jtRBq1YQrjWpBF01gEckW74BsMGa7odMdK2bSxeWjdtWYaAx5okAxqeEdfssA/s700/image_2024-07-24_13-12-28.png

ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយប្រចាំតំបន់ Gofa ឱ្យដឹងថា អាជ្ញាធរប្រមូលសាកសពបានចំនួន២២៩នាក់ ក្នុងនោះមានបុរស១៤៨នាក់ និងស្ត្រី៨១នាក់ ។ រីឯលោក ដាក់ម៉ាវី អាយ៉េល នាយកគ្រប់គ្រងតំបន់ Gofa បញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៤ ខែកក្កដា ពួកគេអាចជួយសង្គ្រោះជនរងគ្រោះបាន១០នាក់ និងបញ្ជូនទៅមន្ទីរពេទ្យរួចរាល់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirLHadsp0KeeKl-J5qzVjTG_DUMzTS0nfQ6IMwaZRR8xV5SgpFhnyJ3aNOBQS3VeoNx-bcC3HbM3KmfKDl0MYjpEucxn5KmaJB52m5qRzfXEmYP8yZ3JlZ5R2uMAbMSeOTgjwIO9mD-DKoyfOryYKuT20bIIVlYeBtjkxUfxLwICFTL3nlNlOVSsD_54_S/s630/50fe1def-50d5-4721-b261-cb77991c463d_d535d64d-og_image.webp

ចំណែកលោក ហាប់តាមូ ហ្វេតេណា ជាអាជ្ញាធរក្នុងតំបន់បាននិយាយមកកាន់ស្ថានីយទូរទស្សន៍ EBC របស់ប្រទេសអេត្យូពី ថា មានកុមារជាច្រើននាក់បានស្លាប់ក្នុងហេតុការណ៍នេះ ហើយលោកសន្និដ្ឋានថា ចំនួនជនរងគ្រោះនឹងកើនឡើងបន្ថែមទៀត ។

គួរបញ្ជាក់ថា តំបន់ភាគខាងត្បូងរបស់ប្រទេសអេត្យូពី គឺស្ថិតក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ប្រទេសនេះ ដែលកំពុងប្រឈមនឹងភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានទឹកជំនន់ក្នុងរយៈពេលប៉ុន្មានខែកន្លងមក ។ ហេតុនេះ វាធ្វើឱ្យពលរដ្ឋជាច្រើនគ្រួសារត្រូវជម្លៀសចេញពីលំនៅឋានរបស់ពួកគេទៅកាន់កន្លែងមានសុវត្ថិភាព ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFI46eO7u0ou_RW6J8sWz468zNz8jztxOwCJxUdutwQ3z0nXMOo8lAjHXCQ-KIc4CF0RtHNVKAAJss7yAyeDVPA6u24yS4gZcSHGjlQreBCBGRnB5hWOVA_nol83zj3cRCVRyH8WBkXbE4J_5TIGwCkOf5RyPmIPtyHn_K7RAMECbCf3SXaWWJ4jynkepK/s862/thumbs_b_c_2f7a213b471857dd644791b2b2c019f5.jpg