Home Blog Page 94

រដ្ឋមន្រ្តីការបរទេសហ្វីលីពីនហួសចិត្ត ដែលសារព័ត៌មានជាច្រើនមិនសូវអើពើលើជម្លោះរវាងកម្ពុជា-ថៃ

0

ទីក្រុងសេប៊ូ ៖ លោកស្រី Theresa P. Lazaro រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅឯកិច្ចប្រជុំចង្អៀតអាស៊ាន ដោយក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន លោកស្រីមិនឃើញមានទីភ្នាក់ងារព័ត៌មានណាមួយសួរនាំអំពីជម្លោះរវាងកម្ពុជា-ថៃឡើយ។ លោកស្រីបាននិយាយដោយងឿងឆ្ងល់ថា «តើការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃមិនធំល្មមសម្រាប់ការអើពើទេឬ?»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmKC6IlKUbX8HCIBcyLUIo5PwTXM59xL-8SagsGbGNdiCXs-fV0EmVOvLWTiCP3zHJqfp2VFRvq8PKIvQqgzGmqMjPlqYczHx8HMuCzFI2bpAnduLSxjH5bGFv4zYXG9shDLvO36X7ekDBXlPwOp6nz2skv_16b8qG12FdW_VdBu45wej49hjUQySrI7oL/s700/photo_2026-01-30_09-31-22.jpg
យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានអន្តរជាតិ The Star លោកស្រី Lazaro បាននិយាយទៅកាន់អ្នកយកព័ត៌មានក្នុងព្រឹត្តិការនៃកិច្ចប្រជុំចង្អៀតអាស៊ានថា “ពួកអ្នកផ្តោតតែលើក្រមប្រតិបត្តិ និងបញ្ហាមីយ៉ាន់ម៉ាប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថាអ្នកនឹងសួរអំពីបញ្ហាផ្សេងទៀត ដូចជាអំពីព្រំដែនថៃ និងកម្ពុជា។ លោកស្រីបានចោ.ទសួរដោយត្រង់ថា តើជម្លោះរវាងកម្ពុជា និងថៃ ដែលបានឆក់យកជីវិតមនុស្សអស់ជាច្រើននាក់ វាមិនធំល្មមទេមែនទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-1ffy_kEwAftP6OODraUbiXKUhTBiHxX-jYrBsExcfWKrtLZx08Xf4VIaCe1MpYgdK4e-TihZD4ZYu8GIYDqlXfoHldR7TLROWzWYyUHUGeWHyV6Jp4Lcde3VDTpJU0u9uAXZXkBeBJb4jnE3uY58pHw8GSw3DCgaz3oYem_7lcDEclwuiJJbqJ9_PPYo/s1280/photo_2026-01-30_09-31-23.jpg

ទោះជាយ៉ាងណា លោកស្រី Lazaro ក៏បានឆ្លៀតគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការត្រួតពិនិត្យការអនុវត្តបទឈប់បា.ញ់រវាងកម្ពុជានិងថៃ ដោយផ្អែកលើអាណត្តិរបស់ខ្លួនផងដែរ។ ជាមួយគ្នានោះ លោកស្រីរដ្ឋមន្រ្តីបានធ្វើការស្វាគមន៍បន្ថែមទៀត ចំពោះការពង្រីកអាណត្តិរបស់ AOT និងបានកត់សម្គាល់ពីជំហានដែលបានធ្វើឡើងដោយប្រទេសម៉ាឡេស៊ី ដើម្បីធានាបាននូវការផ្លាស់ប្តូរដោយរលូននៃតួនាទីសម្របសម្រួលលើ AOT ទៅឱ្យប្រទេសហ្វីលីពីនជាប្រធានអាស៊ាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsP8Q64LIxoUGvl6Vv2kvea-_hlOyCOilI3FhiFeQdlTtb8Nfy_u6qrMbPJpSp0x5phsTJjaHyoUfL1c0f7c-lbj5ummj5kazreFMnHY7Uwzzl7CBfCZa7fNOQP3tbz2x_gl-J8kN51TwGNC__Ys_hJkAQQRmp90mEaQI9WCXLr-HnDI4h7S7CyawaKyjA/s770/photo_2026-01-30_09-31-23%20(2).jpg

គួរបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានក្លាយជាប្រធានបទសំខាន់មួយនៅក្នុងប្លុកអាស៊ាន បន្ទាប់ពីការប៉ះទង្គិចគ្នាដោយអាវុធពីរជុំបានផ្ទុះឡើងនៅក្នុងខែកក្កដា និងខែធ្នូ។ យ៉ាងណាក៏ដោយ បទឈប់បា.ញ់គ្នានៅថ្ងៃទី ២៧ ខែធ្នូ បច្ចុប្បន្ននៅតែផុយស្រួយខ្លាំង ដោយមានផ្នែកជាងដប់នៃទឹកដីរបស់កម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការកាន់កាប់របស់យោធាថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtcnO0RoN7OlVAkklwWi35udC_M1QKBoZHC8V04WVLoAoIVMv6OdMOfWV5XTUlau8f6JVcrdhGBcTW-y6C1zN8oD9WcvoNk2g4FIVxcVr2qSSvZGJVAaNJnZByDxFw-IirYnU5hcT2FUPsktqBzU9kuMEtfMDa_1oRO9_AoYDc7Wfc7kMnpuC8KE2kcnHF/s770/photo_2026-01-30_09-31-23%20(3).jpg

ដូចគ្នានេះដែរ គេសង្កេតឃើញមានការប្រឈមមុខដាក់គ្នាជាច្រើនរវាងទាហានជួរមុខនៃប្រទេសទាំងពីរ ហើយយោធាថៃត្រូវបានគេរាយការណ៍ថាកំពុងជីកលេណដ្ឋានបន្ថែមទៀត និងរៀបចំបន្ទាយ ជាពិសេសនៅក្នុងតំបន់ជិតប្រាសាទព្រះវិហារ៕

Jungkook និង V បានស្លៀកសម្លៀកបំពាក់ដូចគ្នាហើយកាន់ដៃគ្នាយ៉ាងស្និទ្ធស្នាល

0

ថ្មីៗនេះ J-Hope បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើ Instagram ដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រភ្លាមៗ។ ក្នុងចំណោមរូបថតទាំងនោះ មានរូបភាពជាច្រើនសន្លឹករបស់សមាជិកក្រុម BTS រួមទាំង Jungkook និង V។ ក្នុងនោះរូបថតមួយសន្លឹកបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu8aIhBUH51CY9gzNH5vfZhvNtRQidRaIgsAFE1NH_XttcSUPT2vVWWNhO2IUgF3XKDQwmbIzMduKlvt3nLIBHf121t7qVwgI-6YLTcEVbqVUl4DzavDIxsoXYikr04L_XjbSe5pnMgr-9KuVS_oXYhhY0nRMW7xjA-FeAczaQGCDqT3nXABzXf_vj9mVE/s1331/image_2026-01-30_11-31-45%20(2).png
រូបថតបានបង្ហាញពី Jungkook និង V ឈរក្បែរគ្នា ដោយស្លៀកអាវដូចគ្នាពីការប្រមូលម៉ូតថ្មីៗរបស់ J-Hope។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែរីករាយថែមទៀតនោះគឺថា អ្នកទាំងពីរកាន់ដៃគ្នាយ៉ាងស្និទ្ធស្នាល។នៅក្នុងវិស័យ Kpop ពាក្យចចាមអារ៉ាមជាច្រើនអំពីការណាត់ជួបចាប់ផ្តើមដោយសារតែតារាល្បីៗស្លៀកពាក់សម្លៀកបំពាក់ស្រដៀងគ្នា ដូច្នេះសហគមន៍អ្នកគាំទ្រ BTS បានចូលរួមយ៉ាងឆាប់រហ័សជាមួយនឹងទ្រឹស្តីកំប្លែង និងលេងសើចមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlmJTXgWIm4501BfLOA_mtekx5kguLbdJloQJn2M-As7x5YnC996q8q2rbW8VWmijtGOo3NwNUPl0VNyNGbjlVt5zS0Nxo-daQclzwmNuX5gRn8jVYcQgknayfZpJChNG5DGd-nZLJmBhr3jlfThBzjLv-Tfk0r5D3lUTabIjxk2t8nSE1g8IE-Fty_DMj/s875/image_2026-01-30_11-31-45.png

អ្នកគាំទ្រកំពុងចែករំលែករូបថតរបស់ V និង Jungkook កាន់ដៃគ្នា និងស្លៀកសម្លៀកបំពាក់ដូចគ្នា ដោយនិយាយថា J-Hope «បានបង្ហាញអាថ៌កំបាំងស្នេហាដោយចៃដន្យ» រវាងសមាជិកទាំងពីរ។ អ្នកគាំទ្រជាច្រើនថែមទាំងបានបញ្ចេញមតិថា ពួកគេចង់ឃើញពេលវេលាដ៏ផ្អែមល្ហែមបែបនេះពីសមាជិកក្រុម ជំនួសឱ្យពាក្យចចាមអារ៉ាមស្នេហាជាបន្តបន្ទាប់ជាមួយសិល្បករដទៃទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ACxa2Ey8iBp-a7T3zbQ5DkK6eTrgr3Eqq3LRlADdwwrdQ3LKU8sOPQuKFefHYYVuGVk3QiRM9tCnFlPeP-VteCVSWwCHPU6n5MVjS_V_oZgBbSETP5NnXjagQz6WIg-Ge6SMVXEP7wBZR3-n-zOU1iZdxrUc51dEG9hAbYietHSoYBcUDcagq2qtjVo7/s1600/image_2026-01-30_11-31-47.png
គួរបញ្ជាក់ផងដែរថា V និង Jungkook ថ្មីៗនេះ(២៣ មករា) ទើបតែទទួលបានសំណងបន្ថែមទៀតពីម្ចាស់ឆាណែលយូធូប Sojang ដែលសរុបចំនួន ៨៦លានវ៉ុន ប្រមាណ៦៥,០០០ដុល្លារ សម្រាប់ការបង្ហោះវីដេអូមិនពិតអំពី V និង Jungkook៕

តារាសម្តែង Gina Jin រងការចោទប្រកាន់បង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេចឱ្យជំនួយការរ៉ាប់រង

0

នៅថ្ងៃទី២៩ ខែមករា ព័ត៌មានដែលមានចំណងជើងថា Gina Jin ឬទស្សនិកជនស្គាល់ថា Jin Chen បណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍បានឈរនៅលំដាប់កំពូលនៃបញ្ជីស្វែងរកដែលកំពុងពេញនិយមនៅលើ Weibo។ នេះបានបង្កឱ្យមានរលកនៃការជជែកវែកញែកភ្លាមៗនៅក្នុងឧស្សាហកម្មកម្សាន្តនិងក្នុងចំណោមសាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnUJ2P5tjUy5RIPJ-ej52Sew4GjeX-5M075IodtAxlMse0uiMdSueH-PPIQbnSSOeGH4NampQ550fdsBV-Z1ntAGF_lhnR3xZkPJi1zPHgrb0LX8ydZbia5FscvAUXXh22AMBXqI4uHA30T898yyKTm9txRemeZsXQTH9Es9nRD5XebFOH9FuaW_SF_hIx/s1348/SnapInsta_to_613750507_18401139544134845_7794682000035552837_n.jpg

យោងតាមប្រភពបានឱ្យដឹងថាមនុស្សម្នាក់ដែលត្រូវបានចោទប្រកាន់ថាស្គាល់បញ្ហានេះបានបង្ហាញថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ តារាសម្តែង Gina កំពុងបើកបររថយន្ត ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងភូមិ Lingxia ស្រុក Keqiao ទីក្រុង Shaoxing ខេត្ត Zhejiang ប្រទេសចិន។ តាមរបាយការណ៍បានឱ្យដឹងថា រថយន្តនេះបានបុកជាមួយផ្លាកសញ្ញាព្រមាន និងរបង បណ្តាលឱ្យខូចខាតដល់រថយន្ត និងរចនាសម្ព័ន្ធជុំវិញ។ ជំនួយការដែលធ្វើដំណើរក្នុងរថយន្ត បានរងរបួសស្រាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJEpL5Te-29FAUBwms-EoGRRLWQje6a1SgStZsrjfdNI6N25SrRlBstndJuw7SRfEkpe-wXsvF3rbG3-C15uUD1x5mqxlbwO10GzvBjxAQeOxA2zheEAv1-2tNWTeqj2dRx0p1T1KvsswWrdMU7IAXMNRoYWwwA8WxhPSVvfL_MfUnUoZLWvuW2ruhkVz7/s2000/image_2026-01-30_09-19-45%20(2).png

យោងតាមការចោទប្រកាន់ទាំងនោះ Gina Jin មិនបាននៅកន្លែងកើតហេតុបន្ទាប់ពីគ្រោះថ្នាក់នោះទេ ប៉ុន្តែបានចាកចេញជាមួយអ្នកគ្រប់គ្រងរបស់នាង ដោយទុកឱ្យជំនួយការរបស់នាងគឺ Xu Changqing ទទួលខុសត្រូវ។ ក្រោយមកជំនួយការបានសារភាពចំពោះមុខប៉ូលិសចរាចរណ៍ថាខ្លួនជាអ្នកបើកបរ ហើយបានចុះហត្ថលេខាលើរបាយការណ៍គ្រោះថ្នាក់ ដោយទទួលស្គាល់ការទទួលខុសត្រូវទាំងស្រុងចំពោះគ្រោះថ្នាក់នេះ។
ចលនា «ទទួលខុសត្រូវ» នេះហាក់ដូចជាបានបញ្ឈប់បញ្ហានេះជាបណ្ដោះអាសន្ន។ ប៉ុន្តែចំណុចរបត់មួយបានលេចឡើងនៅខាងក្រុមហ៊ុនធានារ៉ាប់រង។ យោងតាមសារព័ត៌មាន ក្នុងអំឡុងពេលនៃការស៊ើបអង្កេតជាបន្តបន្ទាប់ ក្រុមហ៊ុនធានារ៉ាប់រងបានទាញយកវីដេអូពីកាមេរ៉ាសុវត្ថិភាពរបស់ប៉ូលីសចរាចរណ៍ ហើយបានរកឃើញថាអ្នកបើកបរពិតប្រាកដនៅពេលមានគ្រោះថ្នាក់គឺតារាសម្តែង Gina Jin ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0PoO7f5Sysn3aTRtVceGUtxJrV5Jb8_AdEicyqPjKy9f7WULbt_DBRbolvgR_wIQgZWvWTLwDp5TTs-5O2a6LtUSuqWzp3crkJcxlQw__2lhWYwUZ4S6HKknOujbl39AkJ1lgZPxHoc5RMtctptgsW-vCOWUz_-Tij-y1q5CWF72R9Ia2jQuogNe6l0Xr/s875/image_2026-01-30_09-19-45.png
ការរកឃើញនេះបង្កើតការសង្ស័យយ៉ាងខ្លាំងអំពីគ្រោះថ្នាក់បុកហើយរត់ និងការប្រើប្រាស់អ្នកទទួលកំហុសដើម្បីប្រព្រឹត្តការក្លែងបន្លំធានារ៉ាប់រង។ យោងតាមប្រភពព័ត៌មាន ក្រុមហ៊ុនធានារ៉ាប់រងបានប្រើប្រាស់រឿងនេះជាលេសដើម្បីរាយការណ៍ពីហេតុការណ៍នេះ។ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបានប្រែប្រួលខុសគ្នា នៅពេលដែល Gina Jin បានទាក់ទងក្រុមហ៊ុនធានារ៉ាប់រង ដោយបង្ហាញពីឆន្ទៈរបស់នាងក្នុងការសងថ្លៃខូចខាតទាំងអស់ដោយខ្លួនឯង និងស្នើសុំដកពាក្យបណ្តឹង។ នៅទីបំផុត ក្រុមហ៊ុនធានារ៉ាប់រងបានយល់ព្រមដកសំណុំរឿងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyhPD6kMqIaAcMgKUjHwPkUc07dnfiqkVjdJyIDysUgx36spD84Op6GVNC7ZMY5k52aV_0RryvhLfynW8nVOXfMgmatgMbwLEMCeitLDC7WdxtD7MSArXr4PyViPBHPO7rqq6pRvIOHeBHvnc1Xf2pTmzvPtlw-sys1OFaegJ0zYBHM_7rSSDbnYKTaUel/s1920/image_2026-01-30_09-19-46.png

អ្នកថតរូប paparazzi ម្នាក់បានបង្ហាញជាសាធារណៈនូវកំណត់ហេតុជជែកដែលបង្ហាញថា ការសម្រេចចិត្តរបស់ Gina Jin ក្នុងការចេញផ្សាយពីគ្រោះថ្នាក់ចរាចរណ៍គឺដោយសារតែការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងលើថ្លៃសេវាទំនាក់ទំនងសាធារណៈ (ប្រាក់បំបិទមាត់)។បន្ទាប់ពីហេតុការណ៍នេះបានរីករាលដាល សារព័ត៌មានបានទាក់ទងទៅកាន់ប៉ុស្តិ៍ផ្លូវការយ៉ាងរហ័ស ដើម្បីធ្វើការផ្ទៀងផ្ទាត់។ ប៉ូលិសចរាចរណ៍ដែលទទួលបន្ទុកតំបន់នោះបានឆ្លើយតបថា «គ្រោះថ្នាក់នេះបានកើតឡើងកាលពីឆ្នាំមុននៅក្នុងតំបន់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់យើង។ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលចរាចរតាមអ៊ីនធឺណិតគឺជាការពិត ហើយហេតុការណ៍នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy93tzJ0hcAPtT946BsDCXgYBTUeigrlAKRh_18HP7w2oEJlNBtnB0h41Au9Sek2xxTNCib99cpjN2OskDY2pzzUha3PA_mk02mHiza0N74_yljMiExKcQDzKPip0wMs8cKmHbH6zaUrZd1xPybWNccjAul-I_PPV8yxglrFTLe6fXlfj8JSDfj9BQc8QP/s1350/SnapInsta.to_457627802_305224742652309_8302964094263840097_n.jpg

បច្ចុប្បន្ននេះ Jin Chen និងក្រុមគ្រប់គ្រងរបស់ខ្លួនដែលជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសជាសាធារណៈ នៅតែស្ងៀមស្ងាត់ ហើយមិនបានចេញប្រតិកម្មជាសាធារណៈណាមួយឡើយ។ ប្រសិនបើព័ត៌មានដែលលេចធ្លាយនេះជាការពិត នេះមិនមែនគ្រាន់តែជាការរំលោភចរាចរណ៍ធម្មតានោះទេ ប៉ុន្តែវាក៏ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ និងសីលធម៌ជាច្រើនដូចជាការរត់គេចខ្លួនពីកន្លែងកើតហេតុ ការឱ្យអ្នកផ្សេងទទួលខុសត្រូវ និងការក្លែងបន្លំធានារ៉ាប់រងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi36bPeRM2DqloGgd6aBd1g6xNApYAjW_8fYBCRxPm7BRI25ikXJm9PBw7-jwF5qsAxVwNWon5tw6aR7mvCCch2iIHVP_ujPF83-aHLCkdDLmAWRGcSs9XHj_E2tkO3gAkKtUa9Df8LraKTgmomSY4Y2VhPTHKH91BidibEudkB08vvnSkTU7RMGK_PJfH9/s2048/image_2026-01-30_09-19-44.png

គួរឱ្យដឹងថាតារាសម្តែង Jin Chen មានគម្រោងចំនួនបីដែលកំពុងរង់ចាំការចាក់ផ្សាយ ក៏ដូចជាគម្រោងភាពយន្តថ្មីមួយដែលហៀបនឹងចាប់ផ្តើមថត។ នាងក៏ជាមុខមាត់របស់ម៉ាកល្បីៗចំនួន ១០ ផ្សេងៗគ្នាផងដែរ៕

ក្រុមហ៊ុនអាមេរិក ពិចារណាលក់ស្ថានីយឥន្ធនៈ Caltex ទាំងអស់នៅកម្ពុជា

0

ក្រុមហ៊ុនប្រេងរបស់សហរដ្ឋអាមេរិក Chevron កាន់តែជិតឈានដល់កិច្ចព្រមព្រៀង លក់ទ្រព្យសម្បត្តិប្រេងរបស់ខ្លួននៅក្នុងតំបន់អាសុី ទៅឱ្យក្រុមហ៊ុនប្រេងជប៉ុន Eneos និងក្រុមហ៊ុនស្វ៉ីស Glencore។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj88giNmTW2st0TOeh6HrYZ3uxbC-boyqcWk4a46A9feqip7zI6eWFzjiaMHjPoHTjLllEIEDpGtAiIwF4w5sik3Vw9xkPd2HjgJ5C94IQKSOO8Imp8M6uheGJnk2oaH9DYGQUGsG6bycPbEBX-yybafFGxKJzHduXRSe1y_T-SkLgrNwGdDQR4gYQjDAyo/s1016/image_2026-01-29_10-32-39%20(2).png

Chevron មានគោលដៅចម្បងលក់ភាគហ៊ុន៥០ភាគរយ នៅក្នុងក្រុមហ៊ុនចម្រាញ់ប្រេង SRC រួមជាមួយមូលដ្ឋានស្តុកប្រេង និងស្ថានីយប្រេងឥន្ធនៈ នៅប្រទេសសិង្ហបុរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhasCmf2Yy8Nsta7JrKKOl8x-gDkv0LuGP6AnnGEYCK45KHUj26E_MJ3jLZWzt95ZVlSQwPA7ouLuPZPsNynK8PM-R_OU-TNTharYTDbt9CO6Kps1G6dg3W7Q0IVjbRozhKreTxqMbfgbFfzruyI14KQm0UBMXeGzg9DX3Vl2791Zf6z7cgI5XygoDl4CP/s1920/image_2026-01-29_10-32-58.png

បន្ថែមពីនេះ នៅក្នុងកិច្ចព្រមព្រៀងលក់ ក្រុមហ៊ុនChevron ក៏បានរាប់បញ្ចូល ស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា និងម៉ាឡេសុី ដែលមានតម្លៃប្រមាណ១ពាន់លានដុល្លារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQvgAaqzmsQZJQtSr08_o5C35kymqak9LLhRpqTZIBfn-F0isZvQgpnJxSi50pbsxXFItHJtIG9uwV7xlWNFNKYatfDv-hyHWChD3lqXsb4t38TiYAF5qGHvamQ0rADK3BYh93GHFPCG6wdwOCHNa0qfdxSKxJp_mzFqRqhmV0iXesdbMSyqRcczOA6NZp/s1200/image_2026-01-29_10-32-39.png

ការប្រកាស់លក់ខាងលើ គឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Chevron ក្នុងការកាត់បន្ថយការវិនិយោគលើទ្រព្យសម្បតិ្តប្រេង នៅក្នុងតំបន់អាសុី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipdALODTeE_etKupEK2yLaenFFJkKtBQYmG28cVJvbJinDF4EaZGaeO75CPrvYPcctbUppvEVYWqZmvDqxuNRrYKG9QUse3f026qHo0yM_WVQQ_WtPxdhwFPigZ_-2yTX5MiGsek6DryNA-wiLn6W1-9bAVcJ70OH2ncWhjwjhkjOwM45r5zh3cffxf3mo/s4032/image_2026-01-29_10-32-40.png

គួរបញ្ជាក់ថា ស្ថានីយប្រេងឥន្ធនៈ Caltex បានចូលក្នុងទីផ្សារកម្ពុជាជាលើកដំបូងនៅឆ្នាំ១៩៩៦ ដែលមកទល់ពេលនេះមាន៥៣ទីតាំងនៅទូទាំងប្រទេសកម្ពុជា៕

មនុស្សស្លា.ប់និងរបួសជាច្រើននាក់ ព្រោះឆេះរោងចក្រផលិតកាំជ្រួចនៅថៃ

0

ប្រទេសថៃ ៖ រោងចក្រផលិតកាំជ្រួចមួយកន្លែងនៅភូមិដងកាក់សា ឃុំរ៉ៃរុត ស្រុកដនជេឌី ខេត្តសុផាន់បុរី ប្រទេសថៃ បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង៧និង១២នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សស្លា.ប់ រងរបួសធ្ងន់ជាច្រើននាក់ និងខូចខាតផ្ទះ១ខ្នង ។ ហេតុការណ៍នេះបង្កការភ័យស្លន់ស្លោយ៉ាងខ្លាំងដល់អ្នករស់នៅក្បែរនោះ និងអ្នកធ្វើដំណើរឆ្លងកាត់ ដោយសារសំឡេងផ្ទុះឮខ្លាំងរហូតដល់៣ស្រុក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAq5xsJ4T4cCPIJ5tYj9EdTnj1mbHG7qzMrFUJITvEuzw7nuYyY5JZeQTruwCmZuBdEBWYp5lDe0EAVlZ4jxuOD3A03rZq2kHk8AjASoBX_iEMzgGhvdPB07m9N7eup2kfZ4jMMLykpZv7X1EWnKv7othAsrHaX9wGX4Fp5oMOznpk1QL5uhrfnW2oz-n4/s1280/photo_2026-01-30_14-27-42.jpg
ក្រោយពីទទួលដំណឹងឆេះរោងចក្រផលិតកាំជ្រួច មជ្ឈមណ្ឌលបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តសុផាន់បុរី បានបញ្ជូនភ្នាក់ងារពន្លត់ភ្លើង និងក្រុមសង្គ្រោះជាច្រើននាក់ ព្រមជាមួយឧបករណ៍សង្គ្រោះទៅកាន់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានការណ៍ និងជួយជនរងគ្រោះដោយសារភ្លើងឆេះជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl7DLc7ocfhBFyfHIPKZUNy5EGRYHQceRJjrffnVnS9d0OLQ5NwucvuxTy8TZOdRimz96o-kidcLHnd0_htWV8veFEYim_b2DubxKHOSybpTKMZbwvzH4wZNEEL31MSKYVCZdmtdQ8S1fvr6HEaMYx66UE6a9lE2ooCLmPLPwHwDXSrcatSkOlEh91fBJm/s640/photo_2026-01-30_14-27-41%20(2).jpg

បើតាមការព័ត៌មានបឋម ហេតុការណ៍នេះបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ចំនួន៣នាក់ ខណៈក្រុមសង្គ្រោះបានបញ្ជូនមនុស្សរងរបួសទៅកាន់មន្ទីរពេទ្យនៅក្បែរនោះភ្លាមៗ ។ ជាមួយគ្នានេះ ក៏មានការបិទផ្លូវនៅតំបន់ជុំវិញដើម្បីការពារកុំឱ្យកើតគ្រោះថ្នាក់បន្ថែមទៀត និងផ្តល់ភាពងាយស្រួលដល់ភ្នាក់ងារពន្លត់ភ្លើង និងក្រុមសង្គ្រោះគ្រប់គ្រងស្ថានការណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJd9cFOxrVEqAOl9zLiDdgjl9_TuWEWiD_WVW9S2XSfdG3d5Tw59sNUrTkmKcrvoYFnk15fDoXO_RzG_EWtdebGObEZm83Tsr10Jp2fIs_VLNcj5OVHu4-rtY2nrUFPO2xoqopjXVLjI_93ZIMAJPv9oIbo_rIivO0KWNT5uKGvzjByeSS4liOtVsA3w4H/s1200/photo_2026-01-30_14-27-41.jpg
ចំណែកមូលហេតុបណ្តាលឱ្យឆេះរោងចក្រផលិតកាំជ្រួចមិនទាន់ដឹងនៅឡើយទេ និងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងលម្អិតពីសមត្ថកិច្ច ថាតើរោងចក្រនេះបានទុកដាក់កាំជ្រួច ឬប្រើប្រាស់កាំជ្រួចត្រឹមត្រូវតាមច្បាប់កំណត់ដែរឬទេ ។ ក្រៅពីនេះ សមត្ថកិច្ចនឹងប្រមូលភស្តុតាង ព្រមទាំងសាក្សីនៅកន្លែងកើតហេតុដើម្បីស្រាវជ្រាវចាត់វិធានការតាមច្បាប់បន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0wnHrkPvW7D4U_rlV8SpTDwoLVuXG1TWrgcMTOzl9A1NnEwtgsmcjOVY8sXci0wNMgbhLtRiaNWRiOPHeazlkO5iWP8-4xEscB04Rp4S7eEMC5wocHjxA7XKQpjRe4e6prLwx9SjBcnqxCOaW23IUHJwnevP1RUXqyocUZumiYhswOUd9paqTQRbetUw3/s1280/photo_2026-01-30_14-27-42%20(2).jpg

មន្ត្រីស្ថាប័នពាក់ព័ន្ធបានជូនដំណឹងឱ្យពលរដ្ឋចៀសវាងធ្វើដំណើរមកក្បែរកន្លែងកើតហេតុ និងសុំឱ្យចូលរួមសហការផងដែរ ប្រសិនបើមានព័ត៌មានបន្ថែម ឬឃើញអ្វីគួរឱ្យសង្ស័យ ត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់ដើម្បីសុវត្ថិភាពពលរដ្ឋទាំងអស់ ៕

រដ្ឋ ដាក់ជួលកោះចំនួន២ ឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍

0

រដ្ឋាភិបាលកម្ពុជា បានអនុម័តធ្វើអនុប្បយោគកោះចំនួន២ ទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍបន្តជារមណីយដ្ឋានអេកូទេសចរណ៍ និងរីស៊ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJWjB3tUlt-DPiN8sCWjueKGFKQhLOyr1G5AcXqIsxUhXyEL6D38OynDE2m8K54F6Jd7ofFHAAzrmW69KkA7zoETx1g_Pv09W4SYG1IheEcwDwr3kFPZtofIBulTV1rFywO0mhYi5sijsf4stEHv9ZTeAoM-Y-8eDG0Ep5DIEQpogWEceliObh0v754jvt/s1280/photo_2026-01-29_10-59-24.jpg
កោះចំនួន២នេះរួមមាន “កោះមួយ” ទំហំ១,១ហិកតា ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ដោយឡែកកោះមួយទៀត គឺ”កោះគី” ស្ថិតនៅក្នុងខេត្តកំពត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4qCWwtYy36UT4uN41gqgu-WSCC_RL9zI_HE0NG4c4sC89nIPqkSNbiLAP6EKlerZs5ZKWOkq5lvwu0RcQh5V7-zh3qv_24tldB-v1dxFRk9lYiFid9XWpAXqmbkGiaGU7aAhVWl6bXhEImHxk_ZcxtSFUDJ9fzUAlG8hU-fPSqH_VQkQxFJS7KiyfH4GZ/s1092/Screenshot%202026-01-29%20110250.png

កោះទាំងពីរខាងលើ គឺជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលនឹងធ្វើការជួលទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍បម្រើឱ្យវិស័យទេសចរណ៍ តាមគោលនយោបាយ និងច្បាប់ជាធរមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6ZegPsTilcLNzwYENu5R6_j7FSUlDlzDtGFo5eFMgDsbU4uyamM2q00gGHdefHUnpMncB7VjbOMEl8bn0VbQ9u5DnRy8_35LJj_8G8mLvEfs0-CORK9aqUJgx5hGAhleg6Tfl-PNRtEjEfJEF76lNMMmECw_hheE5CNS0SLuuPK1Vr4_1qAJEAwAsX6XR/s1280/photo_2026-01-29_10-59-24%20(3).jpg
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ច្បាស់ៗថា៖” កោះទាំង២នេះ មិនត្រូវបានលក់ឱ្យក្រុមហ៊ុនឯកជនឡើយ ហើយក៏មិនដែលមានការលក់កោះណាមួយនៅក្នុងដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជនដែរ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip_oxWI-ansQZFJunLKSffqSKAcJg-yMYlv7HSEl57toLQ66tAG3J7pwwUxhtHOjm4ot9lGC3LOaF2lL-kT3qIpJoUCoZfOY4yHi_oEuZSOznNEOqjD8FvTlOnVwTgw_hcQ03U5rQRzgSbp5S2bWiZBZzRfvrf8GdGc0lryeehywV6K_6z5ELS2Q2KQCT_/s1024/photo_2026-01-29_11-15-40.jpg
សូមរំលឹកថា កាលពីឆ្នាំ២០២៣ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO., LTD លើគម្រោងវិនិយោគអភិវឌ្ឍន៍ “កោះមួយ” ក្នុងទុនវិនិយោគប្រមាណ ៧,៧លានដុល្លារអាម៉េរិក៕

សង្គ្រា.មរុស្ស៊ី និងអ៊ុយក្រែនគ្មានសញ្ញាបញ្ចប់ ដោយសាររុស្ស៊ីនៅតែទាមទារកាន់កាប់ទឹកដីអ៊ុយក្រែន

0

កងទ័ពរុស្ស៊ី និងអ៊ុយក្រែនពលីជីវិតក្នុងសង្គ្រា.មអូសបន្លាយជាច្រើនឆ្នាំបានកើនឡើងរហូតដល់ជិត២លាននាក់ ដែលរហូតមកដល់ឆ្នាំ២០២៦ គ្មានសញ្ញាថា សង្គ្រា.មនេះនឹងបញ្ចប់ពេលណា ទោះជាប្រធានាធិបតីអាមេរិក លោក Donald Trump បើកការចរចានៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីឱ្យរុស្ស៊ី-អ៊ុយក្រែនបង្កើតកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែរុស្ស៊ីនៅតែទាមទារកាន់កាប់ទឹកដីអ៊ុយក្រែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFiCEPUrrBdXRFnPkqisI_uMIQJJgdgVi0cW-KOrvPc4p-a4wWMSxo3lgreWPnb2LkuW8NotfEUpUp9tmKvdEG_z3Z92FcbCfOzCgsEUxNWGuTfBBsDKLD6Y0Pm1Ney-7w2DbKHJ6hk8BrMZP2KRMTUfk7AIlSwbW6MFN4NZjHQ86X5L9QcR0OXMYyNRRr/s1280/photo_2026-01-30_13-33-27.jpg
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលយុទ្ធសាស្ត្រអន្តរជាតិ (CSIS) នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តាំងពីរុស្ស៊ីបើកការវាយប្រហារអ៊ុយក្រែនរហូតមកដល់បច្ចុប្បន្ន កងទ័ពរុស្ស៊ីបានស្លាប់ក្នុងសមរភូមិ ប្រមាណ១លាន ២សែននាក់ ខណៈកងទ័ពអ៊ុយក្រែនរងរបួស បាត់ខ្លួន និងស្លាប់ ជិត៦សែននាក់ ។ ទិន្នន័យនេះត្រូវបានកត់ត្រាតាំងពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បញ្ជាឱ្យកងទ័ពវាយប្រហារអ៊ុយក្រែន ប៉ុន្តែប្រទេសទាំងពីរមិនបង្ហាញចំនួនមនុស្សស្លាប់ជាសាធារណៈ ពីព្រោះការបាត់បង់ជីវិតមនុស្សត្រូវទុកជាការសម្ងាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZeRWFBfbCeK5SJgTJtJR-QHGwpJrM-4f1439ZlEw3FpGXvhElmVXg0JzrCVHly2ulTZS-yQXfqN7kNu5VbeDENYAGZMoYpm0ZjFnv_zeLeqRi3-JOLu1SkGkEN4baTKPWl6vCS4bEefxEkLo4ZxJM2D-kbIoUCHLSQGjFfseH0MuA7bW7AlpOHntCWxlc/s1280/photo_2026-01-30_13-33-26.jpg

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ មន្ត្រីរុស្ស៊ីបានបដិសេធរបាយការណ៍របស់មជ្ឈមណ្ឌលយុទ្ធសាស្ត្រអន្តរជាតិ (CSIS) ដោយលើកឡើកថា ចំនួនកងទ័ពរុស្ស៊ីស្លាប់ដោយសារសង្គ្រាមជាមួយអ៊ុយក្រែន មិនគួរឱ្យជឿជាក់ ហើយមានតែក្រសួងការពារជាតិរុស្ស៊ីប៉ុណ្ណោះដែលអាចបង្ហាញចំនួនកងទ័ពរុស្ស៊ីស្លាប់ពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7ZDPpvPU7m4qkiaSaDuqSEFBq8-qxo2lmvybEgMFa81m72E6QHNCiL2ANAdBpyS9_P7e05QyPslMdi0QaYkdXXFZvIxoXYy3aSDzawE6CKExqFcJtgy5d3SM90ASD34NjpM2ZBorv-OgdYhXhf43lSaQErtbgwQJLTuxQWqV3d9HBEHVPbbKc83ZavXdc/s1200/photo_2026-01-30_08-59-57.jpg

បើតាមមជ្ឈមណ្ឌលយុទ្ធសាស្ត្រអន្តរជាតិ (CSIS) ការវាយតម្លៃចំនួនមនុស្សស្លាប់នេះ ផ្អែកតាមការសម្ភាសន៍ជាមួយមន្ត្រីលោកខាងលិច និងអ៊ុយក្រែន ព្រមទាំងដកស្រង់ទិន្នន័យរបស់សារព័ត៌មានឯករាជ្យ Mediazona និង BBC Russian Service ។ មជ្ឈមណ្ឌល CSIS ចាត់ទុកសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនបណ្តាលឱ្យមនុស្សបាត់បង់ជីវិតច្រើនបំផុត បើប្រៀបធៀបនឹងសង្គ្រាមផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9z5Q97FnS31jEkxaZIKAFAtBLroL1aMH5gCa7CfJbffpqlQU1NTitXMaukBGRkhQFyPLKxhmqaQKaDcRSiAJnv8F39W87_CAs3O0eC2a2Erok-O6ixU-H7zthjhBG77cofexv8_R2VBjIG_dj0f-MIzXAw08BAV4Xc1avU7zUJHlAR3-LlY-WXLegTLqx/s1200/photo_2026-01-30_08-59-58%20(2).jpg

ចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមរវាងប្រទេសទាំងពីរ គឺច្រើនជាងមនុស្សស្លាប់ក្នុងសង្គ្រាមរបស់សូវៀតនៅអាហ្វហ្គានីស្ថានកាលពីឆ្នាំ១៩៨០ រហូតដល់១៧ដង និងស្លាប់ច្រើនជាងសង្គ្រាមផ្សេងៗលើពិភពលោក ។ កងទ័ពរុស្ស៊ីបានស្លាប់ច្រើនជាងអ៊ុយក្រែន ប្រមាណជាង២ដង ខណៈអ៊ុយក្រែនមានពលរដ្ឋ និងកងទ័ពតិចជាងរុស្ស៊ី ប៉ុន្តែអាចទប់ទល់នឹងការវាយប្រហារពីរុស្ស៊ីរយៈពេលវែង ។ ភ្នាក់ងារសង្កេតការណ៍អ៊ុយក្រែន (DeepState) ឱ្យដឹងថា កងទ័ពរុស្ស៊ីបានដណ្តើមគ្រប់គ្រងទឹកដីអ៊ុយក្រែនបន្ថែម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ6UrH9WVbxAeybyGjkeeEcdDytVbi4aRWV1iqvdTfobLHkLURj12Cft_JJLbaRHw1h9gW012isp0cbe8NKVhyphenhyphenGCCWw2PgKQnn-fGoDmrg7o2_zTECK6YJZgeojwq3n_u6Oy98dD9uHujuDaYBQPWrYUB6KVwVE98_EJDIykcWuPAdDrxVMGAiojmuA19y/s1200/photo_2026-01-30_08-59-58.jpg

កាលពីចុងសប្តាហ៍ទី៣ ខែមករា សហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន បានបើកការចរចាស្វែងរកសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលនេះជាការចរចាលើកដំបូងតាំងពីរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ប៉ុន្តែមិនឈានទៅធ្វើកិច្ចព្រមព្រៀងណាមួយឡើយ ដោយសាររុស្ស៊ីនៅតែទាមទារកាន់កាប់ទឹកដីអ៊ុយក្រែន ៕

NPN រម្លឹកអនុស្សាវរីយ៍កម្សត់កម្រជាមួយនឹង ទេព ពិសិដ្ឋ

0

ដូចប្រិយមិត្តជ្រាបមកហើយថាតារាចម្រៀង ទេព ពិសិដ្ឋ និង NPN គឺជាមិត្តសម្លាញ់ស្មោះស្ម័គ្រនឹងគ្នាព្រមទាំងបោះជំហានលើអាជីពសិល្បៈរួមគ្នាប្រកបដោយភាពចុះសម្រុងគ្នាខ្លាំង។ មុននឹងទទួលបានកេរ្តិ៍ឈ្មោះមានទស្សនិកជនស្គាល់ NPN ស្រាប់តែរម្លឹកពីអនុស្សារវីយ៍កម្សត់កម្រជាមួយនឹង ទេព ពិសិដ្ឋ និងគ្នីគ្នាប៉ុន្មាននាក់ទៀតកាលពីអតីតកាលប៉ុន្តែពេលនេះនៅសល់តែពីរនាក់គេប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj20S4ZaexZsMhibwlgHocZTycOil_pgpSQFNqlAeO84-iGI-3OUvIElPkC76GfF669L7OgKZs18fLP460DhrATsA4yw_FrqdGznqcWxH5vDB9xIS6rsdllt1nwzqxkzi5JcucLK-UfZF7_wTDo6Vdw7qomJVaNdAMF-V36OA9Ti507QwKkALU1H8trsw58/s1610/image_2026-01-30_08-34-59.png
បទចម្រៀង «20’OUTNOW» «Alisha» ជាស្នាដៃរបស់តារាចម្រៀង ទេព ពិសិដ្ឋ និង NPN ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ ពីក្មេងប្រុសដែលជាម្ចាស់ពានមួយរូប ទេព ពិសិដ្ឋ បានផ្លាស់ប្តូរគោលដៅរបស់ខ្លួនហើយទទួលបានភាពប្រជាប្រិយភាពក្នុងនាមជាសិល្បករឯករាជ្យនិងបង្កើតក្រុមដែលមានឈ្មោះថា 20OUTNOW។ ចំណែកឯ NPN វិញបានផ្លាស់ប្តូរវាសនាខ្លួនឯងពីកម្មករធ្វើការនៅក្រៅប្រទេស ធ្លាប់ធ្វើជាជាងភ្លើងផងរហូតបោះជំហ៊ានចូលប្រឡូកក្នុងអាជីពសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrGqxLpUtzly8adeIw2hpTXS1aLJA6AuytqtJtmvxwbGxDshDuCtjK0_OVLDRmudZpM7pwHeiXciNcPYw4JOFrTBycYhjpGjUiIoMv1bmgUZUo0ZLf2gBW9wYWx4GHAevFvPNV4XJ_yi1gX5bpuckesHpDlELPfqDxT235JcT-amsv71HNsCMZMn92D5er/s2048/image_2026-01-30_08-34-57.png

ពីមួយជំហ៊ានទៅមួយជំហ៊ានតស៊ូជាមួយនឹងមិត្តសម្លាញ់ NPN ដែលមានឈ្មោះពិតថា «នីន ផាន់នី » បានចែករំលែកអារម្មណ៍របស់ខ្លួនឡើងមក។ NPN បានបង្ហោះថា «នឹកឃើញកាលខ្ញុំមកនៅភ្នំពេញដំបូងពួកយើងមានក្រុមតូចមួយប្រៀបបាននឹងសមាគម ដាំបាយឆ្នាំងតូចប៉ុន្តែពួកយើងញ៉ាំគ្នាច្រើនទោះបីជាមិនឆ្អែតក៏ត្រូវតែឆ្អែត។ ពួកយើងមុះមុតនិងគោលដៅណាស់ រៀងរាល់ថ្ងៃលិចពួកយើងសម្លឹងមើលទីក្រុងហើយ ពិសិដ្ធ តែងតែនិយាយប្រាប់ខ្ញុំថាបងចាំមើលថ្ងៃណាមួយពួកយើងចេញរកលុយហ្អាស ខ្ញុំច្រៀងនៅត្រង់នេះ បងឯងច្រៀងនៅត្រង់នោះ ហើយមិត្តភក្កិយើងទាំងអស់មានការងារធ្វើទាំងអស់គ្នា ហើយពេលពួកយើងច្រៀងចប់យើងមកផ្ទះវិញមកញ៉ាំអីឆ្ងាញ់ៗជាមួយគ្នា ទាំងដែលអំឡុងពេលនោះពួកយើងលាងអង្ករដែលដុះផ្សិតយកទៅដាំបាយ អត់ហ៊ានផឹកទឹកសុទ្ធទេដោយសារថ្លៃពេកទុកលុយយកទៅទិញម្ហូបស្រស់យកមកធ្វើញ៉ាំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBwvUNtxkYew1VCZNH_WZVR4rOru4zbmcyD_8ejjnK-FXyQB8rp0HTcbJjIRzSNlKnDVrw2b9EnCWFnb-IZkoRm4oUcEesrwiSjLTEMSz5nKAWuajkxkl5qZQmarKYJKHNlhT7dnRWWXi00B4NeIoRU3mKtAG8-qY8i2rhciJWrrAj-3T0eq1uoqQDprk7/s2048/image_2026-01-30_08-34-58.png
តារាចម្រៀង NPN បន្តទៀតថា «ពេលខ្លះកំពុងធ្វើការដាច់ភ្លើងអត់មានលុយបង់ ចាំដល់ពេលព្រឹកបាន ពិសិដ្ធ ខលទៅសុំម៉ាក់បាន កំពុងតែក្រហើយនិងហ្អា ឃើញស្រីស្អាតដើរកាត់រវល់តែមើលស្រីខ្ញុំដើរទៅបុកដៃ ពិសិដ្ធ ធ្លាក់ទូរសព្ទ ពិសិដ្ធ បែកអេក្រង់អស់មួយ។ Computer មានតែមួយទេគ្នា ៥-៦ នាក់ប្ដូរម៉ោងគ្នាធ្វើការ ថ្ងៃនោះពួកក្រមែនតែពួកយើងសប្បាយណាស់ ឥឡូវគ្រប់គ្នាមានគោលដៅនិងទំនួលខុសត្រូវរៀងៗខ្លួន ជូនពរសំណាងល្អ ចុងក្រោយនៅតែសល់ពីរនាក់ អាអិន និង អាសិដ្ធ នៅតែឈរនៅត្រង់នេះដដែលហើយនឹងរហូតទៅ 20OUTNOW»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguQfnIZqQ1BJHlGI96OuSo2rE-Uo-dmeMIdnDea4B6EkvtNQednYa95CLEzRZo3B7phkB__1YsPF7EMJZ0A7n7PIGcsLg-Tql7RSvwq0bJyDhATzUfzLXRne4xvjldGcj32rQOLMOdYX5x-IwLwtx5E2rJOuJFpyHS7BK1gmaWd8tQHxOD36AuiiP5Br6z/s2048/image_2026-01-30_08-34-59%20(2).png

រៀបរាប់ពីការតស៊ូ កម្សត់កម្រជាមួយគ្នានេះអ្នកគាំទ្រជាច្រើនក៏បានសម្តែងការកោតសរសើរមកកាន់ NPN និង ទេព ពិសិដ្ឋ ផងដែរ។ ក្រៅពីចេញបទចម្រៀងខ្លួនឯង NPN ជាម្ចាស់ស្នាដៃ «គេអ្នកណា» របស់ នាង ដាវីន ដែលបទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន៕

ជីវិតជាមួយនឹងតន្រ្តី វណ្ណដា វិនិយោគឧបករណ៍ភ្លេងបន្ថែម

0

មិនសូវជាបង្អួតសម្ភារៈនិយមប៉ុន្មាននោះទេប៉ុន្តែ វណ្ណដា បានធ្វើឱ្យអ្នកគាំទ្រកត់សម្គាល់ឃើញថាលោកវិនិយោគទៅលើឧបករណ៍តន្រ្តីឬរបស់របរទាក់ទងនឹងការផលិតចម្រៀងរបស់ខ្លួន។ ជាក់ស្តែងថ្មីៗនេះ វណ្ណដា បានបង្ហាញពីឧបករណ៍ភ្លេង ព្យាណូ និង Saxophone ហើយមើលទៅតារាចម្រៀងរូបនេះពិតជារីករាយជាមួយរបស់ថ្មីនេះយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdcR8NbZPCYKUVO7-MdvRJzo5IUMBcUT_A5-jXE1gZpa_yNiBb2oy-6GjqZCPZQAIpIvr02Hfhb6V02uCdrqjuyRzZLH2LISD2takOhB2dYJ-zB7wiHWRLB3WH6am1duLdm82wawhZgT4shDIPGQ6sFzhyphenhyphenbO_OUX1ognkmIvaqczDVYgsiThC6aN3c0YpL/s1759/image_2026-01-30_10-09-01.png
នៅយប់ថ្ងៃទី២៩ ខែមករា វណ្ណដា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីផ្ទាល់ខ្លួនជាមួយនឹងពាក្យពេចន៍ក្នុងន័យថា គ្មានអ្វីដែលមិនអាចទៅរួចនោះទេរហូតដល់អ្នករៀនវា ដោយភ្ជាប់ជាមួយនឹងនិមិត្តសញ្ញាភ្លេងចំនួនពីរគឺ ព្យាណូ និង Saxophone។ នេះទំនងជា វណ្ណដា កំពុងសិក្សាឧបករណ៍ភ្លេងទាំងពីរនេះបន្ថែមទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhATFl8DDXhwxyvFEpGR5uPsuV1CjF_9gXF95R8bnhSq4M6nep-FIYjR7IPS2Vxwuih2t3EdXbKGPSuaeOylU-EWfnHdvp9J_PF5WE-ko9CRp01KDW0aadBGHoMuTDe6DUwua17V1zNAhZ8_d9I1gH_Nq4-lckCxBPDDWZio0p-FuMf_5nTTCAJgHfit_DN/s1759/image_2026-01-30_10-09-02%20(2).png

ការទិញសម្ភារៈភ្លេងនេះដែរបានបញ្ជាក់ថា វណ្ណដា គឺវិនិយោគទៅលើតន្រ្តីដែលជីវិតរបស់លោកបានផ្សារភ្ជាប់ជាមួយនឹងវាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ កន្លងមកតារារ៉េបរូបនេះក៏បានចំណាយទឹកប្រាក់យ៉ាងក្រាស់សម្រាប់ការទិញ Mic មកពីស្រុកក្រៅផងដែរ។ ទឹកចិត្តអ្នកស្រលាញ់តន្រ្តីត្រូវបានមើលឃើញយ៉ាងច្បាស់ពីក្នុងខ្លួនរបស់ វណ្ណដា ដែលលោកតែងតែវិនិយោគហើយក៏ទទួលបានផលមកវិញដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFNIuRMkPOh7r9q4cnn-thyphenhyphenYqDKjtfvsE-Pi1finPiBreviST2xRhiPRF4mBSpNgVQ7j0OLpNroiF0SC6zeF-E-QKNIEusDdaMMuP9x2hi4H0qSqNZMlDtjOJEq1xDk5bNCNGSqybWrD2NuQuLrB6OZIkN4jrpO6Ez6YCiFSfEet_00RpmMZzGnr9qV7Kz/s1759/image_2026-01-30_10-08-58.png
ក្រៅពីការចាប់អារម្មណ៍ជាមួយនឹងឧបករណ៍ភ្លេង វណ្ណដា ក៏ត្រូវបានទស្សនិកជនសរសើរចំពោះម៉ូតសក់ថ្មីរបស់លោកដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixBTMHa0gsBdJVOraFuTJGiMNDnPr-NxztQkqDiz98BqsbLoe8TUe-HZiSmxj-iCihfuMQzS2sh-qPeN0qXM__RQnmClnS1YuyU-Z-NqMsk_UWDWQ7rgPdzUePdSvrJwvtbe2NtTaojmJT5wnOt5noWWLGjhTBm4c4kAxF_YbXZXZ04MtJ176Jzq62Dws8/s1759/image_2026-01-30_10-09-02.png

គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃកំណើតរបស់ វណ្ណដា កាលពីថ្ងៃទី២២ មករា តារារ៉េបរូបនេះបានផ្តល់ជាកាដូសម្រាប់ហ្វេនៗរបស់ខ្លួនជាមួយនឹងបទថ្មីមានចំណងជើងថា «NEON LIGHT»។ មកទល់នឹងព្រឹកថ្ងៃទី៣០ ខែមករា បទនេះមានអ្នកស្តាប់លើសពី ៨៥៣ K Views នៅលើឆាណែលយូធូប៕

កម្ពុជាបណ្ដេញជនជាតិមីយ៉ាន់ម៉ាដែលពាក់ព័ន្ធនឹង Online Scam ជាង ៧០០នាក់ចេញពីប្រទេស

0

(ភ្នំពេញ) ៖ ជនជាតិមីយ៉ាន់ម៉ាដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោ.កតាមអនឡាញ និងគ្មានលិខិតឆ្លងដែនចំនួន ៧២៩នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់បញ្ជូនតាមយន្តហោះពិសេសទៅប្រទេសកំណើតរបស់ពួកគេវិញ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោរប្រវេសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd7vYjP9oUekp7d-vUJfu7pR6o5ZhjDCo5yxZq0_BipHA8MhgxTwittvtVm3yRAejEPHnBC6c44tzIaHI-tQwT2CoJJFbkJsRrVZ8SP2llT6TOkcCYxAumlC2ao3_ckKk-CBlGtGGBPKN9aibKNDipmJkmGLOd_cxxXF_84I7r4p5xzHH4HiRdCk_0oJPi/s1280/photo_2026-01-30_08-40-31.jpg

នៅយប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីធ្វើការបណ្តេញជនជាតិមីយ៉ាន់ម៉ា សរុបចំនួន ៧២៩នាក់ (ស្រី២១៧នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តហោះពិសេស ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgogDjG0vl_Q7i-CA-EPWwn2fTgXOCE7NbseLxabH35IuBfkZD1FIHs6BYTlRQFeC6444dwyUBGta6qTk9M-8tee206JqWqgCl9W9uDQ4ZD9ZZTuODXXSbzkNmR-U7Uv96da_R6BmdabTRmH_XhYWxy_S8mk5kXpKV5F5I9vUTQ78_0q-ssKtk69VL4d7w0/s1280/photo_2026-01-30_08-40-32.jpg

តាមការបញ្ជាក់ ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕