Home ព័ត៌មានអន្តរជាតិ ស្ងាត់ៗនាយកមជ្ឈមណ្ឌលប្រឆាំងភេរវក.ម្មអាមេរិកដែល Trump តែងតាំងឱ្យកាន់តំណែង ប្រកាសលាឈប់ក្រោមហេតុផលដ៏ភ្ញាក់ផ្អើល

ស្ងាត់ៗនាយកមជ្ឈមណ្ឌលប្រឆាំងភេរវក.ម្មអាមេរិកដែល Trump តែងតាំងឱ្យកាន់តំណែង ប្រកាសលាឈប់ក្រោមហេតុផលដ៏ភ្ញាក់ផ្អើល

17
0

នាយកមជ្ឈមណ្ឌលប្រឆាំងភេរវក.ម្មអាមេរិកដែលលោកប្រធានាធិបតី Donald Trump តែងតាំងឱ្យឡើងកាន់តំណែង បានប្រកាសលាឈប់កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដោយសារមិនគាំទ្រអាមេរិកធ្វើសង្គ្រា.មជាមួយអ៊ីរ៉ង់ ។ ចំពោះការលាឈប់នេះ លោក Trump មិនខ្វល់ឡើយ លោកចាត់ទុកជារឿងល្អ និងថា បុគ្គលដែលមិនចាត់ទុកអ៊ីរ៉ង់គំរា.មកំហែងអាមេរិក បុគ្គលនោះជាមនុស្សមិនឆ្លាត ពីព្រោះការវាយប្រ.ហារដោយសារការគំរា.មរបស់អ៊ីរ៉ង់ ប្រទេសនានាក៏ទទួលស្គាល់ដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOp9vtJ5yBzcqm1BCE02gf7welbXZtolVXb43UHd7M2nQPDqzazPdKvmUPcADpo_XwGAVD-vKCQG2gHELwy2Gbjdt-FIie9rzs3qC6E2NuujbRNasMqUgMPQvDhVkzGNfHY_k76oDiqKlDNOY05c3sRcRi6m0iR67mUNmf4Dv0O9Lg5aDfjFSo3YPcB4UJ/s907/photo_2026-03-18_09-14-04.jpg

កាលពីថ្ងៃទី១៧ ខែមីនា លោក Joe Kent នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មអាមេរិកបានប្រកាសតាមបណ្តាញសង្គមថា សុំលាលែងពីតំណែងដោយសារលោកមិនគាំទ្រអាមេរិកធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ដែលបណ្តាលឱ្យយុវជនអាមេរិកបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ហើយលោកមានទំនុកចិត្តវាជារឿងត្រឹមត្រូវដែលសម្រេចចិត្តបែបនេះ ។

លិខិតលាឈប់របស់លោក Joe Kent ដែលផ្ញើទៅលោកប្រធានាធិបតី Tump បញ្ជាក់ថា អ៊ីរ៉ង់មិនបានគំរាមកំហែងអាមេរិកទេ ហើយអាមេរិកវាយប្រហារនេះដោយសារការដាក់សម្ពាធពីអ៊ីស្រាអែល និងក្រុមអ៊ីស្រាអែលដែលមានឥទ្ធិពលនៅអាមេរិក ។ លោក Joe Kent គាំទ្រគោលនយោបាយការបរទេសរបស់លោក Trump ដែលបានឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៦, ឆ្នាំ២០២០ និងឆ្នាំ២០២៤ និងការអនុវត្តគោលនយោបាយនេះក្នុងអាណត្តិដំបូង ហើយរហូតមកដល់ខែមិថុនា ឆ្នាំ២០២៥ លោក Trump ក៏ដឹងច្បាស់ដែរ គឺសង្គ្រាមនៅមជ្ឈិមបូព៌ានឹងធ្វើឱ្យអ្នកស្នេហាជាតិអាមេរិកស្លាប់ រួមទាំងការខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ការរីកចម្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxa7uKSHt0HOH1u63Mw8UivJH8OGe_PBTG5JFmf6h1zdyhLJwIQn9xujnd3tYd2m6XTflOlVIvDuLlnUsLADacgwJke1kvUsbYerutH-J7h8qAcqGOPuUG8D4yldOuWrEj61VdE400TST0LzaX7Juex8VuhCAx0h1OFdbznky6tvmuKc-jytw0PWAn4q72/s960/photo_2026-03-18_09-13-49%20(2).jpg

កាលពីខែមិថុនា ឆ្នាំ២០២៥ អាមេរិកបានពាក់ព័ន្ធក្នុងសង្គ្រាមរវាងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ មានរយៈពេល១២ថ្ងៃ ដោយអាមេរិកបានទម្លាក់គ្រាប់បែកបំផ្លាញរោងចក្រនុយក្លេអ៊ែរនៅក្រោមដីរបស់អ៊ីរ៉ង ចំនួន៣កន្លែង ហើយលោក Trump អះអាងថា ការធ្វើបែបនេះដើម្បីកម្ចាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។

លោក Joe Kent បន្តថា ក្នុងឋានៈជាកងទ័ព លោកធ្លាប់ចូលរួមការប្រយុទ្ធចំនួន១១លើក ហើយលោកមិនគាំទ្រការបញ្ជូនយុវជនអាមេរិកទៅធ្វើសង្គ្រាម និងស្លាប់ក្នុងសង្គ្រាមដែលគ្មានប្រយោជន៍ទាល់តែសោះចំពោះពលរដ្ឋអាមេរិក ពួកគេមិនគួរលះបង់ជីវិតឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgra-C38dffZSrlD_I73T2Nyv8UW1iUxOcl4-PKiKnfiVU9pZgJoSBk87B4PTwd2K_Un_cinBaMPrN_peus6dv4zs34eLC3fDLDn0ulQkTErrwLUDMrzubA9UMnOkFwwEuxlEyHhhyphenhyphenDTQN-g2xrs0tqIYVXYIBZfAJY563T07Mn1IRkDDvys5hcHWOoPpVU/s1280/photo_2026-03-18_09-13-49.jpg

ចំណែកលោក Trump កាលពីថ្ងៃទី១៧ ខែមីនា ថា មិនខ្វល់នឹងការលាលែងពីតំណែងរបស់នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្ម វាល្អប្រសើរដែលលោក Joe Kent លាឈប់ដោយសារភាពទន់ជ្រាយ ប៉ុន្តែការធ្វើសង្គ្រាមដោយសារអ៊ីរ៉ង់គំរាមកំហែងអាមេរិក ហើយប្រទេសនានាក៏ទទួលស្គាល់ដែរពីអ៊ីរ៉ង់គំរាមខ្លាំងកម្រិតណា ។ លោកធ្លាប់គិតថា លោក Joe Kent ជាមនុស្សល្អ ពេលនេះ បើបុគ្គលណាម្នាក់មិនចាត់ទុកអ៊ីរ៉ង់គំរាមទេ យើងលែងត្រូវការបុគ្គលនោះ ពីព្រោះគេជាមនុស្សមិនឆ្លាត មិនរហ័សរហួន ។

គួរបញ្ជាក់ថា លោក Trump បានជ្រើសរើសលោក Joe Kent ឱ្យឡើងកាន់តំណែងជានាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មអាមេរិក ហើយព្រឺទ្ធសភាអាមេរិកបានទទួលស្គាល់ការឡើងកាន់តំណែងនេះកាលពីខែកក្កដា ឆ្នាំ២០២៥ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEJ0CMNct7vYrMaCnD85CwVUE6vdMg1u6XHm1SyYY7Kg6UBIidRm0wYZyUpYV09r_rWy70VHo4OmepYN59SJMxN7_aXhpFi9TnVbtbYjbRUoBO7R8Ndott7njCFjmlLn0bSE0SP8PEhj7H2FQB_hQdi3saxnwJQuP7J0yMa_iX-7Od8kKppo2Al1stwocJ/s1280/photo_2026-03-18_09-13-50.jpg