Home ព័ត៌មានអន្តរជាតិ Trump បង្ហាញពីមហិច្ចតាចង់លេបយកគុយបាទាំងស្រុង បន្ទាប់មកនឹងធ្វើអ្វីៗស្រេចតែចិត្តចង់

Trump បង្ហាញពីមហិច្ចតាចង់លេបយកគុយបាទាំងស្រុង បន្ទាប់មកនឹងធ្វើអ្វីៗស្រេចតែចិត្តចង់

12
0

ក្រោយពីបានបិទខ្ទប់ប្រទេសនេះលែងឲ្យមានប្រេងឥន្ធនៈប្រើប្រាស់ និងគ្មានសូម្បីភ្លើងអគ្គិសនីសម្រាប់បំភ្លឺនៅពេលយប់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានប្រកាសដោយបើកចំហរថា សហរដ្ឋអាមេរិកនឹងមាន «កិត្តិយសក្នុងការដណ្តើមយកប្រទេសគុយបា» ហើយអះអាងថា លោកនឹងធ្វើអ្វីៗតាមដែលចិត្តលោកចង់ជាមួយប្រទេសនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlYwLdIju_g535guSjg8VXaS_qtFAyvYb-jzxWnO5w4hGWy-M-NYTgpD4sKrxoS2WNHVSgvlFWtHyR0qjWrMWRwLWQY7sSv0gEsnXiv-wRZuGfbKex7HxyFYFp8r7d646pRtI4QC0ptE0qba5fpnE3FJ3YuqrTlJkmiDF0boA_VNkBSAyq0UbNZCH6wT-a/s700/photo_2026-03-17_09-16-12.jpg
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃចន្ទ ទី១៦ លោក Trump បានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំថា លោកនឹងមានកិត្តិយសក្នុងការដណ្តើមយកប្រទេសគុយបាទាំងមូលមកធ្វើជាចំណុះរបស់សហរដ្ឋអាមេរិក។ លោកបានគូសបញ្ជាក់ថា «មិនថាខ្ញុំដោះលែងវា ឬយកវាមកគ្រប់គ្រងទេ – ខ្ញុំគិតថាខ្ញុំចង់ធ្វើអ្វីក៏បានដែរជាមួយវា។ អ្នកចង់ដឹងការពិតទេ? តាមពិតពួកគេជាប្រទេសដែលខ្សោយខ្លាំងណាស់នៅពេលនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikWqZX8uEKefSKtuvuI4mJ_9GkEOAqgDQ-CnaEAWlCeiHe_UEP31eFAtAJmKQaROHN63RLdIGlj1ZItozly3QN_IcgyE_CUhGOuUxo7OdGGo0UI0ggaKOANdt886Fj1hywewv1svgF-m9qgTmnIr4X2zcrjWv2zgPzebnVHktOlQQgXykbzpUi_sQAxnkB/s1280/photo_2026-03-17_09-16-13.jpg

សូមជម្រាបថា សហរដ្ឋអាមេរិកបានព្យាយាមបង្កើនសម្ពាធលើប្រទេសគុយបា ដែលជាសត្រូវរបស់ខ្លួនអស់ពេលជាយូរមកហើយ ពោលគឺចាប់តាំងពីការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា គឺលោក Nicolás Maduro ដែលជាអ្នកឧបត្ថម្ភបរទេសដ៏សំខាន់បំផុតរបស់ប្រទេសគុយបា កាលពីខែមករា។ ក្រៅពីការចាប់ខ្លួនលោក Maduro លោក Trump បានកាត់ផ្តាច់ការដឹកជញ្ជូនប្រេងរបស់វេណេស៊ុយអេឡាទៅកាន់ប្រទេសគុយបាទាំងស្រុង ហើយបានគំរាមតម្លើងពន្ធលើប្រទេសណាមួយដែលហ៊ានលក់ប្រេងទៅឱ្យគុយបា រហូតធ្វើឲ្យប្រទេសនេះអស់ប្រេងប្រើប្រាស់ ហើយធ្លាក់ចូលទៅក្នុងភាពងងឹតក្រោមការដាច់ចរន្តអគ្គិសនីទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMjsRLqCZ6yatlxXZyFWt7Y8_2ReOC93Q4L4JkCbZB8h3-hdpSC4obKQ_U5kzMNi7yHHLEAyiUaveqcfIWkSDvjCiDnlDW5G-is4ZXmtIL_OUdkiOK04hWL5MouhHu4315HmynaYValKh92pcB37ttrB4iSZWiOLR4P8qSxVKTAos_XhX5trBoC_3UnYPt/s1280/photo_2026-03-17_09-16-14%20(2).jpg
មិនតែប៉ុណ្ណោះ លោក Trump ក៏បានរិះគន់យ៉ាងធ្ងន់ៗលើការដឹកនាំរបបកុម្មុយនិស្តក្នុងប្រវត្តិសាស្ត្ររបស់គុយបា រួមទាំងអតីតប្រធានាធិបតីលោក Fidel Castro ផងដែរថាជាការដឹកនាំដោយអំពើហិង្សាជ្រុលនិយម។ លោកបានបន្ថែមថា បច្ចុប្បន្នគុយបាកំពុងបរាជ័យ និងប្រឈមមុខនឹងវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយគ្មានប្រាក់កាស និងខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHRuvkva92OZc1xSugKT_d5Q2fATuVcrgX0enZU_V2arFdmAeprCJxlKoSq4X4LENPvIXnrgtU4_mAgMJ2beAzFpj3g0WQtN8e4i3keLws0oNna5bGljnyKRcQjf7oVRtASnWWtBz-Iv8dMN6vd0QDuqjOmrl0eRDFvjyJljLPUEmY_yquC0Pm8T8VzKUc/s976/photo_2026-03-17_09-16-14.jpg

បច្ចុប្បន្នដ្បិតថាលោក Trump មិនទាន់បញ្ជាក់ច្បាស់ថា តើនឹងមានប្រតិបត្តិការយោធាលើគុយបាដូចករណីនៅអ៊ីរ៉ង់ដែរឬទេ ប៉ុន្តែលោកបានទម្លាយថា រដ្ឋបាលរបស់លោកកំពុងពិភាក្សា ជាមួយគុយបាអំពីកិច្ចព្រមព្រៀងមួយចំនួន ក្រោយពីមានរបាយការណ៍ស្តីពីកិច្ចប្រជុំសម្ងាត់ជាច្រើនលើក ចំពេលដែលគុយបាកំពុងខ្វះខាតប្រេងឥន្ធនៈ និងប្រព័ន្ធអគ្គិសនីក៏ត្រូវបានដួលរលំ៕