Home ព័ត៌មានអន្តរជាតិ Trump អះអាងថា ការវា.យប្រហារអ៊ីរ៉ង់ គឺដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃសង្គ្រាមលោកទី៣

Trump អះអាងថា ការវា.យប្រហារអ៊ីរ៉ង់ គឺដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃសង្គ្រាមលោកទី៣

11
0

ស្របពេលដែលមនុស្សជាច្រើននៅទូទាំងពិភពលោកស្ដីបន្ទោសសហរដ្ឋអាមេរិក ចំពោះការប្រើប្រាស់ប្រតិបត្តិការយោធាជាមួយអ៊ីរ៉ង់បង្កឲ្យមានជាវិបត្តិថាមពលសកល លោក Trump បានបកស្រាយវិញដោយខ្លីថា «ប្រសិនបើអាមេរិកមិនវា.យប្រហា.រអ៊ីរ៉ង់ទេ នោះសង្រ្គា.មលោកលើកទី៣ នឹងកើតមានដោយសារនុយក្លេអ៊ែររបស់អ៊ីរ៉ង់មិនខាន»។ ការថ្លែងនេះធ្វើឡើងក្រោយពេលដែលសហរដ្ឋអាមេរិកអះអាងថា ពួកគេបានវា.យកម្ទេចទីតាំងផ្ទុកមីស៊ីល និងកម្មវិធីនុយក្លេអ៊ែរជាច្រើនកន្លែងរបស់អ៊ីរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8UiSZXEom-UFxmy0YsNZOM6om7jRdY1-AT1YngdFOdwu_lruWZIato9myEhGljgZyfOEJqN7omXittYv1cql4v3OTLtsigXaVtoiXStzNgPeqemRnRygAAXFDY0IGftBDCVP2xKwq9GWofPzznvVjcnpqP_lkiCvHZwzqvGv_tkxUY_pb0lF4PJd3qmLj/s1280/photo_2026-03-16_08-55-39.jpg

យោងតាមរបាយការណ៍ដែលចុះផ្សាយដោយសារព័ត៌មាន Al Jazeera កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា ៖ បើគ្មានការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ទេ សង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះឡើង ហើយនឹងបន្តរីករាលដាលរហូតក្លាយជាសង្គ្រាមលោកលើកទី 3 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikWqZX8uEKefSKtuvuI4mJ_9GkEOAqgDQ-CnaEAWlCeiHe_UEP31eFAtAJmKQaROHN63RLdIGlj1ZItozly3QN_IcgyE_CUhGOuUxo7OdGGo0UI0ggaKOANdt886Fj1hywewv1svgF-m9qgTmnIr4X2zcrjWv2zgPzebnVHktOlQQgXykbzpUi_sQAxnkB/s1280/photo_2026-03-17_09-16-13.jpg

បន្ថែមលើនោះ លោក Trump ក៏បានផ្ដល់ការព្រមានដល់អ្នកណាក៏ដោយដែលហ៊ានគាំទ្រអ៊ីរ៉ង់ឲ្យមានអាវុធនុយក្លេអ៊ែរផងដែរ ដោយអះអាងថា ទីក្រុងតេអេរ៉ង់នឹងប្រើប្រាស់អាវុធបែបនេះភ្លាមៗដើម្បីបំផ្លាញតំបន់មជ្ឈិមបូព៌ាឲ្យខ្ទេចខ្ទីជាក់ជាមិនខាន មិនមែនបំផ្លាញត្រឹមតែអ៊ីស្រាអែលនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZH5qHrrciMwm38XG2S1dc9dkXf7T9e2nc5ZUEwwa5rpUjp_vttAURKdL-9aE9PW23B3xR25Wy4F3xt49v_RXZeDUcqS_97zGAex8cOPxhyphenhyphenS6TPHLjyP2l4O8TPGhp_Ehtk40ZrvpQM9SAB6VADL6IW2UfmorUarzZmeakQnI9_EgvjggEyDspweK4PTm0/s640/photo_2026-03-18_09-23-12.jpg
ទោះជាយ៉ាងណា អ៊ីរ៉ង់នៅតែបដិសេធម្តងហើយម្តងទៀតថាខ្លួនមិនបានបន្តផលិតអាវុធនុយក្លេអ៊ែរទេ ហើយរដ្ឋមន្ត្រីការបរទេស Abbas Araghchi បានទទូចថា ទីក្រុងតេអេរ៉ង់គ្រាន់តែកំណត់គោលដៅមូលដ្ឋានទ័ព និងទីតាំងយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ប៉ុណ្ណោះ មិនមែនប្រទេសជិតខាងខ្លួនឯងទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8E1Qn52aL0BQkcNBNs-3kyAkxEIGDQX1olXaay6l9ud1rlQXfTB7z94zrr2dfnipYFCtYag95H1qeCNQp7uQIO4-a85g6KMV1HMSt2TAzPsKi6HXi2PXA1eVV0477C9Hnme3pZ83peqSAS8UDhR3yymtbxbpxbLevx7KLNmw4rOnx8HNDXC1oNPPxoBvA/s600/photo_2026-03-18_09-23-12%20(2).jpg

ការអះអាងទាំងនេះឆ្លុះបញ្ចាំងពីយុត្តិកម្មដែលលោក Trump បានផ្តល់ជូននៅដើមដំបូងនៃយុទ្ធនាការយោធា នៅពេលដែលលោកបានលើកឡើងពីស្តុកអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ដែលចម្រាញ់បាន 60% ដែលបេសកជនអាមេរិក Steve Witkoff បាននិយាយថា ចំនួននៃអ៊ុយរ៉ាញ៉ូមនេះគឺលម្មគ្រប់គ្រាន់សម្រាប់ផលិតទៅជាអា.វុធនុយក្លេអ៊ែរជាបានយ៉ាងច្រើន ហើយនេះគឺជាហេតុផលចម្បងដែលអាមេរិកចាប់ផ្តើមការវាយប្រហារលើអ៊ីរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2OY_G3BPkC9Oz1lE6jPYp-Vk3md7BzAoOThyjubxhCLcDucN2UltgowZaAwEVBfN8tKGSjbwcZP_I4o-kIePVMlDp3R7WHGnQGwdfsVB5eiNxo9wQYD4KP8ZCemFy1j14tu_1YmQ2kmPzwjRl7aZei66rHgziZWvpEKwYVabPgJPql1lwtSsIVYCQU8Ww/s750/photo_2026-03-18_08-27-52.jpg

គួររម្លឹកថា ការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី 28 ខែកុម្ភៈ ហើយត្រូវបានគេរាយការណ៍ថាបានសម្លា.ប់មនុស្សជាង 1,200 នាក់ រួមទាំងមេដឹកនាំកំពូល Ali Khamenei ផងដែរ។ ទន្ទឹមនឹងនោះ មានសមាជិកយោធាអាមេរិកចំនួន 14 នាក់ហើយដែលត្រូវបានសម្លា.ប់ចាប់តាំងពីការប្រយុទ្ធនេះបានចាប់ផ្តើម៕