Home Blog Page 948

លីវ ជីលី បញ្ចេញមតិថែមទៀតជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ CLV បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីមហាជន

0

លីវ ជីលី បវរកញ្ញាដំបូងដែលបញ្ចេញមតិតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនជុំវិញការលើកឡើងរបស់កញ្ញា។ បវរកញ្ញារូបនេះបានប្រើសិទ្ធិក្នុងនាមជាប្រជាពលរដ្ឋមួយរូបដោយស្នើសុំឱ្យរដ្ឋាភិបាលងាកមើលប្រជាជនដែលមិនយល់ស្រប។ ក្រោយពីការទទួលបានការគាំទ្រពីមហាជន លីវ ជីលី បានបញ្ចេញមតិថែមទៀតដោយបានលើកឡើងថា «ផ្ទះយើងមានទ្រព្យសម្បត្តិច្រើនជឿទេថាមិនមានចោរចង់បាន៩៩ឆ្នាំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAG1s3PQX3mp_qtf7w0MNhVQyV9N_GU6ZxxU2E72teyX99t6TAB8ekw-1U4PBr5O_sWHAntJ-NJajbeITKyxaJ8TsArMKgc1K2I3Nqqs5EPeRXC9k_fv49yXSHQpD8Iu-4qKJDm9t0lfupVcM734At7EUwZYScN1irZHHzl03zDRam5vs_uQUGFGHkrAIP/s2048/image_2024-08-01_09-19-41.png

នៅយប់ថ្ងៃទី៣១ ខែកក្កដា លីវ ជីលី Miss Supranational Cambodia 2023 បានបង្ហោះវីដេអូរយៈពេល២០វិនាទីដោយមានការស្រក់ទឹកភ្នែកព្រោះឃើញមតិយោបល់របស់ប្រជាពលរដ្ឋជាច្រើនដូចបេះដូងនាងណាស់។ ជាមួយនឹងវីដេអូខ្លីនេះ បានបន្ថែមខ្លឹមសារនៅលើចំណងជើងវីដេអូថា «បានឃើញអំពីទឹកចិត្ត និងស្តាប់មតិរបស់ប្រជាជនកម្ពុជា ខ្ញុំពិតជារំភើប ដែលជាប្រជាជនស្រលាញ់ទឹកដី។ ខ្ញុំពិតជាមិនទុកចិត្តអ្នកក្រៅពិតមែន ឪពុកម្តាយគួរតែទុកចិត្តកូនខ្លួនឯងច្រើនជាងអ្នកក្រៅ ផ្ទះយើងមានទ្រព្យសម្បត្តិច្រើន ជឿទេថា មិនមានចោរចង់បាន ៩៩ឆ្នាំ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj58bQh9GB4GBiTN4f0g_S1joWNdeN5_Mr4w90OeX75SGNxgmsTJ7oVwzcxhSgr5kLr7_gJbY-TVwjdND8H4buBXUEI8nHobspKAOx8rXWAYfNf1oKb5Krme43FpGuIR86yde9UTxa5qXGHhHptVJnIG2SDISL6EntoCaYhVC2utQw_Ik62n7sKx-bGVfVo/s1776/image_2024-08-01_09-19-44.png

បវរកញ្ញាដែលតំណាងឱ្យប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិចំនួន២ដងរូបនេះបានលើកឡើងបន្ថែមទៀតថា «ពីមុនយើងធ្លាប់ជួបហើយថាគេយកបានអ្វីខ្លះពីផ្ទះយើង ធ្វើឱ្យកូនៗមានការចងចាំនិងមានការបែកបាក់គ្នា ម្នាក់ទៅផ្សេង ម្នាក់ទៅផ្សេង !ងាក មើលកូនៗខ្លះផងលោកពុក អាណិតកូនៗបានត្រឹមតែលួចយំបែបនេះឬ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDd4X0bhXhI41RkvAk6bqVQCWnSip1g1TKuJfOwHlZYJGDVur5QsaPiUl53UpUAtxfw5WNWSpgd2xzZinxqQ1fHn2IcQzj93q5xOY61vCIvqj_NSwgnhIY8rPZHY_no3hN8E2kB7q-T-Jo1LcNPbvEfTfwv-aJWs1bVXtYeRLz-eAT2HcJCrTNUsOzt2OE/s2048/image_2024-08-01_09-19-45.png

មុននឹងការលើកឡើងនេះ លីវ ជីលី បានបង្ហោះសំណេរចំនួនពីរនៅលើបណ្តាញសង្គមដែលទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន។ ក្នុងសំណេរទី១ លីវ ជីលី បានសរសេរថា«ប្រទេស១ខ្លាំង គឺមានប្រជាជនខ្វល់ខ្វាយរឿងប្រទេសជាតិ (ប្រជាជន សម្បូរទៅដោយចំណេះដឹង ត្រូវសិក្សាអំពីប្រវត្តិសាស្ត្រ ឱ្យបានច្បាស់) ព្រោះយើងមានឈាមជ័រជាខ្មែរបេះដូងជាខ្មែរ មានសិទ្ធិក្នុងការបញ្ចេញមតិ ថែរក្សានូវអ្វីដែលខ្មែរមាន ដូនតាប្រឹងប្រែងខ្លាំងណាស់ទុកកេរ្តិ៍ឱ្យយើងថែរ តាំងពីទឹកដីដ៏ធំទូលាយ ប្រាង្គប្រាសាទ ប្រពៃណីសិល្បៈវប្បធម៌ទំនៀមទំលាប់ និងសម្បត្តិធម្មជាតិជាច្រើនទៀត។ បើយើងមិនស្រលាញ់ជាតិ បានអ្នកណាមកស្រលាញ់ ជាតិមាតុភូមិរបស់យើង(ចង្កឹះ១បាច់គេកាច់មិនបាក់ បើយើងតែម្នាក់គេបំបាក់បាន )(អត់ចូលចិត្តទេវប្បធម៌ច្រែះស៊ីដែក)។ ក្នុងនាមខ្ញុំជាបរវកញ្ញាមួយរូប ជាពលរដ្ឋមួយនាក់ មានសិទ្ធិក្នុងការបញ្ចេញមតិ ដូចពលរដ្ឋដទៃទៀត សូមរាជរដ្ឋាភិបាលងាកមើលប្រជាពលរដ្ឋដែលមិនយល់ស្របផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIoLDVtEObreWBBJKjJfH7knu6_BI15CVFVl9FmR_2BPd8I51bmH72B3bIl96ZIwxl1wFvLfBFscHzm0cZpduvL2gdOUEgOQyFE7NI_7pXU4Fa36PlDCs99Duq6QDjVBAAXET7_0tkTbo2dxBrkzTEZEBJ74x_SnhAeuszJmwEbUo7AbyVeGuOThzhs4AM/s2048/image_2024-08-01_09-19-48.png

ជាមួយនឹងការលើកឡើងខាងលើជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) សំណេរទីពីរ លីវ ជីលី បានសរសេរថា «ប្រសិនបើ(អ្នកឧកញ៉ា ឬឧកញ៉ា ឬ ឯកឧត្តមលោកជំទាវ មានលទ្ធភាព ជួយអភិវឌ្ឍន៍ផ្លូវថ្នល់ តំបន់ទាំងនោះ កុំពឹងដង្ហើមគេដក រួមទាំងវិស័យសុខាភិបាល និងធ្វើបង្គោលព្រំដែនមានរបងឱ្យច្បាស់លាស់ បងប្អូនយល់យ៉ាងណាដែរ?ប្រៀបបានទៅនឹងផ្ទះយើងរៀងមានសុវត្ថិភាពបន្តិច»៕

Mingyu សមាជិក SEVENTEEN ត្រូវគេចោ.ទថាទៅលេងក្លិបកម្សាន្តនិងសួររកស្រីៗ ខណៈហ្វេនៗថាជាការបង្កា.ច់បង្ខូ.ច

0

នៅថ្ងៃទី២៩ ខែកក្កដា គណនីមួយនៅលើបណ្តាញសង្គម X បានបញ្ចេញរូបថត screenshots នៃការសន្ទនា Kakaotalk ជាមួយបុគ្គលម្នាក់ដែលជាបុគ្គលិកនៅក្លិបមួយ ទទួលបន្ទុកគ្រប់គ្រងការកក់តុ និងភ្ញៀវ VIPហើយបានលើកឡើងពី Mingyu សមាជិកក្រុម SEVENTEEN ។ តាមការសន្ទនាដែលបានចែករំលែករវាងអ្នកគ្រប់គ្រងក្លិបនិងអ្នកស្គាល់គ្នាដោយបានអះអាងថាជា Mingyu បាននៅទីនោះជប់លៀង និងផឹកស៊ី ដោយសុំឱ្យមនុស្សស្រីនាំយកកាម្ម៉ង់មកតុរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAu6FXuSggkdfYvLfECQpBR1zZHwR55ZCULMqLhFT4PWexkspa6enAc73TTxoG5KYojPrcg7-REGqY_BD7pCyVLBse4fKxs4dDeFEne4SudZrs6F3oW236VEbHnbRV3GLPoa2EuIWx6FkTOKRhCjif_Hyfmaqt4ek1du2y9UjWsfO6cOVIZogHkyJWneG5/s840/image_2024-07-31_11-29-45%20(2).png

សារនោះបានបង្ហាញថា «គាត់បានកក់តុដែលនៅឆ្ងាយពីអ្នកដទៃមិនមានអ្នកឆ្លងកាត់។ បុគ្កលនោះបានបន្ថែមថា Mingyu បានសុំឱ្យពួកគេទម្លាក់វាំងនន ហាក់ដូចជារារាំងអ្នកផ្សេងមិនឱ្យបានឃើញនិងស្គាល់លោក និងបានកាម៉្មង់ភេសជ្ជៈ។ ពេលអ្នកស្គាល់គ្នាជាមួយនឹងអ្នកគ្រប់គ្រងសួរថា “តើគាត់ធ្វើអ្វីនៅទីនោះ? ខ្ញុំគិតថាគាត់មិនគ្រាន់តែទៅលេងក្លិបដើម្បីស្តាប់តន្ត្រីនោះទេ»។ បុរសម្នាក់បានឆ្លើយថា « Mingyu ទៅដើរលេងជាមួយក្មេងស្រីនិងផឹកស្រា រួចចេញទៅម៉ោង៤ទៀបភ្លឺ។ សារនោះក៏បង្ហាញទៀតថា Mingyu បានសុំយកក្មេងស្រីមួយចំនួនមកតុរបស់ខ្លួន រួចសម្រេចចិត្តនៅតែម្នាក់ឯង។ បុគ្គលនោះក៏បានបង្ហាញផងដែរថា Mingyu បានទៅលេងក្លិបម្តងទៀតនៅថ្ងៃទី៥ ខែមិថុនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTVaXjo_zCuCSSwAydMxpMWYfeGYifCjWgMoA5iG-UNpSt5K56vvtmI1miYw3cI84R7czFcrg44mbpDbWOR-vc6gmtCqqyd8texpxVagJI1381FeCMGc2bQUxOjXlWKR2vu_oIkqfXob5ltqImIQLtJvLuLRlUq9i10o6a8ZJ-OUwT7r31mFjR3OsjJ189/s1288/image_2024-07-31_11-29-45.png

ការបង្ហោះនេះបានរីករាលដាលយ៉ាងឆាប់រហ័សក្នុងសហគមន៍អនឡាញ និងបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកលេងអ៊ីនធឺណិតកូរ៉េ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់អាចបញ្ជាក់បានថា តើបុគ្គលក្នុងវីដេអូនោះ គឺពិតជា Mingyu ឬមិនមែននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWM1KtBcao6nO6oaT6gOg16jIlRtlUJWym4G_-7q24JHOOElDQ71gDAC9G-lFKCWvfV8hhNpeavfmQ61eQ80QINmi2YEkJPsgj1GlnhZRF-yFVzlbEyv8ZH5AUMQn9RZa25QXBvNM1M8Kgx4kS_T71NITpIyOBoUakF_dpJbM4skxvm_T2u_89vJ8A32An/s640/image_2024-07-31_11-29-45%20(3).png

បន្ទាប់ពីមានការចោទប្រកាន់បែបនេះទៅកាន់ Mingyu សមាជិក SEVENTEEN អ្នកគាំទ្រចេញមកប្រឆាំងនឹងការចោទដោយគ្មានមូលដ្ឋានបែបនេះ។ ទោះបីជាកាលបរិច្ឆេទនៃការទៅលេងក្លិបរបស់ Mingyu មិនត្រូវបានបញ្ជាក់ក៏ដោយក៏ការចោទប្រកាន់ត្រូវបានបង្ហោះនៅព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា អ្នកគាំទ្របានរកឃើញថានៅថ្ងៃទី២៨ ខែកក្កដា Mingyu មានថ្ងៃមមាញឹកដោយទំនាក់ទំនងជាមួយអ្នកគាំទ្រនៅលើ Weverse និងធ្វើការ។ ចេញពីកន្លែងហាត់ប្រាណ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoj2fbVXXT-3Bjq8YjN3zJZVDvopdtuxmmZl8F48XEs_OH4ZN32HXHW63br3rs3D7LBsXFRFnXFFV-xMzCIlSJnLs5V9Eabz1aJEfN3X0M50GtWX7DHG7nwaFrKHJGv2acSDETN1uZMsQHuPAbKUKwWc4B9OMtyb9WegGbXiR6VYWDsFgqG8-T4TFVbFev/s680/image_2024-07-31_11-29-46%20(2).png
គណនីដែលបានបង្ហោះលើកដំបូងក៏ត្រូវបានគេចោទថាកុហកដែរ។ អ្នកគាំទ្រតារាចម្រៀងរូបនេះបានលើកឡើងថា ពួកគេមានចេតនាអាក្រក់ចំពោះ Mingyu ។អ្នកគាំទ្រក៏បានចោទប្រកាន់គណនីដែលបង្ហោះនោះមានចេតនាផ្សព្វផ្សាយព័ត៌មានអវិជ្ជមានអំពី SEVENTEEN នៅលើគណនីជាច្រើនខណៈគណនីនេះត្រូវបានកំណត់ជាឯកជនតាំងពីពេលនោះមក៕

យ៉ាងមិចអ៊ីចឹង! អ្នកចម្រៀងម្នាក់ចេញមកបង្ហាញការឈឺចាប់ក្នុងសម្ព័ន្ធភាពជាមួយ ប៊ឺរី ស្របពេលកំពុងស្និទ្ធស្នាលជាមួយ ម៉ាដាម ដា

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍និងជជែកវែកញែកយ៉ាងខ្លាំងបន្ទាប់ពីគេបានឃើញអ្នកជំនួញ ម៉ាដាមដា ដែលទើបបែកបាក់ជាមួយគូស្នេហ៍ភេទដូចគ្នាបង្ហាញការស្និទ្ធស្នាលជាមួយតារាប្រុស ប៊ឺរី ជាហេតុធ្វើឱ្យមានការសង្ស័យចំពោះទំនាក់ទំនងពួកគេ។ អ្វីដែលធ្វើឱ្យរឿងនេះកាន់តែក្តៅគគុក អ្នកចម្រៀងម្នាក់មានឈ្មោះថា ជូឌី បានបង្ហាញការឈឺចាប់បែកបាក់ទំនាក់ទំនងជាមួយ ប៊ឺរី រយៈពេលមួយឆ្នាំ ដោយសារតែតារាប្រុសរូបនេះជ្រើសយកការងារនិងលុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_yyPk6Y9GJ5Nmc1UxNlGrgSQm_9eTvfZIN8r8JlqTyNb82Nl-QtiMybACCmaQuuk9GiDPDerVfCSdTS_RyEcLaHIUaLc4noz6iFZk2WXe-KhzjXn8k8p7AeL7xfEkSUaSMxmYwm6VvLZSYKvKM-vYStfrJ08_P_fkOYYrwLEhERzgyg0IZ7YkfV0yCnqm/s960/image_2024-07-31_14-25-29%20(2).png

រយៈពេលចុងក្រោយនេះសម្ព័ន្ធភាពរបស់តារាសម្តែងរូបសង្ហា ប៊ឺរី និងអ្នកជំនួញល្បីឈ្មោះលើវិស័យអនឡាញ ម៉ាដាម ដា បានក្លាយជាប្រធានបទជជែកវែកនៅលើប្រព័ន្ធអ៊ិនធឺណិតក្រោយពីអ្នកទាំងពីរបង្ហាញការស្និទ្ធស្នាលដូចជាគូស្នេហ៍។ គេបានឃើញតារាសម្តែង ប៊ឺរី បានទៅចូលរួមខួបកំណើតកូនស្រី ម៉ាដាម ដា ខណៈពួកគេបានបណ្តើរគ្នាយ៉ាងត្រសងទៅចូលរួមកម្មវិធីមួយចំនួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVZJdS74Hi9h5OGF-MHIp4eoFcemWQHIPJOUYHxEqgSqHQZy0GSDEqIiYV4m6u177C1QsTPLrLEHYKjHsCl4BvCj2DPEA1DEqQptDRL4r-RqlXTkstRkskSASUq0uTRfkzzwUE2peVo8lBMmV-Sb4sOnh9SjLc1Si5hmK-88FKrxgomV3X4sr76JxAY-6k/s2048/image_2024-07-31_14-25-27.png

ក្រោយពីត្រូវបានគេនិយាយបែបនេះ បែបនោះ ម៉ាដាម ដា បានចេញមក live និងបញ្ជាក់យ៉ាងច្បាស់លាស់ថា របស់គេនាងមិនទៅពាក់ព័ន្ធឡើយ។ កាលពីមុនអ្នកគាំទ្របានឃើញ កញ្ញា គៀត សុវណ្ណាឡាង និង ប៊ឺរី បង្ហាញភាពល្អូកល្អិនជាមួយគ្នា តែក្រោយមក គៀត សុវណ្ណាឡាង ចេញមកបញ្ជាក់ថាគ្រាន់តែជាដៃគូសម្តែងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2oi1XN61LK-w8iKRJ6Np_7Z7G8yagxDVoKLDqi6NW3kSdnpWGJz35ubBHGaJcq15mqE8amtU1wxddhnPAD7WsyRp-RkjlGKKEIL7EXEnA2RGYK9jzWUQUxqmex0IUqiv4XZbDaEHGqiYbQjDobUxNSEf9YIc7kEUd7YD4RBP0I9KAtCICu1PpvKL2lyCx/s1800/image_2024-07-31_14-25-31.png

ទោះជាយ៉ាងនេះក្តីរឿងទំនាក់ទំនងរបស់តារាសម្តែង ប៊ឺរី មិនទាន់បញ្ចប់នោះទេថែមទាំងក្លាយជាភ្លើងក្តៅគគុកថែមទៀតបន្ទាប់ពីគណនីទិកតុកមួយឈ្មោះថា Ju Dīī ជាអ្នកចម្រៀងមួយរូបបានបង្ហោះវីដេអូខ្លីមួយដែលដាក់ព្រាលៗប៉ុន្តែគេបានដឹងថាជារូបរបស់តារាសម្តែង ប៊ឺរី ដែលអ្នកទាំងពីរមានសម្ព័ន្ធភាពស៊ីជម្រៅជាមួយគ្នា។ ទន្ទឹមនឹងវីដេអូដែលបានចែករំលែក ជូឌី បានសរសេរខ្លឹមសារដែរថា « 1ឆ្នាំមកនេះ មានតែយើងពីរនាក់ទេដែលយល់ពីគ្នាច្បាស់ ដឹងពីគ្នាគ្រប់រឿង តែដោយសារតែការងារ និងលុយចុងក្រោយបងថា បងគ្មានជម្រើសទេ»។ មុននឹងការបង្ហោះវីដេអូនេះ អ្នកចម្រៀងរូបនេះបានបង្ហាញវីដេអូយំសោកយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEx1m367Sus7LBTjphcXXGX64C2rFagBBRVWHK2irJoapGBwiUhWm6LBri62LRhbXC881nmdPEu0j0FQ5I7bjI6FLdfUpeeye1QJNMuCndx1EXkJcQiH9Uss42lOhTw32mJ7o5D-OCkkrYCjTp4bXqmG4ND6_jljVijq-aYNpvV8afKQAAJQnptR4aRF41/s2048/image_2024-07-31_14-25-33.png

ក្រោយពីនារីខាងលើបានបង្ហោះដូចនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងបានចង្អុលបង្ហាញថាមនុស្សក្នុងវីដេអូនេះគឺជាតារាសម្តែង ប៊ឺរី ។

គួរបញ្ជាក់ថាទន្ទឹមនឹងការចោទប្រកាន់នេះតារាសម្តែង ប៊ឺរី មិនទាន់ចេញមុខបកស្រាយនៅឡើយទេព្រោះរឿងនេះមានតែការបញ្ជាក់តែម្ខាង ការពិតយ៉ាងណាមានតែតាមដានបន្តទៀតនិងរង់ចាំសាមីខ្លួនចេញមកបញ្ជាក់៕

មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត នឹងត្រូវឈប់សម្រាកមួយថ្ងៃនៅថ្ងៃទី៥ ខែសីហា

0

រាជរដ្ឋាភិបាលបានប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃអបអរសាទរផ្លូវការនៃការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈសារាចរលេខ១០ សរ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។

ដើម្បីឱ្យជនរួមជាតិខ្មែរគ្រប់រូបមានលទ្ធភាព ចូលរួមអបអរសាទរ ប្រកបដោយបរិយាកាសអធិកអធម កុះករ ក្លៀវក្លា និងជាទីមោទនៈ នាឱកាសដ៏ថ្លៃថ្លានិង ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតី “គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប – រាជរដ្ឋាភិបាល សូមធ្វើការណែនាំឱ្យអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកចំនួន១ (មួយ)ថ្ងៃ គឺនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ការឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ របស់បុគ្គលិក និងកម្មករ និយោជិត ត្រូវទទួល បានប្រាក់ឈ្នួល។ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធ្វើសេចក្តីណែនាំដល់ រោងចក្រ សហគ្រាស គ្រឹះស្ថាន អំពីការឈប់សម្រាកដោយមានប្រាក់ឈ្នួលនេះ ដែលស្ថិតនៅ ក្រោមច្បាប់ស្តីពីការងារនិងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8H0yOpbWIHWRJ2nxeJIGIjRrXSY0JdaQxPHTuc_dmr3g1p7cQL2h-o0MrVhn8KFA_HGvkbi2gXpVdw6zQxkRokO8KSr38ZIP96bjl-ZSpyMhCabX5_8n6zUDtKn6med8nmDgZgpHJBCQdFdsMuzRXlDBPq5XU6eby3qpLtuCalKlmHtis0SBEzV3Dqtl_/s1280/photo_2024-08-01_13-47-45.jpg

ឆ្នាំក្រោយក្រុងភ្នំពេញ អាចនឹងគ្មានទឹកលិចទៀត ក្រោយប្រព័ន្ធរំដោះទឹកសាងសង់រួចរាល់នៅខេត្តកំពង់ស្ពឺ

0

គិតមកទល់ពេលនេះ ទ្វារទឹកស្ទឹងតូច និងការស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្រេចបានការសាង់សង់ប្រមាណ ៨៥ភាគរយ ដោយគ្រោងបញ្ចប់ការសាសង់នៅចុងឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiFoliWGNSs8zqFrGhlV_fGEj6X5IJ22uvTDt7U8lneMwOdJYKl9dEBddjtqB-bc-rTd5eU7yPvrJGsUIvw7PkglEPVsLBP-8maXN_GK0RcYIVJ2nNga-lI-9codabKturxJgQgkvJs2R5QlTJzaHc1PzFAjgRtKYOzQzcUuB7CUhygUHjVorc9zGd0qNU/s960/138244.jpg

ទ្វារទឹកស្ទឹងតូច នេះមានលទ្ធភាពរំដោះទឹកពីស្ទឹងព្រែកត្នោតបានប្រមាណ៣០០ម៉ែត្រគូបក្នុង១វិនាទី ដើម្បីពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwcLQchKxjgY1m3ttnC6Hz_20lSTmjpts6OuPttxjoV47AYFleRdoxD7b-JlQl-YKWqFE5lKBT9lW3yjdzsnJz3axseFZzNWLfWtJ8BMFej7bfE831-0GpOh00PjCcudNHmpLRYyqFFRTL-wMijz03MYgVXYBt_MWBB16cmXk46nqUGLJzuQO5EK6sdjQ/s1280/fn-2024-03-07-12-30-54-1.jpg

គម្រោងសាងសង់ទ្វារទឹកស្ទឹងតូច និងការស្តារស្ទឹងតូច ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តកញ្ចប់ថវិកា ជាង ៣០០លានដុល្លារ ដើម្បីដោះស្រាយវិបត្តិជន់លិចទីក្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQzq_d9CDa51-3lf6PA8bMpBP3qGzP6lnrL2FfT3MKdAP4Y6OQ3CjsdIwR0gOzIn5wnv8UYgEniniqOjMiqBl2UxpqrgP_eox5U9wPR3WMBD0d1O_oyFJzz3kkjNqDQv6Wb85u6KCElzLN68nc27Zz_a6M4vk-IdXxXSL0yowebzERSQdI1BztjDun3IkK/s960/138254.jpg

បើតាមប្រសាសន៍របស់សម្តេចធិបតីកាលពីថ្ងៃទី១០មេសា ឆ្នាំ២០២៤ នៅក្នុងពិធីបិទសន្និបាតក្រសួងធនធានទឹកនិងឧតុនិយម កាលពីពេលងកន្លងទៅតបានបញ្ជាក់ថា៖”គម្រោងរបស់រដ្ឋមានមុខព្រួញសំខាន់២។ ទី១ គឺបញ្ចៀសទឹកកុំឱ្យបុកមកក្នុងរាជធានីភ្នំពេញ និងទី២ ដោះស្រាយបញ្ហាប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញដែលមានស្រាប់ដូចជា ការកាយប្រឡាយ រៀបចំស្តារដាក់លូថ្មី និងរៀបចំបង្កើតស្ថានីយ៍បូមទឹក”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtPLxBe4PicqTMANdgm3MxXg6JzKEjuipRuSnJmjp36Ophp_S0w0epQ3lETEnCBPmDClXuFneWRvfhHFbjoVvQN8pcVr8nb2H1LDgvVM0HUplpNv306lHDrCyh9z6nYU3kGgCawmTnn7s-DR8a8Ko_pF79Wa5FDpRFevv017hjcNVITmkW2p2GochemDQ/s1200/CPM_Inaugurated2_02022024_.jpg

មកដឹងពីចំណុចពិសេសរបស់ទន្លេធំៗទាំង ៧ នៅកម្ពុជា!

0

ដូចដែលដឹងមកហើយថា កម្ពុជាយើងគឺសម្បូរទៅដោយប្រព័ន្ធផ្លូវទឹកជាច្រើនកន្លែង ស្របពេលដែលទន្លេសំខាន់ៗបានលេចវត្តមានឡើងនៅលើទឹកដីមួយនេះ។ ជាមួយគ្នានោះ ទឹកគឺជាប្រភពដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋខ្មែរមួយភាគផងដែរ។ ដូច្នេះថ្ងៃនេះ សារព័ត៌មាន KBN យើងនឹងរៀបរាប់អំពីទន្លេសំខាន់ៗទាំង ៧ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលក្ខណៈពិសេសមួយចំនួនរបស់វា៖

១ ទន្លេមេគង្គ ៖មានប្រវែងសរុប ៤២០០គីឡូម៉ែត្រ ហូរឆ្លងកាត់៦ប្រទេសគឺ ចិន ភូមា ថៃ ឡាវ កម្ពុជា និងវៀតណាម ហើយហូរចាក់ចូលក្នុងសមុទ្រចិនខាងត្បូង។ ទន្លេមេគង្គក្នុងប្រទេសកម្ពុជាមានប្រវែង ៥០០គីឡូម៉ែត្រ ជាទន្លេដ៏សំខាន់មួយ ហូរឆ្លងកាត់ខេត្តស្ទឹងត្រែង ក្រចេះ ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងព្រៃវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJusLz946kUssHqCAJsCUdlUjrXgE62NWqjT3-Ijmx8eSQgr7Xm339ycElAq6X64CYRUn54OrJDL32ZGlyceX3lYpGxUN2F_ONpLeep4nKbpQNVbGCFS1pXHK5e23LQM-kmyALgiVlBX4lSRyXdbnDHEYhFfRQSbdYIeu1FRnqNeyl74GQtI-kJo8OvYBk/s1200/image_2024-08-01_13-37-27.png

២ ទន្លេស្រែពក មានប្រវែង ២៨១ គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា។ ទន្លេស្រែពកមានប្រភពមកពីតំបន់ភ្នំកណ្ដាលនៃប្រទេសវៀតណាម នឹងហូរកាត់ខេត្តមណ្ឌលគិរី រតនគិរី រួចបន្តហូរចូលទៅក្នុងទន្លេសេសានក្នុងខេត្តស្ទឹងត្រែង។ ទន្លេនេះគឺជាជម្រករបស់ពពួកមច្ឆាជាតិទាំងកម្រនិងជិតផុតពូជ ស្ទើរតែគ្រប់ប្រភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmaLOSqZLOMIrqaHVUgLOTFv5qZSlP6ESHQ6dvN_twlcW-jez74DLnLgMsQxgxYEMktPzw1R3sd22CCWtdI-Xs2jK6CMEwZAkXOycL9jvQZ91qhSBQtJuEf1i8HMwIPGe2clGi14-8mnJjNIVPYZJxxfVgb77E7kxND7UM9JZ5PuYEJO0dmyDbH7K62CL0/s960/image_2024-08-01_13-37-43.png

៣ ទន្លេសេសាន៖ ប្រវែង ២៦៥ គីឡូម៉ែត្រ (ក្នុងប្រទេសកម្ពុជា) ហូរឆ្លងកាត់ភាគកណ្តាល ប្រទេសវៀតណាម និងភាគឦសាននៃប្រទេសកម្ពុជា។ ទន្លេសេសានគឺជាដៃទន្លេដ៏សំខាន់នៃទន្លេមេគង្គ ស្របពេលដែលមានទំនប់វារីអគ្គីសនីជាច្រើនស្ថិតតាមដៃទន្លេរបស់វាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyBLMOoY3bzTUCDlXfY7xqcXr8eEctbGMCzrK7dULcJcp6nsXUc8_EwL2RizJW_NI4r76oZe6L3j6SJ6GIZOfbRO-c_fl9Qj1TJ6IFSIziKPr72PzFwSw7CPPf81rtBvHTZGOEaNZIeJFKUCywzV-XBvuaw1oyrpPgbcrZzcz6V347RrVgjY4WeiHDp5e0/s1000/image_2024-08-01_13-38-01.png

៤ ទន្លេសេកុង៖ ប្រវែង ១៥០ គីឡូម៉ែត្រ(ក្នុងប្រទេសកម្ពុជា) ស្ថិតក្នុងខេត្តស្ទឹងត្រែង ហូរឆ្លងកាត់ ៣ ប្រទេស គឺកម្ពុជា វៀតណាម និងឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKei-CCdQkKHt-0ojc5zq0ZusxJeMTn0qGnQ74Ihwkeq8VV5Jcvp5Yhg9VbsnxfYpzbgXqo4ojqvQGbynE0AXuierEoqQHM5jyDQEKIknmR4J4aLqSdKq7BkglNHRODMod6qYB1SwKhE10sHjY2E-DqZqM4ppQMwMvUuX6St7SfLa8PCSVMS0vkGvJn3QJ/s1024/image_2024-08-01_13-38-14.png

៥ ទន្លេសាប៖ ប្រវែង ១២០ គីឡូម៉ែត្រ ហូរឆ្លងកាត់ក្នុងខេត្តកំពង់ឆ្នាំង កណ្តាល និងរាជធានីភ្នំពេញ។ ទន្លេសាបគឺជាតំបន់ដីសើមទឹកសាប ត្រូវបានគេចាត់ទុកថាមានសារសំខាន់ជាងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដែលផ្គត់ផ្គង់ជលផលទឹកសាប ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។ បឹងទន្លេសាប មានខេត្ត ៥ព័ទ្ធជុំវិញគឺ ខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង ខណៈជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាជនប្រមាណជាមួយភាគបួន (ក្នុងខេត្ដទាំង ៥ជុំវិញបឹងនេះ) ប្រមាណនឹង ២,៩លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipa4WjoBM9auKehy-qKbrjrCkWv2_6kmoqW3fwptipn2s9fjGFQPJ_XSSftj8HZ6zG4kQ3zIbGTzVdGqtXsbMz7X6TiEXTnM6782WHtAZzgfdlmpF_oy3HTFj8jlPI02NH9i9GKclXpEIQW0zqhA3JAWBy0e5SrACrAwwS0REggWE-HGJWPlz9gJfFPdC9/s1200/image_2024-08-01_13-38-34.png

៦ ទន្លេបាសាក់ ៖ ប្រវែង ១០០ គីឡូម៉ែត្រ (នៅកម្ពុជា) ទន្លេនេះចាប់ផ្តើមនៅរាជធានីភ្នំពេញ ហើយហូរទៅភាគខាងត្បូង ដោយឆ្លងកាត់ព្រំដែនចូលទៅប្រទេសវៀតណាម។ ទន្លេបាសាក់គឺជាច្រករបៀងដឹកជញ្ជូនដ៏សំខាន់មួយរវាងកម្ពុជា និងវៀតណាម ដែលមានកប៉ាល់ និងយានផ្សេងៗ ឆ្លងកាត់ទឹកជាហូរហែផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9ghTFJF-BRku0pe4ctu2nQN-FSHNNOAci_leFjSYMrAxf-bX6Jm7Anu-227aCA65dXxGDgZD1lOXLMY45sLbWs-sWxjj6V63q7KqxqzkFht65N1XEPu7K9pzQxuVVEOc6m1CK3msgY7OFVohog2cIAGwiEBRq6-uFW9taWcrM06RVfxlUNTZBE74kcb1i/s990/image_2024-08-01_13-38-49.png

៧ទន្លេវ៉ៃគោ ៖ ប្រវែង ៣០ គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើត និងខាងត្បូងនៃទីរួមខេត្ដស្វាយរៀង ដែលឈ្មោះទន្លេវ៉ៃគោនេះ ជាទម្លាប់ហៅរបស់អ្នកស្រុក ក្នុងអំឡុងស.វទី១២-១៣ មកម្លេះ។ ទន្លេវ៉ៃគោមានជម្រៅជ្រៅ អាចផ្ទុកទឹកជាច្រើនលានម៉ែត្រគូបបម្រើវិស័យកសិកម្ម និងផ្ដល់ពូជត្រីគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ដល់ជីវភាពប្រជាជនខេត្ដស្វាយរៀងមួយភាគផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrelqw8a8PV5Dn9MJxYXNkV95a52d7ODJFzUvvXPV0KiwxpnG7SFLa1op510x4qkr0_J9z9TQkyzHuCM23XBlC5pRsIyTmprF-iBececTg81CxDrrEzw7s6S63uRxL28SRMsgpeQdk5TIOlkyqt8X_JbG6wYf8KDcFO78cmPnKix9xqQRNZgjOXOl14JJI/s1280/image_2024-08-01_13-39-04.png

Wi-Fi សាធារណៈក្នុងបរិវេណការប្រកួតកីឡាអូឡាំពិកនៅបារាំងគ្មានសុវត្ថិភាព

0

ប្រទេសបារាំង ៖ Wi-Fi សាធារណៈក្នុងបរិវេណការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រមាណ២៥% គ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទេ ។ អ្នកបច្ចេកទេសលំដាប់ពិភពលោក និយាយថា ការប្រើប្រាស់ Wi-Fi សាធារណៈនេះ គឺអាចប្រឈមនឹងការលួចយកព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុពីឧបករណ៍អេឡិចត្រូនិក ។

ការលើកឡើងនេះ ក្រោយពីអ្នកបច្ចេកទេសលំដាប់ពិភពលោក របស់ក្រុមហ៊ុន Kaspersky ឬក្រុម (Global Research and Analysis Team) បានត្រួតពិនិត្យចំណុចតភ្ជាប់ Wi-Fi សាធារណៈប្រមាណ២៥.០០០កន្លែង នៅទីក្រុងប៉ារីស ប្រទេសបារាំង មុនពេលការប្រកួតកីឡាអូឡាំពិករដូវក្តៅ និងប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijHS88NoESmZ16FG1yjnfAe_TkXj9t8dkCI2Lzj2PRppKnMN0Fr906ThY69rpxggRtuCvGg1lmtfhAyj1j_fKkZZNcia7F98olWZkP9wmxwtnZwlcoZQeQsMjTP7qUBWCk8DyZAWi-Jh__0XrpdBk2__gSH3vBdr1IdFEl7EMwaE_ws6Z4C2bjrUIa_RfP/s1136/image_2024-08-01_13-22-17.png

ការត្រួតពិនិត្យរបស់អ្នកបច្ចេកទេសបង្ហាញថា បណ្តាញ Wi-Fi សាធារណៈស្មើប្រមាណ២៥% គ្មានការវាយបញ្ចូលលេខសម្ងាត់ ឬប្រើប្រាស់លេខសម្ងាត់គ្មានសុវត្ថិភាព ។ ហេតុនេះ វាធ្វើឱ្យអ្នកប្រើប្រាស់ Wi-Fi សាធារណៈត្រូវបានគេលួចព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ ហើយមានអ្នកប្រើប្រាស់ត្រឹមតែ៦% ប៉ុណ្ណោះ ដែលប្រើប្រាស់កម្មវិធីការពារសុវត្ថិភាព WPA3 ។

អ្នកបច្ចេកទេសបានវិភាគសេវាអ៊ីនធើរណេតចំនួន៤៧.៨៩១ នៅតាមតំបន់ទេសចរណ៍ពេញនិយមរបស់បារាំង និងបរិវេណការប្រកួតកីឡាអូឡាំពិក ឃើញថា សេវាអ៊ីនធើរណេតប្រមាណ២៥% គ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ហើយពួកគេប្រឈមនឹងការលួចព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ ។ រីឯ Wi-Fi សាធារណៈមានសុវត្ថិភាព គឺស្មើត្រឹមតែ៦% ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6z2jAyREe90J4BNn1Ppd_exJNDl4fifuWbytxvJSE9HKDzY22GefkczvjV1hoxQFANKVYQy42KflR0av2uid149DL_g_M_s2KprbixOv2LNS-aQRcNwGMtlmEE300nptwyw29q5a0ePY5tuYm5vB1BFM5RSQeAAamo8jAqNICBeFvpGul7m8YbnU74Eha/s752/image_2024-08-01_13-22-27.png

ហេតុនេះ អ្នកប្រើប្រាស់ Wi-Fi សាធារណៈទាំងនេះត្រូវប្រឈមនឹងការលួចយកព័ត៌មានផ្ទាល់ខ្លួន, លួចលេខសម្ងាត់ និងព័ត៌មានកាតធនាគារ ។ ចុងក្រោយ អ្នកបច្ចេកទេសបានណែនាំវិធីមួយចំនួនសម្រាប់ការពារសុវត្ថិភាព ពេលប្រើប្រាស់ Wi-Fi សាធារណៈ រួមមាន ៖

-កុំបើកចូលគណនីធនាគារ ឬព័ត៌មានផ្សេងទៀតក្នុងទូរស័ព្ទឱ្យសោះ ក្នុងអំឡុងពេលកំពុងប្រើប្រាស់ Wi-Fi សាធារណៈ
-ត្រួតពិនិត្យថា តើសេវា Wi-Fi សាធារណៈនេះត្រឹមត្រូវតាមច្បាប់ដែរឬទេ
-ប្រើប្រាស់លេខសម្ងាត់ពិបាកៗ និងមិនជាន់គ្នា ដើម្បីការពារសុវត្ថិភាព
-អាប់ដេតប្រព័ន្ធប្រតិបត្តិការកម្មវិធីក្នុងទូរស័ព្ទជាប្រចាំ ដើម្បីការពារមេរោគ និង
-បិទការចែករំលែកឯកសារ និង AirDrop នៅលើឧបករណ៍អេឡិចត្រូនិក ដើម្បីការពារការលួចព័ត៌មានផ្សេងៗដោយគ្មានការអនុញ្ញាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnnJ1mRfpFljObCkbyUIGtQdCRWyM5cjkPFGOOX7ygpZCYd2C7JKlLAn6A7vImWgIPhkisq-ANQtm_Sf1bm9uuc0pIIPEoq_pOqqxl7eTCsbB2_BzAOZJvs_2wpIBE5j1IYxjtq7MQ-ERoFZoTRecMKGaVpdZ_lOwYzmMmH-xs4t_-gfSdSRevGDkqVh6S/s1200/image_2024-08-01_13-22-37.png

អ្នកបច្ចេកទេសបញ្ជាក់ថា ពេលក្រុមអត្តពលិកជាច្រើននាក់មកចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីស នឹងមានក្រុមលួចព័ត៌មានតាមអ៊ីនធើរណេតធ្វើសកម្មភាពផងដែរ ដូចជា ៖ ការលួចព័ត៌មានផ្ទាល់ខ្លួនរបស់មនុស្សរាប់លាននាក់ ហើយពួកគេផ្តោតទៅលើអ្នកស្នាក់នៅសណ្ឋាគារ និងអ្នកចូលរួមកម្មវិធីផ្សេងៗ ៕

បើចង់ទៅលេងប្រទេសទាំងនេះសូមគិតម្តងទៀត! អឺរ៉ុបកំពុងចាត់វិធានការដេញភ្ញៀវទេសចរណ៍ដោយធ្វើរឿងនេះ

0

បរទេស៖ ប្រជាជននៅក្នុងប្រទេសអឺរ៉ុបដូចជាអេស្ប៉ាញ អ៊ីតាលី និងហូឡង់ បានកំពុងចាត់វិធានការដេញភ្ញៀវទេសចរណ៍ចេញពីស្រុក ដោយសារកំណើនលើសលប់ពេក ធ្វើឱ្យអ្នកស្រុកមានភាពតានតឹង។
យោងតាម CNN កាលពីដើមខែកក្កដា ប្រជាជននៅក្នុងទីក្រុងបាសេឡូណារបស់ប្រទេសអេស្ប៉ាញបានបាញ់ទឹកទៅលើអ្នកទេសចរ ដោយស្រែកឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។ ខណៈកាលពីចុងខែកក្កដានៃឆ្នាំ ២០២៤ នេះអ្នកស្រុកនៅទីក្រុង Venice ប្រទេសអ៊ីតាលី និងប្រជាជននៅទីក្រុង Utrecht ប្រទេសហូឡង់ក៏បានដំឡើងថ្លៃសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងហាងលក់ទំនិញផ្សេងៗទ្វេរដង ក្នុងគោលបំណងឱ្យភ្ញៀវទេសចរត្រឡប់ទៅប្រទេសកំណើតវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGr5uCO8sQR912NGD0zfPkX5b7868Kifs65nV1AeCpzbSABsgRfc93ggqONdPQWP9pNbDWWO2wCetdZYdTu5foqDPPfvbIFJCM9jCkcVwwz6eJXt06DNrly1tTMyyxvCN92Gm2DebtDoiwqv8pg-AgHC3bvbRuISn_uY-ayPEj-0xc-gruKXiThZyCnYgw/s1200/image_2024-08-01_13-16-05.png

ការឡើងថ្លៃនៃទំនិញផ្សេងៗក៏ដូចជាដំឡើងថ្លៃសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានមិនមែនជាហេតុផលដើម្បីដេញភ្ញៀវទេសចរបានទេ វាក៏បូករួមជាមួយនឹងអាកប្បកិរិយាមិនគោរពរបស់ប្រជាជនទៅលើភ្ញៀវទេសចរផងដែរ។ ហេតុនេះសម្រាប់ភ្ញៀវដែលមានបំណងចង់ទៅទស្សនាក្នុងប្រទេសអឺរ៉ុបទាំងបីនេះគួរតែគិតមើលម្តងទៀត ព្រោះប្រទេសអឺរ៉ុបដូចជាអេស្ប៉ាញ អ៊ីតាលី និងហូឡង់ បានកំពុងចាត់វិធានការដេញភ្ញៀវទេសចរណ៍ចេញពីស្រុក ដោយសារកំណើនលើសលប់ពេក ធ្វើឱ្យអ្នកស្រុកមានភាពតានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-oEdRsZPQL5uTZmW3JAfCf56zEY4NLE8C4pRYwUu5XG4x0dKk7m84qSIy5nowgs7P9ufwCoOk-kw0ZUnb3uVV67raRU0HM1xpWLLzeXb6Q17-QbXJNf8iYX_LihvVfmDmLrgZGjLG-HLskgGqMtZX6sbuQKFP_gmNAoP_F2vdGRJdjbEUiomKgN5Hapsn/s1280/photo_2024-08-01_11-14-53.jpg

ក្រៅពីមូលហេតុកំណើនភ្ញៀវទេសចរលើសលប់ពេក ក៏ដោយសារមូលហេតុចម្បងផ្សេងទៀតដែរដូចជាភ្ញៀវភាគច្រើនមិនគោរព និងមិនឱ្យតម្លៃអ្នកស្រុក ប្រើអាកប្បកិរិយាមិនគួរសមទៅលើម្ចាស់ផ្ទះ។ ជាឧទាហរណ៍កាលពីឆ្នាំ ២០២៣ ភ្ញៀវម្នាក់ត្រូវបានចោទប្រកាន់ពីបទបំផ្លាញរូបសំណាកបុរាណមួយនៅឯប្រភពទឹក Neptune សតវត្សទី ១៦ របស់ Florence។ នៅឆ្នាំដដែលនោះ នៅឯគោលដៅមួយទៀតក្នុងប្រទេសអ៊ីតាលី ក្រុមអ្នកទេសចរមួយក្រុមក៏បានបំផ្លិចបំផ្លាញរូបសំណាកតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌នៅក្នុងវីឡាដែលពួកគេជួលផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU3m74rNhrOfCV2A4mRolvGdV56Fo1VfOY2xs7hGpzAuuxFIn-Vk3MdTvmOREg7EPLD0pR_PbCDXEUzDsC12SV3Ejxl5B_fbOAN8BcAr4YWjItH_4dZn9c75saUB4E8v-gObt6XmwTq-stMkGwwvgEFdqITsO7SeQbnkpIOk2C3xw9T4pGDbY1HPoynixi/s1280/photo_2024-08-01_11-15-07.jpg

លោក Sebastian Zenker សាស្ត្រាចារ្យផ្នែកទេសចរណ៍នៅសាលាពាណិជ្ជកម្មទីក្រុង Copenhagen បាននិយាយថា ដោយសារតែសកម្មភាពខាងលើរបស់អ្នកទេសចរ ទីក្រុងជាច្រើននៅអឺរ៉ុបក៏ត្រូវដំណើរការកម្មវិធីដើម្បីបង្អាក់វិស័យទេសចរណ៍។ នៅឆ្នាំ ២០២៣ ទីក្រុង Amsterdam ប្រទេសហូឡង់បានប្រកាសយុទ្ធនាការ “Stay Away” ដើម្បីបង្ហាញថាប្រទេសនេះមិនស្វាគមន៍ភ្ញៀវទេសចរដែលស្រវឹង និងរំខានឡើយ។ ប៉ុន្តែ Zenker ក៏ចង្អុលបង្ហាញផងដែរថា ប្រសិនបើប្រទេសទាំងនេះចាត់វិធានការដេញភ្ញៀវទេសចរចេញពីស្រុក នោះចំនួនអ្នកទស្សនានឹងថយចុះ ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសធ្លាក់ចុះខ្លាំង៕null

ធាតុអាកាសយានិក២រូប នឹងត្រូវដឹកមកភ្នំពេញ ក្រោយបូជារួចរាល់នៅក្បែរកន្លែងកើតហេតុ

0

យោងតាម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រតិបត្តិការរុករក ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា សាកសពជនរងគ្រោះទាំង២រូប ត្រូវបានបូជារួចរាល់នៅក្បែរកន្លែងកើតហេតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGO3wnsCKE4097QFZVHIJXb-xtuFm4pDfSRiJCcBvIzwDhjP8QTFpb4keXYQrzx9D1C0YgOe5gbYNFCVGYAO0dnHoqxm-p5Z_En9tGlDqcf2ZsuYaSWivAeZNpKD-gePG4N8hkJehHAwb_JDdHZxwHUbD-5DlJggnv2ExkXolfaNcGVwHD3uInVmDJh68w/s900/453315039_897206149106878_5483011104764227241_n.jpg
ការបូជានេះ ក៏បានទទួលការយល់ព្រមពីសាច់ញាតិក្រុមគ្រួសារទាំងពីរ ដោយកត្តាអាកាសធាតុមិនអំណោយផល តែងតែភ្លៀងមិនចេញដាច់ ដែលហេតុធ្វើឱ្យការយកសាកសពចេញមានការពិបាកខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9hLbvzbQB6Tvs302AOtCta9FaLhvem26t3-bdKdmG8HqM52rm1dKYGHyxJFD4NMpILHacNYsni6VUq7Tgq-qgKEOv0BvbVycatA-1HsEBlUUrL5jAjzSWo3mCMpDu8xDa-TtlAsKXq2lwabAh0D0tR37rori1m4VVGoDpHkTvSAYXnZGdt6UDiuH2TFkO/s1280/453211875_818229520400094_9079716658117613795_n.jpg
បើតាម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា៖” ថ្ងៃទី១ សីហា នេះកងកម្លាំងប្រតិបត្តិការរុករកបានកំពុងតែរៀបចំដឹកជញ្ជូនអាកាសយានិករបស់យើងពីររូប ប៉ុន្តែការដឹកជញ្ជូននេះបានជួបកាលំបាកជាច្រើនដូចជា ភ្លៀងធ្លាប់ជាបន្តបន្ទាប់ ហើយភូមិសាស្ត្រដែលឆ្លងកាត់ជ្រោះជ្រៅ ទឹកហូរខ្លាំងពុំទប់ចោទ ដូច្នេះពេលវេលាដែលដឹកជញ្ជូននឹងអាចប្រើរហូតដល់៧ ឬ៨ថ្ងៃក៏ថាបាន ។ កម្លាំងដែលដឹកជញ្ជូនរបស់យើងមានការទ្រុឌទ្រោមជាខ្លាំង ក្នុងដឹកជញ្ជូននេះ ដូច្នេះផ្នែកតាមស្ថានភាពនេះ ព្រមទាំងមានការឯកភាពពីក្រុមគ្រួសារផងឱ្យគណៈបញ្ជាការរុករកនេះធ្វើការបូជាស.ព ដើម្បីសម្រួលក្នុងការដឹកជញ្ជូន ។ ដូច្នេះគណៈបញ្ជាការ និងដឹកអដ្ឋិធាតុរបស់ អាកាសយានិកមកដល់ភ្នំពេញថ្ងៃនេះ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-OgqLous0rRkpH28GzC5DofBjHSIQumwsOion2zpjNdo2OU-raZDCnLVvBkFtQReyKW2VPKAHQOcgTPxC2EEBOC51u9f8KkvgB6_r8y89WezffkdbhrasO-iWNjS0VhhTDZ1yafnyw206QoOeaoS-U3sbqSHNLS437NwKRzxEkWGQypP8IK_zeUeui-Ng/s900/photo_2024-07-31_09-58-12.jpg

 

ស្ត្រីជប៉ុនម្នាក់ប្រាប់ភ្ញៀវទេសចរបរទេសឱ្យប្រយ័ត្នខ្លួនពេលមកប្រទេសថៃ

0

ប្រទេសថៃ ៖ ស្ត្រីជប៉ុនម្នាក់បានប្រាប់ភ្ញៀវទេសចរបរទេសឱ្យប្រយ័ត្នខ្លួនពេលធ្វើដំណើរមកកម្សាន្តប្រទេសថៃ ដោយការសរសេរចំណុចអវិជ្ជមានខ្លីៗក្នុងបណ្តាញសង្គម ក្រោយពីនាងរស់នៅប្រទេសថៃជាមួយស្វាមីជនជាតិថៃ អស់រយៈពេលជាង១០ឆ្នាំ ។ វាធ្វើឱ្យពលរដ្ឋថៃស្រឡាំងកាំងយ៉ាងខ្លាំង ក្រោយអានចំណុចដាស់តឿនខ្លីៗរបស់នាងចប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQhZsFAxknpXD24ppf3vNp6FXFV8xUWBYS-kLGZK_bi3hzwcHZ-hKphCkTqmiw3rr01-D0rtGt-eCZUc6sCBMAJ30NHHarNOmI_jeDmhJlgjrfMGfbw2xFfnHXWT3UpI1q0D4T_dziBdCu0auS_ejw341L6syAmvavgBbvxdvL2inl1viLHCaQmJ-kzDm7/s999/image_2024-08-01_11-19-47.png

ករណីនេះកើតឡើងក្រោយពីស្ត្រីម្នាក់ជាកូនកាត់ជប៉ុន-អាមេរិក បានសរសេររៀបរាប់ពីមូលហេតុដែលធ្វើឱ្យនាងសម្រេចចិត្តមករស់នៅប្រទេសថៃ ក្នុងបណ្តាញសង្គម X ។ ការបង្ហោះរបស់នាងក្លាយជាប្រធានបទមួយដែលអ្នកប្រើប្រាស់បណ្តាញសង្គមនៅប្រទេសថៃ និងជប៉ុនចាប់អារម្មណ៍ ។

ស្ត្រីជាកូនកាត់ជប៉ុន-អាមេរិករូបនេះសរសេរថា នាងបានសម្រេចចិត្តមករស់នៅប្រទេសថៃ ដោយសារតែនៅទីនេះមានម្ហូបអាហារឆ្ងាញ់ៗ ហើយអាកាសធាតុមិនត្រជាក់ខ្លាំងពេក ។ ក្រៅពីនេះ ប្រទេសថៃមានសមុទ្រ, ភ្នំស្រស់ស្អាត, ការចំណាយផ្សេងៗក្នុងការរស់នៅមិនខ្ពស់, មានភាពកក់ក្តៅ ហើយពលរដ្ឋថៃចិត្តល្អផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSxn5WTfqm_K7qk-i5bMELNhdRr_nMwn_JbHi8EhOyAQ-bo3Louh_EX29T21bBtpwbMHwRdTs22WkER_REZk22N_s9k_RLcrwFqpo39P6tF7pwql-30YgdAxzUztBQ8Dy7Yr43tYpjLhJdxsnEb4bIStNg8JIDApVBzz7lu8hjRW0kyaFHNKQK0FZEJwqg/s2560/image_2024-08-01_11-20-12.png

ប៉ុន្តែមានស្ត្រីជប៉ុនម្នាក់ទៀត ដែលក្នុងបណ្តាញសង្គម X របស់នាងបញ្ជាក់ថា នាងបានរៀបការជាមួយស្វាមីជនជាតិថៃ និងធ្វើការនៅប្រទេសថៃអស់រយៈពេលជាង១០ឆ្នាំ បាន Share ការបង្ហោះខាងលើ ព្រមទាំងបញ្ចេញមតិថា ចំណុចទាំងនេះជារឿងល្អសម្រាប់ប្រទេសថៃ ។ បន្ទាប់មក នាងក៏ចែករំលែកបទពិសោធន៍អវិជ្ជមានមួយចំនួន ដែលនាងធ្លាប់ឆ្លងកាត់នាពេលកន្លងមក មានដូចជា ៖

-ប្រទេសថៃកកស្ទះ, មានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍, មានការបំពុលបរិយាកាសក្នុងរដូវប្រាំង និងវិសមភាពសេដ្ឋកិច្ចស្ថិតក្នុងចំណោមប្រទេសមានវិសមភាពសេដ្ឋកិច្ចខ្ពស់បំផុតលើពិភពលោក
-លុយអាចទិញអ្វីៗបានគ្រប់យ៉ាង
-បើទៅប្តឹងល់សមត្ថកិច្ច គឺគ្មានការដោះស្រាយទេ
-ការមានទំនាក់ទំនងជារឿងសំខាន់
-មានករណីលួចចាប់ក្មេងយ៉ាងច្រើន
-មនុស្សម្នាពុំសូវគោរពពេលវេលា
-ពេលភ្លៀងធ្លាក់បណ្តាលឱ្យមានទឹកជំនន់
-ថ្លៃរថយន្ត, រថយន្តភ្លើង និងថ្លៃព្យាបាលនៅមន្ទីរពេទ្យខ្ពស់
-មានសមត្ថកិច្ចយ៉ាងច្រើនហៅទារលុយ និង
-បុគ្គលិកយ៉ាងច្រើននិយាយស្តីដោយពុំដឹងពីព័ត៌មានពិតប្រាកដ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeWCGEv3kV7IWWCbSjnnwECztWWf7ssfG7WvqKpfzABYrk0uGWTdZg51YJuOsd7sDnupnUS-bEyYMrag9bIxK7fzdBEA0TYBhe8ow0Dmxog4Ii-OF75Ii48wvnfYAmETTG9fTW3r4h-paPgbcssEqxO-LifE6gze1ll4Tw6yHjLr0egoyl5d6m4QWFwVxl/s1200/image_2024-08-01_11-20-00.png

ចុងក្រោយ ស្ត្រីរូបនេះសរសេរថា ចំណុចអវិជ្ជមានរបស់ប្រទេសថៃនៅមានច្រើនទៀត ប៉ុន្តែនាងសូមសរសេរត្រឹមតែចំណុចទាំងនេះសិន ។ ក្រោយពីស្ត្រីជប៉ុនរូបនេះបង្ហោះពីចំណុចអវិជ្ជមានរបស់ប្រទេសថៃរួចមក ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមថៃបញ្ចេញមតិខុសៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi94HeXzIW7jojfDmHbobOs84bXXic2btIvESWqAoucaVzaF_qaFtikSTKsOPw34ThyAEnu_Jov1wLaGrbwPBlnPoiaLhgdvOT3p-4hE-eMEEBs2d9_49B46cHDU1VDWmAh-y-CY_hdaNWpMHyqrqWzxsRBAq46n2Ilz1nIJ-3UqXSxEYKVXYPWGsVPoKIW/s1500/image_2024-08-01_11-20-31.png

ជនជាតិថៃម្នាក់និយាយថា ៖ «តែប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់លើគេ ដែលភ្ញៀវទេសចរបរទេសចូលចិត្ត ហើយថៃមានចំណាត់ថ្នាក់ខ្ពស់ជាងជប៉ុនទៅទៀត» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «រស់នៅថៃយូរពេក… ទើបមើលឃើញអ្វីៗសុទ្ធតែអវិជ្ជមានទាំងអស់ ។ ចាស់ៗពីមុនបានរស់នៅរហូតមកបច្ចុប្បន្ននេះ គ្មានអ្នកណាស្លាប់ដោយសារខ្យល់ពុល ឬផ្សែងឡើយ…» ។ ជនជាតិថៃផ្សេងទៀតថា ៖ «ជនជាតិថៃគ្នាឯង ក៏ត្រូវប្រយ័ត្នដែរ» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8n6j2fsg6wEDF7rnTyJbzxaBz-5qYeBbQDcrq8hygfh6Hk4WAuTutChNV3xLlNjpffmoJJ2GO7_Oh1E2B9fnfdjOzy7wjAPKsKVoj42QVzNYLQ1yuc4KduIWsXKaiDaNCzJedor-MlO-vWnka7BEL6ks2zzo5IZguKwO2uNzIAOJjbpW2Hm8l7RYQrXEb/s600/photo_2024-08-01_10-32-45.jpg