Home Blog Page 944

ហួសចិត្ត! បុរសម្នាក់យករូបថតពីក្មេងរបស់ Zhao Lusi មកកុហ.កបោ.កប្រា.ស់សុំទាននៅតាមដងផ្លូវ

0

សព្វថ្ងៃនេះ រូបថតរបស់តារាល្បីៗមិនត្រឹមតែត្រូវបានជនមួយចំនួនយកមកក្លែងបន្លំ ការផ្សាយពាណិជ្ជកម្មក្លែងក្លាយ និងការបោកប្រាស់តាមអ៊ីនធឺណិតប៉ុណ្ណោះទេប៉ុន្តែ ថ្មីៗនេះមានរឿងដ៏ហួសចិត្តកើតឡើងនៅប្រទេសចិនដោយអ្នកសុំទានម្នាក់យករូបភាពកុមារភាពរបស់តារាសម្តែងដ៏ល្បីឈ្មោះ Zhao Lusi មកដាក់សុំទានតាមផ្លូវកុហកថាជាកូនរបស់ខ្លួនដែលកំពុងកើតជំងឺមហារីកឈាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi52oKO5x4E58C7HoxfqglXY7kCCOSE4BB4D5dh0RZ-3TEyhUX7p9bXq-UCy7DZ3sejw31gvZs7Gai4XhVtWi8TWbI_tnYp1kIUQZnWLmlbZGSoLna_aDDPNxWhjbJ-642DbnT3cKZ-lw3uBCcccxkfI9KXwwQMgY-3MZhQq9OTLo3-wXAmHONVmlFd9nDv/s1600/image_2024-07-29_11-00-48%20(2).png

រឿងរ៉ាវត្រូវបានបែកធ្លាយមិនដឹងថាមានមនុស្សប៉ុន្មាននាក់ទេត្រូវបានគេបោកប្រាស់មុនពេលអ្នកនិយមលេងអ៊ីនធឺណែតជនជាតិចិនម្នាក់បានបង្ហោះនៅលើបណ្តាញសង្គមដើម្បីសរសេរអំពីអ្នកសុំទានម្នាក់ដែលបានប្រើប្រាស់រូបភាពកុមារភាពរបស់តារាសម្តែង Zhao Lusi ដើម្បីមកសុំលុយនៅតាមដងផ្លូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBkYs6RqpxB73p9Rfy7FSUI8cSDj_ujEU0ZDVEJmjLnuZyTqdHgYZQhYP9KAM48HUdglTFsCfJjZ-Boa3pCG2rZnttEJgRs1T1IjQWBfeem5hpEgrqWPIZZCvRx44pTrXpGGelOij-N7eD9YXu14PdctTVBDrZb_Ku2x1eUPoKKM0r9NJd6Yg4FFNWP_6U/s1146/image_2024-07-29_11-00-49%20(2).png
ក្នុងវីដេអូ បុរសដែលក្លែងខ្លួនជាឪពុកជាមួយកូនស្រីដែលកើតជំងឺមហារីកឈាម ត្រូវបានគេឃើញលុតជង្គង់លើដី។ នៅជាប់នឹងបុរសនោះគឺជាសញ្ញាមួយដែលសរសេរថា: “ជួយសង្គ្រោះជីវិតវ័យក្មេងនេះដោយមានរូបថតរបស់ Zhao Lusi ពេលនាងរៀននៅវិទ្យាល័យផងដែរ។

នៅលើផ្លាកសញ្ញានោះ គឺជារឿងដ៏ស្រក់ទឹកភ្នែកដែលអះអាងថា «កូនស្រី» របស់ខ្លួនឈឺធ្ងន់ ហើយត្រូវរៃអង្គាសប្រាក់ ១៥០,០០០ យន់ ប្រមាណជាង២ម៉ឺនដុល្លារទៀត សម្រាប់ការវះកាត់របស់នាង។ នៅពីមុខបុរសនោះមានជាសាច់ប្រាក់ និងកាក់មួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrVYkWmxNRGS_wWj8QgaaAHuZqAQCmeamfF9zcXVAC7w8ySNXYtAEUxH-lggv8JYYbAondFqhwYhqK1f3rqylmfldTLX7YXtzGUcYxoITz_6TKmQEygxOC7YFGe2I7ln-cV4aNEIBcH8ik-43aEeWze_kG-qYtBlYinNnLwhKZ275uupQYwRbd96RRwwWA/s648/image_2024-07-29_10-51-49%20(2).png

វីដេអូនេះបានក្លាយជាប្រធានបទដែលកំពុងពេញនិយម ដោយមានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានជំរុញឱ្យអ្នកដទៃមានការប្រុងប្រយ័ត្ន និងប្រុងប្រយ័ត្នចំពោះការបោកប្រាស់នៅពេលជួយអ្នកដទៃ។ បន្ទាប់ពីវីដេអូនេះបានរីករាលដាល សារព័ត៌មាន Hong Xing News ដែលមានមូលដ្ឋាននៅទីក្រុង ចេងទូ (Chengdu) បានផ្ទៀងផ្ទាត់ថាវីដេអូនេះត្រូវបានថតនៅផ្លូវ Tangxia ក្នុងទីក្រុង វេនចូវ (Wenzhou) ខេត្ត ហ្សឺជាំង (Zhejiang) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivGv0rNys5RGcSIL3h_CfsuuFnvxvYYAvn3Aj-UPG0o-mGE4yELFy5xPTdSWnu9eUusLnKhT-450lMqEjJ9_hede-UaBDhwdKCJFZJaaYOaWa2oHd9VZKg6lmt4nDZogj9vCDe4-iGzfCuslXomIYLyLTX-AUhkH5QhTNeAoomZuvEjy4ww910b2qBnO3P/s640/image_2024-07-29_10-51-49%20(3).png
អាជីវករលក់ដូរតាមដងផ្លូវបានប្រាប់សារព័ត៌មានថា យុវជនរូបនេះបានកំណត់កន្លែងសុំទានរបស់ខ្លួននៅថ្ងៃទី ២៣ ខែកក្កដា វេលាម៉ោងប្រហែល ៦ ល្ងាច ហើយនៅតែជាង ១០ នាទីប៉ុណ្ណោះ។ អាជីវករបានបន្ថែមថា នេះជាលើកទីមួយរបស់បុរសដែលសុំទាននៅទីនោះ ហើយពួកគេនឹងជូនដំណឹងទៅប៉ូលីសប្រសិនបើបុរសនោះត្រឡប់មកម្តងទៀត។

គួរបញ្ជាក់ថា Zhao lusi មានអាយុ ២៦ ឆ្នាំ ហើយជាតារាចិនដ៏ល្បីល្បាញមួយដោយកាន់កិច្ចសន្យាផ្សាយពាណិជ្ជកម្មដែលមានតម្លៃខ្ពស់ជាច្រើន។ នាងធ្លាប់បានប្រឡូកក្នុងភាពយន្តជាច្រើននិងសុទ្ធតែទទួលបានការគាំទ្រខ្លាំងពីសំណាកទស្សនិកជន។ តារាស្រីរូបនេះបាន តំណាងឱ្យប្រទេសចិនក្នុងការកាន់ភ្លើងគប់អូឡាំពិកនៅប្រទេសបារាំងផងដែរ៕

អ៊ិន លក្ខិណា សម្រេចបំណងធំនឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិម្តងទៀត

0

ទីបំផុតបំណងអ្នកគាំទ្រ សាមីខ្លួនផ្ទាល់បានក្លាយជាការពិតហើយនោះគឺ កញ្ញា អ៊ិន លក្ខិណា បានក្លាយជា Miss Cosmo Cambodia 2024 នឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិនាទឹកដីប្រទេសវៀតណាម។ ការក្លាយជា Miss Cosmo Cambodia 2024 លក្ខិណា ទទួលបានការអបអរសាទរយ៉ាងច្រើនពីអ្នកគាំទ្ររួមទាំងតារារ៉េប ជី ដេវីត ទេព បូព្រឹក្ស និងបវរកញ្ញាវៀតណាម Nguyen Huynh Kim Duyen ។ អ៊ិន លក្ខិណា ធ្លាប់តំណាងប្រទេសម្តងចូលប្រកួត Miss Supranational 2022 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbOt9b02MwZPkvb_HGpGVo47L21MDwnj__q3qLkosye2gBrDGuaH-my4NJHDZDszUr7WCyCjbewE96HjElkzwGQTJxzNdyat1lyAr_syC_TxJVNQLIiSdBvCDIuxxHF4bbJ-bkFvj0gslEVrj4Yyw3tcbji5PMb0bgSegqGug7_8QqFmTCirO0Q8_UQATi/s2048/image_2024-07-29_10-26-46.png

កាលពីយប់ថ្ងៃទី២៧ ខែកក្កដា កម្មវិធី Miss Cosmo Cambodia ដែលគ្រប់គ្រងដោយលោកស្រី អ៊ឹម សុគន្ធា បានប្រកាសជាផ្លូវការ អ៊ិន លក្ខិណា លំដាប់រងទី២ Miss Grand Cambodia 2023 ត្រូវបានតែងតាំងជា Miss Cosmo Cambodia 2024។ ក្នុងការប្រកាសជាផ្លូវការ បានរៀបរាប់ថា
«កញ្ញា អ៊ិន លក្ខិណា មកពីទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ កញ្ញានឹងក្លាយជាអ្នកតំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Cosmo 2024។ កញ្ញាបានចាប់ផ្តើមអាជីពជាអ្នកហែលទឹកកាលដែលកញ្ញាមានអាយុ១៤ឆ្នាំ។ កញ្ញា អ៊ិន លក្ខិណា មានបទពិសោធន៍ ៤ ឆ្នាំចូលរួមកម្មវិធីប្រកួតបវរកញ្ញា និងទទួលបានសមិទ្ធិផលជាច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijXH3CIphuoKGQzI0JyrWhN1Wa3lhfcUlxvKiYRtBBQfBWAXndb54JkTnoE9E-G4fn-LV_C-UnqiXX3yQMChsamTHQIZBwfbLJ-ynnMfwhi0X5XdavHBhOmbZIdQEULY2AkYnc9FWyXycKw0s9IQcUBuI6jKPW8aa0mPbxtXooQExAie9xyMMuFKsxX8iF/s2048/image_2024-07-29_10-26-48%20(2).png

មុនការប្រកាសជាផ្លូវការនេះ អ៊ិន លក្ខិណា ត្រូវបានអ្នកគាំទ្រជាច្រើនជំរុញចិត្តលោកស្រី អ៊ឹម សុគន្ធា ជ្រើសរើស លក្ខិណា ជា Miss Cosmo Cambodia 2024 ហើយសន្ទុះនៃការគាំទ្រគឺខ្លាំងក្លាតែម្តងចំណែកឯ អ៊ិន លក្ខិណា ផ្ទាល់ក៏សុំឱកាសជារឿយពីអ្នករៀបចំកម្មវិធីផ្តល់ឱកាសឱ្យនាងក្នុងកម្មវិធីនេះដែលជាកម្មវិធីនាងស្រលាញ់ និងចង់តំណាងប្រទេសប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធីសម្រស់នេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNuQEhKNt6LtWfYMvlTflQ7-956RcUrvUloKWHRRhSw-YAg9I2flas7dU8Cbti3byXG-QCWJADqx__DGtW16hsY7vvsA5qb6uO2WP_HTwpMq0Tn7OfmrFQq4wBvev1tqBrLXNugxm5vgPuktrlecaBKDun5bU8dutVshlA4vfTOckSKNXeiJjdrcJ_yJxP/s1440/image_2024-07-29_10-26-44%20(2).png

មិនមែនគ្មានហេតុផលនោះទេសម្រាប់អ្នកគាំទ្រក្នុងការជំរុញចិត្តអ្នកដឹកនាំកម្មវិធីជ្រើសរើស អ៊ិន លក្ខិណា ដោយពួកគេបានលើកហេតុផលថា ការជ្រើសរើសនាងគឺពិតជាត្រឹមត្រូវខណៈនាងក៏មានអ្នកគាំទ្រច្រើននៅប្រទេសវៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃ លក្ខិណា កាន់តែអភិវឌ្ឍន៍ខ្លួនទៅមុខមិនឈប់។ អ្នកគាំទ្រក៏បានលើកឡើងពីបទពិសោធន៍ដែល លក្ខិណា ធ្លាប់ប្រកួត Miss Supranational 2022 ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM2SZRtHFrqUOkc9Ua2eUl-an4rdYWSWz4mTOiePDnjn7rHjyytRfyZdKJijxrTrLk8pDKmaz5gq4nXHD0Ek4BLHkfalf2Hr45zUGX5J5wRCpVf5J6eeKPzikefLgU9HZrtGkPCdy6SG4IoXp7Hrf9pjeivvsOt6IWxmb3xA3ZgDKabxgFAG7WprvGAsBM/s1782/image_2024-07-29_10-26-50.png

ក្រោយពីប្រកាសជាផ្លូវការ Miss Cosmo Cambodia 2024 ជា អ៊ិន លក្ខិណា បានធ្វើឱ្យមានការពេញចិត្តយ៉ាងច្រើនពីទស្សនិកជន ខណៈតារាចម្រៀងល្បីឈ្មោះ ជី ដេវីត ទេព បូព្រឹក្ស ក៏បានបង្ហោះចូលរួមអបអរនាងផងដែរ។ កាលពីមុនអ្នកទាំងពីរធ្លាប់បាននិយាយដែរថា បើលក្ខិណា ទៅប្រកួតពួកគេនឹងទៅលើកទឹកចិត្តលក្ខិណា ដោយផ្ទាល់។ ក្រៅពីតារាជួរមុខទាំងពីររូបបវរកញ្ញាវៀតណាម Nguyen Huynh Kim Duyen ក៏បានចូលរួមអបអរលក្ខិណាដូចគ្នា។ បវរកញ្ញាវៀតណាមរូបនេះជាលំដាប់រងទី២ Miss Supranational 2022។ ទោះបីជាការប្រកួតបានបញ្ចប់ប៉ុន្តែទំនាក់ទំនង អ៊ិន លក្ខិណា និងបវរកញ្ញាវៀតណាមរូបនេះនៅតែល្អបង្ហាញការគាំទ្រគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8RLC-35IG8QgU_o4om0o1RH7YS2AV2-djEl5Tv13N8Or1p1ABy_IbgztEcSLRDEyFbVy8_024vjKrzeFCRLeN9ooM65TnVoB3-35z1dpowJatDEM__WiVfI-eSKpFc37g2hOz0OJHHP_PZ6lMR2ro3nCvic5xC31ZGeU7yBPqJQaGk5tWdwVE-cSuA_Jv/s2048/image_2024-07-29_10-26-52.png

គួរបញ្ជាក់ថា Miss Cosmo 2024 នឹងត្រូវប្រព្រឹត្តទៅនៅដើមខែតុលា ឆ្នាំ២០២៤ លើទឹកដីប្រទេសវៀតណាមដែលមានការចូលរួមពីជាង ៧០ ដែនដី និងប្រជាជាតិជុំវិញពិភពលោក ដោយមានតំណាងមកពីប្រទេសនានាគ្រោងនឹងមកដល់វៀតណាមនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤៕

គេផ្លែផ្កាជំពាក់លុយ៤០ម៉ឺនមិនទាន់សង Vanno ចេញមកបញ្ជាក់ ថែមទាំងទម្លាយរឿងបេក្ខជនផ្សេងទៀត

0

សង្គ្រាម Rapper ជំនាន់ថ្មីពីកូនក្រុមរបស់តារាចម្រៀង នរិទ្ធ គឺ Vanno GMENGz បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនារយៈពេលចុងក្រោយនេះខណៈ Kan បានចេញមក Diss Vanno វិញនិងទម្លាយពីរឿងជំពាក់លុយ៤០ម៉ឺនមិនទាន់សង។ គេផ្លែផ្ការឿងជំពាក់លុយមិនទាន់សង Vanno ចេញមកបញ្ជាក់លើរឿងនេះ ខណៈបានទម្លាយទៀតថាមិនមែនសុខៗខ្លួនគេចេញបទ អយុត្តិធម៌ នោះទេបេក្ខជនផ្សេងក៏គេចង់និយាយគ្រាន់តែមិនហ៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCkX3Dcb01ghpETlSjHYhBQINMKp68VvHgZy789O0RpdGvICCro48xAjJy2mRDYm3B8g2q6MtfalWUwRCXC3_qHZGuPSj37koVnkQ49wPWpjtzKpyTbpkIqFbaJibl0-Xt87Eay_EpCkjRmOdKxJepDY73C_TytAE_UndDPpYJVXbTcOtAaYDvDSzOYvwR/s1795/image_2024-07-29_09-21-12.png

វាបានក្លាយទៅជាប្រធានបទក្នុងចំណោម Rapper ជំនាន់ថ្មីពីអតីតបេក្ខជន The Rapper Cambodia រដូវកាលទី១ របស់កូនក្រុមរបស់គ្រូបង្វឹក នរិទ្ធ បន្ទាប់ពី Vanno បានទម្លាក់បទ អយុត្តិធម៌ កាលពីកន្លងមកនេះគ្មានខ្នងគ្មានសែ ស៊ូធ្លាក់ដោយសមត្ថភាពមិនជាប់ព្រោះសែ។ ក្នុងបទចម្រៀងក៏បានលើកឡើងពីឃ្លាពួកម៉ាកទាំងបី ដែលអំឡុងពេលប្រកួត Vanno Emi និង Kan បានចាប់ដៃសហការគ្នាហើយអ្នកទាំងបីបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ខណៈនៅថ្ងៃផ្តាច់ព្រ័ត្រ ពួកគេទទួលបានពាន Best Collaboration។ បទនេះដែរទស្សនិកជនបានលើកឡើងថា Vanno ចង់ Diss ទៅអតីតមិត្តរួមក្រុម រួមទាំងគ្រូបង្វឹក នរិទ្ធផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrPOYYI33lpUctcydxniaEJpMjiVkxVg44waG1EmTaqpVlPXZZ1iAKQ3kMAaIkSuygK0npLA67Mxr5rbqIPe82adp-t8Lp0pj3FMD77S-iYSx3bTtSPjWDr2nsQkQjAqrSe6SB8DQN_zucfaxPjtLQjrwB6-lqEgdE_Jr3Cz2OOFbFn6nv-EvqxrDWLwTi/s1440/image_2024-07-29_09-21-14.png

បន្ទាប់មកទៀតគេបានឃើញ GMENGz បានទម្លាក់បទ អាតួ ដោយ Diss Vanno ថា Diss Track អួលៗ ឱ្យទៅរៀន Rap បន្ថែមនិងបង្ហើបថាជំពាក់លុយមិនសង និងបានលើកឡើងថានិយាយបំភ្លៃការពិត។ មិនត្រឹមតែ GMENGz ប៉ុណ្ណោះទេប៉ុន្តែ Kan ដែលពេលប្រកួតធ្លាប់សហការគ្នាក៏បានចេញមកDiss Vanno កាត់តរូបដាក់ក្បាលក្រពើ និងបានរ៉េបក្នុងន័យ ដើរចោទឯងចោទគេ និងបាននិយាយទៀតថាលុយ៤០ម៉ឺននឹងកាលសង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrYQs_r2vqloYxHROVp2ihbCTR2165iRxGSPAExI3tucNcVPxDjRzgXwz6MdrnJZh9NjyTVuFeVa1gtCWzuLEup4mhhOM-CC1G0djqCPpb_bsBqzL4TRlW1HAZ4uO3zRSdU8G5K7nt5oqeA6m9bS_4YrpV8nA9SOfPB_jnz5LQzhL8ezOcNWivN6bTS9oW/s960/image_2024-07-29_09-21-18.png

បន្ទាប់ពីគេផ្លែផ្ការឿងជំពាក់លុយមិនសង Vanno បានចេញមកបញ្ជាក់តែម្តងដោយបានរៀបរាប់ថា «សុំបញ្ជាក់រឿងលុយម្តងទៀត ថ្ងៃ 31 ខែ 12 / 2023 ខ្ញុំបានត្រូវគេហៅទៅ perform រួច manager ខ្ញុំក៏សុំដកពីខ្ញុំ 100$ ដើម្បីឱ្យ artist ម្នាក់ទៀតបាន perform រួមគ្នា ព្រោះគេមិនបានហៅគាត់ ហើយខ្ញុំមិនបានព្រមទេព្រោះវាជា budget របស់ខ្ញុំ ដល់ថ្ងៃសម្តែង។ ពេលសម្តែងចប់ manager ខ្ញុំក៏បានប្រាប់ បាញ់លុយឱ្យគាត់ផង okay ខ្ញុំមិនចង់ឱ្យអាក្រក់មើលខ្ញុំក៏បាន chat ទៅគាត់ឱ្យ ABA មកខ្ញុំបាញ់ឱ្យ គាត់ក៏ប្រាប់ថាគ្មាន ABA ទេទាំងអារម្មណ៍ខ្ញុំមិនសប្បាយចិត្តនឹងឱ្យព្រោះវាជាលុយខ្ញុំទេ។ បន្ទាប់គាត់ក៏ chatមកសួររឿងលុយខ្ញុំក៏មិនបានឱ្យដែលព្រោះជាលុយខ្ញុំមិនទាន់ okay ថានឹងឱ្យ មានតែប្រើពាក្យថាគ្មាន បន្ទាប់មកគេក៏វៃប្រហារខ្ញុំរឿងលុយថាខ្ញុំជំពាក់គេ អរគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKkbjIEKENT5lhXZzNbfm3s55-WJQPvJGwUFCB4xAsD_0GyU55XQacykt8LvFbRGXM9z_g8zoYOTtDERaJtK9Y5CZrpFYUMnTt1OTREJP2w-eJnlcJY49tHO9Q8kUzCdVF2Wwrmook1PQ3Q1y1PmhfqFt_ZIpV2JQnXTNiUT8QXn7abSmPrelGfEf_2f_Y/s1280/image_2024-07-29_09-21-19.png

ជាមួយនឹងការបញ្ជាក់ចំនួនទឹកប្រាក់ដែលត្រូវបានគេផ្លែផ្កាថាមិនសង Vanno បានបង្ហោះសារមួយទៀតថា «មិនបាច់ Mention ឈ្មោះខ្ញុំទៅក្នុង post របស់អ្នកណាទៀតទេខ្ញុំសុំនៅរៀងខ្លួនចុះ ខ្ញុំមិនចង់មានរឿងជាមួយអ្នកណាទេ ខ្ញុំក៏មិនចង់ឱ្យប៉ះពាល់ដល់កន្លែងធ្វើការរបស់ខ្ញុំដូចគ្នា ហើយអ្នកស្អប់ខ្ញុំព្រោះតែអ្នកគិតថាខ្ញុំប៉ះពាល់ដល់ idol របស់អ្នកក៏តាមនឹងចុះ បើអ្នកជាខ្ញុំអ្នកប្រហែលជាអ្នកយល់ហើយថាត្រូវជួបរឿងអីខ្លះ មិចនៅសុខៗខ្ញុំចេញបទ` Unfair ‘ មិនមែនតែខ្ញុំទេ បេក្ខជនផ្សេងទៀតក៏គេចង់និយាយដែលគ្រាន់តែពួកគាត់មិនហានព្រោះខ្លាចជួបរឿងដូចខ្ញុំត្រូវគេស្អប់ សង្ឃឹមថាអ្នកនឹងយល់ពីអ្វីដែលជាខ្ញុំ អរគុណ»។ ជាមួយការបង្ហោះសំណេរទី២ GMENGz ក៏បានចែករំលែកបន្តនិងបានសរសេរអក្សរឡាតាំងដែលមានអត្ថន័យថា «ហៃឡើងកម្សត់»។

គួរបញ្ជាក់ផងដែរ អ្នកទាំងបីគឺជាកូនក្រុមរបស់ នរិទ្ធ ក្នុងពេលដែលពួកគេប្រកួតប្រជែងកម្មវិធី The rapper Cambodia រដូវកាលទី១ ហើយកូនក្រុមរបស់ នរិទ្ធ គឺ យូហៃ ជាម្ចាស់ពានរដូវកាលទី១នេះដូចគ្នា៕

 

 

ការផលិតវីដេអូធ្វើម្ហូបឱ្យអ្នកភូមិបរិភោគធ្វើឱ្យភូមិនេះល្បីល្បាញខ្លាំងក្នុងបណ្តាញសង្គម

0

ប្រទេសបង់ក្លាដែស ៖ សារព័ត៌មាន KBN សូមនាំលោកអ្នកទៅមើលភូមិមួយនៅប្រទេសបង់ក្លាដែស ដែលភូមិនេះល្បីល្បាញយ៉ាងខ្លាំងនៅក្នុងយូធូប (YouTube) និងមានអ្នកតាមដានរហូតដល់ជាង៤លាននាក់ ។ ភាពល្បីល្បាញនេះ ដោយសារអ្នកភូមិបានបង្ហាញពីការធ្វើម្ហូបជាទ្រង់ទ្រាយធំក្នុងយូធូប ។ ចង់ដឹងអត់ថា តើអ្នកភូមិនេះធ្វើម្ហូបតាមវិធីណាខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPKYFSurBoXMph79UFjqJ7c8ByNIw1zxc2ilOdFK3Obleabowka8vk7qyO32E0Z6PyVFOt5mLXdd-d7LDSsEXT1PBx2PTslL2Z8gBS3YKYjuMp8Q20RjpZZy_wPc-13WX__exOtNHC0FfdkV8PGiCQBhHSHfe4HU4EGUPQmN09Jbik0sjAEojZm1Qt2VjO/s2560/image_2024-07-30_08-19-55.png

ភូមិមួយនៅប្រទេសបង់ក្លាដែស ល្បីល្បាញយ៉ាងខ្លាំងក្នុងយូធូប ដោយសារការបង្កើតមាតិកាទាក់ទាញចំណាប់អារម្មណ៍អ្នកមើលយ៉ាងខ្លាំង ។ នៅក្នុងវីដេអូនីមួយៗបានបង្ហាញពីការធ្វើម្ហូបអាហារជាទ្រង់ទ្រាយធំជាច្រើនមុខ ដូចជាការធ្វើម្ហូបក្នុងពិធីជប់លៀងដែរ ។ លើសពីនេះ ក្នុងវីដេអូបានបង្ហាញតាំងពីការចាប់ផ្តើមដើររកបន្លែបង្ការ ឬគ្រឿងផ្សំ រហូតដល់ពេលចម្អិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ltngwpvIU1LU1sfbogROlSk0ETIbkg4Rj-Hf716kghgCJgRFKHGvfm_bTMpQz6heUhyeDnvqJRIuyLB9nxc6PRnyJ_8ikhcGRfDvq7iOSf0qP_DbL2XBNocQ99IqG23BgUhdqSMUXe9PjVtvk3eYLkr8XeAO-Iidl8XX_qxqnMQniaf-v9ZU3kgerBSy/s768/image_2024-07-30_08-20-06.png

ម្ចាស់វីដេអូដែលបង្កើតមាតិកាចម្អិនម្ហូបអាហារទ្រង់ទ្រាយធំនេះឈ្មោះ Delwar Hussain បានបង្ហោះវីដេអូក្នុងយូធូបឈ្មោះ «AroundMeBD» និងមានអ្នកតាមដានរហូតដល់ជាង៤លាននាក់ ។ ពីដំបូង Hussain និងក្រុមការងាររបស់ខ្លួន បានផលិតវីដេអូការចម្អិនអាហារសម្រាប់តែក្នុងភូមិប៉ុណ្ណោះ ហើយពុំនឹកស្មានថា វីដេអូទាំងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានអ្នកទស្សនារាប់សែន ឬរាប់លាននាក់ ក្រោយពេលបង្ហោះវីដេអូចូលយូធូបរយៈពេលខ្លី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb5zW3myvqlIeEBT_lvnZTIObDG40IaPGCBzSywOk5w3jVZB4Lb5vj9NO8cNZGAGILLfY1ITtgPqEuU7QTXC67n7XdyFEhyphenhyphenZUO7ck5rBCb7HZEJVJf3v1BXZuMFOcwx6PTGfxsuSFab4ciLkz6zU54VfxDwXAIug8EpXiE1X73s04IJtPqfT4M15ycIjFh/s1280/photo_2024-07-30_08-05-46%20(2).jpg

ពេលផលិតវីដេអូដំបូង ក្រុមការងារបានធ្វើតាមសមត្ថភាពនិងចំនួនប្រាក់ដែលមាន ហើយពេលថតវីដេអូរួច ពួកគេបានចំណាយពេលជិះរថយន្ត ចាប់ពី៦ម៉ោង ទៅ១២ម៉ោង ចេញពីភូមិទៅកាន់ទីក្រុងថាកា ដើម្បីប្រើប្រាស់អ៊ីនធើរណេតក្នុងហាងកាត់តវីដេអូ និងបង្ហោះវីដេអូចូលយូធូប ។ Hussain ប្រាប់ថា ភូមិនេះស្ថិតនៅឆ្ងាយដាច់ស្រយាល និងគ្មានសេវាអ៊ីនធើរណេតប្រើប្រាស់ទេ ទើបចំណាយពេលជិះរថយន្តមកទីក្រុងថាកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8cfD49rBzHhRXp43Qpwv7y9Mqk-k0HVQdKoF36tFz31XNapGN6fIWXhZpROCSL7fzZfvof6-4oxephqsyVzZgIQVMSiBqXoJhs7hP7KJ2HyvTtZMkmOKJD2ESPcQV7q74uGo_kkbIeP395EWdKQJWKs1j-HKRUAxxrd_lfOMX1Ek0epy3z46pYoCVnqTR/s1024/photo_2024-07-30_08-05-46%20(3).jpg

ពេលយូធូបឈ្មោះ «AroundMeBD» ទទួលបានប្រាក់ចំណូលកាន់តែច្រើន Hussain ជាម្ចាស់យូធូប ក៏បានយកប្រាក់ចំណូលនេះទៅទិញបន្លែបង្ការ ត្រីសាច់ និងគ្រឿងផ្សំទុកឱ្យអ្នកភូមិធ្វើម្ហូប ដើម្បីចែកក្មេងៗ និងមនុស្សចាស់ក្នុងភូមិរាប់រយនាក់បានបរិភោគឆ្ងាញ់ ។ ក្រៅពីនេះ Hussain ក៏បានយកប្រាក់មួយចំនួនទៅទិញឧបករណ៍សម្រាប់ថត និងផលិតវីដេអូ ក៏ដូចជាផ្តល់ប្រាក់ឱ្យអ្នកភូមិចំនួន៥០នាក់ ទុកឱ្យពួកគេធ្វើម្ហូបកាន់តែមានទ្រង់ទ្រាយធំជាងមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAM2wied4i4xZNNuQaXaudjUDJnBcE8PnbugVvmATS4XXNxEBGZLlrFZZuol5mg1CygM8KiUSI0nOKsFKIl4Mjv6jNxhDXYwmdqA0HRGxjKSlSWMubbOZUqdBvucKxZqv753TK-DxgcMzkWBCZMUFxwJl9F7s1k4JPW1bT16Jw62deAMLTEGLoRrHXNIVp/s810/photo_2024-07-30_08-05-46.jpg
ប្រាក់ចំណូលពីយូធូបខ្លះទៀត Hussain បានប្រគល់ទៅឱ្យមន្ទីរពេទ្យសម្រាប់ជាថ្លៃព្យាបាលមនុស្សចាស់ៗដែលមកជួយចម្អិនអាហារ និងសម្រាប់ទុកជួសជុលផ្ទះខូចខាតដោយសារភ្លើងឆេះព្រៃផងដែរ ។ បច្ចុប្បន្ន យូធូបរបស់ Hussain ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅលើពិភពលោក រហូតដល់មានអ្នកភូមិផ្សេង និងជនបរទេសបានធ្វើដំណើរមកមើលការធ្វើម្ហូបក្នុងភូមិទៀតផង ៕

មកដឹងពីគុណសម្បត្តិនៃការទិញផ្ទះថ្មីនៅរដូវវស្សា!

0

រដូវវស្សាបានចូលមកដល់ហើយ សម្រាប់អ្នកដែលមានបំណងចង់ទិញផ្ទះ ឬដី យើងសូមណែនាំឱ្យទិញផ្ទះនៅរដូវវស្សា ដោយសារអ្នកនឹងទទួលបានគុណសម្បត្តិជាច្រើនដែលមិនគួរមើលរំលង។ ជាការពិតណាស់ នៅរដូវភ្លៀងគឺបានបង្កផលលំបាកដល់សកម្មភាពជំនួញមួយចំនួន ក៏ដូចបង្កផលលំបាកដល់ការធ្វើដំណើរទៅមករបស់អ្នករស់នៅទីក្រុងនិងតាមខេត្តផងដែរ។ ទោះជាយ៉ាងណា រដូវនេះគឺល្អបំផុតសម្រាប់អ្នកដែលចង់ទិញផ្ទះ ឬដីដោយសារហេតុផលដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpdjTcTncBBuExV04sDkuy2vaZJ3xnrNN8E-JWMJOFxpEU_UeQJaFuL_uitLqWknBz-cdUn4TWNLUutQ5QPIfVjl_OEAKOTacc4zIfPu95mSQwFwEsrEOOvPV_OtllOMD-UR-S85tpHbITGvx_uCMWBkfDA3E129oWIruBEWcXCBmPBhNu7rRn7-CG6Xhm/s800/image_2024-07-29_16-32-03.png

១.ដឹងពីហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្ទះ៖ នៅពេលដែលរដូវវស្សាចូលមកដល់ គឺតែងតែមានភ្លៀងធ្លាក់ញឹកញាប់ ហើយជុំវិញតំបន់នោះគឺយើងនឹងអាចដឹងអំពីស្ថានភាពទឹកបាន អំឡុងពេលភ្លៀងធ្លាក់ និងក្រោយពេលភ្លៀងធ្លាក់។ យើងអាចដឹងបានថាអំឡុងពេលភ្លៀងធ្លាក់នៅជុំវិញតំបន់នោះមានទឹកលិចឬអត់? ហើយក្រោយពេលភ្លៀងធ្លាក់ តើប៉ុន្មាន ថ្ងៃទើបទឹកស្រក់ចុះវិញ យូរឬឆាប់ ដែលនេះគឺជាអំណោយផលមួយក្នុងការសម្រេចចិត្តរើសទីតាំងល្អបំផុតសម្រាប់ការទិញដី ឬទិញផ្ទះរបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB9LeQ-JAcSYmfwKbo5Cz0OanzvRCXB3CvKGQvXh_zmBIa070FvECahHYzzjLuCc9qo3FnuYWjvk96bEnqXCZXtJTaU-BTMxiV4sX9q8MAYuZ2Xqo9F2oaFQaeboAQqSGpHXjo5XIVbhCKXo2Nj4ZhSDVv96FmMj_XEJjMMrAq-JDwydUrJYfNlymT3Tq5/s602/image_2024-07-29_16-32-13.png

២.ដឹងពីប្រព័ន្ធលូទឹក៖ នៅពេលភ្លៀកធ្លាក់សំរាមនឹងហូរចូលលូបណ្តាលឱ្យកកស្ទះ ដែលនេះមិនមែនជាបញ្ហាងាយស្រួលដោះស្រាយទេ ហេតុនេះយើងត្រូវធ្វើការស្ទាបស្ទង់ប្រព័ន្ធលូទឹកដែលមានដូចជា ទំហំ គុណភាព ហើយអាចឱ្យយើងដឹងថាតំបន់ដែលយើងទិញនោះមានប្រព័ន្ធលូល្អដែរឬទេ? ដូច្នេះការទិញផ្ទះនៅរដូវភ្លៀងគឺមានគុណសម្បត្តិច្រើនបែបនេះ។

៣.ពិនិត្យក្លិនស្អុយ៖ នៅរដូវភ្លៀងគឺជាពេលវេលាដែលផ្ទះមានក្លិនស្អុយជាងគេ ដូច្នេះការទិញផ្ទះ ការចុះពិនិត្យផ្ទះក្នុងរដូវវស្សានឹងអាចឱ្យយើងដឹងពីបញ្ហាស្អុយយ៉ាងពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheiau36s5OskqpXJONoMGqxHo7wKI6Ewg8d1mfzVLxe0Pc4scRusiI3MpPmTk3z12haqBnd_Hq3a-jZl-DgRZOUYVhLUXyOrXYdnGD5f2agtR2thfqA1bGYXV4oeguDUXiqRU9dsyX_ovl3inQzi_6yi6sN8eTbeXBoEouNcrIF5bkwYshyphenhyphen6vsX-e8Mxag/s800/image_2024-07-29_16-33-04.png

៤.ពិនិត្យស្ថានភាពចរាចរណ៍៖ ពេលភ្លៀងគឺគ្រប់ផ្លូវច្រើនមានការកកស្ទះចរាចរណ៍ ហេតុនេះការទៅមើលផ្ទះនៅរដូវវស្សាអាចជួយឱ្យអ្នកដឹងពីស្ថានភាពចរាចរណ៍មានលក្ខណៈបែបណានៅលើផ្លូវនោះ។

៥.គុណភាពសំណង់៖ គ្រប់គ្នាតែងបារម្ភអំពីគុណភាពនៃសំណង់ផ្ទះ ជាពិសេសគុណភាពនៃដំបូលថា តើវាមានជ្រាបទឹកឬយ៉ាងណា ដោយសារការជ្រាបទឹកតាមពិដាន ឬដំបូលអាចបង្កជាគ្រោះថ្នាក់ផងដែរ ដែលវាអាចបាក់មកក៏ថាបាន។ ដូច្នេះការទិញផ្ទះនៅរដូវវស្សា អ្នកនឹងបានឃើញរូបរាងពិតនៃសំណង់ផ្ទះដូចជា ថ្នាំលាប ទ្វារបង្អួច ទាំងអស់នេះនឹងបង្ហាញឱ្យយើងឃើញនូវទ្រង់ទ្រាយពិតប្រាកដនៃសំណង់ផ្ទះនៅនឹងភ្នែកតែម្តង។ បើទឹកថ្នាំល្អពេលត្រូវភ្លៀងវាតែងតែឆាប់ស្ងួត មិនដក់ជាប់ជញ្ជាំងយូរទេ ចំណែកបង្អួចទ្វារវិញ បើរឹងមាំមែនវាមិនរង្គើរទេ ហើយទឹកក៏មិនជ្រាបដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOghRF80gFE1mJ4009vKL19ql8tfNarjqR4KK759yf9CcA_bYgBmXM6ObJqw0YHspYbGKkwYKHhyphenhyphenr2ZjwKIq5_O5AOtsQOlReobyQeHoPL3zmVTt3qm7ThL1XoudGPoPoVQoA0mmgebsgll9KD74bx04P03MNRUGB_gOV4H-2UVNYQ6i8pxMc4P1VOTugc/s1280/image_2024-07-29_16-33-15.png

ចែកគ្នាដឹង! ញ៉ាំម្ទេសមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព

0

ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ទេសហឹរហឹរ! នៅពេលនេះ អ្នកនឹងដឹងហើយថា អ្នកមិនបានញ៉ាំម្ទេសឱ្យហឹរអត់ប្រយោជន៍នោះទេ ផ្ទុយទៅវិញអ្នកបែរជាកំពុងទទួលបានផលវិជ្ជមានលើសុខភាពយ៉ាងច្រើន។ ម្ទេសជាប្រភពនៃវីតាមីន A B C និង E ដែលមានផ្ទុកសារធាតុរ៉ែជាច្រើនដូចជា ម៉ង់ហ្គាណែស អាស៊ីតហ្វូលីក ប៉ូតាស្យូម និងទង់ដែង។ ក្រៅពីធ្វើជាគ្រឿងផ្សំដ៏អស្ចារ្យបំផុតសម្រាប់អាហារ ម្ទេសក៏ត្រូវបានគេប្រើជាថ្នាំក្នុងការព្យាបាលជំងឺជាច្រើនមុខផងដែរ។ ខាងក្រោមនេះគឺជាមុខងារដ៏គួរឱ្យភ្ញាក់ផ្អើលនៃផ្លែម្ទេស៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjotA8HJOykUabIGOAKUH876v6CRpseoJqm-0WWpCVM8GC6ZL0h-rXL_7fC7h6xBu5GbZ3_6hiWL9KxTkCQDtDeHkyOjeSfMtTC54PieJtGtMlxS4UCgTvFeXhPIM6_droz5wHSrDVl_vhz0ga6D8WRNuQh5A8PMRcFJBiIcQkg0TEHfZ1CTBV_ON4mikzi/s1600/image_2024-07-29_16-26-35.png

១.ជួយការពារជំងឺបេះដូង៖ យោងតាមការស្រាវជ្រាវបានបង្ហាញថា សារធាតុ Capsaicin នៅក្នុងផ្លែម្ទេសអាចកាត់បន្ថយកម្រិត LDL ឬកូឡេស្តេរ៉ុលអាក្រក់ដែលតោងនៅលើជញ្ជាំងសរសៃឈាមដើម្បីជួយសម្រួលចលនាលំហូរឈាមទៅកាន់បេះដូង ព្រមទាំងគ្រប់គ្រងជាតិស្ករក្នុងឈាម និងអាចការពារពីជំងឺដាច់សរសៃឈាមបេះដូងបានយ៉ាងមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6fFHI1TMJr30HNrtXpHc_96KMCI0uGyGlsUYgI4m54rbXL8hK4R5FSSs7AVGeSlkfOeP56RGZ_3CtVSDg4Gzct0Pw661PCwpOSalXANnbBfjBpEZmZwVWPxo63da7BrtmlPh5VmuLI7kNgfSXt3KvcilsYZ5Rn8JUiYYaJ7Jr9mgSfWYxV8_Hz4O58XWU/s1280/image_2024-07-29_16-26-39.png

២.ជួយការពារជំងឺដំបៅក្រពះ៖ មនុស្សជាច្រើនតែងយល់ច្រឡំថា ការញ៉ាំម្ទេស នឹងធ្វើឱ្យមានបញ្ហាក្រពះ តែបើតាមការសិក្សាស្រាវជ្រាវ ម្ទេស គឺមានអត្ថប្រយោជន៍នឹកស្មានមិនដល់ជាច្រើន ដោយសារសារធាតុ capsaicin អាចការពារមិនឱ្យកើតជំងឺដំបៅក្រពះ និងកាត់បន្ថយការឈឺចាប់នានា ជួយសម្រួលដល់ការរំលាយអាហារបានយ៉ាងល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOKr8-8OUcj3Qg5YZ41nbQvbx89cFDO4JaVhDuDh3COYslEbNgLnn56uAtT7uO0PUYFGfPUbmdl2ZPyoMIIL_zhhouTLBn0kQQC24AnUWLzyQPBXriGrVQcN2huRi6vV-H9oLG0xOi3xPG28fsF7ZAFQENbB8WvzfyvA0fr3_xeYTSwoEk9tI5UN0IOE7h/s1200/image_2024-07-29_16-26-47.png

៣.ការពារជំងឺមហារីក៖ ការញ៉ាំហឹរអាចបញ្ចៀសអ្នកពីការកើតជំងឺមហារីកបាន ក៏ព្រោះតែសារធាតុ capsaicin ដែលមានក្នុងម្ទេសមានសមត្ថភាពអាចកម្ចាត់ និងបំផ្លាញកោសិកាមហារីកមួយចំនួន ជាពិសេសកោសិកាមហារីកគ្រាប់ឈាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfwj5tqR3M_3xjsQOEWGPIKraEMy_UrQtay13Cs5QbyWMgSgstfAY0aPAUDxxDoG0V7lAM1T0HDmexvnEChQEvVx7Nzf3svoMvcA5j_5uQVX51ronybY8oyVpXjZ9kE35ZVXu0IunqgLqp5S88yePbYidjPYukgZ_nhjxag9eJRGVblPM5WeaR-hKTpBHw/s1200/image_2024-07-29_16-26-57.png

៤.ជួយឱ្យសាច់ស្អាត និងកាត់ស្ត្រេស៖ មិនត្រឹមតែជួយឱ្យមានសុខភាពល្អប៉ុណ្ណោះទេ ម្ទេសថែមទាំងធ្វើឱ្យស្បែកស្អាតទៀត ដោយសារវាសម្បូរទៅដោយវីតាមីន E និងវីតាមីន C ដែលសុទ្ធសឹងតែជាសារធាតុជំនួយដល់ស្បែក និងធ្វើឱ្យស្បែកស។ លើសពីនេះវាក៏ជួយកាត់បន្ថយបញ្ហាស្ត្រេសផងដែរ ដោយសារម្ទេស គឺក្ដៅ ពេលដែលញ៉ាំចៀសមិនផុតពីបែកញើសនោះទេ គឺដូចស្ទីមអ៊ីចឹង ត្រង់នេះហើយដែលធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល ព្រោះដូចជាអ្នកកំពុងតែហាត់ប្រាណបញ្ចេញកម្លាំងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ1hPXh8ffh3b2r4k27ZJxI977Dj8MTHtobZAriPL5jooZ7RA4f-duFlVpXNWyHjfX16yuFIFVAMYAEHOCmfw_oiLPN16ar3rgE-bNgEX50SSmhGK6ODAwFdI9Lz_aIKjvDcuEnq5Xoe6iuVIJboLvQzSV2xp0uzqBMpE_6rLoDNhC4Sx4gX_TEJShoCqY/s1100/image_2024-07-29_16-27-05.png

៥.ជួយឱ្យស្រកគីឡូ៖ ដោយសារតែម្ទេស មានសារធាតុ capsaicin ដែលជាសារធាតុក្ដៅ និងអាចដុតជាតិកាឡូរីក្នុងខ្លួនបានយ៉ាងឆាប់រហ័សអាចធ្វើឱ្យស្រកគីឡូ។ សម្រាប់អ្នកចង់ស្គមអាចសាកល្បងងាកមកញ៉ាំហឹរវិញ បើអ្នកជាមនុស្សដែលចូលចិត្តញ៉ាំហឹរទៀតគឺពិតជាល្អណាស់ ព្រោះមិនសូវភ័យរឿងឡើងគីឡូ៕

សម្តេចធីបតី ចេញវិធានការក្តៅឃាត់ខ្លួនក្មេងស្ទាវបង្ហោះម៉ូតូ និងដកហូតម៉ូតូទុក៣ខែ

0

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារតាមប្រព័ន្ធទំនាក់ទំនងសង្គម ដោយ ដាក់ចេញបទបញ្ជាពាក់ព័ន្ធនឹងការចាត់វិធានការចំពោះក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ។

សម្តេចធិបតីបានមានប្រសាសន៍ថា “ខ្ញុំសូមស្នើដល់សមត្ថកិច្ច ធ្វើការឃាត់ក្មេងស្ទាវបង្ហោះម៉ូតូ ដោយឃាត់យកម៉ូតូទុក៣ខែ សម្រាប់លើកទី១ និង៦ខែសម្រាប់ការបង្ហោះលើកទី២។ សម្រាប់ម៉ូតូទាំងនេះនឹងត្រូវរក្សាបានដោយត្រឹមត្រូវ មុននឹងប្រគល់ឱ្យសាមីខ្លួន ឬក្រុមគ្រួសារវិញ នៅពេលផុតការពិន័យរដ្ឋបាលនេះ”។

សម្តេចសង្កត់ធ្ងន់ថា៖”ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដើម្បីធ្វើការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ”៕

តិចអត់ដឹងនៅប្រទេសកម្ពុជាយើង មានត្បូងប៉ុន្មានប្រភេទស្ថិតក្នុងខេត្តណាខ្លះ?

0

ជឿថាប្រិយមិត្តភាគច្រើនប្រហែលជាដឹងហើយថា ត្បូងដែលមានតម្លៃនៅប្រទេសកម្ពុជាយើងគឺស្ថិតក្នុងខេត្តប៉ៃលិន ប៉ុន្តែមិនដឹងថាមានប៉ុន្មានប្រភេទនោះទេ។ ទោះជាយ៉ាងណាក្រៅពីខេត្តប៉ៃលិន ក៏មានខេត្តខ្មែរចំនួន ៦ ផ្សេងទៀត ដែលមានផ្ទុកត្បូងមានតម្លៃជាច្រើនផងដែរក្នុងនោះមានខេត្តតាកែវ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី សុទ្ធតែជាខេត្តដែលសម្បូរទៅដោយត្បូង។ ជាការពិតណាស់ត្បូងគឺជាវត្ថុមានតម្លៃដែលមួយគ្រាប់តូចៗអាចលក់បានរហូតដល់រាប់រយដុល្លារឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKkZtSc_jWjCsXs8AtK0xnskEc9DmPTJww5PepvU0dU6zSYNWnN3j0RkNoIZegwXMrBU2CymGJWSVNDjOQ-Za_Yf3NLSzbiXEetGP5JsBOkTP17-jdLmwCoXV5BEgOecf8B__2R7ytohkokBho7vMPgaqetZOyvzp8jAdZzer2_ICLHvHnXeVhQWZzFfgp/s1023/image_2024-07-29_15-29-17.png

ដូច្នេះបើយោងតាមគេហទំព័រ Dhindley ត្បូងនៅប្រទេសកម្ពុជាយើងមានប្រមាណ ១១ ប្រភេទស្ថិតក្នុងខេត្តទាំង ៧ ក្នុងនោះត្បូងទទឹមពណ៌ក្រហមដែលស្ថិតក្នុងខេត្តប៉ៃលិនគឺមានតម្លៃជាងគេបំផុត។ ត្បូងទទឹមពណ៌ក្រហមមានពន្លឺភ្លឺច្បាស់ល្អ គឺជាត្បូងកម្រដែលមានគុណភាពខ្ពស់ ច្រើនរកឃើញពីបាតទន្លេជុំវិញខេត្តប៉ៃលិន គឺជាត្បូងដែលគេយកទៅធ្វើគ្រឿងអលង្ការដ៏មានតម្លៃបំផុត។ ក្រៅពីត្បូងទទឹមកម្ពុជាយើងក៏មានត្បូងកណ្តៀងផងដែរ ត្បូងកណ្តៀងជាធម្មតាមានពណ៌ខៀវ ផ្កាឈូក ស្វាយ លឿង បៃតង និងខ្មៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid1xjKvhOoViWfenQEm56sfWPu_sLY9wsSlYr4AOdYMGGTBP2VxhuTbyZvV8LLohGs2SbPBhYXDxXaBIwRRYgRtFgWpaeIoSkb7UCirbuCOi4yH9T4UlgMGxLm5mNJY74jE-w0IHHHk70LbnW2ZrOu60D63d4eDHrP7v9rv2CX539KQ02jA9oY-C5ErPBJ/s960/image_2024-07-29_15-30-49.png

ពួកវាច្រើនមានភាពរឹងស្រដៀងទៅនឹងត្បូងទទឹមដែរ ហើយក៏ជាជម្រើសដ៏ល្អសម្រាប់ការច្នៃត្បូងនេះដាក់ក្នុងសម្លៀកបំពាក់។ បន្ថែមពីនេះប្រទេសយើងក៏មានត្បូងហ្សីកុន ត្រូវបានគេរកឃើញនៅខេត្តរតនគិរី គឺជាត្បូងធម្មជាតិក្នុងចំណោមរ៉ែចំណាស់ជាងគេបំផុតនៅលើផែនដី។ ត្បូងហ្សីកុនច្រើនមានពណ៌ទឹកក្រូច និងត្នោតអមដោយពន្លឺភ្លឺត្រចះត្រចង់មានភាពស្រស់ស្អាតខ្លាំង ជាជម្រើសដ៏ល្អសម្រាប់ក្រវិល និងចិញ្ចៀន។ ក្រៅពីត្បូងដ៏អស្ចារ្យទាំងបីប្រភេទនេះ ប្រទេសយើងក៏មានថ្មគ្រីស្តាល់ ច្រើនរកឃើញនៅខេត្តកំពង់ធំ និងតាកែវ។ ថ្មគ្រីស្តាល់មានច្រើនពណ៌គឺលឿង ទឹកក្រូច ស្វាយ ខៀវ ដែលវាល្អសម្រាប់ការធ្វើជាគ្រឿងអលង្ការ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfy3j_sPkXjLdUA9JQe9OpcJebIJe6N_NbkB46dOxvTV37Dx8GSUUi9w76WM5EfjagDCetMQ0SUq5k7LigcBcYhz1rD0HfOPydAQuohJY-knBpv_FkrK2ZjXIPIctPI4R2z6jV2AzouPivGragTGHcHryeKKBVSzdaRiwUPq3OpYwPkYY-nOxLIetOuAZm/s1024/image_2024-07-29_15-29-35.png

លើសពីនេះកម្ពុជាក៏មានត្បូងបៃតង (PERIDOT) ច្រើនរកឃើញក្នុងខេត្តមណ្ឌលគិរីក្បែរប្រទេសវៀតណាម។ ត្បូងនេះមានភាពទាក់ទាញ និងមានតម្លៃសមរម្យជាងគេ ជាជម្រើសដ៏ល្អសម្រាប់ក្រវិល និងចិញ្ចៀន។ ចំណែកត្បូងផ្សេងទៀតដូចជា TOPAZ, AGATE, GARNET, AQUAMARINE, Obsidian, និង Tektites សុទ្ធតែជាត្បូងមានតម្លៃទាំងអស់នៅក្នុងប្រទេសកម្ពុជាយើង ដែលវាច្រើនរកឃើញក្នុងខេត្តតាកែវ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង គឺជាត្បូងរ៉ែថ្មដែលមានច្រើនពណ៌ អមដោយពន្លឺភ្លឺចែងចាំង សុទ្ធតែជាប្រភេទត្បូងកម្រនៅលើផែនដី និងជាត្បូងដ៏មានតម្លៃ ដែលមានអាយុកាលរាប់សតវត្សមកហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilBPgSIZABr2uS1rLgDsjDFUpQzGDNsqYeF0FD4Fq5COyIDIAA3vb3RuDjmTEZF9GtPSiFU_POYYYhBd-OhGyshQQ6Ixge-sFPMtpDGsOj3pcU8xPP_A1Yi967FgPD9SpZspvb9TwUi7irEMaWq0iSTkk8Ob0yZCYkeYq94G5oc9DeDC21CLwYitHssVAb/s1280/image_2024-07-29_15-30-32.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnfRebzyIjLPxj3VcEwlJN0nEXBTs5wFHVW0gZCecmsjWL2Fm8fjI-_2CNAMq0n2u0D_zTYm3Vr4LkdDCaflrk-Sd1dwdmAvsTZ9U_hmofGneMeTFrxh5PCHVE_LV7j95dk-gwhcLGDga1m4t2jYzqpnDYttPNfC2bhUH1a1syPNMIJqjuJroHLrEwqJQA/s960/image_2024-07-29_15-30-55.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyQZKeNJfV1uLcUItBvxqjJXlOBKCiSjT1zwPzK3SlQCI_3jZMcTZkhagjl5U24jaENBjNpkm3bLbbx17z2z98enZqu50V8FQAINV9rVfw09stawxspFSdZiO6qaqNE5wFyqzXRS8C9X2dw_TJ6t03EbhLjrFo4KGJaXTEgLIgfdUToWUkpsrqDzRt7FTX/s960/image_2024-07-29_15-31-04.png

ក្តៅៗ! រកឃើញឧទ្ធម្ភាចក្រយោធា​ ដែលធ្លាក់ហើយ

0

ក្រោយប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ កម្លាំងចម្រុះបានរកឃើញឃើញឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ។

ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ដោយឡែកចំពោះនាវិកចំនួន២នាក់ ដែលនៅលើឧទ្ធម្ភាចក្រនោះ មិនទាន់ត្រូវប្រភពច្បាស់លាស់ ឬក្រសួងការពារជាតិចេញមុខមកបញ្ជាក់ថាបានបាត់បង់ជីវិត ឬក៏យ៉ាងមិចនៅឡើយនោះទេ៕

ពីឆ្កែរូបអាក្រ.ក់ ទទួលការស្អ.ប់ខ្ពើ.ម ក្លាយជាតារាឆ្កែដ៏ល្បីល្បាញលំដាប់ពិភពលោក

0

ប្រទេសអង់គ្លេស ៖ ឆ្កែញីឈ្មោះ ផេកគី ដែលធ្លាប់ទទួលបានពានជាឆ្កែមានរូបរាងអាក្រក់បំផុតនៅប្រទេសអង់គ្លេស បានក្លាយជាតារាឆ្កែកំពូលដ៏ល្បីល្បាញលំដាប់ពិភពលោក និងដើរលើកម្រាលព្រំពណ៌ក្រហមផងដែរ ក្រោយពីឆ្កែផេកគី បានសម្តែងជាឆ្កែឈ្មោះ Dogpool ក្នុងខ្សែភាពយន្តរឿង Deadpool & Wolverine ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGbbt-kbl7J01Z8TFhpYYVcvmpHxhJ3rUsbnPtiX1WaygyZOgiuCGckGS-x_AVnJG7rc9vL8uvr7hy3OZWAHStARQPd5Ria3bE-1uCMAdOKcbpAc6-Eclcv2_1ZeAhWC_i1pDCmtcyBPiVPGvayO5uOxnom_RCnZvQeuHPa3hZMUWIS8HymfOUf120BuQq/s857/image_2024-07-29_14-15-43.png

ភាពយន្តខ្នាតធំរឿង «Deadpool & Wolverine» បានចាក់បញ្ចាំងចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តែងដោយលោក Ryan Reynolds និងលោក Hugh Jackman ។ រីឯតួសម្តែងផ្សេងទៀតដែលល្បីល្បាញក្នុងសាច់រឿងនេះ គឺកូនឆ្កែតូច Dogpool ហើយនៅគ្រប់ឈុតឆាកក្នុងរឿង គឺកូនឆ្កែតូចបានធ្វើឱ្យអ្នកទស្សនាសើច និងញញឹមជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmE-Z1yo2N7H81-V-I54OIdh2RmdgxFXHhyphenhyphenCfcFo5Ey7zGjWqvrYZeWFCcJ2Wo1ulCkSnTcuzj7ZRFpE6qB8ZK4Q08OVDhFnOAfsOIBu5Ob9oetKlGb9_dmAuLNkpHhHnSXJZD2j2F_Sdz8nFkxiizn8YrF_4LbMXLznVGtbJICXHgHMK50DAY5BkfPCBT/s800/image_2024-07-29_14-15-56.png

ហេតុនេះ វាធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមសួរថា តើកូនឆ្កែតូច Dogpool ពិតប្រាកដ មកពីខាងណាវិញ? ចម្លើយ គឺកូនឆ្កែតូច Dogpool សម្តែងដោយឆ្កែ ផេកគី (Peggy) មានអាយុ៦ឆ្នាំ ដែលជាឆ្កែមានរូបរាងអាក្រក់បំផុតនៅប្រទេសអង់គ្លេស ។ ខ្លួនរបស់ឆ្កែផេកគី ស្ទើរតែគ្មានរោមទេ លើកលែងតែរោមនៅលើមុខ និងត្រចៀករបស់វា ហើយមនុស្សគ្រប់គ្នានឹងបានឃើញ ផេកគី លាអណ្តែតចេញក្រៅគ្រប់ពេលវេលាទាំងអស់ ។

កាលពីឆ្នាំ២០២៣ ផេកគី បានចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ឆ្កែមានរូបរាងអាក្រក់បំផុត ដែលរៀបចំឡើងដោយក្រុមហ៊ុនបោះពុម្ពរូបថតឈ្មោះ ParrotPrint ។ ពេលនោះ ផេកគី ទទួលបានជ័យជម្នះជាផ្លូវការថា «ឆ្កែមានរូបរាងអាក្រក់បំផុតនៅប្រទេសអង់គ្លេស» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDgqBBlJEuLDlL6vy699ON8OsYZHbNRTQU2RUhyy4iG1IXSDIn4cTM-HU6iHqysjMMmUvcpWvqZCl1uqA_JlF6t_UZcxzIIu3yJIVeLJdOJhwniQ8JLlfoL8s37ruhu52hXUlMEVeBlvJCdjVr1JJPGWq3mzpuCjXlwXkXffJvtrz4r4YhJD5ZxOBwItRB/s750/image_2024-07-29_14-16-03.png

ក្រោយពីទទួលបានពានរង្វាន់ជាឆ្កែរូបអាក្រក់បំផុតនៅអង់គ្លេស Holly Middleton ជាម្ចាស់របស់ ផេកគី បាននិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយថា ៖ «បើទោះជាមនុស្សខ្លះមើលឃើញថា ផេកគី មានមុខមាត់ខុសប្លែកពីឆ្កែផ្សេងទៀត និងពុំគួរឱ្យចូលចិត្តក្តី ប៉ុន្តែផេកគី អាចដណ្តើមបានពានរង្វាន់ជាឆ្កែរូបអាក្រក់នៅអង់គ្លេស ។ ខ្ញុំគិតថា វាជាឆ្កែស្អាតទាំងផ្នែកខាងក្នុង និងខាងក្រៅ» ។

បន្ទាប់ពីផេកគី ទទួលបានពានរង្វាន់ជាឆ្កែមានរូបអាក្រក់បំផុត ផេកគី ក៏ត្រូវបានគេជ្រើសរើសឱ្យមកសម្តែងក្នុងភាពយន្តរឿង «Deadpool & Wolverine» ដោយសម្តែងជាឆ្កែឈ្មោះ Dogpool ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC8S-nq1U4Oz6fiogvW9ssNz7InJUoHAgpoHdM0953WlU_v4g2iW3EsvZej-8MHXn8tZifw8cZG0Xm8EmFTK9e94-roKvOH9LUENaNVyJ9kGtV2E9WFZ8MM7sFsqcex4xuP730ExHbC2P-GGvtM5KvXJpwRSYjveHXRk7TOFuYGIhQOX20Y9iI4VaPtssh/s1024/image_2024-07-29_14-16-16.png

ចំណែកលោក Ryan Reynolds តួសម្តែងសំខាន់ក្នុងរឿងនេះ បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានថា ៖ «មូលហេតុដែលធ្វើឱ្យទស្សនជនចូលចិត្ត ផេកគី យ៉ាងខ្លាំង ដោយសារ ផេកគី ធ្វើអារម្មណ៍ដូចសត្វរបស់ Wade Wilson (តួឯកក្នុងភាពយន្ត)» ។

កាលពីសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៤ ឆ្កែផេកគី ថែមទាំងបានដើរនៅលើកម្រាលព្រំក្រហម ក្នុងសម្លៀកបំពាក់យ៉ាងស្រស់ស្អាតជាមួយលោក Ryan Reynolds និងលោក Hugh Jackman ទៀតផង ។ លើសពីនេះ កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ផេកគី ក៏បានចូលរួមក្នុងការចាក់បញ្ចាំងភាពយន្តនៅអង់គ្លេសផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLHIcrWGowtqhDoa5PkoekUPvGEImKb2F7K8k-NLA90ls8R687xWZ2Aa3P63W8zi_4ZC9wIC591GfOcy-qsij2X3D4uUezy9gjjfxVFvJ9wPOIQj_ZdHMwcB_XEk7cx3776Ix8LMsO37MoXLgEnuH7Fin5MUayp6mEBOZYVv0mEcGqsm34dynG5EsbMSPG/s780/image_2024-07-29_14-16-41.png