នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា Suga សមាជិកក្រុម BTS បច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយស្ថានីយ៍ប៉ូលិស Yongsan ពីបទបំពានច្បាប់ចរាចរណ៍ផ្លូវគោកទាក់ទងនឹងការបើកបរក្នុងស្ថានភាពស្រវឹងលើម៉ូតូ scooter ដោយសារក្តីបារម្ភអំពីសុវត្ថិភាព។ ម៉ូតូ scooter ដែលគេស្គាល់ថាជាក្តារទាត់អគ្គិសនី អាចដំណើរការដោយស្របច្បាប់បានលុះត្រាតែជួល និងមានអាជ្ញាប័ណ្ណក្នុងប្រទេសកូរ៉េខាងត្បូង។ អ្នកជិះត្រូវគោរពច្បាប់ចរាចរណ៍ស្រដៀងគ្នានឹងរថយន្ត។
ប្រភពពីប៉ូលិសបានបង្ហើបថា Suga ត្រូវបានគេប្រទះឃើញដេកនៅលើផ្លូវតែម្នាក់ឯងនៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៤ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាបានជិះ scooter ខណៈពេលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ មន្ត្រីល្បាតម្នាក់បានទៅជិតឃើញមានក្លិនអាកុលលើខ្លួនលោកទើបនាំSuga ទៅប៉ុស្តិ៍ប៉ូលិសក្បែរនោះ។
សាធារណជនកូរ៉េបានថ្កោលទោស Suga ចំពោះទង្វើរបស់លោកដែលបណ្តាលមកពីភាពធ្ងន់ធ្ងរនៃការបើកបរក្នុងស្ថានភាពស្រវឹង។ ថ្វីដ្បិតតែតារាចម្រៀងរូបនេះបើកម៉ូតូ scooterក៏ដោយ ក៏លោកអាចជួបគ្រោះថ្នាក់ចរាចរណ៍ ឬអ្នកដំណើរឆ្លងកាត់។ ម៉ូតូ E-scooters ក៏ជាមូលហេតុនៃគ្រោះថ្នាក់ជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារភាពញឹកញាប់នៃមនុស្សប្រើវា។ ម៉ូតូ E-scooters ជាធម្មតាមានសម្រាប់ជួលនៅតាមដងផ្លូវតាមរយៈកម្មវិធីទូរស័ព្ទ។
យោងតាមរបាយការណ៍របស់ SE Daily អត្រាមរណភាពរបស់ម៉ូតូអគ្គីសនីសម្រាប់គ្រោះថ្នាក់ចរាចរណ៍គឺ ៥.៦% ខ្ពស់ជាងអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍សរុប ៤.៣ ដង។ ម៉ូតូអគ្គីសនីអាចប្រើបានតែចំពោះអ្នកដែលមានអាយុលើសពី ១៦ឆ្នាំ និងអ្នកដែលមានប័ណ្ណបើកបរ ឬអាជ្ញាប័ណ្ណខ្ពស់ជាងនេះ។ អ្នកជិះ scooterត្រូវតែពាក់មួកសុវត្ថិភាព និងមិនត្រូវបានអនុញ្ញាតឱ្យជិះនៅពេលដែលកម្រិតកំហាប់ជាតិអាល់កុលក្នុងឈាមរបស់ពួកគេគឺ ០.០៣% ឬខ្ពស់ជាងនេះ។.png)
Suga បានចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលហ្វឹកហ្វឺន Nonsan ក្នុង Chungnam ក្នុងខែមីនា ដើម្បីទទួលបានការបណ្តុះបណ្តាលយោធាជាមូលដ្ឋាន ហើយបច្ចុប្បន្នកំពុងបម្រើការជាបុគ្គលិកសង្គមកិច្ច។ ការបញ្ចប់កាតព្វកិច្ចរបស់លោកគឺនៅខែមិថុនា ឆ្នាំ ២០២៥៕










