តារាចម្រៀង វណ្ណថាន នរិទ្ធ យូហៃ Ruthko និង M Fatt នឹងមានវត្តក្នុងកម្មវិធី AXEAN Festival 2024 ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅបាលី ប្រទេសឥណ្ឌូនេស៊ី។ ក្រៅពីសិល្បករកម្ពុជាក្នុងនោះក៏មានសិល្បករផ្សេងជាច្រើនទៀតមកពីប្រទេសនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLjDO_9YQ1ZiCPI_BUeH2afgPiBnr-uNX7Zi2qgOkfy952M67jwmdNkhjXUIlxH7Emd4uVniCDNJKYorzN4ujIYaiW0PPHo13Y_YjB9u8pEJJHirEcgjwxYsrK0OaFLOsS3GUvZjqYd435goZaAwQp_0gXkkmdAC9Qzh3Cm7QwsCrv3MBGPfND6T_tnZBg/s1280/image_2024-08-07_10-45-18.png

តាមការប្រកាសកាលពីល្ងាចថ្ងៃទី៦ សីហា ពី AXEAN Festival បានបញ្ជាក់ពីកាលបរិច្ឆេតនៃកម្មវិធីក្នុងឆ្នាំ២០២៤ ក៏ដូចជាបញ្ជីឈ្មោះសិល្បករដែលមានវត្តមានក្នុងព្រឹត្តិការណ៍នេះខណៈមានការដាក់លក់សំបុត្រចូលរួម។ ក្នុងបញ្ជីដែលបានប្រកាសសិល្បករកម្ពុជា៥រូបនឹងមានវត្តមានក្នុងកម្មវិធីនេះនៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីដែលក្នុងនោះមានសិល្បករផលិតកម្មបារមី៣រូបរួមមាន វណ្ណថាន ម្ចាស់បទកំលោះស្រុកខ្មែរ និងពូកែលេងឧបករណ៍បុរាណសម័យ២៨ប្រភេទ។ នរិទ្ធ និងយូហៃ ម្ចាស់ពាន The rapper cambodiaរដូវកាលទី១ ដែលបានសហការគ្នាក្នុងបទ «មួយណា» និងបទ «TOXIC »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9sn7orPXvjYJ6XlUUU-iuyu9ybwtFaPERvVBmO9npnTgKOiysMEODY9VDbVk3kC0iSvFhOssuu6Kkr8ih-sujFPMsSx2hWAIp152fB4i9vFzYA2Yp7wVNRvBG5osZxH37_VEw6hu77BYWwJQDONXAIsmcgyHnFypGK5ipPU1bdXSZd_9hR3GNlR4aTyoQ/s1284/image_2024-08-07_10-45-21.png

ក្រៅពីតារាចម្រៀង៣រូបខាងលើក្នុងនោះក៏មានតារារ៉េប Ruthko នៃផលិតកម្ម Klapyahandz – ក្លាបយ៉ាហ៊ែន ម្ចាស់បទ សុរា និង M Fatt សិល្បករឯករាជ្យនិងជាម្ចាស់បទ «First Love» ក៏មានវត្តមានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh92Fsmo7II8F7oqLMBYwgaz5kVAEeNggPKPy7sBKrquWFBKqBCuQ8sF9CuM0oONHav_TUNVb1koeKcPK_pYRmJe6tec0JhqwN8tgl5BH4OUVX6uI2I1aYqawOOelmD-Qor1X1uOTim0WdPPcW_8u4RiDS_RcuzqBkWA1PmBfVGk47cpxQAflgOePm3nZGx/s1440/image_2024-08-07_10-45-19.png

មហោស្រពតន្រ្តីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ២៩ កញ្ញា ខាងមុខនៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។ សិល្បករផ្សេងទៀតដែលនឹងចូលរួមមកពីប្រទេសផ្សេងៗដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ថៃ និងវៀតណាម និងមានក្នុងការរួមបញ្ចូលនូវសកម្មភាពពីប្រទេសបារាំង អូស្ត្រាលី ជប៉ុន ចិន និងតៃវ៉ាន់ ផងដែរ។ កាលពីចុងខែតុលា ឆ្នាំ២០២៣ ដែលរៀបចំនៅសិង្ហបុរី សិល្បករកម្ពុជាចូលរួមមហោស្រពនេះមានដូចជា Nick ,San និង Kwan ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ7Ic_k62BHF30RnOkuIkJkMXUYxgAkI1TLX31PsPb-Qj3PiNQ5tZvYfuoFTTLLHNdSGzlBKGYIZO7sKIJCqK5FAtX-wlqMTb4UGJIgEK5eLsGKYemd8HND3QRdjR_CGsW7-S-EOz4rNN3lb1nJyZdzwpevtuBw4iuh1abVxng-C9Ak3Mn8s8Cbz3EWT1e/s2048/image_2024-08-07_10-45-24.png

គួរបញ្ជាក់ផងដែរថាមហោស្រព AXEAN គឺជាមហោស្រពតន្ត្រីក្នុងស្រុកដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលនាំតន្ត្រីអាស៊ីអាគ្នេយ៍ទៅកាន់ឆាកពិភពលោក។មហោស្រពខាងលើនេះជាការបង្កើតថ្មី ដែលពីមុនត្រូវបានគេស្គាល់ថាជាកម្មវិធីមហោស្រព ASEAN Music Showcase Festival ដែល វណ្ណដា បានចូលរួមកាលពីឆ្នាំ២០២២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKngsXch6uGcN8HRAQZUipz2Ho0SOoa6vbQzXhoDqCHt-Er2H3rapz9hxibw0O5JuU26NEW3aHM4rc1-HmPZWIVhqiWZFawYP4PFnj5Ohrpw9bL2KlU-BcLISTlGeghUmwNGGAAC5H4KVD79C0eKv0h832aLgEIeQxvBvPzIhPZjnxyJQdLGht9Mjc3HhS/s1080/image_2024-08-07_10-07-28.png