ចិន ថ្វាយព្រះទីនាំងរថយន្ត១២គ្រឿង ដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី
នាឱកាសនៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់២០ព្រះវស្សា នៃព្រះករុណាព្រះមហាក្សត្រ នាពេលខាងមុខ រដ្ឋាភិបាលចិន បាននាំយកដង្វាយ ដោយថ្វាយជាព្រះទីនាំងរថយន្តចំនួន ១២គ្រឿង។

បើតាមឯកឧត្តម វ៉ាង វ៉ិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖”ក្នុងការនាំយកដង្វាយនេះ ក៏ព្រោះតែទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន មានការរីកចម្រើនរឹងមាំ ក្នុងលក្ខណៈល្អពិសេស មានរយៈពេលជាយូរលង់ណាស់មកហើយ អាស្រ័យព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត របស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាមួយនឹងភាពឈ្លាសវៃប៉ិនប្រសប់បំផុតរបស់ថ្នាក់ដឹកនាំកំពូលចិន ក្នុងជំនាន់មុនៗ។ មាគាដល់ភ្លឺត្រជះត្រចង់នេះ ត្រូវបានថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសយើងទាំងពីរ គោរពប្រតិបត្តិរហូតដល់សព្វថ្ងៃនេះ”។.png)
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ គឺជាព្រះរាជពិធីបុណ្យខួបលើកទី២០នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្រោយពីព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិដែលមានសមាសភាព៩អង្គ/រូប ជ្រើសតាំងជាព្រះមហាក្សត្របន្តពីព្រះបិតាដែលបានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយហេតុផលព្រះរាជសុខភាព៕



.png)













ឯកឧត្ភម យ៉ម ផារ៉ូត ក៍បានលើកឡើងផងដែរថា សិក្ខាសាលានេះបានចែករំលែកចំណេះដឹង និងបទពិសោន៍អំពីតួនាទីដ៏សំខាន់របស់មេធាវីក្នុងការជួយពង្រឹងវិស័យយុត្តិធម៌ និងលើកកម្ពស់នីតិរដ្ឋ ស្របតាមយុត្តិសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុតិ្តធម៌ និងពង្រឹងគោរណការណ៍នីតិរដ្ឋ។ មិនតែប៉ុណ្ណោះ អង្គសិក្ខាសាលានេះ ពិតជាបានផ្តល់អត្ថប្រយោជន៍ជាច្រើន និងចូលរួមចំណែកដល់ការផ្សព្វផ្សាយ និងការបញ្ជ្រាបការយល់ដឹងកាន់តែច្បាប់អំពីតួនាទីសំខាន់ៗរបស់មេធាវី និងប្រព័ន្ធឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២ ដល់ ២០២៥ តាមចក្ខុវិស័យ ‘‘ការករសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ’’។
បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន ក៍មានប្រសាសន៍បន្ថែមផងដែរថា មេធាវី គឺជាឆ្អឹងខ្នងនៃគ្រប់ប្រព័ន្ធច្បាប់ទាំងអស់ ដោយបានដើរតួរជាអ្នកតស៊ូមតិ ដើម្បីយុត្តិធម៌ និងជាអ្នកការពារសិទ្ធិរបស់បុគ្គល។ មេធាវីត្រូវ ធានា ថា ដំណើរការរឿងក្តីក្នុងតុលាការ ដំណើរការ ដោយ យុត្តិធម៌ និង សុចរិតភាព។ មិនត្រឹមតែប៉ុណ្ណោះ ការប្តេជ្ញាចិត្ត របស់ មេធាវី ក្នុងការលើកកម្ពស់នីតិរដ្ឋ ក៏ជាផ្នែកមួយដែលបានជួយពង្រឹងនូវទំនុកចិត្តសាធារណៈ មកកាន់ស្ថាប័នច្បាប់របស់យើង ជាពិសេស ពង្រឹងតម្លៃនៃយុត្តិធម៌ សមភាព និងគណនេយ្យភាព។ តាមរយៈ ការពិភាក្សាថ្ងៃនេះ ពិតច្បាស់ណាស់ថា មេធាវីត្រូវតែបន្តអភិវឌ្ឍន៍ជំនាញ និងបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ដើម្បីបន្តរួមចំណែកប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌ទាំងមូល។.jpg)


.png)
.png)
.png)




.png)

















.png)


.png)




