Home ព័ត៌មានអន្តរជាតិ ប្លែកៗ ! អូស្ត្រាលីរៀបចំកម្មវិធីឱ្យភ្ញៀវទេសចរលេងទឹកជាមួយក្រពើយក្ស

ប្លែកៗ ! អូស្ត្រាលីរៀបចំកម្មវិធីឱ្យភ្ញៀវទេសចរលេងទឹកជាមួយក្រពើយក្ស

48
0

ប្រទេសអូស្ត្រាលី ៖ អាងចិញ្ចឹមសត្វក្រពើមួយកន្លែងនៅទីក្រុងដាវីន ប្រទេសអូស្ត្រាលី បានរៀបចំកម្មវិធីឈ្មោះ «Cage of Death» អនុញ្ញាតឱ្យភ្ញៀវទេសចរណាដែលចាប់អារម្មណ៍ចង់ឃើញក្រពើយក្សនៅជិតៗ ឬមិនខ្លាចគ្រោះថ្នា.ក់ អាចមកទិញសំបុត្រចូលរួមក្នុងកម្មវិធីនេះ ។ ក្រៅពីក្រពើ ភ្ញៀវទេសចរក៏អាចដើរមើលសត្វប្លែកៗជាច្រើនក្បាលទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifHLxHdAAlOk_jisTE0-YCoExaKkpO02gaMcLBXXOfh-OrMPIjGoFkf_u__uLDrVxLt18H6cdhcPR3AKB3P6MnI99w8ptyjyHwu9nsbDgq7uxDX7zTpFjl7Db-RDRCWoKRQce_892vU0Cy3oL_t_i2KFYYLX3kva2e8Q7Me0leXRCD3f9bm4Wv2uIPHr41/s2000/image_2024-10-11_14-18-50%20(2).png

ភ្ញៀវទេសចរត្រូវបានអនុញ្ញាតឱ្យចុះក្នុងអាងចិញ្ចឹមក្រពើយក្ស ដែលក្រពើនីមួយៗមានប្រវែងរហូតដល់៥ម៉ែត្រ ។ ភ្ញៀវទេសចរអាចជ្រើសរើសចូលក្នុងទ្រុងកញ្ចក់ពណ៌ថ្លា រួចហើយត្រូវបានទម្លាក់ចូលក្នុងអាងក្រពើតែម្នាក់ឯង ឬជាមួយមិត្តភក្តិក៏បាន ប៉ុន្តែមិនត្រូវលើសពី២នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje8KV5F8pvINCwE7W4i0FkHDeGjeIzkeWGI2iH7YfNlDucEcK_e62Su-vGH6rQRRVIG1fie6QA-Z3Y6_YPuq2gyg01pCtz7Wp8Fhcp2vnYmaahnm1ez3mcW7s1NK0DJD1G6K44KELMH5J3GwNr6XHwhlZjlCPKRWdetzp0FmLhNbOOe4Wv2OdVoG5RbPTU/s1280/image_2024-10-11_14-18-50.png

បុគ្គលិកធ្វើការនៅអាងចិញ្ចឹមក្រពើ និយាយថា ភ្ញៀវទេសចរពុំចាំបាច់ភ័យខ្លាចទេ ពីព្រោះទ្រុងកញ្ចក់នេះរឹងមាំ និងមានសុវត្ថិភាព ។ ភ្ញៀវទេសចរនៅក្នុងទ្រុងកញ្ចក់នឹងត្រូវបានទម្លាក់ចូលក្នុងអាង ដែលមានក្រពើជាច្រើនក្បាលហារមាត់រង់ចាំស្វាគមន៍ និងហែលទឹកជុំវិញពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2m46Mq3lM98vS1LOjoD7s7_0XevBySMTubptI69j3TB7BOhyveQAG5UuPFTzXQeUyrY3eH7ZKLU2yP7MU7snN2MHgYOK-5BhRIvBaMbJb1e1XL2BV91UU4NJ7XXLARGDswxHM9DY60x28HCrOuy8iZ8Aj66jsSted4Zdv5Dz77TQPxQx5Bg73CYknicY-/s1000/image_2024-10-11_14-18-51.png

បុគ្គលិកធ្វើការនៅអាងចិញ្ចឹមក្រពើ នឹងរង់ចាំផ្តល់អាហារឱ្យក្រពើស៊ីជាធម្មតាក្នុងអំឡុងពេលភ្ញៀវទេសចរចុះក្នុងអាង ដើម្បីឱ្យពួកគេមើលធ្មេញក្រពើ, ស្បែកក្រពើ និងវិធីទំពារចំណីរបស់វា តាមរយៈទ្រុងកញ្ចក់ថ្លា ហើយធានាថា ភ្ញៀវទេសចរនឹងរំភើបចិត្តយ៉ាងខ្លាំង ។ រីឯសំបុត្រចូលមើលក្រពើយក្ស គឺមានតម្លៃ១៧០ដុល្លារអាមេរិកក្នុងម្នាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC8sUz2XOOvCXpWzo_fxZGTQT1qij1n7-1V8JEtJSv032Lhy5B4c6PDpp_1UCMPcjRMHyb2HZ1SZkzg7y5nqJ4gO2V2KEIcW8yVdiBoQOVr8B6waX6DY8fUc3G6ULKqWHJoyLXOOgbgNym8BZBvjbkM3lmHm6eEw3WJV5wByeuB1mHDbh21Kp_vAdbgMpu/s1800/image_2024-10-11_14-18-52%20(2).png

ដោយឡែក សួនសត្វមួយកន្លែងនៅប្រទេសអាហ្វ្រិកខាងត្បូង ក៏បានអនុញ្ញាតឱ្យភ្ញៀវទេសចរចុះក្នុងអាងមើលក្រពើដូចគ្នាដែរ ។ ប៉ុន្តែនៅសួនសត្វនេះគ្មានទ្រុងកញ្ចក់សម្រាប់ភ្ញៀវទេសចរទេ គឺភ្ញៀវទេសចរអាចចូលក្នុងទ្រុងដែកមានប្រហោង និងយកដៃស្ទាបក្បាលក្រពើថ្នមៗបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlrhAi_yeGWEYJrXqqZc4II8-fuXyJzDULWAfcR2OsN4f1N0HyNZkP8R-u4c6QVQc-3C8Tb4nbsnEJR64oxndKcu29m8ltgSDxqqrcS22AR1jklWbsRPg2N7m6gEa8Njrl7NHxscBTAZ2y-O2BzuZfDC_DStjaoDhJSEe4qG4rLyH1bCdDr2zga4PgeGDy/s1000/image_2024-10-11_14-18-52.png

សួនសត្វនេះទទួលបានការពេញនិយមយ៉ាងខ្លាំងពីភ្ញៀវទេសចរនៅជុំវិញពិភពលោក ហើយក្រៅពីសួនក្រពើ ប្រទេសអាហ្វ្រិកខាងត្បូងនៅមានសត្វព្រៃជាច្រើនក្បាលទៀតសម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកទទួលយកបទពិសោធន៍ថ្មីប្លែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcLo2W4UBD5y1el97JHjkqRgzMpxE4Uquty4dbtLwnYe2EgFxVz5lpAkIeBzCgMjduxnT48aPJhXz5H7AtR6TLdB4DXrVOymAQwMgtjlhfsqdK-uEtoA5JARppi8cOQSsD-zolwez-0dLzX3PPMNIZOVesg-2moek30fNHA7v_ZO0lHKfEDAUYD9wRyHwT/s1920/image_2024-10-11_14-18-54.png

ហេតុនេះ បើភ្ញៀវទេសចរណាចូលចិត្តប្រឈមនឹងគ្រោះថ្នាក់ អាចមកលេងអាងក្រពើនៅប្រទេសអូស្ត្រាលី និងអាហ្វ្រិកខាងត្បូងបាន ដើម្បីទទួលបានបទពិសោធន៍ប្លែកក្នុងជីវិត និងអាចនៅកៀកក្រពើបំផុត ៕